អំណោយនៃការលើកទឹកចិត្ត
សូមអាន ១សាំយ៉ូអែល ២៣:១៤-២៣ ចូរកំសាន្ត ហើយស្អាងចិត្តគ្នា ទៅវិញទៅមក ដូចជាអ្នករាល់គ្នាកំពុងតែធ្វើហើយនោះដែរ។ ១ថែស្សាឡូនិច ៥:១១ មានពេលមួយ ភរិយាខ្ញុំបានអើតក្បាលតាមទ្វារ ហើយនិយាយប្រាប់ខ្ញុំ នូវដំណឹងអាក្រក់មួយ ដែលគ្មានអ្នកចិញ្ចឹមឃ្មុំណា ចង់ឮឡើយ។ គាត់ប្រាប់ខ្ញុំថា ហ្វូងឃ្មុំរបស់ខ្ញុំបានហើរចេញពីសំបុកទាំងហ្វូង។ ខ្ញុំក៏បានរត់ចេញក្រៅផ្ទះ ហើយក៏បានឃើញសត្វឃ្មុំរាប់ពាន់ក្បាល កំពុងហើរឡើងលើចេញពីសំបុក ឆ្ពោះទៅរកចុងដើមស្រល់ខ្ពស់មួយដើម ដោយមិនវិលត្រឡប់មកវិញ។ ខ្ញុំមានការយឺតយ៉ាវបន្តិច មិនបានដឹងអំពីតម្រុយ នៃការចាកចេញរបស់សត្វឃ្មុំទាំងហ្វូង។ ព្យុះភ្លៀងដែលបានធ្លាក់មកចំតំបន់ខ្ញុំ អស់រយៈពេលមួយសប្តាហ៍ បានធ្វើឲ្យខ្ញុំមិនអាចពិនិត្យមើលសំបុកឃ្មុំទាំងនោះ។ នៅពេលព្រឹក ដែលព្យុះភ្លៀងបានស្ងប់ សត្វឃ្មុំក៏បាននាំគ្នាចាកចេញពីសំបុក។ សំបុកឃ្មុំនោះទើបតែកកើតថ្មីៗ ហើយក៏មានសុខភាពល្អផងដែរ។ តាមពិត សត្វឃ្មុំកំពុងតែបំបែកសំបុករបស់ពួកវា ដើម្បីទៅបង្កើតសំបុកថ្មី។ អ្នកចិញ្ចឹមឃ្មុំដែលមានបទពិសោធន៍ក៏បានប្រាប់ខ្ញុំ ដោយចិត្តរីករាយថា “កុំបាក់ទឹកចិត្តអី។ អ្នកចិញ្ចឹមឃ្មុំទាំងអស់ សុទ្ធតែអាចជួបរឿងនេះ”។ ការលើកទឹកចិត្តគឺជាអំណោយដែលមនុស្សគ្រប់គ្នាត្រូវការ។ កាលស្តេចដាវីឌកំពុងបាក់ទឹកចិត្ត ដោយសារស្តេចសូលកំពុងតាមសម្លាប់ទ្រង់ ព្រះអង្គម្ចាស់យ៉ូណាថាន ជាបុត្រារបស់ស្តេចសូលក៏បានលើកទឹកចិត្តស្តេចដាវីឌ។ ព្រះអម្ចាស់យ៉ូណាថានក៏បានប្រាប់ទ្រង់ថា “”ឲ្យខ្លាចឡើយ ដ្បិតដៃរបស់បិតាខ្ញុំនឹងរាវរកអ្នកមិនឃើញទេ អ្នកនឹងបានធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែល ហើយខ្ញុំបាននឹងជាបន្ទាប់របស់អ្នក ដំណើរនេះ បិតាខ្ញុំក៏បានជ្រាបដែរ(១សាំយ៉ូអែល ២៣:១៧)។ នេះជាពាក្យសម្តីលើកទឹកចិត្ត…
Read articleព្រះយេស៊ូវសុគតសម្រាប់ពេលនេះឯង
ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទ ប៉ុន្តែខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ដោយសេចក្តីជំនឿ ជឿដល់ព្រះរាជបុត្រានៃព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ។ កាឡាទី ២:២០ ពេលដែលនាឡិការោទ៍ នៅម៉ោង ៤:៥៩ ព្រឹក ខ្ញុំក៏បានគិតមួយស្របក់ អំពីសណ្ឋានពិតនៃការស្លាប់ និងការឈរនៅចំពោះព្រះដ៏បរិសុទ្ធ ដោយគ្មានអ្វីសម្រាប់សរសើរខ្លួនឯង មានតែជីវិតខ្លួនឯងប៉ុណ្ណោះ។ នេះជារឿងដែលគួរឲ្យភ័យខ្លាច តែត្រូវបានជម្នះ ដោយការពិតដែលថា ព្រះយេស៊ូវគ្រីស្ទបានសុគត សម្រាប់ពេលជំនុំជម្រះនោះឯង។ ភ្លាមៗនោះ ខ្ញុំគិតឃើញថា ៖ នេះជាអត្ថន័យនៃរឿងដែលកើតឡើង នៅពេលដែលនរណាម្នាក់ប្រែចិត្តទទួលជឿព្រះ។ នេះជារបៀបដែលគេអាចដឹងថា អ្វីដែលព្រះយេស៊ូវគ្រីស្ទមានបន្ទូលសុទ្ធតែជាការពិត។ នេះក៏ជារបៀបដែលមនុស្សម្នាក់ទទួលយកសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ។ ភ្លាមៗនោះ តាមរយៈភ្នែកនៃចិត្តរបស់ពួកគេ ពួកគេក៏បានឃើញ និងដឹងអំពីការពិតមិនអាចប្រកែកបាន នៃការជួបព្រះ ដោយបញ្ញាចិត្តដែលដឹងថា ខ្លួនឯងមានកំហុស។ ឥទ្ធិពលនៃការមើលឃើញនេះ គឺពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់។ វានាំឲ្យយើងដឹងថា មានតែព្រះដ៏ជាអ្នកកណ្តាលទេ ដែលអាចឲ្យយើងមានសង្ឃឹម។ បើយើងពឹងផ្អែកលើខ្លួនឯង ដោយគ្មានអ្វីការពារខ្លួនឯង ប៉ុន្តែ មានតែជីវិតដែលមានបាប នោះយើងនឹងត្រូវវិនាសមិនខាន។ ដើម្បីឲ្យយើងអាចមានសង្ឃឹមថា នឹងបានទៅនៅក្នុងព្រះវត្តមាននៃព្រះអង្គ អស់កល្បជានិច្ច យើងនឹងត្រូវការព្រះដ៏ប្រោសលោះ ព្រះដែលសុគតជំនួសយើង…
Read articleស្វែងរកពេលប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ
សូមអាន និក្ខមនំ ៣៣:១-៤,៧-១១ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលប្រទល់មុខនឹងម៉ូសេ ដូចជាមនុស្សនិយាយនឹងសំឡាញ់ខ្លួន។ និក្ខមនំ ៣៣:១១ ក្នុងសៀវភៅដែលលោក បណ្ឌិត រីឆាត ស្វ៊ែនសិន(Dr. Richard Swenson) បាននិពន្ធមានចំណងជើងថា ភាពលើសខ្វះគ្នា គាត់បានសរសេរថា “យើងមានកន្លែងសម្រាប់ដកដង្ហើម។ យើងត្រូវការសេរីភាព ក្នុងការគិត និងការអនុញ្ញាតឲ្យទទួលការប្រោសឲ្យជា។ ទំនាក់ទំនងរបស់យើង កំពុងតែស្រេកឃ្លានស្ទើរដាច់ពោះស្លាប់ ដោយសារយើងចូលចិត្តធ្វើអ្វីលឿនៗពេក…កូនៗរបស់យើង មានរបួសដេកដួលនៅលើដី ត្រូវបានមើលរំលង ដោយសារចេតនាដ៏ល្អ នៃការចង់បានអ្វីលឿនៗពេក។ តើសព្វថ្ងៃនេះ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងធ្វើអ្វីៗលឿន ទាល់តែខ្សោះកម្លាំងឬ? តើព្រះអង្គមិនដឹកនាំរាស្រ្តព្រះអង្គ នៅក្បែរទឹកហូរគ្រឿនៗទៀតទេឬ? តើនរណាបានឆក់យកកន្លែងសម្រាកលំហើយដ៏ធំទូលាយ ដែលយើងធ្លាប់មាន តើធ្វើដូចម្តេចឲ្យយើងអាចដណ្តើមយកកន្លែងនោះមកវិញ?” លោកស្វែនសិនបានមានប្រសាសន៍ថា យើងត្រូវការ“ទឹកដី” ដ៏ស្ងប់ស្ងាត់ និងមានជីជាតិក្នុងជីវិតយើង ដែលយើងអាចសម្រាកក្នុងព្រះអង្គ និងប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ។ លោកម៉ូសេក៏បានការស្វែងរកកន្លែងសម្រាក បានយ៉ាងប្រសើរផងដែរ។ ក្នុងនាមគាត់ជាអ្នកដឹកនាំជាតិសាសន៍ដែលរឹងទទឹង និងបះបោរប្រឆាំងនឹងព្រះ(និក្ខមនំ ៣៣:៥) គាត់ច្រើនតែដកឃ្លាពីភាពមមាញឹក ដើម្បីស្វែងរកការសម្រាកខាងវិញ្ញាណ និងការដឹកនាំក្នុងព្រះវត្តមានព្រះ។ ហើយនៅក្នុង “ត្រសាលជំនុំ” របស់គាត់(ខ.៧) ព្រះអម្ចាស់ក៏បានមានបន្ទូលមុខទល់នឹងមុខជាជាមួយគាត់ ដូចជាមនុស្សនិយាយនឹងសំឡាញ់ខ្លួន(ខ.១១)។ ព្រះយេស៊ូវក៏បាន…
Read articleដំណឹងល្អជាសង្ខេប៦ចំណុច
ព្រោះព្រះគ្រីស្ទទ្រង់បានរងទុក្ខម្តង ដោយព្រោះបាបដែរ គឺជាព្រះដ៏សុចរិត ទ្រង់រងទុក្ខជំនួសមនុស្សទុច្ចរិត ដើម្បីនឹងនាំយើងរាល់គ្នាទៅដល់ព្រះ។ ១ពេត្រុស ៣:១៨ ខាងក្រោមនេះជាសេចក្តីសង្ខេបនៃដំណឹងល្អ ដែលជួយឲ្យអ្នកងាយស្រួលយល់ អរសប្បាយ និងចែកចាយដំណឹងល្អ! ១) ព្រះទ្រង់បង្កើតយើងមក ដើម្បីសិរីល្អរបស់ព្រះអង្គ “ចូរនាំអស់ទាំងកូនប្រុសរបស់អញមកពីទីឆ្ងាយ ហើយពួកកូនស្រីអញមកពីចុងផែនដីចុះ គឺគ្រប់មនុស្សដែលបានហៅតាមនាមឈ្មោះអញ ជាអ្នកដែលអញបានបង្កើតមកសំរាប់សិរីល្អនៃអញ”(អេសាយ ៤៣:៦-៧)។ ព្រះទ្រង់បង្កើតយើងរាល់គ្នាមក ឲ្យដូចជារូបព្រះអង្គ ដើម្បីឲ្យយើងបង្ហាញចេញ ឬឆ្លុះបញ្ចាំងឲ្យគេឃើញចរិយាសម្បត្តិ និងសម្រស់នៃក្រមសីលធម៌របស់ព្រះអង្គ។ ២) ដូចនេះ មនុស្សម្នាក់ៗគួរតែរស់នៅ ដើម្បីសិរីល្អរបស់ព្រះ “ដូច្នេះ ទោះបើស៊ី ឬផឹក ឬធ្វើការអ្វីក៏ដោយ នោះចូរធ្វើទាំងអស់សំរាប់ចំរើនសិរីល្អដល់ព្រះចុះ”(១កូរិនថូស ១០:៣១)។ ដើម្បីរស់នៅថ្វាយសិរីល្អដល់ព្រះ យើងត្រូវស្រឡាញ់ព្រះអង្គ (ម៉ាថាយ ២២:៣៧) ទុកចិត្តព្រះអង្គ (រ៉ូម ៤:២០) ដឹងគុណព្រះអង្គ (ទំនុកដំកើង ៥០:២៣) ស្តាប់បង្គាប់ (ម៉ាថាយ ៥:១៦) ហើយឲ្យតម្លៃទ្រង់លើសអ្វីៗទាំងអស់(ភីលីព ៣:៨ ម៉ាថាយ ១០:៣៧)។ ពេលណាយើងបានអនុវត្តដូចនេះហើយ គឺមានន័យថា យើងកំពុងថ្វាយសិរីល្អដល់ព្រះហើយ។ ៣)…
Read articleព្រះចេស្តារបស់ព្រះគ្រីស្ទមកលើខ្យល់ព្យុះ
សូមអាន ម៉ាកុស ៤:៣៥-៤១ តើលោកនេះជាអ្វី បានជាខ្យល់ និងសមុទ្រក៏ស្តាប់បង្គាប់លោកដូច្នេះ? ម៉ាកុស ៤:៤១ កាលពីឆ្នាំ២០១៣ ទស្សនិកជនប្រហែល៦០០នាក់ បានមកមើលលោកនីក វលលែនដា(Nik Wallenda) ដើរនៅលើខ្សែកាប ដែលគេបានចងភ្ជាប់ពីជ្រោះមួយទៅជ្រោះមួយទៀត ដែលស្ថិតនៅចម្ងាយ៤៥៧ម៉ែត្រពីគ្នា នៅក្បែរជ្រលងយក្សគ្រែន ឃែនញាន។ លោកវលលែនដាបានបោះជំហាន ដើរនៅលើខ្សែកាបដែកមានកំរ៉ាស់៦សង់ទីម៉ែត្រ ហើយអរព្រះគុណព្រះយេស៊ូវ សម្រាប់វីដេអូទេសភាពដ៏ស្រស់ស្អាត ដែលគាត់បានថត និងកាំមីរ៉ាដែលភ្ជាប់ពីលើក្បាលគាត់ បែរទៅរកជ្រោះដែលនៅខាងក្រោម។ គាត់បានអធិស្ឋាន ហើយសរសើរដំកើងព្រះយេស៊ូវ ខណៈពេលដែលគាត់ដើរកាត់ពីលើជ្រលងនោះ ដោយចិត្តស្ងប់ គឺហាក់ដូចជាកំពុងដើរលើផ្លូវរាបស្មើ។ ពេលណាខ្យល់បក់មកខ្លាំង គាត់ក៏បានឈប់ ហើយក្រាបចុះ។ គាត់ក៏បានក្រោកឈរ ហើយក៏បានទប់ខ្លួនឲ្យនឹងឡើងវិញ ដោយអរព្រះគុណព្រះ ដែលបានជួយទប់ខ្សែកាបឲ្យនឹង។ ក្នុងការបោះជំហាននីមួយៗ នៅលើខ្សែកាបនោះ គាត់បានបង្ហាញចេញនូវការពឹងផ្អែកទៅលើព្រះចេស្តារបស់ព្រះគ្រីស្ទ ទៅដល់មនុស្សម្នាក់ៗដែលកំពុងស្តាប់ និងទស្សនាវីដេអូដែលកំពុងផ្សាយបន្តផ្ទាល់ទូទាំងពិភពលោក។ កាលខ្យល់ព្យុះបានបណ្តាលឲ្យមានរលកធំៗ ធ្វើឲ្យពួកសាវ័កភ័យតក់ស្លុត ពួកគេក៏បានទូលអង្វរព្រះយេស៊ូវឲ្យជួយសង្រ្គោះពួកគេ(ម៉ាកុស ៤:៣៥-៣៨)។ បន្ទាប់ពីព្រះយេស៊ូវបានធ្វើឲ្យព្យុះភ្លៀងនោះស្ងប់ស្ងាត់ ពួកគេក៏បានដឹងថា ព្រះអង្គមានអំណាចគ្រប់គ្រងមកលើខ្យល់ព្យុះ និងអ្វីៗទាំងអស់(ខ.៣៩-៤១)។ ពួកគេក៏បានរៀនទុកចិត្តព្រះអង្គកាន់តែខ្លាំង។ បទពិសោធន៍ផ្ទាល់ខ្លួនដែលពួកគេមានជាមួយព្រះយេស៊ូវ អាចជួយឲ្យអ្នកដទៃដឹងថា ព្រះយេស៊ូវតែងតែត្រៀមជាស្រេចដើម្បីជួយពួកគេ ដោយព្រះចេស្តាដ៏អស្ចារ្យ។…
Read articleការជួបជុំគ្នាដើម្បីថ្វាយបង្គំ
សូមអាន ចោទិយកថា ១៦:៩-១៦ ហើយឯង និងកូនប្រុសកូនស្រីឯង ត្រូវអរសប្បាយនៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង .. នៅកន្លែងដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងរើសសំរាប់តាំងព្រះនាមទ្រង់។ ចោទិយកថា ១៦:១១ ការចូលរួមកម្មវិធីជួបជុំធំៗ អាចកែប្រែជីវិតអ្នក តាមរបៀបដែលគួរឲ្យភ្ញាក់ផ្អើល។ បន្ទាប់ពីលោកដានីញែល យូដឃីន(Daniel Yudkin) ដែលជាអ្នកស្រាវជ្រាវ បានចូលរួមជាជាមួយមនុស្ស១២០០នាក់ ក្នុងការជួបជុំជាច្រើនថ្ងៃ ក្នុងប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិក គាត់និងសហការីរបស់គាត់ក៏បានដឹងថា ពិធីបុណ្យធំៗអាចមានឥទ្ធិពលមកលើសមត្ថភាពរបស់យើង នៅក្នុងការដឹងខុសត្រូវ ហើយថែមទាំងមានផលប៉ះពាល់មកលើការសម្រេចចិត្តរបស់យើង នៅក្នុងការចែករំលែកធនធានជាមួយអ្នកដទៃ។ ការស្រាវជ្រាវរបស់ពួកគេក៏បានរកឃើញថា ៦៣ភាគរយនៃអ្នកចូលរួម ទទួលបាននូវបទពិសោធន៍ “នៃការកែប្រែ” នៅកម្មវិធីជួបជុំនោះ ដែលបានជួយពួកគេឲ្យមានអារម្មណ៍ថា ពួកគេមានការតភ្ជាប់កាន់តែជិតស្និទ្ធជាមួយមនុស្សជាតិ ហើយកាន់តែមានចិត្តសប្បុរសចំពោះមិត្តភក្តិ គ្រួសារ និងថែមទាំងមនុស្សដែលយើងមិនស្គាល់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ពេលណាយើងជួបជុំគ្នាជាមួយអ្នកដទៃ ដើម្បីថ្វាយបង្គំព្រះ យើងមិនគ្រាន់តែអាចដកពិសោធន៍ជាមួយការកែប្រែផ្នែកសង្គម ក្នុងកម្មវិធីជួបជុំប៉ុណ្ណោះទេ តែយើងក៏អាចប្រកបទាក់ទងជាមួយព្រះអង្គដោយផ្ទាល់។ រាស្រ្តរបស់ព្រះពិតជាបានដកពិសោធន៍ជាមួយនឹងការប្រកបទាក់ទងជាមួយព្រះអង្គ កាលពួកគេជួបជុំគ្នា ក្នុងទីក្រុងយេរូសាឡិម នៅសម័យបុរាណ ក្នុងការប្រារព្ធពិធីពិធីបុណ្យសំខាន់ៗ ជារៀងរាល់ឆ្នាំ។ ពួកគេគ្មានយានជំនិះទំនើបៗដូចសម័យបច្ចុប្បន្ន សម្រាប់ធ្វើដំណើរទៅឲ្យដល់ព្រះវិហារ ដើម្បីឲ្យមានវត្តមាននៅទីនោះក្នុង១ឆ្នាំ៣ដង ដើម្បីចូលរួម…
Read article