June 10, 2024

You are here:
ពេល​វេលា​ដែល​នៅសល់ សុទ្ធតែ​សំខាន់

២ធីម៉ូថេ ៤:‌១-៨ តែ​ឯ​អ្នក ចូរ​ឲ្យ​មាន​គំនិត​នឹងធឹង ក្នុង​គ្រប់​ការ​ទាំង​អស់​វិញ ចូរ​ទ្រាំទ្រ​នឹង​សេចក្តី​លំបាក ចូរ​ឲ្យ​អ្នក​ធ្វើ​ការ​ជា​គ្រូ​ផ្សាយ​ដំណឹង​ល្អ​ចុះ​។ ២ធីម៉ូថេ ៤:៥ កាល​កប៉ាល់​ទីតានិច​បុក​ផ្ទាំង​ទឹកកក ក្នុង​ខែ​មេសា ឆ្នាំ១៩១២ លោក​គ្រូ​គង្វាល ចន ហាភ័រ(John Harper) រកបាន​កន្លែង​អង្គុយ​មួយ សម្រាប់​កូន​ស្រី​គាត់ មាន​អាយុ៦ឆ្នាំ នៅ​លើ​ទូក​សង្រ្គោះ​បន្ទាន់ ដែល​មាន​ចំនួន​កំណត់​។ គាត់​ក៏​បាន​ប្រគល់​អាវ​សុវត្ថិភាព​របស់​គាត់ ទៅ​អ្នក​ដំណើរ​ម្នាក់ ហើយក៏​បាន​ផ្សាយ​ដំណឹង​ល្អ ដល់​នរណា​ក៏ដោយ ដែល​ចង់​ស្តាប់​គាត់​ចែក​ចាយ​។ ខណៈ​ពេល​ដែល​កប៉ាល់​ទីតានិច​កំពុង​លិច មនុស្ស​រាប់​រយ​នាក់​កំពុង​រង់​ចាំ ការ​ជួយ​សង្រ្គោះ ដែល​មិន​ទំនងជា​អាច​កើត​មាន លោក​ហាភ័រ​ក៏​បាន​ហែល​ទឹក​ទៅ​រក​មនុស្ស​ម្នាក់​ហើយ​ម្នាក់​ទៀត ​ដែល​កំពុង​អណ្តែត​នៅ​លើទឹក ហើយ​ប្រាប់​ពួក​គេ​ថា “ចូរ​ជឿ​ដល់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​ទៅ នោះ​នឹង​បាន​សង្គ្រោះ​ហើយ”(កិច្ចការ ១៦:៣១)។ ក្នុង​អំឡុង​ពេល​នៃ​ការ​ជួបជុំ​នៅ​ទីក្រុង​អនតារីយ៉ូ សម្រាប់​អ្នក​ដែល​បាន​រួច​ជីវិត ក្នុង​ហេតុ​ការណ៍​លិច​កប៉ាល់​ទីតានិច បុរស​ម្នាក់​បាន​ប្រាប់​គេ​ថា គាត់​គឺជា “មនុស្ស​ចុង​ក្រោយ ដែល​លោក​គ្រូ​គង្វាល ចន ហាភ័រ​បាន​នាំ​ឲ្យ​ជឿ​ព្រះ”។ ពី​ដំបូង​គាត់​បាន​បដិសេធន៍ នៅពេល​ដែល​លោក​គ្រូ​ហាភ័រ​ប្រាប់​គាត់​ឲ្យ​ទទួល​ជឿ​ព្រះយេស៊ូវ តែ​បន្ទាប់មក គាត់​ក៏​បាន​ទទួល​ជឿ​ព្រះអង្គ នៅពេល​ដែល​គ្រូ​អធិប្បាយ​រូប​នេះ​បាន​ប្រាប់​គាត់​ម្តង​ទៀត ឲ្យ​ទទួល​ជឿ​ព្រះអង្គ​។ គាត់​បាន​ឃើញ​លោក​គ្រូ​ហាភ័រ​លះបង់​ពេល​វេលា​ចុង​ក្រោយ​នៃ​ជីវិត​របស់​ខ្លួន ដើម្បី​ចែក​ចាយ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ មុន​ពេល​ដែល​គ្រូ​គង្វាល​រូប​នេះ​បាត់បង់​ជីវិត ដោយសារ​ទឹកស​មុទ្រ​ត្រជាក់​ពេក…

Read article