Lawrence Darmani

You are here:
ក្លិនដ៏ក្រអូប និងសំបុត្រ

រៀង​រាល់​ពេល​ដែល​ខ្ញុំ បាន​នៅ​ក្បែរ​ដើម​ផ្កា​កូលាប ឬ​បាច់​ផ្កា ខ្ញុំ​មិន​អាច​ទប់​ចិត្ត​ខ្លួន​ឯង ដែល​ចេះ​តែ​ចង់​ទាញ​ផ្កា​មួយ​ទង មក​ដាក់​ច្រមុះ​ខ្ញុំ ដើម្បី​ស្រង់​ក្លិន​ដ៏​ក្រអូប​របស់​វា។ ក្លិន​ដ៏​ក្រអូប​បាន​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​រំភើប​រីក​រាយ និង​មាន​អារម្មណ៍​ល្អ។ ពេល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ក្នុង​កូរិន​ថូស កាល​ពី​សវត្សរ៍​ទី១ គាត់​បាន​មាន​ប្រសាសន៍​ថា ដោយ​សារ​យើង​ជា​កម្ម​សិទ្ធិ​របស់​ព្រះ​គ្រីស្ទ នោះ​ព្រះ​ទ្រង់​ បាន​ផ្សាយ​ក្លិន​ពី​ដំណើរ​ដែល​​ពួកគេ​​ស្គាល់​ព្រះ ឲ្យ​បាន​សុស​សាយ​ទួទៅ​គ្រប់​កន្លែង(២កូរិនថូស ២:១៤)។ ដោយ​ពឹង​ផ្អើក​លើ​កម្លាំង​របស់​ព្រះ នោះ​យើង​អាច​រស់​នៅ​ក្នុង​ជីវិត ដែល​មាន​ជ័យ​ជម្នះ ដោយ​ជំនួស​ភាព​អាត្មា​និយម​របស់​យើង ដោយ​សេចក្តី​ស្រឡាញ់ និង​ភាព​សប្បុរស​របស់​ទ្រង់ ហើយ​ប្រកាស​ដំណឹង​ល្អ​នៃ​សេចក្តី​សង្រ្គោះ​ទ្រង់។ កាល​ណា​យើង​បាន​អនុវត្ត​ដូច​នេះ​ហើយ យើង​ក៏​បាន​ក្លាយ​ជា​ក្លិន​ដ៏​ក្រអូប ដល់​ព្រះ​អម្ចាស់។ បន្ទាប់​មក សាវ័ក​ប៉ុល​ក៏​បាន​ពិពណ៌នា​ថា គ្រីស្ទ​បរិស័ទ ជា “សំបុត្រ​របស់​ព្រះ​គ្រីស្ទ”(៣:៣)។ សំបុត្រ​នៃ​ជីវិត​របស់​យើង មិន​ត្រូវ​បាន​សរសេរ​ដោយ​ទឹក​ខ្មៅ​ធម្មតា​ឡើយ តែ​ដោយ​ព្រះ​វិញ្ញាណ​នៃ​ព្រះ។ ព្រះ​ទ្រង់​បាន​កែ​ប្រែ​យើង ដោយ​​សរសើរ​​ព្រះ​បន្ទូល​ទ្រង់ ជាប់​ក្នុងចិត្ត​យើង សម្រាប់​ឲ្យ​អ្នក​ដទៃ​អាន។ ការ​ប្រៀប​ធៀប​ទាំង​ពីរ​នេះ បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​រស់​នៅ​ឲ្យ​បាន​ល្អ ដើម្បី​ឲ្យ​គេ​បានឃើញ​សិរីល្អ​របស់​ព្រះ​គ្រីស្ទ នៅ​ក្នុង​ជីវិត​យើង ហើយ​យើង​អាច​នាំ​គេ​ឲ្យ​ជឿ​ទ្រង់។ គឺ​ដូច​ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ អេភេសូរ ៥:២ ថា ទ្រង់​ជា​ព្រះ ដែល “​ស្រឡាញ់​យើង ព្រម​ទាំង​ប្រគល់​ព្រះអង្គ​ទ្រង់​ជំនួស​យើង​ផង ទុក​ជា​ដង្វាយ ហើយ​ជា​យញ្ញបូជា…

Read article
ចូរកុំពន្យាពេល

ជាច្រើន​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​បាន​ចែក​ចាយ​ដល់​បង​ប្អូន​សាច់​ឆ្ងាយ​ម្នាក់ អំពី​ព្រះ​សង្រ្គោះ​មួយ​អង្គ ដែល​យើង​ម្នាក់​ៗ​ត្រូវ​ការ។ ពេល​គាត់​មក​លេង​ខ្ញុំ កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​ក៏​បាន​លើក​ទឹក​ចិត្ត​គាត់​ម្តង​ទៀត ឲ្យ​ទទួល​ជឿ​ព្រះ​គ្រីស្ទ។ គាត់​ក៏​បាន​ឆ្លើយ​តប​ភ្លាម​ៗ​ថា គាត់​ចង់​ទទួល​ជឿព្រះយេស៊ូវ ហើយ​ចង់​ទៅ​ព្រះវិហារ តែ​ត្រូវ​រង់​ចាំ​សិន។ គាត់​ថា គាត់​កំពុង​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​ជំនឿ​ផ្សេង​ៗ។ បើ​គាត់​មិន​ផ្លាស់​ទីលំ​នៅ​ជា​មុន​សិន​ទេ នោះ​គាត់​មិន​អាច​ជឿ​ព្រះ​យេស៊ូវ​បាន​ទេ។ គាត់​ក៏​បាន​និយាយ​ប្រាប់​ខ្ញុំ អំពី​ការ​ធ្វើ​ទុក្ខ​បៀត​បៀន ការ​សើច​ចម្អក និង​ការ​ទទួល​រង​សំពាធ​ពី​មិត្ត​ភក្តិ ដែល​គាត់​បាន​យក​ជា​សេស ដើម្បី​ពន្យា​ពេល​ការ​សម្រេច​ចិត្ត​ទទួល​ជឿ​ព្រះ។ ការ​ភ័យ​ខ្លាច​របស់​គាត់​មាន​ហេតុ​ផល តែ​ខ្ញុំ​បាន​បញ្ជាក់​គាត់ថា ទោះ​ជា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ ព្រះ​ទ្រង់​នឹង​មិន​ដែល​បោះ​បង់​ចោល​គាត់​ឡើយ។ ខ្ញុំ​ក៏​បាន​លើក​ទឹក​ចិត្ត​គាត់ កុំ​ឲ្យ​ពន្យា​ពេល​ឡើយ តែ​ឲ្យ​ទទួល​ជឿ​ព្រះ ដើម្បី​ទទួល​សេចក្តី​សង្រ្គោះ ការ​ថែ​រក្សា និង​ការពារ​ពី​ទ្រង់។ គាត់​ក៏​ឈប់​ប្រកែក​ទៀត ហើយ​ក៏​បាន​ទទួល​ស្គាល់​ថា គាត់​ត្រូវ​ការ​ការ​អត់​ទោស​បាប​របស់​ព្រះយេស៊ូវ បាន​ជា​គាត់​ទទួល​ទ្រង់​ជា​ព្រះ​អម្ចាស់ និង​ព្រះ​សង្រ្គោះ​ផ្ទាល់​ខ្លួន​តែ​ម្តង។ ពេល​ព្រះ​យេស៊ូវ​ត្រាស​ហៅ​គេ​ឲ្យ​ដើរ​តាម​ទ្រង់ ក៏​មាន​អ្នក​យក​លេស​មិន​ព្រម​ដើរ​តាម​ទ្រង់​ផង​ដែរ ដោយ​ពួក​គេ​សុទ្ធ​តែ​ជាប់​រវល់​តែ​នឹង​ការ​ខ្វល់​ខ្វាយ​នៃ​លោកិយ​នេះ​ប៉ុណ្ណោះ(លូកា ៩:៥៩-៦២)។ ព្រះ​អម្ចាស់​ទ្រង់​ក៏​បាន​ឆ្លើយ​តប​ថា  អ្នក​ណា​ដែល​ដាក់​ដៃ​កាន់​នង្គ័ល ហើយ​ងាក​បែរ​ទៅ​មើល​ក្រោយ អ្នក​នោះ​មិន​គួរ​នឹង​នគរ​ព្រះ​ទេ។ ការ​ឆ្លើយ​តប​នេះ(ខ.៦០-៦២)​ បាន​ជំរុញ​ចិត្ត​យើង កុំ​ឲ្យ​យក​លេស ឬ​លើក​ហេតុ​ផល​មិន​ព្រម​ដើរ​តាម​ទ្រង់​ឡើយ ព្រោះ​វានឹង​ធ្វើ​ឲ្យ​យើង​បាត់​ឱកាស​ទទួល​ការ​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត ដែល​ជា​សេចក្តី​សង្រ្គោះ​ដល់​វិញ្ញាណ​យើង។ តើ​អ្នក​បាន​ឮ​ព្រះ​ទ្រង់​ត្រាស​ហៅ​អ្នក ឲ្យ​ថ្វាយ​ជីវិត​ដាច់​ដល់​ទ្រង់​ឬទេ? ចូរ​កុំ​ពន្យា​ពេល​ឡើយ។  “មើល​ឥឡូវ​នេះ​ជា​វេលា​ដែល​គាប់​ព្រះហឫទ័យ​ទ្រង់ …

Read article
ពេលដែលរឿងអាក្រក់កើតឡើង

ខគម្ពីរ​ទីមួយ ដែល​មនុស្ស​ជា​ច្រើន ចូល​ចិត្ត​ដក​ស្រង់ ពេល​ជួប​រឿង​អាក្រក់ គឺ​ខ​គម្ពីរ​ដែល​ចែងថា​ “គ្រប់​ការ​ទាំង​អស់​ផ្សំ​គ្នា សំរាប់​សេចក្តី​ល្អដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ហៅ​មក តាម​ព្រះដំរិះ​ទ្រង់”(រ៉ូម ៨:២៨)។ ប៉ុន្តែ ពេល​យើង​កំពុងជួប​រឿង​អាក្រក់ យើង​ពិបាក​នឹង​ជឿ​ថា ព្រះ​ទ្រង់​កំពុង​ផ្សំ​ការ​ទាំង​អស់ សម្រាប់​ជា​សេចក្តី​ល្អ​ដល់​យើង។ ខ្ញុំ​ធ្លាប់​អង្គុយ​ក្បែរ​បុរស​ម្នាក់ ដែល​បាន​បាត់​បង់ កូន​ប្រុស​អស់​បី​នាក់ ជា​បន្ត​បន្ទាប់ ហើយ​ខ្ញុំ​ក៏​បាន​ស្តាប់​គាត់​រៀប​រាប់​ពី​ទុក្ខ​លំបាក​របស់​គាត់​ថា “តើ​ព្រះ​ប្រើ​សោក​នាដ​កម្ម​នេះ សម្រាប់​ជា​ប្រយោជន៍​ដល់​ខ្ញុំ ដោយ​របៀប​ណា?” ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ឆ្លើយ​ប្រាប់​គាត់​យ៉ាង​ដូច​ម្តេច​ទេ នៅ​ពេល​នោះ គឺ​មាន​តែ​បន្ត​អង្គុយ​កំដរ​គាត់ យ៉ាង​ស្ងាត់​ស្ងៀម ហើយ​កាន់​ទុក្ខ​ជា​មួយ​គាត់។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក គាត់​បាន​អរ​ព្រះ​គុណ​ព្រះ​ថា ទុក្ខ​ព្រួយ​របស់​គាត់ កំពុង​នាំ​គាត់​ចូល​ទៅ​ជិត​ព្រះ​កាន់​តែ​ខ្លាំង”។​ យើង​ប្រហែល​ជា​ពិបាក​យល់​អត្ថន័យ​នៃ​បទ​គម្ពីរ រ៉ូម ៨:២៨ តែ​មាន​ទីបន្ទាល់​ជា​ច្រើន​រាប់​មិន​អស់ ដែល​បាន​បង្ហាញ​ថា ព្រះ​ទ្រង់​ពិត​ជា​បាន​ប្រើ​ទុក្ខ​លំបាក សម្រាប់​ជា​ប្រយោជន៍​ដល់​យើង​មែន។ ជាក់​ស្តែង អ្នក​ស្រី​ហ្វេននី ក្រូសប៊ី(Fanny Crosby) ដែល​ជា​អ្នក​និពន្ធ​ទំនុក​បរិសុទ្ធ បាន​លើក​ទី​បន្ទាល់​នៃ​ជីវិត​គាត់ ដែល​ព្រះ​បាន​ប្រើ​សោកនាដ​កម្ម សម្រាប់​ជា​ប្រយោជន៍​ដល់​គាត់។ គាត់​បាន​ពិការ​ភ្នែក នៅ​អាយុ​៥​ឆ្នាំ។ នៅ​អាយុ​៨​ឆ្នាំ គាត់​ក៏​ចាប់​ផ្តើម​សរសេរ​បទ​កំណាព្យ និង​ទំនុក​បរិសុទ្ធ។ គាត់​បាន​និពន្ធ​បទ​ចម្រៀង​៨០០០បទ សម្រាប់​សរសើរ​ដំកើង និង​ថ្វាយ​បង្គំ​ព្រះ…

Read article
អភ័យឯកសិទ្ធិក្នុងគ្រួសារព្រះ

កាល​ខ្ញុំ​នៅ​រៀន​នៅ​សាលា​បឋម​សិក្សា នៅ​ប្រទេស​ហ្កាណា ខ្ញុំ​ត្រូវ​រស់​នៅ ជា​មួយ​គ្រួសារ​មួយ​ដែល​មាន​ក្តី​ស្រឡាញ់ និង​ការ​មើល​ថែរ​យ៉ាង​ដិត​ដល់ នៅ​ឆ្ងាយ​ពី​ឪពុក​ម្តាយរបស់ខ្ញុំ។ ថ្ងៃ​មួយ ក្មេង​ៗ​ទាំង​អស់​ត្រូវ​ផ្តុំ​គ្នា សម្រាប់​ការ​ជួប​ជុំ​ប្រចាំ​គ្រួសារ។ ជា​ដំបូង យើង​ម្នាក់​ៗ ត្រូវ​ចែក​ចាយ អំពី​បទ​ពិសោធន៍​ផ្ទាល់​ៗ​ខ្លួន។ តែ​បន្ទាប់​មក គេ​ក៏​បា​នប្រើ​ពាក្យ​គួរសម ប្រាប់​ខ្ញុំ​ឲ្យ​ចាក​ចេញពី​ការ​ជួប​ជុំ​នោះ ព្រោះ​ក្នុង​វគ្គ​ទីពីរ​នេះ គេ​ប្រជុំ​តែ​ជា​មួយ “កូន​បង្កើត” ប៉ុណ្ណោះ។ ការ​នេះ​ក៏​បាន​រំឭក​ខ្ញុំ​ថា ខ្ញុំ​មិន​មែន​ជា “កូន​របស់​គ្រួសារ​នេះ​ទេ”។ ទោះ​ក្រុម​គ្រួសារ​នេះ មាន​ក្តី​ស្រឡាញ់​ចំពោះ​ខ្ញុំ​ក៏​ដោយ ក៏​ពួក​គេ​បាន​តម្រូវ​ឲ្យ​ខ្ញុំ​នៅ​ក្រៅ​ការ​ប្រជុំ​របស់​គ្រួសារ ព្រោះ​ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​ស្នាក់​នៅ​ជា​មួយ​ពួក​គេ​ប៉ុណ្ណោះ និយាយ​រួម ខ្ញុំ​មិន​មែន​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​​គេ​ឡើយ។ រឿង​នេះ​បាន​រំឭក​ខ្ញុំ អំពី​បទ​គម្ពីរ​យ៉ូហាន ១:១១-១២ ដែលបាន​ចែង​ថា ព្រះ​រាជ​បុត្រា​នៃ​ព្រះ​បាន​យាង​ចុះ​មក​រក​រាស្រ្ត​ទ្រង់ ហើយ​ពួក​គេ​មិន​ព្រម​ទទួល​ទ្រង់។ ហើយ​អ្នក​ដែល​ទទួល​ទ្រង់​កាលពី​សម័យ​នោះ ក៏​ដូច​ជា​នៅ​សម័យ​បច្ចុប្បន្ន គឺ​បាន​ទទួល​សិទ្ធិ​ធ្វើ​ជា​កូន​របស់​ព្រះ។ ពេល​យើង​ក្លាយ​ជា​កូន​ចិញ្ចឹម​ក្នុង​គ្រួសារ​ទ្រង់ “ព្រះ​វិញ្ញាណ​ទ្រង់​ក៏​ធ្វើ​បន្ទាល់​នឹង​វិញ្ញាណ​យើង​ថា យើង​ជា​កូន​របស់​ព្រះ”(រ៉ូម ៨:១៦)។ ព្រះ​យេស៊ូវ​មិន​បាន​បណ្តេញ​នរណា​ម្នាក់ ដែល​ព្រះ​វរបិតា​បាន​ទទួល​ចិញ្ចឹម​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​ទទួល​ស្វាគមន៍​យើង ឲ្យ​ធ្វើ​ជា​ផ្នែក​ដ៏​អស់​កល្ប​នៃ​គ្រួសារ​ទ្រង់។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “អស់​អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះនាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ”(យ៉ូហាន ១:១២)។-Lawrence Darmani

Read article
ចិត្តដែលថ្វាយដាច់ដល់ព្រះ

មាន​អ្នក​ជំនួញ​ម្នាក់ ដែល​ជា​គ្រីស្ទ​បរិស័ទ បាន​ចែក​ចាយ​ទី​បន្ទាល់​របស់​គាត់ នៅ​ព្រះ​វិហារ​របស់​ខ្ញុំ។ គាត់​បាន​ចែក​ចាយ ដោយ​គ្មាន​លាក់​លៀម អំពី​ការ​តស៊ូ​របស់​គាត់ ក្នុង​ក្តី​ជំនឿ និង​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​បរិបូរ។ គាត់​មាន​ប្រសាសន៍​ថា “ទ្រព្យ​សម្បត្តិ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច!” គាត់​ក៏​បាន​ដក​ស្រង់​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ​ថា “ដ្បិត​ដែល​សត្វ​អូដ្ឋ​នឹង​ចូល​ទៅ​តាម​ប្រហោង​ម្ជុល នោះ​ងាយ​ជា​ជាង​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះ​ទៅ​ទៀត”(លូកា ១៨:២៥)​។ គាត់​ក៏​បាន​ដក​ស្រង់​បទ​គម្ពីរ​លូកា ១៦:១៩-៣១ ដែល​និយាយ​អំពី​បុរស​អ្នក​មាន​ម្នាក់ និង​លោក​ឡាសា និង​អំពី​ការ​ដែលបុរស​អ្នក​មាន​នោះ បាន​ធ្លាក់​ស្ថាន​នរក។ រឿង​ប្រៀប​ប្រដូច ​អំពី “អ្នក​មាន​ដែល​ល្ងង់​ខ្លៅ” (លូកា ១២:១៦-២១) បាន​ប៉ះ​ពាល់​ចិត្ត​គាត់​យ៉ាង​ខ្លាំង។ ប៉ុន្តែ អ្នក​ជំនួញ​រូប​នេះ​បាន​បញ្ជាក់​ថា តាម​ការ​បង្រៀន​របស់​ស្តេច​សាឡូម៉ូន ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​បរិបូរ សុទ្ធ​តែ “គ្មាន​ន័យ”(សាស្តា ២:១១a)។ គាត់​ក៏​បាន​តាំង​ចិត្ត​ថា គាត់​នឹង​មិន​បណ្តោយ​ឲ្យ​ទ្រព្យ​សម្បត្តិ​រា​រាំង ការ​ប្តេជ្ញា​ចិត្ត​ដែល​គាត់​មាន​ចំពោះ​ព្រះ​ឡើយ។ ផ្ទុយ​ទៅ​វិញ គាត់​ចង់​បម្រើ​ព្រះ ដោយ​ប្រើ​ទ្រព្យ​សម្បត្តិ​របស់​គាត់ ហើយ​ជួយ​អ្នក​ដែល​ខ្វះ​ខាត។ អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ព្រះ​ពរ​ជា​សម្ភារៈ ដល់​មនុស្ស​មួយ​ចំនួន។ ជាក់​ស្តែង​បទ​គម្ពីរ ២​របាក្សត្រ ១៧:៥ បាន​ចែង​អំពី​ស្តេច​យ៉ូសាផាត​យ៉ាង​ដូច​នេះ​ថា “​ព្រះយេហូវ៉ា​ទ្រង់​តាំង​រាជ្យ ឲ្យ​មាំមួន​ក្នុង​អំណាច​យ៉ូសាផាត … ទ្រង់​មាន​ព្រះរាជ្យទ្រព្យ និង​កិត្តិយស​ជា​បរិបូរ”។ ទ្រង់​មិន​បាន​ប្រែ​ជាមាន​អំណួត ឬ​ធ្វើ​បាប​អ្នក​ដទៃ…

Read article
ចិត្តដែលផ្លាស់ប្រែ

ក្នុង​អំឡុង​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៧០ នៅ​ប្រទេស​ហ្កាណា មាន​បណ្ណ​ប្រកាស ដែល​មាន​ចំណងជើង​ថា “ចិត្ត​របស់​មនុស្ស” ត្រូវ​បាន​គេ​បិទ​នៅ​តាម​ជញ្ជាំង​អគារ​ជា​ច្រើន និង​នៅ​លើ​ក្តា​រ​ខៀនបិទ​ប្រកាស​សាធារណៈ។ នៅ​លើ​បណ្ណ​ប្រកាស​នោះ គេ​ឃើញ​មាន​រូប​សត្វ​ល្មូន​គ្រប់​ប្រភេទ (ជា​និមិត្ត​រូប​តំណាង​ឲ្យ​សេចក្តី​អាក្រក់ ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម) នៅ​ក្នុង​រូប​គំនូរ​បេះ​ដូង ដែល​នៅ​ខាង​លើ​មាន​ក្បាល​បុរស​ម្នាក់​ដែល​មិន​សប្បាយ​ចិត្ត​សោះ។ នៅ​ក្នុង​រូប​មួយ​ទៀត គេ​ឃើញ​មាន​រូប​បេះ​ដូង ​ដែល​ស្អាត ហើយ​ស្រគត់​ស្រគំ ហើយ​នៅ​ពី​លើ​មាន​រូប​ក្បាល​មនុស្ស​ប្រុស​ម្នាក់​ដែល​មាន​ការ​ស្កប់​ចិត្ត។ នៅ​ពី​ក្រោម​រូប​ទាំង​ពីរ​នោះ គេ​បាន​សរសេរ​អក្សរ​ថា “តើ​ចិត្ត​របស់​អ្នក​មាន​សណ្ឋាន​ដូច​រូប​មួយ​ណា?” ក្នុង​បទ​គម្ពីរ ម៉ាថាយ ១៥:១៨-១៩ ព្រះ​យេស៊ូវ​បាន​ពន្យល់ អំពី​ការ​អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្មោក​គ្រោក។ គឺ​ដូចដែល​ទ្រង់​មាន​បន្ទូល​ថា “ឯ​សេចក្តី​ដែល​ចេញ​ពី​មាត់​មក នោះ​មក​អំពី​ចិត្ត​វិញ គឺ​សេចក្តី​ទាំង​នោះ​ហើយ ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្មោកគ្រោក ដ្បិត​គឺ​ពី​ក្នុង​ចិត្ត​នោះ​ឯង​ដែល​ចេញ​អស់​ទាំង​គំនិត​អាក្រក់ គឺ​ការ​កាប់​សំឡាប់​គេ ផិត​គ្នា សហាយស្មន់ លួច​ប្លន់ ធ្វើ​បន្ទាល់​ក្លែងក្លាយ ហើយ​និង​ជេរ​ប្រមាថ”។ នោះ​ហើយ​ជា​សណ្ឋាន​នៃ​ចិត្ត ដែល​បែក​ចេញ​ពី​ព្រះ គឺ​សណ្ឋាន​នៃ​ចិត្ត​របស់​ជនជាតិ​អ៊ីស្រាអែល ពេល​ដែល​អំពើ​បាប​របស់​ពួក​គេ​បាន​បង្ខំ​ឲ្យ​ពួក​គេ​និរទេស​ចេញ​ពី​ស្រុក​កំណើត​(អេសេគាល ៣៦:២៣)។ ព្រះ​ទ្រង់​បាន​សន្យា ក្នុង​បទ​គម្ពីរ អេសេគាល ៣៦:២៦ ថា “អញ​នឹង​ឲ្យ​ឯង​មាន​ចិត្ត​ថ្មី ហើយ​នឹង​ដាក់​វិញ្ញាណ​ថ្មី​នៅ​ក្នុង​ឯង​ដែរ អញ​នឹង​ដក​ចិត្ត​ដែល​រឹង​ដូច​ថ្ម ពី​រូប​សាច់​ឯង​ចេញ រួច​នឹង​ឲ្យ​មាន​ចិត្ត​ជា​សាច់​វិញ”(សូមមើល ១១:១៩…

Read article
ពាក្យសម្តីដែលឆាបឆេះ

នៅភាគ​ខាង​ជើង​នៃ​ប្រទេស​ហ្កាណា ដែល​ជា​ស្រុក​កំណើត​របស់​ខ្ញុំ ភ្លើង​ឆេះ​ព្រៃ​បាន​កើតឡើង​ជា​ទៀង​ទាត់ ក្នុង​រដូវ​ប្រាំង ចាប់​ពី​ខែ​ធ្នូ​ដល់​ខែ​មិនា។ ខ្ញុំ​បាន​ឃើញ​ផ្ទៃ​ដី​របស់​កសិដ្ឋាន​រាប់​ហិច​តា ត្រូវ​ភ្លើង​ឆេះ ដោយ​សារ​ខ្យល់​ដែល​បាន​បក់​នាំ​កំទេច​ភ្លើង​តូច​ៗ ពី​ភ្នក់​ភ្លើង ឬ​ពីកន្ទុយ​បារី​ ដែល​អ្នក​ដំណើរ​បាន​ចោល​នៅ​តាម​ផ្លូវ ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន។ ផ្កា​ភ្លើង​តែ​បន្តិច អាច​ដុត​បញ្ឆេះ​រុក្ខ​ជាតិ​ដែល​ក្រៀម​ក្រោះ នៅ​ទីវាល ហើយ​រាល​ដាល​កើត​ជា​ភ្លើង​ឆេះ​ព្រៃ​វិនាស​ហិន​ហោច​បាន។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ អំពី​ការ​ពិពណ៌នា​របស់សាវ័ក​យ៉ាកុប អំពី​អណ្តាត​របស់​មនុស្ស ដោយ​ប្រៀប​ធៀប​ទៅ​នឹង​ផ្កា​ភ្លើង យ៉ាង​ដូចនេះ​ថា “អណ្តាត​ក៏​ជា​ភ្លើង​ដែរ គឺ​ជា​លោកីយ៍​ដ៏​ពេញ​ដោយ​សេចក្តី​ទុច្ចរិត ជា​គ្រឿង​រាប់​បញ្ចូល​ជា​១​នឹង​អវយវៈ​ឯ​ទៀត​របស់​យើង ជា​របស់​ដែល​ធ្វើ​ឲ្យ​រូបកាយ​ទាំង​មូល​ស្មោកគ្រោក ក៏​បញ្ឆេះ​ទាំង​ផ្លូវ​ជីវិត​ផង ហើយ​ភ្លើង​ឆេះ​នោះ​មក​ពី​ស្ថាន​នរក​ដែរ”(យ៉ាកុប ៣:៦)។ ការ​និយាយ​ខុស ឬ​ការ​និយាយ​ដើម​ពី​ក្រោយ​ខ្នង ក៏​ដូច​ជាការ​និយាយ​ស្តី​ដោយ​គ្មាន​ការ​ពិចារណា អាច​បំផ្លាញ​ទំនាក់​ទំនង​បាន​។ គឺ​ដូច​ដែល​បទ​គម្ពីរ សុភាសិត ១២:១៨ បាន​ចែង​ថា “មាន​គេ​ដែល​ពោល​ពាក្យ​ឥត​បើ​គិត ដូច​ជា​ចាក់​ដោយ​ដាវ តែ​សំដី​របស់​មនុស្ស​ប្រាជ្ញ​ជា​ថ្នាំ​ផ្សះ​វិញ”។ “អណ្តាត​មាន​អំណាច​នៃ​ជីវិត និង​សេចក្តី​ស្លាប់”(១៨:២១) គឺ​មិន​ខុស​ពី​ភ្លើង​ដែល​អាច​បំផ្លាញ ហើយ​ក៏​អាច​មាន​ប្រយោជន៍។ ដើម្បី​ឲ្យ​ការ​សន្ទនា​ឆ្លុះ​បញ្ចាំង​អំពី​ព្រះ​វត្ត​មាន​ព្រះ ក្នុង​ជីវិត​យើង ហើយ​ជាទី​សព្វ​ព្រះទ័យ​ដល់ទ្រង់ យើង​ត្រូវ​ឲ្យ​ពាក្យ​សម្តី​យើង “ប្រកប​ដោយ​ព្រះ​គុណ”ជា​និច្ច​(កូល៉ុស ៤:៦)។ ពេល​យើង​បង្ហាញ​ពី​ទស្សនៈ​របស់​យើង ពេល​មាន​ការ​មិន​ចុះ​សម្រុង​គ្នា ចូរ​យើង​ទូល​សូម​ឲ្យ​ព្រះ​ជួយ ឲ្យ​យើងប្រើ​ភាសា ដែល​ថ្វាយ​ព្រះ​កិត្ត​នាម​ដល់​ទ្រង់។-Lawrence Darmani

Read article
កម្លាំងនៅក្នុងភាពស្ងប់រម្ងាប់

ក្នុង​អំឡុ​ង​ពេ​ល​ដើ​ម​ដំ​បូង​ នៃ​ជី​វិតរបស់ខ្ញុំ​  ជា​គ្រីស្ទ​បរិ​ស័ទ ខ្ញុំ​បា​ន​ធ្វើកា​រប្តេជ្ញា​ចិត្ត​រស់​នៅ ក្នុងជីវិត​ថ្មី តែទ​ន្ទឹម​នឹង​នោះ​ ខ្ញុំក៏​បាន​ឆ្ងល់​ផង​ដែ​រថា​ តើខ្ញុំ​អា​ចរ​ស់​នៅក្នុ​ង​រយៈ​ពេល​មួយឆ្នាំ ដោយមិន​វិល​បែ​រ​ទៅរក​ផ្លូវចាស់ ដែល​មាន​ពេញ​ដោយ​អំពើ​បាប​ដែរ​ឬ​ទេ? ប៉ុន្តែ បទគ​ម្ពីរ​និក្ខមនំ ​១៤:១៤ បាន​ជួយ​លើកទឹក​ចិ​ត្តខ្ញុំ​ថា​ ​“ព្រះយេ​ហូវ៉ា​​ទ្រង់​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ឯ​អ្នក​រាល់​គ្នា​នឹង​នៅ​តែ​ស្ងៀម​វិញ”(និក្ខមនំ ១៤:១៤)។ លោកម៉ូសេបានថ្លែងនូវពាក្យលើកទឹកចិត្តនេះ ទៅ​កាន់ពួ​កអ៊ីស្រា​អែល ពេល​ដែលពួកគេទើបតែ​បា​ន​ភៀ​ស​ខ្លួន​ចេ​ញពី​របបទា​សភា​ព ក្នុង​នគរ​អេស៊ីព្ទ ហើយស្តេច​ផារ៉ោន​ក៏​កំពុងតែលើកទ័ព​ដេញ​តាម​ពួកគេពីក្រោយ ធ្វើឲ្យ​ពួកគេមានការ​ភ័យខ្លា​ច និង​បាក់​ទឹ​កចិ​ត្ត។ កាលខ្ញុំ​នៅ​មាន​ជំនឿក្មេ​ងខ្ចី​ក្នុងព្រះ​គ្រី​ស្ទ ខ្ញុំ​បាន​ជួ​ប​ការល្បួង​ជាច្រើ​ន​ ក្នុង​ការ​រ​ស់​នៅ​ តែប​ទ​គម្ពី​រ​នេះ​បាន​លើកទឹ​ក​ចិត្ត​ខ្ញុំ ឲ្យ “នៅ​តែ​ស្ងៀម​វិ​ញ”។ សព្វ​ថ្ងៃនេះ​ ប្រហែល​ជា​៣៧​ឆ្នាំក្រោ​យម​ក​ ខ្ញុំកំពុង​រស់​នៅ​ក្នុ​ងស្ថា​នភា​ព ​ដែល​មាន​ពេញ​ដោយ​ភាព​តប់​ប្រម៉ល់ បាន​ជា​ខ្ញុំ​ត្រូវ​នៅស្ងៀ​ម​ ហើយស្ង​ប់​រ​ម្ងាប់ ដូច​កាល​ពី​មុ​ន ដោយទុកចិ​ត្ត​ទ្រ​ង់  ក្នុង​ជីវិ​ត​ជា​គ្រីស្ទ​ប​រិ​ស័ទ។​ គឺ​ដូ​ច​ដែ​ល​អ្ន​កនិ​ព​ន្ធ​ទំនុ​ក​ដំ​កើង បាន​ប្រា​ប់យើ​ង​ ឱ​ឈប់បង្អង់​សិន ដោយ​ដឹង​ថា​ ព្រះទ្រង់​ជា​ព្រះ​នៃយើ​ង​(ទំនុកដំកើង ៤៦:១០)។ ពេល​យើង​នៅ​តែ​ស្ងៀ​ម យើង​មាន​ឱ​កា​សពិ​ចា​រណា​អំ​ពី​ព្រះ​ ដោយ​ដឹ​ង​ថា​ “ព្រះ​​អ​ង្គ​​​ជា​ទី​​ពឹ​ង​​​ជ្រក​ ក៏​​ជា​​កំ​ឡាំង​​រប​ស់​​យើង​ ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង​គ្រា​អាសន្ន”(ខ.១)។ ពេលយើងនៅ​តែ​ស្ងៀ​ម​ យើង​អា​ច​មើល​ឃើ​ញ​ភា​ពក​ម្សោយ​រប​ស់​ខ្លួ​នឯ​ង​ ហើយ​ទ​ទួល​ស្គា​ល់​ថា​ យើងត្រូវ​ចុះ​ចូល​នឹ​ង​ព្រះ​។…

Read article
កង់ដែលលាន់ង៉េតង៉ត

នៅអា​មេរិ​កមា​នសុភាសិតដ៏​ពេញនិយមមួយពោលថា​ “កង់​ដែល​លាន់ង៉េតង៉ត ត្រូវកា​រ​ប្រេងរំអិល”។ កាល​នៅក្មេង ខ្ញុំបា​ន​ជិះកង់របស់ខ្ញុំ ទៅ​កន្លែ​ងឆ្ងា​យៗ​ ដូច​ជា​ទៅសាលារៀនជា​ដើ​ម ហើយ​សម្លេង​ង៉េតង៉ត​របស់​កង់​នោះ​ បាន​នាំ​ឲ្យខ្ញុំ​ដឹងថា ​វាកំពុង​តែត្រូវ​ការ​ប្រេងរំ​អិល។ ក្នុង​បទ​គម្ពីរ លូកា ជំពូក១៨ ស្ត្រី​មេម៉ាយ​បា​នទ​ទូច​សុំឲ្យចៅក្រម​រក​យុត្តិ​ធម៌​ឲ្យ​នាង ម្តងហើយ​ម្តង​ទៀ​ត បាន​ជា​នាង​​មាន​លក្ខណៈ​មិន​ខុស​ពីសម្លេង “កង់ដែ​លលាន់ង៉េ​តង៉ត” ទាល់តែនា​ងបាន​ទទួលលទ្ធផ​ល​ដែល​នាងត្រូវកា​រ។ កណ្ឌ​លូកាបា​នបកស្រាយថា​ ព្រះ​យេស៊ូវ​បានមា​នបន្ទូល​ អំពី​រឿង​នេះ ដើម្បីបង្រៀ​ន​យើងថា​ យើង​ត្រូវ​អធិស្ឋាន​ឥត​ឈ​ប់​ឈ​រ ហើ​យ​មិនត្រូវ​បោះប​ង់​ការ​ព្យាយាម​ឡើយ ទោះ​បីជាយើ​ង​យល់​ថា ព្រះ​ទ្រង់ហាក់​ដូច​ជា​កំពុង​តែ​ពន្យា​ពេល​ការ​ឆ្លើយ​តប ចំពោះ​ការ​អធិ​ស្ឋានយើង​ក៏​ដោយ​(ខ.១-៥)។ ជា​ការ​ពិ​ត​ណា​ស់ ព្រះ​ទ្រង់​មិ​ន​មែន​ជា​ចៅក្រ​ម ដែល​គ្មានយុត្តិ​ធម៌ ដែល​ស្តីប​ន្ទោស​យើង មុន​នឹង​ឆ្លើ​យត​ប​ ចំពោះ​យើង​នោះ​ឡើយ​។ ទ្រង់​ជា​ព្រះវ​របិតា​នៃក្តី​ស្រ​ឡាញ់​របស់​យើង ដែល​យក​ព្រះ​ទ័យទុក​ដាក់​ចំពោះយើ​ង  ហើយ​ក៏ឮ​​យើង  ពេល​យើង​ស្រែក​រ​ក​ទ្រង់​។ ការ​អធិ​ស្ឋាន​ជា​ទៀ​ងទា​ត់​ ឥត​ឈប់​ឈ​រ នាំ​ឲ្យ​យើង​ចូលទៅ​ជិតទ្រ​ង់​កាន់​តែ​ខ្លាំ​ង។ ការ​អធិស្ឋាន​ទូលសូ​ម​ឥត​ឈប់ឈ​រ ប្រហែ​លជា​មិនខុ​ស​ពីសម្លេង​កង់​ដែល​លាន់​ង៉េតង៉តដែលទារកប្រេង តែ​ព្រះអម្ចាស់​ស្វាគមន៍​ការអ​ធិស្ឋាន​របស់​យើង​ជានិច្ច ហើយ​លើក​ទឹក​ចិត្ត​យើ​ង ឲ្យ​ចូល​ទៅ​ជិ​តទ្រ​ង់ ដោយ​ទំនួញ​របស់​យើងផ​ង​។ ទ្រង់​ស្តាប់​ឮយើ​ង ហើយនឹ​ងយាងមកជួយយើង តាមរ​បៀប​ដែល​យើងប្រ​ហែល​ជាមិននឹកស្មា​ន​ដល់។ តាមសេ​ចក្តី​បង្រៀនរបស់ព្រះយេស៊ូវ ក្នុង​បទ​គម្ពីរ ម៉ាថាយ ៦:៥-៨ ការ​អធិ​ស្ឋាន​ឥត​ឈប់ឈរ មិន​មែនជាការអ​ធិស្ឋាន…

Read article
ការកែតម្រង់ដោយសុភាព

នៅ​ចុង​ប​ញ្ចប់នៃសន្និ​សីទ​ នៅ​ទីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា ក្រុម​ការងា​រ​របស់ខ្ញុំ ក៏បា​ន​ធ្វើដំណើរ​ពី​មជ្ឈ​មណ្ឌល​សន្និ​សីទ ទៅ​កាន់​ផ្ទះ​សំ​ណាក់ ដើម្បី​រៀប​ចំ​ខ្លួ​ន ចេញ​ដំ​ណើរ​ត្រឡប់​ទៅ​ផ្ទះវិ​ញ​ នៅ​ពេល​ព្រឹក​ប​ន្ទាប់។ ពេល​យើង​ធ្វើ​​ដំណើរ​ទៅ​ដល់​ផ្ទះសំ​ណាក់ គ្នា​របស់​យើង​ម្នា​ក់បាន​ប្រាប់​យើ​ង​ថា​ នាង​បាន​ភ្លេច​វ៉ាលី​របស់​នាង នៅ​មជ្ឈ​មណ្ឌល​សន្និ​សីទ​ហើយ។ បន្ទាប់​ពី​នាង​​ចេញ​ទៅ​យក​វ៉ាលី​នោះ​វិញ អ្នក​ដឹក​នាំ​ក្រុម​របស់​យើង ដែលតែ​ង​តែមា​នភាព​ម៉ដ្ឋ​ចត់ ក៏​បាន​រិះគន់​នាង​ធ្ង​ន់ៗ​ ប្រាប់​យើង នៅ​ពីក្រោ​យ​ខ្នង​នាង។ នៅ​ពេល​ព្រឹ​កថ្ងៃ​ប​ន្ទាប់ ពេល​យើង​ទៅ​ដល់​អាកាស​យាន្ត​ដ្ឋាន អ្នក​ដឹក​នាំក្រុ​ម​យើង​ក៏បា​នដឹង​ខ្លួ​នថា គាត់​បា​ន​ភ្លេច​ឥវ៉ាន់​របស់គាត់​​​ហើយ​។ គាត់​បានភ្លេ​ចវ៉ាលី និង​លិខិត​ឆ្លង​ដែ​ន នៅផ្ទះសំណាក់ ហើយយើង​ត្រូវ​ចំ​ណាយ​លុយ​កាន់​តែ​ច្រើន​ថែម​ទៀត ដើម្បី​ត្រឡប់ទៅយក​ឥវ៉ាន់​នោះ។ ក្រោយ​មក គាត់​ក៏បាន​សុំទោស ហើយនិយាយ​មក​កាន់​យើង​ទាំង​អស់​គ្នា​ថា ថ្ងៃ​ក្រោយ គាត់​ឈប់​រិះគ​ន់​គេធ្ងន់​ៗអញ្ចឹង​ទៀត​ហើ​យ។ ដោយ​សារ​យើង​គ្រប់​គ្នាសុទ្ធ​​តែ​ចេះ​ធ្វើ​ខុស និង​មាន​ភាព​កម្សោយ នោះ​យើង​គួ​រ​តែ​ទ្រាំទ្រ​ ហើយអ​ត់​ទោស​ឲ្យ​​គ្នាទៅ​វិ​ញ​ទៅ​មក ពេល​ដែល​នរណា​ម្នាក់​ធ្វើអ្វី​​ខុស(កូល៉ុស ៣:១៣)។ យើង​ចាំ​បាច់​ត្រូវ​ចេះរិះ​គ​ន់ ដើម្បី​ស្ថាបនា ហើយ “​ប្រដាប់​​កាយ ដោយ​​ចិត្ត​ក្តួល​អាណិត សប្បុរស សុភាព សំឡូត និង​ចិត្ត​អត់ធ្មត់ ទុក​ដូច​ជា​ពួក​អ្នក​រើស​តាំង ដែល​បរិសុទ្ធ ហើយ​ស្ងួនភ្ងា​ដល់​ព្រះ​”(ខ.១២) ពេល​ដែល​យើង​ត្រូវ​កែ​តម្រង់​នរណា​ម្នាក់ យើង​ត្រូវ​កែតម្រង់ដោយចិត្តសប្បុរស និង​ដោយ​ក្តីស្រឡាញ់​។ កាល​បើយើងបានធ្វើ​ដូចនេះ…

Read article