ព្រះពរនៅទិវាអរព្រះគុណព្រះ

លូកា ១៤:១២-១៤ បើ​កាលណា​អ្នក​រៀប​លៀង​ភ្ញៀវ​នោះ ចូរ​អញ្ជើញ​ពួក​អ្នកក្រ អ្នក​ពិការ អ្នក​ខ្ញើច និង​អ្នក​ខ្វាក់​វិញ យ៉ាង​នោះ អ្នក​នឹង​បាន​ពរ​ពិត​។ លូកា ១៤:១៣-១៤ កាលពី​ឆ្នាំ២០១៦ អ្នក​ស្រីវេនដា ដេញ(Wanda Dench) បាន​ផ្ញើ​សារ​អញ្ជើញ​ចៅ​ប្រុស​គាត់ មក​ចូល​រួម​ការ​ញាំ​អាហារ​ពេល​ល្ងាច​ជុំ​គ្នា នៅ​ក្នុង​ទិវា​អរ​ព្រះគុណ​ព្រះ ដោយ​មិន​បាន​ដឹង​ថា គាត់​បាន​ផ្លាស់​ប្តូរ​លេខ​ទូរស័ព្ទ​របស់​គាត់ កាលពី​ពេល​ថ្មីៗ​នេះ​ទេ​។ សារ​នោះ​ក៏បាន​ផ្ញើ​ទៅដល់​មនុស្ស​ម្នាក់​ដែល​គាត់​មិន​ស្គាល់ ឈ្មោះ​ចាម៉ល(Jamal)។ ចាម៉ល​មិន​មាន​គម្រោង​ទៅណា​ទេ នៅ​ថ្ងៃ​នោះ។ ដូច​នេះ បន្ទាប់ពី​គាត់​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា គាត់​ជា​នរណា គាត់​ក៏បាន​សួរ​អ្នក​ស្រី​វេដា​ថា តើ​គាត់​អាច​ទៅ​ចូល​រួម​អាហារ​ពេល​ល្ងាច​បានទេ​។ អ្នក​ស្រី​វេនដា​ក៏បាន​ឲ្យ​គាត់​ចូល​រួម​។ លោក​ចាម៉ល​ក៏បាន​ទៅ​ចូល​រួម​អាហារ​ពេល​ល្ងាច​នៅ​ថ្ងៃ​នោះ ហើយក៏​បាន​បន្ត​ចូល​រួម​នៅ​ឆ្នាំ​ក្រោយៗ​ទៀត​។ ដូច​នេះ ការ​ផ្ញើ​សារ​ច្រឡំ​មនុស្ស បាន​ក្លាយ​ជា​ព្រះពរ​ប្រចាំ​ឆ្នាំ​សម្រាប់​លោក​ចាម៉ល​។ ចិត្ត​សប្បុរស​របស់​អ្នក​ស្រី​វេនដា ក្នុង​ការ​អញ្ជើញ​មនុស្ស​ដែល​គាត់​មិន​ស្គាល់ ឲ្យ​ចូល​រួម​អាហារ​ពេល​ល្ងាច បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​លើក​ទឹក​ចិត្ត​របស់​ព្រះយេស៊ូវ ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​លូកា​។ ក្នុង​អំឡុង​ពេល​ពិធីជប់លៀង នៅ​ក្នុង​ផ្ទះ​របស់​ពួក​ផារិ​ស៊ី​ម្នាក់ ដែល​មាន​ឥទ្ធិពល(លូកា ១៤:១) ព្រះ​យេស៊ូវ​បាន​កត់​សំគាល់​ឃើញ​គាត់​អញ្ជើញ​នរណា​ខ្លះ ឲ្យ​ចូល​រួម ហើយក៏​ឃើញ​ភ្ញៀវ​ទៅ​រក​កន្លែង​អង្គុយ​ដែល​ល្អ​ជាងគេ​ផង​ដែរ(ខ.៧)។ ព្រះយេស៊ូវ​ក៏បាន​ប្រាប់​ពួក​ផារិ​ស៊ី​ជា​ម្ចាស់​ផ្ទះ​ថា ការ​អញ្ជើញ​មនុស្ស ផ្អែក​ទៅលើ​លទ្ធ​ភាព​ដែល​គេ​អាច​តប​ស្នង(ខ.១២) នឹង​នាំ​ឲ្យ​គាត់​បាន​ទទួល​ព្រះពរ​តិច​ទេ​។ ផ្ទុយ​ទៅវិញ គាត់​ត្រូវ​អញ្ជើញ​មនុស្ស​ដែល​គ្មាន​លទ្ធ​ភាព​តប​ស្នង​គាត់​វិញ…

Read article
ធ្វើជាពន្លឺនៅក្នុងលោកិយដ៏ងងឹត

ភីលីព ២:១២-១៦ អ្នក​រាល់​គ្នា​ភ្លឺ​នៅ​កណ្តាល​គេ ដូច​ជា​តួ​ពន្លឺ​នៅ​ក្នុង​លោក ទាំង​ហុច​ព្រះបន្ទូល​នៃ​ជីវិត​ដល់​គេ​។ ភីលីព ២:១៥-១៦ បញ្ហា​ទីមួយ ដែល​ខ្ញុំ​បាន​កត់​សំ​គាល់​ឃើញ​ក្នុង​ទីក្រុង​មួយ​នោះ គឺ​តំបន់​បន​ល្បែង​ស៊ីសង​។ បន្ទាប់មក ខ្ញុំ​ក៏​បាន​ឃើញ​ហាង​លក់​កញ្ឆា ហាង​លក់​សម្ភារៈ​អាស​អាភាស និង​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​ធំៗ អំពី​មេធាវី​ឱកាស​និយម ដែល​រក​ផល​ចំណេញ​ពី​ទុក្ខ​លំបាក​របស់​អ្នក​ដទៃ​។ ខ្ញុំ​បាន​ទៅដល់​ទីក្រុង​ជា​ច្រើន​ដែល​មាន​អំពើបាប តែ​ទីក្រុង​មួយ​នេះ​ហាក់​ដូចជា​អាក្រក់​ខ្លាំង​ជាងគេ​។ ទោះជា​យ៉ាងណា​ក៏ដោយ អារម្មណ៍​របស់​ខ្ញុំ​ក៏បាន​ភ្លឺ​ស្វាង ពេល​ខ្ញុំ​ជជែក​គ្នា​ជាមួយ​អ្នក​បើក​បរ​តាក់​ស៊ី​  ​នៅ​ពេល​ព្រឹក​ថ្ងៃ​បន្ទាប់​។ គាត់​ថា គាត់​បាន​អធិស្ឋាន​ដល់​ព្រះ​អម្ចាស់​ជា​រៀង​រាល់​ថ្ងៃ សូម​ព្រះអង្គ​ចាត់​មនុស្ស​ដែល​ព្រះអង្គ​ចង់​ឲ្យ​គាត់​ជួយ​។ គាត់​ថា គាត់​ឃើញ​ល្បែង​ស៊ីសង ការ​ញៀន​ថ្នាំ អំពើ​ពេស្យាចារ និង​មនុស្ស​ដែល​បែក​បាក់​គ្រួសារ​បាន​មក​ចែក​ចាយ​បញ្ហា​របស់​ពួកគេ ទាំង​ទឹក​ភ្នែក ឲ្យ​គាត់​ស្តាប់​។ គាត់​បាន​ឈប់​ឡាន ដើម្បី​ស្តាប់​ពួកគេ​និយាយ ហើយ​ក៏​បាន​អធិស្ឋាន​ឲ្យ​ពួកគេ​។ នេះ​ជា​ការងារ​ដែល​គាត់​បាន​ធ្វើ​ថ្វាយ​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ​។ សាវ័ក​ប៉ុល​បាន​ពិពណ៌នា អំពី​ការ​ដែល​ព្រះ​យេស៊ូវ​យាង​ចុះ​មក​ចាប់​កំណើត​ក្នុង​លោកិយ​ដែល​ពេញ​ដោយ​បាប(ភីលីព ២:៥-៨) ហើយ​ព្រះអង្គ​មាន​ការ​ត្រាស់ហៅ សម្រាប់​អ្នកជឿ​ម្នាក់ៗ​។ ពេលណា​យើង​ខិតខំ​ធ្វើ​តាម​បំណង​ព្រះទ័យ​ព្រះអង្គ(ខ.‌១៣) ហើយ​ប្រកាន់​ខ្ជាប់​តាម “ព្រះបន្ទូល​នៃ​ជីវិត” ដែល​ជា​ដំណឹង​ល្អ(ខ.‌១៦) យើង​នឹង​ក្លាយ​ជា​កូន​ព្រះ​ដែល “រក​បន្ទោស​មិន​បាន​នៅ​ក្នុង​ដំណ​មនុស្ស​វៀច ហើយ​ខិល​ខូច ដែល​អ្នក​រាល់​គ្នា​ភ្លឺ​នៅ​កណ្តាល​គេ ដូច​ជា​តួ​ពន្លឺ​នៅ​ក្នុង​លោក”(ខ.‌១៥)។ យើង​ត្រូវ​នាំ​ពន្លឺ​របស់​ព្រះយេស៊ូវ ចូល​ក្នុង​ភាព​ងងឹត​ក្នុង​លោកិយ ដូច​អ្នក​បើកបរ​តាក់​ស៊ី​នោះ​ផង​ដែរ​។ អ្នកជឿ​ព្រះគ្រីស្ទ​ត្រូវ​រស់នៅ ដោយ​ចិត្ត​ស្មោះ​ត្រង់…

Read article
យើងមានតម្លៃចំពោះព្រះអង្គ

អេសាយ ៤៣:១-៧ ឯង​មាន​ដំឡៃ​វិសេស​នៅ​ភ្នែក​អញ ក៏​គួរ​លើក​ដំកើង ហើយ​ជាទី​ស្រឡាញ់​ដល់​អញ​ផង​។ អេសាយ ៤៣:៤ កាលពី​ក្មេង ឪពុក​របស់​លោក​មិង(Ming) មាន​អត្ត​ចរិក​កោង​កាច ហើយ​ខ្វះ​ភាព​ស្និទ្ធ​ស្នាល​។ សូម្បីតែ​នៅពេល​ដែល​លោក​មិង​មាន​ជំងឺ ហើយ​ត្រូវ​ទៅ​ជួប​ពេទ្យ​កុមារ ឪពុក​គាត់​បាន​រអ៊ូ​រទាំ​ថា គាត់​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់​។ មាន​ពេល​មួយ គាត់​បានឮ​ឪពុក​ម្តាយ​គាត់​ឈ្លោះ​ប្រកែក​គ្នា ហើយក៏​បាន​ដឹង​ថា ឪពុក​គាត់​ថែម​ទាំង​ឲ្យ​ម្តាយ​គាត់​រំលូត​គាត់​ចោល​ទៀត​ផង​។ គាត់​ក៏បាន​ចាប់​ផ្តើម​មាន​អារម្មណ៍​ថា គាត់​ជា​កូន​ដែលគេ​មិន​ចង់​មាន ហើយ​បន្ត​មាន​អារម្មណ៍​ដូច​នេះ​ទៀត រហូត​ដល់​ពេល​គាត់​ពេញវ័យ​។ ពេល​គាត់​ក្លាយ​ជា​អ្នកជឿ​ព្រះយេស៊ូវ គាត់​មាន​ការ​ពិបាក​នៅ​ក្នុង​ការ​ទំនាក់​ទំនងជា​មួយ​ព្រះអម្ចាស់ ជា​ព្រះវរបិតា​របស់​គាត់ ទោះ​គាត់​បាន​ទទួល​ព្រះអង្គ​ជា​ព្រះអម្ចាស់ និង​ព្រះ​អង្គ​សង្គ្រោះ​នៃ​ជីវិត​គាត់​ហើយ​ក្តី​។ បើ​យើង​មាន​អារម្មណ៍​ដូច​លោក​មិង​ដែរ ដោយសារ​យើង​មិន​ដែល​មាន​អារម្មណ៍​ថា ឪពុក​ខាង​សាច់​ឈាម​ស្រ​ឡាញ់​យើង យើង​នឹង​មាន​ការ​សង្ស័យ​ស្រដៀង​គាត់​ផង​ដែរ ក្នុង​ទំនាក់​ទំនង​របស់​យើង​ជាមួយ​ព្រះអង្គ​។ យើង​ប្រហែល​ឆ្ងល់​ថា តើ​ខ្ញុំ​ជា​បន្ទុក​របស់​ព្រះ​អង្គ​ឬ? តើ​ព្រះអង្គ​ខ្វល់​អំពី​ខ្ញុំ​ទេ? ឪពុក​នៅ​ផែនដី​របស់​យើង​ប្រហែល​មិន​យក​ចិត្ត​ទុកដាក់​ចំពោះ​យើង ហើយ​នៅ​ឆ្ងាយ​ពី​យើង តែ​ព្រះវរបិតា​នៃ​យើង​ដែល​គង់នៅ​ស្ថាន​សួគ៌ បាន​យាង​មក​ក្បែរ​យើង ហើយ​មាន​បន្ទូល​ថា ព្រះអង្គ​ស្រឡាញ់​យើង(អេសាយ ៤៣:៤)។ ក្នុង​បទ​គម្ពីរ​អេសាយ ជំពូក៤៣ ព្រះ​ទ្រង់​បាន​មាន​បន្ទូល​មក​កាន់​យើង ក្នុង​នាម​ជា​ព្រះអាទិករ និង​ព្រះវរបិតា​។ បើ​អ្នក​ឆ្ងល់​ថា ហេតុ​អ្វី​ព្រះអង្គ​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​រស់នៅ ក្រោម​ការ​ថែរក្សា ជា​ផ្នែក​មួយ​នៃ​គ្រួសារ​ព្រះអង្គ សូម​ស្តាប់​ព្រះបន្ទូល​ដែល​ព្រះ​អង្គ​មាន​មក​កាន់​រាស្រ្ត​ព្រះ​អង្គ​ថា “ចូរ​នាំ​អស់​ទាំង​កូន​ប្រុស​របស់​អញ​មក​ពី​ទី​ឆ្ងាយ ហើយ​ពួក​កូន​ស្រី​អញ​មកពី​ចុង​ផែនដី​ចុះ”(ខ.៦)។…

Read article
ក្តីអំណរដែលមិនអាចកាត់ថ្លៃបាន

សុភាសិត ១៧:១២-២២ ចិត្ត​ដែល​សប្បាយ​ជា​ថ្នាំ​យ៉ាង​វិសេស តែ​វិញ្ញាណ​បាក់​បែក​រមែង​ឲ្យ​ឆ្អឹង​រីង​ស្ងួត​ទៅ​។ សុភាសិត ១៧:២២ រៀង​រាល់​ថ្ងៃ ដែល​កូនៗ​របស់​អ្នក​ស្រី​ខូលីន(Colleen)ត្រូវ​ទៅរៀន គាត់​តែងតែ​ស្លៀក​ពាក់​ខោអាវ​ឈុត ឬ​ពាក់​ម៉ាស​ខុសៗ​គ្នា ដើម្បី​ទៅ​ទទួល​កូនៗ​របស់​គាត់ ខណៈ​ពេល​ដែល​ពួកគេ​ចេញ​ពី​រថ​យន្ត​ដឹក​សិស្ស រៀង​រាល់​ពេល​រសៀល​។ គាត់​បាន​ធ្វើ​ដូច​នេះ៣ឆ្នាំ​ហើយ ហើយ​បាន​នាំមក​នូវ​ភាព​សប្បាយ​រីករាយ ដល់​គ្រប់​គ្នា​នៅ​ក្នុង​រថយន្ត​ដឹក​សិស្ស រាប់​បញ្ចូល​ទាំង​អ្នក​បើកបរ​ផង​ដែរ​។ អ្នក​បើកបរ​បាន​និយាយ​ថា “អ្នក​ស្រី​ខូលីន​បាន​នាំមក​នូវ​ភាព​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដល់​ក្មេងៗ​នៅ​លើ​ឡាន​។ ពិតជា​អស្ចារ្យ​ណាស់​។ ខ្ញុំ​ចូល​ចិត្ត​អ្វី​ដែល​គាត់​កំពុង​ធ្វើ”។ កូនៗ​របស់​អ្នក​ស្រី​ខូលីន​ក៏​យល់​ឃើញ​ដូច​នេះ​ដែរ​។ រឿង​នេះ​បាន​ចាប់​ផ្តើម នៅពេល​ដែល​អ្នក​ស្រី​ខូលីន​ចាប់​ផ្តើម​ទទួល​ចិញ្ចឹម​ក្មេង​កំព្រា​។ គាត់​ដឹង​ថា ពួកគេ​មាន​ការ​ពិបាក​យ៉ាងណា ពេល​ដែល​ពួកគេ​បាន​បាត់បង់​ឪពុក​ម្តាយ ហើយ​ត្រូវ​ទៅរៀន​នៅ​សាលា​រៀន​ថ្មី ដូច​នេះ គាត់​ក៏បាន​ចាប់​ផ្តើម​ស្លៀក​ពាក់​ខោអាវ​ឈុត ដើម្បី​ស្វាគមន៍​ពួកគេ​ជា​ប្រចាំ​។ បន្ទាប់ពី​គាត់​បាន​ធ្វើ​ដូច​នេះ​បាន៣ថ្ងៃ​ហើយ ក្មេងៗ​មិន​ចង់​ឲ្យ​គាត់​ឈប់​ទេ​។ ដូច​នេះ អ្នក​ស្រី​ខូលីន​ក៏បាន​បន្ត​ធ្វើ​ដូច​នេះ​ទៀត​។ ការ​ធ្វើ​ដូច​នេះ តម្រូវ​ឲ្យ​គាត់​លះបង់​ពេល​វេលា និង​ប្រាក់កាស​ជា​ច្រើន នៅ​ហាង​លក់​ខោអាវ​ឈុត​។ គឺ​ដូច​ដែល​អ្នក​ស្រី មេរេឌីត ធ័រហា(Meredith TerHaar)ជា​អ្នក​កាសែត​បាន​ពិពណ៌នា​ថា ការ​ធ្វើ​ដូច​នេះ​បាន​នាំមក​នូវ​ភាព​សប្បាយ​រីករាយ ដែល​ជា​លទ្ធផល​មិន​អាច​កាត់​ថ្លៃ​បាន​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​យោបល់​ប្រកបដោយ​ប្រាជ្ញា ដែល​ស្តេច​សាឡូម៉ូន​បាន​កត់ទុក​ក្នុង​ព្រះ​គម្ពីរ​ថា “ចិត្ត​ដែល​សប្បាយ​ជា​ថ្នាំ​យ៉ាង​វិសេស តែ​វិញ្ញាណ​បាក់​បែក​រមែង​ឲ្យ​ឆ្អឹង​រីង​ស្ងួត​ទៅ”(សុភាសិត ១៧:២២)។ តែ​អ្នក​ស្រី​ខូលីន​បាន​នាំមក​នូវ​ភាព​សប្បាយ​រីករាយ​ដល់​កូនៗ​របស់​គាត់(ទាំង​កូន​បង្កើត និង​កូន​ចិញ្ចឹម) ដោយ​សង្ឃឹមថា ពួកគេ​នឹង​បាន​រួច​ផុត​ពី​វិញ្ញាណ​ដែល​ប្រេះ​បែក​។…

Read article
ស្វែងរកកម្លាំងក្នុងព្រះអម្ចាស់

២កូរិនថូស ១២:២-១០ គុណ​របស់​អញ​ល្មម​ដល់​ឯង​ហើយ ដ្បិត​កំឡាំង​អញ​បាន​ពេញ​ខ្នាត ដោយ​សេចក្តី​កំសោយ​។ ២កូរិនថូស ១២:៩ លោក​ក្រេងជ័រ មែកខូយ(Grainger McKoy) គឺជា​សិល្បករ ដែល​បាន​សិក្សា និង​សូន​រូប​សត្វ​ស្លាប ដោយ​បង្ហាញ​ឲ្យ​ឃើញ​សម្រស់ ភាព​ងាយ​រង​គ្រោះ និង​ចំណុចខ្លាំង​របស់​ពួកវា ក្នុង​រូប​ចម្លាក់​របស់​គាត់​។ ស្នាដៃ​សិល្បៈ​របស់​គាត់​មួយ ក្នុង​ចំណោម​នោះ មាន​ចំណង​ជើង​ថា ការ​មាន​កម្លាំង​ឡើង​វិញ​។ វា​ជា​រូប​ចម្លាក់​ស្លាប​ខាង​ស្តាំ​របស់​សត្វ​ទា​ព្រៃ ដែល​លាត​សន្ធឹង​ឡើង​ទៅលើ​។ នៅ​ក្រោម​រូប​ចម្លាក់​នោះ មាន​ផ្លាក​មួយ ដែល​មាន​ការ​ពិពណ៌នា​ថា ពេល​ដែល​សត្វ​បក្សី​លើក​ស្លាប​ទៅលើ “ជា​ពេល​ដែល​វា​មាន​ចំណុច​ខ្សោយ​បំផុត ក្នុង​ការហោះហើរ តែ​ក៏​ជា​ពេល​ដែល​វា​ប្រមូល​ផ្តុំ​កម្លាំង​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅមុខ​ទៀត”។ នៅ​លើ​ផ្លាក​​នោះ លោក​ក្រេងជ័រ​ក៏​បាន​ដាក់​ខ​គម្ពីរ ដែល​ចែងថា “គុណ​របស់​អញ​ល្មម​ដល់​ឯង​ហើយ ដ្បិត​កំឡាំង​អញ​បាន​ពេញ​ខ្នាត ដោយ​សេចក្តី​កំសោយ”(២កូរិនថូស ១២:៩)។ ខ​គម្ពីរ​នេះ​ជា​ពាក្យ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស​។ នៅពេល​ដែល​សាវ័ក​ប៉ុល​មាន​អារម្មណ៍​ថា​ពិបាក​ខ្លាំង ដោយសារ​ទុក្ខ​លំបាក​ផ្ទាល់​ខ្លួន គាត់​ក៏​បាន​ទូល​សូម​ឲ្យ​ព្រះអម្ចាស់​ដក​បញ្ហា​នោះ​ចេញ ដែល​ជា​បន្លា​ក្នុង​សាច់​គាត់(ខ.៧)។ ទុក្ខ​លំបាក​នោះ​អាច​ជា​ជំងឺ​ក្នុង​រូបកាយ​របស់​គាត់ ឬ​ការ​ប្រឆាំង​ខាង​វិញ្ញាណ​។ សាវ័ក​ប៉ុល​បាន​ទូល​សូម​ព្រះអម្ចាស់​ម្តង​ហើយ​ម្តង​ទៀត ឲ្យ​ដក​ទុក្ខ​លំបាក​គាត់​ចេញ គឺ​ដូច​ព្រះយេស៊ូវ​នៅ​ក្នុង​សួន​ច្បារ​​គែតសេម៉ានី នៅ​យប់​មុន​ពេល​ព្រះអង្គ​សុគត​នៅ​ឈើ​ឆ្កាង​។ ព្រះវិញ្ញាណបរិសុទ្ធ​ក៏​បាន​ឆ្លើយតប ដោយ​ធានា​គាត់​ថា ព្រះអង្គ​បាន​ប្រទាន​កម្លាំង​ដែល​គាត់​ត្រូវ​ការ​ហើយ​។ តាមរយៈ​រឿង​នេះ សាវ័ក​ប៉ុល​រៀន​បាន​ថា “កាលណា​ខ្ញុំ​ខ្សោយ នោះ​ខ្ញុំ​មាន​កំឡាំង​យ៉ាង​ចំណាន​វិញ”(២កូរិនថូស…

Read article
ប្រឈមមុខដោះស្រាយដោយក្តីស្រឡាញ់

លោកុប្បត្តិ ៤:១-១២ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះ​បន្ទូល​សួរ​កាអ៊ីន​ថា ឯង​ខឹង​ធ្វើ​អី ហេតុ​អ្វី​បាន​ជា​ឯង​ធ្វើ​ទឹក​មុខ​ក្រញូវ​ដូច្នេះ? លោកុប្បត្ដិ ៤:៦ បង​ប្អូន​ក្នុង​ព្រះគ្រីស្ទ​ម្នាក់​បាន​ធ្វើ​កិច្ចការ​ជា​ច្រើន​បាន​ល្អ តែ​គាត់​មាន​បញ្ហា​មួយ​។ គ្រប់​គ្នា​សុទ្ធតែ​ដឹង​អំពី​រឿង​នេះ​។ តែ​ដោយសារ​គាត់​បាន​សម្រេច​បាន​ជោគជ័យ ក្នុង​កិច្ច​ការ​ភាគ​ច្រើន យ៉ាង​មាន​ប្រសិទ្ធភាព គេ​មិន​បាន​លើក​ឡើង​អំពី​បញ្ហា​នៃ​ភាព​ឆេវឆាវ​របស់​គាត់ ឲ្យ​បាន​គ្រប់​គ្រាន់​ទេ​។ គេ​ក៏​មិន​ដែល​បាន​ប្រឈម​មុខ​ជួយ​ដោះ​ស្រាយ​បញ្ហា​កំហឹង​របស់​គាត់​ដែរ។ គួរ​ឲ្យ​ស្តាយ​ណាស់ បញ្ហា​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ជា​ច្រើន​ទទួលរង​ការ​ឈឺ​ចាប់ ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​នោះ​។ ហើយ​នៅ​ទី​បញ្ចប់ វា​បាន​នាំ​ឲ្យ​គាត់​បាត់បង់​អាជីព​របស់​គាត់ ដោយ​មិន​បាន​ព្រៀង​ទុក​។ ខ្ញុំ​គួរតែ​បាន​ជួយ​ប្រឈម​មុខ​ដោះ​ស្រាយ​បញ្ហា​នេះ ជា​មួយ​គាត់ ដោយ​ក្តី​ស្រឡាញ់ តាំងពី​យូរ​មក​ហើយ​។ ក្នុង​បទ​គម្ពីរ លោកុប្បត្តិ ជំពូក៤ ព្រះ​ទ្រង់​បាន​ប្រទាន​យើង​នូវ​ការ​បក​ស្រាយ​ដ៏​ឥត​ខ្ចោះ អំពី​ការ​ប្រឈម​មុខ​ដោះ​ស្រាយ​បញ្ហា​នៃ​អំពើបាប​របស់​នរណា​ម្នាក់ ដោយ​ក្តី​ស្រឡាញ់​។ លោក​កាអ៊ីន​មាន​បញ្ហា​កំហឹង​ដែល​នាំ​ទៅ​រក​ការ​ប្រព្រឹត្ត​អំពើ​បាប​ធ្ងន់ធ្ងរ​។ ក្នុង​នាម​គាត់​ជា​កសិករ គាត់​បាន​យក​ផល​ដំណាំ​របស់​គាត់​មក​ថ្វាយ​ព្រះអម្ចាស់(ខ.៣)។ តែ​ព្រះអង្គ​មិន​សព្វ​ព្រះ​ហឫទ័យ​ចំពោះ​ដង្វាយ​កាអ៊ីន​ទេ នោះ​កាអ៊ីន​ក៏​ក្តៅ​ក្រហាយ ហើយ​ឡើង​ទឹក​មុខ​ក្រញូវ(ខ.៥)។ ដូច​នេះ ព្រះ​ទ្រង់​ក៏បាន​ប្រឈម​មុខ​ដោះ​ស្រាយ​បញ្ហា​នេះ ដោយ​សួរ​គាត់​ថា “ឯង​ខឹង​ធ្វើ​អ្វី?”(ខ.៦)។ បន្ទាប់មក ព្រះអង្គ​ក៏បាន​ប្រាប់​លោក​កាអ៊ីន​ឲ្យ​ងាក​ចេញ​ពី​បាប​របស់​គាត់ ហើយ​ដេញ​តាម​ការ​អ្វី​ដែល​ល្អ និង​ត្រឹម​ត្រូវ​វិញ​។ គួរ​ឲ្យ​ស្តាយ​ណាស់ លោក​កាអ៊ីន​មិន​បាន​អើពើ​ចំពោះ​ព្រះបន្ទូល​ព្រះអង្គ ហើយក៏​បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​បំផុត(ខ.៨)។ យើង​មិន​អាច​បង្ខំ​នរណា​ម្នាក់ ឲ្យ​ងាក​ចេញពី​អំពើបាប តែ​យើង​អាច​ជួយ​ប្រឈម​មុខ​ដោះ​ស្រាយ​បញ្ហា​គាត់ ដោយ​ក្តី​អាណិត​។ យើង​អាច “និយាយ​ចេញ​នូវ​សេចក្តី​ពិត…

Read article