ចូរនិយាយទៅកាន់ព្រះ គឺមិនគ្រាន់តែនិយាយអំពីព្រះអង្គឡើយ
ទោះបើទូលបង្គំដើរកាត់ច្រកភ្នំនៃម្លប់សេចក្តីស្លាប់ក៏ដោយ គង់តែមិនខ្លាចសេចក្តីអាក្រក់ណាឡើយ ដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំ។ ទំនុកដំកើង ២៣:៤ ទម្រង់នៃការប្រើប្រាស់ពាក្យ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក២៣ ពិតជាមានប្រយោជន៍ណាស់។ ក្នុងបទគម្ពីរទំនុកដំកើង ២៣:១-៣ ស្តេចដាវីឌបានមានបន្ទូលសំដៅទៅលើព្រះអម្ចាស់ ដោយប្រើពាក្យ “ទ្រង់” ជាសព្វនាមទី៣ (ដូចពាក្យ “គាត់”)៖ ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំ… ទ្រង់ឲ្យខ្ញុំដេកសំរាកនៅទីមានស្មៅខៀវខ្ចី… ទ្រង់នាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនៗ… ទ្រង់កែព្រលឹងខ្ញុំឡើងវិញ… បន្ទាប់មក ក្នុងខ៤ និង៥ ស្តេចដាវីឌ មានបន្ទូលសំដៅទៅលើព្រះអម្ចាស់ ដោយប្រើពាក្យ “ទ្រង់” ជាសព្វនាមទី២ (ដូចពាក្យ “អ្នក”)៖ គង់តែមិនខ្លាចសេចក្តីអាក្រក់ណាឡើយ ដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំ ព្រនង់ ហើយនឹងដំបងរបស់ទ្រង់កំសាន្តចិត្តទូលបង្គំ ទ្រង់រៀបតុនៅមុខទូលបង្គំ ចំពោះពួកខ្មាំងសត្រូវផង ទ្រង់ចាក់ប្រេងលាបលើក្បាលទូលបង្គំ។ បន្ទាប់មក ក្នុងខ.៦ ទ្រង់ក៏បានប្តូរសព្វនាម យ៉ាងដូចនេះវិញ ៖ ខ្ញុំនឹងនៅក្នុងដំណាក់នៃព្រះយេហូវ៉ាជារៀងដរាបទៅ។ មេរៀនដែលយើងអាចរៀនបាន ពីទម្រង់នៃការប្រើពាក្យនេះគឺថា យើងចាំបាច់ត្រូវនិយាយទៅកាន់ព្រះ គឺមិនគ្រាន់តែនិយាយអំពីព្រះអង្គប៉ុណ្ណោះទេ។ គ្រីស្ទបរិស័ទម្នាក់ៗយ៉ាងហោចណាស់ ជាទេវវិទូមិនផ្លូវការ គឺអ្នកដែលព្យាយាមយល់អំពីចារិកលក្ខណៈ និងផ្លូវរបស់ព្រះ ហើយបន្ទាប់មក ក៏ប្រើពាក្យ ដើម្បីបកស្រាយអំពីអ្វីដែលខ្លួនបានយល់នោះ។…
Read articleចុះចូលនឹងការដឹកនាំរបស់ព្រះវិញ្ញាណ
សូមអាន : យ៉ាកុប ៣:២-១១ តែឯអណ្តាតវិញ នោះគ្មានអ្នកណាអាចនឹងផ្សាំងបានឡើយ។ យ៉ាកុប ៣:៨ ខ្យល់ដែលបក់មកមានក្លិនក្រោលសត្វ និងស្រូវសាឡីសម្រាប់សត្វសេះ ខណៈពេលដែលយើងកំពុងឈរ នៅកន្លែងដែលមិត្តភក្តិខ្ញុំឈ្មោះ មីស៊ែល(Michelle) កំពុងបង្រៀនកូនស្រីខ្ញុំអំពីរបៀបជិះសេះ។ កូនសេះរបស់មីស៊ែលបានហារមាត់ឡើង ខណៈពេលដែលនាងកំពុងបង្ហាញរបៀបដាក់បង្ហៀរនៅក្នុងមាត់របស់វា។ មីស៊ែលក៏បានបត់ខ្សែបង្ហៀរមកដល់ខាងក្រោយត្រចៀករបស់វា ហើយក៏បានពន្យល់ថា បង្ហៀរសំខាន់ណាស់ ព្រោះវាជួយអ្នកជិះសេះ ឲ្យអាចបន្ថយល្បឿនរបស់សេះ ហើយបត់វាទៅឆ្វេង ឬទៅស្តាំបាន។ បង្ហៀររបស់សត្វសេះតូចទេ តែមានសារៈសំខាន់ មិនខុសពីអណ្តាតរបស់យើងទេ។ គឺសុទ្ធតែមានឥទ្ធិពលខ្លាំងមកលើអ្វីដែលធំ និងមានអំណាច។ គឺដូចដែលបង្ហៀរមានអំណាចមកលើសត្វសេះ ហើយអណ្តាតមានអំណាចមកលើពាក្យសម្តីរបស់យើង(យ៉ាកុប ៣:៣,៥)។ ពាក្យសម្តីរបស់យើងអាចបន្លឺចេញមក ទៅតាមទិសដៅខុសគ្នា។ “ដោយសារអណ្តាត នោះយើងសរសើរដំកើងដល់ព្រះអម្ចាស់ដ៏ជាព្រះវរបិតាផង ហើយដាក់បណ្តាសាដល់មនុស្ស ដែលកើតមកតាមរូបអង្គព្រះផង”(ខ.៩)។ គួរឲ្យសោកស្តាយណាស់ ព្រះគម្ពីរបានដាស់តឿនយើងថា យើងពិបាកគ្រប់គ្រងពាក្យសម្តីរបស់យើងខ្លាំងណាស់ ព្រោះពាក្យសម្តីចេញពីចិត្តរបស់យើង(លូកា ៦:៤៥)។ តែអរព្រះគុណព្រះអង្គ ដ្បិតព្រះវិញ្ញាណរបស់ព្រះអង្គ ដែលគង់នៅក្នុងចិត្តអ្នកជឿម្នាក់ៗ ជួយយើងមានភាពអត់ធ្មត់ ស្លូតបូត និងដឹងខ្មាត(កាឡាទី ៥:២២-២៣)។ ពេលណាយើងចុះចូលនឹងការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ចិត្តរបស់យើងក៏បានផ្លាស់ប្រែ ហើយការនិយាយស្តីរបស់យើងមានការផ្លាស់ប្តូរផងដែរ។ ការប្រទេចផ្តាសាក៏បានប្រែជាការសរសើរដំកើង។ ការនិយាយកុហកក៏ប្រែជាការនិយាយតែការពិត។ ការរិះគន់ក៏បានកែប្រែជាការលើកទឹកចិត្ត។…
Read articleការត្រាស់ហៅខុសពីការរំពឹងគិតរបស់យើង
សូមអាន : ម៉ាថាយ ៤:១៨-២២ គេក៏ទុកសំណាញ់ចោល ទៅតាមទ្រង់ភ្លាម។ ម៉ាថាយ ៤:២០ មានពេលមួយខ្ញុំមានឱកាសចូលរួមសន្និបាតគ្រីស្ទាន ជាមួយនិស្សិតមហាវិទ្យាល័យរាប់ពាន់នាក់។ ពេលគេបិទភ្លើងនៅក្នុងសាលសន្និសិទ ឲ្យនៅសល់ពន្លឺតែបន្តិចបន្តួច អ្នកចូលរួមទាំងឡាយក៏បានឱនក្បាល ខណៈពេលដែលគ្រូអធិប្បាយម្នាក់បានដឹកនាំយើង ក្នុងការអធិស្ឋានប្តេជ្ញាចិត្ត។ គាត់ក៏បានអញ្ជើញអ្នកចូលរួមទាំងឡាយ ឲ្យក្រោកឈរឡើង បើសិនជាពួកគេបានទទួលការត្រាស់ហៅពីព្រះអម្ចាស់ ឲ្យចេញទៅធ្វើបេសកកម្មនៅក្រៅប្រទេស។ ពេលនោះ ខ្ញុំអាចដឹងថា មិត្តភក្តិខ្ញុំម្នាក់ ឈ្មោះលីនែត(Lynette) បានក្រោកឈរឡើង ហើយដើរចេញពីកន្លែងអង្គុយ ហើយក៏បានធ្វើការប្តេជ្ញាចិត្តថា គាត់នឹងទៅរស់នៅ និងបម្រើព្រះ នៅប្រទេសភីលីពីន។ តែខ្ញុំមិនមានអារម្មណ៍ចង់ក្រោកឈរទេ។ ខ្ញុំមើលឃើញតម្រូវការខាងវិញ្ញាណ នៅក្នុងសហរដ្ឋអាមេរិក ច្រើនជាងប្រទេសដទៃ ដូចនេះ ខ្ញុំចង់ចែករំលែកក្តីស្រឡាញ់របស់ព្រះ ក្នុងទឹកដីកំណើតរបស់ខ្ញុំ។ ប៉ុន្តែ មួយទសវត្សរ៍ក្រោយមក ខ្ញុំក៏បានផ្លាស់ទៅរស់នៅក្នុងប្រទេសអង់គ្លេស ដោយព្យាយាមធ្វើការបម្រើព្រះ ក្នុងចំណោមមនុស្សដែលព្រះទ្រង់បានប្រទានមក ធ្វើជាអ្នកជិតខាងខ្ញុំ។ ការយល់ដឹងរបស់ខ្ញុំ អំពីរបៀបដែលខ្ញុំត្រូវរស់នៅ ក៏បានមានការផ្លាស់ប្តូរ ពេលដែលខ្ញុំបានដឹងថា ព្រះទ្រង់បានត្រាស់ហៅខ្ញុំ ឲ្យចេញទៅបម្រើព្រះអង្គ ខុសពីការរំពឹងគិតរបស់ខ្ញុំ។ ព្រះយេស៊ូវច្រើនតែបានធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់មនុស្សដែលព្រះអង្គបានជួប ដោយរាប់បញ្ចូលទាំង អ្នកនេសាទត្រី ដែលព្រះអង្គបានត្រាស់ហៅឲ្យដើរតាមព្រះអង្គ។ កាលព្រះអង្គប្រទានបេសកកម្មថ្មីមួយ…
Read articleចូរយើងអធិស្ឋាន
យើងប្រហែលជាចង់ទំនាក់ទំនងជាមួយព្រះណាស់ តែជួនកាល យើងពិបាកនឹងរកពាក្យអធិស្ឋាន ដើម្បីបង្ហាញចេញនូវអារម្មណ៍ ដែលមានក្នុងចិត្តយើង។ ក្នុងសៀវភៅ ចូរយើងអធិស្ឋាន យើងអាចរៀនអធិស្ឋានតាមលំនាំ ដែលអ្នកនិពន្ធ បានដកស្រង់ចេញពីព្រះគម្ពីរ ដែលជាការអធិស្ឋានរបស់តួអង្គសំខាន់ៗ ក្នុងព្រះគម្ពីរ ដើម្បីបង្ហាញយើង ពីរបៀបដែលយើងអាចប្រើព្រះបន្ទូលព្រះ ដើម្បីនិយាយទៅកាន់ព្រះអង្គ ក្នុងគ្រប់កាលៈទេសៈទាំងអស់នៃជីវិត។ សៀវភៅនេះរំឭកយើងថា “ព្រះអង្គសព្វព្រះទ័យនឹងប្រទានពរដល់យើង ហើយនាំយើងចូលជិតព្រះអង្គ ដោយសេចក្តីស្រឡាញ់ ដែលនាំឲ្យវិញ្ញាណទាំងឡាយមានជីវិតជាថ្មី” ហើយសៀវភៅនេះក៏បានលើកទឹកចិត្តយើង ឲ្យចូលទៅជិតព្រះអង្គ ដោយការសរសើរដំកើង និងទូលអង្វរ។ មាតិការ : ការអធិស្ឋាន ដើម្បីសរសើរដំកើង និងគោរពព្រះ ការអធិស្ឋានដើម្បីលន់តួបាប និងបន្ទាបខ្លួន ការអធិស្ឋានសម្រាប់តម្រូវការប្រចាំថ្ងៃ អធិស្ឋានសូមការដឹកនាំ និងទិសដៅ អធិស្ឋាន ដើម្បីពោលពាក្យអរព្រះគុណ លោកបណ្ឌិត ចេមស៍ ប៊ែងស៍ ជាអ្នកនិពន្ធសៀវភៅនេះ។ គាត់ចូលចិត្តលើកទឹកចិត្តគេឲ្យអធិស្ឋាន។ គាត់បាននិពន្ធសៀវភៅដ៏ពេញនិយមជាច្រើនទៀត ក៏បាននិពន្ធអត្ថបទសម្រាប់អាននៅក្នុង blogs និងទស្សនាវដ្តី អំពីការអធិស្ឋាន។ គាត់ជាគ្រូគង្វាល និងជាអ្នកបង្កើតពួកជំនុំ អស់រយៈពេល២៥ឆ្នាំ ហើយកំពុងរស់នៅជាមួយភរិយារបស់គាត់ គឺអ្នកស្រី ខារី ក្នុងក្រុងឌ័រហាម រដ្ឋខារ៉ូលីណាខាងជើង។
Read articleការស្រេកឃ្លានខាងវិញ្ញាណ
សៀវភៅ ការស្រេកឃ្លានខាងវិញ្ញាណ គឺជាកូនសៀវភៅសម្រាប់អានប្រចាំថ្ងៃ រយៈពេល៣០ថ្ងៃ ដែលត្រូវបានរៀបចំមក ជាពិសេសសម្រាប់អ្នកដែលមិនទាន់ស្គាល់ព្រះ ឬអ្នកជឿថ្មី ដែលចង់ស្វែងរកការស្កប់ស្កល់ចិត្ត សន្តិភាព និងក្តីសង្ឃឹមដ៏ពិត។ អ្នកមិនទាន់ជឿព្រះជាច្រើន មិនមានព្រះគម្ពីរអាន ឬចេះបើកមើលខគម្ពីរយោងទេ តែពួកគេអាចអានបទគម្ពីរប្រចាំថ្ងៃ ដែលមានក្នុងទំព័រសៀវភៅនេះ ដែលងាយស្រួលយល់ និងមានអមទៅដោយការដកស្រង់ខគម្ពីរគន្លឹះ មានការពន្យល់ខ្លីៗ។ ម្យ៉ាងទៀត ពេលដែលគេអាន ដល់ចុងបញ្ចប់សប្តាហ៍នីមួយៗ គេអាចអានអត្ថបទ ស្តីអំពី មូលហេតុទាំង១០យ៉ាង ដែលត្រូវជឿថា ព្រះពិតជាមានមែន ដែលបង្ហាញអំពីមូលហេតុដែលមនុស្សម្នាក់ៗគួរទទួលជឿព្រះយេស៊ូវ។ នៅចុងបញ្ចប់នៃសៀវភៅនេះ មានការលើកទឹកចិត្តឲ្យទទួលព្រះយេស៊ូវ ជាព្រះសង្រ្គោះ និងព្រះអម្ចាស់។ លោកអ្នកអាចជូនសៀវភៅនេះ ដល់មិត្តភ័ក្រ ឬក្រុមគ្រួសារ ដើម្បីនាំពួកគេឲ្យស្គាល់ប្រាជ្ញានៃព្រះគម្ពីរ ដែលធ្វើឲ្យជីវិតផ្លាស់ប្រែ ហើយអធិស្ឋានសូមឲ្យព្រះទ្រង់ ប្រើព្រះបន្ទូលព្រះអង្គ ប៉ះពាល់ចិត្ត និងគំនិតពួកគេ ហើយដឹកនាំពួកគេឲ្យទទួលសេចក្តីសង្រ្គោះពីព្រះអង្គ។
Read articleក្នុងព្រះវត្តមានព្រះអង្គ
ជួនកាល ការជាប់រវល់នឹងសកម្មភាពប្រចាំថ្ងៃ អាចធ្វើឲ្យយើងមិនសូវមានពេលប្រកបជាមួយព្រះ។ ក្នុងសៀវភៅនេះ លោកអ្នកអាចស្វែងយល់ អំពីរបៀបចំណាយពេលអានព្រះគម្ពីរ និងអធិស្ឋាន ឲ្យបានទៀងទាត់ ដើម្បីរក្សាពេលណាត់ជួបជាមួយព្រះអង្គជាប្រចាំថ្ងៃ តាមលំនាំដែលអ្នកនិពន្ធបានបង្ហាញក្នុងទំព័រសៀវភៅនេះ។ លោកអ្នកនឹងបានដឹងថា ការចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះ ជាឱកាសតភ្ជាប់ទំនាក់ទំនងឡើងវិញ ជាមួយព្រះនៃព្រះគុណ ដែលកំពុងរង់ចាំយើងចំណាយពេលជាមួយព្រះអង្គ។
Read article