ជំនឿ​ដែល​នាំឲ្យ​បាន​សង្គ្រោះ មាន​សេចក្តី​ប្រាថ្នា​មិន​ងាយ​ឈប់

មាន​មនុស្សជា​ច្រើន​បាន​បន្ទាប​តម្លៃ​របស់​ជំនឿ ដែល​នាំឲ្យ​បាន​សង្គ្រោះ ដោយ​ចាត់ទុក​ជំនឿ គ្រាន់តែ​ជា​ការសម្រេច​ចិត្ត​ទទួល​ជឿ​ព្រះ ដោយ​គ្មាន​ការ​កែប្រែ​បំណងប្រាថ្នា និង​ការស្វែងរក​។

បើសិនជា​គេ​រឭកស្រុក ដែលគេ​ទើបនឹង​ចេញ​មក​នោះ នោះ​គេ​នឹង​មានឱកាស​ត្រឡប់ទៅវិញ​បាន តែ​ឥឡូវនេះ គេ​សង្វាត​ចង់បាន​ស្រុក១ដ៏​ប្រសើរ​ជាង គឺ​ខាង​ស្ថានសួគ៌​វិញ។ ហេព្រើរ ១១:១៥-១៦

សេចក្តី​ជំនឿ​មើលឃើញ​ពេល​អនាគត​ដែល​ព្រះ​បាន​សន្យា​ថា នឹង​ប្រទាន​ឲ្យ ហើយក៏ “ប្រាថ្នា​ចង់បាន” ពេល​អនាគត​នោះ។ “គេ​សង្វាត​ចង់បាន​ស្រុក១ដ៏​ប្រសើរ​ជាង គឺ​ខាង​ស្ថានសួគ៌​វិញ”។ សូម​យើង​ចំណាយពេល​មួយភ្លែត ដើម្បី​គិត​អំពី​រឿង​នេះ។

មាន​មនុស្សជា​ច្រើន​បាន​បន្ទាប​តម្លៃ​របស់​ជំនឿ ដែល​នាំឲ្យ​បាន​សង្គ្រោះ ដោយ​ចាត់ទុក​ជំនឿ គ្រាន់តែ​ជា​ការសម្រេច​ចិត្ត​ទទួល​ជឿ​ព្រះ ដោយ​គ្មាន​ការ​កែប្រែ​បំណងប្រាថ្នា និង​ការស្វែងរក​។ បទ​គម្ពីរ​នេះ​ដែល​មាន​ក្នុង​ជំពូក​នៃ​សេចក្តី​ជំនឿ​ដ៏​អស្ចារ្យ ក្នុង​ព្រះគម្ពីរ គឺ​បទ​គម្ពីរ​ហេព្រើរ ជំពូក១១ កំពុងតែ​ប្រាប់​យើង​ថា ការរស់នៅ និង​ការ​ស្លាប់​ដោយ​ជំនឿ គឺ​មានន័យថា យើង​មាន​សេចក្តី​ប្រាថ្នា​ថ្មី និង​ស្វែងរក​ការ​ស្កប់ចិត្ត​ថ្មី។

ខ.១៤បាន​ចែងថា ពួក​បរិសុទ្ធ​ពី​សម័យ​ដើម (ដែល​បទ​គម្ពីរ​ហេព្រើរ ជំពូក១១ បាន​សរសើរ) បាន​ស្វែងរក​ស្រុក១ ដែល​លោកិយ​នេះ​មិន​អាច​ផ្តល់​ឲ្យបាន។ ហើយ​ខ.១៦ បាន​ចែងថា ពួក​គេ​ក៏​ប្រាថ្នា​ចង់បាន​ការអ្វី ដែល​ល្អ​ជាង​អ្វីៗ​ដែល​លោកិយ​អាច​ផ្តល់​ឲ្យបាន។ “គេ​សង្វាត​ចង់បាន​ស្រុក១ដ៏​ប្រសើរ​ជាង គឺ​ខាង​ស្ថានសួគ៌​វិញ”។

ពួក​គេ​បាន​ជាប់ចិត្ត​នឹង​ព្រះ​យ៉ាង​ខ្លាំង បាន​ជា​ការអ្វី​ដែល​មិន​នៅ​ខាងព្រះ មិន​អាច​ធ្វើឲ្យ​ពួក​គេ​ស្កប់ចិត្ត​ឡើយ។

ដូចនេះ ជំនឿ​ដែល​ពិតជា​នាំឲ្យ​បាន​សង្គ្រោះ​នោះ គឺជា ៖ ការ​មើលឃើញ​ពី​ចម្ងាយ នូវ​អ្វី​ដែល​ព្រះ​បាន​សន្យា និង​ការពិសោធន៍​នូវ​ការ​ផ្លាស់​ប្តូរ​នៃ​តម្លៃ ជាហេតុ​នាំឲ្យ​អ្នកមាន​សេចក្តី​ប្រាថ្នា និង​ស្វែងរក និង​ទុកចិត្ត​ព្រះបន្ទូល​សន្យា​របស់​ព្រះ លើស​អ្វីៗ​ទាំងអស់​ដែល​លោកិយ​អាច​ផ្តល់​ឲ្យ។

More articles