David C. McCasland

You are here:
ស្មរបន្ទាល់ដែលបាននិយាយប្រាប់

ពេល​ដែលទូ​រ​ទស្ស​ន៍​ថ្ងៃនៃ​ការ​រុករកឃើ​ញ (Day of Discovery)​ ធ្វើ​ការ​ស​ម្ភា​សប្រ​ជា​ជន អំពីជី​វ​ប្រវត្តិរបស់​បុគ្គលល្បី​ៗ​ យើង​មាន​ចិត្ត​ស​ប្បា​យរី​ក​រា​យ នៅ​ក្នុង​ការ​សម្ភាស​​ពួ​ក​គេ​ អំពីដំ​ណើរ​ជី​វិ​តរ​​​ប​​​ស់​អ្ន​កទាំង​នោះ​​។ អស់​ជាច្រើន​ឆ្នាំ​កន្ល​ងម​ក យើងបាន​សម្ភា​សបុ​រស​ម្នា​ក់ ដែល​ធ្លាប់ស្នា​ក់នៅ ក្នុង​បន្ទប់​ជា​មួ​យលោ​ក​ អេរីក លីដែល(Eric Liddell) នៅ​ក្នុង​មន្ទី​ឃុំឃាំ​ង​អ្ន​ក​ទោស​នយោ​បាយ ក្នុង​ប្រទេស​ចិន ហើយ​យើង​បាន​សម្ភាស​ស្រ្តី​ម្នា​ក់ ដែល​ធ្លាប់​រស់​នៅ ក្នុងផ្ទះ​រ​ប​ស់លោកស៊ី អេស លូវីស(C.S. Lewis) កាល​នាង​ជា​ក្មេង​​ជំទង់ ក្នុង​អំឡុង​ស​ង្គ្រាម​លោក​លើក​ទី​២ រួចយើ​ង​ក៏​បា​នស​ម្ភាស​បុ​រស​ម្នាក់ ដែល​ជា​អ្ន​កបើ​កប​ររថ​យន្ត ​ឲ្យ​បណ្ឌិត ចច វ៉ាស៊ីនតោន ខាវើរ(Dr. George Washington Carver) នៅក្នុ​ងកា​រ​ធ្វើដំ​ណើ​រ ទៅធ្វើ​ជា​វាទ​គ្មិន នៅ​ទូទាំង​បណ្តា​រដ្ឋ ក្នុង​ភូមិ​ភាគ​ខា​ង​ត្បូង នៃ​សហរដ្ឋ​អាមេរិក។ ពួកគេបាន​និយា​យបើ​កចំ​ហ​រ ​ដោយ​មិន​លាក់​លៀម​ អំពី​បុគ្គល​ពិសេស​ៗ​ទាំង​នោះ ​ដែល​ពួ​កគេ​បា​ន​ស្គា​ល់។ សា​វ័ក​យ៉ូហាន​បាន​ស​រសេ​រសំ​បុ​ត្រមួ​យ​ច្បាប់ ពេល​គាត់​កំពុ​ងមា​ន​វ័​យចា​ស់ ដែល​នៅ​ក្នុង​ឃ្លាដំ​បូ​ង​នៃ​សំបុត្រ​នេះ​​ គាត់បា​ន​ប​ញ្ជាក់​ថា​ គាត់​ជា​ស្មរ​ប​ន្ទា​ល់ និង​ជា​អ្ន​ក​ដែល​បានដើ​រតា​ម​ទ្រ​ង់​យ៉ាង​ជិ​ត​ដិត គឺដូចដែល​​គា​ត់​​មាន​ប្រ​សាសន៍​​ថា “ដ្បិត​​ព្រះ​​​ដ៏​​ជា​​ជីវិត ទ្រង់​​បា​ន​​លេច​មក​ហើយ យើង​​ខ្ញុំ​​បាន​ឃើញ​ទ្រង់ ក៏​ធ្វើ​ជា​ទី​បន្ទាល់…

Read article
អំណាចនៃការគិត អំពីគ្រាចុងក្រោយ

ខណៈ​ពេល​ដែល​យើ​ងកំពុង​ទន្ទឹង​រង់​ចាំ​​​ទទួល​ស្វា​គមន៍ឆ្នាំ​ថ្មី ដោយ​ការ​រៀប​គម្រោង និង​ការ​ប្តេជ្ញា​ចិត្ត​​សម្រាប់​​ឆ្នាំ​​ថ្មី សម្លេង​នៃ​អ្នក​កោត​ខ្លា​ច​ព្រះ នៅ​សម័យ​មុន បាន​លើក​ទឹក​ចិត្ត​យើង​ ឲ្យ​គិត​អំពី​ការ​អ្វី​ដែល​យើង​មិន​ចង់គិត ​គឺ​សេចក្តី​ស្លាប់​របស់​យើ​ង។​ លោក​ថូម៉ាស អ័ កេមភីស(Thomas à Kempis, ឆ្នាំ១៣៧៩-១៤៧១) បាន​សរសេរ​ថា “ចិត្ត​រីក​រាយ​នឹង​កើត​មាន ចំពោះ​អ្នក​ដែល​បាន​សម្លឹង​មើល​ទៅ​សេចក្តី​ស្លាប់​របស់​ខ្លួន​ជា​មុន ហើយ​បាន​ត្រៀម​ខ្លួន​ជារៀ​ង​រាល់​ថ្ងៃ​សម្រាប់​សេច​ក្តី​ស្លាប់”។ ចំណែក​ឯ​លោក​ហ្រ្វង់​កូស ហ្វេនេឡុន(Fran​cois Fénelon, ឆ្នាំ១៦៥១-១៧១៥)វិញ បាន​សរសេរ​ថា “យើង​មិន​អាច​ស្តី​បន្ទោស​ឲ្យ​ច្រើន​ពេក ចំពោះ​ភាព​ងងឹត​ងងល់​របស់​មនុស្ស ដែល​មិន​ចង់​គិត​ពី​សេចក្តី​ស្លាប់ ហើយ​ខំ​គេច​ចេញ​ពី​ការ​អ្វី​ដែល​ខ្លួន​មិ​នអាច​គេ​ច​រួច ខណៈ​ដែល​យើង​អាច​មាន​ចិត្ត​សប្បាយ ពេល​យើងឧ​ស្សា​ហ៍​គិត​ អំពី​សេ​ចក្តី​ស្លាប់​នោះ។ មាន​តែ​មនុស្ស​ខាង​សាច់​ឈាម​ទេ ដែលមាន​ការ​ពិបា​ក​ចិត្ត ដោយ​សារ​សេច​ក្តីស្លា​ប់”។ បុរស​ទាំង​ពីរ​នាក់​នេះ មិន​មាន​បំណ​ងលើ​ក​ទឹក​ចិ​ត្តម​នុស្ស​ ឲ្យ​មាន​ការ​ពិបាក​ចិត្ត ដោយ​សារ​ការ​គិត​អំពី​សេចក្តី​ស្លាប់​ឡើយ ផ្ទុយ​ទៅវិ​ញ ពួក​គេ​ចង់​ឲ្យ​យើង​​រៀប​ចំ​ជីវិត​រស់​នៅ ឲ្យ​បាន​ត្រឹម​ត្រូវ។​ យើង​គួរ​តែ​អធិ​ស្ឋាន តាម​លំនាំ​ទំនុ​ក​ដំកើង​នៃ​ស្តេច​ដាវីឌ​ថា “ឱ​ព្រះយេហូវ៉ា​អើយ សូម​ឲ្យ​​ទូល​បង្គំ​​ដឹង​ពី​​​ចុង​​បំផុត​​នៃ​​​ទូល​បង្គំ ហើយ​ពី​ចំនួន​ថ្ងៃ​អាយុ​​នៃ​ទូលបង្គំ​ផង ដើម្បី​ឲ្យ​ទូលបង្គំ​បាន​ដឹង​ជា​មាន​ជីវិត​ស្រួយ អម្បាលម៉ាន​ទៅ … មែន​ហើយ គ្រប់​មនុស្ស ទោះ​ទាំង​មនុស្ស​នៅ​ក្នុងសណ្ឋាន​ពេញ​វ័យនោះ​ក៏​ឥត​ប្រយោជន៍​ទទេ​ដែរ”(ទំនុកដំកើង ៣៩:៤-៥)។ ស្តេច​ដាវីឌ​ក៏បាន​មាន​បន្ទូ​ល​ផង​ដែរ អំពី​អ្នក​ដែល​ខំធ្វើ​ការ​ជា​ឥត​ប្រយោ​ជន៍ ដោយ​ខំ​បង្គរ​​ទុក​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន…

Read article
ព្រះរាជសារដែលព្រះបានផ្ញើ

នៅឆ្នាំ​១៩៧១ លោក​រេយ ធមលីនសិន(Ray Tom​lin​son) បា​នធ្វើកា​រ​ពិសោធ​ន៍​ អំពី​របៀប​ដែល​មនុស្ស​អាចទំ​នាក់​ទំន​ងគ្នា​ តាម​រយៈ​កុំព្យូ​ទ័​រ។ កាល​នោះ គាត់​បាន​សាកប​ញ្ជូន​សារ ចេញ​​ពី​កុំព្យូទ័រ​រប​ស់​គាត់​តាម​រយៈ​បណ្តាញ​​កុំព្យូ​​ទ័រ ទៅ​កាន់​អ្នក​ធ្វើ​កា​រ ក្នុង​ផ្នែក​ផ្សេង​ទៀត​ នៅ​ការិយាល័យ​របស់​គាត់ គឺ​នៅពេ​ល​នោះ​ហើយ​ ដែល​គាត់​បាន​បញ្ជូន​សារ​អេឡិច​ត្រូ​និច(ឬអ៊ីមែល)មុន​គេ។ ជា​ច្រើន​ទសវត្សរ៍​ក្រោយ​មក សព្វ​ថ្ងៃនេះ​ មាន​សារ​អេឡិច​ត្រូ​និច​ជាង​មួយ​ពាន់​លាន ដែល​គេបា​ន​ផ្ញើ​ឲ្យ​គ្នា ក្នុង​មួយ​ថ្ងៃ​ៗ។ ក្នុង​ចំណោម​នោះ មា​ន​សារ​ជា​ច្រើន​បា​នផ្ទុ​ក​ពត៌​មាន​សំខា​ន់​ៗ ដែល​ក្រុម​គ្រួសារ និង​មិត្ត​ភ័ក្រ​បាន​ផ្ញើ​មក ប៉ុន្តែ មាន​សារផ្សេង​ទៀត បាន​ពាំ​នាំកា​រ​ផ្សាយ​ពាណិជ្ជ​ក​ម្ម ​ដែល​ឥត​ប្រយោ​ជន៍ ឬ​មេ​រោគ​ចង្រៃ​សម្រាប់​កុំព្យូ​ទ័រ។ ហេតុ​នេះ​ហើយ​បាន​ជា ក្នុង​​ការ​ប្រើ​ប្រាស់​​អ៊ីមែល មាន​ក្បួន​ជា​មូល​ដ្ឋាន​មួយ​ចែង​ថា : “បើ​អ្នក​មិន​ទុក​ចិត្ត​អ្នក​ដែល​បាន​ផ្ញើសា​រ​មក​ទេ ចូរ​កុំ​បើក​មើល​សារ​នោះ​​ឡើយ”។ ព្រះ​ទ្រង់​បាន​ផ្ញើ​ព្រះ​រាជ​សារ​មួយ​ច្បាប់ មក​យើង​រាល់​គ្នា តាម​រ​យៈ​អ​ង្គ​ព្រះ​រាជ​បុត្រា​ទ្រង់ ហើយ​យើង​អាច​ទុក​ចិត្ត​ព្រះ​ដែល​ជា​អ្នក​ផ្ញើ​ព្រះ​រាជ​សារ​នេះ​មក។ ក្នុង​ព្រះ​គម្ពី​រសញ្ញា​ចា​ស់ ព្រះ​មាន​បន្ទូ​ល​មក​កាន់​​រាស្រ្ត​ទ្រង់​ តា​ម​រយៈ​ពួ​កហោ​រា និង​មាន​មនុ​ស្ស​ជាច្រើ​ន​បាន​បដិ​សេធ​ព្រះ​បន្ទូល​ព្រះ។ ប៉ុន្តែ បង្រួម​សេចក្តី​មក “​ឯ​​ព្រះ ដែល​ពី​ដើម ទ្រង់​មាន​ព្រះបន្ទូល​នឹង​ពួក​ឰយុកោ ដោយ​ពួក​ហោរា ជា​ច្រើន​ដង​ច្រើន​បែប នៅ​ជាន់​ក្រោយ​បង្អស់​នេះ ទ្រង់​បាន​មាន​ព្រះបន្ទូល​នឹង​យើង​រាល់​គ្នា ដោយសារ​ព្រះរាជ​បុត្រា​វិញ ដែល​ទ្រង់​បាន​តម្រូវ​ឲ្យ​បាន​គ្រង​របស់​ទាំង​អស់ ទុក​ជា​មរដក…

Read article
ពេលដែលប្រកប ដោយព្រះគុណ

ជា​រៀង​រាល់​ឆ្នាំ ខ្ញុំ​ចូល​ចិត្ត​ស្តាប់​កា​រផ្សាយ​បន្ត​ផ្ទាល់​ ជា​អន្តរ​ជាតិ​របស់វិ​ទ្យុ​ប៊ីប៊ីស៊ី(BBC) អំពី​កម្ម​វិធី​បុណ្យអូណែល​ នៅ​ពេ​លល្ងា​យ​ថ្ងៃ​បុណ្យ​ណូ​អែល ដែល​បាន​ប្រារព្ធ​ឡើង នៅក្នុ​ង​ព្រះវិ​ហារ​ឃីង ខូលីជ(King’s College Chapel) ក្នុង​ក្រុង​ខេម​ប្រ៊ីជ ប្រទេស​អង់គ្លេ​ស។ កម្ម​វិធី​បុណ្យ​នេះ​មាន​ការ​អាន​បទ​គម្ពីរ​៩ខ និង​ច្រៀងទំ​នុក​សរសើរ​ចំនួន​៩ប​ទ និង​បូក​រួម​ជាមួ​យនឹ​ង​ការអ​ធិស្ឋាន ​ភ្លេងបុណ្យ​​​ណូអែ​ល ក្នុង​កម្ម​វីធី​ថ្វាយ​បង្គំ​ដែល​ធ្វើ​ឲ្យ​ខ្ញុំប៉ះពា​ល់ចិត្ត។ មាន​ពេល​​មួយ ខ្ញុំ​មាន​ការ​​ភ្ញាក់​​ផ្អើល ពេល​បាន​ឮអ្ន​កប្រកាស់​កម្ម​វិធី​នេះ​អត្ថា​ធិប្បាយ​ អំពីដំ​ណើរ​របស់​ពួក​ជំនុំ ចាក​ចេញ​ពី​ព្រះ​វិហារ​ដ៏​ធំ​ស្កឹម​ស្កៃនោះ​ថា​ ពួក​គេបាន​ “​បោះ​ជំហាន​ចេញ​ពីពិ​ធីដែ​លប្រ​កប​ដោយ​ព្រះគុណ ហើយ​ចូល​ទៅ​ក្នុង​លោកិយ​ដ៏​ពិត”។ តើ​នេះ​មិន​មែន​ជា​អ្វីដែ​ល​បាន​កើត​ឡើង នៅ​ថ្ងៃ​បុណ្យ​ណូអែល​ដំបូង​បំផុ​តផ​ងដែ​រ​ទេ​ឬ? កាល​នោះ ពួក​អ្នក​គង្វាល​បាន​ឮ​ទេវតា​ប្រកាស អំពី​ការ​ប្រសូត្រ​នៃ​ព្រះ​ស​ង្គ្រោះ ​គឺព្រះ​គ្រីស្ទ​ជា​អម្ចាស់​(លូកា ២:១១) បន្ទាប់​មក “​មាន​​ពួក​ពល​​បរិវារ​​ក​កកុ​ញ​​ពី​​ស្ថានសួ​គ៌ មក​​​នៅ​ជា​មួយ​នឹង​ទេវតា​នោះ ក៏​ពោល​សរសើរ​ដល់​ព្រះ”(ខ.១៣-១៤)។ បន្ទាប់​ពី​ពួក​គេបា​ន​រក​ឃើញ​នាង​ម៉ារា លោក​យ៉ូសែប និង​បុត្រ​តូច នៅ​ភូមិ​បេថ្លេ​ហិម ពួក​អ្នក​គង្វាល​ក៏​បាន​ចេញ​ទៅ​ប្រាប់​អ្នកដ​ទៃទៀ​ត ឲ្យ​ដឹង​អំពី​ការ​ប្រសូត្រ​នៃ​ព្រះ​ឱរ​ស ដោយ​មិន​បង្អង់​យូរ​ឡើយ(ខ.១៧)។ គឺ​ដូច​ដែល​មាន​សេ​ចក្តី​ចែង​ថា “ឯ​​ពួក​អ្នក​​គង្វាល ក៏​​វិ​ល​ត្រឡប់​ទៅ​វិញ ទាំង​សរសើរដំកើង​ដល់​ព្រះ ដោយ​ព្រោះ​គ្រប់​ទាំង​ការ ដែល​គេ​បាន​ឮ ហើយ​ឃើញ​នោះ ដូច​ជា​ទេវតា​បាន​ប្រាប់​មក”(ខ.២០)។ ពួក​គេ​មាន​ការ​ផ្លាស់​ប្រែ ដោយ​សារ “បុ​ណ្យណូ​អែល​ប្រកប​ដោយ​ព្រះគុណ” ដែល​ពួក​គេបាន​អប​អរ​សាទរ​នោះ។…

Read article
គ្រាន់តែជាក្មេង

បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​ នៅឯ​វិ​ទ្យាល័យ លោក​ដារែល ប្លីហ្សាត(Darrell Blizzard) បាន​ចាក​ចេញ​ពីម​ណ្ឌល​កុមា​រ​កំព្រា ដែល​ជា​កន្លែ​ងដែល​ខ្លួន​បាន​ធំ​ធាត់​ ដើម្បី​ទៅ​ចូល​បម្រើ ក្នុង​ជួរ​ទ័ព​អាកាសរ​បស់​សហ​រដ្ឋ​អា​មេរិក​នៅ​សម័យ​សង្គ្រាម​។ ពេល​ដែល​សង្គ្រាម​លោក​លើក​ទី​២ឈាន​ចូល​ដល់​ដំណាក់​កាលធ្ង​ន់​ធ្ងរ មិ​នយូ​រ​ប៉ុន្មាន គេ​ក៏​បាន​ឲ្យគាត់​ទទួ​លប​ន្ទុក ដែល​តាម​ធម្មតា ជា​ភា​រៈកិច្ច​របស់​មនុស្ស​ ដែល​មាន​វ័យចំ​ណាស់​ជាង​គាត់ និង​មាន​បទ​ពិសោធន៍​ច្រើន​ជាង​។ នៅឆ្នាំ​ប​ន្ទាប់ គាត់​ក៏​បាន​និយាយ​ទៅ​កាន់​អ្នក​យក​ពត៌មា​ន​ថា​ ការ​ភ្ជួរ​ដី​ដោយ​ប្រើសត្វ​លា​ម្តង​បួន ឲ្យ​​អូសនង្គ័​ល គឺ​ជា​ការ​ភ្ជួរ​ដី​ដ៏​ពិបាក​បំផុត​ដែល​ខ្ញុំមិ​ន​ធ្លាប់​ជួប​ពី​មុន តែ​ការ​បើក​បរ​យន្ត​ហោះ B-17 មាន​ការ​ពិបា​កជា​ង​នោះ​ទៅ​ទៀត ព្រោះ “យើង​រា​ល់គ្នា​ គ្រាន់តែ​ជា​​ក្មេង ដែល​បើក​យន្ត​ហោះ​នោះ​ប៉ុណ្ណោះ”។ យ៉ាង​ណាមិ​ញ ព្រះ​គម្ពី​របា​ន​ចែង​អំពី​មនុស្ស​ជា​ច្រើន ដែល​បាន​ដើរ​តាម​ព្រះ​ ដោយ​ចិត្ត​ក្លាហាន ក្នុង​កាល​ដែល​ខ្លួននៅ​មាន​វ័យ​ក្មេ​ងនៅ​ឡើ​យ។ ពេល​ដែល​អ្នក​ដឹក​នាំ​ខាង​វិញ្ញាណកំពុង​មាន​បញ្ហាពុ​ក​រលួយ “​សាំយូអែល ជា​ក្មេង​តូច​នោះ ក៏​តែង​ពាក់​អេផូឌ​ធ្វើ​ពី​សំពត់​ខ្លូតទេស ដើម្បី​សំរេច​ការងារ​នៅ​ចំពោះ​ព្រះយេហូវ៉ា”(១សាំយ៉ូអែល ២:១៨) ចំណែក​ឯដា​វី​ឌវិ​ញ គាត់​បាន​ទៅ​តតាំង​នឹង​កូលីយ៉ាត ទោះ​បី​ជា​ស្តេចសូ​ល​មាន​បន្ទូល​ថា “ឯង​នឹង​ចេញ​ទៅ​តយុទ្ធ​នឹង​សាសន៍​ភីលីស្ទីន​នោះ​មិន​បាន​ទេ ដ្បិត​ឯង​នៅ​ក្មេង​ណាស់”(១៧:៣៣) ម្យ៉ាង​វិញ​ទៀ​ត នាង​ម៉ារា ដែល​ជាមាតា​នៃ​ព្រះ​យេស៊ូវ នា​ង​ក៏មា​ន​វ័យ​ក្មេង​ដែរ ពេល​ដែល​ទេវតា​​មក​ប្រាប់​ថា នាង​នឹង​ប្រសូត្រ​បាន​ព្រះ​រាជ​បុត្រា​នៃ​ព្រះ។ នាង​បាន​ឆ្លើយ​តប​ទៅកា​រប្រ​កាស រ​បស់​ទេវតា ដោយ​ពាក្យ​ថា ​“សូម​​ឲ្យ​​បា​ន​សម្រេច​​ដូច​ពាក្យ​លោក​ចុះ”(លូកា ១:៣៨)។…

Read article
ថែមហើយ ថែមទៀត

សព្វ​ថ្ងៃ​នេះ ពេល​យើង​ឃើញ​គេ​ធ្វើ​បាតុក​ម្ម ក្នុ​ង​ពិភព​លោកដែ​ល​មា​នវិ​បត្តិ​សេដ្ឋកិច្ច​ ជាញឹ​ក​ញាប់ យើង​ច្រើន​តែ​ឮ​គេ​ស្រែក​ទាម​ទារ​ឲ្យ​ “កា​ត់ប​ន្ថយ​ផ្នែ​កនេះ​ ឬកា​ត់ប​ន្ថយ​ផ្នែក​នោះ”។ ឧទាហរណ៍ គេ​បាន​អំពា​វនា​វ​រដ្ឋា​បាល ​ឲ្យកា​ត់ប​ន្ថយ​កា​រចំ​ណាយថ​វិកា​រជាតិ ឲ្យ​មាន​តុល្យ​ភាព។ គេក៏​បាន​ជំ​រុញ​ប្រ​ជាជន ឲ្យ​មាន​កា​រ​កាត់​បន្ថ​យ​កា​រ​ប្រើ​ប្រាស់​ថាម​ពល​អគ្គី​សនី ហើយកា​ត់​បន្ថយ​ការ​ប្រើ​ប្រាស់​ផ្សេង​ៗ ​ព្រោះធន​ធា​នធ​ម្ម​ជាតិ​មា​នចំ​នួនកំ​ណត់។ ទាំង​នេះសុ​ទ្ធ​តែ​ជាយោ​បល​ល្អៗ​ ដែលយើ​ងគ្រ​ប់​គ្នាគួ​រ​តែ​អនុ​វត្ត​តា​ម។ ទោះ​ជា​យ៉ាង​ណាក៏​ដោ​យ នៅក្នុ​ងពិ​ភ​ពនៃ​សេ​ចក្តីជំ​នឿវិ​ញ សេច​ក្តីស្រ​ឡាញ់ ព្រះគុ​ណ និង​កម្លាំង មិន​ដែល​មា​ន​ចំនួន​កំណត់​ឡើយ។ ដូច្នេះ ក្នុង​នាម​ជា​អ្នក​ដើ​រ​តាម​ព្រះ​គ្រីស្ទ យើង​ត្រូវ​បា​ន​ជំរុ​ញ​ ឲ្យប​ង្ហាញសេ​ចក្តី​ស្រឡាញ់​របស់​ព្រះ ក្នុង​ជីវិត​របស់​យើង ឲ្យកាន់តែ​ច្រើនឡើ​ង​ៗ​ជានិច្ច។ ក្នុង​សំបុត្រ​ទី​មួយ​ ដែលសា​វ​ក​ប៉ុល​បា​ន​សរ​សេរ​ផ្ញើ​អ្ន​ក​ជឿ​ព្រះ នៅ​ទី​ក្រុង​ថែស្សា​ឡូនីច គាត់​បាន​ជំរុញ​ពួក​គេ​ឲ្យ​​ដើរ​​តា​ម​​បែប​​ដែល​​គួរ​​គប្បី ដើម្បី​​ឲ្យ​​​​គា​ប់​ដល់​ព្រះហឫទ័យ​ព្រះ​ “កាន់​​តែ​ខ្លាំង​ឡើង”(៤:១)។ លោក​ក៏បា​ន​បង្គាប់​ពួ​ក​គេ ឲ្យ​បង្ហា​ញ​នូវ​សេ​ចក្តី​ស្រឡាញ់ចំពោះគ្នា​ទៅវិ​ញទៅ​ម​ក ហើយ​មា​ន​សេចក្តី​ស្រឡាញ់​ជា​បង​ប្អូន “កា​ន់​តែ​ខ្លាំ​ង​ឡើង”(ខ.១០)​។ សេច​ក្តីស្រ​ឡា​ញ់​អាច​កើ​ន​ឡើ​ងជា​និ​ច្ច​បាន ដោយ​សារ​សេ​ចក្តី​ស្រ​ឡាញ់​នោះ កើត​ចេ​ញ​ពី​ប្រភ​ព​ដ៏​មិ​នចេះ​រី​ង​ស្ងួត​រ​ប​ស់​ព្រះ គឺមិ​ន​មែ​នកើ​តចេ​ញពី​ប្រ​ភព​រ​ប​ស់​យើង ដែល​ចេះ​តែ​ថ​យចុះ​នោះឡើយ។ កវី អេនី ចនសិន ផ្លីន(Annie Johnson Flint) បាន​តែងបទ​កំណាព្យ​ថា : សេចក្តី​ស្រឡាញ់រ​ប​ស់​ទ្រង់​គ្មា​ន​ដែន​កំ​ណត់ គេមិ​ន​អាច​វា​ស់ស្ទ​ង់​ព្រះ​គុណ​ទ្រ​ង់​បាន អំណាច​រប​ស់​ទ្រ​ង់​គ្មា​នព្រំ​ដែ​ន…

Read article
បញ្ហារបស់ទ្រព្យសម្បត្តិ

ក្នុង​អំឡុង​ពេលដែ​ល​គ្រួសារ​របស់​ខ្ញុំ រ​ស់​នៅក្នុ​ង​​ប្រទេសកេ​នយ៉ា នៅ​ឆ្នាំ១៩៨០ យើង​បាន​បើ​ក​ឡាន​​ជួន​ស្រ្តី​ក្មេងម្នា​ក់ពីប្រទេស​ណៃរ៉ូប៊ី ទៅ​សួរ​សុខ​ទុ​ក្ខ​ឪពុ​កម្តា​យរ​បស់នាង ដែល​មាន​ទី​លំ​នៅ​ជិត​បឹង​វិកតូរៀ(Victoria)។ ​នៅ​តាម​ផ្លូវ យើង​បាន​ឈ​ប់​នៅ​ទី​ក្រុ​ងមួ​យ ឈ្មោះ​គី​ស៊ូមូ ដើម្បី​ទុក​ឥវ៉ាន់​របស់​យើង ក្នុង​សណ្ឋាគារ​មួ​យដែ​ល​យើង​នឹង​ស្នាក់​នៅ បន្ទាប់​ពី​ជូន​នា​ង​ទៅ​លេង​ផ្ទះ​ហើយ។ សម្រាប់​គ្រួសារ​ខ្ញុំ ​យើង​យល់​ថា ប​ន្ទប់​ដែលយើ​ងជួ​ល ក្នុង​សណ្ឋាគារ​នោះ ជា​បន្ទប់​ខ្នាត​មធ្យម ដែល​មា​នគ្រែ​គេង​ពីរ តែ​ពេល​នាង​បានមើល​បន្ទប់​នោះ នាង​ក៏លា​ន់​ម៉ា​ត់ថា​ “បន្ទប់​ដ៏​ធំយ៉ា​​ង​នេះ ​សម្រាប់​តែគ្នា​​៥​នាក់​ទេ​ឬ? ដូចនេះ​ របស់​អ្វី​ដែល​សាមញ្ញ​សម្រាប់​យើង​​ គឺ​ជា​រប​ស់​ដែ​ល​​លើស​លប់​​សម្រាប់​នាង។ មនុស្សយើ​​ងអា​ច​មាន​ទ​ស្ស​នៈ​ខុ​ស​ៗ​គ្នា អំពី​ទ្រព្យ​សម្បត្តិ ​ហើយក្នុ​ង​សង្គ​មដែ​ល​មាន​ភា​ព​សម្បូ​រ​សប្បាយ ច្រើន​តែ​មាន​​ទម្លាប់​រអ៊ូរ​រទាំ អំពីកំ​រិត​ជីវ​ភាព​ដ៏​ខ្ពស់​រ​បស់​ខ្លួ​ន ខណៈពេល​ដែលមាន​ម​នុស្ស​ជា​ច្រើន កំពុង​ប្រាថ្នា​ចង់​បាន​កំរិត​ជីវ​ភាព​បែប​នោះណា​ស់។ ក្នុង​ចំណោម​អ្ន​កជឿ​ព្រះ​ នៅក្រុ​ងអេ​ភេសូរ មាន​អ្នក​ខ្លះ​មាន​ទ្រព្យ​សម្បត្តិ​ច្រើនជា​ង​អ្នក​ដ​ទៃ​ទៀត។ ហេតុនេះ​ហើយ​ បាន​ជា​សាវ័ក​ប៉ុល​សរ​សេរ​សំបុត្រម​ក​កាន់​លោ​ក​ធីមូថេ ដែល​ជា​គ្រូគង្វាល​របស់​ពួក​គេ​ថា​ “ចូរ​​ហា​មប្រា​ម ដល់​ពួក​អ្នក​មាន នៅ​លោកីយ៍​នេះ​ផង កុំ​ឲ្យ​គេ​មាន​ឫក​ខ្ពស់ ឬ​ទុក​ចិត្ត​នឹង​ទ្រព្យសម្បត្តិ ដែល​មិន​ទៀង​នោះ​ឡើយ ត្រូវ​ទុក​ចិត្ត​នឹង​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​វិញ ដែល​ទ្រង់​ប្រទាន​គ្រប់​ទាំង​អស់​មក​យើង​រាល់​គ្នា​ជា​បរិបូរ ឲ្យ​យើង​បាន​អរ​សប្បាយ”(១ធីមូថេ ៦:១៧)។ សាវ័ក​ប៉ុល​បាន​លើ​កទឹ​ក​ចិ​ត្ត​ពួក​គេ​​ឲ្យ “ធ្វើ​​គុណ និង​ការ​​​ល្អ​​ជា​​​បរិបូរ ព្រម​​ទាំង​​ចែក​ទា​ន​​ ដោ​យ​សទ្ធា ហើយ​ប្រុង​​ប្រៀ​ប​​​នឹ​ង​​ជួ​យ​គេ​​ផង”​(ខ.១៨)។ និស្ស័យ​សាច់​ឈា​ម​រប​ស់​យើង…

Read article
ជារៀងរាល់ថ្ងៃ

ក្នុង​ឆ្នាំ១៩២៤ ចននី(Johnny) ជា​ក្មេង​ប្រុស​ដែលចូល​​ចិ​ត្តលេ​ង​បាល់បោះ​ណា​ស់ ហើយ​វា​បាន​បញ្ចប់​ថ្នាក់​ទី៨​ នៅ​ក្នុងសា​លាជ​ន​ប​ទ​ដ៏​តូច​​មួយ។ ឪពុក​វា​មាន​សេចក្តី​ស្រឡាញ់​ច្រើន តែ​គា​ត់​ខ្វះ​លុ​យ​ទិ​ញអំណោយ​សម្រាប់​​អប​អរ​ការ​បញ្ចប់​ថ្នាក់​របស់​វា ដូចនេះ​ គាត់​បាន​ឲ្យ​កាត​ទៅ​វា​មួយសន្លឹក ដែល​ក្នុង​នោះ គាត់​បាន​សរសេរ​អំពី​គោល​ការណ៍ទាំ​ង​៧​ចំណុច​នៃ​សេចក្តី​ជំនឿ​របស់​​គាត់។ គាត់​ក៏​បាន​​លើ​កទឹ​ក​ចិត្ត​វា ឲ្យ​អនុវត្ត​តាម​គោល​ការណ៍​ទាំង​នោះ​ផង​ដែរ។ ខ្ញុំ​សូម​លើក​យ​ក​តែ​គោល​ការ​ណ៍​៣​ចំណុច មក​និយាយ ដែល​មាន​ដូច​តទៅ: ចូរ​ក្រេប​ជញ្ជ​ក់​ចំណេះ​ដឹ​ង​ពី​សៀវ​ភៅ​ល្អៗ ជា​ពិសេស​គឺ​ព្រះ​គម្ពីរ។ ចូរ​រស់​នៅ​ជា​រៀ​ង​រាល់​ថ្ងៃឲ្យ​បា​ន​ល្អបំ​ផុត។ ចូរ​អធិស្ឋាន​​សូម​ការ​ដឹ​កនាំ​ពី​ព្រះ និង​អរ​ព្រះ​គុណ​ទ្រង់ សម្រា​ប់​ព្រះ​ពរ​ដែល​បាន​ទទួល​រាល់​ថ្ងៃ។ នៅ​ក្នុង​ការ​អធិ​ស្ថាន​របស់​ព្រះ​អម្ចាស់​(ម៉ាថាយ ៦:៩-១៣) ព្រះ​យេស៊ូវ​បាន​បង្រៀន​យើង ​ឲ្យចូល​ទៅ​ឯ​ព្រះ​វបិតា ដែ​ល​គ​ង់​នៅ​ស្ថាន​សួគ៌ ជា​រៀង​រា​​ល់​ថ្ងៃ គឺមិ​ន​គ្រាន់​តែ​អធិ​ស្ឋាន​បាន​ម្តង​ ហើយ​បំ​ភ្លេច​ចោល​នោះ​ឡើ​យ។ ​តាម​រយៈ​កា​រ​អធិ​ស្ឋាន​នេះ យើង​ថ្វាយ​ព្រះ​អម្ចាស់ នូវ​ការ​សរសើរ​(ខ.៩) យើង​ស្វែង​រក​នគរ និង​ព្រះ​ហឫ​ទ័យ​ទ្រង់​(ខ.១០) ទុកចិ​ត្ត​លើ​ការ​ផ្គត់​ផ្គង់​របស់​ទ្រង់​(ខ.១១) ហើយ​ទូល​​សូ​ម​កា​រ​​អត់​​ទោ​សបា​ប អំណាច​​ចេស្តា​ និ​​ង​​ការ​​រំដោះ​(ខ.១២-១៣)។ ក្នុង​មួយ​ជីវិត​របស់​លោក​ចន​នី ឬ​ចន វូឌិន(John Wooden) គាត់តែ​ង​តែ​ស្វែង​រ​ក​កម្លាំង​មកពី​ព្រះ​ ដើម្បីរ​ស់​នៅ​ថ្វាយ​ទ្រង់ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ គាត់​បា​ន​ក្លាយ​ជា​កីឡាក​រ​បាល់​បោះ​អា​មេរិក​ ដែ​ល​ទទួ​ល​ជ័យ​ជ​ម្នះ ៣​ដង​ជា​ប់​គ្នា នៅ​សកល​វិទ្យា​ល័យ​ភួរឌូ(Purdue) ហើយ​ស្ថិត​ក្នុង​ចំណោម​គ្រូ​បង្វឹក​ដ៏​អស្ចារ្យ​បំផុត នៃ​ក្រុម​កីឡា​ករ​មហា​វិទ្យា​ល័យ​។ នៅ​ពេល​ដែល​គាត់​បាន​លាចាក​លោក ក្នុង​អាយុ​៩៩​ឆ្នាំ គេបា​ន​ផ្តល់​កិត្តិ​យ​ស​ឲ្យ​គាត់…

Read article
ទីបន្ទាល់បួនដប់ម៉ាត់

អស់រ​យៈ​ពេ​លជិ​ត២០ឆ្នាំហើ​យ ​ដែល​គេ​បា​ន​ដាក់​ឈ្មោះ និង​រូប​ថត​មួ​យកំ​ណាត់ខ្លួ​ន របស់​លោក​ដន ស្ម៊ីត​(Dan Smith) នៅ​ក្នុង​ខិ​ត​ប័ណ្ណ ដែល​គេ​បាន​​បិទ​ផ្សាយ​នៅតា​មប​ណ្តា​ហាង​កា​ហ្វេ កន្លែង​បោក​អ៊ុ​ត​ខោ​អាវ ​និងក​ន្លែង​ជំនួ​ញ​តូច​​ៗ​ជា​ច្រើ​ន​ នៅ​ទូ​ទាំង​ទីក្រុង​ញូវ​យ៉ក​។ ក្នុង​ខិត​ប័ណ្ណ​នី​មួ​យ​ៗ ​មាន​ពាក្យ​ស្លោ​ក​ថា​ “លោក​ដន ស្ម៊ីត នឹងប​ង្រៀន​អ្នក​ឲ្យចេះ​លេង​ហ្គីតា”។ ហេតុ​នេះ​ហើយ បាន​ជា​លោក​ដន​ស្ម៊ីត​មាន​ការ​ជាប់​រវល់​យ៉ាង​ខ្លាំង នៅ​ក្នុង​​ការ​បង្រៀន​​​សិស្សរបស់គា​ត់ ឲ្យ​ចេះ​លេ​ង​ហ្គីតា​។ មាន​សិស្ស​ដែល​មាន​ចិត្ត​ក្លៀ​វ​​​ក្លា​ជា​​ច្រើ​ន បាន​ព្យួរ​ខិត​ប័ណ្ណ​រប​ស់​គាត់ នៅ​កន្លែង​ថ្មី​ៗ​ទៀ​ត។ ពួក​គេ​បាន​សរសេរ​ពាក្យ​ស្លោក​ថា ​“លោក​ដន ស្ម៊ីត​បាន​បង្រៀន​ខ្ញុំ ឲ្យ​ចេះ​លេង​ហ្គីតា។ គាត់​ក៏​អាចប​ង្រៀន​ឲ្យ​អ្នក​ចេះ​ផ​ង​ដែរ”។ យ៉ាង​ណាមិ​ញ ព្រះ​គម្ពីរ​បរិសុទ្ធ​មាន​ពេញ​ទៅ​ដោយ​ការ​កត់​ត្រា​អំពី​មនុស្ស ដែល​បាន​រៀប​រាប់​អំពី​​ការអ្វី​ដែ​​ល​ព្រះ​​ទ្រ​​ង់​​បាន​​ធ្វើ សម្រាប់​ពួក​គេ។ ជាក់​ស្តែង បទគម្ពីរ យ៉ូហាន ជំពូក៩ បាន​ចែង​យ៉ាង​ច្បាស់ អំពី​ការ​ដែល​ព្រះ​យេស៊ូវ​បាន​ជួប​បុរសម្នាក់ ដែលបានខ្វា​ក់ពី​កំណើត ហើយ​ទ្រង់​បា​នប្រោ​ស​គាត់​​ឲ្យ​ជា ដោយកា​រ​អស្ចារ្យ(ខ.១-៧​)។ បន្ទាប់​ពីពួ​ក​អ្នក​ដឹ​ក​នាំ​សា​ស​នាប្រ​ចាំតំប​ន់នោះ​ បានចោ​ទសួ​រ ដោយ​ការ​សង្ស័យ​ញឹក​ញាប់​ពេក ​បុរស​នោះគ្រា​ន់​តែ​និ​យាយ​ប្រា​ប់​ពួក​គេ​ថា​ “ខ្ញុំ​​ដឹង​​​តែ​​ប៉ុ​ណ្ណេះ​​ថា​ពី​ដើម​ខ្ញុំ​​​ខ្វាក់​ តែ​​ឥឡូវ​នេះ​ ខ្ញុំ​មើល​ឃើញ”(ខ​.២៥) ។ ប្រសិន​បើអ្ន​ក​មា​ន​ពា​ក្យតែ​បួ​ន​ដ​ប់ម៉ាត់ សម្រាប់​រៀប​រាប់​អំ​ពី​ការ​អ្វីដែល​ព្រះគ្រី​ស្ទ​បាន​ធ្វើ​សម្រាប់​អ្នក និង​​អា​ច​ធ្វើស​ម្រា​ប់​អ្នក​ដ​ទៃ តើអ្ន​ក​នឹង​និ​យាយ​ថា​ដូ​ច​ម្ត៉េច? ប្រហែល​ជា​អ្ន​ក​ចង់​និយាយ​ថា “ព្រះយេ​ស៊ូវ​នឹ​ង​អត់​ទោ​សបា​ប​ឲ្យ​អ្នក​”…

Read article
អ្វីដែលត្រូវលាក់

បើសិន​ជាអ្ន​ក​ចង់​​លាក់របស់​អ្វី​មួ​យ លោកម៉ៃ ស្លេតធ័ររី (Mike Slattery) ប្រហែ​ល​ជា​អាច​ជួយ​អ្នក​បាន។ ជា​ច្រើន​ឆ្នាំក​ន្ល​ង​ទៅ មាន​ក្រុម​ហ៊ុន​​ទូរ​ស័ព្ទ​​ចល័ត​មួយ ចង់​ដំ​ឡើង​អង់​តែន​​មួយ នៅ​ក្នុ​ងដី​រ​បស់​​គាត់ ហើយ​​ចង់​សង់​អង់​តែន​​នោះ ឲ្យមានរូ​បរា​ង​ដូចដើ​មស្រ​ល់ ដើម្បី​បន្លំភ្នែ​ក​មនុស្ស​ទូទៅ។​ តែលោក​ម៉ៃ​មានដំណោះ​ស្រា​យល្អ​ជា​ងនោះ​ គឺ​គាត់​បានស​ង់ជ​ង្រក់​ក្លែង​​ក្លា​យ​មួយ ដោយ​ប្រើប​ន្ទះ​ប្លា​ស្ទិក​ម្យ៉ាង​ ​ដែល​អនុញ្ញាត​​​ឲ្យ​​រលក​ធាតុ​អាកាស​វិទ្យុ​ឆ្លងកា​ត់​​បាន។ គាត់​​ក៏បាន​ប្រើ​ទ្រឹស្តីនេះ​ ដើម្បី​បង្កើត​ក្រុម​ហ៊ុន​មួយ ដែល​​សាង​​​​សង់​​​សំណង់​ ដែលអា​ច​​លាក់​អង់តែ​នដើ​ម្បីឲ្យ​មាន​សោ​ភ័ណ​ភាពល្អ​ និងមា​នសុ​វ​ត្ថិ​ភាព។ លោក​ម៉ៃជឿ​ជាក់​ថា អ្នក​ជិត​ខាងរ​បស់គា​ត់​ជាច្រើ​ន ​នៅ​​​តែមិ​នដឹ​ង​ថា មាន​អ្វី​​នៅ​ខា​ង​ក្នុង​ជង្រុក​​របស់​គាត់​ទេ(នោះ​បើ​យោង​តាម ការ​សែត កូឡូរ៉ាដូ ស្ព្រីង [The Gazette, Colorado Springs])។ យើង​ភាគ​ច្រើន ​ព្យាយាម​​លាក់​រ​បស់​អ្វី​មួយ​ ឲ្យ​​ផុ​ត​​ពី​ភ្នែកគេ​ឯ​ង។ វា​អាច​​​ជារ​បស់​ដែល​​មិន​បង្ក​គ្រោះ​ថ្នាក់ ដូច​ជា​​​សម្ភារៈ​​រា​យ​​ប៉ាយ ក្នុងប​ន្ទប់​ដាក់​ឥ​វ៉ាន់ ឬអា​ចមា​នជា​តិ​ពុល ​ដូចជា​កំ​ហុសឆ្គ​ង​​ខាង​​​សីលធ​ម៌ ឬ​ខាង​វិ​ញ្ញាណ ដែល​យើង​ចង់​​លាក់​​ពី​​​អ្នក​​​ដទៃ ពី​ខ្លួន​ឯ​ង ហើយថែ​ម​ទាំង​ចង់​លា​ក់ពី​ព្រះ​​នេត្រ​ព្រះ​ផង។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ៣២ ស្តេច​ដាវីឌ​​​បាន​រៀ​បរា​ប់​អំពី​ភាព​ឥត​ប្រយោជន៍ នៃ​ការ​ព្យា​យាម​​លា​ក់បាំ​ង​អំពើ​បាប​របស់​ខ្លួន(ខ.៣-៤) ហើយ​បានពិ​ពណ៌នាអំ​ពី​ភាព​ធូរ​ស្បើយ ​ដែលកើ​តមាន​ ពេល​ទ្រង់​បើក​ចំហ​ចិត្ត​ដល់​​ព្រះ​​អម្ចាស់ គឺដូ​ចដែ​លទ្រ​ង់មា​នបន្ទូ​លថា​ “ទូល​បង្គំ​បានរ៉ាប់ទ​ទួ​ល​​​អំពើ​បាប​របស់ទូ​ល​បង្គំ​នៅ​ចំពោះ​ទ្រ​ង់…

Read article