ចូរឲ្យបានបរិសុទ្ធ ព្រោះព្រះអង្គបរិសុទ្ធ
ក្រឹត្យវិន័យរបស់ព្រះបានត្រាស់ហៅយើង ឲ្យរស់នៅជាមនុស្ស តាមបំណងព្រះទ័យព្រះ គឺរស់នៅជាមនុស្សដែលឆ្លុះបញ្ចាំង ឲ្យគេស្គាល់ចារិកលក្ខណៈរបស់ព្រះអាទិករ។ នៅថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹងធ្វើការបកស្រាយ អំពីទំនាក់ទំនងរវាងរូបភាព និងក្រឹត្យវិន័យរបស់ព្រះអង្គ។ អត្ថបទ ពេលដែលព្រះទ្រង់ប្រមូលផ្តុំរាស្រ្តព្រះអង្គ នៅជើងភ្នំស៊ីណាយ ហើយប្រទានក្រិត្យវិន័យដល់ពួកគេ ហើយក៏បានរាប់ពួកគេជារាស្រ្តជ្រើសតាំង ក្នុងចំណោមជាតិសាសន៍ទាំងឡាយ ក្នុងពិភពលោក។ ពេលនោះ ព្រះអង្គក៏បានប្រាប់ពួកគេថា “ចូរឲ្យឯងរាល់គ្នាបានបរិសុទ្ធ ដ្បិតអញជាបរិសុទ្ធ”។ នេះមិនមែនជាការត្រាស់ហៅថ្មីនោះទេ។ យើងត្រូវទទួលខុសត្រូវក្នុងការរស់នៅដោយសេចក្តីបរិសុទ្ធ ព្រោះព្រះទ្រង់បរិសុទ្ធ គឺបានចាក់ឫស និងមានមូលដ្ឋានគ្រឹះនៅក្នុងការបង្កើតរបស់ព្រះអង្គ។ កាលព្រះអង្គបង្កើត និងរចនាយើងមក ព្រះអង្គមានបន្ទូលថា “ចូរយើងធ្វើមនុស្សឲ្យដូចជារូបយើង ឲ្យមានភាពដូចយើង”។ ពេលព្រះអង្គបង្កើតមនុស្សមក ឲ្យមានភាពដូចព្រះអង្គ គឺមានន័យថា ក្នុងនាមយើងជាស្នាព្រះហស្តព្រះអង្គ ដែលមានភាពដូចព្រះអង្គ ព្រះអង្គបានត្រាស់ហៅយើងឲ្យរស់នៅ ដោយឆ្លុះបញ្ចាំងឲ្យគេឃើញចារិកលក្ខណៈរបស់ព្រះអង្គ។ យើងត្រូវឆ្លុះបញ្ចាំងឲ្យគេឃើញសេចក្តីបរិសុទ្ធរបស់ព្រះអង្គ ក្នុងការរស់នៅរបស់យើង។
Read article