Julie Ackerman Link

You are here:
ទូលបង្គំបានត្រៀមខ្លួនហើយ

ខណៈ​ពេល​លោក​ហ្គារី(Gary) កំពុង​រង់​ចាំ​តុលា​ការ​ជំនុំ​ជម្រះ​រឿង​ក្តី​របស់​គាត់ នៅ​ក្នុង​បន្ទប់​កាត់​ក្តី គាត់​បាន​ស្តាប់​​ឮគេនិ​យាយ​គ្នា អំពី​រឿ​ង​ដ៏​សោក​សៅ​ជា​ច្រើន របស់​អ្នក​ដែល​​កំពុង​តែ​បាត់​បង់​ផ្ទះ​សម្បែង។ ក្នុង​ចំណោម​អ្នកទាំ​ងនោះ​ មាន​មនុស្ស​ជា​ច្រើ​នបា​ន​ធ្វើ​តាម​និតិ​វិធី ដែល​ខ្លួន​ហាក់​ដូច​ជាបា​ន​យល់​ច្បា​ស់។ ប៉ុន្តែ សម្រាប់​ស្ត្រី​ម្នាក់ ​ឈ្មោះ​លី​សលី(Lesley) មើល​ទៅ​គាត់ ហាក់​ដូច​ជា​​កំពុង​​សុញ្ញ​​គំនិ​​តចំ​ពោះរឿ​ង​នេះ។ លោក​ហ្គារី​បាន​ដឹង​ថា ស្ត្រី​ម្នាក់នេះមិន​ដឹង​ថាត្រូ​វ​ដោះស្រា​យ ដោយ​របៀប​ណាទេ​ ឬ​ទៅ​រក​ជំនួយ​នៅ​កន្លែង​ណាទេ​។ ពេល​នោះ គាត់​បាន​ព្យាយាម​បញ្ឈប់​សម្លេង​នៅ​ក្នុង​ចិត្ត​គាត់ ដែល​កំពុង​ជំរុ​ញឱ្យ​គា​ត់ជួ​យនា​ង ប៉ុន្តែ គាត់​មិន​អាច​បញ្ឈប់​វា​បាន​ទេ។ គាត់​បាន​គិត​អំពី​មូល​ហេតុ​ជា​ច្រើន ​ដែល​គាត់​មិន​ត្រូវ​លូក​ដៃ​ចូល​ក្នុង​រឿង​របស់​គេ។ ទីមួយ គាត់​មិន​មាន​ជំនាញ នៅ​ក្នុងកា​រ​ទៅ​សន្ទ​នា​ជា​មួយ​អ្នក​ដែល​ខ្លួន​មិន​ស្គាល់​ទេ។ ទីពីរ គាត់​ភ័យ​ខ្លាច​គេយ​ល់ច្រ​ឡំអំ​ពី​បំណង​របស់​គាត់។ ប៉ុន្តែ ក្រោយម​ក គា​ត់យ​ល់ថា​ ការជ​ម្រុញ​ចិត្ត​នោះ គឺ​មក​ពី​ព្រះ​អម្ចា​ស់ទេ​ ហើយ​គាត់​មិន​ចង់​ប្រថុយ​នឹង​ការ​មិន​ស្តាប់​បង្គាប់​ឡើយ។ ពេលលោ​ក​ហ្គារី​បាន​ឃើញ​អ្នក​ស្រី​លីសលី កំពុង​ដើរ​ចេញ​ពី​បន្ទប់​កាត់​ក្តី គាត់ក៏​បាន​និយាយ​ទៅកា​ន់នា​ង​ថា “អ្នក​ស្រី ខ្ញុំបា​នឮ​ទី​​បន្ទាល់​របស់​អ្នក​ស្រី នៅ​ក្នុង​បន្ទប់​កាត់​ក្តី ហើយ​ខ្ញុំ​ជឿថា​ព្រះអម្ចា​ស់​ចង់​ឱ្យ​ខ្ញុំ​ជួយ​អ្នក​ស្រី”។ ដំបូង​ឡើយ អ្នក​ស្រីលីស​លីមា​នចិ​ត្ត​សង្ស័យ​ ចំពោះលោ​កហ្គា​រី ប៉ុន្តែ គាត់​ក៏​បាន​ផ្តល់​ការ​ធានាអំ​ពី​ភាព​ស្មោះត្រ​ង់​រប​ស់គាត់។ គាត់​ក៏បា​នទូ​រស័ព្ទ​ទៅ​មនុស្សមួ​យ​ចំនួន ក្នុង​ពួក​ជំនុំ​ប្រចាំ​តំបន់ ដើម្បី​ឱ្យ​នាង​ភ្ជាប់​ទំនាក់​ទំន​ងជា​មួ​យអ្ន​កដែ​លអា​ចផ្ត​ល់ជំ​នួយ តាម​សេច​ក្តីត្រូ​វការ​របស់​នាងបា​ន ដើម្បី​កុំ​ឲ្យ​នាង​បាត់​បង់​ផ្ទះ​សម្បែង។ ព្រះ​អម្ចាស់ត្រា​សហៅ​យើ​ង ឱ្យ​មាន​តួនាទី​ដ៏​សកម្ម​(១យ៉ូហាន…

Read article
អ្វីៗគ្រប់យ៉ាងមានភាពស្រស់ស្អាត

ខ្ញុំ​បាន​មើល​រូប​ថត​មួយ​សន្លឹក​យ៉ាងជ​ក់ចិ​ត្ត ដោយសារ​ក្នុង​រូប​ថតនោះ ខ្ញុំ​បាន​ឃើញ​សម្រស់​នៃ​ស្មាម​ប៉ាក់​ពណ៌​ខ្មៅ ដែល​បាន​រចនា នៅ​លើ​ផ្ទៃពណ៌ស្វា​យ និង​ផ្ទៃព​ណ៌ទឹ​ក​ក្រូច​ដ៏ស្រ​ទន់។ ការ​រច​នា​ដ៏ល​ម្អិត​នោះ នៅ​លើ​ផ្ទៃ​ដ៏​ផុយ​ស្រួយ​យ៉ាង​ដូច​នេះ បាន​នាំ​ឲ្យ​ខ្ញុំ​សន្និ​ដ្ឋាន​ថា វា​ជា​ស្នាដៃ​រ​បស់​វិចិត្រករ​ដ៏ចំ​ណាន​ម្នាក់។ ទោះ​យ៉ា​ងណា​​ក៏​ដោយ​ ពេល​ដែល​ខ្ញុំ​ ពិនិត្យ​មើល​រូប​ថត​នោះកា​ន់​តែ​ជិ​ត ខ្ញុំ​ក៏បា​ន​ឃើញ​វិចិត្រករ​រូប​នោះ កំពុងកោ​តស​រសើរ​ស្នាដៃ​រប​ស់ខ្លួ​ន ពី​ជ្រុង​ម្ខាង​រ​បស់​រូប​ថត។​ តាម​ពិត “វិចិត្រ​ករ​នោះ” គឺ​ជាស​ត្វដ​ង្កូវ​មួយ​ក្បាល ហើយ​ស្នាដៃ​សិល្បៈ​រ​បស់​វា គឺ​ជា​ស្លឹក​ឈើមួ​យស​ន្លឹក ដែល​វា​បាន​ស៊ីអ​ស់មួយ​ផ្នែក។ រូប​ភាព​នេះមា​នភា​ព​ស្រស់​ស្អាត មិន​មែន​ដោយ​សារ​ការស៊ី​បំ​ផ្លាញ​ស្លឹក​នោះ​ឡើយ តែ​ដោយ​សារ​ពន្លឺ​ដែល​ចាំង​តាម​ប្រ​ហោង​ស្លឹក​ទៅ​វិ​ញទេ​។ ពេល​ខ្ញុំ​គយ​គន់​រូបថ​តនោះ​ ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​គិត​ដល់​ជីវិត​ទាំង​ឡាយ ដែល​ត្រូវ “ដង្កូវ” នៃ​អំពើ​បា​បស៊ី​បំផ្លាញ ដែល​នាំឲ្យ​ទទួល​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ។ អំពើ​បាប​បាន​ស៊ី​បំផ្លាញ​ជីវិត​យើង​បន្តិ​ច​ម្តង​ៗ ពេល​ដែល​យើង​ទទួល​រង​ផល​វិបាក ពី​ការ​​សម្រេចចិត្តខុស និង​ការ​ប្រព្រឹត្ត​ផ្សេង​ៗ។ យើ​ង​ម្នាក់​ៗ​សុទ្ធ​តែ​ជា​ជន​រង​គ្រោះ​របស់​អំពើ​បាប។ ប៉ុន្តែ រូប​ថត​នោះ​ក៏បា​ន​ធ្វើឲ្យខ្ញុំ​នឹកចាំ​ អំពី​សេច​ក្តី​សង្ឃឹម ដែល​យើង​មាន​ក្នុ​ងព្រះ។ ព្រះ​អម្ចាស់​បាន​មាន​បន្ទូល​ទៅកា​ន់​រាស្រ្ត​អ៊ីស្រា​អែល តាម​រយៈ​ហោរា​យ៉ូអែល​ថា​ “អ​ញនឹ​ង​សង​បំពេញ​ឆ្នាំ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​ស៊ី​បង្ខូច​ដោយ​កណ្តូប”(យ៉ូអែល ២:២៥)។ ហើយ​តាម​រយៈ​ហោរា​អេសាយ យើង​អាច​ដឹង​ថា ព្រះ​អម្ចាស់​បាន​តាំង​គាត់​ឲ្យ “កម្សាន្ត​ចិត្ត​ពួក​អ្នក​ដែល​សោយ​សោក​នៅ​ក្រុង​ស៊ីយ៉ូន ដើម្បី​ឲ្យ​បាន​ភួង​លំអ​ជំនួស​ផែះ”​(អេសាយ ៦១:៣)។ សាតាំង​ធ្វើ​អ្វី​គ្រ​ប់យ៉ា​ង ដែល​វា​អាច​ធ្វើ​បាន ដើ​ម្បី​ធ្វើ​ឲ្យ​យើង​មាន​សណ្ឋាន​អាក្រក់ ប៉ុន្តែ…

Read article
ឈប់ ដើម្បីមើលឲ្យច្បាស់

ពេល​ចក្ខុ​ពេទ្យ​ប្រាប់​ខ្ញុំថា​​ “សូម​នៅ​ឲ្យ​ស្ងៀម” ខ្ញុំ​ក៏​នៅ​ស្ងៀម។ ខ្ញុំ​មិនប្រ​កែក ហើយ​ក៏​មិន​ប្រឆាំង​នឹង​គាត់​ដែរ។ ពេល​គាត់ដើរចេ​ញ​ពី​គ្រែ​ព្យាបាល ខ្ញុំ​ក៏មិ​នរវល់​ធ្វើ​នេះ​ធ្វើ​នោះ​ដែរ។ ហេតុ​អ្វី​ខ្ញុំ​ស្តាប់​គាត់? ពីព្រោះ​គាត់​ជា​គ្រូ​ពេទ្យ​វះកា​ត់​ភ្នែក​ដ៏​ល្បីល្បា​ញ ដែល​កំពុង​ព្យា​យាម​ព្យា​បាល​ភ្នែក​ខ្ញុំ ហើយ​គាត់​ត្រូវ​ការ​ការ​សហការ​រប​ស់​ខ្ញុំ។ ដូច​នេះ បើ​ខ្ញុំមិនស្តាប់តាម​ការណែនាំ​របស់​គាត់​ទេ នោះ​ខ្ញុំ​ជា​មនុស្ស​ល្ងី​ល្ងើ​ហើយ។ ដូច្នេះ ចុះ​ហេតុ​អ្វី​បា​ន​ជា​​​ខ្ញុំ​មិន​មានការ​សហការ​ដូច​នេះ ពេល​ខ្ញុំ​ត្រូវ​សម្រាក​នៅ​ស្ងៀម​ខាង​វិញ្ញាណ? ព្រះ​​រាប់​ការ​សម្រាក ជា​កិច្ចការ​ដ៏​សំខាន់ បាន​ជា​ទ្រង់​ប្រទាន​ឲ្យ​យើង​មាន​ការ​សម្រាក​​នៅ​ក្នុង​ចង្វាក់​នៃ​ជីវិត។ បើ​គ្មាន​ការ​សម្រាក​ទេ យើង​មិន​អាចមើល​ឃើញ​ច្បាស់​ឡើយ​ ពោល​គឺ​យើង​នឹង​ចាប់​ផ្តើម​រាប់​ខ្លួន​ឯង​ជា​សំខាន់ ហួស​ពី​ការ​ពិត។ បន្ទាប់​ពី​លោក​អេលីយ៉ា​បាន​ប្រឈម​មុខ​យ៉ាង​តាន​តឹង ដាក់​ស្តេច​អ័ហាប់ និង​នាង​យេសេ បិល​រួច​មក លោក​ក៏​ធ្លាក់​ខ្លួន​អស់​កម្លាំង​ល្វើយ។ ព្រះ​អម្ចាស់​ក៏​បាន​ចាត់​ទេវតា​មួយ​អង្គ ឲ្យ​ទៅ​មើល​ថែរ​គាត់។ ក្នុងអំ​ឡុង​ពេល​គាត់​មាន​ភាព​នឹង​ស្ងៀម “ព្រះ​អម្ចាស់​ក៏​បានមាន​ព្រះប​ន្ទូល​មក​កាន់​គាត់”(១ពង្សាវតារក្សត្យ ១៩:៩)។ លោក​អេលីយ៉ា​បាន​ស្មាន​ថា ខ្លួន​កំពុង​ធ្វើកា​រ​បម្រើ​ព្រះ​តែ​ម្នាក់​ឯង​ទេ។ គាត់​មាន​ភាព​ឧស្សាហ៍​ក្នុង​ការងារ​បម្រើ​ព្រះយ៉ាង​ខ្លាំង បាន​ជា​គាត់​មិន​បាន​ដឹង​ថា មានសាសន៍​អ៊ីស្រាអែល៧​០០០​នាក់​ទៀត ដែល​ពុំបា​ន​គោរ​ព​ថ្វាយ​បង្គំ​ព្រះ​បាល(ខ.១៨)។ ក្នុង​ចំណោម​យើង ប្រហែល​ជា​មាន​អ្នក​ខ្លះកំ​ពុង​តែ​ខ្លាច​មា​ន​រឿង​អ្វីមួយ​កើ​ត​ឡើង បើ​​សិន​ជាយើង​សម្រាក​នៅស្ងៀ​ម ហើយ​មិន​ធ្វើកិច្ចការ​អ្វី​នោះ។ ប៉ុន្តែ ពេល​យើង​បដិសេធ​មិន​ព្រម​សម្រាក មាន​រឿង​អាក្រក់​ជាង​នោះ​ទៀត ដែល​នឹង​កើត​ឡើង​ចំពោះ​យើង។ បើ​គ្មាន​ការសម្រា​ក​ទេ យើង​មិន​អាច​មានសុ​ខ​ភាព​ល្អ ​ខាង​វិញ្ញាណ ឬខា​ង​រូប​កាយ​បាន​ឡើយ។ ព្រះ​ទ្រង់​ប្រោស​យើង​ឲ្យ​ជា កាល​ណាយើ​ង​សម្រាក។ ខ្ញុំ​ចាំ​បាច់​ត្រូវ​សម្រាក​នៅ​ឲ្យ​ស្ងៀម…

Read article
ទស្សនៈថ្មី អំពីការផ្លាស់ប្តូរ

ខ្ញុំធ្លាប់​ឮ​គេ​និយាយ​ថា មនុស្ស​យើង​ស្អប់​ការ​ផ្លាស់​ប្តូរ ប៉ុន្តែ ជា​ទូទៅ យើង​មិន​ចង់​មាន​ការ​ផ្លាស់​ប្តូរ ពេល​ដែល​យើង​យល់​ថា ​ការ​ផ្លាស់​ប្តូរ​នោះ​ធ្វើ​ឲ្យ​ស្ថាន​ភាព​របស់​យើង​កាន់​តែ​អាក្រក់ ជា​ជាង​ធ្វើ​ឲ្យ​ល្អ​ឡើង។ យើង​មាន​ចិត្ត​អន្ទះ​សាច​ង់​ផ្លាស់​ប្តូរ​ការងារ ពេល​ការ​ផ្លាស់​ប្តូរ​នោះ នាំ​ឲ្យបាន​ប្រាក់​ខែ និង​ឥទ្ធិពល​ច្រើន​ជាង​មុន។ យើង​រីក​រាយ​នៅ​ក្នុង​ការ​រើទៅ​នៅ​ផ្ទះដែល​ធំ​ជាង​មុន និង​មាន​ទីតាំង​ល្អជា​មុន​។ ដូច​នេះ យើង​មិន​បាន​ស្អប់​ការ​ផ្លាស់​ប្តូរ​ជា​ទូ​ទៅទេ​ ពោល​គឺ​យើង​ស្អប់​តែ​ការ​ផ្លាស់ប្តូរ ដែល​បណ្តាល​ឲ្យ​មាន​ការ​ខាត​បង់ ដែល​ជួន​កាល ជា​ការ​ខាង​បង់​ខាង​សាច់​ឈាម ខាង​ផ្លូវ​​អារម្មណ៍ ឬ​ខាង​ផ្លូវ​ចិត្ត។ ការ​ផ្លាស់​ប្តូរ គឺ​ជា​អ្វី​ដែល​យើង​មិន​អាច​ជៀស​រួច ​ហើយ​ក៏​ជា​កា​រចាំ​បាច់​ផង​ដែរ។ បើ​អ្វី​ៗ​គ្រប់​យ៉ាង នៅ​តែ​ដដែល​ៗ​ជា​និច្ច នោះ​គ្មាន​នរណា​ម្នាក់​មាន​ការ​លូត​លាស់​ឡើយ​​។ ប៉ុន្តែ យើង​មាន​អ្នក​គង្វាល​ម្នាក់ ដែល​ដឹក​នាំយើ​ង ឲ្យ​ឆ្លង​កាត់​ការ​ផ្លាស់​ប្តូរ និ​ងនាំ​យើង​ទៅកា​ន់កន្លែង​ដែល​ប្រសើរ​ជាង​មុន។ ទំរាំ​តែ​ទៅ​ដល់​កន្លែង​នោះ យើង​អាច​ជួប​ការ​លំបាក​ជា​ច្រើន គឺ​មិន​ខុស​ពី​ការ​ដែល​រាស្រ្ត​អ៊ីស្រា​អែល ធ្វើ​ដំណើរ​ចូល​ទឹក​ដី​សន្យា​ឡើយ។ ពួក​គេ​រអ៊ូ​រ​ទាំ ពេល​ពួក​គេ​ជួប​ស្ថាន​ភាព​ដែល​លំបាក​ជាង​មុន(និក្ខមនំ ១៥:២៤ ជនគណនា ១៤:២)។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ យើង​ត្រូវ​យកគំរូ​តាម​ព្រះ​យេស៊ូវ។ បន្ទាប់​ពី​ទ្រង់​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែលមា​ន​មនុស្ស​ជា​ច្រើន​ដើ​រ​តាម មិន​ទាន់​បាន​មួយ​សប្តាហ៍​ផង ទ្រង់​ក៏​ប្រែ​ក្លាយ​ជា​អ្នក​ដែល​ត្រូវ​មនុស្ស​គ្រប់​គ្នា​បោះ​​បង់​ចោ​ល។ អ្នក​គង្វា​ល​ដ៏​ល្អ​បាន​ក្លាយ​​ជាកូ​នចៀម​​ដែ​លត្រូ​វ​ថ្វាយ​ជា​យញ្ញ​បូជា​នៅ​ថ្ងៃបុណ្យ​រំលង នៅ​ចន្លោះ​ពេល​ថ្ងៃ​សុក្រ​នៃស្លឹ​ក​ចាក និង​ថ្ងៃអា​ទិត្យ​ដ៏ល្អ​។ ដោយសារ​ព្រះ​គ្រីស្ទ​ព្រម​ទទួល​ការ​ឈឺ​ចាប់ ព្រះ​ក៏​បាន​លើក​តម្កើង​ទ្រ​ង់ឲ្យ​បាន​គង់​នៅ​កន្លែ​ង​ខ្ពស់​បំផុត(យ៉ូហាន ១០:១ ភីលីព​ ២:៨-៩)។…

Read article
ពេលដ៏ល្អ

មាន​រូប​ភាព​មួយ​ត្រូវ​បា​ន​ថ​តទុ​ក ហើយ​មាន​ពេល​វេលាដ៏​ល្អ​មួយ ត្រូវ​បាក​ថត​ទុក នៅ​ក្នុង​ពេល​ដ៏​អស់​កល្ប​ជា​និច្ច។ ពន្លឺ​ថ្ងៃ​រៀប​លិច​នៅ​រដូវ​ក្តៅ បាន​ចែង​ចាំង​ទឹក​រលក ធ្វើ​ឲ្យ​ទឹក​នោះមា​នល​ក្ខណៈដូ​ច​ទឹ​ក​មាស ​ដែលកំពុ​ងរសាត់​​បោ​ក​ច្រាំង។ បើ​សិន​ជា​មិត្ត​ភ័ក្រ​រប​ស់​ខ្ញុំ មិន​បាន​យក​កាំមីរ៉ារ​បស់​គាត់​ទៅ​ជា​មួយ នៅ​ពេល​នោះ​ទេ ទឹក​រលក​នោះ​មុខ​ជារ​សាត់​បោក​ច្រាំង ដោយ​គ្មាន​នរណាថ​ត​រូប​វា​ទុក​ឡើយ គឺ​មិន​ខុស​ពីទឹ​ករ​លក​ជា​ច្រើន​ទៀត ដែល​បក់​មក ហើយ​ក៏​បាត់​ទៅវិ​ញ ដោយ​មាន​តែ​ព្រះ​ប៉ុណ្ណោះ ដែល​បាន​ទត​ឃើញ។ តើ​មាន​នរណា​អា​ចដឹងថា​ មាន​ទឹក​រលក​ប៉ុន្មាន ដែល​បានរ​សាត់​បោក​ច្រាំង នៅ​បឹង​មីឈីហ្គិន? ប៉ុន្តែ ​ទឹក​រលក​ នីមួ​យៗ​សុទ្ធ​តែ​មាន​ភាព​ពិសេស។ ព្រះ​ទ្រង់​បាន​ប្រទាន​ព​រឲ្យ វត្ថុ​ក្នុង​លោកិយ​មាន​សោភ័ន​ភាព​ស្រស់​បំព្រង គឺ​ដូ​ច​ដែល​យើង​ឃើ​ញ​មាន​នៅក្នុ​ងទឹ​ករលក​នីមួ​យ​ៗ។​ ទ្រង់​បាន​ប្រើ​ទឹក និង​ខ្យល់ ដើម្បី​ប​ង្កើត​ជា​ស្នាដៃ​សិ​ល្បៈដ៏អ​ស្ចារ្យ។ ទ្រង់​មាន​អំណរ ចំពោះផ្ទាំ​ង​ទស្សនីយ​ភាព នៅ​លើ​ផ្ទៃ​មេ​ឃ​ និង​នៅ​លើ​ដី និង​នៅ​ក្នុង​សមុទ្រ។ ប៉ុន្តែ យើង​នៅ​តែ​មិន​អាច​មើល​ឃើញ ភាគ​ច្រើន​នៃ​​សម្រស់​របស់​ផែន​ដី​នេះ ពោល​គឺ​មាន​តែ​ព្រះ​ទេ ដែល​បាន​ទត​ឃើញ។ មនុស្ស​គឺ​ជារូ​បភា​ព​លម្អ​មួយ​ទៀត ដែល​ព្រះបា​ន​ប្រើ​ដើម្បី​បង្ហាញ​សិរីល្អ​របស់​ទ្រង់។ ដី​គឺ​ជា​វត្ថុ​ដ៏​សាមញ្ញ ដែល​ព្រះបា​ន​ប្រើ ដើម្បី​បង្កើត​យើង​មក​ជា​មនុ​ស្ស(​លោកុប្បត្តិ ២:៧)។ ប៉ុន្តែ ទ្រង់​បាន​បន្ថែម​គ្រឿង​ផ្សំ​ដ៏​អស្ចារ្យ​មួយ គឺ​ខ្យល់​ដង្ហើម​របស់​ទ្រង់​(ខ.៧)។ ជីវិត​របស់​យើង​មាន​រយៈ​ពេល​ខ្លី ហើយ​មាន​មនុស្ស​តិច​ណាស់​ដែល​បាន​ឃើញ គឺ​មិន​ខុស​ពីទឹ​ករ​លក នៅ​ក្នុង​សមុទ្រ និង​ផ្កា​នៅ​ទីវាល​ឡើយ​(អេសាយ…

Read article
សោភ័នភាពក្នុងពួកជំនុំ

ពេល​ខ្ញុំ និ​ងស្វាមី​របស់​ខ្ញុំ គឺ​ជេយ(Jay)បាន​សម្រេច​ចិត្ត​សង់​ផ្ទះ​ថ្មី​មួយ​ខ្នង យើង​មិន​បាន​ជ្រើស​រើស​មិត្ត​ភ័ក្រ ឬ​សមាជិក​គ្រួសារ ដែ​ល​ចូល​ចិត្ត​ធ្វើ​ការ​ផ្នែក​សំណង់​ទេ ផ្ទុយ​ទៅវិញ យើង​បាន​ជួល​ជាង​សំណង់​ដ៏​មាន​ជំនាញ​ម្នាក់ ដើម្បី​សាង​សង់​ផ្ទះ ដែល​អាច​ដំណើរ​ការ​បាន និង​មាន​ភាព​ស្រស់​ស្អាត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សោភ័ន​ភាព​នៃ​អគារ​ព្រះ​វិហារ មិន​តែង​តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អទិ​ភាព​ជានិ​ច្ច​ ឡើយ។ អ្នក​ខ្លះយ​ល់​ថា សោភ័ន​ភាព​នៃ​អាគារ​ព្រះវិហារ គឺ​គ្មាន​ភាព​ចាំបា​ច់​ទេ ហេតុ​នេះ​ហើយ​បាន​ជា ​ការ​តុប​តែង ​ឬ​លម្អ​អាគារ​ព្រះ​វិហារ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​ខ្ជះខ្ជាយ​ប្រាក់​កាស។ ប៉ុន្តែ ព្រះ​មិន​បាន​មាន​ព្រះ​ហឫ​ទ័យ​ដូច​នោះឡើ​យ ពេល​ទ្រង់​បង្កើត​កន្លែង​ថ្វាយ​បង្គំ សម្រាប់​សាស​ន៍ ​អ៊ីស្រាអែល នៅ​សម័យ​បុរាណ​។ ទ្រង់​មិន​មែន​ចេះ​តែ​ជ្រើស​រើស​មនុស្ស ឲ្យ​សាង​សង់​រោង​ដ៏​សាមញ្ញ​ឡើយ។ តែ​ទ្រង់​បាន​ចាត់​តាំង​ពួក​ជាង​ដ៏​ចំណាន គឺលោ​ក​បេត​សាលាល និង​​លោក​អូហូលីអាប់(និក្ខមនំ ៣៦:១) ឲ្យ​ធ្វើ​ការ​លម្អ​រោង​ឧបោសថ ដោយ​យក​ក្រណាត់​ដ៏​មាន​តម្លៃ​មក​ធ្វើ​វាំង​នន និង​យក​មាស​សុទ្ធ​ឆ្លាក់​ធ្វើ​ជា​គ្រឿង​លម្អ ដែល​មាន​ក្បូរ​ក្បាច់​រចនា​យ៉ាង​លម្អិត និង​ល្អ​ប្រណិត​(៣៧:១៧-២០)។ ខ្ញុំ​យល់​ថា នៅ​សម័យ​នោះ សោភ័ន​ភាព​មាន​សារៈ​សំខាន់ ព្រោះ​វា​បាន​ក្រើន​រំឭក​បណ្តាជន​ថា ព្រះ​ទ្រង់​សក្តិ​សម​នឹង​ឲ្យ​ពួក​គេ​ថ្វាយ​បង្គំ ។ ​ក្នុង​អំឡុង​សម័យ​វិល​វល់ នៅ​​វាល​រហោស្ថាន ដ៏​ក្តៅ​ហួត​ហែង និង​មាន​ដីហុយ​ទ្រលោម ពួក​គេត្រូ​វកា​រ​ការ​ក្រើន​រំឭក​អំពី​អំណាច​ចេស្តា​ព្រះ​។ សោភ័ន​ភាព​​ខាងវិញ្ញាណ​ដែល​រាស្រ្ត​រប​ស់​​ព្រះមាន​ នៅ​ក្នុង​ការ​ថ្វាយ​បង្គំ​សព្វ​ថ្ងៃ​នេះ អាច​មាន​បុព្វ​ហេតុ ដូច​នៅសម័យ​នោះ​ដែរ។…

Read article
ការនិយាយបំភ្លើសអំពីព្រះ

វិចិត្រ​ករ​ដែល​ជំនា​ញខា​ង​គូ​រូ​បត្លុក បាន​ដំ​ឡើង​ជើង​ទ្រសម្រាប់​គូរូ​​ប នៅ​​​ទីសា​ធា​រណៈ ហើយ​គូរ​រូប​ភាព​របស់​អ្នក ដែល​ព្រម​បង់​ថ្លៃ​ដ៏​តិច​តួច សម្រា​ប់ឲ្យ​គាត់​គូ​​រូប​​​​របស់ពួ​កគេ ក្នុង​ផ្ទាំងគំ​នូរ​​ដែ​ល​មាន​លក្ខណៈ​​ត្លុក​នោះ។ គំនូរ​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យ​យើង​សើច​សប្បាយ ព្រោះ​ពួក​គេ​គូរ​បន្ថែម​ពី​លើ​ផ្នែក​​ណា​មួយ ឬ​ផ្នែក​ជា​ច្រើន នៃ​រូប​ពិត​របស់​យើង តាម​របៀប​ម្យ៉ាង ដែល​ធ្វើ​ឲ្យ​យើង​នៅ​តែអា​ច​មើល​ដឹង​ថា នោះ​ជា​រូប​ភាព​យើង ​​ដែល​មាន​លក្ខណៈ​គួ​រ​ឲ្យ​ចង់​សើច។ យ៉ាង​ណាមិញ គេ​មិន​ត្រូវ​​គូ​រូប​បន្ថែម​ពី​លើ​រូប​ភាព​របស់​ព្រះ ដើម្បី​កម្សាន្ត​សប្បាយ​ឡើយ។ ការ​និយាយ​បំផ្លើស អំពី​លក្ខណៈ​សម្បត្តិ​ណាមួ​យរ​បស់​ទ្រង់ នាំ​ឲ្យ​អ្នក​ដទៃ​យល់ច្រ​ឡំអំ​ពី​ទ្រង់ ហើយ​គេ​ងាយ​នឹង​បដិសេធ​ការ​បំភ្លើស​នោះ។ ការ​និយាយ​បំផ្លើស​អំ​ពី​ព្រះ គឺ​មិន​អាច​យក​ជា​ការ​បាន​ទេ គឺ​មិន​ខុស​ពី​ការ​គូរ​រូប​ត្លុក​ឡើយ។ អ្នក​ណាដែ​លយ​ល់​ថា ព្រះ​គ្រាន់​តែ​​ជា​ចៅ​ក្រម ដែល​កំពុ​ងមាន​សេ​ចក្តី​ក្រោធ និង​ការ​បង្គាប់​បញ្ជា អ្នក​នោះ​ងាយ​នឹង​ត្រូវ​បាន​គេ​នាំឲ្យ​ឈ​ប់​គិត​ដូច​នោះ ដោយនិយាយ​​សង្កត់​ធ្ងន់អំពី​សេចក្តី​មេត្តា​កុរណា​រ​បស់​ទ្រង់​វិញ​។ អ្នក​ដែល​យ​ល់ថា ព្រះ​ជា​ជីតា​ម្នាក់ ដែល​មាន​ចិត្ត​សប្បុរស នឹ​ងលែ​ង​យល់​ដូច​នោះ ពេល​ខ្លួន​ជួប​រឿង​អយុត្តិ​ ធម៌។ អ្នក​ណាដែ​លយ​ល់​ថា ព្រះ​គឺ​ជា​គំនិ​ត​ដ៏​ឆ្លា​តវ័យ ជា​ជាង​យល់​ថា ទ្រ​ង់​ជា​ព្រះ​ដ៏​រស់ ដែល​មាន​សេច​ក្តី​ស្រឡាញ់ អ្នក​នោះ​នឹង​យល់​ថា មាន​ទស្សនៈ​ផ្សេង​ទៀត​ដែល​ល្អ​ជាង​ទ្រង់ នៅ​ពេល​ណាមួ​យ​ជា​មិន​ខាន។ អ្នក​ណាដែ​លយ​ល់​ថា​​​ព្រះ​ជា​មិត្ត​ល្អ​បំផុត​ ជា​ញឹក​ញាប់ អ្នក​នោះនឹ​ង​ងាក​ចេញ​ពី​ទ្រង់ ពេល​ដែល​ខ្លួន​រក​បាន​មិត្តភ័​ក្រជា​ម​នុស្ស ដែល​​ខ្លួន​យល់​ថា ​គួ​រ​ឲ្យចូ​ល​ចិត្ត​ជាង។ ព្រះ​ទ្រង់​បាន​ប្រកាស​ថា ទ្រង់​មាន​ព្រះទ័យ​មេត្តា​ករុណា និង​ប្រកប​ដោយ​ព្រះ​គុ​ណ តែ​ទ្រង់​ក៏​មាន​យុត្តិ​ធម៌…

Read article
ចូរទម្លាក់សក់របស់អ្នកចុះ

មុន​ពេលដែល​ការ​សុគត​នៅ​លើ​ឈើឆ្កា​ង នៃ​​ព្រះ​​យេស៊ូវ កាន់​តែ​ខិត​ចូល​មក​ដល់ មាន​ស្រ្តី​ម្នាក់ ឈ្មោះ​ម៉ារា បាន​ចាក់​ប្រេង​ក្រអូប​ដ៏​មាន​តម្លៃមួ​យ​ដប ពី​លើ​ព្រះបា​ទ​ទ្រង់។ បន្ទាប់​មក នាង​មាន​ចិត្ត​ក្លាហាន​កាន់​តែ​ខ្លាំង ដោយ​យក​សក់​របស់​ខ្លួន​ជូតព្រះ​បា​ទទ្រ​ង់​ទៀត​(យ៉ូហាន ១២:៣)។ ត្រង់​ចំណុច​នេះ នាង​ម៉ារា​មិន​គ្រាន់​តែ​បាន​លះ​ប​​ង់​រប​ស់ដ៏​មាន​តម្លៃ ដែល​អាច​ជាកា​រ​ប្រាក់​សន្សំ​ប្រចាំ​ជីវិត​របស់​នាង​ ប៉ុ​ណ្ណោះ​ទេ តែ​នាង​ថែ​មទាំ​ង​បាន​លះ​ប​ង់​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​ទៀត​ផង។ នៅក្នុ​ង​វប្ប​ធម៌​មជ្ឈិម​បូព៌ា នៅ​សតវត្សរ៍​ទី​១ ស្រ្តី​ដែល​គួ​រ​ឲ្យ​គោរព មិន​ដែល​ទម្លាក់​សក់រ​បស់​ខ្លួន នៅ​ក្នុង​ទី​សាធារណៈ​ឡើយ។ ប៉ុន្តែ ការ​ថ្វាយ​បង្គំ​ដ៏​ពិត​គឺ​មិន​ខ្វល់​ថា អ្នក​ដទៃ​កំពុង​គិត​យ៉ាង​ណា ចំពោះ​យើង​ឡើយ​(២សាំយ៉ូអែល ៦:២១-២២)។ ដើម្បី​ថ្វាយ​បង្គំ​ព្រះ​យេស៊ូវ នាង​ម៉ារា​បាន​ស្ម័គ្រ​ចិត្ត​ឲ្យ​គេ​គិត​ថា នាង​បាន​ប្រព្រឹត្ត​មិន​សមរម្យ ​ឬ​ប្រហែល​ជា​គិត​ថា​​ខុស​សីលធម៌។ ក្នុង​ចំណោម​យើង ប្រហែល​ជា​មាន​អ្នក​ខ្លះ​មាន​អារម្ម​ណ៍​ថា ខ្លួន​ត្រូវ​មាន​ភាព​ល្អឥ​តខ្ចោះ ពេល​ទៅ​​ព្រះ​វិហារ​ម្តង​ៗ ដើម្បី​ឲ្យ​គេគិត​ល្អ​ពី​ខ្លួន។ តាម​ន័យ​ធៀប​ខាង​វិញ្ញាណ យើង​ខិត​ខំ​ធ្វើ​ឲ្យ​សក់​គ្រប់​សរសៃ​មាន​របៀប​រៀប​រយ ប៉ុន្តែ ព្រះ​វិហារ​​ដែល​រឹង​មាំ គឺ​ជា​កន្លែ​ង​ដែល​យើង​អាច​ទម្លាក់​សក់​ខាង​វិញ្ញាណ គឺ​មិន​មែន​ខំ​លាក់​បាំង​ភាព​មិន​គ្រប់​លក្ខណ៍​របស់​យើង ដោយ​ខំ​សម្តែង​ឲ្យ​គេ​យល់​ថា យើង​ជា​មនុស្ស​ល្អឥ​តខ្ចោះ​ឡើយ។ ព្រះ​វិហារ​គួ​រ​តែ​ជា​កន្លែង ​ ដែល​យើង​អាច​បង្ហាញ​ភាព​កម្សោយ​រប​ស់យើ​ង ដើម្បី​រក​ឃើញ​ភា​ពខ្លាំ​ង ជា​ជាង​ខំ​បិត​បាំង​កំហុស​របស់​ខ្លួន ដើម្បី​ឲ្យ​គេយ​ល់​ថា ខ្លួន​ជា​មនុស្ស​ខ្លាំង​នោះឡើ​យ។ ការ​ថ្វាយ​បង្គំ​មិន​រាប់​បញ្ចូល ការ​បង្ហាញ​អាកប្ប​កិរិយ៉ា ដើម្បី​ធ្វើ​ឲ្យ​អ្នក​ដទៃ​គិត​​ថា ខ្លួន​គ្មាន​បញ្ហា​អ្វី​នោះ​ឡើយ តែ​ការ​ថ្វាយ​បង្គំ…

Read article
ការអញ្ជើញ ឲ្យសួរសំណួរ

ពេល​​​ខ្ញុំបង្រៀន ជួន​កាល ខ្ញុំ​បាន​ប្រើ​ពាក្យស្លោ​ក “ចូរ​ចោទ​សួរ អ្នក​​មាន​ចំណេះ” ដើម្បី​ធ្វើ​ឲ្យ​សិស្ស​របស់​ខ្ញុំ មាន​ការ​ផ្តោត​អារម្មណ៍​ទៅ​លើ​កា​រ​សិក្សា។ ខ្ញុំ​មិន​មែន​កំពុង​តែអញ្ជើញ​ពួក​គេ ឲ្យ​សួរ​ផ្ចាញ់​ផ្ចាល​ខ្ញុំ​ឡើយ តែ​​ខ្ញុំ​កំ​ពុ​ង​​លើក​​ទឹ​ក​ចិត្ត​ពួក​គេ​ឲ្យ​ចោទ​សួរ​ខ្ញុំ។ អ្នកជំ​នាញ​ផ្នែក​អប់​រំមួយ​ចំនួន​បាន​និយាយ​ថា រវាង​ការ​ឆ្លើយ​សំណួរ​របស់​​សិស្ស និង​ការ​បង្រៀន​មេរៀន​ដល់​សិស្ស សិស្ស​អាច​រៀន​សូត្រ​បាន​ច្រើន​ជាង ​ពេល​គ្រូ​ឆ្លើយ​សំណួរ​​របស់​ពួក​គេ។ តាម​ធម្មតា យើង​រាល់​គ្នាឲ្យ​តម្លៃទៅ​លើ​អ្វី​ដែល​យើង​ចង់​ដឹង ខ្លាំង​ជាង​ទៅ​លើអ្វី​ដែល​នរណា​ម្នាក់​ចង់​​ប្រាប់​យើង។ ជា​ការ​ពិត​ណាស់ ការ​បង្រៀន​ទាំង​ពី​រ​ប្រភេទ​នេះ គឺ​សុទ្ធ​តែ​ជា​អ្វី​ដែល​គេ​គួរ​ធ្វើ ប៉ុន្តែ ការ​លើក​ទឹក​ចិត្ត​ឲ្យ​សួរ​សំណួរ គឺស្ថិត​នៅ​ក្នុង​ចំណោម​ការ​បង្រៀន​ដំបូង​បំផុត ដែល​មាន​ក្នុង​ព្រះ​គម្ពីរ។ សូម្បី​តែ​នៅ​មុន​ពេល ដែល​ពួក​អ៊ីស្រា-អែល​ភាស​ខ្លួន​ចេញ​ពី​នគរ​អេស៊ីព្ទ ព្រះ​អម្ចាស់​បាន​បង្គាប់​លោក​ម៉ូសេ ឲ្យ​​ចាប់​​ផ្តើម​ប្រារព្ធ​ពិធី​បុណ្យ​មួយ ដែល​នឹង​នាំ​ឲ្យ​គេ​មា​ន​សំណួរ។ ការ​ប្រារព្ធ​ពិធី​បុណ្យ​រំលង ត្រូវ​បាន​ធ្វើ​ឡើង ក្នុង​គោល​បំណង​ពីរ​យ៉ាង​គឺ : ដើម្បី​រំឭក​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដែល​ពេញ​វ័យ ឲ្យ​នឹក​​ចាំពី​ការ​ប្រោស​លោះ​នៃ​ព្រះ​អម្ចាស់ ហើយ​ដើម្បី​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​ចោទ​សួរ​ អំពី​ពិធី​បុណ្យ​មួ​​យនេះ​(និក្ខមនំ ១២:២៦)។ សំណួរ​ដែល​ផ្តើម​ដោយ​ពាក្យ “ហេតុអ្វី” អាច​ជា​សំណួរ​ដ៏​គួរ​ឲ្យធុ​ញទ្រា​ន់ ប៉ុន្តែ វា​ក៏អាច​ នាំ​ឲ្យ​យើង​មាន​ឱកាស​ដ៏​​អស្ចារ្យ ដើម្បី​ប្រាប់​គេ​ អំពី​មូល​ហេតុ​ដែល​យើង​ជឿព្រះ​(១ពេត្រុស ៣:១៥)។ យើង​មិន​ត្រូវ​ធុញ​ទ្រាន់​នឹង​សំណួរ​របស់​អ្នក​ដទៃ​ឡើយ ផ្ទុយ​ទៅ​វិញ យើង​អាច​អគុណ​ព្រះ ពេល​ដឹង​ថា ពួក​គេ​កំពុង​បើក​ចិត្ត និង​គំនិត ដើម្បី​រៀន​សូត្រ។…

Read article
ការប្រគុំបទចម្រៀង

នៅ​ពេល​ល្ងាច​ដ៏​រី​ករាយ ក្នុង​​រដូវ​ក្តៅ មាន​មនុស្ស​មួយ​ហ្វូង​ធំ​បាន​មក​ជួប​ជុំគ្នា នៅ​ក្នុង​ទីលាន​ដ៏​ស្រស់​ស្អាត​មួយ ដើម្បី​ទស្សនា​ការ​ប្រគុំ​តន្រ្តី ដែ​លត្រូវ​បាន​រៀប​ចំ​ឡើង ដោយ​មិត្ត​ភ័ក្រ​របស់​ខ្ញុំ​ម្នាក់ ដែល​រៀន​នៅ​មហា​វិទ្យា-​ល័យ​ជា​មួយ​គ្នា។ ថ្ងៃ​នោះ​​​ជា​ថ្ងៃខួប​កំណើត​របស់​គាត់ ដូច​នេះ​ពិធី​ករ​ក៏​និយាយ​ពន្លយ​ពាក្យ​ថា យើង​នឹង​នាំ​គ្នា​ច្រៀង​បទ “រី​ក​រាយ​ថ្ងៃ​កំណើត” សម្រាប់​គាត់។ ពួក​គេ​​ក៏​​ចាប់​ផ្តើម​​ច្រៀង​​ម្នាក់​ម្តង​ៗ ដោ​យឃី និង​ចង្វាក់​ផ្សេង​គ្នា បណ្តាល​ឲ្យ​​មាន​​ភាព​​​មិ​ន​សូវ​ស៊ីសង្វាក់​គ្នា។ ការ​ច្រៀង​នោះ​​មិន​​ពិរោះ​​សោះ។ យើង​​​ពិត​ជា​​សោក​ស្តាយ​ណាស់ ចំពោះសម្លេង​ច្រៀង​របស់​ពួក​គេ ។ ពេល​ដែល​មិត្ត​ភ័ក្រ​រប​ស់ខ្ញុំ​ឡើង​ទៅលើ​​វេទិការ គាត់​ក៏​ផ្តល់​ឱ​កាស​ឲ្យ​យើង​ម្តង​ទៀត។ គាត់​មិន​បានចាប់​ផ្តើម​ដោយ​​បញ្ចេញ​​សូរ​​ទេ តែ​គាត់​បាន​ធ្វើ​ដៃ​ចុះ​ក្រោម​ជា​សញ្ញា​ឲ្យ​​ទម្លាក់​សម្លេង​ ដូច​នេះ ​យ៉ាង​​ហោច​​ណាស់ ហើយ​​​ក៏​បាន​​ច្រៀង​​ព្រ​​ម​គ្នា។ នៅ​ចុង​បញ្ចប់​នៃ​បទ​ចម្រៀង​ ភាគ​ច្រើន​នៃពួ​កគេ​បាន​ច្រៀង​ដោយ​ឃី ស្ទើរ​តែ​ដូច​ៗ​គ្នា។ ពួក​គេ​គួរ​តែ​បន្លឺ​សម្លេង​ចេញ​ជា​បទ​ចម្រៀង គឺ​មិន​គួរ​បង្កើ​តជា​សម្លេង​រំខាន​ដូច​នេះ​ទេ ហើយ​ការ​នេះ ​ក៏​បាន​ធ្វើ​ឲ្យខ្ញុំ​នឹក​ឃើញ បញ្ហា​មួយ ដែល​ពួក​ជំនុំ​នៅ​សតវត្សរ៍​ទី​១​បាន​ជួប​ប្រទះ​។ ពួក​គេ​មាន​ការ​មិន​ចុះ​សម្រុង​គ្នា អំពី​អ្នក​ដឹក​នាំរ​បស់​ពួក​គេ។ អ្នក​ខ្លះ​ដើ​រតាម​សាវ័ក​ប៉ុល ហើយ​ខ្លះទៀ​ត​បាន​ដើរ​តាម​លោក​អ័ប៉ុឡូស​(១​កូរិនថូស ៣:៤)។ ការ​នេះបា​ន​នាំ​ឲ្យ​មាន​ការ​ឈ្លោះ ប្រ​កែក និង​បែក​បាក់​គ្នា​(ខ.៣)។ ពួក​គេ​មិន​បាន​រួម​គ្នា​បង្កើត​ជា​​បទ​ចម្រៀង​​ទេ តែ​​បែរ​ជា​បាន​ធ្វើ​ឲ្យ​មាន​សម្លេង​រំខាន​ទៅ​វិ​ញ​​។ បើ​យើង​ធៀប​ការ​នេះ នឹង​ការ​ច្រៀង​ព្រម​គ្នា​វិញ នោះ​ការ​ដែល​មនុស្ស​មិន​​ឯក​ភាព​គ្នា អំពី​អ្នក​ដឹក​នាំ គឺ​មិន​ខុស​ពី​ការ​ដែល​ពួក​គេរាល់​គ្នា“ច្រៀង”ព្រម​​​ៗ​​គ្នា ដោយ​ចង្វាក់ និង​សូរ​ដែល​ពួក​គេពេ​ញ​ចិត្ត​រៀង​ៗ​ខ្លួន។ ដើម្បី​ប្រគុំ​ជាប​ទ​ដ៏​ពិរោះ…

Read article