ការបន្ទាបខ្លួនដែលគ្មានអ្វីអាចប្រៀបផ្ទឹម (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ដូច្នេះ ព្រះយេស៊ូវក៏យាងចេញទៅក្រៅ ទាំងពាក់ភួងបន្លា និងអាវពណ៌ស្វាយនោះ រួចលោក ពីឡាត់ មានប្រសាសន៍ទៅគេថា មើលចុះ មនុស្សនេះហើយ» (យ៉ូហាន ១៩:៥)។ នៅពេលដែលគេជំនុំជម្រះទោសព្រះយេស៊ូវ ព្រះអង្គបានឈរដោយមានភួងបន្លានៅលើព្រះកេស ពាក់អាវវែងរបស់អ្នកដទៃ ហើយត្រូវគេបង្ខំឲ្យកាន់ដើមបបុស តំណាងឲ្យដំបងរាជដែលទាំងអស់នេះ គឺសុទ្ធតែជាការចំអកឲ្យភាពជាស្ដេចរបស់ព្រះអង្គ ខណៈពេលដែលលោក ពីឡាត់ ជាអភិបាលជនជាតិរ៉ូម៉ាំងប្រកាសទៅកាន់ហ្វូងមនុស្សដែលកំពុងជ្រួលច្របល់ថា «មើលចុះ មនុស្សនេះហើយ!» ពាក្យទាំងនោះជាពាក្យដែលគេប្រើក្នុងន័យចំអក តែជាពាក្យដែលសក្ដិសមចំពោះព្រះអង្គសង្គ្រោះនៃពិភពលោក ដែលបានបន្ទាបព្រះកាយដោយសេចក្តីស្រឡាញ់ដ៏លើសលប់ចំពោះលោកីយ៍។ គំរូរបស់ព្រះអង្គបានផ្តល់ឲ្យយើងនូវមេរៀនជាច្រើន។ ក្នុងនាមព្រះអង្គជាក្សត្រដែលបានបន្ទាបព្រះកាយ ព្រះអង្គបានអត់ទ្រាំនឹងការប្រមាថមកលើភាពជាក្សត្ររបស់ព្រះអង្គ និងការវាយដំដ៏សាហាវ មុនពេលគេធ្វើគុតព្រះអង្គ តែព្រះអង្គមិនបានមានបន្ទូលការពារអង្គទ្រង់ សូម្បីតែមួយម៉ាត់។ ហើយតើគេបានកាត់ទោសព្រះអង្គពីបទអ្វី? តើពីបទប្រោសជំងឺស្ត្រីដែលពិការអស់រយៈពេល១៨ឆ្នាំ (លូកា ១៣:១០-១៣)? ឬពីបទប្រោសកូនរបស់ស្ត្រីមេម៉ាយម្នាក់ឲ្យរស់ឡើងវិញឬ (លូកា ៧:១១-១៧)? ឬមួយពីបទប្រោសលោក ឡាសា ឲ្យរស់ឡើងវិញ (យ៉ូហាន ១១:១-៤៤)? ពុំនោះទេ តើពីបទលើកក្មេងៗឲ្យអង្គុយលើភ្លៅព្រះអង្គ ហើយលើកទឹកចិត្តពួកសាវ័កឲ្យយល់ថា «នគរស្ថានសួគ៌មានសុទ្ធតែមនុស្សដូចវារាល់គ្នា» (ម៉ាថាយ ១៩:១៤)? តើពួកអ្នកចោទប្រកាន់ព្រះយេស៊ូវបានដាក់ទោសព្រះអង្គដោយផ្អែកទៅលើអ្វី? ពួកគេមិនអាចឆ្លើយបានទេ តែពួកគេនៅតែដាក់ទោសព្រះអង្គ។ កាលព្រះអម្ចាស់បន្ទាបខ្លួន ហើយនៅស្ងៀម…
Read articleថ្មនៃការរំឭក
លូកា ១៩:៣៧-៤០ តែទ្រង់មានបន្ទូលទៅគេថា ខ្ញុំប្រាប់អ្នករាល់គ្នាថា បើអ្នកទាំងនេះនៅស្ងៀម នោះថ្មនឹងស្រែកឡើងវិញ។ លូកា ១៩:៤០ បន្ទាប់ពីក្រុមគ្រួសាររបស់ខ្ញុំបានធ្វើពិធីរំឭកអំពីឪពុករបស់ខ្ញុំ ដែលទើបតែបានលាចាកលោក យើងក៏បានជ្រើសរើសថ្មម្នាក់មួយដុំ ដើម្បីជួយយើងឲ្យនឹកចាំអំពីគាត់។ ការរស់នៅរបស់គាត់ មិនល្អឥតខ្ចោះ មានពេលដែលរីករាយ ហើយក៏មានពេលដែលជួបទុក្ខព្រួយផងដែរ តែយើងដឹងថា សេចក្តីស្រឡាញ់ និងការប្តូរផ្តាច់ដែលគាត់មានចំពោះយើងរាល់គ្នា មិនដែលរេរាឡើយ។ ដូចនេះ ខ្ញុំបានចងចាំសេចក្តីស្រឡាញ់របស់គាត់នៅក្នុងចិត្តជារៀងរហូត។ ក្នុងបទគម្ពីរ លូកា ជំពូក ១៩ ព្រះយេស៊ូវបានធ្វើដំណើរយាងចូលក្នុងទីក្រុងយេរូសាឡិម ដោយក្បួនដង្ហែនៃជ័យជម្នះ ខណៈពេលដែលហ្វូងមនុស្សបានស្វាគមន៍ដោយកាន់មែកចាក ស្រែកឡើងថា ហូសាណា “ស្តេចដែលយាងមក ដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ សូមឲ្យបានសេចក្ដីក្សេមក្សាន្តនៅស្ថានសួគ៌ នឹងសិរីល្អនៅស្ថានដ៏ខ្ពស់បំផុត”(ខ.៣៨)។ ពួកផារិស៊ីមានការទើសទាល់យ៉ាងខ្លាំង ដោយចាត់ទុកការប្រកាសអំពីការយាងមកនៃព្រះមែស៊ីនៅពេលនោះ គឺជាការប្រមាថព្រះ ហេតុនេះហើយ ពួកគេក៏បានប្រាប់ព្រះយេស៊ូវ ឲ្យបង្គាប់ពួកសិស្សទ្រង់ឲ្យបិទមាត់។ ព្រះយេស៊ូវក៏បានមានបន្ទូលឆ្លើយថា “ខ្ញុំប្រាប់អ្នករាល់គ្នាថា បើអ្នកទាំងនេះនៅស្ងៀម នោះថ្មនឹងស្រែកឡើងវិញ”(ខ.៤០)។ ព្រះអម្ចាស់បានប្រើថ្មឲ្យស្រែកឡើង តាមរបៀបជាច្រើន។ ក្នុងរឿងនៃសេចក្តីស្រឡាញ់ដែលព្រះអង្គមានចំពោះយើងរាល់គ្នា ព្រះអង្គបានប្រើថ្មជាច្រើនដង។ ដើម្បីប្រាប់យើងអំពីរបៀបរស់នៅឲ្យត្រូវតាមបំណងព្រះទ័យព្រះអង្គ ព្រះអង្គបានប្រើបន្ទះថ្មពីរសន្លឹក ដែលមានចារក្រឹត្យវិន័យដប់ប្រការពីលើ(និក្ខមនំ ៣៤:១)។ ព្រះអង្គក៏បានបង្គាប់ពូជអំបូរទាំង១២…
Read articleតើអ្នកនឹងធ្វើដូចម្ដេច ចំពោះព្រះយេស៊ូវ? (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«នគរខ្ញុំមិនមែនត្រូវខាងលោកីយ៍នេះទេ…នគរខ្ញុំមិនមែនត្រូវខាងស្ថាននេះទេ។…ខ្ញុំបានកើតមក ហើយក៏ចូលក្នុងលោកីយ៍នេះសម្រាប់តែការនោះឯង ដើម្បីឲ្យខ្ញុំបានធ្វើបន្ទាល់ពីសេចក្តីពិត អស់អ្នកណាដែលកើតពីសេចក្តីពិត នោះក៏ឮសំឡេងខ្ញុំ» (យ៉ូហាន ១៨:៣៦-៣៧)។ តើអ្នកនឹងប្រព្រឹត្តយ៉ាងណាចំពោះព្រះយេស៊ូវ? នៅពេលព្រឹកថ្ងៃសុក្រ ដែលសព្វថ្ងៃនេះគេហៅថា ថ្ងៃសុក្រដ៏ល្អ អ្នកដឹកនាំសាសនាយូដា បាននាំព្រះកាយព្រះយេស៊ូវយកទៅបន្តការកាត់ទោស នៅចំពោះមុខលោក ប៉ុនទាស ពីឡាត់ ជាអភិបាលដែលជាជនជាតិរ៉ូម៉ាំង។ យើងអាចមើលការពិពណ៌នាលម្អិតក្នុងកណ្ឌគម្ពីរដំណឹងល្អនេះ ដែលបានបង្ហាញថា ព្រះទ្រង់បានរៀបផែនការសម្រាប់ហេតុការណ៍ទាំងអស់នេះ។ ពួកសាសន៍យូដាបានតាំងចិត្តថា ត្រូវតែឲ្យព្រះគ្រីស្ទសុគតនៅលើឈើឆ្កាង តែការនេះបានសម្រេចផែនការរបស់ព្រះតាំងពីអស់កល្បជានិច្ច។ ព្រះវរបិតាក៏បានរៀបផែនការ សម្រាប់ការសន្ទនារវាងព្រះគ្រីស្ទនិងលោក ពីឡាត់ ផងដែរ។ លោក ពីឡាត់ បានឈរនៅចំពោះព្រះអង្គ ដោយទូលសួរព្រះអង្គអំពីអត្តសញ្ញាណ និងអំណាចរបស់ព្រះអង្គ។ សំណួរទាំងនេះជាការពិនិត្យមើល ដែលមានផលប៉ះពាល់អស់កល្បជានិច្ចមកលើយើងម្នាក់ៗ ជាការពិនិត្យដែលយើងម្នាក់ៗត្រូវមាន។ សូមយើងពិចារណាអំពីអត្ថន័យរបស់បទទំនុកសកលដែលអ្នកនិពន្ធបានពិពណ៌នាដូចតទៅ៖ ព្រះយេស៊ូវកំពុងឈរនៅពីមុខលោក ពីឡាត់ ដោយគ្មានមិត្តភក្តិ ត្រូវគេបោះបង់ ហើយក្បត់ព្រះអង្គ ចូរអ្នកស្តាប់ឲ្យយល់អត្ថន័យនៃព្រះបន្ទូលព្រះអង្គចុះ តើអ្នកនឹងធ្វើយ៉ាងណាចំពោះព្រះអង្គ? លោក ពីឡាត់ ជឿថា គាត់កំពុងធ្វើការពិនិត្យ ក្នុងកម្រិតបញ្ញវ័ន្តសុទ្ធសាធ និងតាមការយល់ដឹងខាងសាច់ឈាម។ ប៉ុន្តែ ដើម្បីឆ្លើយសំណួរ «តើព្រះយេស៊ូវជានរណា?» គឺជារឿងខាងវិញ្ញាណ លើសពីសាច់ឈាម។ ព្រះយេស៊ូវមិនមែនជាស្ដេចខាងនយោបាយ…
Read articleព្រះវិញ្ញាណជាអ្នកក្រើនរំឭកល្អបំផុត
យ៉ូហាន ១៤:១៥-១៧,២៥-៣១ តែព្រះដ៏ជាជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មក ដោយនូវឈ្មោះខ្ញុំ ទ្រង់នឹងបង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្ដីទាំងអស់ ក៏នឹងរំឭកពីគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាដែរ។ យ៉ូហាន ១៤:២៦ កាលឆ្នាំមួយនោះ ខ្ញុំបានស្ម័គ្រចិត្តឡើងច្រៀង មុនពេលកម្មវិធីប្រកួតកីឡារបស់កូនប្រុសខ្ញុំចាប់ផ្តើម។ ខ្ញុំបានហ្វឹកហាត់អស់ជាច្រើនសប្តាហ៍ តែខ្ញុំបានចាំបទនោះ នៅក្នុងចិត្តរួចជាស្រេចហើយ។ ដូចនេះ នៅពេលដែលខ្ញុំដើរចូលទៅក្នុងទីលានប្រកួត ជាមួយក្រុមកីឡាករដែលឈរជាជួរ នៅសងខាងខ្ញុំ ខ្ញុំក៏បានបិទភ្នែកអធិស្ឋាន។ ខ្ញុំក៏បានចាប់ផ្តើមច្រៀងបានពីរឃ្លាដំបូង ហើយក៏បានគាំង ដោយសារខ្ញុំភ្លេចឃ្លាបន្ទាប់។ បុរសម្នាក់ឈរនៅពីក្រោយខ្ញុំ ក៏បាននិយាយខ្សឹបៗ នូវពាក្យដែលខ្ញុំបានភ្លេចនោះ។ នៅពេលដែលគាត់បានជួយរំឭកយ៉ាងដូចនេះ ខ្ញុំក៏បានបន្តច្រៀងបទនេះ រហូតដល់ចប់ ដោយទំនុកចិត្ត។ យើងរាល់គ្នាសុទ្ធតែត្រូវការជំនួយបន្តិចបន្តួច ពីអ្នកដទៃ នៅពេលខ្លះ។ ក្នុងបទគម្ពីរយ៉ូហាន ជំពូក១៤ ព្រះយេស៊ូវបានពន្យល់ថា យើងស្រឡាញ់ព្រះអង្គ ដោយស្តាប់បង្គាប់ព្រះអង្គ(ខ.១៥) ហើយព្រះអង្គបានសន្យាថា នឹងទូលសូមព្រះវរបិតាចាត់ព្រះដ៏ជាជំនួយ១អង្គទៀត “គឺជាព្រះវិញ្ញាណនៃសេចក្តីពិត”(ខ.១៧)។ ព្រះយេស៊ូវមានបន្ទូលថា “លោកីយទទួលពុំបាន ព្រោះមិនឃើញ ហើយមិនស្គាល់ទ្រង់សោះ តែអ្នករាល់គ្នាស្គាល់ទ្រង់ ដ្បិតទ្រង់គង់ជាមួយ ក៏នឹងសណ្ឋិតនៅក្នុងអ្នករាល់គ្នាដែរ”(ខ.១៧)។ ទោះព្រះយេស៊ូវបានបង្រៀនពួកសិស្សជាច្រើនហើយក៏ដោយ ក៏កាលព្រះអង្គគង់នៅជាមួយពួកគេ(ខ.២៥) ព្រះអង្គមានបន្ទូលថា “ព្រះដ៏ជាជំនួយ…
Read articleចូរស៊កដាវទៅក្នុងស្រោមវិញ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«រីឯ ស៊ីម៉ូន-ពេត្រុស គាត់មានដាវ ហើយក៏ហូតមកកាប់ដាច់ត្រចៀកស្តាំរបស់បាវសម្ដេចសង្ឃម្នាក់ បាវនោះឈ្មោះ ម៉ាលកុស។ នោះព្រះយេស៊ូវមានព្រះបន្ទូលទៅ ពេត្រុស ថា ចូរស៊កដាវទៅក្នុងស្រោមវិញទៅ តើមិនត្រូវឲ្យខ្ញុំទទួលពែង ដែលព្រះវរបិតាបានប្រទានមកខ្ញុំទេឬអី?» (យ៉ូហាន ១៨:១០-១១)។ ការចាប់ព្រះកាយព្រះយេស៊ូវក្នុងសួនច្បារគែតសេម៉ានី គឺបានបើកបង្ហាញយ៉ាងច្បាស់ថា ព្រះអង្គកំពុងចុះចូលបំណងព្រះទ័យព្រះវរបិតា។ នៅពេលដែលពួកទាហានមកចាប់ព្រះកាយព្រះយេស៊ូវ ព្រះអង្គបានតាំងព្រះទ័យថា នឹងសោយពីពែងនៃទុក្ខវេទនាដែលជាការសុគតរបស់ព្រះអង្គនៅលើឈើឆ្កាង ដើម្បីឲ្យពែងនោះបានធ្វើជាពែងនៃសេចក្តីសង្គ្រោះសម្រាប់យើង។ ប៉ុន្តែ ពេលនោះសាវ័ក ពេត្រុស បានរារាំងព្រះអង្គ ដោយដកដាវរបស់គាត់ចេញមក! គាត់មានភាពឆេវឆាវក្នុងសកម្មភាព និងពាក្យសម្ដីជាធម្មតា។ គាត់បានព្យាយាមដើរនៅលើទឹកទៅរកព្រះយេស៊ូវ។ គាត់បានព្យាយាមស្តីបន្ទោសព្រះយេស៊ូវ។ គាត់ស្ម័គ្រចិត្តលះបង់ជីវិតថ្វាយព្រះគ្រីស្ទ។ តែមិនយូរប៉ុន្មាន បន្ទាប់ពីគាត់បានចេញមុខការពារព្រះយេស៊ូវ គាត់ក៏បានបដិសេធន៍ថា មិនស្គាល់ព្រះអង្គដោយការភ័យខ្លាច។ ប្រតិកម្មរបស់លោក ពេត្រុស នៅពេលដែលបានឃើញគ្រូរបស់គាត់ត្រូវគេចាប់ខ្លួន គឺជាអ្វីដែលគេអាចយល់ តែក៏អាចមានការយល់ច្រឡំទាំងស្រុង។ ខណៈពេលដែលលោក ពេត្រុស ស្ម័គ្រចិត្តប្រយុទ្ធដើម្បីព្រះគ្រីស្ទ តាមពិតគាត់កំពុងតែប្រឆាំងព្រះអង្គដោយមិនដឹងខ្លួន។ គាត់កំពុងប្រឆាំងបំណងព្រះទ័យរបស់ព្រះដែលគោលបំណងរបស់ព្រះអង្គ គឺដើម្បីឲ្យព្រះយេស៊ូវបានធ្វើជាដង្វាយលោះបាប។ គំរូរបស់សាវ័ក ពេត្រុស បានបង្រៀនយើងនូវមេរៀនដ៏សំខាន់មួយ គឺដូចលោក កាល់វីន (Calvin) បានជំរុញយើងថា «ចូរយើងរៀនកុំឲ្យមានចិត្តឆេះឆួលពេក។ ហើយខណៈពេលដែលការខ្វល់ខ្វាយខាងសាច់ឈាមអាចកណ្ដាលឲ្យយើងមានចិត្តដែលហ៊ានធ្វើអ្វីៗលើសព្រះរាជបញ្ជារបស់ព្រះ…
Read articleការសោកសង្រេងដែលមានន័យជ្រៅ
២ពង្សាវតាក្សត្រ ២:៧-១៤ ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយព្រលឹងលោកដ៏រស់នៅដែរថា ខ្ញុំមិនព្រមឃ្លាតពីលោកទេ។ ២ពង្សាវតាក្សត្រ ២:២ បុរសម្នាក់ឈ្មោះ ហ៊ិដេសាប៊ូរ៉ុ អ៊ូអេណូ(Hidesaburō Ueno) បានធ្វើការជាគ្រូបង្រៀននៅសកលវិទ្យាល័យមួយ នៅទីក្រុងតូក្យូ នៅទសវត្សរ៍ឆ្នាំ១៩២០។ រៀងរាល់ពេលរសៀល គាត់តែងតែធ្វើដំណើរតាមរថភ្លើង ត្រឡប់មកផ្ទះវិញ នៅម៉ោង៣ ឃើញឆ្កែគាត់ ឈ្មោះ ហាឈិកុ(Hachiko) កំពុងរង់ចាំទទួលគាត់នៅស្ថានីយរថភ្លើង។ ថ្ងៃមួយ សាស្ត្រាចារ្យអ៊ូអេណូ ក៏បានដាច់សរសៃឈាមខួរក្បាល ក្នុងអំឡុងពេលបង្រៀន ហើយក៏បានទទួលមរណៈភាព។ ពេលដែលហាឈិកុមិនឃើញគាត់ចេញពីរថភ្លើងដូចសព្វមួយដង វាក៏បានបន្តនៅរង់ចាំអស់មួយរយៈពេល ហើយក៏បានត្រឡប់ទៅផ្ទះវិញ។ វាក៏បានត្រឡប់មករង់ចាំគាត់ នៅស្ថានីយរថភ្លើង នៅថ្ងៃបន្ទាប់ នៅម៉ោង៣ ហើយបន្តធ្វើដូចនេះទៀត ជារៀងរាល់ថ្ងៃ អស់រយៈពេល១០ឆ្នាំ។ ភាពស្មោះត្រង់របស់ហាឈិកុបានប៉ះពាល់ចិត្តជនជាតិជប៉ុនជាច្រើននាក់ ដែលបានមកអង្គុយនៅក្បែរវា។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការប្តេជ្ញាចិត្តដែលលោកអេលីសេមានចំពោះលោកអេលីយ៉ា ជាគ្រូរបស់គាត់។ ថ្ងៃមួយ លោកអេលីសេដឹងថា លោកអេលីយ៉ានឹងចាកចេញទៅ តែលោកអេលីសេចង់ឃាត់គាត់។ បន្ទាប់មក រទេះសេះភ្លើងក៏បានលើកគាត់ឡើងទៅស្ថានសួគ៌ នៅពីមុខគាត់។ ពេលដែលបានឃើញដូចនេះ លោកអេលីសេក៏ពោលឡើងថា “ឱលោកឪពុក លោកឪពុកខ្ញុំអើយ នុ៎ះន៏ ព្រះរាជរថនឹងទ័ពសេះរបស់ពួកអ៊ីស្រាអែលហើយ”(២ពង្សាវតាក្សត្រ…
Read article