Truth for Life

You are here:
ព្រះ​នាម​ដ៏​លើស​លប់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ម៉ូសេ​ថា «អញ​ជា​ព្រះ​ដ៏​ជា​ព្រះ» រួច​ទ្រង់​មាន​ព្រះ​បន្ទូល​ទៀត​ថា ឯង​ត្រូវ​ឆ្លើយ​ប្រាប់​ដល់​ពួក​កូនចៅ​អ៊ីស្រាអែល​ដូច្នេះ​ថា ព្រះ​ដ៏​ជា​ព្រះ​ទ្រង់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា​។ និក្ខមនំ ៣:‌១៤ ក្នុង​វប្បធម៌​ខ្លះ អត្ថន័យ​របស់​ឈ្មោះ មិន​សូវ​សំខាន់​ទេ​។ យើង​ជ្រើសរើស​ឈ្មោះ​ដាក់​ឲ្យ​កូន ដោយសារ​ឈ្មោះ​នោះ​ស្តាប់​ទៅ​ពីរោះ ទោះ​អត្ថន័យ​របស់​ឈ្មោះ​នីមួយៗ មាន​សារៈសំខាន់​ក៏ដោយ​។ អត្ថន័យ​របស់​ឈ្មោះ​អាច​ធ្វើ​ឲ្យ​ម្ចាស់​ឈ្មោះ​មាន​ចរិត​លក្ខណៈ​បែប​ណាមួយ ឬ​នាំមក​នូវ​ក្តី​សង្ឃឹម​ដល់​អ្នក​ដែល​បានឮ​ឈ្មោះ​នោះ​។ កាល​លោក​ម៉ូសេ​ជួប​ព្រះអម្ចាស់ ក្នុង​គុម្ព​បន្លា គាត់​បាន​ទូល​សួរ​ព្រះ​អង្គ​ថា “កាល​ណា​ទូល​បង្គំ​ទៅ​ប្រាប់​ពួក​កូនចៅ​អ៊ីស្រាអែល​ថា ព្រះ​នៃ​ឰយុកោ​អ្នក​រាល់​គ្នា​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា ហើយ​គេ​សួរ​ទូល​បង្គំ​ថា តើ​ព្រះ​ទ្រង់​ព្រះ​នាម​ជា​អ្វី នោះ​តើ​ត្រូវ​ឲ្យ​ទូល​បង្គំ​ប្រាប់​គេ​ថា​ដូច​ម្តេច?”(និក្ខមនំ ៣:១៣)។ ព្រះ​នាម​ដែល​ព្រះ​ទ្រង់​បាន​ប្រាប់​លោក​ម៉ូសេ គឺ YHWH(ប្រែ​ម​កថា “អញ​ជា​ព្រះ​ដ៏​ជា​ព្រះ”) មាន​ព្យញ្ជនៈ៤ តែ​គ្មាន​ស្រះ​ទេ​។ ដូច​នេះ យើង​ឃើញថា យើង​ស្ទើរតែ​មិន​អាច​អាន​ពាក្យ YHWH បាន។ ព្រះ​នាម​ព្រះអង្គ​ជា​ឈ្មោះ​ដែល​យើង​មិន​អាច​និយាយ​ចេញ​មក​បាន​។ ហេតុ​អ្វី​ព្រះ​អង្គ​ឆ្លើយតប​លោក​ម៉ូសេ​យ៉ាង​ដូច​នេះ? លោក​ម៉ូសេ​កំពុង​ទូល​សូម​ព្រះ​នាម​ដ៏​មាន​អំណាច ដើម្បី​យក​ទៅ​ប្រាប់​រាស្រ្ត​អ៊ីស្រាអែល និង​ស្តេច​ផារ៉ោន ហើយ​ព្រះអង្គ​បាន​ប្រទាន​ព្រះ​នាម​ដែល​គាត់​មិន​អាច​អាន​ដាច់​។ ព្រះអង្គ​ហាក់​ដូច​ជា​កំពុងតែ​ប្រាប់​គាត់​ថា “គ្មាន​ឈ្មោះ​ណា ដែល​អាច​បក​ស្រាយ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ថា អញ​ជា​នរណា​នោះ​ឡើយ​។ ដូច​នេះ ឯង​ត្រូវ​ប្រាប់​គេ​ថា អញ​ជា​ព្រះ​ដ៏​ជា​ព្រះ ដែល​បាន​ចាត់​ឯង​ឲ្យ​មក​ឯពួក​គេ​។ ចូរ​ប្រាប់​ស្តេច​ផារ៉ោន​ឲ្យ​មើល​ការ​អ្វី​ដែល​អញ​នឹង​ធ្វើ ជំនួស​រាស្រ្ត​អង្គ​។ នោះ​វា​នឹង​ដឹង​ថា អញ​ជា​នរណា​។ ព្រះ​គម្ពីរ​ជា​រឿង​ដែល​មិន​គ្រាន់តែ​និយាយ​អំពី​ព្រះ​រាជ​កិច្ច​នៃ​ការ​ជួយ​សង្គ្រោះ​របស់​ព្រះ…

Read article
ព្រះ​អង្គ​បាន​យាង​មក​ប្រោស​ដើម​ត្រែង​ដែល​បាក់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

“ទ្រង់​នឹង​មិន​ផ្តាច់​ដើម​ត្រែង​ដែល​បាក់​ទេ ក៏​មិន​លត់​ប្រឆេះ​ដែល​នៅ​ហុយ​ដែរ ទ្រង់​នឹង​សំដែង​ចេញ​នូវ​សេចក្តី​យុត្តិធម៌ ដោយ​សេចក្តី​ពិត”។ អេសាយ ៤២:៣ អ្នក​ដឹកនាំ​នយោបាយ​ដ៏​អស្ចារ្យ នៅ​សម័យ​បុរាណ ពឹង​ផ្អែក​លើ​កម្លាំងទ័ព​ដើម្បី​គ្រប់​គ្រង​ទឹកដី​។(សព្វថ្ងៃ អ្នក​ដឹកនាំ​ជា​ច្រើន នៅ​បន្ត​ធ្វើ​ដូច​នេះ​ទៀត)។ ព្រះ​គម្ពីរ​បាន​ពិពណ៌នា​ថា ស្តេច​ស៊ីរូស​នៃ​ចក្រភព​ពើរស៊ី នឹង​ជាន់​ឈ្លី​ប្រជាជន ដូចជា​គេ​ជាន់​បាយអ ហើយ​ដូចជា​ជាង​ស្មូន​ជាន់​ដី​ឥដ្ឋ(អេសាយ ៤១:២៥)។ តែ​ទន្ទឹម​នឹង​នោះ ហោរា​អេសាយ​ក៏បាន​ថ្លែង​ទំនាយ អំពី​ព្រះ​ដ៏​ជា​អ្នក​បម្រើ ដែល​នឹង​យា​ងមក ទ្រង់​មាន​លក្ខណៈ​ផ្ទុយ​គ្នា​ស្រឡះ​ពី​អ្នក​ដឹកនាំ​នៅ​សម័យ​នោះ​។ ព្រះយេស៊ូវ​ជា​អ្នក​បម្រើ ព្រះអង្គ​សុភាព មាន​ព្រះទ័យ​ស្រទន់ និង​សប្បុរស​។ មនុស្ស​ដែល​អ្នក​ដទៃ​ចង់​បដិសេធ ឬ​បោះបង់ចោល ព្រះអង្គ​ស្ម័គ្រ​ព្រះទ័យ​ប្រើ​ពួកគេ​។ យើង​អាច​មាន​ការ​លើក​ទឹក​ចិត្ត​ណាស់ ពេល​បានឮ​ដូច​នេះ! ពាក្យ​ប្រៀប​ប្រដូច​អំពី​ដើម​ត្រែង​ដែល​បាក់ គឺ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ភាព​ស្រទន់ ដែល​ព្រះយេស៊ូវ​មាន​ចំពោះ​យើង​។ យើង​មិន​អាច​ផ្អែក​ទៅលើ​ដើម​ត្រែង​ដែល​បាក់ ហើយក៏​មិន​អាច​យក​វា​ទៅ​ធ្វើ​ប៉ី​សម្រាប់​ផ្លុំ​បាន​ដែរ​។ តែ​ព្រះ​យេស៊ូវ​បាន​រើស​មនុស្ស​ដែល​គេ​បោះបង់ចោល ហើយ​បាន​បង្កើត​ភ្លេង​ដ៏​ពីរោះ នៅ​ក្នុង និង​តាមរយៈ​ជីវិត​ពួកគេ​។ សព្វថ្ងៃ​នេះ អ្នក​ប្រហែល​មាន​អារម្មណ៍​ថា គេ​កំពុង​ជាន់​ឈ្លី និង​មាន​ភាព​ខ្ទេច​ខ្ទាំ ដោយសារ​ការ​អ្វី​ដែល​អ្នក​ដទៃ​បាន​ធ្វើ​មក​លើ​អ្នក ឬ​មាន​របួស​ស្នាម ដោយសារ​កំហុស​ពី​អតីត​កាល​។ អ្នក​ប្រហែល​ជា​ចង់​ជឿ​ថា អ្នក​មាន​ភាព​ប្រេះ​បែក និង​គ្មាន​តម្លៃ​។ តែ​មាន​ដំណឹង​ដ៏​រុងរឿង​មួយ​សម្រាប់​អ្នក : ព្រះ​ដ៏​ជា​អ្នក​បម្រើ​លើក​ដើម​ត្រែង​ដែល​បាក់ យ៉ាង​ប្រុង​ប្រយ័ត្ន​។ ព្រះយេស៊ូវ​ក៏​ប្រើ​ប្រឆេះ​ដែល​នៅ​ហុយ​។…

Read article
ពេលណា​អ្វីៗ​មិន​កើត​ឡើង ដូច​ដែល​អ្នក​ចង់​បាន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

“ចូរ​ខំ​ដក​គ្រប់​ទាំង​សេចក្តី​ជូរ​ល្វីង ក្តៅ​ក្រហាយ កំហឹង ឡូឡា ជេរ​ប្រមាថ និង​គ្រប់​ទាំង​សេចក្តី​អាក្រក់ ចេញពី​ពួក​អ្នក​រាល់​គ្នា​ទៅ”។ អេភេសូរ ៤:៣១ មនុស្ស​ភាគ​ច្រើន​យល់​ពី​អារម្មណ៍ នៅពេល​យើង​ក្រោក​ពី​គេង យើង​គិតថា ជីវិត​យើង​មិន​បាន​ទៅដល់​គោលដៅ ដែល​យើង​ចង់​បាន​។ អ្នក​ប្រហែល​មាន​អារម្មណ៍​ដូច​នេះ ពេល​អ្នក​ក្រោក​ពី​គេង​នៅ​ថ្ងៃ​នេះ​។ យើង​ប្រហែល​កំពុង​ប្រឈម​មុខ​ដាក់​ថ្ងៃ​ដ៏​ពិបាក ទាំង​ខាង​ផ្លូវ​កាយ ផ្លូវ​អារម្មណ៍ ផ្លូវ​ហេតុផល ផ្លូវ​ហិរញ្ញ​វត្ថុ និង​ថែម​ទាំង​ផ្លូវ​វិញ្ញាណ​ផង​ដែរ ជា​ហេតុ​នាំ​ឲ្យ​យើង​ជួប​ការ​ល្បួង​ឲ្យ​យើង​មាន​ចិត្ត​រវើរវាយ​។ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច? ពេល​នោះ យើង​គួរតែ​ចាប់​ផ្តើម​ទូល​សូម​ព្រះអង្គ​ការពារ​យើង ឲ្យ​រួច​ផុត​ពី​ប្រភព​ដ៏​គ្រោះ​ថ្នាក់ នៃ​បញ្ហា​ខាង​វិញ្ញាណ “ជា​ឃាតករ​លាក់​មុខ” ដែល​មាន​ដូចជា សេចក្តី​ជូរ​ល្វីង ការ​ស្អប់ និង​ការ​អាណិត​ខ្លួនឯង​។ សេចក្តី​អាក្រក់​ទាំង​បី​នេះ នឹង​រឹត​រួត​ជំនឿ​យើង​ឲ្យ​ដាច់​ខ្យល់​ស្លាប់​បន្តិច​ម្តងៗ ហើយ​ហៀរ​ចេញ​ជា​ការ​ច្រណែន​ឈ្នានីស និង​សម្អប់​ចំពោះ​អ្នក​ដែល​មាន​អ្វី ដែល​យើង​ចង់​បាន​។ ដូច​នេះ យើង​ត្រូវ​ការ​ជំនួយ​របស់​ព្រះអម្ចាស់ ដើម្បី​ឆ្លើយតប​ដោយ​ចិត្ត​ដែល​សុភាព មិនមែន​ដោយ​វិញ្ញាណ​ក្តៅ​ក្រហាយ ក្នុង​ស្ថានភាព​ដែល​យើង​ជួប​ប្រទះ ដែល​ប្រហែល​មានតែ​ព្រះ និង​យើង​ទេ​ដែល​ដឹង​។ ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​អេភេសូរ គាត់​បាន​លើក​ទឹក​ចិត្ត​ក៏​ដូចជា​បង្គាប់​ពួកគេ ឲ្យ​ដក​ចេញ​នូវភាព​ជូរ​ល្វីង ភាព​ក្តៅ​ក្រហាយ និង​កំហឹង​។ ការ​និយាយ​ងាយ​ស្រួល​ជា​ការ​អនុវត្ត តែ​សាវ័ក​ប៉ុល​បាន​បង្គាប់​ត្រង់​ៗ​តែ​ម្តង​។ តាម​ពិត គ្មាន​ព្រះ​រាជ​បញ្ជា​មួយ​ណា ក្នុង​ព្រះ​គម្ពីរ…

Read article
ការ​បន្ត​ក្នុង​ព្រះគុណ​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

“ប៉ុន្តែ ក្នុង​ពួក​អ្នក​នោះ មាន​អ្នក​ខ្លះ… ក៏​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះអម្ចាស់យេស៊ូវ ដល់​ពួក​សាសន៍​ក្រេក​ដែរ ព្រះ​ហស្ត​ព្រះអម្ចាស់​ក៏​នៅ​ជាមួយនឹង​គេ ហើយ​មាន​មនុស្ស​ជា​ច្រើន​បែរ​មក​ឯ​ព្រះអម្ចាស់​វិញ ដោយ​មាន​សេចក្តី​ជំនឿ រឿង​នោះ​បានឮ​ដល់​ត្រចៀក​ពួក​ជំនុំ​នៅ​ក្រុង​យេរូសាឡិម រួច​គេ​ចាត់​បាណាបាស ឲ្យ​ទៅ​ត្រឹម​អាន់ទីយ៉ូក កាល​គាត់​ទៅដល់ ហើយ​បាន​ឃើញ​ព្រះគុណ​នៃ​ព្រះ នោះ​គាត់​មាន​សេចក្តី​អំណរ ក៏​ទូន្មាន​គេ​គ្រប់​គ្នា ឲ្យ​សំរេច​ចិត្ត​នឹង​នៅ​ជាប់​ក្នុង​ព្រះអម្ចាស់”។ កិច្ចការ ១១:២០-២៣ ព្រះ​ទ្រង់​ធ្វើ​ការ​តាម​របៀប​ដ៏​អាថ៌កំបាំង និង​អស្ចារ្យ​។ នៅ​ក្នុង​ជីវិត​នៃ​ពួក​ជំនុំ​ដំបូង ការ​បៀតបៀន​ពួក​ជំនុំ​នៅ​ទីក្រុង​យេរូសាឡិម ជា​ពួក​ជំនុំ​តែមួយ​នៅ​សម័យ​នោះ បាន​បណ្តាល​ឲ្យ​ដំណឹង​ល្អ​បាន​រីកសាយ​ទៅ​កាន់តែ​ឆ្ងាយ និង​ឆាប់​រហ័ស​ជាង​មុន​។ ខណៈ​ពេល​ដែល​អ្នកជឿ​មាន​ការ​ខ្ចាត់ខ្ចាយ ទៅ​ដល់​ទីក្រុង​ភីនីក កោះ​គី​ប្រុស និង​ទីក្រុង​អាន់ទីយ៉ូក​ជាដើម ដំណឹង​ល្អ​ក៏បាន​ផ្សាយ​ទៅដល់​ជនជាតិ​ក្រិក ក្នុង​តំបន់ ហើយ​មនុស្ស​ជា​ច្រើន​ក៏​បាន​ទទួល​ជឿ​ព្រះ​។ ទោះជា​យ៉ាងណា​ក៏ដោយ ពេល​ដែល​ដំណឹង​អំពី​ការ​ប្រែ​ចិត្ត​របស់​សាសន៍​ដទៃ បានឮ​ទៅដល់​ពួក​ជំនុំ​នៅ​ទីក្រុង​យេរូសាឡិម ពួកគេ​មិន​មាន​ការ​ស្វាគមន៍​ភ្លាមៗ​ទេ​។ ពី​ដំបូង ការ​រីកសាយ​នៃ​ដំណឹង​ល្អ​បាន​កើត​មាន​ស្ទើរ​ទាំងស្រុង នៅ​ក្នុង​ចំណោម​ជនជាតិ​យូដា​។ ដំណឹង​អំពី​ការ​ប្រែ​ចិត្ត​របស់​សាសន៍​ដទៃ គឺជា​ការ​ផ្លាស់​ប្តូរ ដែល​ពួកគេ​មិន​បាន​ត្រៀម​ខ្លួន​ទទួលយក​។ តើ​ពួកគេ​ត្រូវ​មាន​ចិត្ត​រីករាយ ឬ​ប្រឆាំង? ហេតុ​នេះ​ហើយ​ពួកគេ​ក៏បាន​ជ្រើសរើស​លោក​បាណាបាស ឲ្យ​ទៅ​មើល​។ លោក​បាណាបាស​ខុសពី​អ្នក​ខ្លះ​ក្នុង​ពួក​ជំនុំ​។ គាត់​ជា​អ្នក​លើក​ទឹក​ចិត្ត និង​ទទួល​ស្គាល់​ព្រះ​រាជ​កិច្ច​នៃ​ការ​ប្រោស​លោះ​របស់​ព្រះ ក្នុង​ជីវិត​អ្នក​ដទៃ ទោះ​គេ​មាន​ការ​ភ្ញាក់​ផ្អើល ឬ​គិតថា ចម្លែក​ក៏ដោយ(កិច្ចការ ៩:២៦-២៨)។ លោក​បាណាបាស​ក៏​បាន​ទទួល​ស្គាល់​ថា…

Read article
ថ្វាយ​ទៅ​ព្រះ​ដែល​បាន​ប្រទានមក​យើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

“តែ​តើ​ទូល​បង្គំ​ជា​អ្វី ហើយ​រាស្ត្រ​របស់​ទូល​បង្គំ​នេះ​ជា​អ្វី ដែល​យើង​ខ្ញុំ​រាល់​គ្នា​អាច​នឹង​ថ្វាយ​ដង្វាយ​យ៉ាង​នេះ ដោយ​ស្ម័គ្រ​ពី​ចិត្ត​បាន ដ្បិត​គ្រប់​របស់​ទាំង​អស់​មកពី​ទ្រង់ យើង​ខ្ញុំ​រាល់​គ្នា​បាន​យក​តែពី​ព្រះ​ហស្ត​ទ្រង់ ថ្វាយ​ដល់​ទ្រង់​វិញ”។ ១របាក្សត្រ ២៩:១៤ កាល​ប៉ុន្មាន​ឆ្នាំ​មុន ព្រះវិហារ​ខ្ញុំ​មាន​បុគ្គលិក​ខ្លះ ដែល​បាន​សម្រេច​ចិត្ត​យក​ស្ទីគ័រ​ទៅ​បិទ ពីលើ​អ្វីៗ​ទាំង​អស់ ក្នុង​អគារ​ព្រះវិហារ ដោយ​ប្រកាស​ថា សម្ភារៈ​ទាំង​អស់​នោះ​ជា “កម្មសិទ្ធិ​របស់​ព្រះ​វិហារ​ផាកសាយ”។ ពី​ដំបូង ខ្ញុំ​ឆ្ងល់​ថា តើ​យើង​គួរតែ​រំពឹង​ថា អ្នក​ដែល​ចង់​លួច​ធុង​សំរាម​របស់​ព្រះវិហារ អាច​យក​វា​មក​ឲ្យ​យើង​វិញ​ទេ ពេល​ដែល​ពួក​គេ​ឃើញ​ស្ទីគ័រ​ព្រះវិហារ ហើយ​ចង់​យក​វា​មក​ឲ្យ​យើង​វិញ​។ ការ​ដាក់​ស្ទីគ័រ​នេះ​ហាក់​ដូចជា​មិន​សូវ​មាន​ប្រយោជន៍​ទេ​។ តែ​មិន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​ពិតជា​ចូល​ចិត្ត​ត្រឡប់​របស់របរ​ប្រើ​ប្រាស់​ក្នុង​ព្រះវិហារ ដើម្បី​មើល​ស្ទីគ័រ​ដែល​បញ្ជាក់​ថា វា​ជា​កម្មសិទ្ធិ​របស់​ព្រះវិហារ​។ ព្រះ​គម្ពីរ​ទាំងមូល​បាន​រំឭក​យើង​ម្តង​ហើយ​ម្តង​ទៀត​ថា ព្រះ​ទ្រង់​ជា​ម្ចាស់​លើ​អ្វីៗ​ទាំង​អស់ និង​ជា​អ្នក​ផ្គត់ផ្គង់​ប្រកបដោយ​ព្រះគុណ​។ កាល​ស្តេច​ដាវីឌ កំពុង​រៀប​ផែនការ​សាងសង់​ព្រះវិហារ ទ្រង់​បាន​ចង្អុល​បង្ហាញ​គេ​យ៉ាង​ច្បាស់ និង​ដោយ​ការ​បន្ទាប​ខ្លួន ឲ្យ​ងាក​ទៅ​រក​ការ​ផ្គត់ផ្គង់​របស់​ព្រះអម្ចាស់​។ ព្រោះ​ទ្រង់​ជ្រាប​ថា ក្នុង​នាម​យើង​ជា​ជីវិត​ដែល​ព្រះអង្គ​បាន​បង្កើត ក្នុង​ពិភពលោក​ជា​ស្នា​ព្រះ​ហស្ត​ព្រះអង្គ អ្វី​ដែល​យើង​អាច​ថ្វាយ​ទៅ​ព្រះអាទិករ គឺ​សុទ្ធតែ​ជា​អ្វី​ដែល​ព្រះអង្គ​បាន​ប្រទានមក​យើង​។ ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី សាវ័ក​ប៉ុល​ក៏បាន​សរសេរ​ផង​ដែរ​ថា “តើ​អ្នក​មាន​អ្វី​ខ្លះ ដែល​អ្នក​មិន​បាន​ទទួល ចុះបើ​បាន​ទទួល​មែន ហេតុ​អ្វី​បាន​ជា​អួត​ខ្លួន​ដូចជា​មិន​បាន​ទទួល​វិញ?”(១កូរិនថូស ៤:៧)។ ពាក្យ​ពេចន៍​របស់​ស្តេច​ដាវីឌ មិនមែន​ជា​ការ​យល់​ដឹង​ថ្មី​មួយ សម្រាប់​រាស្រ្ត​របស់​ព្រះ​នោះ​ទេ​។ ក្នុង​ជំនាន់​មុន កាល​ពួក​អ៊ីស្រាអែល​កំពុង​រៀបចំ​ខ្លួន…

Read article
ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

“ហើយ​ក្នុង​គ្រប់​ទាំង​អស់ ទោះបើ​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​ធ្វើ ដោយ​ពាក្យ​សំដី ឬ​កិរិយា​ក៏ដោយ ចូរ​ធ្វើ​ទាំង​អស់ ដោយ​ព្រះ​នាម​នៃ​ព្រះអម្ចាស់យេស៊ូវ ទាំង​អរ​ព្រះគុណ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា ដោយសារ​ទ្រង់​ផង​” កូល៉ុស ៣:១៧ ថ្ងៃ​នេះ យើង​មាន​កិច្ចការ​ដែល​ត្រូវ​ធ្វើ​។ ក្នុង​កណ្ឌ​គម្ពីរ​សំបុត្រ​កូរិនថូស​ខ្សែទី១ ពេល​ដែល​សាវ័ក​ប៉ុល​បង្គាប់​ពួក​ជំនុំ​ឲ្យ​ស្វាគមន៍​លោក​ធីម៉ូថេ​យ៉ាង​កក់​ក្តៅ ចូល​ទៅ​ក្នុង​សហគមន៍​របស់​ពួកគេ គឺ​មិនមែន​ដោយសារ​លោក​ធីម៉ូថេ​ចង់​ស្វែងរក​កេរ្តិ៍​ឈ្មោះ ចង់​មាន​មុខ​នាទី​ខ្ពង់ខ្ពស់ ឬ​ព្យាយាម​ស្វែងរក​ការ​ចាប់​អារម្មណ៍​នោះ​ទេ​។ តាម​ពិត មូល​ហេតុ​ដ៏​សាមញ្ញ គឺ​ដោយសារ​លោក​ធីម៉ូថេ កំពុង​ធ្វើ​ការ​របស់​ព្រះអម្ចាស់(១កូរិនថូស ១៦:១០)។ ការ​ធ្វើ​ការ​របស់​ព្រះអម្ចាស់ គឺ​សំដៅ​ទៅលើ​ការ​អ្វី​ក៏ដោយ ដែល​យើង​អាច​ដាក់ដៃ​ធ្វើ ឬ​ផ្ដោត​ចិត្ត​ទៅលើ ដែល​ផ្គាប់​ព្រះទ័យ​ព្រះ គឺ​កិច្ចការ​ដែល​យើង​ធ្វើ​ថ្វាយ​ព្រះអង្គ ជាជាង​ធ្វើ​ដើម្បី​ឲ្យ​មនុស្ស​ស្ងើច​សរសើរ​យើង(កូល៉ុស ៣:២៣)។ គឺ​អាច​ធ្វើ​នៅ​ក្នុង​រូបកាយ​ព្រះគ្រីស្ទ ឬ​នៅ​ក្នុង​ការ​បម្រើ​ដល់​លោកិយ​នៅ​ជុំ​វិញ​យើង​។ ក្នុង​ខ.១៧ សាវ័ក​ប៉ុល​បាន​រាប់​បញ្ចូល​ឃ្លា “ក្នុង​គ្រប់​ទាំង​អស់ ទោះបើ​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​ធ្វើ”។ ពាក្យ “ក្នុង​គ្រប់​ទាំង​អស់” ដែល​យើងជា​​គ្រីស្ទបរិស័ទ​ធ្វើ គឺ​មានន័យថា ដោយ​ជំនួយ​ពី​ព្រះវិញ្ញាណបរិសុទ្ធ យើង​គួរតែ​ព្យាយាម​ចូល​រួម​យ៉ាង​មាន​ប្រសិទ្ធភាព ក្នុង​ការងារ​ផ្សាយ​ដំណឹង​ល្អ​។ ទោះ​យើង​កំពុង​ជួយ​យក​អសារ​អ្នក​ជិត​ខាង​យើង កំពុង​ឈរ​ស្វាគមន៍​នៅ​ពីមុខ​ទ្វារ​ព្រះវិហារ ឬ​ស្ម័គ្រ​ចិត្ត​នៅ​ក្នុង​សហគមន៍ ការ​បម្រើ​នីមួយ​ៗគឺ​សុទ្ធតែ​ជា​ឱកាស ដើម្បី​នាំ​អ្នក​ដទៃ ឲ្យ​ងាក​ទៅ​រក​ព្រះ​អង្គ​សង្គ្រោះ​របស់​យើង​។ យើង​មាន​ឯកសិទ្ធិ​ពិសេស​ណាស់ ដែល​មាន​វត្ត​មាន​នៅ​លើ​ផែនដី​នេះ ដើម្បី​នាំ​អ្នក​មិន​ជឿឲ្យ​ក្លាយ​ជា​អ្នក​ដើរ​តាម​ព្រះយេស៊ូវ ដោយ​ចិត្ត​ប្តូរ​ផ្តាច់​។ ក្នុង​រូបកាយ​ព្រះគ្រីស្ទ…

Read article
ពេល​ខ្យល់​ព្យុះ​បក់​បោក​មក (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

“នោះ​កើត​មាន​ខ្យល់​ព្យុះ​ជា​ខ្លាំង ហើយ​រលក​បោក​ចូល​ក្នុង​ទូក ដល់​ម៉្លេះ​បានជា​ទូក​ពេញ​ហើយ តែ​ទ្រង់​ផ្ទំ​លក់​លើ​ខ្នើយ នៅ​កន្សៃ​ទូក ពួក​សិស្ស​ដាស់​ទ្រង់​ឡើង​ទូល​ថា លោក​គ្រូ​អើយ យើង​វិនាស ហើយ​លោក​មិន​រវល់​ទេ​ឬអី កាល​តើន​ឡើង ទ្រង់​កំហែង​ខ្យល់ ក៏​បង្គាប់​ទៅ​សមុទ្រ​ថា ចូរ​ស្ងៀម​ទៅ ហើយ​ឈប់​ចុះ នោះ​ខ្យល់​ក៏​ស្ងប់ ហើយ​ស្ងាត់ឈឹង​សូន្យ​ទាំង​អស់​ទៅ”។ ម៉ាកុស ៤:៣៧-៣៩ នរណា​ក៏ដោយ​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ក្នុង​ជីវិត សុទ្ធតែ​ដឹង​ថា ខ្យល់​ព្យុះ​នៃ​ជីវិត​នឹង​មក​ដល់​ពី​មួយ​ពេល​ទៅ​មួយ​ពេល ពិត​ប្រាកដ​មែន​។ ជួនកាល យើង​ស្រាប់តែ​ប្រឈម​មុខ​ដាក់​ការ​បាត់បង់​ការងារ ដោយ​មិន​បាន​ត្រៀម​ខ្លួន​ទុកជា​មុន ឬ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ឬ​ក៏​មនុស្ស​ជាទី​ស្រឡាញ់​ស្លាប់​ចោល ឬមួយ​មាន​ការ​បែក​គ្នា ដោយ​សោកសៅ​ជាដើម​។ យើង​ប្រហែល​មាន​អារម្មណ៍​ថា ទុក្ខ​លំបាក​ទាំង​នោះ​ហាក់​ដូចជា​ពិបាក​ពេក​សម្រាប់​យើង គឺ​ប្រៀប​ដូចជា​ទូក​ដែល​កំពុង​តែ​លិច មិន​ខុសពី​ពេល​ដែល​ពួក​សាវ័ក​កំពុង​ជួប​ខ្យល់​ព្យុះ នៅ​ក្នុង​សមុទ្រ​កាលីឡេ​នោះ​ឡើយ​។ ការ​ដើរ​តាម​ព្រះយេស៊ូវ​មិន​មានន័យថា ខ្យល់​ព្យុះ​នៃ​ជីវិត​មិន​អាច​កើត​មាន​ក្នុង​ការ​រស់នៅ​របស់​យើង​នោះ​ទេ ប៉ុន្តែ យើង​អាច​មានការ​​កម្សាន្ត​ចិត្ត ដោយ​ដឹង​ថា ព្រះ​ទ្រង់​សន្យា​ថា នឹង​ឃុំ​គ្រង​យើង នៅ​ក្នុង​ខ្យល់​ព្យុះ​នោះ​។ ព្រះអង្គ​អាច​ធ្វើ​ឲ្យ​ចិត្ត​យើង​ស្ងប់ ហើយ​ព្រះ​អង្គ​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ខ្យល់​ព្យុះ​នីមួយៗ​ស្ងប់​ផង​ដែរ​។ ពេលណា​ខ្យល់​ព្យុះ​មកដល់ យើង​ច្រើន​តែ​ជួប​ការ​ល្បួង​ឲ្យ​មាន​ការ​សង្ស័យ​ចំពោះ​ព្រះអង្គ​។ ពួក​សាវ័ក​នៅ​តែ​ទូល​សួរ​ព្រះយេស៊ូវ ទោះ​ពួកគេ​បាន​ឃើញ​ព្រះអង្គ​ធ្វើ​ការ​អស្ចារ្យ​ដោយ​ផ្ទាល់​ក៏ដោយ​។ ពួកគេ​បាន​ឃើញ​ព្រះ​អង្គ​មុខ​ទល់​នឹង​មុខ ហើយ​បាន​បរិភោគ​អាហារ​ជាមួយ​ព្រះអង្គ​រៀង​រាល់​ថ្ងៃ ប៉ុន្តែ ពេល​ដែល​ខ្យល់​ព្យុះ​មកដល់ ពួកគេ​​មាន​ការ​តក់ស្លុត ដោយ​ខ្វះ​ជំនឿ គឺ​ធ្វើ​មើលតែ​ពួកគេ​បាន​ភ្លេច​ព្រះអង្គ​ជា​នរណា…

Read article
មាន​សញ្ជាតិ​នៅ​ស្ថាន​សួគ៌

“ដ្បិត​មាន​មនុស្ស​ជា​ច្រើន ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ជា​ញយ​ៗ ហើយ​ឥឡូវ​នេះ ក៏​ប្រាប់​ទាំង​ស្រក់​ទឹក​ភ្នែក​ទៀត ថា គេ​ជា​ខ្មាំង​សត្រូវ​នឹង​ឈើ​ឆ្កាង​ព្រះគ្រីស្ទ​ទេ ចុង​បំផុត​របស់​គេ​ជា​សេចក្តី​ហិន​វិនាស គេ​យក​ពោះ​គេ​ទុកជា​ព្រះ ហើយ​យក​សេចក្តី​គួរ​ខ្មាស​របស់​គេ ទុកជា​សិរី​ល្អ​វិញ គេ​នឹក​តែ​ពី​របស់​នៅ​ផែនដី​នេះ ឯ​យើង​រាល់​គ្នា យើង​ជា​សាសន៍​ស្ថាន​សួគ៌​វិញ ក៏​នៅចាំ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អង្គ​សង្គ្រោះ ទ្រង់​យាង​មកពី​ស្ថាន​នោះ​ឯង ដែល​ទ្រង់​នឹង​បំផ្លាស់​បំ​ប្រែ​រូប​កាយ​ទាបថោក​របស់​យើង ឲ្យ​ត្រឡប់​ដូចជា​រូប​ឧត្តម​របស់​ទ្រង់”។ ភីលីព ៣:១៨-២១ អ្នក​រស់នៅ ក្នុង​ទីក្រុង​ភីលីព​របស់​ជនជាតិ​ក្រិក កាលពី​សតវត្ស៍ទី១ និង​អ្នក​ដែល​បាន​កើត​នៅ​ទីនោះ ប្រហែល​ជា​និយាយ​ថា “យើង​មិនមែន​ជា​អ្នក​ក្រុង​ភីលីព​ទេ” ព្រោះ​ពួកគេ​រស់នៅ​តាម​ច្បាប់​របស់​ចក្រភព​រ៉ូម៉ាំង ស្លៀក​ពាក់​ខោអាវ​របស់​ពួក​រ៉ូម៉ាំង និង​សរសេរ​ឯកសារ​ជា​ភាសាឡាតាំង​ទៀត​ផង​។ ពួកគេ​ជា​ពលរដ្ឋ​របស់​ចក្រភព​រ៉ូម៉ាំង​។ ទីកន្លែង​នោះ​ទាំងមូល មាន​លក្ខណៈ​ដូច​ទីក្រុង​រ៉ូម តែ​វា​មិនមែន​ជា​ទីក្រុង​រ៉ូម​ទេ​។ អ្នក​ក្រុង​ភីលីព កំពុង​រស់នៅ​ក្នុង​ទឹកដី​ក្រិក តែ​រស់នៅ​ជា​ពលរដ្ឋ​របស់​ចក្រភព​រ៉ូម៉ាំង​។ សាវ័ក​ប៉ុល​បាន​ប្រាប់​ពួក​គេ​ថា ការ​រស់នៅ​ជា​គ្រីស្ទបរិស័ទ​ក៏​មាន​លក្ខណៈ​ស្រដៀង​ការ​រស់នៅ​របស់​ពួកគេ​ផង​ដែរ : យើង​កំពុង​រស់នៅ​ជា​គ្រីស្ទបរិស័ទ​នៅ​លើ​ផែនដី តែ​មិន​ទាន់​មាន​វត្ត​មាន​ក្នុង​រាជធានី​របស់​គ្រីស្ទបរិស័ទ ដែល​យើង​មាន​ការ​ធូរ​ស្បើយ​ក្នុង​ចិត្ត ដែល​បាន​ដឹង​ថា រាជធានី​នោះ​មិនមែន​នៅ​ទីក្រុង​វ៉ាស៊ីនតោន ឬ​ទីក្រុង​ឡុង​នោះ​ទេ! ខ្នាត​គំរូ​នៃ​រាជធានី​នោះ ខ្ពស់​ជាង និង​ធំជាង​ខ្នាត​គំរូ​របស់​ទីក្រុង​នៅ​ផែនដី​។ យើង​មាន​សញ្ជាតិ​ជា​សាសន៍​ស្ថាន​សួគ៌ ហើយ​យើង​នឹង​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ ក្នុង​លោកិយ ក្នុង​នាម​ជា​អ្នក​ដំណើរ​នៅ​លើ​ផែនដី​នេះ​។ ក្នុង​នាម​យើង​ជា​គ្រីស្ទបរិស័ទ យើង​មាន​ឱកាស​ដ៏​ប្រសើរ​ប្រចាំ​ថ្ងៃ សម្រាប់​បោះ​ជំហាន​ចូល​ទៅ​ក្នុង​ថ្ងៃ​មួយ​ទៀត…

Read article
រាប់ចំនួនថ្ងៃនៃអាយុរបស់យើង

“សូម​បង្រៀន​ឲ្យ​យើង​ខ្ញុំ​ចេះ​កំណត់​រាប់​ថ្ងៃ​អាយុ នៃ​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​ខ្មីឃ្មាត ឲ្យ​បានសតិ​បញ្ញា”។ ទំនុក​ដំកើង ៩០:១២ ក្នុង​សៀវភៅ​ដែល​លោក​ម៉ាស លេវី(Marc Levy)បាន​និពន្ធ​មាន​ចំណង​ជើង​ថា បើសិន​ជា​ពិតមែន គាត់​បាន​លើក​ទឹក​ចិត្ត​អ្នក​អាន​របស់​គាត់ ឲ្យ​ស្រមៃ​ថា មាន​ធនាគារ​មួយ​បាន​ដាក់លុយ​ចូល​កុង​របស់​យើង ៨៦៤០០ដុល្លា នៅពេល​ព្រឹក ជា​រៀង​រាល់​ថ្ងៃ​។ តែ​កុង​នោះ​មិន​អាច​សន្សំ​លុយ​បន្ត​ពី​ថ្ងៃ​មួយ​ទៅ​ថ្ងៃ​មួយ​ទៀត​បានទេ ហើយ​ត្រូវ​លប់​ចោល​ទឹក​ប្រាក់​ដែល​នៅសល់​។ តើ​អ្នក​នឹង​ធ្វើ​ដូច​ម្តេច? អ្នក​មុខជា​នឹង​ទៅ​ដក​លុយ​ឲ្យ​អស់​ជា​រៀង​រាល់​ថ្ងៃ​មិនខាន! បន្ទាប់មក គាត់​ក៏​បាន​ចង្អុល​បង្ហាញថា យើង​ម្នាក់ៗ​សុទ្ធតែ​មាន​ធ​នាគា​រដូច​នេះ ដែល​យើង​ហៅ​វា​ថា ពេល​វេលា​។ រៀង​រាល់​ពេល​ព្រឹក យើង​មាន​ពេល៨៦៤០០វិនាទី ហើយ​រៀង​រាល់​ពេលយប់ យើង​ក៏​អស់​ពេល ដែល​យើង​មិន​បាន​ប្រើ ដោយ​ប្រាជ្ញា​។ យើង​គ្មាន​ពេល​នៅសល់ ឬ​ពេល​ដែល​លើស​ទេ ហេតុ​នេះ​ហើយ យើង​​គ្រាន់តែ​អាច​រស់នៅ ក្នុង​ពេល​វេលា​នៅ​ថ្ងៃ​នេះ ហើយ​សង្ឃឹមថា ប្រើ​ពេល​ដែល​នៅសល់​ឲ្យ​មាន​ប្រយោជន៍​បំផុត​។ ទោះ​គ្រីស្ទបរិស័ទ​មាន​ក្តី​សង្ឃឹម​ដ៏​ច្បាស់​ថា នឹង​បាន​ជីវិត​អស់​កល្ប ពេល​វេលា​របស់​យើង​នៅ​លើ​ផែនដី​នេះ នៅតែ​មាន​កំណត់​។ ហេតុ​នេះ​ហើយ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក៩០ លោក​ម៉ូសេ​បាន​រំឭក​យើង ឲ្យ​រាប់​ចំនួន​អាយុ​របស់​យើង ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​ឲ្យ​យើង​មាន​ចិត្ត​ប្រកបដោយ​ប្រាជ្ញា ដោយ​ដឹង​ថា ជីវិត​ជា​មនុស្ស​មាន​ភាព​រួញ​ខ្លី ហើយ​ព្រះ​ទ្រង់​មាន​ភាព​អស់​កល្ប​ជានិច្ច​។ ក្នុង​វប្បធម៌​ដ៏​មមាញឹក យើង​ប្រហែល​មាន​ចិត្ត​ងប់ងុល​យ៉ាង​ខ្លាំង នឹង​ការ​រស់នៅ​ក្នុង​ពេល​បច្ចុប្បន្ន…

Read article
គ្មាននាមណាផ្សេងទៀតឡើយ

“គ្មាន​សេចក្តីសង្គ្រោះ ដោយសារ​អ្នកណា​ទៀត​សោះ ដ្បិត​នៅ​ក្រោម​មេឃ គ្មាន​នាម​ឈ្មោះ​ណា​ទៀត​បាន​ប្រទាន​មក​មនុស្ស​លោក ឲ្យ​យើង​រាល់​គ្នា​បាន​សង្គ្រោះ​នោះ​ឡើយ”។ កិច្ចការ ៤:១២ នៅ​ក្បែរ​បរិវេណ​របស់​សាកល​វិទ្យាល័យ​នតវេសស្ទើន នៅ​ជាយ​ក្រុង​ឈីកាហ្គោ មាន​ព្រះវិហារ​ធំ​សម្បើម​មួយ ដែល​សាសនា​បាហៃ​បាន​សាងសង់​ឡើង​។ សំណង់អាគារ​ដ៏​ឆើតឆាយ​មួយ​នេះ មាន​ច្រក​ចូល៩ សម្រាប់​សាសនា​ធំៗ​ទាំង៩ នៅ​លើ​ពិភពលោក​។ ច្រក​ចូល​នីមួយៗ​សុទ្ធតែ​មាន​ផ្លូវ​ដើរ​ចូល​ទៅ​រក​កន្លែង​ជួប​ជុំ​តែមួយ នៅ​ចំ​កណ្តាល​អាគារ​។ ស្ថាបត្យកម្ម​នេះ​ត្រូវ​បាន​គេ​សាងសង់​ឡើង ក្នុង​គោលបំណង​ដើម្បី​ប្រកាស​ថា មាន​ផ្លូវ​ជា​ច្រើន​ដែល​នាំ​មនុស្ស​ទៅ​រក “សេចក្តី​ពិត” ដែល​សាសនិក​បាហៃ​ជឿ​ថា គេ​មិន​អាច​រក​ឃើញ​សេចក្តី​ពិត​នេះ នៅ​ក្នុង​ទ្រឹស្ដី​សាសនា មនុស្ស ឬ​អង្គ​ការ​ណា​ឡើយ​។ ផ្នត់​គំ​និត​ដូច​នេះ មិន​សូវ​ខុសពី​បរិយាកាស​វប្បធម៌ របស់​សង្គម​ដែល​សាវ័ក​ប៉ុល​កំពុង​រស់នៅ​នោះ​ទេ​។ ចក្រភព​រ៉ូម៉ាំង​មាន​ការ​បើកចំហ​យ៉ាង​ខ្លាំង ហើយក៏​គាំទ្រ​ឲ្យ​មាន​គំនិត​ទូលំ​ទូលាយ ហើយ​ត្រៀម​ខ្លួន​ទទួលយក​សាសនា​គ្រប់​ប្រភេទ​។ ជា​ការ​ពិត​ណាស់ ទីក្រុង​រ៉ូម​ជា​កន្លែង​ប្រមូល​ផ្តុំ​រូប​ព្រះ និង​ព្រះ​ក្លែងក្លាយ​ជា​ច្រើន នៅ​ក្នុង​ព្រះវិហារ​ធំ​របស់​ខ្លួន សម្រាប់​គោរព​បូជា តាម​ផ្លូវ​ចម្រុះ​ឆ្ពោះ​ទៅ​រក​សេចក្តី​ពិត​។ ដូច​នេះ ហេតុ​អ្វី​បានជា​វប្ប​ធម៌​បើក​ចំហ និង​ថ្វាយបង្គំ​ព្រះ​ចម្រុះ​នេះ ក៏បាន​ចាប់​គ្រីស្ទបរិស័ទ ឲ្យ​សត្វ​តោ​ស៊ី​ជា​ចំណី នៅ​ក្នុង​ទីលាន​ប្រយុទ្ធ? ហេតុ​អ្វី​អធិរាជ​នេរ៉ូ បាន​ចាត់​ទុក​អ្នកជឿ​ព្រះ​ជា​មុខ​សញ្ញា ហើយ​ថែម​ទាំង​ដល់​ថ្នាក់​យក​រូបកាយ​របស់​ពួកគេ ទៅ​ដុត​ធ្វើ​ជា​ភ្លើង បំភ្លឺ​កន្លែង​ជប់​លៀង​របស់​ទ្រង់? ចម្លើយ​ដ៏​សាមញ្ញ​នោះ​គឺ វប្ប​ធម៌​រ៉ូម៉ាំង​មិន​អាច​ទ្រាំ​ទ្រជំនឿ​គ្រីស្ទបរិស័ទ​បានទេ ព្រោះ​គ្រីស្ទបរិស័ទ​មិន​ព្រម​បញ្ចូល​ព្រះគ្រីស្ទ ក្នុង​ចំណោម​ព្រះ​ជា​ច្រើន​អង្គ ដែល​ពួក​រ៉ូម៉ាំង​គោរព​ថ្វាយបង្គំ​។ ផ្ទុយ​ទៅវិញ…

Read article