Dennis Fisher

You are here:
ការប្រែចិត្តទាំងស្រុង

លោក​ប៊ីល(Bill) គឺ​ជា​មិត្ត​ភ័ក្រ​របស់​ខ្ញុំ កាល​រៀន​នៅសា​លា​ព្រះ​គម្ពីរ​ជា​មួយ​គ្នា។ គាត់​បាន​ទទួល​ជឿ​ព្រះ​ ដោយ​លា​ចាក​ពី​ការ​រ​ស់នៅ​ ដែល​ពេញ​ដោយ​អំពើ​បាប​ដ៏​ស្មោក​គ្រោក។ គាត់បា​​នរៀ​ប​រាប់ ​ពីទី​បន្ទាល់​នៃជីវិត​របស់​គាត់ យ៉ាង​ដូច​នេះ​ថា “មាន​ពេល​មួយ ​ខ្ញុំបាន​បើក​បរឡា​ន តាម​ដង​ផ្លូវ ដោយ​មាន​ស្រា​ប្រេន​ឌី​ផឹក នៅ​ក្នុង​ដៃ​ផង ហើយ​មាន​ប្រពន្ធ​របស់​​គេ​ម្នាក់​ អង្គុយ​នៅ​ក្បែរ​ខ្ញុំទៀ​ត។ នៅ​ពេល​ដែ​ល​ខ្ញុំ​ឃើញ​គ្រីស្ទ​បរិស័ទ​មួយ​ចំនួន កំពុង​ផ្សាយ​ដំណឹង​​ល្អ​​ អំពី​​ព្រះ​គ្រីស្ទ ដ​ល់អ្នក​ដំណើរ​នៅតាមចិញ្ចើ​ម​​ផ្លូវ ខ្ញុំក៏​​បាន​បើក​អែ​បពួ​ក​គេ ហើយ​ស្រែក​​​ឲ្យ​ថា ​‘ពួក​អាភ្លើ!’ ប៉ុន្តែ ពីរ​បី​សប្តាហ៍​ក្រោយម​ក ខ្ញុំ​​ក៏​បាន​ទៅ​លុត​ជង្គង់​នៅ​ក្នុង​ព្រះវិហារ ហើយ​អធិ​ស្ឋាន​ទទួ​លព្រះ​​យេស៊ូវ ជា​ព្រះអម្ចាស់ និង​ជា​ព្រះអង្គ​សង្គ្រោះនៃជី​វិត​ខ្ញុំ។” ការ​ប្រែ​ចិត្ត​របស់​លោក​ប៊ីល ក៏​បាន​នាំ​ឲ្យគា​ត់​លះប​ង់ចោ​លជី​វិត​ចាស់​របស់​គាត់ ហើយ​ពិសោធ​នូវ​ជីវិត​ថ្មី​ក្នុង​ព្រះ​គ្រីស្ទ។ នេះ​ជា​ដំណើរ​នៃកា​រ​ផ្លា​ស់​ប្រែ​ជីវិត​ទាំង​ស្រុង។ ការ​ប្រែចិ​ត្ត​ដ៏​ពិត​ប្រាកដកើត​ឡើង ពេលដែល​​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បណ្តាល​ចិត្ត ហើយ​ក៏​រាប់​បញ្ចូល​ការ​ផ្លាស់​ប្រែ​ទាំង​ស្រុង​ផង​ដែរ។ ជា​ញឹក​ញាប់ ​យើងសង្កេត​ឃើញ​ថា អ្នក​ណាដែ​លមា​ន​ការ​ប្រឆាំ​ងនឹ​ងដំ​ណឹង​ល្អកា​ន់​តែខ្លាំ​ង មុន​ពេល​ប្រែ​ចិត្ត ​អ្នក​នោះច្រើ​នតែ​មា​ន​ការ​ផ្លា​ស់ប្រែ​ ក្នុង​ជីវិត​កាន់​តែ​ខ្លាំង​ផ​ង​ដែរ។ ជាក់​​ស្តែង នៅ​ពេលដែលលោក​សុល ដែល​ជាអ្ន​ក​ស្រុក​តើ​សុស បាន​ជួប​ព្រះ​​គ្រីស្ទ ​​នៅ​​តា​ម​ផ្លូវ​ទៅ​ក្រុង​ដាម៉ាស ជីវិត​គាត់​ក៏បាន​ផ្លា​ស់ប្រែ​ ពីអ្ន​ក​​បៀ​ត​​បៀន ម​កជា​អ្ន​​ក​ប្រកាស​ដំណឹង​ល្អ​វិញ។ បាន​ជា​មាន​មនុស្ស​ជា​ច្រើនបា​នធ្វើ​ការ​ក​​ត់​​​សំគា​ល់​ថា “អ្នក​ដែល​ធ្វើ​ទុក្ខ​គេកាល​ពីដើ​ម ឥឡូវនេះ​កំ​ពុង​ផ្សាយ​ដំណឹង​ពី​សេច​ក្តីជំនឿ​ ដែល​ខ្លួ​នបាន​បំផ្លាញ​ពី​ដើម​នោះ​វិញ”(កាឡាទី ១:២៣)។…

Read article
សំលៀងគ្នា ទៅវិញទៅមក

ការ​ទំនាក់​ទំនង តាម​បណ្តាញ​សង្គម​ ក្នុង​ប្រព័ន្ធ​អ៊ីន​ធ័រ​ណែត កំពុង​​មាន​ការ​កើន​ឡើ​ង​កាន់​តែ​ខ្លាំង។ ទោះ​មនុស្ស​រ​ស់​នៅឆ្ងា​យ​ពីគ្នា​យ៉ា​ងណា​ក្តី ក៏ពួក​គេ​នៅ​តែ​​អាច​ចែក​រំលែក​ពត៌​មាន​ដល់​គ្នាទៅ​វិ​ញ​ទៅម​ក និង​អាច​ជជែក​គ្នាពី​ច​ម្ងាយ តាម​ប្រព័ន្ធ​អ៊ីន​ធ័រណែត តាម​រយៈ​ហ្វេសប៊ុក ប្លក់ ទ្វីតទ័រ និង​វេបលីង​ជា​ដើម។​ ទន្ទឹម​នឹង​នោះ យើងអា​ចប្រើ​​បណ្តាញ​សង្គមទាំង​នេះ ដើម្បី​ចែក​ចាយ និង​ទទួល​សេចក្តី​បង្រៀន​ខាង​វិញ្ញាណ​ផង​ដែរ។ ប៉ុន្តែ យើង​នៅ​តែ​ចាំបា​ច់​ត្រូវ​ទៅ​ទទួល​ការ​បង្រៀន ដោយ​ផ្ទាល់ ពី​គ្រីស្ទ​បរិស័ទ​ដែល​ពេញ​វ័យ​ខាង​​វិញ្ញាណ។ គឺ​ដូច​ដែល “លោក​អេលីសេ បាន​​ដើ​រតា​ម​​ហោរ៉ា​​អេលីយ៉ា”(១ពង្សាវតាក្សត្រ ១៩:២១) និង​ដូច​ដែ​ល​សាវ័ក​ប៉ុល​បាន​បង្រៀន​ណែនាំ​លោក​ធីម៉ូថេ “ដូច​ជាកូ​ន​ខា​ងព្រ​លឹង​វិញ្ញាណរបស់​គាត់”(១ធីម៉ូថេ ១:២)។ ​គាត់​​​ក៏បា​ន​ទូ​ន្មាន​លោក​ធីម៉ូថេ​ឲ្យ​រៀប​ចំ​ប្រព័ន្ធ​នៃ​ការប​ង្កើត​សិស្សត​គ្នា ពីមួ​យ​ជំនា​ន់​ទៅមួ​យ​ជំ​នា​ន់​ទៀត ដើម្បី​ឲ្យ​ពួក​ជំនុំ​មាន​ចំនួន​កើន​ឡើង​ខាង​វិ​ញ្ញាណ ជា​ពហុ​គុណ(​២ធីម៉ូថេ ២:២)។ លោក​ម៉ូសេក៏​បា​ន​បង្គាប់​ឪពុក​ម្តាយ​ទាំង​ឡាយ​ឲ្យ​បង្រៀ​ន​​កូន យ៉ាង​យក​ចិត្ត​ទុ​កដា​ក់ គ្រប់​ពេល​វេលា “ក្នុង​កាល​ដែល​អង្គុយ​នៅ​ក្នុង​ផ្ទះ ហើយ​ដើរ​តា​មផ្លូ​វ ក្នុង​កាល​ដែល​ដេក ហើយ​ក្រោក​ឡើង​ផ​ង”(ចោទិយកថា ៦:៧)។ យ៉ាង​ណា​មិញ​ ព្រះយេ​ស៊ូ​វ​​គ្រីស្ទ ដែល​ជា​គ្រូប​ង្រៀន​ដ៏​ខ្ពស់បំផុតនៃយើង ទ្រង់​ក៏បាន​បង្រៀនពីរ​​របៀប​បង្កើត​សិស្ស​ “គឺទ្រង់ត​ម្រូវ​​១២​នាក់ ​ឲ្យបា​ន​នៅជា​មួ​យ​នឹង​​ទ្រង់ ដើម្បី​ឲ្យ​ទ្រង់​​បាន​​ចា​ត់​គេ​ឲ្យ​ចេ​ញ​ទៅប្រ​កាស​ប្រដៅ”(ម៉ាកុស ៣:១៤)។ តាម​រយៈសេ​ចក្តី​បង្រៀន​ក្នុង​បទ​គម្ពីរ​ទាំ​ង​នេះ យើងមើ​លឃើ​ញ​តម្លៃ​នៃកា​រ​ទំនាក់ទំនង ដោយ​ជួប​​មុខ​​ទល់​​នឹ​ង​​មុខ នៅ​តាម​កន្លែ​ង​ផ្សេង​ៗ​ ដើម្បី​ឲ្យយើ​ង​អា​ចសំ​លៀង​សេចក្តី​ជំនឿ និងជីវិត​​ខាង​វិញ្ញាណ ដល់គ្នា​ទៅ​វិ​ញទៅ​ម​ក(សុភាសិត…

Read article
ការសង្ស័យ និងសេចក្តីជំនឿ

តើគ្រីស្ទ​បរិស័​ទដែ​ល​មាន​ការ​សង្ស័យ​អំពី​សេចក្តី​ជំនឿរបស់​ខ្លួន​ម្តង​ម្កាង អាច​មាន​ប្រសិទ្ធិ​ភាព​ នៅ​ក្នុង​ការងារ​បម្រើ​ព្រះ​ឬ​ទេ។ អ្នក​ខ្លះគិ​ត​ថា គ្រីស្ទ​បរិស័​ទ​ដែល​ពេញវ័​យ ហើយ​មាន​ការ​លូត​លាស់ មិន​ដែល​មាន​ការ​សង្ស័យ​ អំពី​សេចក្តី​ជំនឿ​របស់​ខ្លួន​ទេ។ ប៉ុន្តែ យើង​ត្រូវ​ដឹងថា មាន​បទ​ពិសោធន៍​ខ្លះ​ជួយ​ស្អាង​ជំនឿ​របស់​យើង ហើយក៏ មាន​បទ​ពិសោធន៍​ដែល​អាច​នាំ​ឲ្យ​យើង​មាន​កា​រ​សង្ស័យ​ម្តង​ម្កាល​ផង​ដែរ។ ពេល​សាវ័ក​ថូម៉ាស​មាន​ការ​សង្ស័យ អំពី​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះយេ​ស៊ូវ បាន​ជា​គាត់​និយា​យ​ថា “បើ​​ខ្ញុំ​​​មិ​ន​​ឃើញ​​ស្នាម​​ដែក​​គោល នៅ​​ព្រះ​ហស្ត​​ទ្រង់ ទាំង​​លូក​ម្រាម​ដៃទៅ​ក្នុង​ស្នាម​ដែក​គោល​នោះ ហើយ​លូក​ដៃ​ខ្ញុំ​ទៅ​ក្នុង​ចំហៀង​ទ្រង់ នោះ​ខ្ញុំ​មិន​ព្រម​ជឿ​ទេ”(យ៉ូហាន ២០:២៥)។ ព្រះ​គ្រីស្ទ​មិន​បាន​ស្តីប​ន្ទោស​លោក​ថូម៉ាស​ទេ ផ្ទុយ​ទៅ​វិញ ​ទ្រង់​បាន​បង្ហាញ​ភស្តុ​តាង ដែល​គាត់​បាន​សួ​រ​រក​នោះទៀ​ត​ផង។ សាវ័ក​ថូម៉ា​សក៏​បា​នទូលទ្រង់ ទាំង​ចិត្ត​ភ្ញា​ក់ផ្អើ​ល​ថា “ឱ​​ព្រះអ​ម្ចាស់​នៃទូលបង្គំ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ”(២០:២៨)។ បន្ទាប់​ពីហេតុ​កា​រ​ណ៍​នេះបា​ន​កើ​ត​ឡើង ព្រះ​គម្ពីរ​សញ្ញាថ្មីមិ​ន​បាន​និយាយ​អ្វី​ទៀត អំពី​លោក​ថូ​ម៉ាស​ទេ។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ មាន​ឯក​សារ​មួ​យចំ​នួ​ន​រប​ស់​ពួ​កជំ​នុំ​ដំ​បូង បាន​អះអា​ង​ថា លោក​ថូម៉ា​ស​បាន​ទៅបំ​ពេ​ញបេ​សក​ក​ម្ម នៅ​ប្រទេស​ឥណ្ឌា។ គាត់​បាន​ផ្សាយ​ដំណឹង​ល្អ ធ្វើ​ការអស្ចារ្យ និង​បង្កើត​ពួក​ជំនុំ​នៅ​ទីនោះ។ ក្នុង​ចំណោម​ពួក​ជំនុំ​ទាំង​នោះ មាន​ពួក​ជំនុំ​ខ្លះ នៅ​តែ​មាន​ដំណើរ​ការ​​ជា​ធម្មតា ហើយ​បាន​អះអាង​ថា លោក​ថូម៉ាស​ជា​ស្ថាប​និក​របស់​ខ្លួន​ទៀត​ផង។ យើង​មិន​ត្រូវ​ប​ណ្តោយ​ឲ្យកា​រ​សង្ស័យ ក្លាយ​ជា​ទម្លាប់​របស់​យើងឡើ​យ។ ចូរ​អនុញ្ញាត​ឲ្យ​ព្រះ​ដឹក​នាំអ្ន​ក ដើម្បី​ឲ្យ​អ្នក​មា​នកា​រ​យល់ដឹ​ង​កាន់​តែ​ស៊ីជ​ម្រៅ​ អំពី​សេចក្តី​ពិត​រ​បស់​​ទ្រង់។ ចូរ​ធ្វើ​ឲ្យ​ជំនឿរប​ស់​អ្ន​កថ្មី​ឡើ​ង។ អ្នក​នៅ​តែ​អា​ចស​ម្រេច​កិច្ច​ការ​ធំ​ថ្វាយ​ទ្រង់។–Dennis Fisher

Read article
ការកម្សាន្តចិត្ត ក្នុងពេលជាប់ជាឈ្លើយ

នៅថ្ងៃ​ទី ១០ កុម្ភះ ឆ្នាំ ១៦៧៥ អ្នក​តាំង​ទី​លំ​នៅ​ប្រហែល​៥​០​ក្រុម​​គ្រួសារ នៅ​ក្នុង​ភូមិ​មួយ នៅ​ក្រុង​លេន​ខាស់​ស្ទ័រ រដ្ឋ​ម៉ាសា​ឈូសេ​ត កំពុ​ង​ខ្លាច​ជន​ជាតិ​ដើម​ នៅ​អាមេរិ​ក​ វាយ​លុក​ចូល​កន្លែង​រស់​នៅរ​បស់​ពួក​គេ។ លោក​យ៉ូសែប រ៉លែនសិន(Joseph Rowlandson) ដែល​ជាអ្ន​ក​បម្រើ​ព្រះ​និកាយ​ភួរីទិន(Puritan) នៅក្នុ​ង​ភូមិ​​នោះ ​កំពុង​សុំ​ការ​ការពារ​ពី​រដ្ឋា​ភិបាល នៅ​ក្រុង​បូស្តុន​(Boston) ពេល​ដែល​អ្ន​ក​ស្រីម៉ារី​(Mary) ដែល​ជា​ភរិយា​របស់​គាត់ កំពុង​នៅ​ជាមួយ​កូ​នៗ ​ក្នុង​ភូមិ​នោះ។ ពេល​ថ្ងៃ​រះ​ឡើង ពួក​ជន​ជាតិ​ដើម​ទាំង​នោះ​ ក៏បា​ន​វាយ​លុ​កចូ​ល​ក្នុ​ង​ភូមិ។ ពួក​នោះស​ម្លា​ប់​ប្រជា​ជ​​ន​មួយ​ចំ​នួន ហើយ​បាន​ចាប់​អ្នក​ស្រី​ម៉ារី និ​​ង​អ្នក​ដែល​រួ​ច​ជីវិ​តដ​ទៃ​ទៀត​  យក​ទៅ​ជា​​មួយ។   អ្នក​ស្រី​ម៉ារី​បាន​ពិសោធ​នឹង​ភាព​សប្បុរស ក៏​ដូច​ជាភា​ព​សាហាវ​ព្រៃផ្សៃ​រ​បស់​ពួក​នោះ។ ពួក​ជន​ជាតិ​​ដើម​អាមេរិក បាន​ដឹង​លក្ខ​ណៈនៃ​ជំ​នឿសា​សនា​របស់​ប្រជា​ជន​ទាំង​នោះ បាន​ជា​ពួក​គេ​ប្រគល់​ព្រះ​គម្ពីរ​មួយ​ក្បា​ល​ឲ្យនា​ង គឺ​ព្រះ​គម្ពី​រ​ដែល​ពួក​គេ​បា​នរឹ​បអូ​សយ​កកា​ល​នោះ។ ក្រោយ​មក នាង​ក៏​បាន​សរសេរ​ក្នុង​សៀវ​ភៅកំ​ណត់ហេ​តុរ​ប​ស់​នាង អំពី​ការ​នឹក​ចាំអំ​ពី “សេចក្តី​សប្បុ​រស​របស់​ព្រះ ដែល​បាន​ប្រទាន​នូវ​ប​ទគម្ពីរ​ជា​ច្រើន ដើម្បី​លើក​ទឹក​ចិត្តនាង ត្រូវ​នឹង​ស្ថាន​ភាព​ដ៏​លំបាក​ ​ក្នុង​ពេល​​នោះ​”។ ព្រះ​បន្ទូល​ព្រះបា​ន​ផ្តល់​ឲ្យ​នាង នូវកា​រ​កម្សាន្ត​ចិត្ត​​ដ៏អ​ស្ចារ្យ មុន​ពេល​គេ​លោះ​នា​ង នៅ​ថ្ងៃ​ទី​២​​​ ​ខែសីហា។ ពេល​​ដែល​ពួក​សាសន៍​យូដា​បាន​ដឹ​ងថា​ ចក្រ​ភ​ព​បាប៊ីឡូន នឹង​​លើក​ទ័ព​ចូ​ល​ម​ក​ចាប់​ពួក​គេ​ជា​​ឈ្លើយ(អេសាយ ៣៩:៥-៧) ពួក​គេ​ប្រាកដ​ជា​មាន​ទុក្ខ​ព្រួ​យ​ជា​ខ្លាំង។ ប៉ុន្តែ…

Read article
ការធ្វើឲ្យសត្រូវក្លាយជាមិត្ត

នៅសម័យ​សង្រ្គាមស៊ីវិល នៅ​សហរដ្ឋ​អា​មេរិក សេចក្តី​សម្អប់​ក៏​បាន​កើត​មាន​យ៉ាង​ធ្ងន់​ធ្ងរ​រវាង​ប្រ​ជា​ជននៅ​ភាគ​ខាង​ជើង និង​ភាគ​ខាង​ត្បូង។ ជាក់​ស្តែង មាន​ពេល​មួយ លោក​ប្រធានាធិបតី អ័ប្រាហាំ លីនខិន(Abraham Lincoln) បាន​ទទួល​រង​ការ​រិះគ​ន់ ពេល​គាត់​ប្រាប់​គេ​ឲ្យ​ប្រព្រឹត្ត​ដោយ​ចិ​ត្ត​សប្បុរស ចំពោះពួ​ក​ឧទ្ទាម​នៅភា​គ​ខាង​ត្បូង​។ អ្នក​រិះគ​ន់​នោះ បាន​រំឭក​លោក​លីន​ខិន​ថា ប្រទេស​ជាតិ​កំពុង​មាន​ស​ង្គ្រាម ហើយ​ពួ​ក​រដ្ឋ​សហព័ន្ធ​គឺ​ជា​ខ្មាំង​សត្រូវ ដែល​គួរ​ទទួល​រង​វិនាស​កម្ម​។ តែ​លោក​លីនខិន​បាន​ឆ្លើយ​តប យ៉ាង​ឆ្លាត​វ័យ​ថា “ខ្ញុំ​នឹង​បំផ្លាញ​សត្រូវ​របស់​ខ្ញុំ ដោយ​ធ្វើ​ឲ្យ​ពួក​គេក្លា​យ​ជាមិ​ត្តភ័​ក្ររ​បស់​ខ្ញុំ”។ ប្រសាសន៍​របស់​លោក​លីនខិ​ន គឺ​គួរ​ឲ្យ​យើង​យក​មក​ពិចារណា។ ប្រសាសន៍​របស់​គាត់​បា​ន​ឆ្លុះប​ញ្ចាំង​ អំពី​ការ​បង្រៀន​របស់​ព្រះ​យេស៊ូវ​នៅ​លើ​ភ្នំ ដែល​កាល​នោះ ទ្រង់​មាន​​បន្ទូល​ថា “ខ្ញុំ​​ប្រាប់​​ថា ត្រូវ​​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ ត្រូវ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​ប្រទេច​ផ្តាសា ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នក​ណា​ដែល​ស្អប់​អ្នក​រាល់​គ្នា ហើយ​ត្រូវ​អធិស្ឋាន ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​អ្នក​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា ​កូន​របស់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថានសួគ៌”(ម៉ាថាយ ៥:៤៤-៤៥)។ ក្នុង​កា​ររ​ស់​នៅ យើង​នឹង​ជួប​ប្រទះ​មនុស្ស​ពិបាក​ៗ​ជា​ច្រើន ដែល​យើង​ត្រូវ​មាន​ការ​អត់​ធ្មត់​ជា​ប្រចាំ។ ប៉ុន្តែ យើងមិនត្រូវ​ធ្វើកា​រ​អាក្រក់ ឬ​ធ្វើទុ​ក្ខ​ពួក​គេ តាម​ការ​ល្បួង​នោះ​ឡើយ ព្រោះ​នោះ​មិន​មែន​ជា​ផ្លូវ​របស់​ព្រះទេ​។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​អធិ​ស្ឋាន​ឲ្យ​ពួក​គេ និង​បង្ហាញ​ចេញ​នូវ​សេចក្តី​សប្បុ​រស ដោយ​គិត​​ពី​​ប្រយោជន៍​​រប​ស់​​ពួក​​គេ ហើយត្រូ​វ​ផ្តោត​ទៅ​លើភា​ព​វិជ្ជ​មាន។ កាល​ណាយើ​ង​ប្រព្រឹត្ត​ដូច​នេះ ខ្មាំង​សត្រូវ​របស់​យើង​អាច​ក្លាយ​ជាមិ​ត្តភ័​ក្ររ​បស់​យើង។ មិន​មែន​មនុស្សគ្រ​ប់​គ្នាសុ​ទ្ធតែ​​​ឆ្លើយ​តប​ដោយ​វិជ្ជ​មាន ចំពោះ​យើ​ង​ឡើយ…

Read article
លោកដូរាន ក្រេយ

រឿង “រូប​ភាព​របស់​លោក​ដូរាន ក្រេយ(Dorian Gray)” ជា​ប្រភេទ​រឿង​ប្រលោម​លោក​ នៅ​សម័យ​ក្សត្រី​វិច​តូរីយ៉ា(Victoria)។ រឿង​នេះបា​នប​ក​ស្រាយអំ​ពី​ភាព​ខុស​គ្នា​រវាង​អត្ត​សញ្ញាណ​របស់​យើង ដែល​អ្នក​ដទៃ​បាន​ស្គាល់​​តែសម្បក​ក្រៅ និង​អត្តស​ញ្ញាណ​ពិ​តដែ​ល​យើង​មាន​​ នៅខា​ង​ក្នុង​។ រឿង​នេះបា​នដំ​ណា​លថា មាន​យុវជ​ន​វ័យ​ក្មេង និង​សង្ហា​ម្នាក់​ឈ្មោះ ដូរាន ក្រេយ បាន​ឲ្យ​គេគូ​រូប​រ​បស់​គា​ត់ នៅ​លើ​ផ្ទាំង​គំនូរ បន្ទាប់​មក គាត់​ក៏​ស្រាប់​តែ​មា​ន​ខ្លាចភាព​ចាស់​ជា​រា ហើយ​គាត់​ប្រាថ្នា​សូម​ឲ្យ​រូប​គំនូ​របស់គា​ត់ មា​ន​ភាព​​វ័​យ​ចំណាស់​ជំនួសគាត់​វិញ។ មិន​យូរ​ប៉ុន្មាន គាត់​ក៏​បានដូចក្តីបំ​ណង។ រូប​ដ៏​ក្មេង​វ័យ​របស់​គាត់​ក្នុង​គំនូ​នោះ ដែល​បាន​ឆ្លុះប​ញ្ចាំង​អំពី​វិញ្ញាណ​ថប់​ព្រួយ​របស់​គាត់ ក៏​បាន​ប្រែក្លា​យ​ជា​រូប​ដ៏វ័យ​ចំណាស់ ហើយ​មាន​សម្រស់​តែ​អាក្រក់​ឡើង​ៗ ដោយសារ​អំពើបា​ប​ដែល​គាត់​ប្រព្រឹត្ត​កាន់​តែ​ច្រើន​ឡើ​ង​ៗ ខណៈដែល​​សាច់​ឈាម​ពិត​របស់​គាត់​ នៅ​តែ​មាន​វ័​យក្មេ​ង​ដដែ​ល។ ដូច​នេះ គាត់​ល្អតែ​ស​ម្បក​ក្រៅ តែ​ចិត្ត​របស់​គាត់​មាន​ភាព​ពុក​រលួយ​។ ព្រះ​យេស៊ូវ​បាន​ស្តីប​ន្ទោស​ឲ្យពួ​ក​ផារិស៊ី ដែល​បា​ន​បង្ហាញចេ​​ញនូ​វភា​ពពុ​ត​ត្បុត ដែល​ស្រដៀង​នឹង​លោក​ដូរា​ន​ដែរ។ មាន​ពួក​ផារិស៊ីជា​ច្រើ​ន​ជាម​​នុស្ស​មា​នអំ​ណួត ដែល​ចូល​ចិត្ត​ធ្វើ​ឲ្យ​ពួក​បណ្តា​ជន​យល់​ថា ខ្លួនជា​អ្ន​កប្រ​តិ​បត្តិ​តាម​ជំនឿ។ ប៉ុន្តែ ពួក​គេមា​នអំ​ពើ​បាប​ ដែល​លាក់​កំបាំងជា​ច្រើន​នៅ​ខា​ង​ក្នុង។ ហេតុ​នេះ​ហើយ បាន​ជាព្រះ​យេស៊ូ​វ​ទ្រង់​ប្រ​ដូច​ពួក​គេទៅ​នឹ​ង “​ម៉ុង​ខ្មោច​ដែល​លាប​ស ឯ​ខាង​ក្រៅ ល្អ​មើល​ពិត​មែន តែ​ខាង​ក្នុង​មាន​ពេញ​ដោយ​ឆ្អឹង​ខ្មោច និង​សេចក្តី​ស្មោកគ្រោក​គ្រប់​មុខ​វិញ”(ម៉ាថាយ ២៣:២៧)។ យ៉ាង​ណាមិ​ញ អារក្ស​តែង​ល្បួង​ឲ្យយើ​ងប​ង្ហាញ​ចេ​ញ​នូវ​រូប​ភាពក្លែ​ង​ក្លាយ សម្រាប់​ឲ្យ​អ្នក​ដទៃ​មើល។ ប៉ុន្តែ ព្រះ​ទ្រង់​ជ្រាប​ចិ​ត្តរប​ស់​យើង​(១សាំយ៉ូអែល…

Read article
ការស្វែងយល់ពីសត្វស្រម៉ោច

លោក​ម៉ាក ម៉ូហ្វេត(Mark Moffett) គឺ​ជា​អ្នក​ និពន្ធ​សៀវ​ភៅរឿ​ង ដំណើរ​ផ្សង​ព្រេង​ជា​មួយហ្វូង​ស្រម៉ោច : ដំណើររ​កមើ​ល​សត្វ​ស្រម៉ោច​ទូទាំង​ពិភព​លោក ដែល​មាន​សត្វ​ស្រម៉ោច​រាប់​សែន​កោដិ​ដើរ​តួរ។ រឿង​នេះ​បាន​ឆ្លុះប​ញ្ចាំង អំ​​ពីចំ​ណង់​​ចំណូល​ចិត្តដែ​ល​គាត់​មាន​ចំពោះ​សត្វ​ស្រម៉ោច ពេល​គាត់​នៅក្មេ​ង ហើយ​ទោះ​ជា​គាត់​បាន​ចម្រើន​វ័យ​ធំឡើ​ង ក៏​គា​ត់​នៅ​តែ​មាន​ចំណង់​ចំណូល​ចិត្ត​បែប​នេះ​ដដែល។ ការ​វក់​ចិត្ត​នឹង​សត្វ​ស្រម៉ោច​នេះ បាន​នាំ​ឲ្យ​គាត់​ខំសិ​ក្សាស្រា​វជ្រាវ រហូត​ទទួល​បា​ន​សញ្ញា​ប័ត្រ​បណ្ឌិត នៅ​សកល​វិទ្យា​ល័យ​ហាវើត(Harvard) ហើយ​គាត់​ក៏បា​ន​ធ្វើ​ដំណើរ​ទូទាំង​ពិភ​ព​លោក ក្នុង​នាម​ជា​អ្នក​ជំនាញ នៅ​ក្នុង​មុខ​វិជ្ជា​មួយ​នេះ។ ការ​សិក្សា​របស់​គាត់​បាន​នាំ​ឲ្យ​​គាត់​ទទួល​បាន​ការ​យល់​ដឹង​ដ៏​អស្ចារ្យ អំពី​ស​ត្វ​ដ៏​ឧស្សាហ៍​ទាំង​អស់​នោះ។ តាំង​ពី​យូរ​មក​ហើយ​ មុន​ពេល​ដែល​លោក​ម៉ូហ្វេត​រុក​រក​ឃើញ​ភាព​អស្ចារ្យ​ខ្លះ​ៗ នៃ​ពិភពសត្វ​ស្រម៉ោច ព្រះ​គម្ពី​របា​នចែ​ងអំ​ពី​ភាព​ឆ្លាត​វ័យ និង​សីល​ធម៌​ការងារ​នៃ​សត្វ​ល្អិត​ដ៏​តូច​មួយ​ប្រភេទ​នេះ។​ ស្តេច​សាឡូ​ម៉ូន​ដ៏មា​ន​ប្រាជ្ញា ទ្រង់​បាន​យក​សត្វ​ស្រម៉ោច​ធ្វើ​ជា​ឧទាហរណ៍​គំរូ​នៃ​​ភាព​ឧស្សាហ៍​ព្យា​យាម សម្រាប់​ឲ្យ​មនុស្ស​ខ្ចិល​ទាំង​ឡាយ​យក​តម្រាប់​តាម គឺ​ដូច​ដែល​ទ្រង់​បាន​ចែង​ថា “ឱ​​មនុស្ស​​ខ្ជិ​ល​ច្រអូស​អើយ ចូរ​ទៅ​មើល​ស្រមោច​ចុះ ចូរ​ពិចារណា​ផ្លូវ​ទាំង​ប៉ុន្មាន​របស់​វា ហើយ​មាន ប្រាជ្ញា​ឡើង វា​គ្មាន​នាយ គ្មាន​អ្នក​កាន់​កាប់​ការ ឬ​អ្នក​គ្រប់គ្រង​ឡើយ គង់​តែ​វា​ផ្គត់ផ្គង់​អាហារ​វា​នៅ​ខែ​ប្រាំង ហើយ​ក៏​ប្រមូល​ស្បៀង​ទុក ​ក្នុង​រដូវ​ចំរូត​ផង”(សុភាសិត ៦:៦-៨)។ ព្រះ​ទ្រង់​បាន​ពិពណ៌នា​អំពី​ស្នា​ព្រះ​ហស្ថ​ដ៏​អស្ចារ្យ​របស់​ទ្រង់ ដោយ​ប្រើ​សត្វ​ដែល​ទ្រង់​បាន​​បង្កើត​ដើម្បី​បង្រៀន​យើង។ ជាក់​ស្តែង តាម​រយៈ​កា​រ​បង្រៀន​​អំពី​ស​​ត្វ​ស្រម៉ោច យើងអាច​មើល​ឃើញ​សារៈ​សំខាន់​នៃ​ការ​ធ្វើ​ផែនការ​ទុក​ជា​មុ​ន និង​ការ​ត្រៀម​​ស្បៀង​សម្រាប់​ផ្គ​ត់​ផ្គង់​​នៅ​​ពេ​ល​​អនា​គត(៣០:២៥)។ ព្រះ​ទ្រង់​បាន​ប្រើ​ធម្ម​ជាតិ ដើម្បី​ចង​ក្រង​មេរៀន​ខាង​វិញ្ញាណ ហើយ​សូម្បី​តែស​ត្វស្រ​ម៉ោច​ដ៏​តូច​ល្ងិត ក៏​អាច​ឲ្យ​យើ​ង​រៀន​សូត្រ​ពី​ពួក​វាបា​ន​ដែរ។—Dennis Fisher

Read article
សេចក្តីអធិស្ឋាន ក្នុងសារអេឡិចត្រូនីច

ពេល​កន្លង​មក មិត្ត​ភ័ក្រ​របស់​ខ្ញុំម្នា​ក់​បាន​ប្រឈម​មុខ​នឹង​ការ​វះ​កាត់។ គេបា​ន​វះកា​ត់​ដាក់​ដែក​ពីរ​បន្ទះ​​នៅ​ខ្នង​គាត់ ហើយ​បាន​ត​ភ្ជាប់​សរសៃ​កែង​ជើង​របស់​គាត់ បាន​ជា​ធ្វើឲ្យ​មាន​ការ​ឈឺចា​ប់​យ៉ាង​ខ្លាំង នៅ​ក្នុង​សាច់​ឈាម​របស់​គាត់។ បន្ទាប់​ពី​បានក​ម្សាន្ត​ចិត្ត​គាត់ ដោយ​ការ​អធិ​ស្ឋាន​ជាមួ​យគា​ត់​ហើយ ខ្ញុំ​ក៏​បាន​លើក​ទឹក​ចិត្ត​គាត់​ជា​បន្ត​ទៀត ដោយ​ការផ្ញើ​​សារ​​ទៅគា​ត់ ដែល​នេះ​ជា​វិធី​លើក​ទឹក​ចិ​ត្ត​ដ៏​​​ប្រសើរ​មួយ​។ ដូច​នេះ ខ្ញុំ​ក៏​បាន​ផ្ញើ​អ៊ី​មែល​(សារ​អេឡិច​ត្រូនិ​ច) ទៅ​គាត់ យ៉ាង​ដូច​នេះ​ថា ៖ “ថ្ងៃ​នេះ ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​អ្នក​ថា ៖ ឱ​ព្រះ​ដ៏​មា​ន​ព្រះជ​ន្ម​រស់ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ​ទ្រង់ ​ដែល​មាន​អំណាច​គ្រប់​គ្រង់ លើហេតុការណ៍​ទាំង​អ​ស់នៃ​ជីវិត​។ ជួស​មុខ​ឲ្យអ្ន​ក​បម្រើ​ជា​ទី​ស្រឡាញ់​របស់​ទ្រង់ ទូល​បង្គំ​សូម​អធិស្ឋាន​ សូម​ឲ្យ​គាត់​មាន​សន្តិ​ភាព​ដ៏​ជ្រាល​ជ្រៅ ក្នុង​ចិត្ត​គាត់។ សូម​ទ្រង់​ប្រទាន​ពរ​ដល់​គ្រូ​ពេទ្យ​ទាំង​អស់​ដែល​កំពុង​ប្រើ​ជំនាញ​ពេទ្យរ​បស់​ខ្លួន សូម​ឲ្យ​ពួក​គេ​បាន​ទទួល​លទ្ធ​ផល​​ល្អ។ សូម​​ព្រះ​ហស្ថ​ទ្រង់​ពាល់​គាត់ ដោយ​ប្រោស​គាត់​ឲ្យ​ជា​ ហើយសូ​ម​ឲ្យ​គាត់​បាន​វិល​ត្រឡប់​មក​ធ្វើ​ការ​បម្រើទ្រ​ង់វិញ។ ទូល​បង្គំ​សូម​អធិ​ស្ឋាន ក្នុង​ព្រះនាម​ព្រះ​យេស៊ូវ​គ្រីស្ទ។ អាមែន”។ យ៉ាង​ណាមិ​ញ សាវ័ក​ប៉ុល​ក៏បា​នស​រសេរ​សេចក្តី​អធិស្ឋាន​ក្នុង​សំបុត្រ​ ដើម្បីលើ​ក​ទឹក​ចិត្ត​អ្នក​ជឿព្រះ​ដ​ទៃ​ទៀត​ផង​ដែរ​(ភីលីព ១:៩-១១ កូល៉ុស ១:៩-១២ ២ថែស្សាឡូនិច​ ១:១១-១២)។ គឺ​ដូច​ដែល​គាត់​បាន​សរសេរ​ទៅ​កាន់​ពួកជំ​នុំនៅ​ក្រុ​ងអេភេសូរ​ថា “នោះ​​​ខ្ញុំ​​មិន​​ដែ​ល​​លែង​​អរ​​ព្រះ​គុណ ដោយ​​ព្រោះ​​អ្ន​ក​រាល់​គ្នា​ឡើយ គឺ​ខ្ញុំ​តែង​ដំណាល​ពី​អ្នក​រាល់​គ្នា ក្នុង​សេចក្តី​អធិស្ឋាន​របស់​ខ្ញុំ​វិញ ដើម្បី​នឹង​សូម​ឲ្យ​ ព្រះ​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង គឺ​ជា​ព្រះវរបិតា​ដ៏​មាន​សិរីល្អ បាន​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​ព្រះវិញ្ញាណ ដែល​ប្រោស​ឲ្យ​មាន​ប្រាជ្ញា ហើយ​ក៏​បើក​សំដែង…

Read article
ការ​សរសើរ​តម្កើង​ព្រះ សម្រាប់​ការ​ឃុំ​គ្រង់​របស់​ទ្រង់

ក្នុងសៀវ​ភៅដែ​លលោ​ក​ចេម ហ្វេនីមរ ឃូភ័រ(James Fenimore Cooper) បាន​និពន្ធ ដែល​មាន​ចំណង​ជើង​ថា អ្នក​ចុងក្រោយ នៃ​កុល​សម្ព័ន​ម៉ូហិកិន យើង​អាច​កត់​ចំណាំ​តួ​អង្គ​មួយ ដែល​មាន​ឈ្មោះ ដាវីឌ កាមូទ(David Gamut)។ ក្នុងរឿ​ង​នោះ គាត់​​ជា​​គ្រីស្ទ​​បរិស័ទ​ដែល​មាន​ការ​ប្តូរ​ប្តេជ្ញ​នៅ​ក្នុង​ជំនឿ ដែល​ចូល​ចិត្ត​ច្រៀង​បទ​ទំនុក​តម្កើង ជា​មួយ​បទ​ភ្លេង ហើយ​គាត់​បាន​ច្រៀង​បទ​ទាំង​នោះ ទោះ​ជា​ជីវិត​របស់​គាត់​ជួប​កាលៈ​ទេសៈបែ​ប​ណា​ក៏​ដោយ។ លោក​កាមូទ​ជឿ​ថា គាត់​អាច​ទុក​ចិត្ត​ព្រះ​បាន នៅ​ពេល​មាន​វិបត្តិ ក៏​ដូច​ជា​នៅ​ពេល​យើង​ជួប​ការ​ល្អ។ គាត់​បាន​រ​ស់​នៅ ក្នុង​ជីវិត​ដែល​សរសើរ​តម្កើង​អំណាច​ឃុំ​គ្រង​របស់​ព្រះ ដែល​មាន​អំណាច​លើគ្រ​ប់​ទាំង​អស់ មាន​​សិទ្ធិ​​អំណាច និង​ការ​គ្រប់​គ្រង​លោកិយ។ ព្រះ​គ​ម្ពី​របា​ន​ប្រាប់​យើង​អំពី​បុរស​ម្នាក់​ទៀត ដែល​មាន​ឈ្មោះ ដាវីឌ ​ដែរ ដែល​​ជា​មនុស្ស​​មាន​​សាច់ឈាម​ពិត ហើយ​​ធ្លាប់​ឆ្លង​កាត់​កាលៈ​ទេសៈ​នៃជី​វិត ដែលមិននឹ​ក​ស្មាន​ដល់ ហើយ​ចូល​ចិត្ត​ឆ្លើយ​តប​ចំពោះ​ព្រះ ​ដោយ​ការ​សរសើរ​តម្កើង។​ អ្នកនោះ​គឺ​ស្តេច​ដាវី​ឌ​​​នៃ ន​គរ​អ៊ីស្រាអែ​ល។ ទ្រង់​ជា​អ្នក​ដែ​ល​បាន​ផ្តួល​កូលី​យ៉ាត​ ដោយ​បាញ់​នឹង​ដង្ហក់ និងជា​អ្នក​ដែល​ស្តេ​ច​សូល តាម​សម្លាប់ ហើយ​ជា​អ្នក​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រា​អែល។ តែ​ក្នុង​ស្ថាន​ភាព​ទាំង​អស់​នេះ ដាវីឌ​បាន​ចំណាយ​ពេល​និពន្ធ និង​ច្រៀង​បទ​ទំនុក​តម្កើង ដល់​ព្រះដែ​ល​មាន​អំណាច​គ្រប់​គ្រង​លើ​ទាំង​អស់។ ឧទាហរណ៍ ទ្រង់​បាន​សរសេ​រ​ថា “ព្រះយេហូវ៉ា​ទ្រង់​បាន​តាំង​បល្ល័ង្ក​ទ្រង់​នៅ​លើ​ស្ថានសួគ៌ ហើយ​រាជ្យ​ទ្រង់​ក៏​គ្រប់គ្រង​លើ​ទាំង​អស់”(ទំនុកតម្កើង ១០៣:៩)។ ស្តេច​ដាវីឌ​បាន​ដឹង​ថា…

Read article
ការបាត់ និងការរកឃើញ

ថ្មីៗ​នេះ ខ្ញុំបា​ន​បាត់​កាត​ក្រេ​ឌីត ហើយ​រក​វាមិ​នឃើ​ញ សោះ​។ ខ្ញុំ​ក៏​ចាប់​ផ្តើម​ខំ​ខ្នះ​ខ្នែង​​រក​វា ព្រោះ​ការ​បាត់​កាត​ក្រេឌីត​មិន​មែន​ជាប​ញ្ហាតូ​ច​ឡើយ។ ការ​បង់​ប្រាក់ និង​ការ​ទិញ​ទំនិញ​ជា​ប្រចាំ​ថ្ងៃ​ត្រូវ​អាក់​ខាន បើខ្ញុំ​មិ​នទា​ន់​អាច​​រ​ក​បាន​កាត​ក្រេឌីត​ថ្មី​ទេ​នោះ។ ជាង​នេះ​ទៅ​​ទៀ​ត បើ​មាន​នរណា​ម្នាក់​រើស​បាន​កាត​នោះ ហើយ​ប្រើ​វា ដើម្បីចា​យ​វាយតាម​​អំពើ​ចិត្ត ខ្ញុំ​នឹង​ត្រូវ​បាត់​ប​ង់​ប្រាក់ ក្នុង​កុង​ធនាគា​របស់​​ខ្ញុំ​​ជា​មិ​​ន​ខា​ន។ តែ​ខ្ញុំមា​ន​អារម្មណ៍​ធូរ​ស្បើយ​យ៉ាង​ខ្លាំង ពេល​ភរិយា​របស់​ខ្ញុំ​បាន​រក​ឃើញ​វា នៅ​ក្រោម​តុ​កំព្យូ​ទ័រ។ ក្នុង​បទ​គម្ពីរ ១៥:៨-១០ ព្រះ​គ្រីស្ទ​បាន​មាន​បន្ទូល​អំពី​រឿង​បាត់​ប្រាក់​ដួង​ដ៏​មា​ន​តម្លៃ​មួយ ដែល​ស្មើ​នឹង​ប្រាក់​ឈ្នួល​មួយ​ថ្ងៃ។ ស្រ្តី​ដែល​បាន​បាត់​ប្រាក់ដួ​ង​នោះ មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​ស្វែង​រ​ក​វា បាន​ជា​នាងអុជ​​ចង្កៀង ហើយ​​បោ​ស​​ផ្ទះ​​រក​អស់​ពី​ចិត្ត ទាស់​តែ​បាន​ឃើញ​។ កាល​​រក​ឃើញ នោះ​ក៏​ហៅ​ពួក​សំឡាញ់ នាងថា “សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ​ចុះ ដ្បិត​ប្រាក់​ខ្ញុំ​ដែល​បាត់ នោះ​រក​ឃើញ​វិញ​ហើយ”(ខ.៩)។ បន្ទាប់​មក ព្រះ​យេស៊ូវ​បាន​ពន្យល់​ អំពី​អត្ថន័យ​របស់​រឿង​នេះថា​ “ក៏​មាន​សេចក្តី​អំណរ នៅ​មុខ​ពួក​ទេវតា​នៃ​ព្រះ​យ៉ាង​នោះ​ដែរ ដោយសារ​មនុស្ស​បាប​តែ​១​នាក់ ដែល​ប្រែ​ចិត្ត​វិញ(ខ.១០)។” មនុស្ស​មាន​តម្លៃ​ដ៏​មហិមា​ចំពោះ​ព្រះ​។ អ្នក​ដែល​មិន​ស្គាល់​ទ្រង់ គឺ​ជា​មនុស្ស​បាត់​បង់​ ក្នុង​អំពើបាប​របស់​ខ្លួន។ ព្រះយេស៊ូវ​ទ្រង់​បាន​បង់​ថ្លៃ​ម្តង​ជា​សម្រេច ដើម្បី​លោះបាប​ពួក​គេ ដោយ​សុគត​នៅ​លើឈើ​​ឆ្កាង។ តើអ្ន​កដឹ​ង​ថា មាន​នរណា​ខ្លះ ជា​មនុស្ស​បា​ត់ប​ង់? ចូរ​ទូល​សូម​ព្រះ​អម្ចាស់ ឲ្យ​ប្រទាន​ឱកាស​ផ្សាយ​ដំណឹង​ល្អ ដល់​អ្នក​ទាំង​នោះ ដើម្បី​ឲ្យ​ពួក​គេ​អា​ច​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប…

Read article