អ្នកនឹងបានជាស្អាត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ឯអេលីសេ លោកចាត់អ្នកបម្រើម្នាក់ឲ្យទៅជម្រាបថា សូមឲ្យលោកទៅមុជទឹកក្នុងទន្លេយ័រដាន់៧ដងទៅ នោះសាច់របស់លោកនឹងបានជា ហើយលោកនឹងបានស្អាតឡើងវិញ។ តែ ណាម៉ាន់ មានសេចក្តីកំហឹង ហើយក៏ចេញទៅ» (២ពង្សាវតាក្សត្រ ៥:១០-១១)។ សូម្បីតែការចំណាយពេលបន្តិចបន្តួចអានសៀវភៅប្រវត្តិសាស្ត្រ និងសៀវភៅសង្គមវិទ្យា ក៏បានបង្ហាញឲ្យយើងដឹងអំពីអសមត្ថភាពរបស់មនុស្ស នៅក្នុងការជួសជុលលោកីយ៍របស់យើង ដែលបានធ្លាក់ចូលក្នុងអំពើបាប។ កាលប៉ុន្មានឆ្នាំមុន យើងឮគេនិយាយថា មនុស្សធ្វើការអាក្រក់ ដោយសារភាពក្រីក្រ។ បានសេចក្តីថា បើយើងបំពេញតម្រូវការខាងសាច់ឈាមរបស់ពួកគេ នោះយើងនឹងឃើញពួកគេមានអាកប្បកិរិយាល្អជាងមុនហើយមែនទេ?។ សព្វថ្ងៃនេះ ក្នុងប្រទេសដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក អ្នកជំនាញសង្គមវិទ្យាបានបកស្រាយថា ភាពលោភលន់ អំពើពុករលួយ និងឃាតកម្មបានកើតមាន ដោយសារមនុស្សមានទ្រព្យសម្បត្តិច្រើនពេក។ អ្នកជំនាញ និងអ្នកដឹកនាំពិភពលោក បានប្រឈមមុខដាក់កម្លាំងខាងក្រៅនេះ ដោយការហួសចិត្ត ដោយស្វែងរកចម្លើយនៅកន្លែងខុស។ លោក ណាម៉ាន់ មានបញ្ហាសុខភាពម្យ៉ាងដែលធ្វើឲ្យគាត់ពិបាកចិត្ត ហើយធ្វើឲ្យគាត់មានរូបសម្បត្តិអាក្រក់យ៉ាងខ្លាំង។ គាត់មានធនធាន ដើម្បីស្វែងរកការព្យាបាល ហើយគេសន្និដ្ឋានថា គាត់បានត្រៀមខ្លួនដើម្បីរិះរកគ្រប់វិធី ដើម្បីព្យាបាលខ្លួនគាត់។ បញ្ហាស្ថិតនៅត្រង់ថា គាត់កំពុងស្វែងរកចម្លើយ នៅកន្លែងខុស។ ឋានៈ ទ្រព្យសម្បត្តិ និងការមានខ្សែបណ្ដាញនៅក្នុងរាជវាំង មិនបានផ្តល់ឲ្យគាត់នូវដំណោះស្រាយ ដែលគាត់ចង់បានទេ ហើយនៅពេលដែលគាត់ទៅពឹងស្ដេចអ៊ីស្រាអែល ដើម្បីជួយឲ្យខ្លួនគាត់មានភាពធូរស្រាល ស្ដេចអ៊ីស្រាអែលក៏បានហែកខោអាវរបស់ទ្រង់ព្រោះទ្រង់ជ្រាបថា…
Read articleព្រះអង្គតែងតែពរយើងជានិច្ច
អេសាយ ៤៦:៣-៩ ឱពួកវង្សារបស់យ៉ាកុបអើយ … ជាពួកដែលអញបានទទួលជាបន្ទុកតាំងពីកំណើតឯង … រហូតដល់ឯងចាស់ជរាផង … អើអញនឹងបី ហើយនឹងជួយឯងឲ្យរួចផង។ អេសាយ ៤៦:៣-៤ អ្នកស្រាវជ្រាវនៅប្រទេសដាណឺម៉ាក បានរកឃើញបាតុភូតមួយ ដែលមនុស្សភាគច្រើនបានជួបប្រទះ ដែលក្នុងនោះ យើងគិតថា ខ្លួនយើងក្មេងជាងអាយុពិតរបស់យើង។ ក្នុងការរកឃើញនេះ គេបានលើកឡើងថា ទោះយើងស្ថិតក្នុងវ័យណាក៏ដោយ យើងរាល់គ្នាសុទ្ធតែគិតថា ខ្លួនឯងមានអាយុក្មេងជាងអាយុពិត២០ភាគរយ។ ឧទាហរណ៍ មនុស្សអាយុ៥០ឆ្នាំច្រើនតែស្រមៃថា ខ្លួនឯងមានអាយុ៤០ឆ្នាំ។ បញ្ហានេះអាចធ្វើឲ្យយើងនឹកឃើញរឿងដ៏គួរឲ្យអស់សំណើចមួយ ដែលក្នុងនោះ ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់គិតថា គាត់មានកម្លាំង និងរូបរាង្គដូចក្មេងអាយុ៤ឆ្នាំ។ ទោះយើងមិនបានធ្វើការស្រាវជ្រាវតាមវិទ្យាសាស្រ្ត ក៏យើងអាចដឹងច្បាស់ថា យើងរាល់គ្នាកំពុងតែមានវ័យចាស់ជាងមុន។ ហើយព្រះគម្ពីរប៊ីបបានចែងអំពីបញ្ហានេះ ជាច្រើនលើកច្រើនសារ។ ហោរាអេសាយថ្លែងព្រះបន្ទូលទៅកាន់ពួកអ៊ីស្រាអែលដែលមានវ័យចាស់ និងមានភាពហត់នឿយ ហើយ “ព្រះបន្ទូលសន្យាមួយនេះ ដែលព្រះទ្រង់ប្រទានពួកអ៊ីស្រាអែលដែលកំពុងតែទន់ខ្សោយ និងមានវ័យចាស់ ក៏ជាព្រះបន្ទូលសន្យាសម្រាប់គ្រីស្ទបរិស័ទគ្រប់វ័យ”។ ហោរអេសាយបានរំឭកយើង អំពីការផ្គត់ផ្គង់របស់ព្រះ ពេញមួយជីវិតរបស់មនុស្សម្នាក់ៗ ដែលស្មោះត្រង់ចំពោះព្រះអង្គ ដោយព្រះអង្គបានទទួលយើងជាបន្ទុកតាំងពីកំណើតមក ហើយក៏បានបីយើងចាប់តាំងពីពេលយើងកើតមក(អេសាយ ៤៦:៣)។ ដូចនេះ ខណៈពេលដែលយើងមានការខ្វល់ខ្វាយអំពីការមានវ័យចាស់ ចូរយើងចាំថា ព្រះទ្រង់តែងតែគង់នៅជាមួយយើងជានិច្ច។ ព្រះអង្គបានសន្យាថា…
Read articleការលះបង់ដែលព្រះទ្រង់សព្វព្រះទ័យ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ខ្ញុំមានគ្រប់គ្រាន់ទាំងអស់ ហើយក៏បរិបូរផង ខ្ញុំបានពោរពេញហើយ ដោយបានទទួលរបស់ទាំងប៉ុន្មានពីអេប៉ាប្រូឌីត ដែលអ្នករាល់គ្នាផ្ញើទៅខ្ញុំនោះ គឺជាក្លិនឈ្ងុយជាគ្រឿងបូជាដែលព្រះទ្រង់ទទួលហើយសព្វព្រះហឫទ័យដែរ» (ភីលីព ៤:១៨)។ បទគម្ពីរនេះបានលើកទឹកចិត្តអ្នកឲ្យឈប់បង្អង់ ដើម្បីពិចារណាអំពីសេចក្តីពិតដ៏អស្ចារ្យដែលថា អ្នកអាចធ្វើឲ្យព្រះទ្រង់សព្វព្រះទ័យ។ យើងអាចមានការលើកទឹកចិត្តណាស់ ពេលដែលបានដឹងថា ព្រះអាទិកររបស់យើងនឹងសព្វព្រះទ័យ ចំពោះការប្រព្រឹត្តរបស់យើង។ តែព្រះគម្ពីរបានលើកទឹកចិត្តយើង ឲ្យទទួលស្គាល់ថា នេះជាការពិតមែន។ ក្នុងនាមយើងជាគ្រីស្ទបរិស័ទ យើងខិតខំរស់នៅដើម្បីធ្វើឲ្យព្រះវរបិតាដែលគង់នៅស្ថានសួគ៌មានព្រះភ័ក្ត្រញញឹមដាក់យើង។ តាមព្រះគម្ពីរប៊ីប កត្តាដែលកណ្ដាលចិត្តយើងឲ្យស្តាប់បង្គាប់ព្រះ គឺដោយសាររបៀបដែលយើងរស់នៅអាចផ្គាប់ព្រះទ័យព្រះអង្គកាន់តែខ្លាំងឡើង (១ថែស្សាឡូនិច ៤:១) ហើយការដាក់ដង្វាយដោយចិត្តសប្បុរសស្ថិតក្នុងចំណោមវិធីដែលយើងអាចផ្គាប់ព្រះទ័យព្រះអង្គ ព្រោះជាគ្រឿងបូជាដែលព្រះទ្រង់ទទួល ហើយសព្វព្រះទ័យ។ សាវ័ក ប៉ុល បានពិពណ៌នាអំពីការដាក់ដង្វាយរបស់ពួកជំនុំនៅទីក្រុងភីលីព ដោយប្រើពាក្យប្រៀបប្រដូចនឹងការថ្វាយសត្វធ្វើជាយញ្ញបូជានៅគ្រាសញ្ញាចាស់។ នៅពេលដែលរាស្ត្ររបស់ព្រះក្នុងគ្រាសញ្ញាចាស់ បាននាំដង្វាយដុត គេក៏បានដុតគ្រឿងក្រអូបជាមួយយញ្ញបូជាផងដែរ។ ដូចនេះ ដង្វាយដុតបានបង្កើតឲ្យមានក្លិនដ៏ទាក់ទាញក្នុងន័យថា ការនេះជាតំណាងឲ្យភាពអាចទទួលយកបាន និងភាពផ្អែមល្ហែមនៃដង្វាយដុតនៅចំពោះព្រះនេត្រព្រះអង្គ។ យ៉ាងណាមិញ ព្រះទ្រង់ក៏បានមានបន្ទូលក្នុងន័យដូចនេះដែរ ទៅកាន់រាស្ត្រព្រះអង្គក្នុងសតវត្សរ៍ទី១ ក៏ដូចជាសតវត្សរ៍ទី២១ថា ពេលណាយើងដាក់ដង្វាយ ដោយចិត្តដែលស្របនឹងព្រះទ័យព្រះអង្គ ដង្វាយនោះនឹងបញ្ចេញក្លិនដ៏ក្រអូប ហើយយញ្ញបូជារបស់យើងនឹងបានជាទីសព្វព្រះទ័យដល់ព្រះអង្គ។ ពេលណាយើងពិចារណាអំពីការដាក់ដង្វាយប្រភេទនេះ យើងមិនគួរមើលរំលងពាក្យ «លះបង់» លឿនពេកឡើយ។ ការថ្វាយដោយការលះបង់ និងការថ្វាយដោយចិត្តសប្បុរសមិនប្រាកដថាដូចគ្នានោះទេ។ យើងអាចមានចិត្តសប្បុរស ដូចអ្នកជឿជាច្រើនទៀត…
Read articleការជួយយកអសារ ក្នុងព្រះយេស៊ូវ
កិច្ចការ ១៦:១១-១៥ កាលនាងបានទទួលបុណ្យជ្រមុជទឹក ព្រមទាំងពួកគ្រួនាងរួចហើយ នោះក៏អញ្ជើញយើងថា បើអស់លោកយល់ឃើញថា ខ្ញុំស្មោះត្រង់ចំពោះព្រះអម្ចាស់ពិត នោះសូមលោកអញ្ជើញទៅនៅឯផ្ទះខ្ញុំកុំខាន។ កិច្ចការ ១៦:១៥ ក្នុងអំឡុងសម័យចលនាទាមទារសិទ្ធិប្រជាជន នៅអាមេរិក អ្នកស្រី ឡេអា ឆេស(Leah Chase) ជាចុងភៅដ៏ល្បីល្បាញនៅរដ្ឋញូអូលិន បានខិតខំធ្វើអ្វីដែលគាត់អាចធ្វើបាន។ គាត់បានរៀបចំម្ហូបអាហារសម្រាប់អ្នក ដែលកំពុងដើរដង្ហែ ដើម្បីទាមទារសិទ្ធិស្មើគ្នា សម្រាប់មនុស្សទាំងអស់។ គាត់ថា “ខ្ញុំគ្រាន់តែចែកអាហារដល់ប្រជាជនប៉ុណ្ណោះ។ ពួកគេកំពុងប្រយុទ្ធប្រឆាំងដើម្បីទាមទារអ្វីមួយ ហើយពួកគេមិនដឹងថា ពួកគេនឹងជួបប្រទះអ្វីខ្លះទេ នៅពេលពួកគេចេញខាងក្រៅ។ ពួកគេមិនដឹងថា នឹងមានអ្វីខ្លះកើតឡើងចំពោះពួកគេនៅតាមផ្លូវទេ។ ប៉ុន្តែ ពេលណាពួកគេនៅទីនេះ ពួកគេដឹងថា ខ្ញុំនឹងចែកអាហារឲ្យពួកគេ។ នេះជាអ្វីដែលខ្ញុំអាចធ្វើបានសម្រាប់ពួកគេ”។ ជួនកាល គេអាចនឹងមើលរំលងអំណោយទាននៃការយកអសារអ្នកដទៃ តែអំណោយទាននេះអាចសំខាន់ដូចទម្រង់ផ្សេងទៀត នៃការបម្រើគ្នាទៅវិញទៅមកក្នុងព្រះគ្រីស្ទផងដែរ។ នាងលីឌា គឺជា “អ្នកជំនួញក្រណាត់ពណ៌ស្វាយ”(ខ.១៤) ក៏បានបម្រើសាវ័កប៉ុល និងគ្រូអធិប្បាយផ្សេងទៀត ដែលជាអ្នកផ្សាយដំណឹងល្អអំពីព្រះយេស៊ូវ ទៅដល់ប្រជាជននៅស្រុកម៉ាសេដូន(កិច្ចការ ១៦:១១-១៤)។ គាត់បានប្រើអ្វីៗដែលគាត់មាន គឺផ្ទះរបស់គាត់ ដើម្បីជួយយកអសារក្រុមការងារដែលកំពុងធ្វើដំណើរបេសកកម្ម។ បន្ទាប់ពីគាត់បានឮដំណឹងល្អ ហើយទទួលជឿព្រះយេស៊ូវ គាត់ក៏បានទទូចគ្រូអធិប្បាយទាំងនោះ ឲ្យស្នាក់នៅផ្ទះរបស់គាត់សិន ដោយប្រាប់ពួកគេថា…
Read articleការគ្រប់គ្រង និងព្រះពររបស់ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ដូច្នេះបើឯងរាល់គ្នានឹងស្តាប់តាមអញឥឡូវ ហើយកាន់តាមសេចក្តីសញ្ញារបស់អញ នោះឯងរាល់គ្នានឹងបានដាច់ជារបស់ផងអញលើសជាងអស់ទាំងសាសន៍ ដ្បិតផែនដីទាំងមូលជារបស់ផងអញ» (និក្ខមនំ ១៩:៥)។ ការបង្រៀនអំពីការស្តាប់បង្គាប់មិនមានភាពពេញនិយមដូចសម័យមុនទៀតទេ។ តែការស្តាប់បង្គាប់មានតួនាទីជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងជីវិតគ្រីស្ទបរិស័ទ។ វាមិនមែនជារឿងចម្លែកទេ ដែលយើងឮគេនិយាយថា សូម្បីតែបុគ្គលឆ្នើមបំផុតក៏បានបង្ហាញអាកប្បកិរិយាអវិជ្ជមានចំពោះអ្នកដឹកនាំផងដែរ ព្រោះយើងកំពុងរស់នៅក្នុងយុគសម័យទាស់ប្រឆាំងនឹងអ្នកកាន់អំណាច។ ក្នុងពួកជំនុំ មានអ្នកខ្លះមិនសប្បាយចិត្តចំពោះការបង្រៀនដ៏បរិសុទ្ធអំពីអំណាចនៃព្រះបន្ទូល។ តែយើងក៏បានដកខ្លួនយើងចេញពីព្រះពររបស់ព្រះអង្គផងដែរ នៅពេលណាយើងស្វែងរកសេរីភាពតាមផ្លូវរបស់យើងដោយងាកចេញពីអំណាចរបស់ព្រះ។ កាលលោក អ័ដាម និងនាង អេវ៉ា មិនស្តាប់បង្គាប់តាមព្រះរាជបញ្ជារបស់ព្រះក្នុងសួនច្បាអេដែន ពួកគេក៏បានដាច់ចេញពីព្រះអង្គបានសេចក្តីថា ពួកគេបានបោះបង់ចោលព្រះពរនៃព្រះវត្តមានព្រះអង្គ។ ការបដិសេធន៍ការគ្រប់គ្រងរបស់ព្រះតែងតែនាំឲ្យមានការដាច់ចេញពីព្រះអាទិកររបស់យើង និងដកខ្លួនចេញពីព្រះពររបស់ព្រះអង្គ។ ផ្ទុយទៅវិញ ការងាកមករកការគ្រប់គ្រងរបស់ព្រះវិញតែងតែនាំមកនូវព្រះពរនៃការរួបរួម និងការប្រកបគ្នាដែលព្រះទ្រង់បានរៀបចំសម្រាប់រាស្ត្រព្រះអង្គ។ ព្រះបន្ទូលសន្យាអំពីការគ្រប់គ្រង និងព្រះពររបស់ព្រះបានសម្រេច ក្នុងអំឡុងពេលដែលព្រះទ្រង់ប្រទានក្រឹត្យវិន័យក្នុងប្រវត្តិសាស្ត្រនៃសាសន៍អ៊ីស្រាអែល។ ការស្តាប់បង្គាប់របស់ពួកអ៊ីស្រាអែល ចំពោះក្រឹត្យវិន័យមិនមែនជាការប្រឹងប្រែងទាំងប្រថុយ ដើម្បីឲ្យបានសេចក្តីសង្គ្រោះនោះទេ តែផ្ទុយទៅវិញ វាគឺជាការឆ្លើយតបចំពោះសេចក្តីសង្គ្រោះដែលសម្រេចបានរួចជាស្រេចសម្រាប់ពួកគេ។ ជាដំបូង ព្រះអង្គឈោងទៅរករាស្ត្រព្រះអង្គ ហើយថែរក្សាការពាររាស្ត្រព្រះអង្គ ដោយប្រោសលោះពួកគេ និងរំដោះពួកគេឲ្យរួចពីភាពជាទាសករក្នុងទឹកដីអេស៊ីព្ទ ហើយបន្ទាប់មក ព្រះអង្គក៏បានប្រទានក្រឹត្យវិន័យដល់ពួកគេ។ ម្យ៉ាងទៀត ព្រះទ្រង់មិនបានប្រទានក្រឹត្យវិន័យធ្វើជាការយន្តការសម្រាប់ការប្រោសលោះ ឬជាផ្លូវ ដើម្បីឲ្យពួកគេធ្វើជារាស្ត្រព្រះអង្គនោះទេ។ ផ្ទុយទៅវិញ បន្ទាប់ពីព្រះអង្គបានប្រោសលោះពួកអ៊ីស្រាអែលហើយ ព្រះអង្គបានប្រទានពួកគេនូវក្រឹត្យវិន័យ ជាមធ្យោបាយដើម្បីបង្ហាញព្រះគុណព្រះអង្គ ដើម្បីឲ្យពួកគេដឹងអំពីរបៀបរស់នៅ ក្រោមការគ្រប់គ្រងរបស់ព្រះអង្គ ហើយពិតជាបានអរសប្បាយនឹងព្រះពរព្រះអង្គ។ បើយើងធ្វើផ្ទុយនឹងគោលការណ៍នេះ…
Read articleភាពទាល់ច្រកខាងវិញ្ញាណ
ទំនុកដំកើង ១៤៥:១-៨ ព្រះយេហូវ៉ាទ្រង់ធំប្រសើរ គឺគួរសរសើរយ៉ាងក្រៃលែង។ ទំនុកដំកើង ១៤៥:៣ ជាមធ្យម មនុស្សម្នាក់ៗបើកទូរស័ព្ទខ្លួនឯងមើល ១៥០ដង ក្នុងមួយថ្ងៃ។ សូមយើងចំណាយពេលបន្តិច ដើម្បីពិចារណាអំពីរឿងនេះ។ លោកទ្រីស្ទិន ហារីស(Tristan Harris) ជឿថា ទូរស័ព្ទកំពុងតែធ្វើឲ្យយើងផ្ដោតអារម្មណ៍ទៅលើវា យ៉ាងងប់ងុល ហើយវាផ្តល់ឲ្យនូវគុណវិបត្តិជាច្រើន។ គាត់ស្ថិតក្នុងចំណោមអ្នកតស៊ូមតិ ក្នុងខ្សែភាពយន្តមួយ ដែលនិយាយអំពីបុគ្គលល្បីៗមួយចំនួន ក្នុងឧស្សាហ៍កម្មបច្ចេកវិទ្យា ដែលបាននាំយើងចូលទៅក្នុងការប្រើប្រាស់បណ្ដាញសង្គម។ ប៉ុន្តែ ពួកគេមិនបានលើកតម្កើងបណ្តាញសង្គមនោះទេ តែផ្ទុយទៅវិញ ពួកគេបានធ្វើការដាស់តឿន អំពីគុណវិបត្តិរបស់វា ដោយបង្ហាញធាតុពិតនៃការរស់នៅរបស់យើង នៅក្នុងបញ្ហាសង្គមដែលស្ថិតក្នុងភាពទាល់ច្រក។ ពួកគេថា “យើងគឺជាផលិតផល។ ការផ្ដោតអារម្មណ៍របស់យើង គឺជាផលិតផលដែលបណ្ដាញសង្គមបានលក់ទៅឲ្យអ្នកផ្សាយពាណិជ្ជកម្ម”។ យើងផ្តល់ឲ្យនូវការផ្ដោតអារម្មណ៍ ទៅលើអ្វីដែលយើងជឿថា មានតម្លៃ ឬមានភាពសក្ដិសម។ ហើយតាមពិត យើងប្រហែលជាកំពុងថ្វាយបង្គំអ្វីៗ ដែលយើងកំពុងផ្ដោតអារម្មណ៍ទៅលើ។ ពាក្យទាល់ច្រកឆ្លុះបញ្ចាំងអំពីស្ថានភាពមួយ ដែលយើងត្រូវធ្វើការសម្រេចចិត្ត។ ហើយប្រហែលមិនដឹងទេថា យើងកំពុងប្រឈមមុខដាក់ស្ថានភាពទាល់ច្រក ក្នុងជីវិតខាងវិញ្ញាណរបស់យើង ដោយយើងត្រូវធ្វើការសម្រេចចិត្តជារៀងរាល់ថ្ងៃថា យើងត្រូវផ្តល់ការចាប់អារម្មណ៍ទៅលើនរណា និងទៅលើអ្វី? ឬអាចនិយាយម្យ៉ាងទៀតថា តើយើងកំពុងថ្វាយបង្គំនរណា ឬថ្វាយបង្គំអ្វី? អ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានបញ្ជាក់ច្បាស់អំពីការសម្រេចចិត្តរបស់គាត់ គឺដូចដែលគាត់បានពោលឡើងថា…
Read article