យើងមិនអាចស្រឡាញ់ ខ្លាំងជាងព្រះអង្គ
១យ៉ូហាន ៤:១៥-២១ ឯយើងរាល់គ្នា យើងស្រឡាញ់ទ្រង់ ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន។ ១យ៉ូហាន ៤:១៩ កាលហ្សាវា(Xavier) កូនប្រុសរបស់ខ្ញុំ នៅរៀនក្នុងសាលាមត្តេយ្យ គាត់បានលាតសន្ធឹងដៃគាត់ ហើយនិយាយថា “កូនស្រឡាញ់ម៉ាក់ ធំប៉ុណ្ណេះ”។ ខ្ញុំក៏បានលាតសន្ធឹងដៃខ្ញុំ ហើយនិយាយថា “ម៉ាក់ស្រឡាញ់កូន ធំប៉ុណ្ណេះ”។ គាត់ក៏បានដាក់ដៃចុះ ហើយច្រត់ចង្កេះ រួចនិយាយថា “កូនស្រឡាញ់ម៉ាក់មុន”។ ខ្ញុំក៏បានគ្រវីក្បាល ហើយប្រាប់គាត់ថា “ម៉ាក់បានស្រឡាញ់កូនមុន តាំងពីពេលដែលព្រះអង្គដាក់កូនក្នុងផ្ទៃម្តាយ”។ ហ្សាវាក៏បានបើកភ្នែកធំៗ “ម៉ាក់ឈ្នះហើយ” ខ្ញុំប្រាប់គាត់ថា “យើងឈ្នះទាំងអស់គ្នា ព្រោះព្រះយេស៊ូវស្រឡាញ់យើងមុន”។ សព្វថ្ងៃនេះ ហ្សាវាមានគ្រួសារហើយ។ ខណៈពេលដែលគាត់ត្រៀមខ្លួនសម្រាប់កំណើតកូនដំបូងរបស់គាត់ ខ្ញុំក៏បានអធិស្ឋានសូមឲ្យគាត់បានស្រឡាញ់កូនគាត់ ខ្លាំងជាងកូនគាត់ស្រឡាញ់គាត់ ខណៈពេលដែលពួកគេបង្កើតអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមជាមួយគ្នា។ ប៉ុន្តែ ខណៈពេលដែលខ្ញុំត្រៀមខ្លួនធ្វើជាជីដូន ខ្ញុំមានការភ្ញាក់ផ្អើល ពេលបានដឹងថា ខ្ញុំស្រឡាញ់ចៅប្រុសរបស់ខ្ញុំខ្លាំងប៉ុណ្ណា នៅពេលដែលហ្សាវាប្រាប់ខ្ញុំថា ភរិយាគាត់កំពុងមានផ្ទៃពោះ។ សាវ័កយ៉ូហានបានធ្វើការបញ្ជាក់ថា សេចក្តីស្រឡាញ់ដែលព្រះយេស៊ូវមានចំពោះយើង បានផ្តល់ឲ្យយើងនូវសមត្ថភាព ដើម្បីស្រឡាញ់ព្រះអង្គ និងអ្នកដទៃ(១យ៉ូហាន ៤:១៩)។ ការដឹងថា ព្រះអង្គស្រឡាញ់យើងបានផ្តល់ឲ្យយើងនូវទំនុកចិត្ត ដែលជួយឲ្យយើងមានទំនាក់ទំនងកាន់តែជ្រាលជ្រៅជាមួយព្រះអង្គ(ខ.១៥-១៧)។ ពេលណាយើងបានស្គាល់ជម្រៅនៃសេចក្តីស្រឡាញ់ ដែលព្រះអង្គមានចំពោះយើង(ខ.១៩)…
Read article