Ultimately

You are here:
ការ​ជ្រើសរើស​ដែល​គ្មាន​លក្ខខណ្ឌ

ព្រះ​ទ្រង់​បានសម្រេច​ព្រះទ័យ​សង្រ្គោះ​រាស្រ្ត​ព្រះអង្គ មិនមែន​ផ្អែក​ទៅលើ​ការពិត​ដែល​ថា ពួក​គេ​ជា​នរណា ឬ​ពួក​គេ​បាន​ធ្វើអ្វី​នោះ​ទេ តែ​ផ្អែក​ទៅលើ​ការ​សព្វព្រះទ័យ ប្រកបដោយ​ព្រះគុណ​របស់​ព្រះអង្គ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្រ្ពោល(R.C. Sproul) សូម​បកស្រាយ អំពី​គោល​លទ្ធិ​នៃ​ការ​ជ្រើសរើស​ដោយ​គ្មាន​លក្ខខណ្ឌ ដែល​បាន​ថ្វាយ​សិរីល្អ​គ្រប់​យ៉ាង​ដល់​ព្រះ ក្នុង​ការ​ប្រោស​លោះ​យើង។ អត្ថបទ ទេវ​សាស្រ្ត​កំ​ណែ​ទម្រង់​មិនគ្រាន់​តែ​បាន​បង្រៀន អំពី​គោល​លទ្ធិ​នៃ​ការ​ជ្រើសរើស​ប៉ុណ្ណោះទេ តែ​ក៏បាន​បង្រៀន​អំពី​គោល​លទ្ធិ​នៃ​ការ​ជ្រើសរើស​ដែល​គ្មាន​លក្ខខណ្ឌ ដែល​មានន័យថា ព្រះគុណ​នៃ​ការ​ជ្រើសរើស ដែល​ព្រះអង្គ​ប្រទាន​ដល់​អ្នក​ដែល​ព្រះអង្គ​បាន​សង្រ្គោះ មិនបាន​ផ្អែក​ទៅលើ​លក្ខខណ្ឌ​ខ្លះ ដែល​ព្រះអង្គ​បានឃើញ​ក្នុង​ពួក​គេ​នោះ​ទេ តែ​ផ្អែក​ទៅលើ​ការ​សព្វ​ព្រះ​ទ័យ​ ដោយ​អធិបតេយ្យ​ភាព​ ឬ​អំណាច​គ្រប់គ្រង​ទាំងស្រុង​របស់​ព្រះអង្គ។ ហើយ​ទោះ​ព្រះអង្គ​បាន​តម្រូវឲ្យ​មាន​ភាព​ចាំបាច់​នៃ​ជំនឿ ក៏​ព្រះអង្គ​បាន​សង្រ្គោះ​ពួក​គេ ដោយ​បំពេញ​លក្ខខណ្ឌ​ដែល​ព្រះអង្គ​បាន​បង្កើត តែ​ព្រះអង្គ​បាន​បំពេញ​តាម​លក្ខខណ្ឌ​នោះ តាម​ព្រះគុណ​ព្រះអង្គ សម្រាប់​អ្នក​ដែល​ជា​អ្នកទទួល​ព្រះគុណ​នៃ​ការ​ជ្រើសរើស​របស់​ព្រះអង្គ។  

Read article
ការ​ប្រោស​លោះ​ដែល​មានកំណត់

តើ​វា​ខុស​ទេ ដែល​យើង​និយាយ​ថា ព្រះរាជកិច្ច​នៃ​ការ​ប្រោស​លោះ​របស់​ព្រះយេស៊ូវ​ មាន​ដែន​កំណត់ នៅក្នុង​ន័យ​ខ្លះ? នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​ធ្វើការ​បកស្រាយ​ថា គោល​លទ្ធិ​នៃ​ការ​ប្រោស​លោះ​ដែល​មាន​ដែន​កំណត់ បាន​លើកឡើង​អំពី​ការអ្វី​ដែល​ព្រះគ្រីស្ទ​បាន​សម្រេច នៅ​លើ​ឈើ​ឆ្កាង យោង​តាម​ការ​រៀប​ចំ​ដ៏​អស់​កល្ប​របស់​ព្រះ។ អត្ថបទ គោល​លទ្ធិ​មួយ ក្នុងចំណោម​គោល​លទ្ធិ ដែល​យើង​ពិបាក​យល់ ក្នុង​ពួក​ជំនុំ ជាពិសេស ក្នុង​ទេវ​សាស្រ្ត​កំណែ​ទម្រង់ ដែល​ជាផ្នែក​ដ៏​សំខាន់ នៃ​គោល​លទ្ធិ​សំ​ខាន់ៗ​ទាំង​៥(អក្សរកាត់​ជា​ភាសា​អង់គ្លេស TULIP) ដែល​មាន​ដូចជា គោល​លទ្ធិ​នៃ​ភាព​ទុច្ចរិត​ទាំងស្រុង ការ​ជ្រើសរើស​ដែល​គ្មាន​លក្ខខ័ណ្ឌ ការ​ប្រោស​លោះ​ដែល​មាន​ដែន​កំណត់ ព្រះគុណ​ដែល​មិន​អាច​បដិសេធន៍​​បាន និង​ការ​ស៊ូទ្រាំ​របស់​ពួក​បរិសុទ្ធ។ ហើយ​បងប្អូន​គ្រីស្ទបរិស័ទ​ដំណឹងល្អ​ជាច្រើន បាន​ឱបក្រសោប​យក​គោល​លទ្ធិ​ទាំង៥នេះ។ ពួក​គេ​បាន​បញ្ជាក់​ថា គោល​លទ្ធិ​ទាំង៤មាន​ភាព​ត្រឹមត្រូវ លើកលែងតែ​គោល​លទ្ធិ​នៃ​ការ​ប្រោស​លោះ​ដែល​មាន​ដែន​កំណត់។ ខ្ញុំ​មានការ​ភ្ញាក់ផ្អើល ចំពោះ​រឿង​វិវាទ​ជាច្រើន ដែល​បាន​កើតឡើង ទាក់ទង​នឹង​ទេវ​សាស្រ្ត​កំ​ណែ​ទម្រង់​ជា​ប្រវត្តិ​សាស្រ្ត នៅត្រង់​ផ្នែក​នេះ។ គេ​បាន​ចោទសួរ​ថា “ហេតុអ្វី​អ្នក​និយាយ​ថា ការ​ប្រោស​លោះ​របស់​ព្រះគ្រីស្ទ មាន​ដែន​កំណត់? តើ​ព្រះគម្ពីរ​មិនបាន​ចែង​ទេ​ឬថា ព្រះអង្គ​បាន​សុគត ដើម្បី​សង្រ្គោះ​ពិភពលោក​ទាំងមូល? តើ​អ្នក​កំពុងតែ​និយាយ​ថា ការ​សុគត​របស់​ព្រះយេស៊ូវ​មិន​មាន​ភាព​គ្រប់គ្រាន់ ក្នុង​ការ​ជួយ​សង្រ្គោះ​មនុស្ស​ម្នាក់​ៗ ក្នុង​ពិភពលោក​នេះ​ឬ? ប៉ុន្តែ មនុស្ស​ដដែល…

Read article
ព្រះគុណ​ដែល​យើង​មិន​អាច​បដិសេធន៍​​បាន

តើ​ព្រះ​ទ្រង់​បាន​អូស​មនុស្ស​ខ្លះ​ចូល​នគរ​ទ្រង់ ទាំង​ពួក​គេ​មិន​ចង់​ចូល ដោយ​ជើង​ធាក់​​ដី ហើយ​ស្រែក​ដាក់​ទ្រង់ ហើយ​ទន្ទឹម​នឹង​នោះ ព្រះអង្គ​បាន​រារាំង​អ្នកដទៃ​ទៀត ដែល​ស្រេកឃ្លាន​បាន​សេចក្តី​សង្គ្រោះ មិន​ឲ្យ​ចូល​នគរ​ទ្រង់​ឬ? នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​ធ្វើការ​បកស្រាយ​ការយល់​ច្រឡំ​ដែល​មនុស្ស​មាន​ជា​ធម្មតា អំពី​គោល​លទ្ធិ​នៃ​ព្រះគុណ​ដែល​មិន​អាច​បដិសេធន៍​​បាន។ អត្ថបទ ខ្ញុំ​នៅចាំ​ថា កាល​ខ្ញុំ​កំពុង​រៀន​នៅ​សាលា​ព្រះគម្ពីរ មាន​សាស្ត្រា​ចារ្យ​ម្នាក់​បង្រៀន​កណ្ឌ​គម្ពីរសញ្ញាថ្មី ហើយ​គាត់​ក៏​ជា​នាយក​នៃ​សាលា​ព្រះគម្ពីរ​នេះ​ផង​ដែរ។ ថ្ងៃមួយ នៅក្នុង​ម៉ោង​រៀន មាន​សិស្ស​ម្នាក់​បាន​លើកដៃ​ឡើង ហើយ​និយាយ​ថា “តើ​លោក​គ្រូ​ជឿ​គោល​លទ្ធិ​នៃ​ការ​ជ្រើសរើស​របស់​ព្រះ​ឬទេ?” លោក​សាស្ត្រា​ចារ្យ​បាន​បង្ហាញ​អារម្មណ៍​ទើសទាល់​បន្តិច ចំពោះ​សំណួរ​នោះ។ ហើយ​គាត់​ក៏​មាន​ប្រសាសន៍​ត្រង់ៗថា គាត់​មិន​ជឿ​ទេ។ ព្រោះ​គាត់​មិន​ជឿ​ថា ព្រះ​ទ្រង់​បាន​អូស​មនុស្ស​ចូល​នគរ​ទ្រង់ ទាំង​ពួក​គេ​មិន​ចង់​ចូល ដោយ​ជើង​ធាក់​​ដី ហើយ​ស្រែក​ដាក់​ទ្រង់​នោះ​ទេ ហើយ​ទន្ទឹម​នឹង​នោះ ទ្រង់​បាន​រារាំង​អ្នកដទៃ​ទៀត មិន​ឲ្យ​ចូល ទោះ​ពួក​គេ​ពិតជា​ចង់​ចូល​នគរ​ទ្រង់​នោះ​ឡើយ។ ហើយ​ខ្ញុំ​ក៏​មានការ​ភ្ញាក់ផ្អើល ដោយសារ​នេះ​ជា​ការ​និយាយ​ខុស និង​ពន្លើស​យ៉ាងធ្ងន់ធ្ងរ អំពី​ទេវ​សាស្រ្ត​កំណែទម្រង់ ហើយក៏​ដោយសារ​អ្នក​ដែល​កំពុង​និយាយ​នេះ ថែមទាំង​ជា​អ្នក​ដែល​គួរតែ​ដឹង​ច្បាស់​ជាង​នេះ ដោយ​គាត់​រៀនសូត្រ​ខ្ពង់ខ្ពស់ អំពី​គោល​លទ្ធិ​របស់​ពួក​ជំនុំ ។ល។ តែ​ខ្ញុំ​ក៏បាន​គិតថា “បើ​អ្នកដឹកនាំ​ពួក​ជំនុំ មានបទពិសោធន៍ និង​ការអប់រំ​ច្រើនយ៉ាង​នេះ មានការ​យល់​ច្រឡំ អំពី​ព្រះគុណ​ដែល​មិន​អាច​បដិសេធន៍​​បាន​ទៅ​ហើយ តើមាន​មនុស្ស​ប៉ុន្មាន​នាក់…

Read article
ព្រះទ្រង់មិនត្រូវការអ្វីទេ

ព្រះ​ដែល​គ្មាន​ដែន​កំណត់ និង​មាន​គ្រប់​អំណាច​ចេស្ដា ទ្រង់​មិន​ខ្វះ​អ្វី​សោះ ហើយក៏​គ្មាន​តម្រូវការ​អ្វី​ដែរ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អ ស៊ី ស្ព្រោល(R.C. Sproul) នឹង​បង្រៀន​យើង​អំពី​ការ​ស្គាល់​អំណាច​នៃ​ភាព​គ្រប់គ្រាន់​របស់​ព្រះ ដែល​ជួយ​ឲ្យ​យើង​យល់​កាន់តែ​ច្បាស់ អំពី​ការបង្កើត ការ​ប្រោស​លោះ និង​ជីវិត​ជា​គ្រីស្ទបរិស័ទ។ អត្ថបទ តើ​ព្រះ​ទ្រង់​ត្រូវការ​អ្វីខ្លះ ដើម្បីឲ្យ​មាន​ព្រះជន្ម​រស់? ព្រះអង្គ​មិន​ត្រូវការ​អ្វី​ទាល់​តែ​សោះ។ ព្រះអង្គ​មិន​ត្រូវ​ការ​ខ្យល់​ដក​ដង្ហើម មិន​ត្រូវការ​ពន្លឺថ្ងៃ មិន​ត្រូវការ​ទឹក មិន​ត្រូវការ​ពេទ្យ មិន​ត្រូវ​ការ​ការ​ប្រកប​គ្នា​។ និយាយ​ឲ្យ​ខ្លី ព្រះ​ទ្រង់​មិន​ត្រូវការ​អ្វី​ទាំងអស់។ តើ​អ្នក​អាច​ធ្វើអ្វី​ខ្លះ ដើម្បី​បន្ថែម​ពីលើ​ភាព​ពេញលេញ និង​ភាព​គ្រប់គ្រាន់​របស់​ព្រះ? ព្រះ​ទ្រង់​មិន​ត្រូវការ​អ្នក​ឡើយ។ ព្រះអង្គ​ក៏​មិន​ត្រូវការ​អ្វី​ពី​អ្នក ឬ​ត្រូវ​ការ​ឲ្យ​អ្នកធ្វើ​ជា​អ្វីមួយ សម្រាប់​ព្រះអង្គ​ដែរ។ ហើយ​ព្រះអង្គ​ក៏​មិន​ត្រូវការ​ខ្ញុំ។ ជួនកាល យើង​ចូលចិត្ត​គិតថា បើ​មិនមែន​ដោយសារ​យើង​ទេ នោះ​នគរ​ព្រះ​នឹង​រលាយ ហើយ​ព្រះអង្គ​នឹង​មានការ​ខ្វះខាត បើ​យើង​មិន​ធ្វើការ​ថ្វាយព្រះ​អង្គ។ លោក​យ៉ូណាថាន អេដ​វើត(Jonathan Edwards) បាន​មាន​បង្រៀន​ថា កិច្ចការ​ដែល​យើង​ធ្វើ​ថ្វាយព្រះ ដោយ​ជួយ​អ្នក​ខ្វះខាត អ្នក​គ្មាន​សំលៀកបំពាក់ អ្នក​ដែល​មាន​ភាព​ឯកោ គឺ​បាន​ធ្វើឲ្យ​ព្រះ​ទ្រង់​សព្វព្រះទ័យ ព្រោះ​វិធី​ដ៏​ត្រឹមត្រូវ ដើម្បីឲ្យ​យើង​បង្ហាញ​ការ​ដឹងគុណ​ដល់​ព្រះ ដែល​មិន​ចេះ​ខ្វះ​អ្វី​សោះ និង​មាន​ភាព​គ្រប់គ្រាន់ គឺ​យើង​ត្រូវ​ប្រើ​ភាព​គ្រប់គ្រាន់​របស់​យើង ដើម្បី​ជួយ​អ្នក​ដែល​មាន​តម្រូវការ…

Read article
យើងត្រូវស្តាប់បង្គាប់ព្រះជាជាងស្តាប់តាមមនុស្ស

តើ​គ្រីស្ទបរិស័ទ​គួរតែ​ចុះចូល​នឹង​អ្នកមាន​អំណាច ដែល​ព្រះ​ទ្រង់​បាន​ដាក់ឲ្យ​គ្រប់គ្រង​នៅ​លើ​ពួក​គេ​ឬទេ? ថ្ងៃនេះ​ដែរ លោកគ្រូ អ ស៊ី ស្ព្រោល(R.C. Sproul)សូម​លើកឡើង អំពី​គោលការណ៍​ដើម្បីឲ្យ​យើង​ដឹង​ថា ពេលណា​យើង​ត្រូវ​ស្តាប់​បង្គាប់ ហើយ​ពេលណា​យើង​មិន​ត្រូវ​ស្តាប់​បង្គាប់​អ្នកមាន​អំណាច។ អត្ថបទ យើង​ត្រូវ​ស្តាប់​បង្គាប់​អ្នក​ដែល​មានអំណាច​​ជានិច្ច លើកលែងតែ​អ្នកមាន​អំណាច ដែល​បញ្ជា​យើង​ឲ្យ​ធ្វើអ្វី ដែល​ព្រះ​បាន​ហាម ឬ​ហាម​យើង​មិន​ឲ្យ​ធ្វើអ្វី​ដែល​ព្រះ​បាន​បង្គាប់​ឲ្យ​យើង​ធ្វើ។ ព្រះ​ទ្រង់​បាន​រៀបចំ​ឲ្យ​ប្តី​មាន​អំណាច​មក​លើ​ប្រពន្ធ។ បើ​ប្តី​ប្រាប់​ប្រពន្ធ​ឲ្យ​ទៅ​លក់ខ្លួន ដើម្បី​រក​ប្រាក់ចំណូល​បន្ថែម សម្រាប់​គ្រួសារ នោះ​នាង​មិនគ្រាន់​តែ​មិន​គួរ តែ​ក៏​មិន​ត្រូវ​ស្តាប់​បង្គាប់​គាត់​សោះ​ឡើយ។ ម្យ៉ាងទៀត បើ​ស្រ្តី​ម្នាក់​បាន​រៀបការ​ជាមួយ​អ្នក​មិន​ជឿ​ព្រះ ហើយ​បុរស​នោះ​ប្រាប់​នាង ឲ្យ​ឈប់​ទៅ​ចូលរួម​ក្រុម​ចម្រៀង​នៅ​ព្រះវិហារ តើ​នាង​គួរតែ​ធ្វើ​ដូចម្តេច ក្នុងនាម​ជា​ភរិយា? នាង​គួរតែ​នៅផ្ទះ ព្រោះ​គ្មាន​បទ​គម្ពីរ​ណាមួយ ដែល​បាន​បង្គាប់​ថា នាង​ត្រូវតែ​ចូលរួម​ក្រុម​ចម្រៀង​នោះ​ទេ។ បើ​នាង​អាច​ចូលរួម​បាន គឺជា​ការ​ល្អ តែ​ព្រះគម្ពីរ​មិនបាន​បង្គាប់​ទេ។ ចុះបើ​សិន​ជា​ស្វាមី​ប្រាប់​ភរិយា​ថា គាត់​មិន​អនុញ្ញាត​ឲ្យ​នាង​ទៅ​ព្រះវិហារ នៅ​ថ្ងៃអាទិត្យ ដើម្បី​ជួបជុំ​ថ្វាយបង្គំ​ព្រះ​ជាមួយ​រាស្រ្ត​របស់​ព្រះអង្គ​ទេ តើ​នាង​ត្រូវ​ធ្វើ​ដូចម្តេច? នាង​មិនគ្រាន់​តែ​មិន​គួរ តែ​មិន​ត្រូវ​ស្តាប់​បង្គាប់​គាត់​ឡើយ ព្រោះ​ព្រះ​ទ្រង់​បាន​បង្គាប់​នាង ឲ្យ​មានការ​ប្រកប​ជាមួយ​ពួក​បរិសុទ្ធ​ជា​ទៀង​ទាត់។ តើ​អ្នក​ឃើញ​ទេ យើង​អាច​មានការ​ឈឺចាប់ និង​មានការ​លះបង់​ខ្លាំង​ប៉ុណ្ណា ពេល​ដែល​យើង​ស្ថិតនៅ​ក្នុង​គំនាប​រវាង​អំណាច​ពីរ​ផ្សេងគ្នា? យើង​មិន​អាច​ជៀសវាង​ការ​ស្តាប់​បង្គាប់​ព្រះ ហើយ​ធ្វើអំពើ​បាប ដោយ​យកលេស​ថា “ខ្ញុំ​គ្រាន់តែ​ធ្វើ​តាម​បញ្ជា តែ​ចិត្ត​ខ្ញុំ​មិន​ចង់​ធ្វើ​ទេ”។ តែ​ផ្ទុយទៅវិញ…

Read article
កុំភ្លេចព្រះគុណណាមួយរបស់ព្រះអង្គឡើយ

យើង​ងាយ​នឹង​រស់នៅ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ ដោយ​មិនបាន​គិត​ច្រើន អំពី​ការពិត​ដ៏​អស្ចារ្យ​ដែល​ថា ព្រះ​ទ្រង់​បាន​អត់ទោស​បាប​ឲ្យ​យើង នៅក្នុង​ព្រះគ្រីស្ទ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អ ស៊ី ស្ព្រោល សូម​រំឭក អំពី​សារៈសំខាន់​នៃ​ការ​នឹក​ចាំ អំពី​សេចក្តី​មេត្តា​របស់​ព្រះអម្ចាស់ ដែល​បាន​ជួយ​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​បាប។ អត្ថបទ ខ្ញុំ​ចង់​ឲ្យ​អ្នក​ចំណាយពេល​មួយភ្លែត ដើម្បី​ធ្វើការ​ពិនិត្យមើល​ជីវិត​ផ្ទាល់ខ្លួន​របស់​អ្នក​បន្តិច នៅក្នុង​ការ​ធ្វើដំណើរ​ខាងវិញ្ញាណ​របស់​អ្នក។ ខ្ញុំ​ចង់​ឲ្យ​អ្នក​រំឭក​អំពី​ពេល​ដំបូង ដែល​អ្នក​បានដឹង​ថា ព្រះ​ទ្រង់​បាន​អត់ទោស​ឲ្យ​អំពើបាប​ទាំងអស់​របស់​អ្នក។ ហើយ​សូម​ព្យាយាម​រំឭក​អំពី​អត្ថ​ប្រ​យោ​ន៍ ដែល​ការ​អត់ទោស​បាប​មាន សម្រាប់​ជីវិត​អ្នក ដែល​មាន​ដូចជា សេរីភាព ដែល​វិញ្ញាណ​អ្នកទទួល​បាន សន្តិភាព​ដែល​កើតមាន​ក្នុង​សម្បជញ្ញៈ ឬ​បញ្ញា​ចិត្ត​របស់​អ្នក ក្តី​អំណរ​ដែល​កើតមាន​ក្នុងចិត្ត​អ្នកជា​ដើម។ តែ​យើង​នៅតែ​ងាយ​ភ្លេច​ការអ្វី​ដែល​ព្រះ​បាន​ធ្វើ ភ្លេច​ថា ព្រះអង្គ​បាន​អត់ទោស​ឲ្យ​យើង ហើយ​បាន​សម្អាត​យើង​ឲ្យ​ស្អាត ក្នុង​ព្រះគ្រីស្ទ។ ស្តេច​ដាវីឌ​បាន​យល់​អំពី​សេចក្តី​នេះ​ច្បាស់​ណាស់ កាល​ទ្រង់​និពន្ធ​បទ​គម្ពីរ​ទំនុកដំកើង ដែល​បាន​ចែងថា “ព្រលឹង​អញ​អើយ ចូរ​សរសើរ​ដល់​ព្រះយេហូវ៉ា​ចុះ ហើយ​កុំ​ឲ្យ​ភ្លេច​បណ្តា​ព្រះគុណ​ណាមួយ​របស់​ទ្រង់​ឡើយ”(ទំនុកដំកើង ១០៣:២)។

Read article
ហេតុអ្វីព្រះទ្រង់អនុញ្ញាតឲ្យគ្រោះមហន្តរាយកើតឡើង?

ព្រះអម្ចាស់​មិនបាន​សន្យា​ថា យើង​នឹង​មាន​សេរីភាព​រួចផុត​ពី​ទុក្ខវេទនា ក្នុង​ការរស់នៅ ក្នុង​លោកិយ​នេះ​ឡើយ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អ ស៊ី ស្រ្ពោល(R.C. Sproul) សូម​លើក​ឡើង​អំពី​សេចក្តី​ពិត​នៃ​ព្រះគុណ​ព្រះ​ ដែល​បាន​បង្រៀន​យើង ឲ្យ​មាន​ទស្សនៈ​ត្រឹមត្រូវ អំពី​សោកនាដកម្ម និង​គ្រោះ​មហន្តរាយ។ អត្ថបទ មាន​ជន​ស្លូតត្រង់១៨នាក់ កំពុង​តែ​រស់​នៅ​ក្នុង​អគារ​មួយ​ខ្នង ហើយ​អគារ​នោះ​ក៏បាន​រលំ។ ហើយ​គេ​ប្រហែលជា​ចង់​សួរ​ថា “ហេតុអ្វី​ព្រះ​ទ្រង់​អនុញ្ញាត​ឲ្យ​រឿង​នេះ​កើតឡើង?” ព្រះយេស៊ូវ​ឆ្លើយ​ថា “ហេតុអ្វី​ព្រះ​ទ្រង់​មិន​គួរ​អនុញ្ញាត​ឲ្យ​រឿង​នេះ​កើតឡើង?” ហើយ​សំណួរ​ដែល​អ្នក​គួរតែ​សួរ​នោះ​គឺ ហេតុអ្វី​ព្រះវិហារ​នោះ​មិនបាន​ដួល​រំលំ​មក​លើ​ក្បាល​អ្នក។ បើ​អ្នក​ពិតជា​ជឿ​ថា យើង​រស់នៅ ដោយសារ​ព្រះគុណ​ព្រះ នោះ​អ្នក​ត្រូវ​ឆ្លើយតប​ថា មូលហេតុ​ដែល​ព្រះ​ទ្រង់​អនុញ្ញាត​ឲ្យ​រឿង​នេះ​កើតឡើង គឺ​ដោយសារ​ព្រះអង្គ​មិនបាន​សន្យា​ថា យើង​នឹង​មាន​សេរីភាព​រួចផុត​ពី​សោកនាដកម្ម ក្នុង​ការ​រស់​នៅ​ក្នុង​លោកិយ​នេះ​ឡើយ។ ព្រះអង្គ​មិនបាន​សន្យា​ថា យើង​នឹង​មាន​សេរីភាព​រួចផុត​ពី​ការ​ស្លាប់ ដោយសារ​ដួល​រំលំ​ព្រះវិហារ ឬ​អគារ​ខ្ពស់​កប់​ពីលើ​យើង ព្រោះ​ព្រះអង្គ​មិនបាន​ជំពាក់​សេរីភាព​នោះ នឹង​យើង​ឡើង តែ​យើង​ទៅវិញ​ទេ​ដែល​ជំពាក់​ព្រះអង្គ ដោយ​មិន​អាច​សង​រួច។ ហើយ​ព្រះយេស៊ូវ​ក៏​បាន​ព្រមាន​ខ្លាំង​ៗ​ថា “អ្នករាល់គ្នា​ក៏​នឹង​ត្រូវ​វិនាស​អស់​កល្ប​ជានិច្ច” បើសិនជា​មិន​ប្រែចិត្ត​ទេ​នោះ។

Read article
ការស្វែងរក​ទីក្រុង​នៅ​ស្ថានសួគ៌

ក្នុង​ជំនាន់​នី​មួយៗ រាស្រ្ត​របស់​ព្រះ​បាន​អត់ទ្រាំ​នឹង​ទុក្ខ​លំបាក ក្នុង​លោកិយ​នេះ ដោយ​នឹក​ចាំ​ថា ក្តី​សង្ឃឹម​របស់​ពួក​គេ​មិន​អាស្រ័យ​ទៅលើ​លោកិយ​នេះ​ឡើយ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អ ស៊ី ស្រ្ពោល(R.C. Sproul) សូម​លើកទឹកចិត្ត​គ្រីស្ទបរិស័ទ ឲ្យ​បន្ត​ផ្ដោត​ចិត្ត​ទៅលើ​ផ្ទះ​របស់​ពួក​គេ​នៅ​ស្ថានសួគ៌ ជា​កន្លែង​ដែល​ព្រះគ្រីស្ទ​គង់នៅ។ អត្ថបទ ពួក​បរិសុទ្ធ​នៅ​គ្រា​សញ្ញាចាស់​ក៏បាន​មើលទៅ​ជីវិត នៅ​នគរ​ព្រះ​ផង​ដែរ។ នៅក្នុង​ពេល​ដែល​លោក​យ៉ូប​កំពុង​រងទុក្ខ​វេទនា គាត់​ក៏បាន​មានប្រសាសន៍​ថា “ ទោះ​បើ​ទ្រង់​សំឡាប់​ខ្ញុំ​ក៏ដោយ គង់តែ​ខ្ញុំ​នឹង​ទុកចិត្ត​ដល់​ទ្រង់​ដែរ … ឯខ្ញុំៗដឹង​ថា អ្នក​ដែល​លោះខ្ញុំ​ទ្រង់​មាន​ព្រះជន្ម​រស់នៅ ហើយ​ដល់​ជាន់ក្រោយ ទ្រង់​នឹង​មក​ឈរ​នៅ​លើ​ផែនដី”(យ៉ូប ១៣:១៥ ១៩:២៥)។ បុព្វបុរស​នៃ​សាសន៍​អ៊ីស្រាអែល ក្នុង​គ្រា​សញ្ញាចាស់ មិន​មានឱកាស​អាន​ប្រវត្តិ​សាស្ត្រ​ដែល​បាន​កត់ត្រា​អំពី​ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះយេស៊ូវ​ ឬ​អាច​សិក្សា​ព្រះបន្ទូល​ព្រះយេស៊ូវ​ ដែល​មាន​ចែង​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី ដូច​យើង​ក្នុង​ពេល​បច្ចុប្បន្ន​ឡើយ។ ពួក​គេ​គ្រាន់តែ​មាន​សេចក្តី​សង្ឃឹម​ជា​ស្រមោល ផ្អែក​ទៅលើ​ព្រះបន្ទូល​សន្យា​របស់​ព្រះ អំពី​ពេល​អនាគត។ តែ​ដោយ​ផ្អែក​ទៅលើ​សេចក្តី​សង្ឃឹម​នេះ ពួក​គេ​បាន​ទទួលរង​ទារុណកម្ម ការបៀតបៀន ការ​ស្អប់ ការឈឺចាប់ និង​ទុក្ខវេទនា ដែល​មិន​នឹកស្មាន​ដល់ ព្រោះ​ពួក​គេ​បាន​ស្វែងរក​ប្រទេស​ល្អ​ជាង​មុន ជា​ប្រទេស​នៅ​ស្ថានសួគ៌ ហើយ​ស្វែងរក​ទីក្រុង ដែល​ព្រះ​ទ្រង់​ជា​អ្នកសង់ និង​អ្នកបង្កើត​ទីក្រុង​នោះ។ ព្រោះ​ពួក​គេ​ដឹង​ថា ការ​លាចាក​លោក ទៅ​នៅ​នគរ​ស្ថានសួគ៌ គឺ​ល្អ​ជាង​ការរស់នៅ​លើ​ផែនដី​ឆ្ងាយ​ណាស់។

Read article
យើង​អធិស្ឋាន ព្រោះ​ព្រះ​ទ្រង់​មាន​អធិបតេយ្យ​ភាព

យើង​អធិស្ឋាន ព្រោះ​ព្រះ​ទ្រង់​មាន​អធិបតេយ្យ​ភាព1 មូល​ហេតុ​ដែល​យើង​អាច​អធិស្ឋាន ដោយ​មាន​ទំនុកចិត្ត​បាន គឺ​ដោយ​សារ​ព្រះ​ដែល​យើង​អធិស្ឋាន​ទៅ​រក ទ្រង់​គ្រប់​គ្រង​លើ​អ្វី​ៗ​គ្រប់​យ៉ាង។ នៅ​ថ្ងៃ​នេះ លោក អ. ស៊ី. ស្ព្រោល (R.C. Sproul) ធ្វើ​ការ​បក​ស្រាយ​ថា អធិបតេយ្យ​ភាព​របស់​ព្រះ​មិន​បាន​រារាំង​យើង មិន​ឲ្យ​អធិស្ឋាន​នោះ​ទេ តែ​ជា​មូល​ហេតុ​ដែល​យើង​ត្រូវ​អធិស្ឋាន។ អត្ថបទ ខ្ញុំ​មាន​មិត្ត​ជិត​ស្និទ្ធ​ម្នាក់ នៅ​សាលា​ព្រះ​គម្ពីរ ដែល​ជា​គ្រីស្ទ​បរិស័ទ​ក្នុង​និកាយ​មេតូឌីស។ យើង​ពិត​ជា​មិត្ត​ភក្តិ​ដ៏​ល្អ។ ខ្ញុំ​ជា​អ្នក​ប្រកាន់​ខ្ជាប់​តាម​គោលលទ្ធិ​របស់​លោក​កាល់វីន (Calvinist) យ៉ាង​ម៉ឺង​ម៉ាត់ ហើយ​ចំណែក​គាត់​វិញ គឺ​ជា​អ្នក​ជឿ​ច្បាស់ តាម​គោលលទ្ធិ​របស់​និកាយ​មេតូឌីស និង​លោក​អាមីនៀន។ ហើយ​គាត់​គិត​ថា គោលលទ្ធិ​របស់​លោក​កាន់វីន ជា​ទេវសាស្ត្រ​ដែល​ពិបាក​ទទួល​យក​បំផុត ដែល​គាត់​បាន​ស្គាល់​ក្នុង​ជីវិត​គាត់ ហើយ​ខ្ញុំ​ក៏​គិត​ថា គោលលទ្ធិ​របស់​លោក​អាមីនៀន ជា​គោលលទ្ធិ​ដែល​មិន​សម​ហេតុ​ផល​បំផុត ដែល​ខ្ញុំ​បាន​ជួប ហើយ​យើង​នៅ​តែ​មាន​ភាព​ខុស​គ្នា​ដូច​នេះ​ជា​យូរ​ឆ្នាំ។ ប៉ុន្តែ យើង​ទាំង​ពីរ​មាន​ចិត្ត​ឆេះ​ឆួល ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ ហើយ​យើង​ក៏​ធ្លាប់​អធិស្ឋាន​ជា​មួយ​គ្នា​ផង​ដែរ។ យើង​បាន​ធ្លាប់​លុត​ជង្គង់​ចុះ ហើយ​ខ្ញុំ​អធិស្ឋាន​ថា «ព្រះ​អង្គ​អើយ ទូល​បង្គំ​សូម​អធិស្ឋាន សូម​ព្រះអង្គ​ប្រទាន​នូវ​ការ​យល់​ដឹង អំពី​គោលលទ្ធិ​នៃ​ការ​ជ្រើស​រើស​របស់​ព្រះ​អង្គ ដល់​អ្នក​នេះ ឬ​អ្នក​នោះ»។ ហើយ​គាត់​ក៏​បាន​ខឹង​នឹង​ខ្ញុំ ហើយ​អធិស្ឋាន​នៅ​ក្បែរ​ខ្ញុំ​ថា «ឱ​ព្រះ​អង្គ​អើយ សូម​នាំ​លោក​ប៊ីល និង​អ្នក​នេះ…

Read article
តើ​អ្នក​ជឿ​ព្រះ​បន្ទូល​ព្រះ​ទេ?

តើ​អ្នក​ជឿ​ព្រះ​បន្ទូល​ព្រះ​ទេ?1 អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ដែល​ពួក​ជំនុំ​បាន​ទប់​ទល់​ការ​រិះគន់​ដ៏​ធ្ងន់ធ្ងរ និង​ការ​សង្ស័យ មក​លើ​ភាព​អាច​ទុក​ចិត្ត​បាន​នៃ​ព្រះ​គម្ពីរ។ នៅ​ថ្ងៃ​នេះ លោក​គ្រូ អ. ស៊ី. ស្ព្រោល (R.C. Sproul ) ដាស់​តឿន​យើង មិន​ឲ្យ​មាន​ការ​សង្ស័យ​មក​លើ​ព្រះ​បន្ទូល​ដែល​មិន​ចេះ​ខុស​របស់​ព្រះ។ អត្ថបទ ភាព​អាច​ទុក​ចិត្ត​បាន​នៃ​ព្រះ​គម្ពីរ ប្រហែល​ជា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​បញ្ហា​ដែល​ចម្រូង​ចម្រាស់​បំផុត ក្នុង​ជំនឿ​គ្រីស្ទ​បរិស័ទ។ ជាង​២០០​ឆ្នាំ​មក​ហើយ ពួក​ជំនុំ​បាន​ទទួល​រង​ការ​រិះ​គន់​ធ្ងន់ធ្ងរ និង​ការ​សង្ស័យ​មក​លើ​ភាព​អាច​ទុក​ចិត្ត​បាន​នៃ​ព្រះ​បន្ទូល​ព្រះ ហេតុ​នេះ​ហើយ សូម្បី​តែ​គ្រីស្ទ​បរិស័ទ​ក្នុង​ពេល​បច្ចុប្បន្ន ក៏​មាន​ការ​បែក​បាក់​គ្នា ដោយសារ​បញ្ហា​នៃ​ការ​ទុក​ចិត្ត​ដែល​ពួក​គេ​មាន មក​លើ​ព្រះ​គម្ពីរ ដែល​ជា​ព្រះ​បន្ទូល​ព្រះ។ ហើយ​ខ្ញុំ​សូម​រំឭក​អ្នក​ថា នេះ​ជា​ចំណុច​ដែល​ងាយ​រង​គ្រោះ​បំផុត​របស់​យើង។ កាល​ព្រះគ្រីស្ទ​កំពុង​ទទួល​រង​ទុក្ខ​វេទនា និង​ភាព​ឯកោ ព្រះ​អង្គ​បាន​មាន​បន្ទូល​ថា «មនុស្ស​មិន​មែន​រស់ ដោយសារ​តែ​នំបុ័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយសារ​គ្រប់​ទាំង​ព្រះបន្ទូល ដែល​ចេញ​ពី​ព្រះឱស្ឋ​ព្រះ​មក​ដែរ» (ម៉ាថាយ ៤:៤)។ ខ្ញុំ​នឹង​ជឿ​ព្រះ​អង្គ។ ព្រះ​អង្គ​បាន​មាន​បន្ទូល​ហើយ។ បើ​យើង​គ្រាន់​តែ​ជឿ​ថា ព្រះ​ពិត​ជា​មាន​មែន ទោះ​ជីវិត​យើង​ជា​គ្រីស្ទ​បរិស័ទ ឬ​ក៏​អត់ ក៏​មិន​មាន​អ្វី​ខុស​ប្លែក​គ្នា​ឡើយ។ ទាល់​តែ​យើង​ជឿ​ព្រះ​អង្គ ហើយ​មាន​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​ជា​មួយ​ព្រះ​អង្គ ទើប​ជីវិត​យើង​មាន​ការ​ខុស​ប្លែក។ តើ​អ្នក​ជឿ​ព្រះ​អង្គ​ទេ ពេល​ដែល​ព្រះ​អង្គ​មាន​បន្ទូល? ខ្ញុំ​យល់​ឃើញ​ថា នេះ​ជា​ការ​ល្បងល​ដែល​យើង​កំពុង​ឆ្លង​កាត់​នៅ​ថ្ងៃ​នេះ គឺ​ការ​ល្បងល​ឲ្យ​ដឹង​ថា យើង​កំពុង​រស់​នៅ​ដោយ​ជឿ​ព្រះបន្ទូល​ព្រះ…

Read article