ការធ្វើដំណើរដែលមានតម្លៃបំផុត

អេភេសូរ ១:៣-១៤ ដោយ​ទ្រង់​បាន​តម្រូវ​យើង​ទុកជា​មុន តាម​ដំរិះ​សំរេច​របស់​ព្រះ …បាន​សំរាប់​នឹង​សរសើរ​ដល់​សិរី​ល្អ​ទ្រង់​។ អេភេសូរ ១:១១-១២ មាន​ពេល​មួយ​យុវនារី​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ថា “ជំនឿ​លើ​ព្រះគ្រីស្ទ​គួរ​ឲ្យ​ធុញ​ទ្រាន់​ណាស់ ខ្ញុំ​មិន​ចូល​ចិត្ត​ទេ​។ ខ្ញុំ​ឲ្យ​តម្លៃ​មក​លើ​ការ​ដើរ​ផ្សង​ព្រេង​ជាង​។ ព្រោះ​ការ​រស់នៅ​ដូច​នេះ ទើប​មាន​តម្លៃ”។ ខ្ញុំ​មាន​អារម្មណ៍​សោក​ស្តាយ ពេល​បាន​ដឹង​ថា នាង​មិន​ចង់​ស្គាល់​ក្តី​អំណរ និង​ភាព​រំភើប​រីករាយ​ដ៏​អស្ចារ្យ ដែល​កើត​ចេញពី​ការ​ប្រកប​ជាមួយ​ព្រះយេស៊ូវ ជា​ការ​ធ្វើ​ដំណើរ​ដែល​ល្អ​លើស​ការ​ធ្វើ​ដំណើរ​ផ្សេង​ទៀត​។ ខ្ញុំ​ក៏​បាន​ចែក​ចាយ​ដល់​គាត់ អំពី​ព្រះយេស៊ូវ ដោយ​អំណរ និង​អំពី​ជីវិត​ពិត ដែល​នាង​អាច​រក​ឃើញ​ក្នុង​ព្រះអង្គ​។ ពាក្យ​សម្តី​តែ​ម្យ៉ាង មិន​មាន​ភាព​គ្រប់​គ្រាន់ ដើម្បី​ពិពណ៌នា អំពី​ការ​ធ្វើ​ដំណើរ​ខាង​វិញ្ញាណ នៅ​ក្នុង​ការ​ស្គាល់ និង​ដើរ​ជាមួយ​ព្រះយេស៊ូវ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​បាន​ឡើយ​។ តែ​ក្នុង​បទ​គម្ពីរ​អេភេសូរ ជំពូក១ សាវ័ក​ប៉ុល​បាន​ធ្វើ​ការ​បក​ស្រាយ​ខ្លី តែ​មាន​អំណាច អំពី​ការ​រស់នៅ​ជាមួយ​ព្រះអង្គ​។ ព្រះ​ទ្រង់​បាន​ប្រទាន​យើង​នូវ​ព្រះពរ​ខាង​វិញ្ញាណ ដែល​មកពី​ស្ថាន​សួគ៌​ដោយ​ផ្ទាល់(ខ.៣) សេចក្តី​បរិសុទ្ធ និង​ឥត​កន្លែង​បន្ទោស​បាន នៅ​ក្នុង​ព្រះនេត្រ​ព្រះ​អង្គ(ខ.៤) និង​ការ​ទទួល​យើង​ធ្វើ​ជា​កូន​ចិញ្ចឹម ក្នុង​មហា​គ្រួសារ​ព្រះអង្គ(ខ.៥)។ ព្រះអង្គ​បាន​ប្រទាន​យើង​នូវ​អំណោយ​ដ៏​ហូរហៀរ​នៃ​ការ​អត់​ទោស​បាប និង​ព្រះគុណ(ខ.៧-៨) ការ​យល់​អំពី​អាថ៌កំបាំង​នៃ​បំណង​ព្រះទ័យ​ព្រះអង្គ(ខ.៩) និង​គោលបំណង​ថ្មី​នៃ​ការ​រស់នៅ “ដើម្បី​សរសើរ​ដល់​សិរី​ល្អ​ព្រះអង្គ”(ខ.១២)។ ព្រះវិញ្ញាណបរិសុទ្ធ​គង់នៅ​ក្នុង​យើង ដើម្បី​ប្រទាន​ព្រះ​ចេស្ដា និង​ដឹកនាំ​យើង(ខ.១៣) ហើយ​ព្រះ​អង្គ​ធានា​ថា យើង​នឹង​បាន​នៅ​ក្នុង​ព្រះ​វត្ត​មាន​ព្រះអង្គ​អស់​កល្ប​ជានិច្ច(ខ.‌១៤)។ ពេលណា​ព្រះ​យេស៊ូវ​គ្រីស្ទ​យាង​ចូល​គង់​ក្នុង​ជីវិត​យើង យើង​នឹង​បាន​ដឹង​ថា…

Read article
ចែកចាយអំពីសេចក្តីល្អរបស់ព្រះអង្គ

ទំនុក​ដំកើង ៦៦:៥-១២,១៦-២០ ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​ការ​ដែល​ទ្រង់​បាន​ប្រោស​ដល់​ព្រលឹង​ខ្ញុំ​។ ទំនុក​ដំកើង ៦៦:១៦ ក្នុង​កម្មវិធី​ថ្វាយបង្គំ​ព្រះ នៅ​ថ្ងៃ​អា​ទិត្យ នៅ​ព្រះវិហារ​របស់​ខ្ញុំ ក៏​មាន​ម៉ោង​ចែក​ចាយ​ទី​បន្ទាល់​ផង​ដែរ ដែល​ក្នុង​នោះ ពួក​យើង​អាច​ចែក​ចាយ​អំពី​របៀប​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​ការ​ក្នុង​ជីវិត​យើង​។ ក្នុង​គ្រួសារ​ពួក​ជំនុំ​យើង ខ្លះ​បាន​ហៅ​អ្នក​ស្រី​លែង​ហ្វ៊ដ​(Langford) បង​ស្រី ឬ​អ្នកមីង​លែង​ហ្វ៊ដ​។ គាត់​បាន​បញ្ចូល​ការ​សរសើរ​ដំកើង​ព្រះអង្គ ជា​ច្រើន​នៅ​ក្នុង​ទី​បន្ទាល់​របស់​គាត់​។ នៅពេល​ដែល​គាត់​បាន​ចែក​ចាយ​ទី​បន្ទាល់​អំពី​ពេល​ដែល​គាត់​បាន​ទទួល​ជឿ​ព្រះ គេ​បាន​រំពឹង​ថា គាត់​ប្រហែល​ជា​និយាយ​ស៊ី​ម៉ោង​បន្តិច ក្នុង​កម្មវិធី​ថ្វាយបង្គំ​ថ្ងៃ​នោះ​។ គាត់​បាន​បង្ហាញ​ចេញ​នូវ​ចិត្ត​ពេញ​ហៀរហូរ​ដោយ​ការ​សរសើរ​ដំកើង​ព្រះ ដែល​បាន​កែ​ប្រែ​ជីវិត​គាត់ ដោយ​ព្រះគុណ​ព្រះអង្គ​។ ស្រដៀង​គ្នា​នេះ​ដែរ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ជំពូក៦៦ ក៏បាន​បង្ហាញ​ចេញ​នូវ​ការ​សរសើរ​ដំកើង​ព្រះ​ផង​ដែរ ខណៈ​ពេល​ដែល​គាត់​ធ្វើ​បន្ទាល់ អំពី​ការ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ សម្រាប់​រាស្រ្ត​ព្រះអង្គ​។ គឺ​ដូច​ដែល​គាត់​បាន​ពោល​ថា “មកនេះ ចូរ​មក​មើល​ការ​ទាំង​ប៉ុន្មាន​របស់​ព្រះ ទ្រង់​គួរ​ស្ញែង​ខ្លាច ក្នុង​ការ​ដែល​ទ្រង់​ធ្វើ​ដល់​ពួក​មនុស្ស​ជាតិ”(ខ.៥)។ ការ​ដែល​ព្រះអង្គ​បាន​ធ្វើ បាន​រាប់​បញ្ចូល​ការ​ជួយ​សង្គ្រោះ​ដោយ​ការ​អស្ចារ្យ(ខ.៦) ការ​ថែរក្សា(ខ.៩) និង​ការ​ល្បងល និង​ការ​លត់ដំ ដែល​នាំ​រាស្រ្ត​ព្រះអង្គ ទៅ​រក​កន្លែង​ល្អជា​មុន(ខ.១១-១២)។ មាន​បទ​ពិសោធន៍​ជា​ច្រើន​ដែល​យើង​អាច​មាន​ជាមួយ​ព្រះអង្គ ដូច​អ្នកជឿ​ដទៃ​ទៀត​ដែរ តែ​ក៏​មាន​ការ​ដក​ពិសោធន៍​​ពិសេស​រៀង​ខ្លួន ក្នុង​ការ​ធ្វើ​ដំណើរ​ផ្ទាល់​ខ្លួន ក្នុង​ព្រះអង្គ​។ តើមាន​ពេលណា​ខ្លះ ក្នុង​ជីវិត​អ្នក ដែល​ព្រះ​ទ្រង់​បាន​បើក​សម្ដែង​អង្គ​ទ្រង់​ឲ្យ​អ្នក​ស្គាល់​ព្រះ​អង្គ​កាន់​តែ​ច្បាស់ តាម​របៀប​ដ៏​ពិសេស? ទី​បន្ទាល់​ទាំង​អស់​នេះ គឺ​សុទ្ធតែ​សក្តិ​សមនឹង​ឲ្យ​អ្នក​ចែក​ចាយ ដល់​អ្នក​ដទៃ ដែល​ត្រូវ​ការ​ដឹង​អំពី​របៀប​ដែល​ព្រះអង្គ​ធ្វើ​ការ​ក្នុង​ជីវិត​អ្នក​។…

Read article
សេចក្តីមួយដែលពិតជាសំខាន់

លូកា ១០:៣៨-៤២ នាង​ព្រួយ​ចិត្ត​ខំ​ប្រឹង​រៀបចំ​ធ្វើ​អី​ច្រើន​ម៉្លេះ មាន​សេចក្តីតែ១ទេ ដែល​សំរាប់​ត្រូវ​ការ​។ លូកា ១០:៤១-៤២ ក្នុង​ការ​ធ្វើ​ដំណើរ​ប្រកប​គ្នា នៅពេល​ចុង​សប្តាហ៍ កាល​ពី​ខែ​មីនា ខ្ញុំ​បាន​ដឹកនាំ​ការ​សិក្សា​ព្រះបន្ទូល​អំពី​រឿង​នាង​ម៉ារា និង​នាង​ម៉ាថា ជា​ប​ង​ប្អូន​របស់​លោក​ឡាសា(យ៉ូហាន ១១:៥)។ អ្នក​ទាំង​បី​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​ព្រះយេស៊ូវ​។ កាល​នោះ យើង​បាន​ជួប​ជុំ​គ្នា ក្នុង​តំបន់​ដាច់​ស្រយាល​មួយ នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ប្រទេស​អង់គ្លេស​។ បន្ទាប់​ពី​បាន​រៀន​ព្រះ​គម្ពីរ​ជាមួយ​គ្នា​ហើយ អ្នក​ចូល​រួម​ជា​ច្រើន​បាន​ចែក​ចាយ​ថា ​ការ​ចំណាយ​ពេល​ជាមួយ​គ្នា​ប៉ុន្មាន​ថ្ងៃ​នោះ ពួកគេ​បាន​រៀន​អង្គុយ នៅ​ទាប​ព្រះ​បាទ​ព្រះយេស៊ូវ តាម​គំរូ​នាង​ម៉ារា​។ ពួកគេ​ចង់​ចង់​ដេញ​តាម​សេចក្តី​មួយ​ដែល​ពិតជា​សំខាន់ (លូកា ១០:៤២) គឺ​ដូច​ដែល​ព្រះយេស៊ូវ​បាន​ប្រាប់​នាង​ម៉ាថា ដោយ​សេចក្តី​ស្រឡាញ់ ឲ្យ​ដេញ​តាម​សេចក្តី​នោះ ដែល​ជា​ការ​ចូល​ទៅ​ជិត ហើយ​រៀន​សូត្រ​ពី​ព្រះអង្គ​។ កាល​ព្រះយេស៊ូវ​បាន​ទៅលេង​ផ្ទះ​នាង​ម៉ារា នាង​ម៉ាថា និង​លោក​ឡាសា នាង​ម៉ាថា​មិន​បាន​ដឹង​ជា​មុន​ថា ព្រះ​អង្គ​នឹង​យាង​មក​ទេ ដូច​នេះ យើង​អាច​ដឹង​ថា ហេតុ​អ្វី​នាង​មិន​សប្បាយ​ចិត្ត​ចំពោះ​នាង​ម៉ារា ដែល​មិន​បាន​ជួយ​រៀបចំ​ម្ហូប​អាហារ​ថ្វាយ​ព្រះអង្គ និង​មិត្តសំឡាញ់​របស់​ព្រះអង្គ​។ តែ​នាង​បាន​មើល​រំលង​សេចក្តី​ដែល​ពិតជា​សំខាន់ គឺ​ការ​រៀន​ព្រះបន្ទូល​ព្រះអង្គ​។ ព្រះគ្រីស្ទ​មិន​បាន​ស្តី​បន្ទោស​នាង ដោយសារ​នាង​ចង់​បម្រើ​ព្រះអង្គ​នោះ​ទេ តែ​បាន​រំឭក​នាង​ថា នាង​បាន​ខកខាន​មិន​បាន​ទទួល​សេចក្តី​អ្វី​ដែល​សំខាន់​បំផុត​នៅ​ថ្ងៃ​នោះ​។ យើង​អាច​ឈប់​បង្អង់ ហើយ​រំឭក​ខ្លួនឯង អំពី​សេចក្តី​ដែល​ពិតជា​សំខាន់​ក្នុង​ជីវិត ពេលណា​មាន​ការ​រំខាន​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ ឬ​មាន​អារម្មណ៍​ថា​ពិបាក​ពេក ដោយសារ​មាន​កិច្ចការ​ជា​ច្រើន​ដែល​យើង​ចង់​ធ្វើ​ឲ្យ​ជោគជ័យ​។…

Read article
ព្រះអង្គមិននឹកចាំពីអំពើបាបគេទៀតទេ

យេរេមា ៣១:២៧-៣៤ អញ​នឹង​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ ហើយ​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប​គេ​ទៀត​ជា​ដរាប​ទៅ​។ យេរេមា ៣១:៣៤ កាលពី​ក្មេង មាន​ពេល​មួយ ខ្ញុំ​បាន​បើក​ឡាន​ភីក​អាប់​របស់​ជីតា​ខ្ញុំ រេ​ចង្កូត​ចុះ​ឡើងៗ នៅ​លើ​ទំនប់​។ ខ្ញុំ​បាន​បាត់បង់​ម្ចាស់​ការ ឡាន​នោះ​ក៏បាន​ផ្លោង​ចេញពី​ទំនប់​នោះ ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ហាក់​ដូច​ជា​កំពុង​ហោះ​ហើរ​។ ខ្ញុំ​ចាំ​ថា កាល​នោះ ខ្ញុំ​បាន​គិតថា វា​ជា​បទ​ពិសោធន៍​ដ៏​អស្ចារ្យ ដែល​ខ្ញុំ​មិន​បាត់បង់​ជីវិត​នៅ​ថ្ងៃនោះ​។ មួយ​សន្ទុះ​ក្រោយមក ឡាន​នោះ​ក៏បាន​ចុះ​តាម​ជម្រាល​ដែល​ចោទ​ខ្លាំង ហើយ​ក៏​បាន​រមៀល​ជា​ច្រើន​ត្រឡប់​ទៅដល់​ខាង​ក្រោម​។ ខ្ញុំ​ក៏​បាន​វា​ចេញ​ពី​ឡាន​ដែល​ខ្ទេចខ្ទី ដោយ​សុវត្ថិភាព​។ ឡាន​ភីក​អាប់​នោះ​បាន​ខូច​ខាត​ទាំងស្រុង នៅ​ព្រឹក​ខែ​ធ្នូ ឆ្នាំ១៩៩២​។ ព្រះ​ទ្រង់​បាន​ទុក​ជីវិត​ឲ្យ​ខ្ញុំ​។ ចុះ​ចំណែកឯ​ជីតា​ខ្ញុំ​វិញ? តើ​គាត់​នឹង​ស្តី​បន្ទោស​ខ្ញុំ​ដូច​ម្តេច​ខ្លះ? តាម​ពិត គាត់​មិន​ដែល​និយាយ​សូម្បី​មួយ​ម៉ាត់ អំពី​ឡាន​នោះ​។ គាត់​មិន​បាន​ស្តី​បន្ទោស មិន​បាន​ឲ្យ​ខ្ញុំ​សង​ឡាន​គាត់វិញ គឺ​មិន​បាន​ធ្វើ​អ្វី​សោះ​។ គាត់​មានតែ​ការ​អត់​ទោស​ឲ្យ​ខ្ញុំ​ប៉ុណ្ណោះ​។ ហើយ​គាត់​ក៏​មាន​ទឹក​មុខ​ញញឹម ពេល​ដែល​បាន​ដឹង​ថា ខ្ញុំ​មិន​មាន​របួស​។ ការ​អត់ឱន​របស់​ជីតា​ខ្ញុំ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះគុណ​ព្រះ ក្នុង​បទ​គម្ពីរ យេរេមា ជំពូក៣១​។ ទោះ​រាស្រ្ត​របស់​ព្រះអង្គ​បាន​ធ្វើ​អំពើបាប​ទាស់​នឹង​ព្រះអង្គ​ម្តង​ហើយ​ម្តង​ទៀត ព្រះអង្គ​បាន​សន្យា​ថា នឹង​ស្អាង​ទំនាក់​ទំនងជា​មួយ​ពួកគេ​ឡើង​វិញ ដោយ​មាន​បន្ទូល​ថា “អញ​នឹង​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ ហើយ​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប​គេ​ទៀត​ជា​ដរាប​ទៅ” (ខ.៣៤)។ ខ្ញុំ​ដឹង​ច្បាស់​ថា…

Read article
ព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់យើង

២របាក្សត្រ ២០:១-៧ នោះ​ទ្រង់​ក៏​បែរ​ព្រះ​ភក្ត្រ​ទៅ​ឯ​ជញ្ជាំង អធិស្ឋាន​ដល់​ព្រះយេហូវ៉ា​។ ២របាក្សត្រ ២០:២ មាន​ស្រ្តី​ម្នាក់​បាន​ក្លាយ​ជា​ស្រ្តី​មេម៉ាយ ដោយសារ​ស្វាមី​គាត់​បាន​បាត់បង់​ជីវិត ក្នុង​ពេល​ថ្មីៗ​នេះ​។ គាត់​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ច្រើន ដោយសារ​គាត់​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ក្នុង​ការ​ដក​ប្រាក់​ពី​ក្រុម​ហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​។ គាត់​ត្រូវ​ការ​ព័ត៌មាន​សំខាន់ៗ​អំពី​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​បាន​ឆក់​យក​ជីវិត​ស្វាមី​គាត់​។ គាត់​បាន​ទៅ​ជួប​មន្រ្តី​ប៉ូលិស​ម្នាក់ ដែល​បាន​សន្យា​ថា នឹង​ជួយ​គាត់ តែ​គាត់​បាន​បាត់​នាម​ប័ណ្ណ​របស់​មន្ត្រី​ប៉ូលិស​នោះ​ហើយ​។ ដូច​នេះ​គាត់​ក៏​បាន​អធិស្ឋាន ទូល​អង្វរ​សូម​ព្រះ​អម្ចាស់​ជួយ​។ បន្តិច​ក្រោយមក ពេល​គាត់​ទៅ​ព្រះវិហារ គាត់​ដើរ​ក្បែរ​បង្អួច ឃើញ​នាម​ប័ណ្ណ​របស់​មន្ត្រី​ប៉ូលិស​នោះ នៅ​លើ​ស៊ុម​បង្អួច​។ គាត់​មិន​ដឹង​ថា វា​នៅ​លើ​ស៊ុម​បង្អួច​នោះ ដោយ​របៀបណា​ទេ តែ​គាត់​ដឹង​ថា ហេតុ​អ្វី​។ គាត់​ក៏​បាន​អធិស្ឋាន យ៉ាង​ខ្ជាប់​ខ្ជួន​។ ព្រោះ​ព្រះ​គម្ពីរ​បាន​ចែងថា ព្រះ​អម្ចាស់​កំពុងតែ​ផ្ទៀង​ព្រះ​កាណ៌​ស្តាប់​ពាក្យ​ទូល​អង្វរ​របស់​យើង​។ គឺ​ដូច​មាន​សេចក្តី​ចែងថា “ព្រះ​នេត្រ​នៃ​ព្រះអម្ចាស់ តែង​ទត​មក​លើ​មនុស្ស​សុចរិត ឯ​ព្រះ​កាណ៌​ទ្រង់​ក៏​ផ្ទៀង​ស្តាប់​ពាក្យ​ទូល​អង្វរ​របស់​គេ”(១ពេត្រុស ៣:១២)។ ព្រះ​គម្ពីរ​បាន​ផ្តល់​ឲ្យ​យើង​នូវ​ឧទាហរណ៍​ជា​ច្រើន ដើម្បី​បង្រៀន​យើង​អំពី​របៀប​ដែល​ព្រះ​ទ្រង់​ឆ្លើយតប​ការ​អធិស្ឋាន​។ សូម​យើង​មើល​ឧទាហរណ៍ អំពី​ស្តេច​ហេសេគា ជា​ស្តេច​យូដា ដែល​កំពុង​មាន​ជំងឺ​។ ទ្រង់​បាន​ទទួល​បទ​ទំនាយ​ពី​ហោរា​អេសាយ​ថា ទ្រង់​នឹង​សុគត​។ ពេល​នោះ ស្តេច​អង្គ​នេះ​ជ្រាប​ថា ទ្រង់​ត្រូវ​ធ្វើ​អ្វី​។ ទ្រង់​ក៏​បាន​អធិស្ឋាន​ដល់​ព្រះអម្ចាស់(២ពង្សាវតាក្សត្រ ២០:២)។ ភ្លាមៗ​នោះ ព្រះអម្ចាស់​ក៏បាន​ប្រាប់​ហោរា​អេសាយ ឲ្យ​ទៅ​ទូល​ស្តេច​ហេសេគា​ថា…

Read article
ការតោងព្រះយេស៊ូវឲ្យជាប់

ម៉ាថាយ ៩:១៨-២២ ដោយ​គិត​ក្នុង​ចិត្ត​ថា “បើ​គ្រាន់តែ​ពាល់​ជាយ​ព្រះ​ពស្ត្រ​ទ្រង់​ប៉ុណ្ណោះ នោះ​នឹង​បានជា​ហើយ”។ ម៉ាថាយ ៩:២១ មាន​​ពេល​មួយ ខ្ញុំ​បាន​ចុះ​តាម​ជណ្តើរ​ក្នុង​អគារ​ការិយាល័យ​របស់​ខ្ញុំ ដែល​បត់​ចុះ​ឡើង​។ ខ្ញុំ​ក៏បាន​វិលមុខ ហើយ​មាន​អារម្មណ៍​ថា ជណ្តើរ​ហាក់​ដូច​ជា​កំពុង​តែ​វិល​ឥត​ឈប់​។ ខ្ញុំ​ខំ​តោង​បង្កាន់ដៃ​ឲ្យ​ជាប់​។ ពេល​ដែល​បេះ​ដូច​ខ្ញុំ​បាន​លោត​កាន់តែ​ខ្លាំង ជើង​ខ្ញុំ​ទន់​អស់ ខ្ញុំ​ក៏​បាន​តោង​បង្កាន់ដៃ​កាន់តែ​ខ្លាំង​។ អរ​ព្រះគុណ​ព្រះអង្គ ដែល​បង្កាន់​ដៃ​ជណ្តើរ​មាន​ភាព​រឹងមាំ​។ ក្រោយមក ខ្ញុំ​ក៏បាន​ទៅ​ពិនិត្យ​សុខ​ភាព​រក​ឃើញថា ខ្ញុំ​ខ្វះ​គ្រាប់​ឈាម​ក្រហម បានជា​ខ្ញុំ​មាន​ភាព​ទន់​ខ្សោយ ហើយ​វិលមុខ​ខ្លាំង​។ បញ្ហា​នេះ​មិន​ធ្ងន់ធ្ងរ​ទេ ខ្ញុំ​បាន​បំប៉ន​សុខ​ភាព​ឲ្យ​ល្អ​ឡើង​វិញ តែ​ខ្ញុំ​មិន​ដែល​ភ្លេច​ទេ​ថា ខ្លួនឯង​មាន​ភាព​ទន់​ខ្សោយ​ប៉ុណ្ណា​នៅ​ថ្ងៃ​នោះ​។ ហេតុ​នេះ​ហើយ ខ្ញុំ​បាន​កោត​សរសើរ​ស្ត្រី ដែល​បាន​ពាល់​ជាយ​ព្រះ​ពស្ត្រ​របស់​ព្រះយេស៊ូវ​។ នាង​មិន​គ្រាន់​តែ​ខំ​ប្រជ្រៀត​ចូល​ក្នុង​ហ្វូង​មនុស្ស ទោះ​នាង​មាន​កម្លាំង​ខ្សោយ​យ៉ាងណា​ក៏ដោយ តែ​ក៏​បាន​បង្ហាញ​សេចក្តី​ជំនឿ​របស់​នាង ក្នុង​ការ​ចូល​ទៅ​ជិត​ព្រះអង្គ(ម៉ាថាយ ៩:២០-២២)។ នាង​មាន​ហេតុផល​ដ៏​ល្អ ដែល​ត្រូវ​មាន​ការ​ភ័យ​ខ្លាច ព្រោះ​ក្រឹត្យ​វិន័យ​របស់​សាសន៍​យូដា បាន​រាប់​នាង​ថា មិន​ស្អាត ហើយ​ការ​ចូល​ទៅ​ជិត​អ្នក​ដទៃ ដោយ​ភាព​មិន​ស្អាត​ដូច​នេះ អាច​នាំ​ឲ្យ​នាង​ទទួល​ទោស​ធ្ងន់ធ្ងរ(លេវី​វិន័យ ១៥:២៥-២៧)។ តែ​នាង​នៅតែ​បន្ត​ដើរ​ទៅ​រក​ព្រះអង្គ ដោយសារ​នាង​គិតថា “បើ​គ្រាន់តែ​ពាល់​ជាយ​ព្រះ​ពស្ត្រ​ទ្រង់​ប៉ុណ្ណោះ នោះ​នឹង​បានជា​ហើយ”។ ក្នុង​ព្រះ​គម្ពីរ​ដើម​ភាសាក្រិក ពាក្យ​ដែល​ប្រែ​មក​ថា “ពាល់” ក្នុង​បទ​គម្ពីរ​ម៉ាថាយ ៩:២១ មានន័យថា…

Read article