David C. McCasland

You are here:
ការជួបជុំគ្រួសារ

២៩ឆ្នាំ​កន្លង​មក ការ​ប្រារព្វ​ពិធី​ការ​ជួប​ជុំ​ក្នុង​ជីវិតក្នុង​ទី​ក្រុង យើង​បាន​នាំ​សមាជិក​នៃ​គ្រួសារ​ពិសេស​មក។ ពិធី​ជួប​ជុំ​បាន​រួប​រួម​វេជ្ជ​ប​ណ្ឌិត គិលានុប្បដ្ឋាយិកា និង​បុគ្គលិក​ពី​មន្ទីរ​ពេទ្យ​នៃ​សេចក្តី​រំលឹក​សំរា​ប់​កុមារ ជា​មួយ​នឹង​អតីត​អ្នក​ជំងឺ​ពី​អង្គភាព​ថែរក្សា​ល្អិត​ល្អន់ តាម​ប្រពន្ធ័​ទំនើប។ ខ្លះ​ជា​ក្មេង​ក្នុង​កៅ​អី​រុញ ហើយ​ខ្លះ​ជា​ក្មេង​ជំទង់។ ឪពុក​ម្តាយ​ពួក​គេ​មក​ជា​មួយ ដើម្បី​និយាយ​អរ​គុណ​ទៅ​អ្នក​ដែល​បាន​សង្គ្រោះ​ជីវិ​ត​កូន​គេ និង​បាន​ផ្តល់​ឱកាស​លើក​ទីពីរ។ អត្ថ​បទ​កាសែត​មួយ បានដ​ក​ស្រង់​ការ​ឆ្លើយ​តប​ចេញ​ពី​ចិត្ត​របស់​វេជ្ជ​បណ្ឌិត ប៉ុប ឃីលីថា ទាំង​ខាង​វិជ្ជា​ជីវៈ និង​ផ្ទាល់​ខ្លួន សំរាប់​បុគ្គលិក​ទាំង​អស់ នេះ​ធ្វើ​ជា​ហេតុ​ដែល​ពួក​គេ​ធ្វើកា​រនេះ។ ខ្ញុំ​ឆ្ងល់​ថា​តើ​នៅ​ស្ថាន​សួគ៌​នឹង​មាន​ពេល​ជា​ច្រើនដែល​អ្នក​ថែរក្សា​ខាង​ឯ​ព្រលឹង​វិញ្ញាណ និង​អ្នក​ដែល​គេ​បានជួយ “ទារក​ក្នុង​ព្រះគ្រីស្ទ” នឹង​រួប​រួម​គ្នា​ចែក​រំលែក​រឿង និង ​លើក​តម្កើង​ព្រះ។ គម្ពីរ​សញ្ញា​ថ្មី​បាន​ពណ៌នា​ពី​របៀប​ដែល​លោក​ប៉ុល ស៊ីលវ៉ាន និង​ធីម៉ូថេ ធ្វើ​ការ​ក្នុង​ចំណោ​ម​អ្នក​ជឿថ្មី​ក្នុង​ទីក្រុង​ថែស្សាឡូនិច​ ដោយ​ស្លូត​បូត​វិញ “ប្រៀប​ដូច​ជាម្តាយ​ថ្នម​កូន ដែល​កំពុង​នៅ​បៅ”(១ថែស្សា២:៧) និង​ដោយ​ការ​ទូន្មាន និង​កំសាន្ត​ចិត្ត​ផង ដូចជា​ឪពុក​នឹង​កូន(ខ.១១) ការ​ជួយ​ដល់​អ្នក​ជឿ​ថ្មី​នៅ​ដំណាក់​កាល សំខាន់​ក្នុង​ជំនឿ​ជា​ការ​បញ្ចោញ​កំលាំង​នៃ​សេចក្តី​ស្រឡាញ់​ដែល​នឹង​បណ្តាល​ឲ្យ​មាន​អំណរ​នៅ​ឯ​ការ​ជួប​ជុំ​គ្រួសារ​នៅ​ស្ថាន​សួគ៌។ —David McCasland

Read article
ការប្រឆាំងនឹងឈើឆ្កាង

ករណី​តុលា​ការ​អាមេរិក​ថ្មី​ៗ​មួយ​ផ្តោត​លើ​ថា តើ​និមិត្តសញ្ញា​សាសនា គឺ​ឈើ​ឆ្កាង គួរ​អនុញ្ញាត​ឲ្យ​មាន​លើ​ដី​សាធារណ​ទេ។ លោក ម៉ាក សែមិន Mark Sheman អ្នក​កាសែត​ម្នាក់​បាន​រាយណ៍​ការ​លើ​បញ្ហា​នះ ដោយ​និយាយ​ថា ទោះ​បី​ជា ឈើ​ឆ្កាង​ក្នុង​សំណួរ​បាន​សង់​ឡើង​ក្នុង​ឆ្នាំ១៩៣៤ ជា​ទីរំលឹក​ដល់​ទាហាន​ដែល​ស្លាប់​ក្នុង​សង្គ្រាម​លោក​លើក​ទី​១ ក្រុម​ទាហ៊ាន​ជើង​ចាស់​មួយ​ដែល​ប្រឆាំង​នឹង​វា​ បាន​ហៅ​ឈើឆ្កាង​ថា​​ជានិមិត្តសញ្ញា​គ្រីស្ទាន​ដ៏​មាន​អំណាច ហើយ​មិន​មែន​ជា​និមិត្ត​សញ្ញា​នៃ​សាសនា​ផ្សេង​ទៀត។ ឈើ​ឆ្កាង​តែង​តែ​ត្រូវ​គេ​ប្រជែង​ប្រឆាំង។ នៅ​ក្នុង​សតវត្ស​ទី​មួយ សាវក​ប៉ូល​បាន​និយាយថា​ឲ្យ​មក​ផ្សាយ​ដំណឹង​ល្អ​ប៉ុណ្ណោះ តែ​មិន​មែន​ដោយ​ពាក្យ​ឧត្តុង្គ​ឧត្តម​ឡើយ ក្រែង​ឈើ​ឆ្កាង​នៃ​ព្រះ​គ្រីស្ទទៅ​ជា​អសារ​ឥត​ការ​វិញ ។ ប្រាជ្ញា និង​ព្រះ​ចេស្តា​នៃ​ព្រះ​អម្ចាស់​ដ្បិតដំណឹង​ពី​ឈើ​ឆ្កាង នោះ​ជា​សេចក្តី​ចំកួត​ដល់​អស់​អ្នក​ដែល​កំពុង​តែ​វិនាស តែ​ជា​ព្រះ​ចេស្តា​នៃ​ព្រះ ដល់​យើង​រាល់​គ្នា ដែល​កំពុង​តែ​បាន​សង្គ្រោះ​វិញ(១កូរិន១:១៧-​១៨) ក្នុងនាម​ជា​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ យើង​ឃើញ​ឈើ​ឆា្កង​ជា​និមិត្ត​សញ្ញា​គ្រីស្ទាន​ដ៏​មាន​អំណាច។ វា​ជា​ភស្តុតាង​នៃ​អំណាច​ព្រះ​ ដើម្បី​ឲ្យ​យើង​មាន​សេរីភាព​ពី​ការ​សង្កត់​សង្កិន​ពី​អំណាច​បាប។ នៅ​ក្នុង​សង្គម​ដែល​មាន​ភាព​ផ្សេង​គ្នា​និង​ពហុ​និ​​យម ការ​ប្រជែង​ប្រឆាំង​លើ​និមិត្ត​សញ្ញា​សាសនា​នឹង​បន្ត​មាន។ តុលាការ​នឹង​សំរេច​ថា​តើ​ឈើ​ឆ្កាង​គួរ​តែ​តាំង​លើ​ទ្រព្យ​សាធារណ​ឬ​ទេ។ ក៏​ប៉ុន្តែ​ការ​តាំង​បង្ហាញ​អំណាច​នៃ​ឈើ​ឆ្កាង​នឹង​ត្រូវ​សំរេច​នៅ​ក្នុង​ចិត្ត​យើង។ —David McCasland

Read article
គិតលេខសារជាថ្មី

នៅ​តាម​ផ្លូវ​ ពេល​ធ្វើ​ដំណើរ​កម្សាន្ត​ជា​មួយ​មិត្ត​សំឡាញ់ យើង​ប្រើ​ជីភីអេស​ដើម្បី​ប្រាប់​ផ្លូវ​ពេល​បើក​បរ​រថ​យន្ត។ បន្ទាប់​ពី​ចូល​ដល់​គោលដៅ​ ហើយ​នៅ​លើ​អេក្រង់​មាន​សម្លេង​ប្រាប់​យើង​ពី​ផ្លូវ​ត្រូវ​ទៅ ទៅ​ពេល​ណា និង​ត្រូវ​បត់​នៅ​កន្លែង​ណា។ នៅ​ពេល​បើក​ចេញ​ពី​ផ្លូវ មិន​ថា​មាន​គ្រោះ​ថ្នាក់ ឬ មាន​គម្រោង​ទុក​ជា​មុន មាន​សម្លេង​ប្រាប់​យើង​ថា៖ «គិត​លេខ​សារ​ជា​ថ្មី»។ រួច​សម្លេង​នោះ​ប្រាប់​ផ្លូវ​យើង​ត្រឡប់​ទៅ​ផ្លូវ​ត្រឹម​ត្រូវ​វិញ។ បទគម្ពីរ​២ធីម៉ូថេ ៣:១៦ ពិពណ៌នា​អំពី​ប្រព័ន្ធ​ប្រាប់​ទិស​ខាង​វិញ្ញាណ​សម្រាប់​ដំណើរ​ជីវិត​​យើង​ម្នាក់​ៗ។​«គ្រប់​ទាំង​បទ​គម្ពី​រ​គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្តាល​អោយ​តែង​ទេ ក៏​មាន​ប្រយោជន៍​សម្រាប់​ការ​បង្រៀន ការ​រំព្ញ​ក​អោយ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ និង​ការ​បង្ហា​ត់ខាង​ឯសេចក្តី​សុចរិត»។ ការ​បង្រៀន​ប្រា​ប់​យើង​ថា​ ផ្លូវ​ណា​ត្រូវ​ទៅ ការ​រំព្ញក​អោយ​ដឹង​ខ្លួន​ប្រាប់​យើង ពេលណា​យើង​ធ្វើ​ដំណើរ​ចេញ​ពី​ផ្លូវ ការ​ប្រដៅ​ដំរង់​ប្រាប់​យើង​ អោយ​ត្រឡប់​មក​រក​ផ្លូវ​ត្រូវ​វិញ ហើយ​ការ​បង្ហាត់​ខាង​ឯ​សេចក្តី​សុចរិត​ប្រាប់​យើង​អោយ​នៅ​ជាប់​ក្នុង​ផ្លូវ​របស់​ព្រះ​ជា​ម្ចាស់។ កំហុស និងជម្រើស​ផ្សេង​ៗ​បង្វែរ​យើង​ចេញ​​ពី​ផ្លូវ​របស់​ព្រះ​អម្ចាស់។ តែ​បរាជ័យ​កម្រ​ធ្វើ​អោយ​យើង​ស្លាប់​ណាស់ ហើយ​ការ​សម្រេច​ចិត្ត​ជម្រើស​ចុង​ក្រោយ។ ខណៈណា​យើង​ផ្លាស់​ប្តូរ​ទិស​ដៅ​របស់​ខ្លួន នោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គិត​លេខ​សារ​ជា​ថ្មី ហើយ​ជំរុញ​យើង​អោយ​ត្រឡប់​ទៅ​ផ្លូវ​ព្រះ​បិតា​វិញ។ បើ​​យើង​​រសាត់​​អណ្តែត​​ចេញ​ពី​ទិស​ដៅ​របស់​ព្រះ​ជា​ម្ចាស់ គ្មាន​ពេល​ណា​ល្អ​ជាង​នេះ​ទេ ចូរ​ស្តាប់​ព្រះ​សូរ​សៀង​ព្រះ​ជា​ម្ចាស់ ហើយ​ត្រឡប់​មក​រក​ផ្លូ​វ​ព្រះ​អម្ចាស់​វិញ​ចុះ ។ David McCasland

Read article
យើងបានសង្រ្គោះហើយ

ក្រោយ​ពី​ការ​រញ្ជួយ​ដី ​ដែល​បាន​បំផ្លិច​បំផ្លាញ​ប្រទេស​ហៃទី​ បានបញ្ចប់​កាលពី​ខែ​មករា​ឆ្នាំ​២០១០ ទិដ្ឋ​ភាព​នៃ​ការ​បំផ្លិច​បំផ្លាញ និង​ចំនួន​មនុស្ស​បាត់​បង់​ជីវិត ត្រូវ​បាន​ស្តែង​ចេញ​ពី​ការ​ទាញ​មនុស្ស​ទាំង​រស់ ពី​កំទេច​ថ្ម ទោះ​បី​ជា​អ្វី​ៗ​ហាក់​បី​ដូច​ជា​គ្មាន​សង្ឃឹម​ក្តី។ ជំនួយ​លាយ​នឹង​ទឹក​ភ្នែក​បាន​សម្តែង​ពី​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​​ជ្រៅ អស់​អ្នក​ដែល​ធ្វើ​ការ​២៤​ម៉ោង ទោះ​ជា​ត្រូវ​ប្រថុយ​ជីវិត​ខ្លួ​នឯង​ក៏ដោយ គឺ​ធ្វើ​យ៉ាង​ណា​ផ្តល់​ឱកាស​ អោយអ្ន​កដ​ទៃមា​ន​ឱកាស​​រស់​រាន​មាន​ជីវិត។ តើ​អ្នក​គិត​យ៉ាង​ណា បើ​វា​កើត​ឡើង​ចំពោះ​រូប​អ្ន​កផ្ទាល់? តើ​មាន​គេ​ធ្លាប់​ជួយ​សង្រ្គោះ​អ្នក​ដែរ​ឬ​ទេ? នៅ​ក្នុង​គម្ពី​រកូល៉ុស ជំពូក១ លោក​ប៉ូល​បាន​សរសេរ​ទៅ​កាន់​អ្ន​កជឿ​ព្រះ​យេស៊ូគ្រិស្ត ហើយ​ពួក​គេ​រស់​នៅ​ដោយ​បង្ហាញ​ពី​ភ័ស្តុតាង​នៃ​ជំនឿ​របស់​ពួក​គេ។ គាត់​បាន​អធិស្ឋាន​អោយ​ពួក​គេ​ស្គាល់​បំណង​ព្រះ​ហប្ញទ័យ​ព្រះ​ជាម្ចាស់ និង​​ផ្គាប់​ព្រះ​ទ័យ​ព្រះ​ជា​ម្ចាស់ បន្ទាប់​មក​លោក​ប៉ូល​បាន​ប្រើ​រូបភាព​ដ៏​មាន​អំណាច​មួយ​ក្នុង​ការ​ពិព៌ណនានូ​វ​អ្វី ដែល​ព្រះ​ជា​ម្ចាស់​បាន​ធ្វើ​សម្រា​ប់​ពួក​គេ «ទ្រង់​បាន​ប្រោស​យើង​រួច​ពី​អំណាច​នៃសេចក្តី​ងងឹត ហើយ​ផ្លាស់​យើង​មក​ក្នុង​នគរ​របស់​ព្រះ​រាជ​បុត្រា​ស្ងួន​ភ្ងា​នៃ​ទ្រង់។ យើង​រាល់​គ្នា​បាន​សេចក្តី​ប្រោស​លោះ​ក្នុ​ងព្រះ​រាជ​បុត្រា​នោះ គឺ​ជាសេ​ចក្តី​ផ្តាច់​បាប ដោយ​សារ​ព្រះ​លោហិត​ទ្រង់» (កូល៉ុស ១:១៣-១៤)។ ដោយសារ​លោហិត​ព្រះ​គ្រិស្ត យើង​បាន​សង្រ្គោះ! ទ្រង់​បាន​រំដោះ​យើង​ពី​គ្រោះ​ថ្នាក់ ដាក់​យើង​នៅ​​កន្លែង​មាន​សុវត្ថិភាព រំដោះ​​ពី​អំណាច​អារក្ស ស្ថិត​ក្រោ​ម​អំណាច​ទ្រង់​វិញ និង ពី​សេចក្តី​ស្លាប់​នំា​ទៅ​រក​ជីវិត។ បើ​មនុស្ស​ទាំង​អស់​គិត​ពី​សេចក្តី​សង្រ្គោះ​របស់​ទ្រង់​ ពិត​ជា​មាន​តម្លៃ​ណាស់ កាល​ណា​យើង​ចេះ​អរ​ព្រះ​គុណ​ដល់​ព្រះ​ជា​ម្ចាស់​ដែល​បាន​ផ្តល់​ព្រះគុណ និង​ព្រះ​ចេស្តា​មក​យើង ។ David McCasland

Read article
ពីក្នុងចេញមកក្រៅ

កំ​ឡុង​ពេល​សន្និ​សីទ​ស្តី​អំពី​ការ​បោះ​ពុម្ព​ផ្សាយ​ជា​អន្តរ​ជាតិ យុវជន​បារាំង​ម្នាក់​ពិពណ៌នា​បទ​ពិសោធន៍​របស់​គាត់​ក្នុង​ព្រឹត្តិការណ៍​ផ្សព្វ​ផ្សាយ​សៀវ​ភៅ។ ស្រាប់​តែ​មាន​ស្រ្តី​ម្នាក់​ចូល​​មក មើល​សៀវ​ភៅរ​បស់​គាត់ បើក​មើល​ទាំង​អស់​ស្រាប់​តែ​គាត់​លាន់​មាត់​ថា៖ «ទី​បំផុត​ខ្ញុំ​រក​ឃើញ​ភាព​ស្អាត​ស្អំ​ហើយ!»។ យុវ​ជន​នោះ​ឆ្លើយ​តប​ថា៖ «ខ្ញុំ​សរសេរ​ស្អាត​ស្អំ ព្រោះ​តែ​ខ្ញុំ​គិត​ស្អាត​ស្អំ។ មិន​មែន​មក​ពី​ខ្ញុំ​ខំ​ប្រឹង​ទេ»។ អ្វី​ដែល​គាត់​បង្ហាញ​ចេញ​ក្នុ​ង​សៀវ​ភៅ​នោះ គឺ​ចេញ​មក​ពី​ខាង​ក្នុង ​ដោយ​មាន​ព្រះ​គ្រិស្ត​ជា​ស្នូល​នៃ​ជីវិត​គាត់ ។ គម្ពី​រ​យ៉ូហាន​​១៥​​ក​ត់​​ត្រា​​មេ​រៀន​​របស់​​ព្រះ​​យេស៊ូ បង្រៀន​ដ​​ល់​​សិស្ស​​ទ្រង់ អោយ​​នៅ​​ជាប់​​នឹ​ង​​ទ្រង់ គឺ​ប្រៀប​បាន​ទៅ​នឹង​ជីវិត​បង្កើត​ផល​ផ្លែ។ នៅ​ក្នុង​ការ​ប្រៀប​ធៀប​ដើម​ទំពាំង​បាយ​ជូរ និង​​មែក​របស់​វា ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ឯ​អ្នក​រាល់​គ្នា​បាន​ស្អាត​ហើយ ដោយ​សារ​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់» (ខ៣)។ បើ​យោង​តាម​ទស្សន​វិទូ​ព្រះ​គម្ពីរ​ឈ្មោះ ដាប់បែលយូ អ៊ី វ៉ាញ បាន​ពន្យល់​ថា ក្នុង​ភាសាក្រិក ពាក្យ «ស្អាត»​មាន​ន័យ​ថា ​«គ្មាន​ការ​លាយ​ឡំ​ជា​មួយ​ភាព​មិន​ស្អាត​ស្អំ ល្អឥ​ត​ខ្ចោះ និង​​ គ្មាន​ស្លាក​ស្នាម»។ ដួង​ចិត្ត​បរិសុទ្ធ​គឺ​ជា​កិច្ចការ​របស់​ព្រះ​គ្រិស្ត ហើយ​មាន​តែ​ព្រះ​ចេស្តា​ទ្រ​ង់​ប៉ុណ្ណោះ ធ្វើ​អោយ​យើង​ស្អាត បរិសុទ្ធ។ ជា​រឿយ​ៗ យើង​បរាជ័យ តែ​បើយើ​ងសារ​ភាព​អំពើ​បាប ព្រោះ​ទ្រង់​ស្មោះ​ត្រង់​…​សំអាត​យើង​ពី​គ្រប់​អំពើ​ទុ​ច្ចរិត​ទំាង​អស់​ផង» (១យ៉ូហាន ១:៩)។ ការ​ផ្លា​ស់​ប្រែ​ចេញ​មក​ពី​ខាង​ក្នុង។ ព្រះ​យេស៊ូ​បាន​សំអាត​យើង​រាល់​គ្នា​ ដោយ​ថ្វាយ​អង្គ​ទ្រង់ជា​យញ្ញ​បូជា និង​ព្រះ​បន្ទូល។ ពាក្យ​សម្តី និង​ កិរិយា​របស់​យើង​ចេញ​មក​ពី​ខាង​ក្នុង ជា​លទ្ធ​ផល​នៃ​ការ​នៅ​ជាប់​នឹង​ព្រះ​គ្រិស្ត ។…

Read article