ដែនកំណត់នៃសេរីភាពក្នុងការសម្រេចចិត្ត
មនុស្សមានសេរីភាពក្នុងការសម្រេចចិត្តធ្វើអ្វីៗ តាមទំនើងចិត្តរបស់ខ្លួន តែមិនអាចគេចផុតពីការជំនុំជម្រះបាបរបស់ខ្លួនឡើយ។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹងបង្ហាញអំពីដែនកំណត់នៃសេរីភាពក្នុងការសម្រេចចិត្តរបស់យើង។ អត្ថបទ យើងមានសេរីភាពក្នុងការសម្រេចចិត្ត ក្នុងន័យថា យើងអាចធ្វើអ្វីដែលយើងចង់ធ្វើ។ តែយើងមិនមានសេរីភាពក្នុងការសម្រេចចិត្ត ក្នុងន័យថា យើងអាចធ្វើអ្វីក៏បាន តាមទំនើងចិត្ត ដោយមិនមានទោសនោះឡើយ។ សេរីភាពរបស់យើងក្នុងការសម្រេចចិត្ត គឺតែងតែស្ថិតនៅក្រោមអំណាចនៃអធិបតេយ្យភាព និងព្រះចេស្តានៃព្រះដ៏មានគ្រប់ចេស្តាជានិច្ច។ ក្នុងការសិក្សារបស់អ្នកអំពីមនុស្ស បើអ្នកយល់ឃើញថា មនុស្សមានអធិបតេយ្យភាព ដោយមិនស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះ នោះការយល់ឃើញនេះមិនមានលក្ខណៈសមស្របនឹងជំនឿគ្រីស្ទបរិស័ទនោះឡើយ។ អ្នកអាចនិយាយថា មនុស្សមាន “សេរីភាពក្នុងការសម្រេចចិត្ត” តែមិនអាចនិយាយថា “សេរីភាពរបស់មនុស្សគ្មានដែនកំណត់” នោះឡើយ។ សូមចាំថា ព្រះទ្រង់មានសេរីភាព ហើយសេរីភាពរបស់ព្រះអង្គ ក៏ខ្ពស់ជាងសេរីភាពរបស់ខ្ញុំ។ ខ្ញុំមានសេរីភាព នៅក្នុងព្រំដែន ដែលកំណត់ដោយសេរីភាពរបស់ព្រះអង្គ។
Read articleពេលដែលអ្នកនឿយព្រួយខ្លាំង
សូមអាន ម៉ាថាយ ១១:២៥-៣០ អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក។ ម៉ាថាយ ១១:២៨ នៅពេលល្ងាចថ្ងៃសុក្រ ជាថ្ងៃធ្វើការ ខ្ញុំនៅអង្គុយនៅមុខកុំព្យូទ័រនៅឡើយ។ ខ្ញុំគួរតែមានចិត្តរីករាយ ចំពោះការងារដែលខ្ញុំបានធ្វើចប់ នៅថ្ងៃនោះ តែខ្ញុំមិនសប្បាយចិត្តសោះ។ ស្មារបស់ខ្ញុំបានចុករោយ ដោយសារទម្ងន់ដ៏ធ្ងន់នៃការថប់បារម្ភ ដោយសារបញ្ហានៅកន្លែងធ្វើការ ហើយគំនិតរបស់ខ្ញុំក៏បានហត់នឿយ ដោយសារការគិតអំពីបញ្ហាទំនាក់ទំនង។ ខ្ញុំចង់រត់គេចចេញពីបញ្ហាទាំងអស់នោះ ហើយខ្ញុំក៏បានគិតចង់ទៅមើលទូរទស្សន៍នៅយប់នោះ។ តែខ្ញុំបានបិទភ្នែកអធិស្ឋានខ្សិបៗថា “ព្រះអម្ចាស់អើយ”។ ខ្ញុំអស់កម្លាំងពេក មិនចង់និយាយអ្វីទៀតទេ។ ភាពហត់នឿយបានធ្វើឲ្យខ្ញុំអាចអធិស្ឋានបានតែពាក្យប៉ុន្មានម៉ាត់នេះ។ ហើយភ្លាមៗនោះ ខ្ញុំក៏បានដឹងថា ខ្ញុំត្រូវធ្វើអ្វីបន្ទាប់ទៀត។ ព្រះយេស៊ូវមានបន្ទូលមកកាន់យើងរាល់គ្នា ដែលកំពុងនឿយព្រួយ ហើយផ្ទុកធ្ងន់ថា “ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក”(ម៉ាថាយ ១១:២៨)។ គឺមិនមែនសម្រាក ដោយការគេងលក់ឲ្យបានស្កប់ស្កល់នៅពេលយប់នោះទេ។ ហើយក៏មិនមែនជាការគេចវេសពីបញ្ហា ដោយការមើលទូរទស្សន៍បន្លប់ខ្លួនឯងនោះឡើយ។ ហើយក៏មិនមែនជាការមានអារម្មណ៍ធូរស្បើយ បន្ទាប់ពីបញ្ហាយើងត្រូវបានដោះស្រាយនោះដែរ។ ទោះការសម្រាកទាំងអស់នេះ ជាការសម្រាកដ៏ល្អ តែភាពធូរស្រាលដែលយើងទទួលបានពីការសម្រាកដូចនេះ មានរយៈពេលខ្លី ហើយអាស្រ័យទៅលើកាលៈទេសៈរបស់យើងប៉ុណ្ណោះ។ តែផ្ទុយទៅវិញ ការសម្រាកដែលព្រះយេស៊ូវប្រទាន មានភាពស្ថិតស្ថេរ ហើយមានការធានាថា ព្រះទ័យព្រះអង្គមិនប្រែប្រួលឡើយ។ ព្រះអង្គតែងតែល្អជារៀងរហូត។ ព្រះអង្គប្រទានយើងនូវការសម្រាកដ៏ពិត…
Read articleនៅពេលដែលបាត់បង់អ្វីៗទាំងអស់
សូមអាន : យ៉ូប ១:១៣-២២ ព្រះយេហូវ៉ាទ្រង់បានប្រទានមក ហើយទ្រង់ក៏បានដកយកទៅវិញ សូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរចុះ។ យ៉ូប ១:២១ បន្ទាប់ពីលោកស៊ីសា(Cesar) រកបានប្រាក់ចំណេញជាច្រើន ពីការសាងសង់ស្ពាន វិមាន និងអគារធំៗ គាត់ក៏បានបែកគំនិតបង្កើតមុខរបរថ្មីមួយ។ ដូចនេះ គាត់ក៏បានលក់ក្រុមហ៊ុនដំបូងរបស់គាត់ ហើយក៏បានយកប្រាក់ទៅរក្សាទុកក្នុងធនាគារ ដោយមានគម្រោងយកវាទៅវិនិយោគ ក្នុងពេលឆាប់ៗខាងមុខ។ ក្នុងអំឡុងពេលដ៏ខ្លីនោះ រដ្ឋាភិបាលរបស់គាត់ក៏បានរឹបអូសទ្រព្យសម្បត្តិរបស់គាត់ទាំងអស់ ដែលបានរក្សាទុកក្នុងគណនីធនាគារ។ ប្រាក់សន្សំរបស់លោកស៊ីសាពេញមួយជីវិតក៏បានរលាយបាត់អស់ តែមួយពព្រិចភ្នែក។ លោកស៊ីសាមិនបានជ្រើសរើសយកការរអ៊ូរទាំ ចំពោះភាពអយុត្តិធម៌នេះទេ តែគាត់ក៏បានទូលសូមព្រះអម្ចាស់ បង្ហាញផ្លូវគាត់ ដែលត្រូវបោះជំហានទៅមុខទៀត។ បន្ទាប់មក គាត់គ្រាន់តែបានចាប់ផ្តើមពីចំណុចសូន្យឡើងវិញ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីរឿងរបស់លោកយ៉ូប។ ប៉ុន្តែ លោកយ៉ូបមិនគ្រាន់តែបានបាត់បង់ទ្រព្យសម្បត្តិ ក្នុងពេលដ៏ខ្លីប៉ុណ្ណោះទេ។ គាត់បានបាត់បង់កូនៗ និងអ្នកបម្រើរបស់គាត់(យ៉ូហាន ១:១៣-២២)។ បន្ទាប់មក គាត់ក៏បានធ្លាក់ខ្លួនឈឺទៀត(២:៧-៨)។ ការឆ្លើយតបរបស់លោកយ៉ូបនៅតែជាគំរូដ៏ល្អរបស់យើង នៅគ្រប់សម័យកាល។ ក្នុងពេលដ៏សោកសៅបំផុតនោះ គាត់បានអធិស្ឋានថា “ទូលបង្គំបានចេញពីផ្ទៃម្តាយមកដោយខ្លួនទទេ ហើយនឹងត្រឡប់ទៅវិញដោយទទេដែរ ព្រះយេហូវ៉ាទ្រង់បានប្រទានមក ហើយទ្រង់ក៏បានដកយកទៅវិញ សូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរចុះ”(១:២១)។ ចុងបញ្ចប់នៃជំពូក១នៃកណ្ឌគម្ពីរយ៉ូប បានធ្វើការសន្និដ្ឋានថា “ក្នុងគ្រប់សេចក្តីទាំងនោះយ៉ូបមិនបានធ្វើបាបឡើយ ក៏មិនបានប្រកាន់ទោសដល់ព្រះដែរ”(ខ.២២)។…
Read articleលទ្ធផលទាំង១០យ៉ាង ដែលទទួលបានពីការមានព្រះជន្មរស់ឡើងវិញ
បើព្រះគ្រីស្ទមិនបានរស់ឡើងវិញមែន នោះសេចក្តីជំនឿរបស់អ្នករាល់គ្នាក៏ជាការឥតអំពើ អ្នករាល់គ្នានៅក្នុងអំពើបាបនៅឡើយ។ ១កូរិនថូស ១៥:១៧ ខាងក្រោមនេះ ជាលទ្ធផលដ៏អស្ចារ្យដែលយើងទទួលបាន ពីការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវ យើងទទួលបាន ៖ ១)ព្រះអង្គសង្គ្រោះមួយអង្គ ដែលមិនសុគតម្តងទៀតឡើយ ។ “ដោយដឹងថា ដែលព្រះគ្រីស្ទមានព្រះជន្មរស់ពីស្លាប់ឡើងវិញ នោះទ្រង់មិនចេះសុគតទៀតឡើយ ព្រោះសេចក្តីស្លាប់គ្មានអំណាចលើទ្រង់ទៀត”(រ៉ូម ៦:៩)។ ២) ការប្រែចិត្តចេញពីបាប។ “រីឯព្រះនៃពួកឰយុកោយើងរាល់គ្នា ទ្រង់បានប្រោសព្រះយេស៊ូវ ដែលលោករាល់គ្នាបានសំឡាប់ដោយព្យួរនៅជាប់លើឈើ ឲ្យទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយព្រះបានដំកើងទ្រង់ឡើង ដោយសារព្រះហស្តស្តាំ ឲ្យធ្វើជាព្រះអម្ចាស់ នឹងជាព្រះអង្គសង្គ្រោះ ដើម្បីនឹងប្រោសប្រទានការប្រែចិត្ត ដល់សាសន៍អ៊ីស្រាអែល ប្រយោជន៍ឲ្យបានរួចពីបាប”(កិច្ចការ ៥:៣០-៣១)។ ៣) ការកើតជាថ្មី។ “សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់បានបង្កើតយើងឡើងជាថ្មី តាមសេចក្តីមេត្តាករុណាដ៏ធំរបស់ទ្រង់ ដើម្បីឲ្យយើងរាល់គ្នាបានសេចក្តីសង្ឃឹមដ៏រស់ ដោយសារព្រះយេស៊ូវគ្រីស្ទ ទ្រង់រស់ពីស្លាប់ឡើងវិញ”(១ពេត្រុស ១:៣)។ ៤) ការអត់ទោសបាប។ “បើព្រះគ្រីស្ទមិនបានរស់ឡើងវិញមែន នោះសេចក្តីជំនឿរបស់អ្នករាល់គ្នាក៏ជាការឥតអំពើ អ្នករាល់គ្នានៅក្នុងអំពើបាបនៅឡើយ”(១កូរិនថូស ១៥:១៧)។ ៥) ព្រះវិញ្ញាណបរិសុទ្ធ។ “ឯព្រះយេស៊ូវនេះ ព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយពួកយើងនេះជាទីបន្ទាល់ពីទ្រង់ទាំងអស់គ្នា ដូច្នេះ ដែលទ្រង់បានដំកើងឡើង…
Read articleរៀនជម្នះការខកចិត្ត
សូមអាន ១របាក្សត្រ ២៨:២-៣,៦-១២ ឯយើងបានមានបំណង ចង់ស្អាងព្រះវិហារ សំរាប់ឲ្យហិបនៃសេចក្តីសញ្ញាផងព្រះយេហូវ៉ាបានសំរាកនៅ។ ១របាក្សត្រ ២៨:២ សិស្សមួយក្រុម ដែលជិតបញ្ចប់ការសិក្សា នៅវិទ្យាល័យរដ្ឋអូក្លាហូម៉ា បានរ៉ៃអង្គាសប្រាក់ពេញមួយឆ្នាំ ដើម្បីឲ្យពួកគេមានលទ្ធភាពធ្វើដំណើរកម្សាន្តដ៏កម្រមួយ។ តែពេលដែលពួកគេបានធ្វើដំណើរទៅលើអាកាសយានដ្ឋាន ពួកគេក៏បានដឹងថា ពួកគេបានទិញសំបុត្រយន្តហោះ ពីក្រុមហ៊ុនអាកាសចរណ៍ក្លែងក្លាយ។ រដ្ឋបាលរបស់សាលាបានរៀបរាប់ថា សិស្សទាំងនោះមានការខកចិត្តយ៉ាងខ្លាំង។ តែទោះពួកគេត្រូវផ្លាស់ប្តូរផែនការក៏ដោយ ក៏ពួកគេបានសម្រេចចិត្ត “ប្រើពេលវេលារបស់ខ្លួន ឲ្យមានប្រយោជន៍បំផុត”។ ពួកគេក៏បានចំណាយពេលពីរថ្ងៃ នៅកន្លែងកម្សាន្តមួយចំនួន ក្នុងតំបន់ជិតខាង ហើយនៅទីនោះ មានគេចេញថ្លៃសំបុត្រយន្តហោះឲ្យពួកគេ។ ពេលណាផែនការបរាជ័យ ឬមានការផ្លាស់ប្តូរ យើងអាចមានការខកចិត្ត ឬថែមទាំងខូចចិត្តទៀតផង។ ជាពិសេស នៅពេលដែលយើងបានចំណាយពេលវេលា ប្រាក់កាស ឬទឹកចិត្តជាច្រើន ក្នុងការធ្វើផែនការនោះ។ ស្តេចដាវីឌមានបំណងព្រះទ័យ ចង់សាងសង់ព្រះវិហារថ្វាយព្រះអម្ចាស់(១របាក្សត្រ ២៨:២) តែព្រះអម្ចាស់បានមានបន្ទូលថា ព្រះអង្គមិនអនុញ្ញាតឲ្យស្តេចដាវីឌសាងសង់ព្រះវិហារ សម្រាប់ព្រះនាមព្រះអង្គឡើយ តែសាឡូម៉ូនជាបុត្រាទ្រង់នឹងបានសង់ព្រះវិហារថ្វាយព្រះអង្គវិញ(ខ.៣,៦)។ ពេលនោះ ស្តេចដាវីឌមិនបានអស់សង្ឃឹមឡើយ។ ទ្រង់បានសរសើរដំកើងព្រះអម្ចាស់ ដែលបានជ្រើសរើសទ្រង់ ឲ្យធ្វើជាស្តេចអ៊ីស្រាអែល ហើយទ្រង់ក៏បានផ្ទេរផែនការសម្រាប់សាងសង់ព្រះវិហារ ទៅស្តេចសាឡូម៉ូន(ខ.១១-១៣)។ ទន្ទឹមនឹងនោះ ទ្រង់ក៏បានលើកទឹកចិត្តស្តេចសាឡូម៉ូន ឲ្យមានកំឡាំង និងចិត្តក្លាហានឡើង…
Read articleរបៀបអរសប្បាយក្នុងព្រះបន្ទូលព្រះ
ព្រះបន្ទូលនៃទ្រង់ផ្អែមនៅអណ្តាតទូលបង្គំណាស់ហ្ន៎ អើ ក៏ផ្អែមជាងទឹកឃ្មុំដល់មាត់ទូលបង្គំទៅទៀត! ទំនុកដំកើង ១១៩:១០៣ ចូរយើងកុំបន្ទាបជំនឿរបស់គ្រីស្ទបរិស័ទ ឲ្យនៅត្រឹមការបង្គាប់ ការប្ដេជ្ញាចិត្ត ឬកម្លាំងចិត្តនោះឡើយ។ តែជំនឿគ្រីស្ទបរិស័ទផ្អែកទៅលើការអ្វីដែលយើងស្រឡាញ់ ការអ្វីដែលធ្វើឲ្យយើងមានអំណរ ហើយមានរស់ជាតិអ្វីខ្លះ ដែលល្អសម្រាប់យើង។ កាលព្រះយេស៊ូវយាងចុះមកក្នុងពិភពលោក មនុស្សជាតិបានញែកចេញពីគ្នា ផ្អែកទៅលើការអ្វីដែលពួកគេស្រឡាញ់។ “ពន្លឺបានមកក្នុងលោកីយ៍ តែមនុស្សលោកចូលចិត្តនឹងសេចក្តីងងឹតជាជាងពន្លឺ ពីព្រោះអំពើដែលគេធ្វើទាំងប៉ុន្មាន សុទ្ធតែអាក្រក់”(យ៉ូហាន ៣:១៩)។ ពួកសុចរិត និងពួកទុច្ចរិតបានញែកចេញពីគ្នា ដោយសារការអ្វីដែលពួកគេអរសប្បាយ គឺការបើកសម្ដែងរបស់ព្រះ ក្នុងព្រះយេស៊ូវ ឬការដើរតាមផ្លូវរបស់លោកិយ។ ដូចនេះ គេអាចសួរថា ៖ តើខ្ញុំអាចអរសប្បាយក្នុងព្រះបន្ទូលព្រះដោយរបៀបណា? ខ្ញុំមានចម្លើយ២យ៉ាង ៖ ១) ចូរអធិស្ឋានសូមឲ្យអណ្តាតនៃចិត្តអ្នក បានស្គាល់រស់ជាតិនៃព្រះបន្ទូលកាន់តែច្រើនឡើង ២) ចូរជញ្ជឹងគិត អំពីព្រះបន្ទូលសន្យាដែលគួរឲ្យភ្ញាក់ផ្អើលរបស់ព្រះ ដល់រាស្រ្តព្រះអង្គ។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងដដែលនេះបានពោលថា “ព្រះបន្ទូលនៃទ្រង់ផ្អែមនៅអណ្តាតទូលបង្គំណាស់ហ្ន៎”(ទំនុកដំកើង ១១៩:១០៣) ហើយមុននោះ ក៏បានទូលដល់ព្រះផងដែរថា “សូមបំភ្លឺភ្នែកទូលបង្គំ ឲ្យបានឃើញសេចក្តីអស្ចារ្យ នៅក្នុងក្រឹត្យវិន័យរបស់ទ្រង់”(ទំនុកដំកើង ១១៩:១៨)។ គាត់បានអធិស្ឋានដូចនេះ ពីព្រោះការមានភ្នែកខាងវិញ្ញាណ ឲ្យបានឃើញសិរីល្អ ឬការដឹងរស់ជាតិដ៏បរិសុទ្ធ នៅលើអណ្តាតនៃចិត្ត គឺជាអំណោយមកពីព្រះ។…
Read article