Dennis Fisher

You are here:
ពាក្យសម្រាប់មនុស្សនឿយព្រួយ

សាសន៍​អ៊ីស្រាអែ​ល​កំពុង​រង​ទុក្ខ​លំបាក ពេល​ចក្រ​ភព​អាស​ស៊ើរ​បាន​ចាប់​ពួក​គេ​ជា​ឈ្លើយ ហើយ​បង្ខំ​ពួក​គេ​ឲ្យ​ទៅ​រស់​នៅ​ក្នុង​ប្រទេស​មួយ ដែល​នៅ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន។ តើ​ហោរា​អេសាយ​អាច​ផ្តល់​ឲ្យ​អ្វីខ្លះ ដល់​ បណ្តា​ជ​ន​ទាំង​អស់​នេះ ដើម្បី​ជួយ​ពួក​គេ​ក្នុង​ពេល​ដ៏​លំបាក​ដូច​នេះ? គឺ​គាត់​បាន​ផ្តល់​ឲ្យ​ពួក​គេ​នូវ​បទ​ទំនាយ​នៃសេចក្តី​សង្ឃឹម ដែល​ជា​ព្រះ​រាជ​សារ​របស់​ព្រះ ដែល​ជា​ប់ទា​ក់​ទង​នឹង​ព្រះ​មែស៊ី ដែល​នឹង​យាង​មក​តាម​ព្រះ​បន្ទូល​សន្យា។ ក្នុង​បទ​គម្ពីរ​អេសាយ ៥០:៤ ព្រះ​អង្គ​សង្គ្រោះ​បាន​ប​កស្រាយ អំពីសេចក្តី​សុខ​សាន្ត និង​ការកម្សាន្ត​ចិត្ត ដែល​ទ្រង់​នឹង​ប្រទាន នៅ​ថ្ងៃ​ណាមួ​យ : “ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​វោហារ ដូច​ជា​អ្នក​ដែល​បាន​រៀនសូត្រ​ហើយ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចេះ​ប្រើ​ពាក្យ​សំដី និង​ជ្រោង​មនុស្ស​គ្រាកចិត្ត​ឡើង”។ ព្រះ​បន្ទូ​លខា​ងលើ​នេះ​ ផ្តល់​ឲ្យ​នូវ​ការ​កម្សាន្ត​ចិត្ត​ទ្វេដ​ង គឺ​សម្រាប់​ប្រជាជន​ដែលស្ថិ​ត​ក្នុ​ងការ​និរទេស និង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ដែល​ព្រះ​យេស៊ូវ​នឹងបាន​​ប៉ះពាល់​ជីវិត​របស់​ពួកគេ ដោយ​សេចក្តី​អាណិត​អាសូរ​របស់​ទ្រង់។ ព្រះ​យេស៊ូវ​បា​នប្រកាស​ដល់​ហ្វូ​ង​មនុស្ស​ដែល​ដើរ​តា​មទ្រ​ង់​ថា “អស់​​អ្ន​ក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក”(ម៉ាថាយ ១១:២៨)។ ព្រះ​បន្ទូល​ត្រង់​ចំណុចនេះ គឺ​ពិត​ជា​ព្រះបន្ទូលនៃ​ការ​អាណិត​អាសូរ​មែន! ព្រះយេស៊ូវ​បាន​បន្សល់​ទុក​នូវ​គំរូ​នៃ​ការ​​បម្រើ​អ្នក​ដែល​កំពុង​នឿយ​ព្រួយ។ តើអ្នក​ដឹង​ថា មាន​នរណា​ម្នាក់​ដែ​លត្រូ​វ​ការ​ពាក្យ​លើក​ទឹក​ចិត្ត​​ដែ​ល​ចំ​ពេល ឬ​តើអ្នក​មានត្រចៀក​ដែល​ត្រៀម​ស្តាប់​មិត្ត​ភ័ក្រ ដែល​មាន​ក្តី​បារម្ភឬ​ទេ? ពាក្យ​​កម្សាន្ត​ចិត្ត សម្រាប់​មនុស្ស​ដែល​នឿយ​ព្រួយ អាច​ជា​ពាក្យ​ដែល​និយាយ​ចំ​ពេល។-Dennis Fisher

Read article
ក្រុម​ជើងកាងដាលតុន

ពួក​បង​ប្អូន​ប្រុស​ដាល​តុន​(Dalton)​ជាពួក​ជន​ក្រៅ​ច្បាប់​ដ៏​ល្បីល្បា​ញ នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៨០០ នៅ​សហ​រដ្ឋ​អាមេរិក​។ កាលពី​ដំបូង ពួក​គេ​បាន​ចាប់​ធ្វើ​ការ​ងារ​ត្រឹម​ត្រូវ​តាម​ច្បាប់ ក្នុង​នាម​ជា​មន្ត្រី​ប៉ូលីស។ ប៉ុន្តែ ក្រោយ​មក ​ពួក​គេ​ក៏​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ឧក្រឹដ្ឋ​កម្ម​បន្តិច​ម្តង​ៗ ហើយ​ក៏​ល្បី​ឈ្មោះខា​ងប្ល​ន់​ធនាគា និង​រថ​ភ្លើង។ ថ្ងៃ​អន្ត​រាយ​របស់​ពួកគេ​ក៏​បា​ន​មក​ដល់ ពេល​ដែល​ពួ​ក​គេព្យា​យាម​ប្លន់​ធនាគារ​ម្តង​ពី​រ​កន្លែ​ង។ ពេល​ប្រជាជន​ក្នុង​ក្រុង ​បាន​ដឹង​ថា​មាន​អំពើ​ប្ល​ន់នេះ​ ពួក​គេ​ក៏បា​នចា​ប់​កាន់​អាវុធ ហើយ​បាញ់​ប្រហារ​មក​លើ​ក្រុម​ជើង​កាង​ដាល​តុន​តែ​ម្តង។ ពេល​ដែល​ការ​បា​ញ់​គ្នា​ដ៏​ហុយ​ទ្រលោម​បាន​បញ្ចប់​ហើយ នៅ​ក្នុង​ក្រុម​ចោរ​ប្លន់​នេះ មាន​តែ​លោក​អេមិត ដាលតុន​ទេ ដែល​បាន​រួច​ជីវិត។ បន្ទាប់​ពី​លោកអេ​មិតបាន​ជាប់​គុក​​អស់រ​យៈពេ​ល១​៥​ឆ្នាំហើ​យ គាត់​​ក៏បា​ន​ទទួល​ការ​លើក​លែង​ទោស ហើយ​មាន​សេរីភាព​ឡើង​វិញ។ កាល​គាត់​នៅ​ក្នុង​ពន្ធ​ធានា​គារ គាត់​បាន​ដឹង​ថា ផ្លូវ​ដែល​គាត់​បាន​ដើរ គឺ​ជា​ផ្លូវ​ខុស។ ដូច​នេះ ពេល​គេ​ដោះលែ​ង​គាត់ គាត់​ចង់​រា​រាំង​យុវជ​ន មិន​ឲ្យ​ប្រលោក​ក្នុង​ជីវិត​ឧក្រឹដ្ឋ​កម្ម​។ គាត់​ក៏​បាន ​និពន្ធ និង​ដើរ​តួរ​សម្តែង​រឿង ដែល​និយាយ​អំពី​ក្រុម​ជើង​កាង​ដាល់​តុន តាម​បទ​ពិសោធន៍​របស់​ខ្លួន ដែល​នៅក្នុ​ង​រឿង​នោះ គាត់​បាន​បង្ហាញ​អំពី​ភាព​ល្ងង់​ខ្លៅ នៃ​ការ​ធ្វើ​ជា​ជន​ក្រៅ​ច្បាប់។ មាន​របៀប​ជា​ច្រើន ដែល​ខ្សែ​ភាព​​យន្ត​របស់លោក​អេមិត កំពុង​ប្រាប់​អ្នក​ឯ​ទៀត​ថា “មិន​​​​ឲ្យ​​ចូល​​ក្នុង​ផ្លូវ​​រប​ស់​មនុស្ស​​អាក្រក់​​ឡើយ”(សុភា​សិត ៤:១៤)។ ពេល​យើងបា​ន​ធ្វើ​អំពើ​បាប តែ​ក្រោម​មក យើង​ពិត​ជា​បាន​ប្រែចិត្ត​មែន ហើយ​បានពិ​​សោធ​នឹង​ការ​អត់​ទោស​បាបរ​ប​ស់ព្រះ នោះ​យើ​ងអាច​និយា​យ​ប្រាប់​អ្នក​ដទៃ អំពី​រឿង​របស់​យើង តាម​របៀប​ស្រដៀង​នឹង​គាត់​ដែរ។ យើង​អាច​លើក​ទឹក​ចិត្ត​អ្នក​ដទៃ ដើម្បី​កុំ​ឲ្យ​ពួក​គេ​ធ្វើ​ខុស​ដូច​យើង​ឡើយ​​។…

Read article
អារក្សនៅកន្លែងជំនុំជម្រះ

រឿង “អារក្ស និង​លោក​ដានី​យែល វែបស្ទ័រ(Daniel Webster)” គឺ​ជា​រឿង​ខ្លី ដែល​ជា​ស្នាដៃ​និ​ពន្ធ​របស់​លោក ស្ទីហ្វិន វិនសិន បេណិត(Stephen Vincent Benet)។ រឿង​នេះ​បានដំ​ណាល​ថា លោក​ចាបេស ស្ទោន(Jabez Stone) ដែល​ជា​កិសករ​ម្នាក់​នៅ​តំបន់​ញូ អង់គ្លេស(New England) មាន “គ្រោះ​អាក្រក់”​យ៉ាង​ខ្លាំង បាន​ជា​គាត់​បាន​លក់​វិញ្ញាណ​រប​ស់​ខ្លួន ឲ្យទៅ​អារក្ស ដើម្បី​ឲ្យ​មាន​ភាព​សម្បូរ​សប្បាយ។ ទី​បំផុត អារក្ស​ក៏​បាន​មក​ទា​បំណុល​ពី​លោក​ចាបេស។ ប៉ុន្តែ លោក​ដានីយ៉ែល វែបស្ទ័រ ដែល​ជា​មេធាវី​ដ៏​គួរ​ឲ្យ​គោរព​ម្នាក់ ក៏​ត្រូវ​បាន​សូម​ឲ្យ​ម​ក​ជួយ​ការពារ​ក្តី​គាត់។ បន្ទាប់​ពី​បាន​ប្រកែក​តវ៉ា​យ៉ាង​មាន​ជំនាញ ជា​ច្រើន​ដំណាក់​មក លោក​វេប​ស្ទ័រ​ក៏​បាន​ឈ្នះអា​រក្ស​នៅ​ក្នុង​រឿង​ក្តី​នេះ ហើយ​លោក​ចាបេស​ក៏​បាន​គេច​ផុត​ពី​ការ​រង​ទុក្ខ​អស់​មួយ​ជីវិត នៅ​ក្នុង​ស្ថាន​នរក។ ជា​ការ​ពិត​ណាស់​ រឿង​និទាន​នេះ គឺ​គ្រាន់​តែ​ជា​រឿង​ប្រឌិត​ប៉ុណ្ណោះ។​ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​កត់​ទុក អំពី​ការ​បើក​សម្តែង​មួយ ដែល​ក្នុង​នោះ សាតំាង​បាន​ចោទ​ប្រកាន់​អ្នក​ជឿព្រះ​ម្នា​ក់ នៅ​ចំពោះ​ព្រះដែល​ជា​ចៅ​ក្រម​នៃ​ស្ថាន​ដ៏​ខ្ពស់។ លោក​យ៉ូស្វេ ដែល​ជា​សម្តេច​សង្ឃ ក៏​ឈរ​នៅ​ចំពោះព្រះ​។ សម្តេច​សង្ឃ​រូប​នេះ​ក៏​បាន​ស្លៀក​ពាក់​យ៉ាង​កខ្វក់ ជា​សញ្ញា​បញ្ជាក់​អំពី​អំពើបា​ប និង​ទោស​កំហុសរ​បស់​ខ្លួន។ ហើយសា​តាំង​កំពុង​ឈរ​នៅ​ក្បែរ​នោះ ដើម្បី​ចោទ​ប្រកាន់​គាត់។ ប៉ុន្តែ ទេវតា​នៃ​ព្រះអម្ចាស់​បាន​ស្តីប​ន្ទោស​ឲ្យ​វា…

Read article
អត្ថប្រយោជន៍នៃមិត្តភាព

លោក​ស៊ីសេរ៉ូ(Cicero) ស្ថិត​ក្នុង​ចំណោម​អ្នក​ប្រាជ្ញ​ល្បី​ល្បាញ​បំផុត​របស់​ចក្រ​ភព​រ៉ូម៉ាំង។ គាត់​មាន​ជំនាញ ជា​វាទគ្មិន មេធាវី អ្នក​នយោបាយ ​ភាសាវិទូ និង​ជាអ្នក​និពន្ធ។ សព្វ​ថ្ងៃ​នេះ គេ​នៅ​តែ​បន្ត​ដក​ស្រង់​ស្នា​ដៃ​និពន្ធ និង​ទស្សន​វិ​ជ្ជា​ដ៏​មាន​ប្រយោជន៍​រប​ស់​គាត់។ ឧទាហរណ៍ គាត់​បាន​បក​ស្រាយ​អំពី​ការ​រាប់​អាន​គ្នា​ជា​មិត្ត ដោយពា​ក្យ​ថា “មិត្តភាព​ជួយ​បង្កើន​​សុភមង្គល ហើយ​កាត់​បន្ថយ​ទុក្ខ​វេទនា ដោយ​ធ្វើ​ឲ្យអំណរ​របស់​យើង​កើន​ឡើង​ទ្វេរ​ដង ហើយ​ចែក​រំលែក​ទុក្ខ​ព្រួយ​របស់​យើង”។ និយាយ​រួម ​គាត់​មាន​ការ​យល់​ដឹង​អំពី​អត្ថ​ប្រយោជន៍​នៃ​មិត្ត​ភាព នៅ​ក្នុង​ដំណើរ​ជីវិត។ មុនសម័យរបស់លោកស៊ីសេរ៉ូ ​ជិត​មួយ​ពាន់​ឆ្នាំ​ ស្តេច​​សាឡូម៉ូន​ក៏បា​ននិ​ពន្ធ​អំពី​តម្លៃ​នៃ​មិត្ត​ភាព​ផង​ដែរ​។ តាម​ព្រះ​គម្ពីរ​សាស្តា យើង​អាច​ដឹង​ថា “មាន​គ្នា​២​នាក់ នោះ​វិសេស​ជាង​នៅ​តែ​ឯង ពី​ព្រោះ​គេ​មាន​រង្វាន់​យ៉ាង​ល្អ​កើត​ពី​ការ​នឿយ​ហត់​របស់​ខ្លួន ដ្បិត​បើ​ដួល នោះ​ម្នាក់​នឹង​ជ្រោង​គ្នា​ឡើង​វិញ តែ​វរហើយ អ្នក​ណា​ដែល​ដួល​ក្នុង​កាល​ដែល​នៅ​តែ​ម្នាក់​ឯង ឥត​មាន​គ្នា​នឹង​ជួយ​ជ្រោង​ឡើង​វិញ”(៤:៩-១០)។ ជា​ការ​ពិត​ណាស់ ការ​រស់​នៅដោ​យគ្មាន​មិត្ត​ភ័ក្រ ធ្វើ​ឲ្យ​ជីវិត​​​យើង​មាន​ភាព​ឯក​កោ ហើយ​ពិបាក​ទ្រាំ​ទ្រ។ អ្នក​ប្រាជ្ញ​ដ៏​ល្បី​នៃ​ចក្រ​ភព​រ៉ូម៉ាំង និង​ស្តេច​នៃពួ​ក​យូដា មួយ​អង្គ​នេះ ពិត​ជាបា​ន​និយាយ​ត្រូវ​មែន ព្រោះ​មិត្ត​ភាព​មាន​សារៈ​សំខាន់​ណាស់។ មិត្ត​សំឡាញ់ គឺ​ជា​អ្នក​ដែល​យើង​អាច​ទុក​ចិត្ត​បាន ជា​អ្នក​ផ្តល់​ប្រឹក្សា​ និង​អ្នក​ចែក​រំលែក​បន្ទុក​របស់​យើង។ ចូរ​ពិចារណា​អំពី​មិត្ត​ភ័ក្រ​របស់​អ្នក​ចុះ។ តើ​អ្នក​បាន​ព្រងើយ​កន្តើយ ចំពោះ​អ្នក​ដែល​ព្រះ​ប្រទាន​មក ដើម្បី​ចែក​រំលែក​សេចក្តី​អំណរ និង​ទុក្ខ​ព្រួយ​របស់​អ្ន​ក​ឬទេ​? បើ​សិន​ជា​អ្នក​បាន​ព្រងើយ​កន្តើយមែ​ន នោះ​សូម​ស្វែង​រក​មិត្ត​ភ័ក្ត​ណាម្នា​ក់ ដើម្បី​ប្រកប​គ្នា​ជា​មួយ​គាត់…

Read article
ការនិយាយការពារ ដើម្បីបុព្វហេតុនៃព្រះអម្ចាស់

លោកឆាលស៍ ហ្វ៊ីននេយ(Charles Finney) គឺ​ជា​មេធាវី​ដែល​មានអាយុ​២៩​ឆ្នាំ ដែល​មាន​ការ​ខ្វល់​ខ្វាយ​អំពី​សេច​ក្តី​សង្គ្រោះ​នៃ​វិញ្ញាណ​របស់​ខ្លួន។ នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ១៨២១ គាត់​ក៏​បាន​ចូល​ទៅ​រក​ភាព​ស្ងប់​ស្ងាត់​ក្នុង​តំបន់​ព្រៃ នៅ​ក្បែរ​ផ្ទះរ​បស់​គាត់ ដើម្បី​រក​ពេល​អធិស្ឋាន។ នៅ​ទី​នោះ គាត់​ក៏​មាន​ការ​ពិសោធន៍​នឹង​ការ​ផ្លាស់​ប្រែ​ដ៏​អស្ចារ្យ។ គាត់​បាន​សរសេ​រ​ថា “ព្រះ​វិញ្ញាណ​ ប​រិសុទ្ធ … ហាក់​ដូច​ជា​យាង​សណ្ឋិត​ក្នុង​ខ្ញុំ ទាំង​កាយ ទាំង​វិញ្ញាណ … ការ​នេះ​ហាក់​ដូច​ការ​បង្ហូ​រចុះ​នៃ​សេចក្តី​ស្រឡាញ់​ម្តង​ហើយ​ម្តង​ទៀត”។ នៅ​ថ្ងៃប​ន្ទាប់ គាត់​ក៏​បាន​ជួប​កូន​ក្តី​ម្នាក់ ដែល​បាន​មក​រក​គាត់ ដើម្បី​សុំ​ឲ្យ​គាត់​ការ​ពារ​ក្តី។ លោក​ហ្វ៊ីនេយ​ក៏​បាន​ប្រាប់​គាត់​ថា “ខ្ញុំ​បាន​ទទួល​ការ​ត្រាស់​ហៅ​ពី​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ឲ្យ​និយាយ​ការពារ​បុព្វ​ហេតុ​របស់​ទ្រង់ ដូចនេះ ខ្ញុំ​មិន​អាច​ការពារ​រឿង​ក្តី​របស់​អ្នក​បាន​ទេ”។ គាត់​ក៏​បាន​លះ​បង់​អាជីព​ផ្នែ​កច្បាប់​ ហើយ​បាន​ចូល​បម្រើ​ព្រះ។ ក្រោយ​មក ព្រះ​ក៏​បាន​ប្រើ​គាត់ ដោយ​អំណាច​ចេស្តា​ទ្រង់ ដើម្បី​នាំ​អ្នក​ដទៃ​ឲ្យ​​ទទួល​ជឿ​​ព្រះ​គ្រីស្ទ​។ ព្រះ​អម្ចាស់​ក៏​បាន​ត្រាស់​ហៅ​​សាវ័ក​ប៉ុល ឲ្យ​ដោះ​សារ​អំពី​បុព្វ​ហេតុ​របស់​ទ្រង់​ផង​ដែរ។ គឺ​ដូច​ដែល​គាត់​បាន​ចែង​ថា “ខ្ញុំ​​បា​ន​​តាំង​ឡើង សំរាប់​ដោះ​សា​រ​ពី​ដំណឹង​ល្អ”(ភីលីព ១:១៧)។ ពាក្យ​ដើម​ដែល​បក​ប្រែ​មក​ថា “ដោះ​សារ” ត្រូវ​បាន​ប្រើ​នៅ​ក្នុង​សម័យ​បុរាណ ក្នុង​ការ​ជជែក​ការពា​រ​រឿង​ក្តី ដោយ​មេធាវី ​ក្នុង​តុលា​ការ​។ អ្នក​ជឿ​ទាំង​អស់ ត្រូវ​បាន​ត្រាស​ហៅ ឲ្យ​ចែក​ចាយ​អំពី​ដំណឹង​ល្អ​ដ៏​អស្ចារ្យ នៃ​ព្រះ​គុណ​របស់​ព្រះ ដែល​ជួយ​សង្គ្រោះ​។ “ដូច្នេះ…

Read article
ពេលខ្យល់បក់បោក

ពេល​ដែល​លោក​ហារ៉ូល(Harold) និង​អ្នក​ស្រី​ខាធី(Cathy) ព្រម​ទាំង​កូន​ប្រុស​ទាំង​ពីរ កំពុង​នៅ​ក្នុង​តំបន់​ព្រៃ ក្នុង​រដ្ឋ​មីនីសូតា មាន​ព្យុះ​ខ្យល់​កួច​ថូនេដូ​មួយ​បាន​បក់​បោក​មក។ បី​បួន​ឆ្នាំក្រោ​យមក អ្នក​ស្រី​ខាធី​បាន​ចែក​ចាយ​ប្រាប់​ខ្ញុំ អំពី​បទ​ពិសោធន៍​របស់​គាត់​ថា “ពេល​នោះ ស្វាមី​រ​បស់​ខ្ញុំ និង​កូន​ប្រុស​ច្បង ស្ថិត​នៅ​ចម្ងាយ​ឆ្ងាយ​ពី​យើង ប៉ុន្តែ ខ្ញុំ​និង​កូន​ប្រុស​ប្អូន​បាន​ចូល​ទៅ​ជ្រក​ក្នុង​ផ្ទះ​ឈើ​តូច​ មួយ។ យើង​ឮ​សម្លេង​ម្យ៉ាង ដែល​លាន់​ឡើង ដូច​ទូរថ​ភ្លើង​មួយ​រយ​គ្រឿងកំពុង​ធ្លាក់​មក​លើ​ដី​នៅ​នឹង​កន្លែង។ ផ្ទះ​ឈើ​តូ​ចនោះក៏​ចាប់​ផ្តើម​របើក​ចេញ​ពី​គ្នា ហើយ​ខ្ញុំ​ក៏បា​នបិ​ទ​ភ្នែក ដើម្បី​ការពារ​កំទេ​ច​កំទី​​​ដែល​កំពុង​ហោះ​ហើរ។ ពេលនោះ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្លួន​ខ្ញុំ​កំពុង​ហើប​ឡើង​លើ ដូច​នៅក្នុង​ជណ្តើរ​យន្ត ហើយ​ត្រូវ​បាន​គ្រវ៉ាត់​ចូល​ទៅ​ក្នុង​អាកាស។ ខ្ញុំ​ក៏បា​នធ្លាក់​ចូល​ទៅ​ក្នុង​បឹង​មួយ ហើយក៏បាន​​តោង​​បំណែក​ឈើ​មួ​យ ដើម្បី​កុំ​ឲ្យល​ង់ទឹ​ក​។” ទោះ​ជា​យ៉ាង​ណាក៏​ដោយ គួ​រ​ឲ្យ​សោក​ស្តាយ​ណាស់ ដែល​កូន​ប្រុស​របស់​ពួ​ក​គេ​មិន​អាច​រួច​ជីវិត។ លោក​ហារ៉ូល​បាន​មាន​ប្រសាសន៍​អំពី​ការ​បាត់​បង់​នេះ​ថា “យើង​បាន​យំ​ជា​រៀ​ង​រាល់​ថ្ងៃ អស់​រយៈ​ពេល​៦​ សប្តាហ៍។ ប៉ុន្តែ យើង​ជឿ​ថា អំណាច​គ្រប់​គ្រង​ ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​​ បាន​អនុញ្ញាត​ឲ្យ​ព្យុះ​ខ្យ​ល់​​កួច​ថូនេដូ​នោះ​ធ្លាក់​ចុះ​មក​ ចំ​ទីតាំង​របស់​យើង។ ហើយ​ក៏មា​ន​ការ​កម្សាន្ត​ចិត្ត ដោយសារ​យើង​បាន​ដឹង​ថា កូន​ប្រុស​របស់​យើង​បាន​ស្គាល់​ព្រះ​អម្ចាស់”។ ពេល​ដែល​មនុស្ស​ជា​ស្រឡាញ់​ត្រូវ​បាន​យក​ចេញ​ពី​យើង ហើយ​យើង​ត្រូវ​បាន​ទុក​ឲ្យ​រស់​នៅ នោះ​យើង​​អាច​ចោទ​ឡើង​នូវ​សំណួរ​គ្រប់​ប្រភេទ។ ពេល​ដែល​យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​ដូច​នេះ យើង​អាច​ទទួល​បាន​នូវ​ការ​កម្សាន្ត​ចិត្ត ពី​បទ​គម្ពីរ​រ៉ូម ៨:២៨ ដែល​បាន​ចែង​ថា “​យើង​​ដឹ​ង​ថា…

Read article
សៀវភៅនៃធម្មជាតិ

លោក​ចន មួរ(John Muir, ១៨៣៨-១៩១៤) គឺ​ជា​ជន​ជាតិ​ស្កត់ សញ្ជាតិ​អាមេរិក ដែល​ត្រូវ​បាន​យក​មក​ចិញ្ចឹម ដោយ​បុរស​ម្នាក់ ​ដែល​ជា​គ្រីស្ទ​បរិស័ទ ដែល​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ចង​ចាំ​បទ​គម្ពីរ។ ពេលលោក​ចន​ទើប​មាន​វ័យ​ជំទង់ គេ​ជឿ​ថា គាត់​អាច​សូត្រ​ខគ​ម្ពីរ​សញ្ញា​ថ្មី​ទាំងអ​ស់ និង​ខ​គម្ពីរ​សញ្ញា​ចាស់​មួយ​ផ្នែក​ធំ តាម​ការ​ចង​ចាំរ​បស់​គាត់។ ក្នុង​នាម​ជា​យុវជ​នម្នាក់ លោក​មួរ​បាន​មាន​សេចក្តី​ស្រឡាញ់​យ៉ាង​ខ្លាំង​ ចំពោះ​ស្នា​ព្រះ​ហស្ថ​របស់​ព្រះ​ ហើយ​បាន​យល់​ថា ស្នា​ព្រះ​ហស្ថ​​របស់​ព្រះ គឺ​ជា​ប្រភព​នៃ​ការ​យល់​ដឹង​អំពី​ព្រះ។ ទស្សន​វិទូ ដេននីស វីលាម(Dennis Williams) បាន​មាន​ប្រសាសន៍​ថា លោក​មួរ​បាន​ហៅ ស្នា​ព្រះ​ហស្ថ​រ​បស់​ព្រះ​ថា “សៀវភៅ​នៃ​ធម្មជាតិ”។ ខណៈ​ពេល​ដែល​លោក​កំពុង​ធ្វើ​ការ​រុក​រក​ នៅ​ក្នុង​ព្រៃ​ភ្នំ គាត់​ក៏​មាន​លទ្ធភាព​សិក្សា​អំពី​រុក្ខ​ជាតិ និង​សត្វ នៅ​ក្នុង​បរិស្ថាន​មួយ ដែល “កើត​ចេញ​ពី​ព្រះ​ហស្ថ​ព្រះ​ដោយ​ផ្ទាល់ ហើយ​មិន​ទាន់​មាន​ភាព​ពុក​រលួយ ដោយ​សារ​អារ្យធម៌ និង​ការ​ផ្សាំង​របស់​មនុស្ស”។​ លោក​មួរ​បាន​បន្ត​ដឹក​នាំ​ចលនា​អភិរក្ស​ព្រៃ​ឈើ ហើយ​គាត់​មាន​តួនាទី​យ៉ាង​សំខាន់ នៅ​ក្នុង​ការ​បង្កើត​សួន​ឧទ្យាន​ជា​ច្រើន​នៅ​អាមេរិក ដែល​រួម​មាន ឧទ្យាន​យ៉ូសេម៉ាយត៍(Yosemite) សេក្វ័រអា(Sequoia) និង​ម៉ោន រេនា(Mount Rainier)ជាដើម។ ដើម្បី​ការពារ​ផល​ប្រយោជន៍​ខាង​វិញ្ញាណ​របស់​កុមារ និ​ង​យុវជន យើង​គួរ​តែ​ផ្តោត​ទៅ​លើ​ព្រះ​គម្ពីរ​ ជាបឋម។ ប៉ុន្តែ យើង​ក៏​អាច​នាំ​ពួក​គេ ចេញ​ក្រៅផ្ទះ…

Read article
ការព្យាយាមគេចពីទោសកំហុស

ពេល​ខ្ញុំ និង​ភរិយា​របស់​ខ្ញុំ​កំពុង​បើក​បរ​តាម​ផ្លូវ​ធំ​ក្នុង​ទី​ក្រុង យើង​បាន​ឃើញ​អ្នក​បើក​បរ​ម្នាក់​បត់​ឆ្វេង ​តាម​ច្រក​សម្រាប់​បត់​ត្រឡប់​ក្រោយ ដែលគេទុកសម្រាប់​តែ​រថយន្ត​សង្រ្គោះបន្ទាន់​ប៉ុណ្ណោះ។ គាត់​កំពុង​មាន​គម្រោង​បត់​ត្រឡប់​ក្រោយ ចូល​ក្នុង​ផ្លូវ​មួយ​ទៀត។ អ្នក​បើក​បរ​រូប​នេះ​កំពុង​មើ​ល​ទៅ​ខាង​ស្តាំ​ដៃ​ខ្លួន ដើម្បី​រង់​ចាំ​គេ​បើ​ក​ផ្លូវ​ឲ្យ នៅ​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ដែល​ម​មា​​ញឹក​​នោះ ដូច​នេះ គាត់​ក៏​មិន​បាន​ដឹង​ថា ឡាន​ប៉ូលីស​កំពុង​​ចាំ​​ស្ទាក់គា​ត់ នៅ​ខាង​ឆ្វេង​ដៃ​ទេ។ ​ទី​បំផុត ពេល​គាត់​ឃើញ​មាន​ចន្លោះ​ក្នុង​ចរាចរណ៍ គាត់​ក៏​បើក​បត់​ត្រឡប់​ក្រោយ ហើយ​ក៏​បុក​ត្រូវ​ឡាន​ប៉ូលីស​នោះ ចំ​ពី​ក្រោយ​តែ​ម្តង។ វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ នៅ​ពេល​ដែល​យើង​ចូល​ចិត្ត​គិត​ថា យើង​អាច​រួច​ខ្លួន បន្ទាប់​ពី​យើង​បាន​ប្រព្រឹត្ត​ខុស​ហើយ​នោះ។ បន្ទាប់​ពី​ស្តេច​ដាវី​ឌ​បាន​ប្រព្រឹត្ត​ការ​កំផឹត​ជា​មួយ​នាង​បាត​សេ​បាហើយ ទ្រង់​ក៏​បាន​ផ្តោត​ទៅ​លើ “ការ​គេច​ពី​ការទទួល​ទោស​”ផង​ដែរ។ ប៉ុន្តែ ទ្រង់​​កំពុ​ង​មាន​​កា​រ​​ប៉ះ​​ទង្គិច​ពាក្យ​សម្តី​ ជា​មួយ​នឹង​​ហោរា​ណា​ថាន។ អំពើ​កំ​ផឹត ការ​បោក​បញ្ឆោត​របស់​ទ្រង់ និង​អំពើ​មនុស្ស​ឃាត​របស់​ទ្រង់ “បាន​ធ្វើ​ឲ្យ​ព្រះ​អម្ចាស់​មិន​សព្វ​ព្រះ​ទ័យ”(២សាំយ៉ូអែល ១១:២៧) ដូចនេះ ពេល​ណា​ថាន​បើក​បង្ហាញ​អំពី​អំពើ​បាប​ដ៏​ធ្ងន់​ធ្ងរ​របស់​ស្តេច​អង្គ​នេះ ទ្រង់​ក៏​មាន​វិបត្តិ​សារី​យ៉ាង​ខ្លាំង។ ទ្រង់​បាន​សារ​ភាព និង​បាន​ប្រែ​ចិត្ត ហើយ​បាន​ទទួល​ការ​អត់​ទោស​បាប​ពី​ព្រះ។ ប៉ុន្តែ ផល​វិបា​ក​ដែល​កើត​ចេញ​ពី​អំពើ​បាប​របស់​ទ្រង់ មិ​ន​ដែល​ឃ្លាត​ចេញ​ឆ្ងាយ​ពី​គ្រួសារ​របស់​ទ្រង់​ឡើយ​(១២:១០)។ បើ​អ្នក​កំពុង​តែ​ព្យាយាម​គេច​ចេញ​ពី​ទោស​កំហុស​អ្វី​មួយ នោះ​សូម​ចាំ​ថា “បាប​​រប​ស់អ្នក នឹង​តាម​រក​អ្នក​ឃើញ”(ជនគណនា ៣២:២៣)។ ចូរ​ទៅ​សារភាព​បាប​នៅ​ចំពោះ​ព្រះ។ ចូរ​កុំ​លាក់​ខ្លួន​ឡើយ។ ផ្ទុយ​ទៅ​វិញ ចូរ​ស្វែង​រក​ការ​អត់​ទោស​បាប ​ដែល​ប្រកប​ដោយ​ព្រះ​គុណ​របស់​ទ្រង់។-Dennis Fisher

Read article
ឆ្លុះបញ្ចាំង

ចាប់​តាំង​ពី​ខ្ញុំ​បាន​ចាប់​ផ្តើម​កត់​ត្រាកំ​ណត់​ហេតុ​ប្រចាំ​ថ្ងៃខា​ង​ផ្នែក​ព្រលឹង​ វិញ្ញាណម​ក មិន​យូរ​ប៉ុន្មាន ខ្ញុំ​បាន​កន្លង​ផុត20ឆ្នាំ​ហើយ។ ខណៈ​ដែល​ខ្ញុំ​អាន​សាឡើ​ងវិញ​នូវ​ពី​បីស​ន្លឹក​ដំបូង ខ្ញុំ​ភ្ញាក់​ផ្អើរ​មែន​ទែន ដែល​រូប​ខ្ញុំ​បាន​​បន្ត​កត់​ត្រារៀ​ងរ​ហូ​តម​ក។ ឥឡូវ​នេះ អ្នក​មិន​អា​ចចំ​ណាយ​លុយ​ទិញ ខ្ញុំ​ឱ្យឈ​ប់​កត់​ត្រា​កំណ​ត់ហេ​តុ​ប្រ​ចាំថ្ងៃ​បាន​ឡើយ! នៅ​ត្រង់​នេះមា​ន​អត្ថ​ប្រយោ​ជ​ន៍មួ​យ​ចំនួន ដែល​ខ្ញុំ​បាន​ទទួល​ពីកំ​ណត់​ត្រា​ប្រចាំថ្ងៃ​នេះ​ដូ​ចជា ៖ ទា​ក់ទ​ង​នឹង​បទ​ពិសោធន៍​ជីវីត ខ្ញុំ​ឃើញ​ថា​ការ​ចម្រើ​ន​ឡើង និង​ការ​បរ៉ាជ័យ ​ទាំង​ពី​រ​នេះគឺ​ជា​ផ្នែ​ក​មួយ​នៃ​ដំណើត​ជីវិត​​មនុស្ស​។ ខ្ញុំ​បាន​នឹក​ចាំពី​ព្រះ​គុ​ណរ​បស់​ព្រះ​ជាម្ចា​ស់ នៅពេ​ល​ដែល​ខ្ញុំ​អាន​ពី​របៀប​ដែល​ព្រះ​ជា​ម្ចាស់​បាន​ជួ​យ​ខ្ញុំ​ ដើម្បី​រក​ដំណោះស្រា​យក្នុងប​ញ្ហាដ៏​ធំ​មួ​យ។ ខ្ញុំច​ម្រើន​ឡើង ខាង​ឯ​គំនិ​តយោ​បល​ដែល​បាន​មក​ពី​ការ​ខំ​ត​យុទ្ឋ​ជាច្រើ​ននៅ​អ​តីតកាល ហើយ ​អាច​ជួយ​ខ្ញុំ​នូវ​ស្ថានការណ៍​បច្ចុប្បន្ន​ដែល​កំពុ​ង​ប្រឈ​មមុខ។ ​ការ​សំខាន់​បំផុត ក្នុងកំណត់​ត្រាប្រ​ចាំ​ថ្ងៃរ​បស់ខ្ញុំ​ប​ង្ហាញខ្ញុំ​ពី​កិច្ចការ​យ៉ាង​ស្មោះត្រ​ង់ដែ​ល​ព្រះបា​ន​ធ្វើ​នៅ​ក្នុង​ជី​វិតរ​បស់​ខ្ញុំ។ បទ​គម្ពី​រ​ជាច្រើ​ន​ក្នុង​ទំនុក​ដំកើង ​គឺដូ​ច​ជា​កំណត់​ត្រា​ប្រចាំ​ថ្ងៃ​ខាង​វិញ្ញាណ។ ក្នុង​បទ​គម្ពី​រទាំ​ងនោះ តែង​តែស​រសេរ​ចុះ​ពី​របៀប​ដែល​ព្រះជា​ម្ចា​ស់បា​ន​ជួយ​គេ​ក្នុង​ពេ​ល​សាក​ល្បង។ ក្នុង​បទ​គ​ម្ពី​រទំ​នុ​កដំ​កើ​ងជំ​​ពូក​ 40 បាន​សរ​សេរ​ថា ៖ “ខ្ញុំ​បាន​រង​ចាំ​ព្រះ​យេហូវ៉ាដោ​យ​អំណត់ ទ្រង់ក៏​បា​ន​ផ្អៀង​ព្រះកាណ៌ម​កស្តា​ប់ ហើយ​ទទួល​តាម​សម្រែក​របស់​​ខ្ញុំ ទ្រង់​បាន​ស្រង់​ខ្ញុំ​ចេញ​ពីអ​ន្លង់​គួ​រស្បើម…ដាក់​ជើង​ខ្ញុំ​លើ​ថ្ម​ដា​ព្រម​ទាំង​តាំ​ង​ជំហាន​ខ្ញុំ​ឱ្យ​ខ្ផាប់​ខ្ផួន ”(ខ.1-2)។ ក្រោយ​មក ដាវីឌ​អាន​បទ​គម្ពី​រ​ទំនុក​ដំកើង​ប៉ុណ្ណោះ ​ដើម្បី​រំលឹក​ពី​ការ​សង្គ្រោះ​ដ៏​ស្មោះត្រ​ង់រ​បស់​ព្រះ។ ការរ​ក្សានូ​វ​កំណត់​ត្រាប្រ​ចាំ​ថ្ងៃ ប្រហែល​ជា​មាន​ប្រយោជន៍​ចំពោះ​លោក​អ្នក​ផង​ដែរ។ កំណត់​ត្រា​នេះ អាច​ជួយ​លោ​កអ្ន​ក​ឱ្យ​មើ​ល​ឃើញ​កា​ន់​តែ​ច្បាស់​ឡើ​ង​នូ​វអ្វី ដែ​ល​ព្រះ​ជាម្ចាស់​កំពុ​ង​តែប​ង្រៀនលោ​កអ្ន​ក​ពី​ដំណើ​រ​ជីវិត ហើយ​ក៏​ជា​មូល​ហេតុ​ដើម្បី​ឱ្យ​អ្ន​កឆ្លុះប​ញ្ចាំ​ង​ពីភា​ព​ស្មោះត្រ​ង់​រប​ស់ព្រះ​ជា​ម្ចា​ស់។ __Dennis Fisher

Read article
រតនៈសម្បត្តិលាក់កំបាំង

អ្នក​រុ​ក​រក​កំណប់ម្នា​ក់ បាន​រក​ឃើញ​ប្រាក់​កាក់​របស់​ចក្រភ​ព​រ៉ូម​ច្រើន​សន្ឋឹក ​សន្ឋាប់ ដែល​បាន​កប់​ទុក​យ៉ាង​អាថ៌​កំបាំ​ង នៅទិ​សនា​រ​តីក្នុ​ង​ប្រទេស​អង់គ្លេស។ លោកដេវ គ្រីស្ព(Dave Crisp) បាន​រក​ឃើញ​កំសៀវ​យ៉ាង​ធំ​ធ្វើ​ពី​ដែក និង​មាន​ប្រាក់​កាក់​ចំនួន 52,000​ប្រាក់​កាក់​នៅក្នុង​នោះ​។ ប្រាក់​កាក់​ទាំង​នោះ ធ្វើ​អំពី​ប្រាក់ និង​ទង់​ដែង​នៅស​ម័យ​បុរាណ ដែល​មាន​អាយុកា​ល​តាំ​ង​ពី​សតវត្ស​ទី​3 ​មុន​គ្រឹស្ទ​សក​រាជ​មក​ម៉្លេះ ហើយ​មាន​ទំម្ងន​ច្រើន​ជា​ង​ពី350ផោនទៅ​ទៀត វា​គឺ​ជា​ធន​ធាន​យ៉ាង​មាន​តម្លៃ។ រតនៈ​សម្បត្តិ​មាន​តម្លៃរ​បស់​លោកគ្រីស្ព បាន​ធ្វើ​ឱ្យ​យើង​នឹក​ប្រា​ថ្នា​ចង់ ​បាន​កំណប់​ទ្រព្យ​ដែ​លមា​នត​ម្លៃ​ប្រហា​ក់ប្រ​ហែល​នេះ​ មិន​ដឹង​ជា​ល្អ​យ៉ា​ង​ណា​ទៅ​ហ្ន៎។ ប៉ុន្តែ ក្នុង​នាម​យើ​ង​ជា​គ្រីស្ទ​បរិ​ស័ទ គួរ​តែ​ស្វែង​រ​ក​រតនះ​សម្បត្តិ​ផ្សេង​ពី​​នេះ​វិញ។ អ្វី​ដែល​យើ​ង​ស្វែង​រក​នោះ​ មិន​មែន​ធ្វើ​ឡើ​ង​ពី​ប្រា​ក់ និង​មាស​​ទេ។ ផ្ទុយ​ទៅវិ​ញ យើង​ត្រូវ​ខំ​ស្វែ​ងរ​ក​ឱ្យ​បាន​នូវ​សេចក្តី​រួប​រួម​គ្នា ដែល​មា​​នផ​លថ្លៃ​វិ​សេស​វិសាល។ ដូច្នេះ​ យើង​អាច​នឹង​ចម្រើ​ន​ឡើង “ដើម្បីឱ្យ​បា​ន​ស្គាល់សេ​ចក្តី​អាថ៌​កំបាំង​នៃ​ព្រះ គឺ​ជា​ព្រះ​គ្រីស្ទ និង​ព្រះ​វបិតា ដែល​មាន​គ្រប់​ទាំង​ផ​ល​ថ្លៃវិ​សេ​ស​នៃប្រា​ជ្ញា នឹង​សេចក្តី​ចេះដឹ​ង​លាក់​ទុក​ក្នុង​ទ្រង់​”(កូល៉ុស 2:2-3)។ សេចក្តី​ស្គាល់​ព្រះអ​ម្ចា​ស់ជា​កំ​ណប់ទ្រ​ព្យ​ដែល​លាក់កំ​បាំង ហើយ​ត្រូវ​បា​ន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ព្រះគ​ម្ពីរ​ប​រិ​សុទ្ឋទាំ​ង​អស់។ អ្នក​និពន្ឋ​ទំនុកដំ​កើង បាននិ​យាយ​ថា “ទូល​បង្គំ​មាន​សេ​ចក្តី​រីក​រាយ​ចំពោះ​ព្រះ​បន្ទូលទ្រង់ ​ប្រៀប​ដូច​មនុស្ស​ណាប្រ​ទះនឹ​ង​របៀប​ជា​ច្រើន”(ទំនុកដំកើង 119:162)។ ប្រសិន​បើ​យើ​ងអា​ន​ព្រះបន្ទូល​ទ្រង់​ដោយ​ចិត្ត​អន្ទះ​សា ឬ​ធ្វេសប្រហែស នោះ​យើង​នឹង​បាត់​នូវ​ការ​យល់​ដឹង​ពី​អត្ថ​ន័យ​ពិត។ សេចក្តី​ពិត​ទាំង​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​យ៉ាង​ងាយ​ស្រួល​ដោយ​គ្រាន់​តែ​មនុ​ស្សនោះ​ តាំង​ចិត្ត​ស្វែង​រក​នូវ​កំណប់​ទ្រព្យ​ទាំង​នេះ។ តើអ្នក​រា​ល់​គ្នាមា​ន​ចិត្ត​ច​ង់​ស្វែង​រ​ក​នូវ​រតនៈ​​សម្បត្តិ​ដែល​បាន​រក្សា​ទុកនៅក្នុ​ងព្រះ​គ​ម្ពីរ​ដែ​រ​ឬ​ទេ​? ចូរ​ចាប់​ផ្តើ​ម​ជីក​រ​ក​ចុះ! —Dennis Fisher

Read article