April 4, 2023

You are here:
ព្រះអង្គស្ម័គ្រព្រះទ័យសុគត

ព្រះយេស៊ូវ​មិន​មានការ​ស្ទាក់​ស្ទើរ ក្នុង​ការ​ជួយ​សង្រ្គោះ​រាស្រ្ត​ព្រះអង្គ​ឡើយ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្រ្ពោល(R.C. Sproul) សូម​និយាយ​សង្កត់ធ្ងន់​ថា ព្រះគ្រីស្ទ​បាន​ស្ម័គ្រ​ព្រះទ័យ​យាងចុះ​មក​ក្នុង​ពិភពលោក ហើយ​រងទុក្ខ ដើម្បី​ប្រោស​លោះ​យើង​ឲ្យ​រួចពី​បាប។ អត្ថបទ ព្រះគម្ពីរ​បាន​ចែងថា ព្រះវរបិតា​បាន​ចាត់​ព្រះរាជបុត្រា ឲ្យ​យាងចុះ​មក​ក្នុង​លោកិយ។ តែ​ពេល​ដែល​ព្រះអង្គ​ចាត់​ព្រះរាជបុត្រា​ឲ្យ​យាងចុះ​មក គឺ​ដោយសារ​ចាប់តាំងពី​អស់​កល្ប​ជានិច្ច​មក ព្រះរាជបុត្រា​បាន​យល់ព្រម​យាងចុះ​មក​ក្នុង​លោកិយ។ ដូចនេះ អង្គ​ទី២នៃ​ព្រះ​ត្រៃ​ឯក មិនបាន​ស្ទាក់ស្ទើរ នៅក្នុង​ការ​យាងចុះ​មក​ក្នុង​ផែនដី​នោះ​ឡើយ។ តែ​ចាប់តាំងពី​អស់​កល្ប​ជានិច្ច​រៀងមក ព្រះអង្គ​សព្វព្រះទ័យ​នឹង​ធ្វើតាម​បំណង​ព្រះទ័យ​ព្រះវរបិតា។ ហើយ​ការព្រមព្រៀង​រវាង​ព្រះវ​បិតា និង​ព្រះរាជបុត្រា បាន​កើតមាន​តាំងពី​មុន​កំណើត​ផែនដី ហើយ​ព្រះរាជបុត្រា​ក៏បាន​ស្ម័គ្រ​ព្រះទ័យ​ទទួលយក​ភាពជា​មនុស្ស ព្រម​ទទួលការ​បន្ទាបបន្ថោក ក្នុង​ភាពជា​អ្នកបម្រើ ដោយ​ស្តាប់​បង្គាប់​ទាល់តែ​សុគត ដើម្បី​ប្រោស​លោះ​រាស្រ្ត​ព្រះអង្គ។

Read article
នៅជាប់នឹងព្រះយេស៊ូវ

ចូរ​នៅ​ជាប់នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់នឹង​អ្នករាល់គ្នា​ចុះ។ យ៉ូហាន ១៥:៤ កាល​ប៉ុន្មាន​ឆ្នាំមុន យើង​បាន​នាំ​ឆ្មា​ពណ៌ខ្មៅ​មួយ​ក្បាល ឈ្មោះ​ជូ​ណូ(Juno) ពី​កន្លែង​សង្រ្គោះ​សត្វ ចូល​មក​រស់នៅ​ក្នុង​ផ្ទះ​យើង ។ តាមពិត​ទៅ ពី​ដំបូង ខ្ញុំ​គ្រាន់តែ​ចង់​កាត់បន្ថយ​សត្វ​កណ្តុរ នៅផ្ទះ​យើង​ប៉ុណ្ណោះ តែ​ក្រុម​គ្រួសារ​ខ្ញុំ​ចង់បាន​សត្វ​ចិញ្ចឹម។ កន្លែង​សង្គ្រោះ​សត្វ​បាន​ណែនាំ​យ៉ាង​ច្បាស់លាស់ អំពី​របៀប​ឲ្យ​ចំណី នៅ​សប្តាហ៍​ដំបូង ដើម្បី​ឲ្យ​ជូណូ​ដឹង​ថា ផ្ទះ​របស់​យើង​បាន​ក្លាយជា​ផ្ទះ​របស់​វា​ហើយ វា​ជា​សមាជិក​គ្រួសារ​យើង ហើយ​វា​នឹងមាន​អាហារ និង​សុវត្ថិភាព​ជានិច្ច ​ក្នុង​ផ្ទះ​យើង។ ការអនុវត្ត​ន៍​ដូចនេះ នឹង​ធ្វើឲ្យ​វា​ត្រឡប់​មក​ផ្ទះ​វិញ នៅ​ថ្ងៃណា​វា​ដើរចេញ​ទៅ​ត្រាច់ចរ​ខាងក្រៅ។ បើ​យើង​មិនបាន​ដឹង​អំពី​ផ្ទះ​ពិតប្រាកដ​របស់​យើង​ទេ យើង​នឹង​ចាញ់​ការ​ល្បួង ឲ្យ​ដើរ​ត្រាច់ចរ ស្វែងរក​សេចក្តីល្អ សេចក្តី​ស្រឡាញ់ និង​អត្ថន័យ​ជីវិត នៅ​កន្លែង​ខុស។ បើ​យើង​ចង់​រក​ឃើញ​ជីវិត​ពិត ចូរ​យើង​នឹក​ចាំ​ព្រះបន្ទូល​ព្រះយេស៊ូវ​ ដែល​បាន​ប្រាប់​យើង ឲ្យ​នៅ​ជាប់​ព្រះអង្គ(យ៉ូហាន ១៥:៤)។ អ្នកប្រាជ្ញ​ព្រះគម្ពីរ​ឈ្មោះ ហ្វ្រេដឺរិក ដេល ប្រ៊ូន័រ(Frederick Dale Bruner) បាន​និយាយ​សង្កត់ធ្ងន់​ថា ពាក្យ​នៅ​ជាប់ (ស្រដៀង​នឹង​ពាក្យ មាន​ទីលំនៅ) ធ្វើឲ្យ​យើង​នឹក​ចាំ​អំពី​គ្រួសារ និង​ផ្ទះ។ ព្រះយេស៊ូវ​ក៏​បាន​ធ្វើការ​បកស្រាយ ដោយមាន​បន្ទូល​ជា​ពាក្យប្រៀប​ប្រដូច អំពី​ខ្នែង​ដែល​នៅ​ជាប់នឹង​ដើម​ទំពាំងបាយជូរ។ ដើម្បីឲ្យ​ខ្នែង​ទំពាំងបាយជូរ​​រស់…

Read article