សេចក្តីសប្បុរសសម្រាប់អ្នកទាល់ក្រ
សូមអាន : នាងរស់ ២:៥-១២ ដោយព្រោះលោកមិនខាននឹងប្រព្រឹត្តដោយសប្បុរស ដល់ទាំងមនុស្សរស់ និងមនុស្សស្លាប់ផង។ នាងរស់ ២:២០ មានពេលមួយ ភរិយារបស់លោកជែរ៉ល(Gerald) បានជជែកគ្នាជាមួយអ្នកស្រីវ៉ាឡឺរី(Valerie) ហើយក៏បានដឹងអំពីការស្លាប់របស់កូនអ្នកស្រីវ៉ាឡឺរី។ បន្ទាប់ពីបានដឹងអំពីទុក្ខលំបាករបស់គាត់ តាមផ្លូវត្រឡប់ទៅផ្ទះវិញ លោកជែរ៉លក៏បានសម្រេចចិត្តកែច្នៃគ្រែសម្រាប់កូនតូចដែលកូនគាត់ឈប់ប្រើ ឲ្យក្លាយជាអំណោយដែលអ្នកស្រីវ៉ាឡឺរីមិនអាចភ្លេចបាន។ មួយសប្តាហ៍ក្រោយមក លោកជែរ៉លក៏បានយកបង់សម្រាប់អង្គុយដ៏ស្រស់ស្អាតមួយ មកឲ្យគាត់។ អ្នកស្រីវ៉ាឡឺរីក៏បាននិយាយថា “បង់នេះគឺជាភស្តុតាងបង្ហាញថា ពិភពលោកនេះនៅមានមនុស្សចិត្តល្អ”។ នាងរស់ និងអ្នកស្រីណាអូមីក៏បានជួបការបាត់បង់ដ៏ធ្ងន់ធ្ងរ ដូចអ្នកស្រីវ៉ាឡឺរីផងដែរ។ ស្វាមីរបស់អ្នកស្រីណាអូមី និងកូនប្រុសពីរនាក់បានស្លាប់ចោលគាត់។ ហើយគាត់ និងកូនប្រសារស្រីរបស់គាត់ គឺនាងរស់មិនមានកូន ហើយក៏គ្មាននរណាជួយទំនុកបម្រុងពួកគេឡើយ(នាងរស់ ១:១-៥)។ ពេលនាងរស់ទៅរើសកួរស្រូវដែលគេបានជ្រុះ នៅវាលស្រែ លោកបូអូសដែលជាម្ចាស់ស្រែនោះ ក៏បានសួរនាំអំពីនាង។ ពេលគាត់បានដឹងថា នាងជានរណា គាត់ក៏បានបង្ហាញសេចក្តីសប្បុរសចំពោះនាង(២:៥-៩)។ នាងរស់មានការស្ញប់ស្ញែង ហើយក៏បានសួរលោកបូអូសថា “ហេតុអ្វីបានជាលោកប្រោសមេត្តា ដោយអាណិតដល់ខ្ញុំជាសាសន៍ដ៏ទៃដូច្នេះ”(ខ.១០)។ គាត់ក៏បានឆ្លើយថា “គេបានប្រាប់ដល់ខ្ញុំ ពីគ្រប់ទាំងកិរិយា ដែលនាងបានប្រព្រឹត្តនឹងម្តាយក្មេក តាំងពីប្តីនាងស្លាប់ចោលទៅ”(ខ.១១)។ ក្រោយមក លោកបូអូសក៏បានយកនាងរស់ធ្វើជាភរិយា ហើយក៏បានជួយផ្គត់ផ្គង់អ្នកស្រីណាអូមី(ជំពូក៤)។ ព្ធយុកោរបស់ស្តេចដាវីឌ និងរបស់ព្រះយេស៊ូវបានចាប់កំណើតពីអ្នកទាំងពីរ។ ដែលព្រះទ្រង់បានប្រើលោកជែរ៉ល…
Read articleខ្ញុំជាមនុស្សដែលគេមិនឲ្យតម្លៃ! ចុះអ្នកវិញ?
សូមអាន : ភីលីព ៣:៤-១៤ ហើយខ្ញុំក៏រាប់គ្រប់ទាំងអស់ទុកដូចជាខាតដែរ ដោយព្រោះសេចក្តីដែលប្រសើរជាង គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃខ្ញុំ … ប្រយោជន៍ឲ្យបានព្រះគ្រីស្ទវិញ ហើយឲ្យគេបានឃើញខ្ញុំនៅក្នុងទ្រង់។ ភីលីព ៣:៨-៩ មានពេលមួយ អ្នកស្រីអេមីលី ឌីឃីនសិន(Emily Dickinson)បាននិពន្ធបទកំណាព្យមួយ ចាប់ផ្តើមដោយពាក្យថា “ខ្ញុំជាមនុស្សគេមិនឲ្យតម្លៃ! តើអ្នកជានរណា?” ក្នុងបទកំណាព្យនេះ គាត់បាននាំគេឲ្យត្រិះរិះពិចារណា អំពីការប្រឹងប្រែងរបស់មនុស្ស ដើម្បីឲ្យក្លាយជាមនុស្សដែលគេឲ្យតម្លៃ ហើយគាត់ក៏បានលើកទឹកចិត្តឲ្យគេទទួលយកសេរីភាពនៃការរស់នៅដ៏រីករាយ ជាមនុស្សដែលគេមិនស្គាល់។ គាត់បានសរសេរថា ការចង់រស់នៅជាមនុស្សដែលគេឲ្យតម្លៃ នាំឲ្យមានការថប់បារម្ភ។ ការចង់ឲ្យគេស្គាល់ជាសាធារណៈ គឺប្រៀបដូចសត្វកង្កែបស្រែកយំ ឲ្យគេឮ ហើយចង់ឲ្យគេកោតសរសើរ។ ពេលដែលគាត់លើកទឹកចិត្តគេឲ្យស្វែងរកសេរីភាព ក្នុងការលះចោលចិត្តដែលចង់រស់នៅជា “មនុស្សដែលគេសរសើរ” តាមរបៀបផ្សេងៗ ខ្ញុំក៏បាននឹកចាំ អំពីទីបន្ទាល់របស់សាវ័កប៉ុល។ មុនពេលគាត់ទទួលជឿព្រះគ្រីស្ទ គាត់ជាអ្នកដឹកនាំសាសនាម្នាក់ ដែលមានឥទ្ធិពល និងស្នាដៃ ដែលទំនងជា ហេតុផលដែលនាំឲ្យគាត់ទុកចិត្តលើសាច់ឈាមរបស់គាត់(ភីលីព ៣:៤)។ តែអ្វីៗមានការផ្លាស់ប្តូរ បន្ទាប់ពីគាត់បានជួបព្រះយេស៊ូវ។ គាត់ក៏បានដឹងថា អ្វីៗដែលគាត់សម្រេចបាន នៅក្នុងសាសនារបស់គាត់ គ្មានតម្លៃអ្វីទេ ពេលដែលគាត់បានស្គាល់ពន្លឺសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ ដែលមានការលះបង់។ គឺដូចដែលគាត់បានសារភាពថា…
Read articleតើវាជារឿងធម្មតា? ឬជារឿងអាក្រក់?
មានរឿងជាច្រើនដែលលោកិយនេះបានទ្រាំទ្រ ដោយចាត់ទុករឿងទាំងនោះ ជា “រឿងធម្មតា”តែតាមពិត រឿងទាំងនោះជារឿងអាក្រក់ និងស្មោកគ្រោកនៅចំពោះព្រះ។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូមលើកឡើង អំពីសារៈសំខាន់នៃការកែតម្រង់ទស្សនៈរបស់យើង ឲ្យស្របនឹងភាពបរិសុទ្ធរបស់ព្រះ។ អត្ថបទ ពេលណាខ្ញុំបានយល់កាន់តែច្រើន អំពីចារិកលក្ខណៈរបស់ព្រះ នោះខ្ញុំក៏កាន់តែងាយស្រឡាញ់ព្រះអង្គ ហើយក៏ងាយយល់ថា ការអ្វីដែលលោកិយនេះបានឱបក្រសោប និងទ្រាំទ្រ គឺជាទីស្អប់ខ្ពើមដល់ព្រះអង្គ។ ដូចនេះ ការអ្វីដែលព្រះទ្រង់បានចាត់ទុកថា ស្មោកគ្រោក យើងបានចាត់ទុកថា រឿងធម្មតា។ តាមពិត យើងបានប្រើពាក្យ “រឿងធម្មតា” ជំនួសឲ្យពាក្យ “ស្មោកគ្រោក” លើសពាក្យណាទាំងអស់។ តាមធម្មតា រឿងអ្វីដែលយើងហៅថា រឿងធម្មតា នោះព្រះទ្រង់បានហៅថា រឿងអាក្រក់ ពេលណាព្រះអង្គវិនិច្ឆ័យរឿងនោះ ស្របតាមចារិកលក្ខណៈដ៏បរិសុទ្ធរបស់ព្រះអង្គ។
Read articleព្រះទ្រង់មានផែនការដែលយើងមិនដឹង
សូមអាន : លោកុប្បត្ដិ ៤២:២៩-៣៦ បើសិនជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន? រ៉ូម ៨:៣១ មានពេលមួយអតីតប្រធានាធិបតីអាមេរិក គឺលោក យូលីស៊ី អេស គ្រែន(Ulysses S. Grant)បានមានប្រសាសន៍ថា “កាលពីពេលព្រឹកនេះ ខ្ញុំគិតឃើញថា ខ្ញុំមានលុយច្រើនណាស់ តែឥឡូវ ខ្ញុំមិនបានដឹងទេថា ខ្ញុំមានលុយតែ១ដុល្លាប៉ុណ្ណោះ”។ គាត់បានមានប្រសាសន៍ដូចនេះ បន្ទាប់ពីគាត់ត្រូវដៃគូរក្នុងមុខជំនួញបោកប្រាស់ ធ្វើឲ្យគាត់បាត់បង់ប្រាក់ ដែលគាត់បានសន្សំអស់ពេលជាច្រើនឆ្នាំ។ ប៉ុន្មានខែក្រោយមក ពេទ្យបានពិនិត្យសុខភាពរកឃើញថា គាត់មានជំងឺមហារីកដែលមិនអាចព្យាបាលបាន។ គាត់មានការព្រួយបារម្ភអំពីលទ្ធភាពក្នុងការផ្គត់ផ្គង់ក្រុមគ្រួសារគាត់ ដូចនេះ គាត់ក៏បានយល់ព្រម ឲ្យលោកម៉ាក ធ្វេន(Mark Twain) ជាអ្នកនិពន្ធដ៏ល្បីល្បាញ ធ្វើការបោះពុម្ពផ្សាយសៀវភៅជីវិប្រវត្តិរបស់គាត់។ ហើយបន្ទាប់ពីលោកម៉ាក ធ្វេនបានបោះពុម្ពផ្សាយសៀវភៅគាត់បានមួយសប្តាហ៍ គាត់ក៏បានលាចាកលោក។ ព្រះគម្ពីរក៏បានចែងអំពីតួអង្គម្នាក់ដែលបានជួបទុក្ខលំបាកក្រៃលែង។ គេបានប្រាប់គាត់ថា លោកយ៉ូសែប ដែលជាកូនប្រុសគាត់ ត្រូវសត្វព្រៃហែកស៊ីបាត់ហើយ(លោកុប្បត្ដិ ៣៧:៣៣)។ បន្ទាប់មក លោកស៊ីម្មាន ដែលជាកូនប្រុសម្នាក់ទៀត កំពុងត្រូវគេឃុំខ្លួន នៅក្នុងប្រទេសដទៃ ហើយគាត់ក៏ខ្លាចគេយកលោកបេនយ៉ាមីន ដែលជាកូនពៅរបស់គាត់ ចេញពីគាត់ផងដែរ។ គាត់មានអារម្មណ៍ពិបាកខ្លាំងពេក ហើយក៏បានស្រែកឡើងថា…
Read articleសេចក្តីសប្បុរសដែលមិននឹកស្មានដល់
សូមអាន : យេរេមា ៥២:៣១-៣៤ កាលសេចក្តីសប្បុរស របស់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើង និងសេចក្តីស្រឡាញ់ របស់ទ្រង់ដល់មនុស្ស បានលេចមកឲ្យឃើញ នោះទ្រង់បានជួយសង្គ្រោះយើង។ ទីតុស ៣:៤-៥ លោកខេវិន ហ្វ៊ឌ(Kevin Ford) បានធ្វើការនៅភោជនីយដ្ឋានលក់អាហាររហ័ស មិនដែលបានខកខាន មកធ្វើការសូម្បីតែម្តង ក្នុងរយៈពេល២៧ឆ្នាំ។ នៅក្នុងវីដេអូដែលគេបានបង្ហោះតាមបណ្ដាញសង្គម គាត់បានបង្ហាញចេញនូវការដឹងគុណចំពោះអំណោយតូចមួយ ដែលគេបានជូនគាត់ ដើម្បីរំឭកខួបនៃការងារ ដែលគាត់បានធ្វើជាងពីរទសវត្សរ៍មកនេះ។ មនុស្សរាប់ពាន់នាក់ដែលបានមើលវីដេអូនោះ ក៏បានរួមគ្នាបង្ហាញចិត្តសប្បុរសដល់គាត់ ដោយរៃអង្គាសប្រាក់បាន២៥ម៉ឺនដុល្លា សម្រាប់គាត់ ក្នុងរយៈពេលជាង១សប្តាហ៍។ គាត់មានអារម្មណ៍ថា វាជាការស្រមៃ គឺការស្រមៃដែលក្លាយជាការពិត។ ស្តេចយេហូយ៉ាគីន ជាស្តេចនៃនគរយូដា ដែលបានក្លាយជាឈ្លើយសឹក។ ទ្រង់ក៏ជាអ្នកទទួលសេចក្តីសប្បុរស ដែលមិននឹកស្មានដល់ផងដែរ។ បន្ទាប់ពីទ្រង់បានជាប់ឃុំខ្លួនអស់រយៈពេល៣៧ឆ្នំាំ ស្តេចបាប៊ីឡូនដែលមានចិត្តសប្បុរស ក៏បានដោះលែងទ្រង់ឲ្យមានសេរីភាព។ ស្តេចបាប៊ីឡូន “ក៏លើកមុខយ៉ូយ៉ាគីន ជាស្តេចយូដាឡើង នៅក្នុងឆ្នាំទី១នៃរាជ្យទ្រង់ ហើយដោះទ្រង់ឲ្យរួចចេញពីគុក ក៏មានព្រះបន្ទូលនឹងទ្រង់ដោយផ្អែមពីរោះ ហើយតាំងបល្ល័ង្កទ្រង់ឲ្យខ្ពស់ជាងបល្ល័ង្កនៃពួកស្តេច ដែលនៅជាមួយក្នុងក្រុងបាប៊ីឡូន”(យេរេមា ៥២:៣១-៣២)។ ស្តេចយេហូយ៉ាគីនទទួលបានមុខតំណែងថ្មី សំលៀកបំពាក់ថ្មី និងដំណាក់ថ្មី។ ព្រះទ្រង់បានប្រទានជីវិតថ្មីដល់ទ្រង់ តាមរយៈការឧបត្ថម្ភទាំងស្រុងពីស្តេចបាប៊ីឡូន។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ…
Read articleរបៀបឆ្លើយតប ពេលដែលយើងប្រព្រឹត្តខុស
ខ្ញុំមិនប្រព្រឹត្តការល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែការអាក្រក់ដែលខ្ញុំមិនចង់ធ្វើ នោះបែរជាខ្ញុំធ្វើវិញ។ រ៉ូម ៧:១៩ គ្រីស្ទបរិស័ទមិនរស់នៅក្នុងបរាជ័យគ្រប់ពេលវេលាឡើយ តែយើងក៏មិនរស់នៅ ក្នុងជ័យជម្នះលើអំពើបាបគ្រប់ពេលដែរ។ ហើយនៅពេលណាយើងមិនបានឈ្នះអំពើបាប បទគម្ពីររ៉ូម ៧:១៣-២៥ បានបង្ហាញយើង អំពីរបៀបដែលគ្រីស្ទបរិស័ទមានជំនឿរឹងមាំ គួរតែឆ្លើយតប ចំពោះបញ្ហានេះ។ យើងគួរតែនិយាយថា ៖ ១. ខ្ញុំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះ (ខ.២២) ២. ខ្ញុំស្អប់អំពើបាបដែលខ្ញុំបានធ្វើ (ខ.១៥) ៣. វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្តីស្លាប់នេះទៅបាន?(ខ.២៤) ៤. អរព្រះគុណដល់ព្រះអង្គ គឺដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា(ខ.២៥) អាចនិយាយបានម្យ៉ាងទៀតថា គ្មានគ្រីស្ទបរិស័ទណា ដែលចង់រស់នៅក្នុងបរាជ័យនោះទេ។ គ្មានគ្រីស្ទបរិស័ទណាដែលសុខចិត្តរស់នៅក្នុងបរាជ័យនោះឡើយ។ ប៉ុន្តែ បើយើងបានចាញ់អំពើបាប មួយពេល នោះយើងមិនគួរកុហកអំពីបញ្ហានេះឡើយ។ យើងមិនត្រូវធ្វើពុតជាគ្មានបរាជ័យ។ យើងមិនត្រូវអួតអំពីភាពល្អឥតខ្ចោះ។ យើងមិនត្រូវញញឹមតែសម្បកក្រៅ។ ហើយជាងនេះទៅទៀត ព្រះទ្រង់បានសង្គ្រោះយើង ឲ្យរួចផុតពីភាពខ្វាក់មើលមិនឃើញបរាជ័យខ្លួនឯង និងការឆាប់វិនិច្ឆ័យអ្នកដទៃ។ ឱព្រះអម្ចាស់ សូមព្រះអង្គជួយយើងខ្ញុំ ឲ្យមើលឃើញចំណុចខ្វះខាតរបស់ខ្លួនឯង ជាជាងមើលឃើញកំហុសរបស់អ្នកដទៃ។ សូមព្រះអង្គប្រទានយើងខ្ញុំ នូវចិត្តស្មោះត្រង់ បើកចំហ និងបន្ទាបខ្លួន…
Read article