John Blase

You are here:
មូលហេតុដ៏ល្អដែលត្រូវថែរក្សា

មាន​ស្រ្តី​ពីរ​នាក់​អង្គុយ​នៅ​កៅអី​សង្ខាង​ផ្លូវ​ដើរ​ក្នុង​យន្ត​ហោះ។ ការ​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ​នេះ មាន​រយៈ​ពេល​២​ម៉ោង ដូច​នេះ ទោះ​ចង់​ឬ​មិន​ចង់ ខ្ញុំ​ក៏​បាន​ឃើញ​ការ​ទំនាក់​ទំនង​រវាង​អ្នក​ទាំង​ពីរ។ ខ្ញុំ​អាច​មើល​ឃើញ​ច្បាស់​ថា ពួក​គេ​ស្គាល់​គ្នា ហើយ​អាច​ជា​សាច់​ញាតិ​នឹង​គ្នា។ អ្នក​ដែល​ក្មេង​ជាង​គេ ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​(ប្រហែល​មាន​អាយុ​៦០​ឆ្នាំ​ប្លាយ) ចេះ​តែ​លូកដៃ​ចូល​ទៅ​ក្នុង​ថង់ យក​ចំណិត​ផ្លែ​ប៉ោម ចែក​ឲ្យ​ស្រ្តី​ដែល​មាន​វ័យ​ចាស់​ជាង​(ប្រហែល​៩០​ឆ្នាំ​ប្លាយ) បន្ទាប់​មក ក៏​បាន​ហុច​នំ​សាំង​វិច​តូច​ៗ រួច​ក៏​បាន​ឲ្យ​ក្រដាស​សើម​សម្រាប់​ជូត​សម្អាត ហើយ​ទី​បំផុត ក៏​បាន​ចែក​កាសែត​ញូយ៉ក​ថែម ឲ្យ​មើល​ទៀត។​ ការ​ហុច​ឲ្យ​មួយ​លើក​ៗ ត្រូវ​បាន​ធ្វើ​ឡើង យ៉ាង​ទន់​ភ្លន់ ដោយ​ភាព​ថ្លៃ​ថ្នូរ​យ៉ាង​ខ្លាំង។ ខណៈ​ពេល​ដែល​យើង​ក្រោក​ឡើង ដើម្បី​ចាក​ចេញ​ពី​យន្ត​ហោះ ខ្ញុំ​ក៏​បាន​ប្រាប់​ស្រ្តី​ដែល​មាន​វ័យ​ក្មេង​ជាង​ថា “ខ្ញុំ​បាន​កត់​សំគាល់​ឃើញ ​អ្នក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់។ អ្នក​ពិត​ជា​ចិត្ត​ល្អ​ណាស់”។ នាង​ក៏​បាន​ឆ្លើយ​តប​ថា “គាត់​ជា​មិត្ត​ល្អ​បំផុត​របស់​ខ្ញុំ។ គាត់​ជា​ម្តាយ​ខ្ញុំ”។​ តើ​វា​អស្ចារ្យ​ប៉ុណ្ណា បើ​សិន​ជា​យើង​សុទ្ធ​តែ​អាច​និយាយ​ដូច​គាត់? ឪពុក​ម្តាយ​ខ្លះ ប្រៀប​ដូច​ជា​មិត្ត​ល្អ​បំផុត​របស់​យើង។ តែ​ឪពុក​ម្តាយ​ខ្លះ​មិន​ដូច្នោះ​ទេ។ តាម​ពិត ទំនាក់​ទំនង​ទាំង​នោះ ច្រើន​តែ​មាន​ភាព​ស្មុគ​ស្មាញ។ សំបុត្រ​ដែល​សាវ័ក​ប៉ុល​សរសេរ​ផ្ញើ​ទៅ​លោក​ធីម៉ូថេ មិន​បាន​មិន​អើពើ ចំពោះ​ភាព​ស្មុគស្មាញ​នេះ​ឡើយ តែ​បាន​បង្រៀន​យើង ឲ្យ​ថែរក្សា​ឪពុក​ម្តាយ និង​ជីដូន​ជីតា ឬ​សាច់​ញាតិ​របស់​យើង និយាយ​រួម​គឺ​ក្រុម​គ្រួសារ​យើង​(១ធីម៉ូថេ ៥:៤,៨)។ មាន​ពេល​ជា​ញឹក​ញាប់​ពេក​ហើយ ដែល​យើង​ធ្វើការ​ថែរក្សា​ដូច​នេះ បើ​សិន​ជា​សមាជិក​គ្រួសារ​យើង​ធ្វើ​ល្អ​ចំពោះ​យើង។ ឬ​អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា យើង​ធ្វើ​ដូច​នេះ…

Read article
ការបម្រើអ្នកដ៏តូចបំផុត

មាន​ពេល​មួយ កូន​ស្រី​របស់​ខ្ញុំ​បាន​រៀប​ចំ​ខ្លួន​ទៅ​រៀន លឿន​ជាង​ពេល​រាល់​ដង ដូច​នេះ គាត់​ក៏​បាន​សុំ​ឲ្យ​ខ្ញុំ​ឈាង​ចូលហាង​កាហ្វេ នៅ​តាម​ផ្លូវ​ទៅ​សាលា​របស់​នាង។ ខ្ញុំ​ក៏​បាន​យល់​ព្រម។ ខណៈ​ពេល​ដែល​ខ្ញុំ​បើក​ឡាន​ជិត​ដល់​ផ្លូវ​បត់​ចូល​ហាង​កាហ្វេ ខ្ញុំ​ក៏​បាន​សួរ​នាង​ថា “តើ​កូន​ចង់​ចែក​រំលែក​ក្តី​អំណរ​របស់​កូន នៅ​ពេល​ព្រឹក​នេះ​ទេ?” នាង​ក៏​បាន​ឆ្លើយ​ថា នាង​ចង់​ចែក​រំលែក។ យើង​ក៏​បាន​កម្មង់​ទិញ​អាហារ​របស់​យើង ហើយ​ទៅ​បង់​លុយ នៅ​ក្បែរ​បង្អួច​ហាង។ ខ្ញុំ​ក៏​បាន​ប្រាប់​អ្នក​រត់​តុ​ថា យើង​ចង់​បង់​លុយ​ឲ្យ​ស្រ្តី​វ័យ​ក្មេង​ម្នាក់ ដែល​នៅ​ក្រោយ​យើង​ផង​ដែរ។ កូន​ស្រី​ខ្ញុំ​ក៏​បាន​បញ្ចេញ​ទឹក​មុខ​ញញឹម​ស្រស់។ បើ​ប្រៀប​ធៀប​រឿង​នេះ នឹង​រឿង​ធំ​ៗ​ជា​ច្រើន ការ​ទិញ​កាហ្វេ​មួយ​ពែង ឲ្យ​នរណា​ម្នាក់ ហាក់​ដូច​ជា​គ្មាន​អ្វី​ធំ​ដុំ​ទេ។ តើពិត​មែន​ទេ? ខ្ញុំ​ឆ្ងល់​ថា តើ​ការ​ទិញ​កាហ្វេ​មួយ​ពែង ឲ្យ​នរណា​ម្នាក់ ស្ថិត​នៅ​ក្នុង​ចំណោម​អំពើ​ល្អ ដែល​ព្រះ​យេស៊ូវ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ធ្វើ​សម្រាប់​អ្នក​តូច​បំផុត ក្នុង​ចំណោម​យើង​ឬ​ទេ?(ម៉ាថាយ ២៥:៤០)។ សូម​យើង​គិត អំពី​អ្នក ​ដែល​នៅ​ក្រោយ​យើង ឬ​នៅ​បន្ទាប់​យើង។ ហើយ​បន្ទាប់​មក សូម​យើង​ធ្វើ “អំពើ​ល្អ​មួយ” ដែល​ប្រហែល​ជា​ការ​ទិញ​កាហ្វេ ឬ​ប្រហែល​ជា​ការ​ធ្វើ​អ្វី​ដែល​លើស​នេះ ឬ​តូច​ជាង​នេះ សម្រាប់​គាត់។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា កាល​ណា​យើង “ធ្វើ​ការ​ទាំង​នោះ”(ខ.៤០) ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​ទ្រង់​ដែរ​។ នៅ​ពេល​ព្រឹក​នោះ ខណៈ​ពេល​ដែល​យើង​បើក​ឡាន​ចេញ​ពី​ហាង​កាហ្វេ​នោះ​ទៅ យើង​ក៏​បាន​ឃើញ​ស្រ្តី​ម្នាក់​នោះកំពុងទទួល​កាហ្វេ​ពី​អ្នក​រត់​តុ​ក្នុង​ហាង​កាហ្វេ​នោះ។ ស្នាម​ញញឹម​ស្រស់…

Read article
ការសួររកទិសដៅ

ប៉ា​របស់​ខ្ញុំ​មាន​អំណោយ​ទាន​មួយ គឺ​គាត់​តែង​តែ​ស្គាល់​ទិស ។ បើ​សិន​ជា​ខ្ញុំ​មាន​សមត្ថ​ភាព​ដូច​នេះ​ដែរ នោះ​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ។ សុភាវគតិ​របស់​គាត់ បាន​ឲ្យ​គាត់​ដឹង​ថា ទិស​ខាង​ជើង ត្បូង លិច និង​កើត​នៅ​ខាង​ណា។ គាត់​ហាក់​ដូច​ជា​មាន​សមត្ថ​ភាព​នេះ​ពី​កំណើត។ ហើយ​គាត់​តែង​តែ​ប្រាប់​ទិស មិន​ដែល​ខុស​ឡើយ គឺ​លើក​លែង​តែ​នៅ​ពេល​យប់មួយ​។ នៅ​ពេល​យប់​នោះ ប៉ា​ខ្ញុំ​បាន​វង្វេង​ផ្លូវ។ គាត់​និង​ម្តាយ​ខ្ញុំ បាន​ទៅ​ចូល​រួម​កម្ម​វិធី​មួយ ក្នុង​ក្រុង​ដែល​គាត់​មិន​ដែល​ធ្លាប់​ទៅ​ពី​មុន​មក ហើយ​ក៏​បាន​ចាក​ចេញ​មក​ផ្ទះ​វិញ នៅ​ពេល​យប់​ងងឹត។ គាត់​ជឿ​ជាក់​ថា គាត់​ស្គាល់​ផ្លូវ​ត្រឡប់​មក​ផ្លូវ​ធំ​វិញ ប៉ុន្តែ គាត់​បាន​វង្វេង​ផ្លូវ​ហើយ។ គាត់​បាន​បើក​ឡាន​ត្រឡប់​ថយ​ក្រោយ​វិញ។ បន្ទាប់​មក គាត់​ក៏​បាន​ច្រឡំ​ផ្លូវ ហើយ​ក៏​មាន​អារម្មណ៍​តប់​ប្រមល់។ ម្តាយ​ខ្ញុំ​ក៏​បាន​លើក​ទឹក​ចិត្ត​គាត់​ថា ការ​ស្វែង​រក​ផ្លូវ គឺ​ជា​ការ​ពិបាក ប៉ុន្តែ គាត់​គួរ​តែ​ប្រើ​ទូរស័ព្ទ​របស់​គាត់​ ដើម្បី​រក​មើល​ទិស ដែល​ត្រូវ​ធ្វើ​ដំណើរ។ ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ថា លោក​ឪពុក​របស់​ខ្ញុំ​ដែល​មាន​អាយុ​៧៦​ឆ្នាំ បាន​សុំ​ឲ្យ​គេ​ជួយ​ប្រាប់​ទិស សម្រាប់​ការ​ធ្វើដំណើរ​ជា​លើក​ទីមួយ ក្នុង​ជីវិត​គាត់ គឺ​គាត់​បាន​សុំ​ឲ្យ​ទូរស័ព្ទ​របស់​គាត់​ជួយ​ប្រាប់​ទិស​ធ្វើ​ដំណើរ។ ស្តេច​ដាវីឌ គឺ​ជា​អ្នក​និពន្ធ​ទំនុក​ដំកើង ដែល​មាន​បទ​ពិសោធន៍​ដ៏​ច្រើន​សម្បូរ​បែប ក្នុង​ជីវិត។ ប៉ុន្តែ បទ​ទំនុក​ដំកើង​របស់​គាត់​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា នៅ​ពេល​ខ្លះ ស្តេច​ដាវីឌ​បាន​មាន​អារម្មណ៍​ថា វង្វេង ទាំង​ខាង​វិញ្ញាណ និង​ផ្លូវ​អារម្មណ៍​។…

Read article