ព្រះបន្ទូលសន្យាដែលកម្សាន្តចិត្តបំផុត
យ៉ូស្វេ ១:១-៩ ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់គង់ជាមួយនៅកន្លែងណា ដែលឯងទៅផង។ យ៉ូស្វេ ១:៩ កាលប៉ុន្មានឆ្នាំមុន ក្រុមគ្រួសារខ្ញុំបានទៅលេងតំបន់ចតុកោណ ដែលនៅសហរដ្ឋអាមេរិកមានតែកន្លែងនេះប៉ុណ្ណោះ ដែលមានរដ្ឋ៤ប្រសព្វគ្នា ក្នុងទីតាំងតែមួយ។ ពេលនោះ ស្វាមីខ្ញុំក៏បានទៅឈរនៅជ្រុងដែលគេដាក់ផ្លាកទឹកដីរដ្ឋអារីហ្សូណា កូនប្រុសច្បងរបស់ខ្ញុំ ក៏បានលោតចូលទៅក្នុងទឹកដីរដ្ឋយូតាហ។ ចំណែកកូនពៅរបស់ខ្ញុំក៏បានកាន់ដៃខ្ញុំខណៈពេលដែលយើងបោះជំហានចូលរដ្ឋខូឡូរ៉ាដូ។ ពេលដែលខ្ញុំស្ទុះរត់ចូលទៅក្នុងទឹកដីរដ្ឋញ៉ូមិចស៊ីកូ កូនពៅរបស់ខ្ញុំក៏បានលាន់មាត់ថា “ម៉ាក់ កូនមិននឹកស្មានសោះថា ម៉ាក់ទុកកូនចោលនៅក្នុងរដ្ឋខូឡូរ៉ាដូ!” ពេលនោះ យើងឈរជាមួយគ្នា នៅក្នុងរដ្ឋផ្សេងគ្នា ហើយសំណើចរបស់យើងបានលាន់ឮក្នុងរដ្ឋទាំង៤ក្នុងពេលតែមួយ។ សព្វថ្ងៃ កូនៗរបស់ខ្ញុំពេញវ័យ ហើយបានចេញទៅរស់នៅខាងក្រៅ។ ខ្ញុំមានការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះបន្ទូលដែលបានសន្យាថា ព្រះអង្គនឹងយាងទៅជាមួយរាស្រ្តព្រះអង្គ គ្រប់ទីកន្លែងដែលពួកគេទៅដល់។ បន្ទាប់ពីលោកម៉ូសេលាចាកលោក ព្រះទ្រង់ក៏បានត្រាស់ហៅលោកយ៉ូស្វេ ឲ្យដឹកនាំរាស្រ្តព្រះអង្គ ហើយបានធានាដល់គាត់ថា ព្រះអង្គនឹងមានព្រះវត្តមាននៅជាមួយគាត់ជានិច្ច(យ៉ូស្វេ ១:១-៤)។ ព្រះអង្គមានបន្ទូលថា “អញនឹងនៅជាមួយនឹងឯង ដូចជាបាននៅជាមួយនឹងម៉ូសេដែរ អញមិនដែលខាននឹងប្រោសឯង ក៏មិនដែលបោះបង់ចោលឯងឡើយ”(ខ.៥)។ ព្រះអង្គជ្រាបថា លោកយ៉ូស្វេនឹងមានការសង្ស័យ និងការភ័យខ្លាច ក្នុងនាមគាត់ជាអ្នកដឹកនាំថ្មី របស់រាស្រ្តព្រះអង្គ បានជាព្រះអង្គសង់គ្រឹះនៃសេចក្តីសង្ឃឹមសម្រាប់គាត់ ផ្អែកទៅលើព្រះបន្ទូលដែលបានធានាថា “តើអញមិនបានបង្គាប់ឯងទេឬអី ដូច្នេះចូរឲ្យមានកំឡាំង និងចិត្តក្លាហានចុះ កុំឲ្យខ្លាចឡើយ…
Read articleពន្លឺរបស់ព្រះអម្ចាស់ ក្នុងជ្រលងងងឹត
ទំនុកដំកើង ២៣ មានពរហើយ សាសន៍ណាដែល…ដើរនៅក្នុងពន្លឺនៃព្រះភក្ត្រទ្រង់។ ទំនុកដំកើង ៨៩:១៥ កាលអ្នកស្រីអ៊ីឡេន(Elaine) បានទៅពិនិត្យសុខភាពរកឃើញថា គាត់មានជំងឺមហារីកដំណាក់កាលចុងក្រោយ គាត់ និងស្វាមីរបស់គាត់ គឺលោក ឆាក់(Chuck) ក៏បានដឹងថា មិនយូរទេ គាត់នឹងបានទៅរស់នៅជាមួយព្រះយេស៊ូវហើយ។ អ្នកទាំងពីរបានឲ្យតម្លៃយ៉ាងខ្លាំងមកលើព្រះបន្ទូលសន្យា ក្នុងបទគម្ពីរទំនុកដំកើង ជំពូក២៣ ដែលព្រះអម្ចាស់បានសន្យាថា នឹងគង់នៅជាមួយពួកគេ ក្នុងការធ្វើដំណើររបស់ពួកគេជាមួយគ្នា ឆ្លងកាត់ជ្រលងដែលជ្រៅបំផុត និងពិបាកបំផុត នៃការរស់នៅជាមួយគ្នាបាន៥៤ឆ្នាំ។ ពួកគេក៏មានសេចក្តីសង្ឃឹម ផ្អែកទៅលើការពិតដែលថា អ្នកស្រីអ៊ីឡេនបានត្រៀមខ្លួនជាស្រេច ដើម្បីទៅរស់នៅជាមួយព្រះយេស៊ូវ ដោយបានទទួលជឿព្រះអង្គ ជាច្រើនទសវត្សរ៍មកហើយ។ ក្នុងពិធីបុណ្យសពរបស់ភរិយាគាត់ លោកឆាក់បានចែកចាយថា គាត់នៅតែបន្តធ្វើដំណើរ “កាត់តាមជ្រលងម្លប់នៃសេចក្តីស្លាប់”(ទំនុកដំកើង ២៣:៤)។ ភរិយាគាត់បានទៅរស់នៅក្នុងនគរស្ថានសួគ៌ហើយ។ តែ “ស្រមោលនៃសេចក្តីស្លាប់” នៅតែជាប់មានក្នុងជីវិតគាត់ និងអ្នកផ្សេងទៀតដែលមានសេចក្តីស្រឡាញ់យ៉ាងខ្លាំងចំពោះអ្នកស្រីអ៊ីឡេន។ ខណៈពេលដែលយើងធ្វើដំណើរឆ្លងកាត់ជ្រលងម្លប់នៃសេចក្តីស្លាប់ តើយើងអាចរកឃើញប្រភពនៃពន្លឺនៅកន្លែងណា? សាវ័កយ៉ូហានបានប្រកាសថា “ព្រះទ្រង់ជាពន្លឺភ្លឺ គ្មានសេចក្តីងងឹតណា នៅក្នុងទ្រង់សោះ”(១យ៉ូហាន ១:៥)។ ហើយក្នុងបទគម្ពីរ យ៉ូហាន ៨:១២ ព្រះយេស៊ូវបានប្រកាសថា “ខ្ញុំជាពន្លឺលោកីយ៍ អ្នកណាដែលតាមខ្ញុំ នោះមិនដែលដើរក្នុងសេចក្តីងងឹតឡើយ…
Read articleការចុះចូលស្តាប់បង្គាប់ព្រះយេស៊ូវ
យេរេមា ៣៨:១៧-២៣ សូមស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ា តាមសេចក្តីដែលទូលបង្គំទូលដល់ទ្រង់ចុះ នោះទ្រង់នឹងបានសេចក្តីសុខ ហើយនឹងមានព្រះជន្មនៅ។ យេរេមា ៣៨:២០ កាលពីឆ្នាំ១៩៥១ វេជ្ជបណ្ឌិតរបស់លោក យ៉ូសែប ស្តាលីន(Joseph Stalin) បានដាស់តឿនគាត់ ឲ្យកាត់បន្ថយបន្ទុកការងារ ដើម្បីថែរក្សាសុខភាពឲ្យបានល្អ។ អ្នកដឹកនាំសហភាពសូវៀតរូបនេះ ក៏បានចោទប្រកាន់គ្រូពេទ្យនោះថា ជាគិញសម្ងាត់របស់សត្រូវ ហើយក៏បានឲ្យគេចាប់ខ្លួនគាត់។ អ្នកដឹកនាំផ្តាច់ការនេះបានកៀបសង្កត់មនុស្សជាច្រើន ដោយការកុហករបស់ខ្លួន បានជាមិនអាចទទួលយកការពិត ហើយក៏បានកម្ចាត់មនុស្សដែលនិយាយការពិត អស់ច្រើននាក់ហើយ។ តែទោះជាយ៉ាងណាក៏ដោយ សេចក្តីពិតនៅតែមានជ័យជម្នះមកលើគាត់។ លោកស្តាលីនក៏បានបាត់បង់ជីវិត ក្នុងឆ្នាំ១៩៥៣។ ហោរាយេរេមាក៏ត្រូវគេចាប់ខ្លួន ដោយសារគាត់បានថ្លែងទំនាយជាសេចក្តីពិត ហើយក៏បានជាប់ច្រវាក់(យេរេមា ៣៨:១-៦ ៤០:១)។ កាលនោះ គាត់បានទូលស្តេចសេដេគា ជាស្តេចយូដាថា “សូមស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ា តាមសេចក្តីដែលទូលបង្គំទូលដល់ទ្រង់ចុះ នោះទ្រង់នឹងបានសេចក្តីសុខ ហើយនឹងមានព្រះជន្មនៅ”(៣៨:២០)។ ការដែលស្តេចអង្គនេះមិនបានចុះចាញ់កងទ័ពសត្រូវដែលកំពុងឡោមព័ទ្ធទីក្រុងរបស់ទ្រង់ បានបណ្តាលឲ្យទ្រង់ជួបរឿងកាន់តែអាក្រក់។ គឺដូចដែលហោរាយេរេមាបានព្រមានទ្រង់ថា “គេនឹងនាំភរិយា និងព្រះរាជ្យបុត្ររបស់ទ្រង់ទាំងប៉ុន្មាន ចេញទៅឯពួកខាល់ដេ ហើយអង្គទ្រង់ក៏មិនរួចពីកណ្តាប់ដៃគេដែរ”(ខ.២៣)។ ស្តេចសេដេគាបានបដិសេធន៍មិនព្រមធ្វើតាមសេចក្តីពិតនេះ។ ទីបំផុត ពួកសាសន៍បាប៊ីឡូនក៏បានចាប់ព្រះកាយទ្រង់ សម្លាប់បុត្រារបស់ទ្រង់ទាំងអស់ ហើយក៏បានដុតបំផ្លាញទីក្រុងទ្រង់ចោល(ជំពូក៣៩)។ រឿងនេះបានបង្រៀនយើងថា មនុស្សម្នាក់ៗសុទ្ធតែប្រឈមមុខដាក់ការសម្រេចចិត្ត…
Read articleអត្ថប្រយោជន៍នៃការមានចិត្តល្អ
អេភេសូរ ៤:១៥-១៦,២២-៣២ ដែលរូបកាយទាំងមូលបានផ្គុំ ….បានបង្កើនឡើង ដើម្បីនឹងស្អាងខ្លួន ក្នុងសេចក្តីស្រឡាញ់។ អេភេសូរ ៤:១៦ ពេលណាយើងគិតអំពីការរកស៊ី តាមធម្មតា សេចក្តីសប្បុរស និងការមានចិត្តល្អ មិនមែនជាគុណធម៌ ដែលលេចឡើងក្នុងគំនិតយើងមុនគេនោះឡើយ។ ប៉ុន្តែ យោងតាមលោកចេមស៍ រី(James Rhee) ដែលជាសហគ្រិន គាត់យល់ឃើញថា យើងគួរតែគិតអំពីគុណធម៌ទាំងនេះមុនគេ។ តាមបទពិសោធន៍របស់លោកចេមស៍ ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនមួយ ដែលហៀបនឹងក្ស័យធុន ការដាក់អាទិភាពមកលើ “ការមានចិត្តល្អ” ដែលជា “វប្បធម៌នៃសេចក្តីសប្បុរស” និងវិញ្ញាណនៃការចែករំលែក បានជួយក្រុមហ៊ុនគាត់ឲ្យរួចផុតពីការក្ស័យធុន និងបាននាំឲ្យមានការរីកចម្រើនយ៉ាងខ្លាំង។ ការយកគុណធម៌ទាំងនេះជាអាទិភាព បាននាំមនុស្សមានក្តីសង្ឃឹម និងមានចិត្តចង់រួបរួម មានគំនិតថ្មីៗ និងដោះស្រាយបញ្ហា។ លោករីបានពន្យល់ថា “ការមានចិត្តល្អ… គឺជាទ្រព្យដ៏ពិត ដែលអាចបង្កើន និងពង្រីកឲ្យកាន់តែធំឡើង”។ ក្នុងការរស់នៅប្រចាំថ្ងៃ យើងក៏ងាយនឹងគិតអំពីគុណធម៌ដទៃទៀត មុននឹងគិតអំពីគុណធម៌ទាំងនេះ។ ប៉ុន្តែ ដូចដែលសាវ័កប៉ុលបានបង្រៀន យើងមិនត្រូវមើលរំលងគុណធម៌ទាំងនេះឡើយ។ ក្នុងសំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើទៅអ្នកជឿថ្មី គាត់បាននិយាយសង្កត់ធ្ងន់ថា គោលបំណងនៃការរស់នៅរបស់គ្រីស្ទបរិស័ទ គឺដើម្បីផ្លាស់ប្រែ តាមរយៈព្រះវិញ្ញាណ ឲ្យក្លាយជាអវយវៈដែលពេញវ័យរបស់រូបកាយព្រះគ្រីស្ទ(អេភេសូរ ៤:១៥)។ ហេតុនេះហើយ…
Read articleដួងព្រះទ័យរបស់ព្រះសម្រាប់មនុស្សទាំងអស់
ម៉ាថាយ ១១:២៧-៣០ អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក។ ម៉ាថាយ ១១:២៨ ឌែន ហ្គីល(Dan Gill) ជាក្មេងប្រុសអាយុ៩ឆ្នាំ បានទៅចូលរួមពិធីខួបកំណើតជាមួយមិត្តជិតស្និទ្ធបំផុតរបស់គាត់ឈ្មោះ អាឈី(Archie)។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ពេលដែលម្តាយរបស់ក្មេងប្រុសជាម្ចាស់ខួបកំណើត ឃើញអាឈី គាត់បានបដិសេធន៍មិនឲ្យអាឈីចូលរួមពិធីខួបកំណើតឡើយ។ គាត់ថា មិនមានកៅអីទំនេរ សម្រាប់ឲ្យអាឈីអង្គុយទេ។ ពេលនោះឌែនសុខចិត្តអង្គុយនៅលើកម្រាលឥដ្ឋ ដើម្បីឲ្យមិត្តភក្តិគាត់ ដែលជាជនជាតិស្បែកខ្មៅបានអង្គុយនៅលើកៅអី តែម្តាយក្មេងនោះនៅតែបដិសេធន៍មិនឲ្យអាឈីចូលរួម។ ដូចនេះឌែនក៏បានប្រគល់អំណោយរបស់គាត់ និងអំណោយរបស់អាឈី ទៅស្រ្តីនោះ ហើយក៏បានត្រឡប់ទៅផ្ទះវិញជាមួយអាឈី។ ថ្ងៃនោះ ការបដិសេធន៍ដែលមិត្តភក្តិគាត់បានទទួលរង បានធ្វើឲ្យគាត់មានការឈឺចិត្តយ៉ាងខ្លាំង។ ប៉ុន្មានទសវត្សរ៍ក្រោយមក សព្វថ្ងៃនេះ ឌែនបានក្លាយជាគ្រូបង្រៀន ដែលតែងតែដាក់កៅអីទំនេរមួយ ក្នុងថ្នាក់រៀនរបស់គាត់។ ពេលសិស្សរបស់គាត់សួរអំពីមូលហេតុដែលគាត់ធ្វើដូចនេះ គាត់ក៏បានពន្យល់ថា គាត់ធ្វើដូចនេះ ដើម្បីរំឭកខ្លួនឯងថា ថ្នាក់រៀនគាត់តែងតែមានកន្លែងទំនេរសម្រាប់មនុស្សគ្រប់គ្នា ដោយគ្មានការរើសអើង។ ព្រះយេស៊ូវមានព្រះទ័យបើកចំហសម្រាប់មនុស្សទាំងអស់ គឺដូចដែលព្រះអង្គមានបន្ទូលស្វាគមន៍ថា “អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក”(ម៉ាថាយ ១១:២៨)។ ការអញ្ជើញនេះមិនបានប្រាសចាកគោលដៅនៃព្រះរាជកិច្ចរបស់ព្រះយេស៊ូវឡើយ(រ៉ូម ១:១៦)។ អំណោយនៃសេចក្តីសង្រ្គោះ គឺមានសម្រាប់មនុស្សទាំងអស់…
Read articleការទុកចិត្តព្រះ
ទំនុកដំកើង ២០ អ្នកខ្លះពឹងនឹងរទេះចំបាំង ខ្លះទៀតពឹងនឹងសេះ តែយើងខ្ញុំនឹងនឹកចាំពីព្រះនាមព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំវិញ។ ទំនុកដំកើង ២០:៧ មានពេលមួយ ខ្ញុំត្រូវការការព្យាបាលដោយថ្នាំពេទ្យជាបន្ទាន់។ ថ្នាំពេទ្យទីមួយ គឺសម្រាប់ជំងឺអាឡេហ្ស៊ីរបស់ម្តាយខ្ញុំ ហើយថ្នាំមួយទៀត គឺសម្រាប់ជំងឺសើស្បែកធ្ងន់ធ្ងររបស់ក្មួយស្រីខ្ញុំ។ ជំងឺទាំងនេះបានធ្វើឲ្យពួកគេកាន់តែមានអារម្មណ៍ពិបាកទ្រាំ តែថ្នាំទាំងពីរប្រភេទនេះ មិនមានលក់នៅតាមឱសថស្ថានក្នុងតំបន់ដែលខ្ញុំរស់នៅទៀតទេ។ ខ្ញុំមិនដឹងថា ត្រូវទៅរកជំនួយនៅកន្លែងណា ហើយមានអារម្មណ៍ទាល់ច្រក ដូចនេះ ខ្ញុំក៏បានអធិស្ឋានម្តងហើយម្តងទៀត សូមព្រះអង្គជួយពួកគាត់។ ប៉ុន្មានសប្តាហ៍ក្រោយមក ជំងឺរបស់ពួកគាត់មានភាពធូរស្រាល ស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន។ ព្រះទ្រង់ហាក់ដូចជាកំពុងមានបន្ទូលថា មានពេលខ្លះ ព្រះអង្គប្រើថ្នាំពេទ្យដើម្បីព្យាបាលជំងឺរបស់យើង តែដែលជាឬអត់ ថ្នាំពេទ្យមិនមែនជាអ្នកសម្រេចនោះឡើយ គឺព្រះអង្គទេដែលជាអ្នកសម្រេច។ ដូចនេះ យើងមិនតែងតែអាចទុកចិត្តលើថ្នាំពេទ្យ តែយើងអាចទុកចិត្តព្រះអង្គជានិច្ច។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក២០ ស្តេចដាវីឌបានរកឃើញការកម្សាន្តចិត្ត នៅក្នុងភាពដែលអាចទុកចិត្តបានរបស់ព្រះអង្គ។ កាលពួកអ៊ីស្រាអែលមានកងទ័ពដ៏ខ្លាំងពូកែ ពួកគេដឹងថា ចំណុចខ្លាំងបំផុតរបស់ពួកគេ ជាការទុកចិត្តលើព្រះនាមព្រះអង្គ(ខ.៧)។ ពួកគេបានទុកចិត្តលើព្រះនាមព្រះអង្គ គឺទុកចិត្តថា ព្រះអង្គជានរណា មានចារិកលក្ខណៈដែលមិនចេះប្រែប្រួល និងមិនដែលខាននឹងធ្វើតាមព្រះបន្ទូលសន្យា។ ពួកគេបានប្រកាន់ខ្ជាប់តាមសេចក្តីពិតដែលថា ព្រះដែលមានអំណាចគ្រប់គ្រងលើអ្វីៗទាំងអស់ នឹងស្តាប់ឮពួកគេអធិស្ឋាន ហើយរំដោះពួកគេ ឲ្យរួចផុតពីខ្មាំងសត្រូវ(ខ.៦)។ ព្រះទ្រង់អាចប្រើធនធានក្នុងលោកិយនេះ ដើម្បីជួយយើង…
Read article