ព្រះ​អង្គ​យាង​មក ដើម្បី​ប្រទាន​សន្តិភាព​ដល់​ប្រជា​ជាតិ​ទាំង​អស់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«មើល ស្ដេច​របស់​នាង ទ្រង់​យាង​មក​ឯ​នាង ទ្រង់​ជា​អ្នក​សុចរិត ហើយ​មាន​ជ័យ​ជម្នះ ទ្រង់​ក៏​សុភាព ទ្រង់​គង់​លើ​សត្វ​លា គឺ​ជាលា​ជំទង់ ជា​កូន​របស់​មេលា អញ​នឹង​កាត់​រទេះ​ចំបាំង​ចេញ​ពី​ស្រុក​អេប្រាអិម និង​សេះ​ចេញពី​ក្រុង​យេរូសាឡឹម​ដែរ ឯ​ធ្នូ​ចំបាំង​នឹង​ត្រូវ​កាត់​ចេញ ហើយ​ទ្រង់​នឹង​មាន​ព្រះ​បន្ទូល​ជា​សេចក្តី​សន្តិ​សុខ​ដល់​អស់​ទាំង​សាសន៍ ឯ​អំណាច​គ្រប់​គ្រង​របស់​ទ្រង់ នឹង​បាន​ចាប់​តាំងពី​សមុទ្រ​ម្ខាង​ដល់​សមុទ្រ​ម្ខាង ហើយ​ពី​ទន្លេ​ធំ​រហូត​ដល់​ចុង​ផែនដី​បំផុត» (សា​ការី ៩:៩-១០)។ ក្បួន​ដង្ហែ​ព្រះ​យេស៊ូវ​ចូល​ទៅ​ក្នុង​ទីក្រុង​យេរូសាឡឹម គឺ​មាន​លក្ខណៈ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ជា​ច្រើន។ កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​បាន​ចែង​ជា​ញឹក​ញាប់​ថា ព្រះ​យេស៊ូវ និង​ពួក​សាវ័ក​បាន​ចេញ​ពី​ហ្វូង​មនុស្ស តាម​របៀប​ដែល​ស្ងាត់​ស្ងៀម និង​អាថ៌កំបាំង​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ព្រះ​យេស៊ូវ​អាច​យាង​ចូល​ទីក្រុង​ដោយ​មនុស្ស​មិន​មាន​ការ​ចាប់​អារម្មណ៍។ តែ​ផ្ទុយ​ទៅ​វិញ ព្រះ​អង្គ​មាន​គោល​បំណង​យាង​ចូល​ក្នុង​ទី​ក្រុង​យេរូសាឡឹម ដើម្បី​ប្រកាស​ថា ព្រះ​អង្គ​ជា​ព្រះ​មេស្ស៊ី ជា​ក្សត្រ​ដែល​ព្រះ​គម្ពីរ​បាន​សន្យា​ថា នឹង​នឹង​យាង​មក។ ពួក​បណ្តាជន​មាន​ការ​យល់​ច្រឡំ​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​ពួក​គេ​ឮ​ថា ព្រះ​យេស៊ូវ​ជា​ស្ដេច​របស់​សាសន៍​យូដា។ ពួក​គេ​ក៏​ធ្លាប់​បង្ខំ​ព្រះ​អង្គ​ឲ្យ​ឡើង​សោយរាជ្យ តែ​ព្រះ​អង្គ​បាន​គេច​ចេញ​ពី​ពួក​គេ (យ៉ូហាន ៦:១៤-១៥)។ ព្រះ​អង្គ​ជ្រាប​ថា ពួក​គេ​កំពុង​គិត​ស្មាន​ថា ស្ដេច​ត្រូវ​ធ្វើ​កិច្ចការ​ជា​ច្រើន តែ​ព្រះ​អង្គ​មិន​បាន​យាង​មក ដើម្បី​ធ្វើ​កិច្ចការ​ទាំង​នោះ​ទេ។ អ្នក​ខ្លះ​ក៏​បាន​គិត​ថា ព្រះ​អង្គ​បាន​ចូល​រួម​ការ​បះបោរ​ផ្នែក​នយោបាយ។ ហេតុ​នេះ​ហើយ ព្រះ​អង្គ​ក៏​បាន​ប្រាប់​ពួក​គេ​ថា «នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​លោកីយ៍​នេះ​ទេ» (យ៉ូហាន ១៨:៣៦)។ នៅ​ក្នុង​ក្បូន​ដង្ហែ​រយាង​ចូល​ដោយ​ជ័យ​ជម្នះ ការ​សរសើរ​តម្កើង​របស់​ហ្វូង​មនុស្ស មាន​ពេញ​ទៅ​ដោយ​ភាព​ឆេះឆួល…

Read article
អ្នក​ជួយ​ពី​ក្រោយ

រ៉ូម ១៦:១-១២ ខ្ញុំ​ទុក​ដាក់​នាង​ភី​បេ ជា​បង​ប្អូន​យើង នឹង​អ្នក​រាល់​គ្នា … នាង​បាន​ជួយ​គេ​ជា​ច្រើន ព្រម​ទាំង​ខ្ញុំ​ផង​។ រ៉ូម ១៦:១-២ មនុស្ស​ភាគ​ច្រើន​បានឮ​គេ​និយាយ​អំពី​បង​ប្អូន​ត្រកូល​រ៉ាយ ដែល​មាន​លោក​អរវីល(Orville) និង​លោក វីលប័រ(Wilbur) ដែល​បាន​ឆ្នៃ​បង្កើត និង​បើកបរ​យន្តហោះ​ដោយ​ជោគជ័យ មុនគេ នៅដើម​ទសវត្សរ៍​ឆ្នាំ១៩០០​។ ប៉ុន្តែ មាន​មនុស្ស​មិន​ច្រើន​ទេ ដែល​បាន​ស្គាល់​ឈ្មោះ​អ្នក​ស្រី​ខាត់ធ័ររីន រ៉ាយ(Katherine Wright)។ តែ​នៅ​ក្នុង​រឿង​នៃ​ការ​ឆ្នៃ​បង្កើត​យន្តហោះ​របស់​បង​ប្រុស​របស់​អ្នក​ស្រី​ខាត់ធ័ររីន គាត់​មាន​ការ​រួម​ចំណែក​ដ៏​សំខាន់ នៅ​ក្នុង​ជោគជ័យ​របស់​ពួកគេ​។ ខណៈ​ពេល​ដែល​បង​ប្រុស​ទាំង​ពីរ​នាក់​របស់​គាត់ បាន​ផ្តោត​ទៅលើ​ការ​រចនា​ជា​លម្អិត និង​ការ​ធ្វើ​ពិសោធន៍ ដែល​នាំ​ទៅ​រក​ការ​ឆ្នៃ​បង្កើត​នេះ គាត់​បាន​សម្រេច​ចិត្ត​ជួយ​ពួកគេ យ៉ាង​ស្ងៀម​ស្ងាត់ និង​ដោយ​ក្តី​ស្រឡាញ់​។ គាត់​បាន​ជួយ​មើល​ការ​ខុស​ត្រូវ​ហាង​​លក់​កង់​របស់​ពួកគេ ឲ្យ​មាន​ដំណើរ​ការ​ទៅមុខ​ទៀត ដោយ​ហាង​នេះ​ជា​ប្រភព​នៃ​ប្រាក់​ចំណូល​របស់​ពួកគេ​។ គាត់​ក៏​បាន​បោះបង់ចោល​ការងារ​ជា​គិលានុបដ្ឋាយិកា នៅ​មន្ទីរ​ពេទ្យ ដើម្បី​មើលថែ​លោក​អូវីល ឲ្យ​មាន​សុខ​ភាព​ល្អ​ឡើង​វិញ បន្ទាប់ពី​លោក​អូវីល​បាន​ធ្លាក់​យន្តហោះ ហើយ​ក៏​បាន​ជួយ​គ្រប់​គ្រង​កិច្ចការ​បន្ទាប់បន្សំ​ជា​ច្រើន​របស់​បង​ប្រុស​គាត់ ដែល​បាន​ជួយ​ឲ្យ​ពួកគេ​មាន​ភាព​ជោគជ័យ និង​ល្បី​ឈ្មោះ​។ ព្រះ​គម្ពីរប៊ីប​ក៏​បាន​ចែង អំពី​តម្លៃ​នៃ​ការ​ជួយ​យក​អសារ​អ្នក​ដទៃ​ផង​ដែរ​។ ឧទាហរណ៍ សាវ័ក​ប៉ុល​បាន​លើក​ឡើង​អំពី​អ្នក​ស្រី​ភីបេ​ថា គាត់ “បាន​ជួយ​មនុស្ស​ជា​ច្រើន”(រ៉ូម ១៦:២)។ ហើយ​អ្នក​ស្រី​ព្រីស៊ីល និង​លោក​អ័គីឡា ក៏​ជា​ប្តី​ប្រពន្ធ​ដែល​ជួយ​យក​អសារ​អ្នក​ដទៃ ដូច​ដែល​សាវ័ក​ប៉ុល​បាន​លើក​មក​និយាយ​ក្នុង​សំបុត្រ​របស់​គាត់…

Read article
នាម​ខ្ពស់​លើស​អស់​ទាំង​នាម (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ហើយ​ដែល​ឃើញ​ទ្រង់​មាន​ភាព​ជា​មនុស្ស​ដូច្នោះ នោះ​ក៏​បន្ទាប​ព្រះ​អង្គ​ទ្រង់ ទាំង​ចុះ​ចូល​ស្តាប់​បង្គាប់ រហូត​ដល់ទី​មរណៈ គឺ​ទ្រង់​ទទួល​សុគត​ជាប់​ឈើ​ឆ្កាង​ផង ដោយហេតុ​នោះ​បានជា​ព្រះ​បាន​លើក​ទ្រង់​ឡើង​យ៉ាង​ខ្ពស់ ហើយ​បាន​ប្រទាន​ឲ្យ​មាន​នាម​ដ៏​ប្រសើរ លើស​ជាង​អស់​ទាំង​នាម​ផង» (ភីលីព ២:៨-៩)។ យើង​អាច​សង្ខេបបទ​គម្ពីរ​នេះ និង​សេចក្តី​ពិតជា​មូលដ្ឋាន​បំផុត​ក្នុង​ចក្រវាល​យ៉ាង​ដូច​នេះ​ថា៖ ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះអម្ចាស់។ ទេវ​វិទូ​ភាគ​ច្រើន​យល់​ស្រប​ថា ពាក្យ «នាម» ដែល​សាវ័ក ប៉ុល បាន​និយាយ​សំដៅ​ក្នុង​ខ.៩ គឺ​ជា​នាម «ព្រះ​អម្ចាស់» មិន​អាច​ជា​នាម​អ្វី​ផ្សេង​ទេ (ភីលីព ២:១១)។ ក្នុង​បទ​គម្ពីរ​នេះ ពាក្យ​ដើម​ភាសាក្រិក ដែល​ប្រែ​ថា «ព្រះ​អម្ចាស់» គឺ “kyrios” ដែល​គេ​ក៏​អាច​ប្រើ ក្នុង​ការ​បក​ប្រែ​ពី​ព្រះ​នាម​របស់​ព្រះ យ៉ាវេហ៍ ឬ​យេហូវ៉ា ជាង​៦ពាន់ដង ក្នុង​ព្រះ​គម្ពីរ​សែពទូជិន (ជា​ព្រះ​គម្ពីរ​សញ្ញា​ចាស់​បក​ប្រែ​ជា​ភាសាក្រិក) ជា​ព្រះ​នាម ដែល​សព្វ​ថ្ងៃ​នេះ ព្រះ​គម្ពីរ​ភាសា​អង់​គ្លេស​ភាគ​ច្រើន​បាន​បក​ប្រែ​មក​ថា ព្រះ​អម្ចាស់។ សាវ័ក ប៉ុល បាន​ប្រើ​ព្រះ​នាម​បរិសុទ្ធ​របស់​ព្រះ ដើម្បី​និយាយ​សង្កត់​ធ្ងន់ អំពី​ភាព​ជា​ព្រះ​របស់​ព្រះ​យេស៊ូវ បន្ទាប់​ពី​គាត់​បាន​រំឭក​យើង អំពី​ការ​បន្ទាប​ព្រះ​កាយ​របស់​ព្រះ​យេស៊ូវ ក្នុង​អំឡុង​ពេល​ព្រះ​អង្គ​កំពុង​ធ្វើ​ព្រះ​រាជ​កិច្ច​នៅ​លើ​ផែនដី។ ក្នុង​ភាសា​ហេព្រើរ ពាក្យ​យ៉ាវេ​ ឬ​យេហូវ៉ា ផ្សំ​ពី​ព្យញ្ជនៈ​៤ (YHWH) បាន​ជា​ពី​ដំបូង…

Read article
មិន​ប្រកាន់​ទោស​យើង​ទេ

អេសាយ ៤៣:១៨-២៥ គឺ​អញ អញ​នេះ​ហើយ​ជា​អ្នក​ដែល​លុប​អំពើ​រំលង​របស់​ឯង​ចេញ ដោយ​យល់​ដល់​ខ្លួន​អញ​។ អេសាយ ៤៣:២៥ អ្នក​ស្រីជូលី(Julie) និង​ស្វាមី​របស់​គាត់ មាន​អារម្មណ៍​សោក​ស្តាយ​យ៉ាង​ខ្លាំង នៅពេល​ដែល​ដឹង​ថា កូន​ស្រី​របស់​ពួក​គេ​បាន​លួច​របស់របរ​នៅ​ក្នុង​ហាង​លក់​ទំនិញ​។ តែ​ដោយ​ជំនួយ​មកពី​ព្រះ នៅពេល​ដែល​នាង​មក​រក​ពួកគេ ដោយ​ទុក្ខ​ព្រួយ ពួកគេ​ក៏​បាន​អត់​ទោស​ឲ្យ​នាង ហើយ​ក៏​បាន​ជួយ​នាង ក្នុង​ការ​ប្រគល់​របស់​ដែល​បាន​លួច​ទៅ​ម្ចាស់ហាង​វិញ ហើយ​នាំ​នាង​ទៅ​ទទួល​ការ​ប្រឹក្សា​ផ្លូវ​ចិត្ត​។ ប៉ុន្មាន​ខែ​ក្រោយមក បន្ទាប់ពី​ពួកគេ​បាន​ដឹង​អំពី​កំហុស​របស់​នាង នាង​ក៏បាន​និយាយ ដោយ​ខ្វះ​ការ​ពិចារណា អំពី​ទំនុក​ចិត្ត​ដែល​ឪពុក​ម្តាយ​នាង​ប្រហែល​ជា​លែង​មាន​ចំពោះ​នាង​ទៀត​។ ពេល​នោះ អ្នក​ស្រី​ជូលី​ក៏​បាន​ឆ្ងល់​ថា តើ​ពាក្យ​សម្តី​របស់​នាង​មានន័យ​ដូច​ម្តេច? គាត់​មិន​បាន​គិត​អំពី​កំហុស​របស់​កូន​ស្រី​គាត់​ភ្លាមៗ​ទេ ព្រោះ​ព្រះ​ទ្រង់​បាន​ដក​បន្លា​នោះ​ចេញពី​ចិត្ត​គាត់​ហើយ​។ គាត់​បាន​សម្រេច​ចិត្ត​ថា គាត់​មិន​រស់នៅ​ក្នុង​ពេល​អតីត​កាល​ទៀត​ទេ តែ​បាន​សូម​ព្រះ​ជួយ​គាត់​អត់​ទោស​ឲ្យ​កូន​ស្រី​គាត់​។ ស្ថិត​ក្នុង​ពេល​នោះ ព្រះ​ទ្រង់​ក៏​បាន​ជួយ​អ្នក​ស្រី​ជូលី ឲ្យ​ស្គាល់​សេចក្តី​ល្អ និង​ព្រះគុណ​របស់​ព្រះអង្គ ខណៈ​ពេល​ដែល​គាត់​បាន​ដក​ពិសោធន៍​នឹង​សេចក្តី​ស្រឡាញ់ ដែល​គាត់​បាន​បង្ហាញ​រាស្រ្ត​ព្រះអង្គ​។ ព្រះអង្គ​បាន​ប្រាប់​រាស្រ្ត​ព្រះអង្គ មិន​ឲ្យ​បន្ត​រស់នៅ​ក្នុង​អតីតកាល​ទៀត​ទេ ព្រោះ​ព្រះ​អង្គ​កំពុងតែ​ធ្វើ​ការ​មួយ​ថ្មី(អេសាយ ៤៣:១៨-១៩)។ ព្រះអង្គ​ក៏បាន​ធ្វើ​ការ​ប្រកាស​ដ៏​មានន័យថា “គឺ​អញ អញ​នេះ​ហើយ​ជា​អ្នក​ដែល​លុប​អំពើ​រំលង​របស់​ឯង​ចេញ ដោយ​យល់​ដល់​ខ្លួន​អញ ហើយ​អញ​មិន​នឹក​ចាំ​អំពើបាប​របស់​ឯង​ទៀត​ឡើយ”(ខ.២៥)។ ព្រះ​ទ្រង់​អាច​សម្រេច​ព្រះទ័យ​ប្រកាន់​ទោស​យើង តែ​ព្រះ​អង្គ​បាន​អត់​ទោស​ឲ្យ​យើង​វិញ ដោយសារ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​មេត្តា​របស់​ព្រះអង្គ​។ ពេលណា​យើង​ប្រែ​ចិត្ត​ចេញ​ពី​បាប ព្រះអង្គ​ក៏​បាន​លប់​លាង​កំហុស​របស់​យើង​ឲ្យ​ជ្រះ​ស្អាត​។ ទោះ​បាប​របស់​យើង​ដែល​បាន​អត់​ទោស​ឲ្យ អាច​បន្ត​មាន​ផល​ប៉ះ​ពាល់​មក​លើ​ជីវិត​យើង…

Read article
ព្រះ​អម្ចាស់​ប្រទាន​យុត្តិ​ធម៌​ដល់​រាស្ត្រ​ព្រះ​អង្គ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ខាង​ឯ​ពួក​អ្នក​រាល់​គ្នា នោះ​ឲ្យ​ខំ​នៅ​ជា​មេ​ត្រី​នឹង​មនុស្ស​ទាំង​អស់​ចុះ បើ​សិន​ជា​បាន ឱ​ពួក​ស្ងួន​ភ្ងា​អើយ កុំ​ឲ្យ​សង​សឹក​ឡើយ ចូរ​ថយ​ចេញ​ពី​សេចក្តី​កំហឹង​ទៅ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា «ព្រះ​អម្ចាស់ ទ្រង់​មាន​ព្រះ​បន្ទូល​ថា ការ​សង​សឹក នោះ​ស្រេច​នឹង​អញ អញ​នឹង​សង​ដល់​គេ» … កុំ​ឲ្យ​សេចក្តី​អាក្រក់​ឈ្នះ​អ្នក​ឡើយ ត្រូវ​ឲ្យ​អ្នក​ឈ្នះ​សេចក្តី​អាក្រក់ ដោយ​សារ​សេចក្តី​ល្អ​វិញ» (រ៉ូម ១២:១៨-១៩, ២១)។ សូម​យើង​ស្រមៃ​ថា មាន​ក្មេង​ម្នាក់​វិល​ត្រឡប់​ពី​សាលា​រៀន​មក​ផ្ទះ​វិញ ដោយ​ការ​មិន​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​អ្វី​ដែល​ក្មេង​ម្នាក់​ទៀត​និយាយ ឬ​ធ្វើ​មក​លើ​នាង។ ពេល​ដែល​នាង​ការ​ឈឺ​ចិត្ត​ខ្លាំង ហៀប​នឹង​ស្រក់​ទឹក​ភ្នែក នាង​ងាយ​នឹង​គិត​ថា នាង​នឹង​មិន​និយាយ​រក​ក្មេង​នោះ​ទៀត​ទេ ឬ​រៀប​គម្រោង​សង​សឹក​មក​លើ​ក្មេង​នោះ​វិញ។ សូម​យើង​ស្រមៃ​ទៀត​ថា ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ឪពុក​ម្តាយ​នាង​ក៏​បាន​ណែនាំ​នាង​ឲ្យ​សរសេរ​សំបុត្រ​តូច​មួយ ដើម្បី​បង្ហាញ​ចេញ​នូវ​ការ​អត់ឱន​ទោស និង​ការ​រាប់​អាន​ជា​មិត្ត ហើយ​បន្ទាប់​ពី​នាង​បាន​ធ្វើ​តាម​ការ​ណែនាំ​នេះ​ហើយ នាង​ក៏​អាច​និយាយ​ប្រាប់​ឪពុក​ម្តាយ​នាង ដោយ​អំណរ​ថា «កូន​បាន​ធ្វើ​តាម​ការ​ណែនាំ​របស់​ប៉ា​ម៉ាក់! កូន​បាន​យក​សំបុត្រ​នោះ​ទៅ​ឲ្យ​នាង​នៅ​សាលា ហើយ​យើង​ក៏​បាន​ផ្សះផ្សា​គ្នា។ យើង​ឱប​គ្នា ហើយ​យើង​បន្ត​រាប់​អាន​គ្នា​ជា​មិត្ត​ភក្តិ។ កូន​សប្បាយ​ចិត្ត​ខ្លាំង​ណាស់!» នេះ​ជា​អត្ថន័យ​នៃ​ការ​បង្រៀន​របស់​សាវ័ក ប៉ុល ឲ្យ​យើង​រស់​នៅ​ដោយ​មេ​ត្រី​ភាព បើ​សិន​ជា​បាន។ ជួន​កាល យើង​មាន​ការ​ពិបាក​ក្នុង​ការ​បង្កើត​ឲ្យ​មាន​មេ​ត្រី​ភាពជា​មួយ​អ្នក​ដទៃ ប៉ុន្តែ​ចូរ​យើង​កុំ​ឲ្យ​បញ្ហា​នេះ​កើត​ឡើង ដោយ​សារ​យើង​មិន​បាន​ខិតខំ​ស្វែង​រក​មេ​ត្រី​ភាព​នោះ​ឡើយ។ ហើយ​ជួន​កាល យើង​មិន​អាច​មាន​មេ​ត្រី​ភាព​ដោយ​សារ​យើង​មាន​គម្រោង ឬ​កំពុង​ដេញ​តាម​ការ​សង​សឹក។ ការ​សង​សឹក​គឺ​ប្រៀប​ដូច​ជា​ម្ហូប​អាហារ​ដែល​មាន​តែ​ព្រះ​ទេ ដែល​អាច​លើក​មក​ឲ្យ​បរិភោគ​បាន…

Read article
ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក

អេភេសូរ ៤:១-៦ ព្រម​ទាំង​មាន​ចិត្ត​សុភាព ហើយ​ស្លូត​បូត​គ្រប់​ជំពូក ទាំង​អត់​ធ្មត់ ហើយ​ទ្រាំទ្រ​​គ្នា​ទៅវិញ​ទៅមក ដោយ​ស្រឡាញ់​។ អេភេសូរ ៤:២ មាន​ពេល​មួយ​ខ្ញុំ​បាន​ឈប់​ឡាន​របស់​ខ្ញុំ នៅ​ពី​​ក្រោយ​ឡាន​មួយ​គ្រឿង នៅ​ពេល​ភ្លើង​ស្តុប​ចេញពណ៌​ក្រហម ហើយ​ក៏​បាន​កត់​សំ​គាល់​ឃើញ​ស្ទីគ័រ​នៅ​លើ​កញ្ចក់​ខាង​ក្រោយ​ឡាន​នោះ ដែល​មាន​អក្សរ​សរសេរ​ពី​លើ​ថា “សូម​មាន​ការ​អត់​ធ្មត់​។ ខ្ញុំ​ទើបតែ​ចេះ​បើក​ឡាន​ទេ”។ មាន​បញ្ហា​ជា​ច្រើន​នៅ​តាម​ដង​ផ្លូវ ដែល​យើង​បានឮ ក៏​ដូច​ជា​​បាន​ជួប​ផ្ទាល់ ដូច​នេះ ការ​ក្រើន​រំឭក​ឲ្យ​មាន​ចិត្ត​អត់​ធ្មត់ ចំពោះ​អ្នក​បើកបរ​ដទៃ​ទៀត​យ៉ាង​ដូច​នេះ គឺ​ពិតជា​មាន​ប្រយោជន៍​ណាស់​។ ខណៈ​ពេល​ដែល​ខ្ញុំ​មើល​ស្ទីគ័រ​នោះ ខ្ញុំ​ឆ្ងល់​ថា តើមាន​អ្វី​កើត​ឡើង បើសិន​ជា​មនុស្ស​កាន់​ផ្លាក​សញ្ញា​ដូច​នេះ ដើម្បី​ដាស់តឿន​យើង​ថា ពួកគេ “ទើបតែ​មាន​កូន​ដំបូង” ឬ “ជា​អ្នកជឿ​ថ្មី”។ បើ​យើង​ដឹង​ថា អ្នក​ជិត​ខាង មិត្ត​រួម​ការងារ ឬ​អ្នក​ដទៃ​ទៀត ដែល​យើង​ជួប កំពុង​ជួប​បញ្ហា​អ្វី​ខ្លះ តើ​យើង​នឹង​មាន​ចិត្ត​អត់​ធ្មត់​ជាង​មុន ចំពោះ​ពួកគេ ហើយ​ថែម​​ទាំង​ជួយ​ពួកគេ​ជម្នះ​បញ្ហា​ទាំង​នោះ​ដែរ​ឬ​​ទេ? យើង​ប្រហែល​ជា​កំពុង​មាន​ការ​ប្រញាប់ ដោយ​ព្យាយាម​ជៀសវាង​ការ​​រំខាន​ពី​អ្នក​ដទៃ តែ​ចូរ​យើង​ពិចារណា អំពី​របៀប​ដែល​ព្រះយេស៊ូវ​បាន​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ចុះ​។ ព្រះអង្គ​មិន​មាន​ការ​ប្រញាប់​ប្រញាល់​​ទេ​។ ព្រះអង្គ​មាន​ព្រះទ័យ​អាណិត ចំពោះ​មនុស្ស​ទាំងឡាយ ហើយក៏​ចំណាយ​ពេល​កម្សាន្ត​ចិត្ត និង​បង្រៀន​ពួកគេ ហើយ​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​មនុស្ស​ដែល​ព្រះ​អង្គ​ជួប​​ផង​ដែរ​។ ក្នុង​នាម​យើង​ជា​អ្នកជឿ​ព្រះយេស៊ូវ ព្រះអង្គ​បាន​ត្រាស់ហៅ​យើង​ឲ្យ​រស់នៅ ក្នុង​ជីវិត​ដែល​សក្តិ​សមនឹង​ការ​ត្រាស់ហៅ​ដែល​យើង​បាន​ទទួល(អេភេសូរ ៤:១)។…

Read article