Keila Ochoa

You are here:
អាថ៌កំបាំង នៃសន្តិភាព

អ្នកស្រីហ្គ្រេស(Grace) ជា​ស្រ្តី​ម្នាក់ ដែល​មាន​លក្ខណៈ​ពិសេស​ណាស់។ ពេល​ខ្ញុំ​គិត​ដល់​គាត់ មាន​ពាក្យ​មួយ​ដែលលេច​ឡើង​ក្នុង​គំនិត​ខ្ញុំ គឺ​ពាក្យ សន្តិ​ភាព ។ ភាព​ស្ងាត់​ស្ងៀម និង​ស្ងប់​សុខ ដែល​បាន​បង្ហាញ​ចេញ​នៅ​ទឹក​មុខ​គាត់ កម្រ​នឹង​ប្រែ​ប្រួល​ណាស់ ក្នុង​រយៈ​ពេល​៦​ខែ ដែល​ខ្ញុំ​បាន​ស្គាល់​គាត់ ទោះ​ជា​ស្វាមី​គាត់ បាន​ពិនិត្យ​សុខ​ភាព រក​ឃើញជម្ងឺ​ដ៏​កម្រ ហើយ​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក៏​ដោយ។ ពេល​ខ្ញុំ​សួរ​អ្នក​ស្រី​ហ្គ្រេស អំពី​អាថ៌​កំបាំង​នៃ​សន្តិ​ភាព ដែល​មាន​ក្នុង​ចិត្ត​គាត់ គាត់​ក៏​បាន​ប្រាប់​ថា គ្មាន​អ្វី​អាថ៌​កំបាំង​ទេ។ គឺ​ដោយ​សារ​អង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​គង់​នៅ​ក្នុង​ជីវិត​គាត់។  គាត់​មាន​ភាព​ស្ងប់​សុខ នៅ​ក្នុង​ពេល​មាន​ព្យុះភ្លៀង​ដ៏​ខ្លាំង​យ៉ាង​នេះ គឺ​ដោយ​សារ​ព្រះ​វត្ត​មាន​ព្រះ​យេស៊ូវ ក្នុង​ជីវិត​គាត់។ អាថ៌​កំបាំង​នៃ​សន្តិ​ភាព ឬ​សេចក្តី​សុខ​សាន្ត នៅ​ក្នុង​ចិត្ត​យើង គឺ​ជា​ទំនាក់​ទំនង ដែល​យើង​មាន​ជា​មួយ​ព្រះ​យេស៊ូវ​គ្រីស្ទ។ ទ្រង់​ជា​សន្តិ​ភាព​របស់​យើង។ ពេល​ដែល​ព្រះ​យេស៊ូវ​ក្លាយ​ជា​ព្រះ​អង្គ​សង្រ្គោះ និង​ព្រះ​អម្ចាស់ ហើយ​យើង​ផ្លាស់ប្រែ​កាន់​តែ​មាន​លក្ខណៈ​ដូច​ទ្រង់ សន្តិ​ភាព​ក៏​បាន​កើត​មាន​ពិត​មែន។ ការ​អាក្រក់ ដូច​ជា ជម្ងឺ ការ​លំបាក​ផ្នែក​ហិរញ្ញ​វត្ថុ ឬ​គ្រោះ​ថ្នាក់​អាច​កើត​មាន ប៉ុន្តែ សន្តិ​ភាព​ដែល​យើង​នឹង​ទទួល គឺ​ជា​ការ​ធានា​ថា ព្រះ​ទ្រង់​បាន​ដាក់​ជីវិត​យើង​ក្នុង​ព្រះ​ហស្ត​ទ្រង់​(ដានីយ៉ែល ៥:២៣) ហើយ​យើង​អាច​ទុក​ចិត្ត​ថា ការ​គ្រប់​យ៉ាង​នឹង​ផ្សំ​គ្នា​មក ដើម្បី​ជា​ប្រយោជន៍​យើង។ តើ​យើង​បាន​ពិសោធន៍​នឹង​សន្តិ​ភាព ដែល​ហួស​ពី​ការ​យល់​ដឹង និង​ការ​វិភាគ​រក​ហេតុ​ផល​ដែរ​ឬ​ទេ?…

Read article
ផ្អែម ហើយល្វីង

មាន​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ញាំ​ស្ករ​សូកូឡា ប៉ុន្តែ មាន​អ្នក​ខ្លះ​ចូល​ចិត្ត​ស្ករ​សូកូឡា ដែល​មាន​រស់​ជាតិ​ល្វីង ហើយ​អ្នក​ខ្លះ​ទៀត​ចូល​ចិត្ត​រស់​ជាតិ​ផ្អែម។ ជន​ជាតិ​ម៉ាយ៉ា នៅ​សម័យ​បុរាណ នៅ​តំបន់​អាមេរិក​កណ្តាល ចូល​ចិត្ត​ប្រើ​ស្ករសូកូឡាធ្វើ​ជា​ភេសជ្ជៈ​ដែល​មាន​រស់​ជាតិ​ល្វីង ហើយ​បាន​បន្ថែម​ម្ទេស។ ពួក​គេ​បាន​ហៅ​ភេសជ្ជៈ​នោះ​ថា “ទឹក​ល្វីង”។ ពួក​គេចូល​ចិត្ត​បរិភោគ​វា​ណាស់។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក គេ​ក៏​បាន​នាំ​ភេសជ្ជៈ​នេះ ចូល​ប្រទេស​អេស្ពាញ ប៉ុន្តែ ជន​ជាតិ​អេស្ពាញ​ចូល​ចិត្ត​ស្ករ​សូកូឡា​ដែល​មាន​រស់​ជាតិ​ផ្អែម បាន​ជា​ពួក​គេ​បន្ថែម​ស្ករ​ស និង​ទឹក​ឃ្មំ ដើម្បី​បំបាត់​រស់​ជាតិ​ល្វីង​នោះ។ យ៉ាង​ណា​មិញ ការ​រស់​នៅ​របស់​យើង ក៏​មាន​ភាព​ល្វីង និង​ភាព​ផ្អែម​ផង​ដែរ គឺ​មិន​ខុស​ពី​ស្ករ​សូកូឡា​ឡើយ។ មាន​អ្នក​ដឹក​នាំ​គ្រីស្ទ​បរិស័ទ​ម្នាក់ នៅ​សតវត្សរ៍​ទី​១៧ ឈ្មោះ ប្រាដឺ ឡរិន(Brother Lawrence) បាន​មាន​ប្រសាសន៍​ថា “បើ​យើង​ដឹង​ថា ព្រះ​ទ្រង់​ស្រឡាញ់​យើង​ខ្លាំង​ប៉ុណ្ណា នោះ​យើង​នឹង​ត្រៀម​ខ្លួន​ជា​និច្ច ដើម្បី​ទទួល​រស់​ជាតិ​នៃ​ជីវិត ដែលផ្អែម និង​ល្វីង​បាន​ដូច​គ្នា ពី​ព្រះ​ហស្ត​ទ្រង់”។ តើ​យើង​ព្រម​ទទួល​រស់​ជាតិ​ផ្អែម និង​រស់​ជាតិ​ល្វីង បាន​ដូច​គ្នា​ដែរ​ឬ​ទេ? នេះ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ! តើ​លោក​ប្រាដឺ ឡរិន​ចង់​មាន​ន័យ​ថា ដូច​ម្តេច? ត្រង់​ចំណុច​នេះ គាត់​ចង់​មាន​ន័យថា យើង​អាច​ទទួល​គ្រប់​រស់​ជាតិ​នៃ​ជីវិត ដោយ​សារ​យើង​ស្គាល់​ចរិយា​សម្បត្តិ​របស់​ព្រះ។ គឺ​ដូច​ដែល​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​មាន​ប្រសាសន៍​ថា “ទ្រង់​ល្អ​ប្រសើរ ហើយ​ក៏​ធ្វើ​ការ​ល្អ​ដែរ”(ទំនុកដំកើង ១១៩:៦៨)។…

Read article
ចូរមើល ហើយស្ងាត់ស្ងៀម

ក្នុង​បទ​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា “ចូរ​មើល​ទៅ​ទ្រង់” លោក​រូបេន សូតេឡូ(Rubén Sotelo) ដែល​ជា​អ្នក​និពន្ធ​បទ​ភ្លេង និង​ជា​ជន​ជាតិ​មិចស៊ិចកូ​បាន​ពិពណ៌​នា អំពី​ព្រះ​យេស៊ូវ នៅ​ពេល​ទ្រង់​ត្រូវ​គេ​ឆ្កាង។ គាត់​បាន​អញ្ជើញ​យើង ឲ្យ​មើល​ទៅ​ព្រះ​យេស៊ូវ ហើយ​នៅ​ស្ងាត់​ស្ងៀម ព្រោះ​យើង​ពិត​ជា​គ្មាន​ពាក្យ​អ្វី ដែល​សក្តិ​សម​នឹង​​ពិពណ៌នា​អំពី​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​យេស៊ូវ​បាន​បង្ហាញ​ចេញ​នៅ​ឈើ​ឆ្កាង​ឡើយ។ យើង​អាច​ស្រមៃ​អំពី​ព្រឹត្តិការណ៍ ដែល​បាន​រៀប​រាប់​ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ។ យើង​អាច​នឹក​ស្រមៃ​អំពី​ឈើ​ឆ្កាង ព្រះ​លោហិត ដែក​គោល និង​ការ​ឈឺ​ចាប់​របស់​ទ្រង់​។ ពេល​ដែល​ព្រះ​យេស៊ូវ​ផុត​ដង្ហើម អស់​អ្នក​ដែល​បាន​ឃើញ​ការ​ដែល​កើត​ឡើង​ “ក៏​វិល​ទៅ​វិញ​ទាំង​គក់​ដើម​ទ្រូង​បណ្តើរ”(លូកា ២៣:៤៨)។ ហើយ​ក៏​មាន​អ្នក​ដទៃ​ទៀត ដែល​បាន “ឈរ​មើល​ពី​ចម្ងាយ”(ខ.៤៩)។ ពួក​គេ​បាន​មើល​ទៅ​ទ្រង់ ហើយ​ក៏​នៅ​ស្ងាត់​ស្ងៀម។ អ្នក​ដែល​និយាយ​ស្តី​នៅ​ពេល​នោះ គឺ​មេ​ទ័ព ដែល​បាន​មាន​ថ្លែង​ថា “មនុស្ស​នេះ​សុចរិត​ពិត​មែន”(ខ.៤៧)។ មាន​បទ​ចម្រៀង និង​បទ​កំណាព្យ​ត្រូវ​បាន​គេ​និពន្ធ​ឡើង ដើម្បី​ពិពណ៌នា​អំពី​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​នេះ។ អស់​កាល​ជា​ច្រើន​ឆ្នាំ មុន​ពេល​ទ្រង់​សុគត លោក​យេរេមា​បាន​សរសេរ អំពី​ការ​ឈឺ​ចាប់​របស់​ទីក្រុង​យេរូសាឡិម ក្រោយ​ពី​បាន​ទទួល​រង​ការ​បំផ្លិច​បំផ្លាញ។ គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ថា “ឱ​អ្នក​រាល់​គ្នា ដែល​ដើរ​បង្ហួស​អើយ តើ​មិន​អំពល់​ដល់​អ្នក​រាល់​គ្នា​ទេ​ឬ”(បរិទេវ ១:១២)។ ត្រង់​ចំណុច​នេះ គាត់​កំពុង​ប្រាប់​គេ​ឲ្យ​មើល​ទៅ​ទីក្រុង​យេរូសាឡិម ហើយ​ពិចារណា ព្រោះ​គាត់​គិត​ថា គ្មាន​ទុក្ខ​វេទនា​ណា ដែល​ខ្លាំង​ដូច​ទុក្ខ​វេទនា​របស់​ទីក្រុង​យេរូសាឡិម​ឡើយ។ ទោះ​ជាយ៉ាង​ណា​ក៏​ដោយ តើ​មាន​ទុក្ខ​វេទ​នា​ណា…

Read article
ការហ៊ានស្មោះត្រង់

ហាដាសាហ៍(Hadassah)  មាន​ការ​ភ័យ​ខ្លាច​ជា​ប្រចាំ។ ហាដាសាហ៍ ​ជា​ក្មេងស្រីជនជាតិ​យូដា នៅ​សតវត្សរ៍ទី១ គឺជា​តួ​រអ​ង្គ ក្នុង​រឿង​ប្រឌិត​របស់​លោក​ហ្វ្រ៊ែនស៊ីន រីវើស៍(Francine Rivers) មាន​ចំណង​ជើ​ងថា​ សម្លេង នៅ​ក្នុង​ខ្យល់ ។ បន្ទាប់​ពីហាដាសាហ៍​ក្លាយ​ជា​ទាសករ​ម្នាក់  នៅ​ក្នុង​គ្រួសាររ​បស់ជ​ន​ជាតិ​រ៉ូម៉ាំង នាង​មាន​ការ​ភ័យ​ខ្លាច​ការ​បៀត​បៀន មក​លើ​ជំនឿ​ដែល​​នាង​មាន​ចំពោះ​ព្រះ​គ្រីស្ទ។ នាង​ដឹង​ថា គ្រីស្ទ​បរិស័ទ​ត្រូ​វគេ​ស្អប់ ហើយ​គ្រីស្ទ​បរិស័ទជា​ច្រើន​ត្រូវ​គេយក​ទៅ​ប្រហារ​ជីវិត ឬ​យ​កទៅ​ឲ្យ​សត្វ​តោស៊ី​នៅក្នុ​ង​ទីលាន​ប្រកួត។ តើ​នាង​ហ៊ាន​ក្រោក​ឈរ ដើម្បី​ជំនឿ​របស់​នាង​ឬ​ទេ ពេល​ដែល​នា​ងជួ​បការ​ល្បង​លរ​នោះ? ពេល​ដែល​កា​រភ័​យ​ខ្លាច​របស់​នាង បាន​ក្លាយ​ជា​ការ​ពិត ចៅហ្វា​យ​ស្រីរបស់​នាង និង​ពួក​មន្រ្តី​រាជ​ការ​រ៉ូម៉ាំង ដែល​ស្អប់ជំនឿ​លើ​ព្រះ​គ្រីស្ទ ក៏​បាន​ប្រឈម​មុខ​ដាក់​នាង។ នាង​មាន​ជម្រើស​តែ​ពីរ​ទេ។ បើ​នាង​មិន​ព្រ​ម​លះប​ង់​ជំនឿរ​បស់​នាងទេ គេ​នឹង​យកនាងទៅទីលានប្រកួត ឲ្យ​សត្វ​តោស៊ី។ បន្ទាប់​មក ពេល​ដែលនា​ង​ប្រកាស​ថា ព្រះ​យេស៊ូវ​ជា​ព្រះគ្រីស្ទ​ដ៏ប្រោស​លោះ ការ​ភ័យ​ខ្លាច​របស់​នាង​ក៏​បាន​រលាយ​បាត់​ទៅ ហើយ​នាង​ក៏​មាន​ចិត្ត​ក្លា​ហាន សូម្បី​តែ​នៅពេ​ល​ដែល​នាងប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់​ក៏​ដោយ។ ព្រះគម្ពីរបានរំឭកយើងថា ជួនកាល យើងនឹងរងទុក្ខ ដោយសារយើងធ្វើការអ្វីដែលត្រឹមត្រូវ ទោះនោះជាការផ្សាយដំណឹងល្អ ឬ​ការ​រ​ស់​នៅ​ដោយ​កោត​ខ្លាច​ព្រះ ដែល​ប្រាស​ចាក​ពី​ចរន្ត​នៃ​សង្គម​បច្ចុប្បន្ន​ក៏​ដោយ។  ព្រះ​គម្ពីរ​បាន​លើកទឹក​ចិត្ត​យើង កុំ​ឲ្យមា​ន​ការ​ភ័យ​ខ្លាច​(១ពេត្រុស ៣:១៤) តែ​ត្រូវ “កោត​ខ្លាច​ព្រះ​អម្ចាស់” នៅ​ក្នុង​ចិត្ត​យើ​ង​វិញ(ខ.១៥)។  ពេល​នោះ ចម្បាំង​ធំបំ​ផុត​របស់​ហាដាសាហ៍…

Read article
សដូចហិមៈ

កាល​ពី​ខែ​ធ្នូ ​ឆ្នាំ​មុន ខ្ញុំ និង​ក្រុម​គ្រួសារ​ខ្ញុំ បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តំបន់​ភ្នំ។ យើង​បាន​រស់​នៅ​ក្នុង​តំបន់​មាន​អាកាសធាតុ​ត្រូ​ពិច​ពេញ​មួយ​ជីវិត​យើង ដូច​នេះ ពេល​នោះ​ជា​លើក​ទី​មួយ ដែល​យើង​បាន​ឃើញ​ព្រឹល ក្នុង​ទិដ្ឋ​ភាព​ដ៏​អស្ចារ្យ។ ពេល​ដែល​យើង​កំពុង​គិត​អំពី​ព្រឹល​ដែល​កំពុង​គ្រប​ដណ្តប់​ទី​វាល ស្វាមី​ខ្ញុំ​ក៏​បាន​ដក​ស្រង់​បទ​គម្ពីរ​អេសាយ ដែល​បាន​ចែង​ថា “ទោះ​បើ​អំពើ​បាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហមទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ​ក៏​ដោយ គង់​តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​វិញ”(អេសាយ ១:១៨)។ បន្ទាប់​មក កូន​ស្រី​អាយុ​បី​ឆ្នាំ​របស់​យើង ក៏​បាន​សួរ​អំពី​អត្ថ​ន័យ​នៃ​ពាក្យ​ពណ៌​ក្រហម​ទែង ហើយ​នាង​ក៏​បាន​សួរ​យើង​ថា “តើ​ពណ៌​ក្រហម​ជា​ពណ៌​អាក្រក់​ឬ?” នាង​ដឹង​ថា អំពើ​បាប​ជា​អ្វី​ដែល​ព្រះ​ទ្រង់​មិន​ចូល​ចិត្ត តែ​ខគម្ពីរ​នេះ​ គ្រាន់​តែ​និយាយ​អំពី​ពណ៍​ក្នុង​ន័យ​ប្រៀប​ធៀបប៉ុណ្ណោះ​។ ក្នុង​បទ​គម្ពីរ​នេះ  ពាក្យ​ពណ៌​ក្រហម​ទែង​ដែល​លោក​អេសាយ​បាន​ប្រើ គឺ​ជា​ពណ៌​ក្រហម​ដែល​មាន​ក្នុង​ថ្នាំ​សម្រាប់​ជ្រលក់​ក្រណាត់ ដែល​គេ​ផលិត​ពី​ពង​សត្វ​ល្អិត​ម្យ៉ាង​នៅ​សម័យ​នោះ។ គេ​ជ្រលក់​ក្រណាត់​ទៅ​ក្នុង​ពណ៌​ក្រហម​នោះ​ពីរ​ដង ដើម្បី​ឲ្យ​ពណ៌​នោះ​នៅ​ជាប់​នឹង​ក្រណាត់​បាន​ល្អ។ ទឹក​ភ្លៀង ឬ​ការ​បោក​គក់​មិន​អាច​ធ្វើ​ឲ្យ​ជ្រះពណ៌​ពី​ក្រណាត់​បាន​ឡើយ។ អំពើ​បាប​គឺ​មាន​លក្ខណៈ​ដូច​នេះ​ឯង។ មនុស្ស​មិន​អាច​ពឹង​ផ្អែក​ទៅលើ​សមត្ថ​ភាព​ខ្លួន​ឯង​ ដើម្បី​លាង​ជម្រះ​អំពើ​បាប​របស់​ខ្លួន​បាន​ឡើយ។ អំពើ​បាប​បាន​ចាក់​ឫស​ជាប់​ក្នុង​ចិត្ត​មនុស្ស។ មាន​តែ​ព្រះ​ទេ​ដែល​អាច​លាង​ជម្រះ​អំពើ​បាប​ចេញ​ពី​ចិត្ត​យើង​បាន។ នៅ​ថ្ងៃ​នោះ ពេល​ដែល​យើង​មើល​ទៅ​ភ្នំ យើង​ក៏​បាន​ស្ងើច​សរសើរ​ពណ៌​ស​សុទ្ធ ដែល​តំណាង​ឲ្យ​ភាព​បរិសុទ្ធ​រួច​ពី​បាប។ ព្រះ​ទ្រង់​នឹង​អត់​ទោស​បាប​ឲ្យ​យើង ពេល​ដែល​យើង​លន់​តួ​បាប ប្រែ​ចិត្ត​ចេញ​ពី​បាប ហើយ​ងាក​បែរ​មក​រក​ព្រះ ដើម្បី​ឲ្យ​ទ្រង់​លាង​សម្អាត(កិច្ចការ ៣:១៩) ព្រះ​ទ្រង់​នឹង​អត់​ទោស​ឲ្យ​យើង ហើយ​ប្រទាន​ឲ្យ​យើង​មាន​ជីវិត​ថ្មី។ មាន​តែ​តាម​រយៈ​ការ​លះ​បង់​របស់​ព្រះ​យេស៊ូវ​ទេ ដែល​យើង​អាច​ទទួលចិត្ត​បរិ​សុទ្ធ ដែល​គ្មាន​នរណា​អាច​ឲ្យ​យើង​បាន…

Read article
សម្រស់នៃសេចក្តីស្រឡាញ់

របាំ​យ៉ារ៉ាបេ តាប៉ាទីយ៉ូ គឺ​ជា​របាំ​មួក​របស់​ប្រជា​ជន​មិច​ស៊ីកូ ដែល​អប​អរសាទរ​សេចក្តី​ស្នេហារ​របស់​គូរ​ស្នេហ៍។ ក្នុង​អំឡុង​ពេល​នៃ​ការ​រាំ​ដ៏​រស់​រវើក មនុស្ស​ប្រុស​បាន​ដាក់​មួក​របស់​ខ្លួន​ដែល​មាន​ហាម​ធំ នៅ​លើ​ដី។ នៅ​ចុង​បញ្ចប់​នៃ​ការ​រាំ ស្រ្តី​ដែល​ជា​ដៃ​គូ​រាំ​ក៏​បាន​រើស​មួក​នោះ​ឡើង ហើយ​អ្នក​ទាំង​ពីរ​ក៏​បាន​លាក់​មុខ​នៅ​ពី​ក្រោយ​មួក​នោះ ដើម្បី​បញ្ជាក់​សេចក្តី​ស្នេហា​របស់​ពួក​គេ ដោយ​ការ​ថើប។ របាំ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សារៈ​សំខាន់​នៃ​ភាព​ស្មោះ​ត្រង់ នៅ​ក្នុង​ទំនាក់​ទំនង​ប្តី​ប្រពន្ធ។ បទ​គម្ពីរ​សុភាសិត ជំពូក៥ បាន​ចែង​អំពី​ផល​វិបាក​ដ៏​ធ្ងន់​ធ្ងរ នៃ​អំពើ​អសីល​ធម៌ ជា​ពិសេស​នៅ​ក្នុង​ទំនាក់​ទំនង​ប្តី​ប្រពន្ធ។ ខ.១៥ បាន​ចែង​ថា “ចូរ​ផឹក​ទឹក​ពី​ពាង​របស់​ខ្លួន​ឯង ព្រម​ទាំង​ទឹក​ដែល​ហូរ​ចេញ​ពី​អណ្តូង​របស់​ខ្លួន​ចុះ”។ បទ​គម្ពីរ​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​អ្នក​រាំរបាំ​យ៉ារ៉ាបេ នៅ​លើ​វេទិកា។ ទោះ​អ្នក​រាំ​មាន​គ្នា​១០​គូ​ក៏​ដោយ ក៏​អ្នក​រាំ​ម្នាក់​ៗ​បាន​ផ្តោត​ចិត្ត ទៅ​លើ​ដៃ​គូ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ បាន​សេចក្តី​ថា អ្នក​ដែល​មាន​ប្តី ឬ​ប្រពន្ធ អាច​អរ​សប្បាយ នៅ​ក្នុង​ការ​ប្តូរ​ផ្តាច់​ដ៏​ជ្រាល​ជ្រៅ និង​មិន​អាច​បំបែក​បាន ចំពោះ​ប្តី​ប្រពន្ធ​របស់​ខ្លួន(ខ.១៨)។ អ្នក​ដទៃ​កំពុង​តែ​សង្កេត​មើល​ទំនាក់​ទំនង​ស្នេហា​របស់​ប្តី​និង​ប្រពន្ធ។ គឺ​មិន​ខុស​ពី​អ្នក​រាំរបាំ​នោះ ដែល​ដឹង​ថា អ្នក​ដទៃកំពុង​តែ​មើល​មក​ពួក​គេ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​រីក​រាយ ក្នុង​ការ​រាំ​ជា​មួយ​ដៃ​គូ​របស់​ខ្លួន។ ខ.២១ បាន​ចែង​ថា “​អស់​ទាំង​ផ្លូវ​របស់​មនុស្ស​សុទ្ធ​តែ​ច្បាស់​ នៅ​ចំពោះ​ព្រះនេត្រ​ព្រះយេហូវ៉ា ទ្រង់​ក៏​ស្ទង់​មើល​អស់​ទាំង​ផ្លូវ​ច្រក​របស់​គេ​ដែរ”(ខ.២១)។ ព្រះ​ជា​ម្ចាស់​សព្វ​ព្រះ​ទ័យ​នឹង​ការពារ​ទំនាក់​ទំនង​ប្តី​ប្រពន្ធ ហេតុ​នេះ​ហើយ​ទ្រង់​តែង​តែ​ទត​មើល​ប្តីប្រពន្ធ​រាល់​គូ។ សូម​ឲ្យ​ប្តី​ប្រពន្ធ​ម្នាក់​ៗ ធ្វើ​ឲ្យ​ព្រះ​ទ្រង់​គាប់​ព្រះ​ទ័យ តាម​រយៈ​ភាព​ស្មោះ​ត្រង់ ដែល​ពួក​គេ​បាន​បង្ហាញចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។…

Read article
អំណោយដ៏ផុយស្រួយ

ពេល​ខ្ញុំ​វេច​ខ្ចប់​អំណោយ​ដែល​មាន​ភាព​ផុយ​ស្រួយ ខ្ញុំ​ត្រូវ​ប្រាកដ​ថា នៅ​សម្បក​កញ្ចប់​នោះ មាន​សញ្ញា​សំគាល់​ដើម្បី​ឲ្យ​គេ​ដឹង​ថា ខាង​ក្នុង​កញ្ចប់​មាន​របស់​ផុយ​ស្រួយ។​ ខ្ញុំ​ក៏​បាន​សរសេរ​អក្សរ​ធំ​ៗ​ពី​លើ​ថា “របស់​ផុយ​ស្រួយ” ព្រោះ​ខ្ញុំ​មិន​ចង់​ឲ្យ​នរណា​ម្នាក់​ធ្វើ​ឲ្យ​ខូច​អំណោយ​ដ៏​មាន​តម្លៃ នៅ​ខាង​ក្នុង​កញ្ចប់​ឡើយ។ យ៉ាង​ណា​មិញ អំណោយ​ដ៏​ល្អ​ផុត​ដែល​ព្រះ​បាន​ប្រទាន​ដល់​យើង គឺ​ជា​ទារក​តូច ដែល​ទ្រង់​ក៏ជា​អំណោយ​ដ៏​ផុយ​ស្រួយ​ផង​ដែរ។​ ជួន​កាល​យើង​ស្រមៃ​ឃើញ​ថា ថ្ងៃ​បុណ្យ​ណូអែល ជា​ថ្ងៃ​ដែល​មាន​ទិដ្ឋ​ភាព​ដ៏​ស្រស់​ស្អាត ដូច​នៅ​លើ​រូប​គំនូរ ប៉ុន្តែ ស្រ្តី​ដែល​ធ្លាប់​ឆ្លង​ទន្លេ ប្រាកដ​ជា​អាច​ប្រាប់​យើង​ថា អ្វី​ៗ​មិន​សុទ្ធ​តែ​ស្រស់​ស្អាត ដូច​ការ​គិត​របស់​យើង​ឡើយ។​ នាង​ម៉ារា​ប្រាកដ​ជា​អស់​កម្លាំង។ កាល​នោះ នាង​ទើប​តែ​បាន​ឆ្លង​ទន្លេ​កូន​ដំបូង នៅ​កន្លែង​ដែល​ខ្វះ​អនាម័យ​បំផុត​ផង។ នាង “​រុំ​ទ្រង់នឹង​សំពត់​ផ្តេក​ក្នុង​ស្នូក ពី​ព្រោះ​ក្នុង​ផ្ទះ​សំណាក់​គ្មាន​កន្លែង​ណា​នៅ​ទេ”(លូកា ២:៧)។ ទារក​ដែល​ទើប​តែ​កើត​ត្រូវ​ការ​ការ​មើល​ថែរ​ជាប់​ជា​និច្ច។ គេ​យំ​ច្រើន ត្រូវ​បៅដោះ គេង ហើយ​ពឹង​ផ្អែក​ទៅ​លើ​អ្នក​មើល​ថែរ​ជា​និច្ច។ គេ​មិន​អាចធ្វើ​ការ​សម្រេច​ចិត្ត​អ្វី​មួយ​ឡើយ។ នៅ​សម័យ​នាង​ម៉ារា អត្រា​នៃ​ការស្លាប់​របស់​ទារក​មាន​កំរិត​ខ្ពស់ ហើយ​ម្តាយ​ជា​ច្រើន​បាន​ស្លាប់ ពេល​ឆ្លងទន្លេ។ ហេតុ​អ្វី​បាន​ជា​ព្រះ​ទ្រង់​សម្រេច​ព្រះ​ទ័យ ចាត់​ព្រះ​រាជ​បុត្រា​ទ្រង់ មក​ក្នុង​លោកិយ ដោយ​ឲ្យ​ទ្រង់​ប្រសូត្រ​តាម​របៀប​ដ៏​ផុយ​ស្រួយ​ដូច​នេះ? ពី​ព្រោះ​ទ្រង់​ត្រូវ​តែ​មាន​លក្ខណៈ​ដូច​ជា​យើង​រាល់​គ្នា ដើម្បី​ជួយ​សង្រ្គោះ​យើង។ អំណោយ​ដ៏​អស្ចារ្យ​បំផុត​របស់​ព្រះ គឺ​បាន​ប្រទាន​មក​ក្នុង​រូប​កាយ​ទារក​តូច ដ៏​ផុយ​ស្រួយ តែ​ព្រះ​ទ្រង់​ហ៊ាន​ប្រឈម​នឹង​គ្រោះ​ថ្នាក់​នេះ ដោយ​សារ​ទ្រង់​ស្រឡាញ់​យើង។​ ចូរ​យើង​មាន​ការ​ដឹង​គុណ​ទ្រង់ សម្រាប់​អំណោយ​ដ៏​អស្ចារ្យ​នេះ!-Keila Ochoa

Read article
អ្នកបម្រើដ៏ស្មោះត្រង់

លោក​ម៉ាដាលេណូ(Madaleno) ជា​អ្នក​រៀប​ឥដ្ឋ។ ចាប់​ពី​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​ព្រហស្បត្តិ៍ គាត់​បាន​សង់​ជញ្ជាំង​ផ្ទះ និង​ជួស​ជុល​ដំបូល។ គាត់​ជា​មនុស្ស​ស្ងាត់​ស្ងៀម គួរ​ឲ្យ​ជឿ​ជាក់​បាន ហើយ​ខិត​ខំ​ធ្វើ​ការ។ បន្ទាប់​មក ចាប់​ពី​ថ្ងៃ​សៅរ៍ ដល់​ថ្ងៃ​អាទិត្យ គាត់​ឡើង​ទៅ​លើ​ភ្នំ ​ដើម្បី​បង្រៀន​ព្រះ​បន្ទូល​ព្រះ។ លោក​ម៉ាដាលេណូ​បាន​និយាយ​ភាសា ណាហួត(Nahuatl ដែល​ជាក្រៀម​ភាសា​របស់​ជន​ជាតិ​មិច​ស៊ិច​កូ) ដូច​នេះ គាត់​អាច​ផ្សាយ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ យ៉ាង​ងាយ​ស្រួល ដល់​ប្រជាជន​ក្នុង​តំបន់​នោះ។ ពេល​គាត់​មាន​អាយុ​៧០​ឆ្នាំ គាត់​នៅ​តែ​ធ្វើ​ការ​ដោយ​ដៃ ក្នុង​ការ​សាង​សង់​ផ្ទះ​ឲ្យ​គេ តែ​គាត់​ក៏​បាន​រួម​ចំណែក​នៅ​ក្នុង​ការបង្កើត​មហា​គ្រួសារ​នៃ​ព្រះ​ផង​ដែរ។ ជីវិត​គាត់​បាន​ទទួល​ការ​គំរាមកំហែង ជា​ច្រើន​ដង។ គាត់​បាន​គេង​នៅ​កណ្តាល​វាល​ ហើយ​ប្រឈម​មុខ​នឹង​ការ​ស្លាប់ ដោយ​សារ​គ្រោះ​ថ្នាក់​រថយន្ត និង​ការ​ធ្លាក់​ពី​កន្លែង​ខ្ពស់។ គេ​បាន​បណ្តេញ​គាត់​ចេញ​ពី​ក្រុង។ តែ​គាត់​គិត​ថា ព្រះ​បាន​ត្រាស់​​ហៅ​គាត់ ឲ្យ​បម្រើ​ទ្រង់ ហើយ​គាត់​ក៏​បាន​ធ្វើ​ដោយអំណរ។  គាត់​បាន​ជឿ​ថា​ មនុស្ស​ត្រូវ​ស្គាល់​ព្រះ​អម្ចាស់ បាន​ជា​គាត់​ពឹង​ផ្អែក​លើ​ទ្រង់​ ដើម្បី​ទទួល​បាន​នូវ​កម្លាំង ដែល​គាត់​ត្រូវ​ការ​។​ ភាព​ស្មោះ​ត្រង់​របស់​លោក​ម៉ាដាលេណូ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ ​អំពី​ភាព​ស្មោះ​ត្រង់​របស់​លោក​កាលែប និង​លោក​យ៉ូស្វេ ពេល​ដែល​អ្នក​ទាំង​ពីរ​ត្រូវ​បាន​លោក​ម៉ូសេ​ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ទឹក​ដីសន្យា ហើយ​វិល​ត្រឡប់​មក​រាយ​ការណ៍​ដល់​ជន​ជាតិ​អ៊ីស្រាអែល​វិញ(ជនគណនា ១៤:៦-១៣)។ ពួក​ឈ្លប​ដទៃ​ទៀត ដែល​ទៅ​ជា​មួយ​គាត់​មាន​ការ​ភ័យ​ខ្លាច ចំពោះ​មនុស្ស​ដែល​រស់​នៅ​ទី​នោះ តែ​លោក​កាលែប និង​លោក​យ៉ូស្វេ​បាន​ទុក​ចិត្ត​លើ​ព្រះ​ ហើយ​ជឿ​ថា ទ្រង់​នឹង​ជួយ​ពួក​គេ…

Read article
ការភ័យខ្លាចគេទៅចោលយើង

នៅពេល​ដែល​កូន​ប្រុស​ខ្ញុំ​ចាប់​ផ្តើម​ចូល​រៀន​សាលា​មេត្តេយ្យ នៅ​ថ្ងៃ​ដំបូង គាត់​បាន​ស្រែក​យំថា “ខ្ញុំ​មិន​ចូល​ចិត្ត​សាលា​រៀន​ទេ”។ ខ្ញុំ និង​ស្វាមី​របស់​ខ្ញុំ ក៏​បាន​លើក​ទឹក​ចិត្ត​គាត់​ថា “ថ្វីដ្បិត​តែ​ប៉ា និង​ម៉ាក់​មិន​បាន​នៅ​សាលា​រៀន​ជា​មួយ​កូន​មែន តែ​ប៉ា និង​ម៉ាក់​អធិស្ឋាន​ឲ្យ​កូន។​ ម្យ៉ាង​ទៀត ព្រះ​យេស៊ូវ​ទ្រង់​គង់​នៅ​ជា​មួយ​កូន​ជា​និច្ច”។ តែ​កូន​ប្រុស​ខ្ញុំ​ក៏​បាន​លើក​ហេតុ​ផល​ថា “តែ​កូន​មិន​ដែល​ឃើញ​ទ្រង់​ទេ!” ពេល​នោះ ស្វាមី​ខ្ញុំ​ក៏​បាន​ឱប​វា ហើយ​និយាយ​ថា “ព្រះ​អង្គ​គង់​នៅ​ក្នុង​កូន​ជា​និច្ច។ ទ្រង់​មិន​ដែល​ចាក​ចេញ​ពី​កូន​ឡើយ”។ កូន​ប្រុស​ខ្ញុំ​ក៏​មាន​ការ​ប៉ះពាល់​ចិត្ត ហើយ​ក៏​បាន​និយាយ​ថា “បាទ ទ្រង់​គង់​នៅ​ក្នុង​កូន​មែន”។ មិន​មែន​មាន​តែ​ក្មេង​ៗ​ទេ ដែល​ភ័យ​ខ្លាច​គេ​ទៅ​ចោល។ នៅ​គ្រប់​ដំណាក់​កាល​ទាំង​អស់​នៃ​ជីវិត យើង​ជួប​ពេល​ដែល​យើង​ត្រូវ​ឃ្លាត​ចេញ​ពី​មនុស្ស​ដែល​យើង​ស្រឡាញ់ ជួន​កាល ដោយ​សារ​យើង​ត្រូវ​រស់​នៅ​ក្នុង​ទីតាំង​ភូមិ​សាស្រ្ត​ខុស​គ្នា ហើយ​ជួន​កាល ដោយ​សារ​សេចក្តី​ស្លាប់​ធ្វើ​ឲ្យ​យើង​បែក​គ្នា។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ យើង​ចាំ​បាច់​ត្រូវ​ចាំ​ថា ទោះ​បី​ជា​យើង​មាន​អារម្មណ៍​ថា គេ​បាន​បោះ​បង់​យើង​ចោល​ក៏​ដោយ ក៏​ព្រះ​ទ្រង់​មិន​ដែល​បោះ​បង់​យើង​ចោល​ឡើយ។ ទ្រង់​បាន​សន្យា​ថា នឹង​គង់​នៅ​ជា​មួយ​យើង​ជា​និច្ច។ ព្រះ​ទ្រង់​បាន​ចាត់​ព្រះ​វិញ្ញាណ​នៃ​សេចក្តី​ពិត ដែល​ជា​ព្រះ​ដ៏​កម្សាន្ត​ចិត្ត និង​ព្រះ​ដ៏​ជា​ជំនួយ ឲ្យ​យាង​មក​គង់​នៅ​ជា​មួយ​យើង និង​នៅ​ក្នុង​យើង​ជា​រៀង​រហូត(យ៉ូហាន ១៤:១៥-១៨)។ យើង​ជា​កូន​ស្ងួន​ភ្ញារ​របស់​ទ្រង់។ កូន​ប្រុស​របស់​ខ្ញុំ​បាន​រៀន​ទុក​ចិត្ត​លើ​ព្រះ ហើយ​ខ្ញុំ​ក៏​រៀន​ទុក​ចិត្ត​ទ្រង់​ផង​ដែរ។ ខ្ញុំ​មិន​អាចមើល​ឃើញ​ព្រះ​វិញ្ញាណ​បរិសុទ្ធ គឺ​មិន​ខុស​ពី​កូន​ប្រុស​ខ្ញុំ​ឡើយ តែ​ខ្ញុំ​បាន​ពិសោធន៍​នឹង​អំណាច​ចេស្តា​ទ្រង់ ពេល​ដែល​ទ្រង់​បាន​លើក​ទឹក​ចិត្ត និង​ដឹក​នាំ​ខ្ញុំ ពេល​ដែល​ខ្ញុំ​បាន​អាន​ព្រះ​បន្ទូល​ទ្រង់។ ចូរ​យើង​អរ​ព្រះ​គុណ​ព្រះ…

Read article
សំណល់នៃពេលវេលា

មាន​ពេល​មួយ​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​ធ្វើ​ដំណើរ​មក​ក្រុង​ដែល​ខ្ញុំ​រស់​នៅ។ គាត់​ជា​បុរស​ដែល​មាន​ការ​មមា​ញឹក​ខ្លាំង ស្ទើរ​តែ​រក​ពេល​ទំនេរ​មិន​បាន តែ​បន្ទាប់​ពី​គាត់​បាន​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ នៅ​ក្នុង​ការ​ប្រជុំ​ដ៏​សំខាន់​មួយ ដោយ​ការ​ហត់​នឿយ គាត់​ក៏​បាន​ឈ្លាត​ពេល​បាន​កន្លះ​ម៉ោង ដើម្បី​ញាំ​អាហារ​ពេល​ល្ងាច ទាំង​ប្រញាប់​ប្រញាល់ នៅ​ពេល​យប់​ជ្រៅ​បន្តិច​ហើយ ជា​មួយ​ក្រុម​គ្រួសារ​ខ្ញុំ។ យើង​មាន​អំណរ ចំពោះ​ការ​ដែល​គាត់​មក​លេង​ផ្ទះ​យើង តែ​ខ្ញុំ​ចាំ​ថា នៅ​ពេល​យប់​នោះ ខ្ញុំ​បាន​មើល​ទៅ​ចាន​បាយ​ខ្ញុំ ហើយ​គិត​ក្នុង​ចិត្ត​តែ​ម្នាក់​ឯង​ថា “យើង​ទទួល​បាន​តែ​សំណល់​នៃ​ពេលវេលា​គាត់​ប៉ុណ្ណោះ”។ បន្ទាប់​មក ខ្ញុំ​ក៏​ចាំ​ថា មាន​ពេល​ជា​ច្រើន​ដង​ហើយ ដែល​ខ្ញុំ​បាន​ថ្វាយ​តែ​សំណល់​នៃ​ពេល​វេលា ដល់​​ព្រះ​អម្ចាស់​ប៉ុណ្ណោះ ជួន​កាល ខ្ញុំ​បាន​ថ្វាយ​ពេល​តែ​បន្តិច ដែល​ខ្ញុំ​នៅ​សល់​មុនពេល​ខ្ញុំ​គេង​លក់។ លោក​ដានីយ៉ែល​ក៏​ជា​មនុស្ស​រវល់​ផង​ដែរ។ គាត់​មាន​តំណែង​ខ្ពស់ នៅ​ក្នុង​ចក្រ​ភព​បាប៊ីឡូន​សម័យ​បុរាណ ដូច​នេះ ខ្ញុំ​យល់​ថា ​គាត់​រវល់​ស្ទើរ​តែ​រក​ពេល​ទំនេរ​គ្មាន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​គាត់​បាន​បង្កើត​ទម្លាប់​ចំណាយ​ពេល​ជា​មួយ​ព្រះ ដោយ​អធិ​ស្ឋាន​មួយ​ថ្ងៃ​បី​ដង ដោយ​ការ​សរសើរ​ដំកើង ហើយ​អរ​ព្រះ​គុណ​ទ្រង់។ ការ​អនុវត្តន៍​ជាប់​ជា​ប្រចាំ​នេះ បាន​ជួយ​ឲ្យ​គាត់​មាន​ជំនឿ​រឹង​មាំ ដែល​មិន​ចេះ​រេរា ពេល​គាត់​ជួប​ការ​បៀត​បៀន(ដានីយ៉ែល ៦)។ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​មាន​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​យើង​រាល់​គ្នា។ នៅ​ពេល​ព្រឹក​ព្រលឹម យើង​អាច​យាង​ទ្រង់ ចូល​គង់​នៅ​ក្នុង​ពេល​ថ្ងៃ​នេះ ហើយ​បន្ទាប់​មក យើង​អាច​សរសើរ​ដំកើង​ទ្រង់ ហើយ​សូម​ឲ្យ​ទ្រង់​ជួយ​យើង ក្នុង​រយៈ​ពេល​ពេញ​មួយ​ថ្ងៃ។ នៅ​ពេល​ផ្សេង​ទៀត យើង​អាច​ចំណាយ​ពេល​ស្ងាត់​ស្ងៀម​ដ៏​មាន​តម្លៃ​ជា​មួយ​ទ្រង់ ហើយ​ជញ្ជឹង​គិត​អំពី​ភាព​ស្មោះ​ត្រង់​របស់​ទ្រង់​។ ពេល​យើង​ចំណាយ​ពេល​ជា​មួយ​ព្រះ ក្នុង​ការ​អធិ​ស្ឋាន…

Read article