អត្ថន័យនៃទឹកមុខ
កាលសារ៉ាចៅស្រីរបស់ខ្ញុំ នៅតូច នាងបានពន្យល់ខ្ញុំថា មានរឿងអ្វីកើតឡើង ពេលដែលមនុស្សស្លាប់ទៅ។ នាងថា ពេលមនុស្សស្លាប់ទៅ មានតែមុខរបស់ពួកគេប៉ុណ្ណោះ ដែលនឹងទៅនៅនគរស្ថានសួគ៌ តែរូបកាយនឹងមិនបានឡើងនគរស្ថានសួគ៌ឡើយ ព្រោះពួកគេនឹងមានរូបកាយថ្មី ប៉ុន្តែ មុខនៅតែដូចដើម។ ជាការពិតណាស់ ទ្រឹស្តីរបស់សារ៉ា អំពីជីវិតអស់កល្បជានិច្ច គឺជាការយល់ដឹងតាមបែបក្មេងៗ ប៉ុន្តែ នាងពិតជាមានការយល់ដឹងខ្លះៗ អំពីសេចក្តីពិតដ៏សំខាន់។ តាមន័យធៀប មុខរបស់យើង គឺជាអ្វីដែលយើងអាចមើលឃើញ ដែលឆ្លុះបញ្ចាំងអំពីវិញ្ញាណដែលយើងមើលមិនឃើញ។ ម្តាយខ្ញុំធ្លាប់និយាយប្រាប់ខ្ញុំថា ទឹកមុខក្រមូវអាចនៅជាប់នៅលើផ្ទៃមុខខ្ញុំ នៅថ្ងៃណាមួយ។ គាត់និយាយត្រូវ។ ការព្រួយបារម្ភធ្វើឲ្យយើងរួញចិញ្ចើម ហើយកំហឹងក៏បាននៅជាប់នឹងមាត់យើង។ កែវភ្នែករបស់យើង អាចបង្ហាញឲ្យគេដឹង អំពីវិញ្ញាណដ៏វេទនារបស់យើង។ ម្យ៉ាងវិញទៀត កែវភ្នែកដែលសប្បុរស ស្នាមញញឹមដ៏សុភាព កក់ក្តៅ និងស្វាគមន៍ គឺជាសញ្ញាសំគាល់ អំពីការផ្លាស់ប្រែនៅខាងក្នុង ទោះមុខរបស់យើងមានស្នាមជ្រួញ ស្នាមអុចៗ ឬការបាត់បង់សម្រស់ដទៃទៀតក៏ដោយ។ យើងមិនអាចធ្វើអ្វីបានច្រើន សម្រាប់ផ្ទៃមុខ ដែលយើងមានពីកំណើតទេ ប៉ុន្តែ យើងអាចធ្វើអ្វីម្យ៉ាង ដើម្បីកែប្រែជីវិតយើង។ យើងអាចអធិស្ឋាន សូមការបន្ទាបខ្លួន ការអត់ធ្មត់ ភាពសប្បុរស ការទ្រំាទ្រ ការដឹងគុណ…
Read article