មិនមែនជាកង់សាគួរក្នុងព្រះនេត្រព្រះ(សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
១សាំយ៉ូអែល ១៦:១,៦-១៣ ឯមនុស្សលោក តែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្តវិញ។ ១សាំយ៉ូអែល ១៦:៧ ក្នុងអំឡុងពេលនៃការប្រកួតបាល់ទាត់ជម្រើសជាតិ ប្រចាំឆ្នាំ ក្រុមបាល់ទាត់អាជីពបានជ្រើសរើសកីឡាករថ្មីៗចូលក្រុម។ គ្រូបង្វឹកបានចំណាយពេលច្រើន ក្នុងការវាយតម្លៃមកលើសមត្ថភាព និងកាយសម្បទារបស់កីឡាករដែលត្រូវជ្រើសរើស។ នៅឆ្នាំ២០២២ លោកប្រក់ ភើឌី(Brock Purdy) ជាជម្រើសចុងក្រោយ ក្នុងចំណោមមនុស្ស២៦២ ហើយគេបានដាក់រហ័សនាមឲ្យគាត់ថា “កង់សាគួរ” ដោយសារគាត់ជាកីឡាករចុងក្រោយដែលគេបានជ្រើសរើស។ គ្មាននរណាម្នាក់រំពឹងថា គាត់នឹងបានចូលរួមប្រកួត ក្នុងរដូវកាលនៃការប្រកួតខាងមុខនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ពីរបីខែក្រោយមក លោកភើឌីក៏បានដឹកនាំក្រុមរបស់គាត់ ឲ្យប្រកួតឈ្នះពីរលើក។ តាមពិត ថ្នាក់ដឹកនាំរបស់ក្រុមកីឡាករមិនតែងតែមានប្រសិទ្ធភាពនៅក្នុងការជ្រើសរើសកីឡាករដែលមានសក្ដានុពលនោះឡើយ។ ហើយយើងក៏មិនខុសពីពួកគេឡើយ។ ក្នុងព្រះគម្ពីរសញ្ញាចាស់ មានរឿងស្រដៀងនេះផងដែរ នៅពេលដែលព្រះទ្រង់ចាត់ហោរាសាំយូអែល ឲ្យទៅជ្រើសរើសស្តេចថ្មី សម្រាប់ប្រជាជនអ៊ីស្រាអែល ចេញពីក្នុងចំណោមពួកកូនប្រុសរបស់លោកអ៊ីសាយ។ នៅពេលដែលហោរាសាំយូអែលបានឃើញពួកគេ គាត់មានការចាប់អារម្មណ៍ចំពោះរូបសម្បត្តិខាងក្រៅរបស់ពួកគេ។ ប៉ុន្តែ ព្រះអម្ចាស់ក៏បានប្រាប់គាត់ថា “កុំឲ្យមើលតែឫកពាខាងក្រៅ ឬកំពស់ខ្លួននោះឡើយ”(១សាំយ៉ូអែល ១៦:៧)។ ផ្ទុយទៅវិញ ព្រះអង្គបាននាំគាត់ជ្រើសរើសកូនប្រុស ដែលមិនមែនជាកូនច្បង ឬមានកម្ពស់ខ្ពស់ជាងគេនោះទេ តែជាកូនក្មេងជាងគេ គឺដាវីឌ ដែលនឹងក្លាយជាស្តេចល្អបំផុតរបស់ប្រជាជនអ៊ីស្រាអែល នៅលើផែនដី។ ហេតុអ្វីយើងច្រើនតែធ្វើការមិនបានល្អ នៅក្នុងការវាយតម្លៃមនុស្ស?…
Read article