Dennis Fisher

You are here:
រឿងនិទានពីរក្នុងទីក្រុងតែមួយ

បទ​គម្ពីរ​យ៉ូណាស​អាច​ដក​ស្រង់​ចេញ​ខ្សែ​វីដេអូ​មួយ​រឿង​បាន។ សាច់​រឿង​នេះ​ស្តី​អំពី​ហោរា​ម្នាក់​រត់​គេច​ពី​ព្រះ​ជា​ម្ចាស់ រួច​ត្រូវ​ព្យុះ​បក់​បោក​ប៉ះ ហើយ​ត្រី​ធំ​ក៏​លេប​គាត់​ចូល​ក្នុ​ងពោះ​ទៀត តែ​ព្រះ​ជា​ម្ចាស់​បាន​ទុក​ជីវិត​គាត់ គាត់​នាំ​ប្រជាជន​នៅ​ក្នុង​ទីក្រុង​មួយ​ប្រែ​ចិត្ត។ តែ​​សាច់​​រឿង​​បន្ត​​ទៀ​ត​​នៅ​​ក្នុង​​គម្ពីរ​​ណា​ហ៊ុម មិន​​សូវ​​មាន​​គេ​​ស្គាល់​​ទេ។ លោក​ណា​ហ៊ុម​បំពេញ​ព័ន្ធ​កិច្ច​នៅ​ក្រុង​នីនីវ៉េ​ គឺ​ដូច​ជា​លោក​យ៉ូណាស​ដែរ ប្រហែល​ជា​១០០​ឆ្នាំ​ក្រោយ​មក។ ពេល​នោះ​ប្រជាជន​ក្រុង​នីនីវ៉េ​មិន​ខ្វល់​ពី​ការ​ប្រែ​ចិត្ត​ឡើយ ហេតុ​ដូច្នេះ​ហើយ លោក​ណា​ហ៊ុម​បាន​ថ្កោល​ទោស​ពួក​គេ ហើយ​ប្រកាស​ពី​ការ​ជំនុំ​ជំរះទី​​ក្រុង​នោះ។ ចំពោះ​អ្នក​ក្រុង​ដែល​មិន​ប្រែ​ចិត្ត លោក​ប្រកាស​ថា​៖ «ព្រះ​យេហូវ៉ា​ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ​ចេស្តា​យ៉ាង​ធំ ទ្រង់​មិន​លះ​លែង​ទោស​របស់​មនុស្ស​ឡើយ» (ណាហ៊ុម ១:៣)។ ទោះ​ជា​យ៉ាង​នេះ​ក្តី ​ក៏​លោក​បាន​ប្រកាស​ព្រះ​រាជ​សារ​ពេញ​ដោយ​ក្តី​មេត្តា។ ដើម្បី​លួង​លោម​ចិត្ត​ជន​ជាតិ​យូដា លោក​បាន​ប្រកាស​ថា៖ «ព្រះ​យេហូវ៉ា​ទ្រ​ង់​ល្អ ទ្រង់​ជា​ទី​ពឹង​មាំ​មួន​នៅ​គ្រា​លំបាក ក៏​ស្គាល់​អស់​អ្នក​ដែល​យក​ទ្រង់​ជា​ទីពឹង​ផ្អែក» (ណាហ៊ុម១​:៧)។ តាម​រយៈ​រឿង​របស់​លោក​យ៉ូណាស និង​ណាហ៊ុម យើង​បាន​ឃើញ​មនុស្ស​ជំនាន់​ថ្មី​កើត​ឡើង ហើយ​ពួក​គេ​បាន​ឆ្លើយ​តប​ចំពោះ​ព្រះ​ជា​ម្ចាស់​។ ជីវិត​ខាង​វិញ្ញាណ​របស់​មនុស្ស​ម្នាក់​មិន​អាច​ផ្ទេរ​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​ទេ យើង​ត្រូវ​តែ​ជ្រើស​រើស​បម្រើ​ព្រះ​ជា​ម្ចាស់​ចេញ​ពី​ដួង​ចិត្ត​យើង​ផ្ទាល់។ ព្រះ​បន្ទូល​ទ្រង់​នៅ​តែ​ថ្មី​ស្រស់​នៅ​ថ្ងៃ​នេះ ដូច​ជា​រាប់​រយ​ឆ្នំា​មុន​ដែរ ដូច​ជា​ការ​ជំនុំ​ជំរះ​ពួក​មនុស្ស​មិន​ប្រែ​ចិត្ត តែ​ទ្រង់​មាន​ក្តី​មេត្តា​ចំពោះ​ពួក​មនុស្ស​ប្រែ​ចិត្ត។ តែ​អ្នក​នឹង​រើស​យក​មួយ​ណា? Dennis Fisher

Read article