odbm

You are here:
អំពាវនាវ​ដល់​ព្រះអង្គ ក្នុង​ទុក្ខ​​​វេទនា

ទំនុក​ដំកើង ១១៨:១-៩ ខ្ញុំ​បាន​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ដោយ​សេចក្តី​វេទនា​របស់​ខ្ញុំ ព្រះយេហូវ៉ា​ទ្រង់​ក៏​ទទួល​ស្តាប់ ហើយ​បាន​ដាក់​ខ្ញុំ​ទុក​នៅទី​ធំ​ទូលាយ​។ ទំនុក​ដំកើង ១១៨:៥ កាល​ក្មេង​ស្រី​ជនជាតិ​ស៊ីរី ឈ្មោះ ជីណាន(Jinan) កំពុង​ជាប់​ខ្លួន នៅ​ក្រោម​អគារ​ពីរ​ជាន់ ដែល​បាន​ដួល​រលំ ដោយសារ​គ្រោះ​រញ្ជួយ​ដី នាង​ក៏​បាន​ស្រែកហៅ​ក្រុម​អ្នក​ជួយ​សង្គ្រោះ ខណៈ​ពេល​ដែល​នាង​កំពុង​ប្រើ​ខ្លួន​នាង ជា​ខែល​ការពារ​ប្អូន​ប្រុស​របស់​នាង ឲ្យ​រួច​ផុត​ពី​កំទេច​ថ្ម​ដែល​ធ្លាក់​នៅ​ជុំ​វិញ​ពួកគេ​។ នាង​ក៏​បាន​ស្រែកហៅ​គេ ដោយ​សម្លេង​ដ៏​សង្វេគ​ថា “សូម​យក​ខ្ញុំ​ចេញពី​កន្លែង​នេះ​។ ទោះ​អ្នក​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី ក៏​ខ្ញុំ​ព្រម​ដែរ​។ ខ្ញុំ​នឹង​ធ្វើ​ជា​អ្នក​បម្រើ​របស់​អ្នក”។ ការ​ស្រែក​សូម​ឲ្យ​ព្រះ​អម្ចាស់​ជួយ ក្នុង​សេចក្តី​វេទនា គឺជា​រឿង​ដែល​មាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​ទំនុក​ដំកើង​ទាំងមូល ដែល​មាន​ដូចជា : “ខ្ញុំ​បាន​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ដោយ​សេចក្តី​វេទនា​របស់​ខ្ញុំ”(១១៨:៥)។ យើង​ប្រហែល​មិន​ដែល​បាន​ដក​ពិសោធន៍​ជាមួយនឹង​ការ​ជាប់​ខ្លួន​ក្នុង​អគារ​ដែល​បាក់​ស្រុត ដោយសារ​គ្រោះ​រញ្ជួយ​ដី​ទេ តែ​យើង​រាល់​គ្នា​សុទ្ធតែ ស្គាល់​ការ​ភ័យ​ខ្លាច ដោយសារ​ការ​ពិនិត្យ​សុខ​ភាព​ឃើញ​មាន​ជំងឺ ទុក្ខ​លំបាក​ផ្នែក​សេដ្ឋកិច្ច ភាព​មិន​ច្បាស់​លាស់​នៃ​ពេល​អនាគត ឬ​ការ​បាត់បង់​ទំនាក់​ទំនងជា​ដើម​។ ក្នុង​ពេល​បែប​នោះ យើង​ប្រហែល​ទូល​សូម​ព្រះ​អម្ចាស់​ជួយ​រំដោះ​យើង​។ ប៉ុន្តែ ព្រះអង្គ​មិន​ត្រូវ​ការ​ឲ្យ​យើង​បញ្ចុះ​បញ្ចូល​ព្រះអង្គ ឲ្យ​ជួយ​យើង​នោះ​ទេ​។ ព្រះអង្គ​បាន​សន្យា​ថា​នឹង​ឆ្លើយតប ហើយ​ទោះ​ព្រះអង្គ​មិន​រំដោះ​យើង​ឲ្យ​រួចពី​ស្ថានភាព​ដ៏​លំបាក​របស់​យើង​ភ្លាមៗ​ក៏ដោយ ក៏​ព្រះអង្គ​នៅ​តែ​គង់នៅ​ជាមួយ​យើង ហើយ​កាន់​ខាង​យើង​។ ហើយ​យើង​ក៏​មិន​ចាំបាច់​ត្រូវ​ខ្លាច​គ្រោះ​ថ្នាក់​ណាមួយ ដែល​រាប់​បញ្ចូល​ទាំង​សេចក្តី​ស្លាប់​ផង​ដែរ។ យើង​អាច​ពោល​ឡើង ជាមួយ​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ថា “ព្រះយេហូវ៉ា​ទ្រង់​កាន់​ខាង​ខ្ញុំ ជាមួយនឹង​ពួក​អ្នក​ដែល​ជួយ​ខ្ញុំ​ដែរ…

Read article
ក្សត្រដែលគង់នៅលើខ្នងសត្វលា

មើល ស្តេច​នៃ​នាង ទ្រង់​យាង​មក​ឯ​នាង ទ្រង់​សុភាព ហើយ​គង់​លើ​សត្វ​លា។ ម៉ាថាយ ២១:៥ ព្រះយេស៊ូវ​យាង​ចូល​ទីក្រុង​យេរូសាឡិម នៅ​ថ្ងៃ​អាទិត្យ ដែល​សព្វ​ថ្ងៃ​នេះ ព្រះវិហារ​មួយ​ចំនួន​បាន​ហៅ​ថ្ងៃ​នោះ​ថា ថ្ងៃ​អាទិត្យ​នៃ​ស្លឹក​ចាក។ ជា​ការ​ពិត​ណាស់ ពេល​នោះ​មិន​មែន​ជា​លើក​ទី​១ ដែល​ព្រះយេស៊ូវ​បាន​យាង​ចូល​ទីក្រុង​យេរូសាឡិម​ឡើយ។ ក្នុង​នាម​ព្រះអង្គ​ជា​ជនជាតិ​យូដា ព្រះអង្គ​ប្រាកដ​ជា​បាន​យាង​ចូល​ទីក្រុង​នេះ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ធំ​ៗ​ទាំង​បី(លូកា ២:៤១-៤២ យ៉ូហាន ២:១៣ ៥:១)។ កាល​ពី​៣​ឆ្នាំ​មុន ព្រះគ្រីស្ទ​ក៏​បាន​បំពេញ​ព្រះរាជកិច្ច និង​បង្រៀន​ក្នុង​ទីក្រុង​យេរូសាឡិម។ តែ​នៅ​ថ្ងៃ​អាទិត្យ​នោះ ព្រះ​អង្គ​យាង​ចូល​មក​ក្នុង​ទីក្រុង​នោះ ដោយ​ហេតុ​ផល​ផ្សេង​ពី​នេះ។ ព្រះអង្គ​បាន​យាង​ចូល​ទីក្រុង​យេរូសាឡិម ដោយ​គង់​នៅ​លើ​ខ្នង​សត្វ​លា នៅ​ពេល​ដែល​មនុស្ស​រាប់​ពាន់​នាក់​កំពុង​ធ្វើ​ដំណើរ​ចូល​ទីក្រុង​នេះ ដូច​នេះ មនុស្ស​ជា​ច្រើន​បាន​ងាក​មក​ផ្ដោតអារម្មណ៍ ទៅ​លើ​ព្រះ​អង្គ​(ម៉ាថាយ ២១:៩-១១)។ ហេតុអ្វី​ទ្រង់​បង្ហាញ​អង្គ​ទ្រង់ នៅ​ចំពោះ​មុខ​មនុស្ស​រាប់​ពាន់​នាក់ បន្ទាប់​ពី​ទ្រង់​មិន​បាន​ស្វែង​រក​ប្រជាប្រិយភាព កាល​ពី​៣​ឆ្នាំ​មុន? ហេតុអ្វី​ព្រះអង្គ​ព្រម​ឲ្យ​គេ​ប្រកាស​ថា ព្រះអង្គ​ជា​ស្តេច ពេល​ដែល​ព្រះអង្គ​សល់​ពេល​តែ​៥​ថ្ងៃ​ប៉ុណ្ណោះ ព្រះ​អង្គ​នឹង​សុគត​ហើយ? កណ្ឌ​គម្ពីរ​បាន​ចែង​ថា រឿង​នេះ​បាន​កើត​ឡើង ដើម្បី​សម្រេច​តាម​បទ​ទំនាយ មាន​អាយុ​កាល​៥០០​ឆ្នាំ(ម៉ាថាយ ២១:៤-៥) ដែល​បាន​ប្រកាស​ថា ក្សត្រ​ដែល​ព្រះ​ទ្រង់​បាន​ជ្រើស​តាំង នឹង​យាង​ចូល​ទីក្រុង​យេរូសាឡិម “ទ្រង់​ជា​អ្នក​សុចរិត ហើយ​មាន​ជ័យជំនះ ទ្រង់​ក៏​សុភាព ទ្រង់​គង់​លើ​សត្វ​លា”(សាការី…

Read article