ជួបទុក្ខលំបាកខ្លាំង តែនៅមានសង្ឃឹម
សូមអាន ទំនុកដំកើង ២២:១៤-២៤ ទូលបង្គំនឹងសរសើរដំកើងទ្រង់ នៅកណ្តាលពួកជំនុំ។ ទំនុកដំកើង ២២:២២ មានពេលមួយ លោកគ្រូគង្វាលបានអញ្ជើញអ្នកស្រី ឡាទ្រីស(Latriece) ឲ្យឡើងធ្វើទីបន្ទាល់ នៅចុងបញ្ចប់នៃកម្មវិធីថ្វាយបង្គំព្រះ នៅថ្ងៃអាទិត្យ។ ពេលដែលគាត់ឡើងទៅឈរនៅចំពោះមុខពួកជំនុំ គ្មាននរណាម្នាក់នឹកស្មានថា ពាក្យពេចន៍ដែលគាត់និយាយចេញមក បាននាំឲ្យមានការប៉ះពាល់ចិត្តខ្លាំងប៉ុណ្ណាទេ។ គាត់បានផ្លាស់ទីលំនៅមកពីរដ្ឋខេនថាក់ឃី(Kentucky) បន្ទាប់ពីខ្យល់កួចយក្សថូនេដូបានវាយប្រហារមកលើរដ្ឋនេះ កាលពីខែធ្នូ ឆ្នាំ២០២១ ដោយបានឆក់យកជីវិតសមាជិកគ្រួសារគាត់ ៧នាក់។ គាត់បានចែកចាយថា “ខ្ញុំនៅតែអាចញញឹម ព្រោះខ្ញុំដឹងថា ព្រះអង្គនៅតែគង់នៅជាមួយខ្ញុំ”។ ទោះបេះដូងគាត់បានខ្ទេចខ្ទាំ ដោយសារទុក្ខលំបាកយ៉ាងណាក៏ដោយ ក៏ទីបន្ទាល់របស់គាត់បានផ្តល់ឲ្យនូវការលើកទឹកចិត្តដ៏មានអំណាច សម្រាប់អ្នកដែលកំពុងប្រឈមមុខដាក់បញ្ហាប្រឈមដ៏ពិបាក។ ព្រះបន្ទូលរបស់ស្តេចដាវីឌ ក្នុងបទគម្ពីរ ទំនុកដំកើង ជំពូក២២(ដែលបានចង្អុលបង្ហាញទៅរកការរងទុក្ខរបស់ព្រះយេស៊ូវ) គឺជាពាក្យពេចន៍ ដែលស្តេចដាវីឌបានបន្លឺឡើង ពេលដែលទ្រង់មានអារម្មណ៍ថា ព្រះអម្ចាស់បានបោះបង់ចោលទ្រង់(ខ.១) អ្នកដទៃបានស្អប់ខ្ពើម និងចំអកឲ្យទ្រង់(ខ.៦-៨) ហើយកំពុងស្ថិតក្នុងការហ៊ុមព័ទ្ធរបស់ពួកមនុស្សដែលកំពុងតាមសម្លាប់ទ្រង់(ខ.១២-១៣)។ ទ្រង់មានអារម្មណ៍ទន់ខ្សោយ ហើយខ្សោះអស់កម្លាំង(ខ.១៤-១៨) តែទ្រង់មិនទាន់អស់សង្ឃឹមទេ។ គឺដូចដែលទ្រង់មានបន្ទូលថា “ឱព្រះយេហូវ៉ាអើយ សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយ ឱព្រះដ៏ជាកំឡាំងនៃទូលបង្គំអើយ សូមយាងមកជួយទូលបង្គំជាប្រញាប់ផង”(ខ.១៩)។ បញ្ហាប្រឈមដែលអ្នកកំពុងជួបប្រទះ ប្រហែលមិនពិបាកដូចស្តេចដាវីឌ ឬអ្នកស្រីឡាទ្រីសទេ តែពិតជាអាចធ្វើឲ្យអ្នកមានការពិបាក។ តែយើងអាចរកឃើញការកម្សាន្តចិត្តដ៏មានន័យ…
Read articleព្រះអង្គជ្រាបអំពីភាពកម្សោយរបស់យើង
សូមអាន យ៉ូហាន ១១:២៥-៣៦ ពួកសាសន៍យូដានិយាយថា មើល លោកស្រឡាញ់គាត់ណាស់ហ្ន៎។ យ៉ូហាន ១១:៣៦ ខ្ញុំ និងមិត្តភក្តិដែលខ្ញុំបានរាប់អានគ្នាជាយូរមកហើយ បានបែកគ្នាពីរបីឆ្នាំហើយ។ ក្នុងអំឡុងពេលនោះ គាត់បានពិនិត្យសុខភាពរកឃើញថា គាត់មានជំងឺមហារីក ហើយក៏បានចាប់ផ្តើមការព្យាបាល។ មានពេលមួយ ខ្ញុំក៏បានធ្វើដំណើរទៅរដ្ឋរបស់គាត់ ដោយគ្មានការរំពឹងទុក ហើយក៏មានឱកាសជួបគាត់ម្តងទៀត។ ខ្ញុំបានដើរចូលទៅក្នុងភោជនីយដ្ឋាន ដោយទឹកភ្នែករលីងរលោង។ យើងមិនបានជួបគ្នាដោយផ្ទាល់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយឥឡូវនេះ សេចក្តីស្លាប់កំពុងតែពួកសម្ងំនៅកៀនជ្រុង បានជាយើងនឹកចាំ អំពីភាពផុយស្រួលនៃជីវិត។ ទឹកភ្នែកដែលហូរចេញពីភ្នែករបស់យើងមក គឺបានកើតចេញពីមិត្តភាពដ៏វែងឆ្ងាយ ដែលមានពេញទៅដោយការធ្វើដំណើរផ្សងព្រេង ភាពកំប្លុកកំប្លែង សំណើច ការបាត់បង់ និងសេចក្តីស្រឡាញ់។ គឺពេញដោយក្តីស្រឡាញ់ខ្លាំងណាស់ បានជាយើងស្រក់ទឹកភ្នែកគ្រាន់តែបានឃើញគ្នា។ ព្រះយេស៊ូវក៏ព្រះកន្សែងផងដែរ។ កណ្ឌគម្ពីរដំណឹងល្អតាមលោកយ៉ូហាន បានកត់ទុកអំពីពេលមួយ ដែលពួកសាសន៍យូដាបានយាងព្រះអង្គទៅមើលកន្លែងដែលគេបានបញ្ចុះសពលោកឡាសា ជាមិត្តសំឡាញ់របស់ព្រះអង្គ(១១:៣៤)។ ពេលនោះ ព្រះអង្គក៏បានព្រះកន្សែង(ខ.៣៥)។ ពាក្យ “ព្រះកន្សែង” ក្នុងបទគម្ពីរនេះបានបង្ហាញឲ្យយើងដឹង អំពីជម្រៅនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ ព្រោះនៅពេលដែលពួកសាសន៍យូដាបានឃើញព្រះអង្គព្រះកន្សែង ពួកគេក៏បានលាន់មាត់ថា “មើល លោកស្រឡាញ់គាត់ណាស់ហ្ន៎”(ខ.៣៦)។ ពាក្យមួយឃ្លានេះ គឺអាចនាំឲ្យមានការប៉ះពាល់ចិត្តល្មមនឹងឲ្យយើងឈប់បង្អង់ ដើម្បីថ្វាយបង្គំព្រះដ៏ជាមិត្តសំឡាញ់របស់យើង ដែលជ្រាបអំពីភាពកម្សោយរបស់យើង។…
Read articleចិត្តសប្បុរស ដែលក្លាហាន
សូមអាន ២ធីម៉ូថេ ១:៦-១៤ ដ្បិតព្រះទ្រង់មិនបានប្រទានឲ្យយើងមានវិញ្ញាណ ដែលតែងតែខ្លាចឡើយ គឺឲ្យមានវិញ្ញាណដ៏មានអំណាច សេចក្តីស្រឡាញ់ និងប្រាជ្ញានឹងធឹងវិញ។ ២ធីម៉ូថេ ១:៧ កាលលោកផាកឃ័រ ផាម័រ(Parker Palmer) ជាអ្នកនិពន្ធដ៏ល្បីល្បាញ ថ្លែងសន្ទរកថា ទៅកាន់និស្សិត នៅថ្ងៃទទួលសញ្ញាប័ត្រ គាត់បានលើកទឹកចិត្តនិស្សិតទាំងនោះ ឲ្យធ្វើការលះបង់សម្រាប់ពិភពលោក ដោយចិត្តបើកចំហ និងសប្បុរស។ គាត់ក៏បានមានប្រសាសន៍ថា “គ្មានមនុស្សជិតស្លាប់ណា ដែលនិយាយថា «ខ្ញុំមានចិត្តសប្បាយរីករាយណាស់ ដែលបានរស់នៅជាមនុស្សអាត្មានិយម ដែលបម្រើ និងការពារតែប្រយោជន៍ខ្លួនឯង»”។ ប៉ុន្តែ លោកផាកឃ័រមានប្រសាសន៍ទៀតថា ការរស់នៅយ៉ាងដូចនេះ នឹងនាំឲ្យយើងដឹងថា មានរឿងតិចណាស់ដែលយើងបានដឹង ហើយយើងពិតជាងាយបរាជ័យប៉ុណ្ណា។ ការលះបង់ដើម្បីបម្រើពិភពលោក តម្រូវឲ្យមានផ្នត់គំនិត ដូច “អ្នកដែលចាប់ផ្តើមថ្មី” ដើម្បីដើរទៅមុខ ចូលទៅក្នុងអ្វីដែលអ្នកមិនស្គាល់ ហើយប្រថុយនឹងការដួលចុះ ម្តងហើយម្តងទៀត ហើយបន្ទាប់មក ក្រោកឈរឡើងវិញ ដើម្បីរៀនសូត្រម្តងហើយម្តងទៀត”។ ទាល់តែជីវិតយើងបានសង់ឡើង នៅលើគ្រឹះនៃព្រះគុណព្រះ ទើបយើងអាចរកឃើញសេចក្តីក្លាហាន ដើម្បីជ្រើសរើសយកជីវិត ដែលមានចិត្តសប្បុរស ដោយចិត្តបើកចំហ ដោយគ្មានការភ័យខ្លាច។ គឺដូចដែលសាវ័កប៉ុលបានពន្យល់លោកធីម៉ូថេ ជាសិស្សរបស់គាត់ថា យើងអាច…
Read articleព្រះអង្គបានទតឃើញអ្វីគ្រប់យ៉ាង
សូមអាន លោកុប្បត្ដិ ៤:២-១១ ឯងបានធ្វើអ្វីដូច្នេះ ពីព្រោះឮសូរសំរែកនៃឈាមរបស់ប្អូនឯងពីដីឡើងទៅដល់អញ។ លោកុប្បត្ដិ ៤:១០ ក្នុងបទកំណាព្យដែលលោក ហេនរី វ៉ាតវើត ឡងហ្វេឡូ(Henry Wadsworth Longfellow ឆ្នាំ១៨០៧ ដល់១៨៨២) បាននិពន្ធមានចំណងជើងថា “សាក្សី” គាត់បានពិពណ៌នាអំពីសំពៅដឹកទាសករ ដែលបានលិចចូលបាតសមុទ្រ។ នៅក្នុងការសរសេរអំពី “គ្រោងឆ្អឹង ដែលបានជាប់ច្រវាក់” ក្នុងបាតសំពៅ លោកឡងហ្វេឡូក៏បានសោកសង្រេងចំពោះការស្លាប់របស់ជនរងគ្រោះដែលគ្មានឈ្មោះ មានចំនួនរាប់មិនអស់។ គាត់ក៏បានពិពណ៌នាក្នុងបទកំណាព្យគាត់ថា “ទាំងនេះសុទ្ធតែជាទុក្ខវេទនារបស់ទាសករ ពួកគេសម្លឹងមើលពីក្នុងរណ្តៅមក ពួកគេទួញយំចេញពីផ្នូរដែលគ្មានផ្លាកឈ្មោះថា យើងគឺជាសាក្សី!” ប៉ុន្តែ តើសាក្សីទាំងនោះនិយាយទៅកាន់នរណា? តើការធ្វើបន្ទាល់ដ៏ស្ងាត់ស្ងៀម គ្មានមនុស្សណាឮដូចនេះមានប្រយោជន៍អ្វី? តែព្រះទ្រង់ជាសាក្សី ដែលបានទតឃើញអ្វីៗទាំងអស់។ បន្ទាប់ពីលោកកាអ៊ីន សម្លាប់លោកអេបិលហើយ គាត់ធ្វើពុតជាមិនបានធ្វើអ្វីខុស។ ពេលដែលព្រះអង្គសួរនាំគាត់ គាត់ប្រកែកថា “ទូលបង្គំមិនដឹងទេ តើទូលបង្គំជាអ្នកថែរក្សាប្អូនឬអី?” តែព្រះអង្គមានបន្ទូលថា “ឯងបានធ្វើអ្វីដូច្នេះ ពីព្រោះឮសូរសំរែកនៃឈាមរបស់ប្អូនឯងពីដីឡើងទៅដល់អញ ឥឡូវនេះ ឯងត្រូវដីដាក់បណ្តាសាដោយបានទទួលឈាមនៃប្អូនពីដៃឯង”(លោកុប្បត្តិ ៤:៩-១១)។ ក្រោយមក គេក៏បានបន្តប្រើឈ្មោះរបស់លោកកាអ៊ីន ដើម្បីធ្វើការដាស់តឿនអ្នកជឿព្រះអង្គ។ គឺដូចដែលសាវ័កយ៉ូហានបានដាស់តឿនយើងថា “ត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក មិនមែនដូចជាកាអ៊ីន…
Read articleពួកជំនុំដ៏អស់កល្បរបស់ព្រះអង្គ
សូមអាន អេភេសូរ ២:១៤-២២ ទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ។ ម៉ាថាយ ១៦:១៨ មានស្រ្តីជាម្តាយវ័យក្មេងម្នាក់បានមកដល់ព្រះវិហារជាមួយកូនពីរនាក់ ស្របពេលដែលសាលារៀនថ្ងៃអាទិត្យជិតដល់ម៉ោងបញ្ចប់។ គាត់សួរយើងថា “តើកម្មវិធីថ្វាយបង្គំចប់ហើយឬនៅ”? តែអ្នកទទួលភ្ញៀវម្នាក់ក៏បានប្រាប់គាត់ថា នៅតំបន់ជិតខាង មានព្រះវិហារមួយទៀតមានកម្មវិធីថ្វាយបង្គំពីរពេល ហើយម៉ោងទីពីរជិតដល់ពេលចាប់ផ្តើមហើយ។ ហើយក៏បានសួរគាត់ថា តើគាត់ចង់ឲ្យគេបើកឡានជូនគាត់ទៅព្រះវិហារនោះទេ? ស្រ្តីជាម្តាយរូបនោះហាក់ដូចជាមានចិត្តដែលដឹងគុណ ពេលដែលគេជួនគាត់នឹងកូនៗគាត់ទៅព្រះវិហារនោះ។ ក្រោយមក អ្នកទទួលភ្ញៀវរូបនោះ ក៏បានធ្វើការសន្និដ្ឋានដូចនេះថា កម្មវិធីថ្វាយបង្គំរបស់ពួកជំនុំមិនចេះចប់ទេ កម្មវិធីថ្វាយបង្គំរបស់ពួកជំនុំរបស់ព្រះ នឹងបន្តមានជារៀងរហូត។ ពួកជំនុំមិនមែនជា “អគារ” ដែលពុកផុយនោះទេ។ សាវ័កប៉ុលមានប្រសាសន៍ថា ពួកជំនុំរបស់ព្រះ “គឺជាជាតិតែ១នឹងពួកបរិសុទ្ធ ជាពួកដំណាក់ព្រះវិញ ដែលបានស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវ័ក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក ដែលដោយសារទ្រង់ ដំណាក់ទាំងមូលនោះបានផ្គុំភ្ជាប់គ្នា ទាំងចំរើនឡើងជាវិហារបរិសុទ្ធក្នុងព្រះអម្ចាស់ ហើយអ្នករាល់គ្នាក៏បានស្អាងឡើងក្នុងទ្រង់ដែរ សំរាប់ជាលំនៅនៃព្រះដោយនូវព្រះវិញ្ញាណ”(អេភេសូរ ២:១៩-២២)។ ព្រះយេស៊ូវបានបង្កើតពួកជំនុំរបស់ព្រះអង្គមក ឲ្យមានភាពស្ថិតស្ថេរអស់កល្ប។ ព្រះអង្គបានប្រកាសថា ទោះពួកជំនុំព្រះអង្គជួបបញ្ហាប្រឈម និងទុក្ខលំបាកយ៉ាងណាក៏ដោយ ក៏ “ទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ” (ម៉ាថាយ ១៦:១៨)។ តាមរយៈព្រះបន្ទូលក្នុងបទគម្ពីរនេះ ដែលបានប្រទានអំណាចដល់ពួកជំនុំព្រះអង្គ យើងអាចមើលឃើញពួកជំនុំក្នុងតំបន់របស់យើង ជាផ្នែកមួយនៃពួកជំនុំសកល ដែលបានសង់ឡើង…
Read articleតើព្រះបានសុគតនៅលើឈើឆ្កាងឬ?
នៅពេលដែលព្រះយេស៊ូវផុតដង្ហើមនៅលើឈើឆ្កាង តើព្រះទ្រង់សុគតឬ? នៅថ្ងៃនេះដែរ លោកគ្រូ អ ស៊ី ស្រ្ពោល(R.C. Sproul) សូមធ្វើការបកស្រាយឲ្យបានច្បាស់ អំពីភាពខុសគ្នាដ៏សំខាន់ រវាងភាពជាព្រះ និងភាពជាមនុស្សរបស់ព្រះយេស៊ូវ។ អត្ថបទ ខ្ញុំចូលចិត្តច្រៀងបទទំនុកសកលមានចំណងជើងថា “ហេតុអ្វីព្រះរបស់ខ្ញុំសុគត” តែខ្ញុំចង់ឲ្យយើងយល់ន័យរបស់ទំនុកដំកើងនេះឲ្យបានច្បាស់ ព្រោះឃ្លាដែលច្រៀងថា “ហេតុអ្វីព្រះនៃខ្ញុំទ្រង់សុគតជួសខ្ញុំ? ព្រះនៃខ្ញុំទ្រង់សុគតជួសខ្ញុំ?” តាមពិត ព្រះទ្រង់មិនដែលសុគតទេ។ តែព្រះកាយរបស់ព្រះអង្គទេ ដែលបានសុគត ដោយលក្ខណៈជាមនុស្សរបស់ព្រះយេស៊ូវទេ ដែលបានសុគតនៅលើឈើឆ្កាង នៅថ្ងៃនោះ។ តើនឹងមានរឿងអ្វីកើតឡើង បើសិនជាព្រះវរបិតាបានវិនាសនៅថ្ងៃសុក្រនោះ? ជាការពិតណាស់ ព្រះយេស៊ូវក៏នឹងសុគត ជាមួយព្រះវរបិតា ហើយលោកពុនទាស ពីឡាត់ លោកកៃផាសក៏នឹងត្រូវវិនាស ឈើឆ្កាងក៏រលាយបាត់។ ទីក្រុងយេរូសាឡិមក៏លែងមាននៅវិនាទីនោះ។ លោកិយទាំងមូលក៏លែងមានដែរ។ បើព្រះសុគត អ្វីៗផ្សេងទៀតក៏លែងមានវត្តមាន។ យើងរាល់គ្នាក៏ស្លាប់ ព្រោះក្នុងព្រះអង្គ យើងមានជីវិតរស់ ហើយបើគ្មានអំណាចជាបឋមរបស់ព្រះទេ គ្មានអ្វីអាចរស់នៅបាន សូម្បីតែមួយវិនាទី។ បើគ្មានអំណាចជាបឋមរបស់ព្រះទេ គ្មានអ្វីអាចមានវត្តមានបានឡើយ។ ក្នុងព្រះអង្គ យើងរស់នៅ និងមានចលនា ហើយមានកាយ និងចិត្តរបស់យើង។ ខ្ញុំមិនមែនជាជីវិតដែលឯករាជនោះឡើយ តែខ្ញុំពឹងផ្អែកលើព្រះ។ មានពេលដែលខ្ញុំនឹងមិនមានជីវិត។…
Read article