Linda Washington

You are here:
អ្នកកែប្រែអារម្មណ៍

ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​រង់​ចាំ នៅ​ស្ថានីយ​រថ​ភ្លើង ដើម្បី​ធ្វើ​ដំណើរ​ប្រចាំ​សប្តាហ៍ គំនិត​វិជ្ជមាន​ជា​ច្រើន បាន​ពពាក់​ពពូន​គ្នា នៅ​ក្នុង​គំនិត​ខ្ញុំ ដូច​អ្នក​ដំណើរ​ដែល​កំពុង​ឈរ​តម្រង់​ជួប​បញ្ជ្រាត​គ្នា ដើម្បី​រង់​ចំា​ឡើង​រថ​ភ្លើង។ ពេល​នោះ ខ្ញុំមាន​ភាព​តាន​តឹង​ក្នុង​ចិត្ត ដោយ​សារ​ការ​សង្ស័យ និង​សម្តី​ដែល​គេ​និយាយ​មក​ខ្ញុំ ដោយ​គ្មាន​មេត្តា ហើយ​ខ្ញុំ​ក៏​មាន​ភាព​អស់​សង្ឃឹម ដោយ​សារ​ភាព​អយុត្តិ​ធម៌ ដែល​សមាជិក​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ម្នាក់ បាន​ទទួល​រង កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ដល់​ពេល​ដែល​រថ​ភ្លើង​មក​ដល់ ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ​សោះ។​ ពេល​ខ្ញុំ​ឡើង​ជិះ​រថ​ភ្លើង គំនិត​មួយ​ទៀត​ក៏​បាន​លេច​ឡើង ដោយ​ជំរុញ​ឲ្យ​ខ្ញុំ​សរសេរ​សេចក្តី​អធិស្ឋាន សម្រាប់​ទូល​ថ្វាយ​ព្រះ នូវ​ពាក្យ​ទំនួញ​របស់​ខ្ញុំ។ មិន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏​បាន​សរសេរ​ពាក្យ​ទំនួញ​របស់​ខ្ញុំ​ចប់ ហើយ​ខ្ញុំ​ក៏​បាន​ដក​ទូរស័ព្ទ​របស់​ខ្ញុំ​ចេញ​មក ដើម្បី​ស្តាប់​បទ​ចម្រៀង​សរសើរ​ដំកើង។​ អារម្មណ៍​អាក្រក់​ដែល​ខ្ញុំ​មាន​មុន​នោះ ក៏​បាន​ផ្លាស់​ប្តូរ​ទាំង​ស្រុង ដោយ​មិន​ដឹង​ខ្លួន។​ ខ្ញុំ​ក៏​បាន​ដឹង​ថា តាម​ពិត ខ្ញុំ​កំពុង​តែ​អនុវត្ត​តាម​គំរូ​របស់​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៩៤។ អ្នក​និពន្ធ​បទ​គម្ពីរ​នេះ បាន​ពោល​ទំនួញ​របស់​ខ្លួន​ថា “ឱ​ចៅក្រម​នៃ​ផែនដី​អើយ សូម​ទ្រង់​ក្រោក​ឡើង សូម​សង​ដល់​ពួក​ឆ្មើងឆ្មៃ​តាម​សម​គួរ … តើ​អ្នក​ណា​នឹង​ក្រោក​ឡើង​ជំនួស​ខ្ញុំ ដើម្បី​ទាស់​នឹង​ពួកអ្នក​ដែល​ប្រព្រឹត្ត​ការ​អាក្រក់ តើ​អ្នក​ណា​នឹង​ឈរ​ឡើង​ជំនួស​ខ្ញុំ ដើម្បី​ទប់ទល់​នឹង​ពួកដែល​ប្រព្រឹត្ត​ការ​ទុច្ចរិត?”(ទំនុកដំកើង ៩៤:២,១៦)។ ត្រង់​ចំណុច​នេះ គាត់​មិន​បាន​លាក់​ទុក​អ្វី​ដែល​មាន​ក្នុង​ចិត្ត​ឡើង ពេល​ដែល​គាត់​ទូល​ថ្វាយ​ព្រះ អំពី​អំពើ​អយុត្តិ​ធម៌ ដែល​គេ​បាន​ធ្វើ​មក​លើ​ស្ត្រី​មេម៉ាយ និង​ក្មេង​កំព្រា។ បន្ទាប់​ពី​គាត់​បាន​ទូល​ពាក្យ​ទំនួញ​ដល់​ព្រះ​ជា​ម្ចាស់​ហើយ​ គាត់​ក៏​បាន​ចូល​ទៅ​ក្នុង​ការ​សរសើរ​ដំកើង​ថា…

Read article
ការអធិស្ឋាន និងរណាយន្ត

ខ្ញុំ​មាន​ការ​គោរព ចំពោះ​ភាព​ក្លាហាន​របស់​អ៊ំ​ស្រី ក្លេឌី(Glady) ទី​បី​ជា​លក្ខណៈ​សម្បត្តិ​មួយ​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​គាត់ នៅ​ពេល​ខ្លះ​ក៏​ដោយ។ ឧទារហណ៍ មាន​ពេល​មួយ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ ពេល​ដែល​គាត់​បាន​ចែក​ចាយ​ប្រាប់​ខ្ញុំ នៅ​ក្នុង​អ៊ីមែល​របស់​គាត់​ថា គាត់​បាន​កាប់​រំលំ​ដើម​វលណាត់​ដ៏​ធំ​មួយ​ដើម កាលពី​ថ្ងៃ​ម្សិល​មិញ។ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​គាត់ ព្រោះ​គាត់​មាន​អាយុ​៧៦​ឆ្នាំ​ហើយ។ គាត់​ហ៊ាន​ប្រើ​រណា​យន្ត ឬ​ត្រង់​ស៊ីន័រ ដើម្បី​កាប់​រំលំ​ដើម​ឈើ​នោះ ដែល​បាន​ដុះ​ពី​ក្រោយ​បន្ទប់​ដាក់​ឡាន​របស់​គាត់។ ពេល​ដែល​ឫស​របស់​ដើម​ឈើ​នោះ បាន​ព្យាយាម​ផុស​ចេញ​មក​តាម​ជញ្ជាំង​ស៊ីម៉ង់ គាត់​ដឹង​ថា គាត់​ត្រូវ​តែ​កាប់​ដើម​ឈើ​នោះ​ចោល។ ប៉ុន្តែ គាត់​បាន​ប្រាប់​យើង​ថា គាត់តែង​តែ​អធិស្ឋាន មុន​ពេល​គាត់​ចាប់​ផ្តើម​ធ្វើ​កិច្ចការ​ដ៏​គ្រោះ​ថ្នាក់​ដូច​នេះ។ ខណៈ​ពេល​ដែល​លោក​នេហេមា កំពុង​បម្រើ​ការ​ជា​អ្នក​ថ្វាយ​ពែង​ដល់​ស្តេច​នៃ​ចក្រ​ភព​ពើរស៊ី ក្នុង​អំឡុង​ពេល​ដែលប្រជាជន​អ៊ីស្រាអែល កំពុង​រស់​នៅ​ជា​ឈ្លើយ​សឹក មាន​អ្នក​ខ្លះ​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​យេរូសាឡិម​វិញ។ ពេល​ពួក​គេវិល​ត្រឡប់​មក​វិញ គាត់​ក៏​បាន​ទទួល​ដំណឹង​ថា “​កំផែង​នៃ​ក្រុង​យេរូសាឡិម ក៏​បាក់​បែក ហើយ​ទ្វារ​បាន​ឆេះ​អស់​ផង”(នេហេមា ១:៣)។ ដោយ​សារ​កំផែង​បាក់​បែក នោះ​ពួក​ខ្មាំង​សត្រូវ​ងាយ​នឹង​លើក​ទ័ព​មក​វាយ​យក​ទីក្រុង​យេរូសាឡិម​។ លោក​នេហេមា​មាន​ការ​អាណិត​អាសូរ ចំពោះ​ប្រជាជន​របស់​គាត់ ហើយ​ចង់​ជួយ​ពួក​គេ។ ប៉ុន្តែ គាត់​ត្រូវ​អធិស្ឋាន​ជាមុន​សិន ជា​ពិសេស ដោយ​សារ​ស្តេច​ថ្មី បាន​សរសេរ​សំបុត្រ​បង្គាប់​ឲ្យ​គេ​បញ្ឈប់​ការ​សាង​សង់ នៅ​ទីក្រុង​យេរូសាឡិម(មើល​អែសរ៉ា ៤)។ លោក​នេហេមា​ក៏​បាន​អធិស្ឋាន​ឲ្យ​ប្រជាជន​គាត់(នេហេមា ១:៥-១០) ហើយ​បន្ទាប់​មក គាត់​ក៏បាន​ទូល​សូម​ជំនួយ​ពី​ព្រះ​ជា​ម្ចាស់ មុន​ពេល​ទូល​សូម​ការ​អនុញ្ញាតិ​ពី​ស្តេច…

Read article
ការស្កប់ចិត្តបំផុត

នៅ​ពេល​ដែល​ក្រុម​ការងារ​យើង​បាន​ចែក​អាហារ​សម្រន់​ដល់​កុមារ នៅ​កម្ម​វិធី​របស់​សាលា​ព្រះ​គម្ពីរ យើង​បាន​កត់​សំគាល់ ឃើញ​ក្មេង​ប្រុស​តូច​ម្នាក់ កំពុង​ញ៉ាំ​អាហារ​ដែល​យើង​ចែក​ឲ្យ​អស់​គ្មាន​សល់ ដោយ​សារ​ស្រេក​ឃ្លាន​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​ទៅ​រើ អាហារ​ដែល​ក្មេង​ដទៃ​ទៀត​ញាំ​សល់ នៅ​លើ​តុ​ជា​មួយ​គាត់​។ ​ក្រោយ​មក ខ្ញុំ​បាន​ឲ្យ​ពោត​លីង​មួយ​កញ្ចប់ ឲ្យ​គាត់​ញាំ​ថែម​ទៀត តែ​គាត់​នៅ​តែ​មិន​ឆ្អែត​ដដែល។ ក្នុង​នាម​ជា​អ្នក​ដឹក​នាំ យើង​មាន​ការ​ព្រួយ​បារម្ភ​ថា ហេតុ​អ្វី​បាន​ជា​ក្មេង​តូច​ម្នាក់​នេះ​ឃ្លាន​ខ្លាំង​យ៉ាង​នេះ។ រឿង​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា យើង​ក៏​អាច​មាន​ការ​ស្រេក​ឃ្លាន ក្នុង​ផ្លូវ​អារម្មណ៍ ដែល​មិន​ចេះ​ឆ្អែត​ឆ្អន់ ដូច​ក្មេង​ប្រុស​ម្នាក់​នេះ​ដែរ។ យើង​ខំ​ប្រឹង​ស្វែង​រក​វិធី​ជា​ច្រើន ដើម្បី​បំពេញ​ការ​ស្រេក​ឃ្លាន ក្នុង​ជម្រៅ​ចិត្ត​យើង ប៉ុន្តែ យើង​នៅ​តែ​មិន​អាច​បំពេញចិត្ត​ខ្លួន​ឯង​ឲ្យ​ឆ្អែត​បាន។ ហោរា​អេសាយ​បាន​អញ្ជើញ​អស់​អ្នក​ដែល​ស្រេក​ឃ្លាន ឲ្យ“​មក​ទិញ ហើយ​បរិភោគ​” (អេសាយ ៥៥:១) ។ ប៉ុន្តែ បន្ទាប់មក​គាត់​ក៏​បាន​សួរ​ថា “ហេតុ​អ្វី​បាន​ជា​ចាយ​ប្រាក់​ ឲ្យបាន​តែ​របស់​ដែល​មិន​មែន​ជា​អាហារ ហើយ​បង់​កំឡាំង ឲ្យ​បាន​តែ​របស់​ដែល​មិន​ស្កប់​ចិត្ត​ដូច្នេះ?” (ខ.២)។ ត្រង់​ចំណុច​នេះ លោក​អេសាយ​មិន​គ្រាន់​តែ​និយាយ​សំដៅ ទៅ​លើ​ការ​ស្រេក​ឃ្លាន ខាង​រូប​កាយ​ប៉ុណ្ណោះ​ទេ។  ព្រះ​ទ្រង់​អាច​ចម្អែត​ការ​ស្រេក​ឃ្លាន ទាំង​ខាង​វិញ្ញាណ និង​ខាង​ផ្លូវ​អារម្មណ៍​របស់​យើង តាម​រយៈ​ការ​សន្យា​ថា ទ្រង់​នឹង​មាន​ព្រះ​វត្ត​មាន នៅ​ជាប់​ជា​មួយ​យើង​ជា​និច្ច។ “ការ​តាំង​សេចក្ដី​សញ្ញា​ដ៏​អស់​កល្ប” នៅ ខ.៣ គឺ​ជា​ការ​រំឭក អំពី​ការ​សន្យា​មួយ ដែល​ព្រះ​ទ្រង់​ប្រទាន​ស្តេច​ដាវីឌ…

Read article
ការកាត់ទោសអ្នកដទៃ

ខ្ញុំ​រហ័ស​នឹង​រិះ​គន់​នរណា​ក៏​ដោយ ដែល​ខ្ញុំ​ឃើញ​ដើរ​បណ្តើរ មើល​ទូរស័ព្ទ​បណ្តើរ នៅ​តាម​ផ្លូវ។ ខ្ញុំ​ក៏​បាន​និយាយ​ម្នាក់​ឯង​ថា តើ​ពួក​គេ​មិន​ខ្លាច​ឡាន​បុក​ទេ​ឬ? តើ​ពួក​គេ​ខ្វល់​អំពី​សុវត្ថិ​ភាព​របស់​ខ្លួន​ឯង​ឬទេ? ប៉ុន្តែ​ ថ្ងៃ​មួយ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​ឆ្លង​តាម​ច្រក​ចូល ទៅ​ក្នុង​ផ្លូវ​ចង្អៀត​មួយ ខ្ញុំ​មាន​ការ​ជក់​ចិត្ត​នឹង​សារ នៅ​ក្នុង​ទូរស័ព្ទ​ខ្ញុំ​យ៉ាង​ខ្លាំង បាន​ជាខ្ញុំ​មិន​បាន​មើល​ឡាន ដែល​ខាង​ឆ្វេង​ដៃ​ខ្ញុំ។ អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​អ្នក​បើក​បរ​បាន​ឃើញ​ខ្ញុំ​ទាន់ ហើយ​ក៏​បាន​បញ្ឈប់​ឡាន​ភ្លាម​ៗ។ ប៉ុន្តែ ខ្ញុំ​មាន​អារម្មណ៍​ខ្មាស់​អៀន។ ពេល​នោះ ម្រាម​ដែល​ចង្អុល​រិះ​គន់​គេ ដោយ​តាំង​ខ្លួន​ជា​អ្នកសុចរិត បាន​បែរ​មក​ចង្អុល​ខ្លួន​ឯង​វិញ។​ ខ្ញុំ​បាន​កាត់​ទោស​អ្នក​ដទៃ ប៉ុន្តែ ទី​បំផុត ក៏​បាន​កាត់​ទោស​ខ្លួន​ឯង​វិញ។ ការ​មាន​ពុត ក៏​ជា​ប្រធាន​បទ​ដែល​ព្រះ​យេស៊ូវ បាន​លើក​មក​មាន​បន្ទូល នៅ​ក្នុង​សេចក្តី​អធិប្បាយ​នៅ​លើ​ភ្នំ​ផង​ដែរ។ គឺដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “អ្នក​មាន​ពុត​អើយ ចូរ​យក​ធ្នឹម​ពី​ភ្នែក​របស់​ខ្លួន​ចេញ​ជា​មុន​សិន នោះ​ទើប​នឹង​បាន​ឃើញ​ច្បាស់ អាច​នឹង​យក​កំទេច​ចេញ​ពី​ភ្នែក​របស់​បង​ប្អូន​អ្នក​បាន​ដែរ”(ម៉ាថាយ ៧:៥)។ ខ្ញុំមាន “ធ្នឹម” ដ៏​ធំ​មួយ នៅ​ក្នុង​ភ្នែក ដែល​ធ្វើ​ឲ្យ​ខ្ញុំ​កាត់​ទោស​អ្នក​ដទៃ ដោយ​ភ្លេច​មើល​មក​ខ្លួន​ឯង។ ព្រះយេស៊ូវ​ក៏​មាន​បន្ទូល​ផង​ដែរ​ថា “ដ្បិត​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា នោះ​គេ​នឹង​ថ្កោល​អ្នក​វិញ​យ៉ាង​នោះ​ដែរ”(៧:២)។ ពេល​ខ្ញុំ​នឹក​ចាំ​អំពី​ទឹក​មុខ​ដែល​ទើស​ទាល់​ ដែល​ខ្ញុំ​បាន​ឃើញ​នៅ​លើ​មុខ​អ្នក​បើក​បរ បន្ទាប់​ពី​គាត់​បាន​ជាន់ហ្រ្វាំង​ឈប់​ភ្លាម​ៗ ពេល​ខ្ញុំ​ដើរ​ពី​មុខ​ឡាន​គាត់ ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ទឹក​មុខ​ដែល​ទើស​ទាល់ ដែល​ខ្ញុំ​មាន ពេល​ខ្ញុំ​រិះគន់អ្នក​ដទៃ​ដែល​ជក់​មើល​ទូរស័ព្ទ។…

Read article
ការប្រឹក្សា ពីលោកឪពុករបស់ខ្ញុំ

បន្ទាប់​ពី​ខ្ញុំ​បាន​បាត់​បង់​ការងារ​ជា​អ្នក​កែ​សម្រួល​អត្ថបទ ខ្ញុំ​ក៏​បាន​អធិស្ឋាន សូម​ព្រះ​ទ្រង់​ជួយ​ខ្ញុំ ឲ្យ​រក​បាន​ការងារ​ថ្មី។ ប៉ុន្តែ ជា​ច្រើន​សប្តាហ៍​បាន​កន្លង​ផុត​ទៅ ហើយ​ខ្ញុំ​ក៏​មិន​បាន​ព្យាយាម​ស្វែង​រក​បណ្តាញ និង​បំពេញ​ពាក្យ​សុំ​ការងារ​ឡើយ​។ ពេល​នោះ​ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​រអ៊ូរទាំ។ ខ្ញុំ​ក៏​បាន​ឱប​ដៃ ដោយ​ការ​មិន​សប្បាយ​ចិត្ត ចំពោះ​ការ​អធិស្ឋាន ដែល​មិន​បាន​ទទួល​ការ​ឆ្លើយ​តប ហើយ​ក៏​បាន​ទូល​សួរ​ព្រះ​អង្គ​ថា “តើ​ព្រះ​អង្គ​ជ្រាប​ទេ ថា​ការងារ មាន​សារៈ​សំខាន់​ប៉ុណ្ណា​ចំពោះ​ទូល​បង្គំ?” លោក​ឪពុក​របស់​ខ្ញុំ ច្រើន​តែ​បាន​រំឭក​ខ្ញុំ ឲ្យ​ទុក​ចិត្ត​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អម្ចាស់ អំពី​ស្ថាន​ភាព​នៃ​ការងារ​របស់​ខ្ញុំ។ ពេល​ដែល​ខ្ញុំ​បាន​ជជែក​គ្នា​ជា​មួយ​គាត់ គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​ថា “ប៉ា​ចង់​ឲ្យ​កូន​ឈាន​ទៅ​ដល់​ចំណុច​ ដែល​កូន​ទុក​ចិត្ត​អ្វី​ដែល​ព្រះ​អង្គ​បាន​មាន​បន្ទូល”។ ពាក្យ​ណែនាំ​របស់​ឪពុក​ខ្ញុំ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បទ​គម្ពីរ​សុភាសិត ជំពូក​៣ ដែល​បាន​ចែង​អំពី​ការ​ប្រឹក្សា​ប្រកប​ដោយ​ប្រាជ្ញា ពី​ឪពុក​ម្តាយ ទៅ​កាន់​កូន​ជា​ទីស្រឡាញ់​របស់​ខ្លួន។​ ជា​ពិសេស បទ​គម្ពីរ​នេះ​ត្រូវ​នឹង​ស្ថាន​ភាពរបស់​ខ្ញុំ។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ចូរ​ទី​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ។ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង”(សុភាសិត ៣:៥-៦)។ ព្រះ​ទ្រង់​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​របស់​យើង គឺ​មាន​ន័យ​ថា ព្រះ​ទ្រង់​នឹង​នាំ​ផ្លូវ​យើង​ ឆ្ពោះ​ទៅ​រក​គោល​ដៅ​របស់​ទ្រង់ ដើម្បី​ការ​លូត​លាស់​របស់​យើង។ គោល​ដៅ​សំខាន់​បំផុត​របស់​ទ្រង់ គឺ​ដើម្បី​ឲ្យ​ខ្ញុំ​បាន​ផ្លាស់​ប្រែ កាន់​តែ​មាន​លក្ខណៈ​ដូច​ទ្រង់។ ការ​នេះ​មិន​មាន​ន័យ​ថា ផ្លូវ​ដែល​ទ្រង់​បាន​ជ្រើស​រើស​ឲ្យ​យើង នឹង​មាន​ភាព​ងាយ​ស្រួល​សម្រាប់​យើង​នោះ​ទេ។ ប៉ុន្តែ ខ្ញុំ​អាច​ទុក​ចិត្ត​ថា ការ​ដឹក​នាំ និង​ការ​រៀប​ចំ​ពេល​វេលា​របស់​ទ្រង់…

Read article
សហគមន៍ថ្មី

ម៉ៃចា(Maija)កូន​ស្រី​របស់​លោក​ខារី(Carries) ដែល​ជា​មិត្ត​ភក្តិ​របស់​ខ្ញុំ មាន​អាយុ​៥​ឆ្នាំ មាន​របៀប​លេង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ នៅ​ពេល​លេង​កម្សាន្ត។ នាង​ចូល​ចិត្ត​យក​តុក្កតា​ប្រភេទ​ខុស​ៗ​គ្នា​មក​ដាក់​ចម្រុះ​គ្នា ដើម្បី​បង្កើត​ជា​សហគមន៍​ថ្មី​មួយ។ នៅ​ក្នុង​ពិភព​នៃ​ក្តី​ស្រមៃ​របស់​នាង អ្វី​ៗ​ស្ថិត​នៅ​រួម​គ្នា ក្នុង​ក្រុម​តែ​មួយ។ តុក្កតា​របស់​នាង គឺ​ជា​ប្រជា​ជន​របស់​នាង។​ នាង​ជឿ​ថា​ ពួក​គេ​មាន​ភាព​សប្បាយ​រីក​រាយ​បំផុត ពេល​ដែល​ពួក​គេ​នៅ​ជា​មួយ​គ្នា ទោះ​ពួក​គេ​មាន​ទំហំ និង​រូប​រាង្គ​ខុស​គ្នា​ក៏​ដោយ។ ភាព​ប៉ិន​ប្រសប់​របស់​នាង បាន​រំឭក​ខ្ញុំ អំពី​បំណង​ព្រះ​ទ័យ ដែល​ព្រះ​ទ្រង់​មាន សម្រាប់​ពួក​ជំនុំ​ទ្រង់។ នៅ​ថ្ងៃ​បុណ្យ​ទី៥០ “​នៅ​ក្រុង​យេរូសាឡិម មាន​ពួក​សាសន៍​យូដា ជា​អ្នក​កោត​ខ្លាច​ដល់​ព្រះ ដែល​មក​ពី​គ្រប់​នគរ​នៅ​ក្រោម​មេឃ”(កិច្ចការ ២:៥)។ ទោះ​ពួក​គេ​មក​ពី​កន្លែង​ដែល​មាន​វប្ប​ធម៌ និង​ភាសា​ផ្សេង​គ្នា​ក៏​ដោយ ក៏​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​យាង​ចុះមក ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ជា​សហគមន៍​ថ្មី​មួយ ដែល​ជា​ពួក​ជំនុំ។ ចាប់​តាំង​ពី​ពេល​នោះ​មក ពួក​គេ​ក៏​ត្រូវ​បាន​ចាត់​ទុក​ជា​រូប​កាយ​តែ​មួយ ដែល​បាន​បង្រួប​បង្រួម ដោយ​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ។ អ្នក​ដឹក​នាំ​នៃ​រូប​កាយ​ថ្មី​នេះ គឺ​ជា​បុរស​មួយ​ក្រុម ដែល​ព្រះ​យេស៊ូវ​បាន​ប្រមូល​ឲ្យ​ដើរ​តាម​ទ្រង់​ជា​មួយ​គ្នា ក្នុង​អំឡុង​ពេល​ទ្រង់​បំពេញ​បេសក​កម្ម​នៅ​លើ​ផែន​ដី។ ពួក​គេ​ជា​សាវ័ក​របស់​ទ្រង់។ ហើយ​នៅ​ថ្ងៃ​បុណ្យ​ទី​៥០ មាន​មនុស្ស​កាន់​តែ​ច្រើន​ថែម​ទៀត គឺ​ប្រហែល ៣​ពាន់​នាក់(២:៤១) បាន​ក្លាយ​ជា​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ។ ដោយ​សារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ក្រុម​មនុស្ស​ដែល​មិន​ធ្លាប់​រួប​រួម​គ្នា ក៏​បាន​នៅ​ជា​មួយ​គ្នា ហើយ “មាន​របស់​ទាំង​អស់​នៅ​មូល​ព្រម​គ្នា”(ខ.៤៤)។ ពួកគេ​ស្ម័គ្រ​ចិត្ត​ចែក​រំលែក អ្វី​ដែល​ពួក​គេ​មាន…

Read article
ពេលមនុស្សម្នាក់ឈឺចាប់ ទាំងអស់គ្នាឈឺចាប់

ពេល​ដែល​មិត្ត​រួម​ការងារ​ម្នាក់​បាន​ទូរស័ព្ទ​មក​សុំ​ច្បាប់ ពេល​គាត់​មាន​ជម្ងឺ ដោយសារ​ការ​ឈឺ​ចាប់​ជា​ពន់​ពេក​ ម្នាក់​ៗ​នៅការិយ៉ា​ល័យ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ពី​គាត់។ បន្ទាប់​ពី​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​មន្ទីរ​ពេទ្យ ហើយ​សម្រាក​នៅ​លើ​គ្រែ​បាន​មួយ​ថ្ងៃ គាត់​ក៏​បាន​វិល​ត្រឡប់​មក​ធ្វើ​ការ​វិញ ហើយ​ក៏​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា គ្រួស​ក្នុង​តម្រង​នោម គឺ​ជា​ប្រភព​នៃការ​ឈឺ​ចាប់​របស់​គាត់។ ពេល​ខ្ញុំ​ឃើញ​រូប​ថត​គ្រួស​នោះ ខ្ញុំ​ក៏​បាន​ជ្រួញ​ចិញ្ចើម ដោយ​ចិត្ត​អាណឹត ទាំង​នឹក​ចាំ​អំពី​គ្រួស​ក្នុង​ប្រម៉ាត់ ដែល​ខ្ញុំ​មាន​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ កាល​នោះ ខ្ញុំ​ក៏​មាន​ការ​ឈឺ​ចាប់​ជា​ពន់​ពេក​ផង​ដែរ។ តើ​វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ឬ​ទេ ដែល​របស់​ដ៏​តូច​មួយ​ អាច​ធ្វើ​ឲ្យ​រូប​កាយ​ទាំង​មូល​មាន​ការ​ឈឺ​ចាប់​យ៉ាង​នេះ? ប៉ុន្តែ នេះ​ជា​ការ​អ្វី​ដែល​សាវ័ក​ប៉ុល​បាន​រៀប​រាប់​ក្នុង​បទ​គម្ពីរ​១កូរិនថូស ១២:២៦ ថា “បើ​អវយវៈ​១​ឈឺ នោះ​ទាំង​អស់​នឹង​ឈឺ​ជា​មួយ​គ្នា”។ ក្នុង​ជំពូក​១២ ទាំង​មូល សាវ័ក​ប៉ុល​បាន​ប្រើ​ពាក្យ​ប្រៀប​ប្រដូច អំពី​រូប​កាយ​មួយ ដើម្បី​ពិពណ៌នា អំពី​គ្រីស្ទ​បរិស័ទ នៅ​ទូទាំង​ពិភព​លោក។ ពេល​សាវ័ក​ប៉ុល​មាន​ប្រសាសន៍​ថា “ព្រះ​ទ្រង់​បាន​ផ្សំ​រូបកាយ”(ខ.២៤) គឺ​គាត់​កំពុង​និយាយ​សំដៅ​រូប​កាយ​ទាំង​មូល​នៃ​ព្រះ​គ្រីស្ទ ដែល​រាប់​បញ្ចូល​គ្រីស្ទ​បរិស័ទ​ទាំង​អស់។ យើង​រាល់​គ្នា​មាន​អំណោយ​ទាន និង​តួនាទី​ខុស​ៗ​គ្នា។ ប៉ុន្តែ ដោយសារ​យើង​រាល់​គ្នា​សុទ្ធ​តែ​ជា​ផ្នែក​មួយ​នៃ​រូប​កាយ​តែ​មួយ បើ​មនុស្ស​ម្នាក់​ឈឺ​ចាប់ គឺ​យើង​ឈឺ​ចាប់​ទាំង​អស់​គ្នា។ ពេល​ដែល​បង​ប្អូន​រួម​ជំនឿ​ម្នាក់​ទទួល​រង​ការ​បៀត​បៀន មាន​ទុក្ខ​សោក ឬ​ទុក្ខ​លំបាក យើង​ក៏​មាន​អារម្មណ៍​ឈឺ​ចាប់ គឺ​ហាក់​ដូច​ជា​កំពុង​តែ​ឆ្លង​កាត់​ទុក្ខ​លំបាក​នោះ​ដោយ​ផ្ទាល់​ដែរ។ ការ​ឈឺ​ចាប់​របស់​មិត្ត​រួម​ការងារ​របស់​ខ្ញុំ បាន​នាំ​ឲ្យ​គាត់​ទទួល​ជំនួយ ដែល​រូប​កាយ​គាត់​ត្រូវ​ការ។ ក្នុង​រូប​កាយ​នៃ​ព្រះ​គ្រីស្ទ ការ​ឈឺ​ចាប់​របស់​នរណា​ម្នាក់ បញ្ឈះ​យើង​ឲ្យ​មាន​ចិត្ត​អាណិត ហើយ​ធ្វើ​អ្វី​មួយ​សម្រាប់​គាត់។…

Read article
សូមនាំទូលបង្គំទៅរកថ្មដា

ពេល​ខ្ញុំ​កំពុង​ដើរ​ក្នុង​ហាង​ទំនិញ រក​មើល​ម៉ាស៊ីន​ចំហាយ​ទឹក ខ្ញុំ​បាន​កត់​សំគាល់​ឃើញ​ស្រ្តី​ម្នាក់​មានវ័​យ​ចំណាស់​ជាង​ខ្ញុំ ​កំពុង​ដើរ​ចុះ​ឡើង​ៗ តាម​ច្រក​ដើរ​ នៅ​ចន្លោះ​ធ្នើរ​ដាក់ទំ​និញ។ ខ្ញុំ​ឆ្ងល់​ថា គាត់​កំពុង​តែរ​កមើ​លម៉ាស៊ីន​ចំហាយ​ទឹក ដូ​ច​ខ្ញុំ​ដែរ​ទេដឹ​ង។ ខ្ញុំក៏​ជៀ​សទៅ​ម្ខា​ង ទុក​ផ្លូ​វ​ឲ្យគា​ត់ដើ​រ​ក្បែរ​ខ្ញុំ។ មិន​យូរ​ប៉ុន្មាន យើង​ក៏​បាន​ជ​ជែ​កគ្នា​ អំពី​មេរោគ​ផ្តាសាយ​ធំ​មួយ​ប្រភេទ ដែល​កំពុង​រាត​ត្បាត ក្នុង​តំបន់​ដែល​យើង​រស់​នៅ ដែល​បាន​បណ្តាល​ឲ្យ​គាត់​មាន​អាការៈ​ក្អក និ​ងឈឺ​ក្បាល​មិន​ព្រម​បា​ត់សោះ​។​ ពីរ​បី​នាទី​ក្រោយ​មក គាត់​ក៏​បាន​និយាយទាំ​ងកំ​ហឹង ដោយ​ធ្វើ​ការ​សន្និ​ដ្ឋាន អំពី​ប្រភព​នៃ​មេរោគ​នោះ។ ខ្ញុំ​ក៏​ស្តាប់​គាត់និយាយ ដោយ​មិន​ដឹង​ថា​ ត្រូវ​ធ្វើ​ដូច​ម្តេច។  បន្តិច​ក្រោយ​មក គាត់​ក៏​បាន​ចា​កចេ​ញ​ពីហា​ង​ទំនិ​ញ ដោយ​មិន​ទាន់​បាត់​ខឹង និង​នៅមា​ន​អារម្មណ៍​នឿយ​ណា​យនៅ​ឡើយ។ ទោះ​បី​ជា​គាត់​បាន​បង្ហាញ​ពី​អារម្មណ៍​នឿយ​ណាយ​រប​ស់​គាត់​ក៏ដោយ ក៏​ខ្ញុំ​មិន​ដឹ​ង​ថា ត្រូវ​ធ្វើ​អ្វីដើ​ម្បីដ​ក​យក​ការ​ឈឺចា​ប់ចេ​ញ​ពី​ខ្លួន​គាត់​បាន​​ទេ។ ស្តេច​ដាវីឌ ជា​ស្តេច​ទីពីរ​របស់​នគរ​អ៊ីស្រាអែល ដែលបា​ននិ​ពន្ធ​ទំនុក​ដំកើ​ង ដើម្បីប​ង្ហាញ​ចេញ​នូ​វ​កំហឹង និង​អារម្មណ៍នឿយ​ណាយ​របស់​ទ្រង់ ដល់​ព្រះ។ ប៉ុន្តែ ស្តេច​ដាវី​ឌបា​ន​ជ្រាប​ថា​ ព្រះ​ទ្រង់​មិន​គ្រាន់​តែ​ស្តាប់​ទ្រ​ង់​ប៉ុណ្ណោះ​ឡើយ តែព្រះអង្គ​​​ថែម​ទាំង​អាច​ធ្វើ​អ្វី​ម្យ៉ាង ដើម្បី​ដក​ការ​ឈឺ​ចាប់​ចេញ​ពី​ទ្រង់។ ក្នុង​បទ​គម្ពីរ​ទំនុកដំ​កើង ជំពូក​៦១​ ស្តេចដាវីឌ​​បាន​មានបន្ទូល​ថា “កាល​​ណា​​ចិ​ត្ត​ទូ​លបង្គំ​ត្រូវ​បង្គ្រប នោះ​ទូលបង្គំ​នឹង​អំពាវនាវ​ដល់​ទ្រង់​ពី​ចុង​ផែនដី​ផង សូម​នាំ​ទូលបង្គំ​ទៅ​ឯ​ថ្មដា​ដែល​ខ្ពស់​ជាង​ទូលបង្គំ”(ខ.២)។ ព្រះ​ទ្រង់​ជា “ទី​ជ្រក​កោន”របស់​ស្តេច​ដា​វីឌ (ខ.៣) ជា “ថ្មដា” ដែលទ្រង់​រត់​ទៅ​រក។…

Read article
មិនគ្រប់គ្រាន់ទេឬ?

ពេល​ក្រុម​គ្រួសារ​ខ្ញុំ កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ ត្រឡប់​ពី​ព្រះ​វិហារ ម​ក​ផ្ទះវិ​ញ កូន​ស្រីរ​បស់​ខ្ញុំ បាន​អង្គុ​យ​នៅ​លើ​កៅអី​ខាងក្រោយ ញាំ​នំ​ស្រួយ​រូប​ត្រី​មាស យ៉ាង​សប្បា​យរី​ក​រាយ ខណៈ​ពេល​ដែល​បង​ប្អូន​របស់​នាង​សុំ​ឲ្យ​នាង​ចែក​រំលែក​នំ​នោះខ្លះ។ ខ្ញុំ​ក៏​បាន​ព្យាយា​មនិយា​យប​ង្វៀង​ការសន្ទនា​​របស់​ពួ​កគេ​ ដោយសួ​រនា​ង​ថា “នៅ​ថ្ងៃ​នេះ តើ​កូន​រៀន​បា​ន​អ្វី​ខ្លះ​ នៅក្នុង​សាលារៀ​ន​ថ្ងៃ​អា​ទិត្យ?” នាង​ក៏​បាន​និយា​យថា ព្រះយេស៊ូវបា​ន​ធ្វើ​ឲ្យ​មាន​នំប៉័ង និង​ត្រី​មួយ​កន្ត្រក ព្រោះ​មាន​ក្មេង​ម្នាក់បាន​ថ្វាយ​នំប៉័​ង​៥​ដុំ និង​ត្រី​ពី​កន្ទុយ ដល់​ព្រះ​យេស៊ូវ ហើយទ្រ​ង់​ក៏​បាន​ប្រើ​នំប៉័ង និ​ង​ត្រី​នោះ ជា​អាហារ​សម្រាប់​ចម្អែត​មនុស្ស​​ជាង​៥​ពា​ន់នា​ក់​(យ៉ូហាន ៦:១-១៣)។ ខ្ញុំ​ក៏​បាន​ប្រា​ប់​នាង​ថា​ “ក្មេង​តូច​នោះ​ពិត​ជា​ចិត្ត​ល្អមែ​ន។ តើ​កូន​គិ​ត​ថា ព្រះ​ប្រហែល​ជា​កំពុង​តែ​ប្រាប់​កូន​ឲ្យ​ចែក​រំលែក​នំ​ត្រី​របស់​កូន​ដែ​រ​ទេ?” នាង​ក៏​បាន​ឆ្លើយត​ប​ថា “អ​ត់​ទេ ម៉ាក់”។ ខ្ញុំ​បា​នព្យា​យាម​លើក​ទឹ​ក​ចិ​ត្ត​នាង កុំ​ឲ្យ​ញាំ​នំ​ស្រួយ​នោះ តែ​ម្នាក់​ឯង​ឡើយ។ តែ​នាង​នៅ​តែ​មិន​ព្រម។ នាង​ថា​ “នាង​មិន​មាន​នំ​គ្រប់​គ្រាន់ សម្រា​ប់​យើង​ទាំង​អស់​គ្នាញាំ​ទេ”។ ការ​ចែក​រំលែកអាច​មាន​ការ​ពិបាក។ ការ​រក្សា​ទុ​ករ​ប​ស់​អ្វី ដែល​នៅ​ពី​មុខ​យើង មាន​ភាព​ងាយ​ស្រួ​ល​ជាង។ យើ​ង​ប្រហែល​ជាធ្វើ​ការ​គ​ន់​គូរ ហើយ​លើក​ហេតុ​ផល​ថា យើង​មិន​មាន​គ្រប់​គ្រាន់ សម្រាប់​គេ​គ្រ​ប់​គ្នា​ឡើយ។ ហើយ​យើង​ក៏​បានសន្និ​ដ្ឋាន​ថា បើ​ខ្ញុំ​ចែក​ឲ្យ​គេ នោះ​ខ្ញុំ​នឹង​មាន​ការ​ខ្វះ​ខាត​មិន​ខាន។ យ៉ាង​ណាមិ​ញ សាវ័ក​ប៉ុល បាន​រំឭក​យើង​ថា អ្វី​ៗ​ទាំង​អស់ ដែល​យើង​មាន គឺ​បាន​មក​ពី​ព្រះ…

Read article
ការសរសើរដំកើងព្រះ ពេលមានបញ្ហា

មាន​ពេល​មួយ​ម្តាយ​របស់​ខ្ញុំ​បាន​និយាយ​ប្រាប់​ខ្ញុំថា “ម៉ាក់​កើត​មហារីក​ហើយ”។ ពេល​នោះ ខ្ញុំ​បាន​ខំ​តាំង​អារម្មណ៍​ឲ្យ​រឹង​មាំ ប៉ុន្តែ ខ្ញុំ​នៅ​តែមិ​ន​អាច​ទប់​ទឹក​ភ្នែក​ជាប់។ ខ្ញុំ​គិត​ថា អ្នក​ក៏​មិន​ចង់​ឮ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក​ និយាយ​ពាក្យ​ដូច​នេះ​ដែរ។ ប៉ុន្តែ នេះ​ជា​លើក​ទីបី​ហើយ ដែល​ម្តាយ​ខ្ញុំ​បាន​តយុទ្ធ​នឹង​ជម្ងឺ​មហា​រីក។ បន្ទាប់​ពី​ការ​ថត និង​ពិនិត្យ​សាច់​ដែល​មាន​បញ្ហា​ជា​ទៀង​ទាត់ ម្តាយ​របស់​ខ្ញុំ​ក៏​បាន​ដឹង​ថា គាត់​មាន​ដុំ​សាច់​កាច​នៅ​ក្រោម​ដៃ​គាត់។ ទោះ​គាត់​បាន​ទទួល​ដំណឹង​អាក្រក់​ក៏​ដោយ ក៏​គាត់​នៅ​តែ​កម្សាន្ត​ចិត្ត​ខ្ញុំ។ គាត់​ប្រាប់​ខ្ញុំ​ថា “ម៉ាក់​ដឹង​ថា ព្រះ​តែង​តែ​ល្អ​ចំពោះម៉ាក់​ជា​និច្ច។ ទ្រង់​តែង​តែ​ស្មោះ​ត្រង់​ជា​និច្ច”។ ទោះ​គាត់​ត្រូវ​ឆ្លង​កាត់​ការ​វៈ​កាត់​ដ៏​ពិបាក ហើយ​បន្ទាប់​មក ត្រូវ​បាញ់​កាំរស្មី​ក៏​ដោយ ក៏​គាត់​នៅ​តែ​ដឹង​ច្បាស់​ថា ព្រះ​ទ្រង់​នៅ​តែ​គង់​នៅ​ជា​មួយ ហើយ​ស្មោះត្រ​ង់ចំពោះ​គាត់​ជា​និច្ច។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំនឹក​ចំា អំពី​លោក​យ៉ូប។ លោក​យ៉ូប​បាន​បាត់​បង់​កូន ទ្រព្យ​សម្បត្តិ និង​សុខ​ភាព​គាត់។ ប៉ុន្តែ បទ​គម្ពីរ យ៉ូប ១:២០ បាន​ប្រាប់​យើង​ថា បន្ទាប់​ពី​គាត់​បាន​ទទួល​ដំណឹង​អាក្រក់​ទាំង​អ​ស់​នេះ​ហើយ “គាត់​បាន​ផ្តួល​​ខ្លួ​ន​ក្រាប​​​ចុះ​ដល់​​ដី​ថ្វាយ​បង្គំ”។ ពេល​ប្រពន្ធ​គាត់​ប្រាប់​ឲ្យគា​ត់ជេ​រ​ព្រះ គាត់​និយាយ​ថា “យើង​​ទទួល​សេចក្តី​ល្អ​មក​ពី​ព្រះ តើ​មិន​ត្រូវ​ទទួល​សេចក្តី​អាក្រក់​ដែរ​ទេ​ឬ?”(២:១០)។ នេះ​ជា​ការ​ឆ្លើយ​តប ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ ទោះ​ក្រោយ​មក លោកយ៉ូប​បាន​រអ៊ូរទាំក៏​ដោយ ក៏​ទី​បំផុត គាត់​បាន​ទទួល​ស្គាល់​ថា ព្រះ​ទ្រង់​មិន​ដែល​ប្រែ​ប្រួល​ឡើយ។ គាត់​ដឹង​ថា ព្រះ​ទ្រង់​នៅតែ​គង់​​ជាមួយ​គាត់ ហើយ​នៅ​តែខ្វ​ល់​ពី​គាត់។ សម្រាប់​មនុស្ស​ភាគ​ច្រើន…

Read article