ដាក់អាទិភាពឲ្យការចំណាយពេលជាមួយព្រះអង្គ

សូមអាន លូកា ១០:៣៨-៤២ ឯ​ម៉ារា នាង​បាន​រើស​ចំណែក​យ៉ាង​ល្អ ដែល​មិន​ត្រូវ​យក​ចេញពី​នាង​ឡើយ​។​លូកា ១០:៤២ កាលពី​ឆ្នាំ២០០៩ អ្នក​ស្រាវជ្រាវ​មួយ​ក្រុម នៅ​សកលវិទ្យាល័យ​ស្ទែនហ្វ៊ត​បាន​ធ្វើ​ការ​សិក្សា ទៅលើ​សិស្ស​ជាង២រយ​នាក់ ក្នុង​ការ​ពិសោធន៍​មួយ ដែល​រាប់​បញ្ចូល​ការ​ផ្លាស់​ប្តូរ​ពី​កិច្ចការ​មួយ​ទៅ​កិច្ចការ​មួយ និង​ការ​ហ្វឹក​ហាត់​ការ​ចងចាំ​។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ​ការ​សិក្សា​នេះ​បាន​រក​ឃើញថា ពួក​អ្នក​ដែល​គិតថា ខ្លួនឯង​អាច​ធ្វើ​កិច្ចការ​បាន​ច្រើន​ក្នុង​ពេល​តែមួយ មាន​ពិន្ទុ​ទាប​ជាង​អ្នក​ដែល​ធ្វើ​ការ​កិច្ចការ​ម្តង​មួយៗ​។ អ្នក​ធ្វើ​កិច្ចការ​ច្រើន​ក្នុង​ពេល​តែមួយ​ពិបាក​ផ្ដោត​ចិត្ត​ទៅលើ​កិច្ចការ​ដែល​ខ្លួន​កំពុង​ធ្វើ និង​ពិបាក​ស​ម្រឹត​សម្រាំង​ព័ត៌មាន​ដែល​ពួកគេ​បាន​ទទួល​។ ការ​ផ្ដោត​ចិត្ត​ក្នុង​ពេល​ដែល​មាន​ការ​រំខាន អាច​មាន​ការ​ពិបាក សម្រាប់​មនុស្ស​ជា​ច្រើន​។ កាល​ព្រះ​យេស៊ូវ​យាង​ទៅលេង​ផ្ទះ​នាង​ម៉ារា និង​នាង​ម៉ាថា នាង​ម៉ាថា​ក៏បាន​ជាប់​រវល់​ធ្វើ​កិច្ចការ និង​ខ្វល់ខ្វាយ​នឹង​ការ​បម្រើ(លូកា ១០:៤០)។ នាង​ម៉ារា​ដែល​ជា​ប្អូន​ស្រី​បាន​សម្រេច​ចិត្ត​អង្គុយ​នៅ​ទាប​ព្រះ​បាទ​ព្រះយេស៊ូវ ហើយ​ស្តាប់​ព្រះអង្គ​បង្រៀន ដោយ​ទទួល​បាន​ប្រាជ្ញា និង​សន្តិភាព ដែល​គ្មាន​អ្វី​អាច​ដក​ចេញពី​នាង​បាន(ខ.៣៩-៤២)។ ពេល​នាងម៉ាថា​ទូល​សូម​ព្រះយេស៊ូវ​ឲ្យ​ប្រាប់​នាង​ម៉ារា​ឲ្យ​ជួយ​ធ្វើ​កិច្ចការ​ ព្រះអង្គ​ក៏​បាន​ឆ្លើយ​តប​ថា “ម៉ាថា​ៗ​អើយ នាង​ព្រួយ​ចិត្ត​ខំ​ប្រឹង​រៀបចំ​ធ្វើ​អី​ច្រើន​ម៉្លេះ មាន​សេចក្តីតែ១ទេ ដែល​សំរាប់​ត្រូវ​ការ ឯ​ម៉ារា នាង​បាន​រើស​ចំណែក​យ៉ាង​ល្អ ដែល​មិន​ត្រូវ​យក​ចេញពី​នាង​ឡើយ”(ខ.៤១-៤២)។ ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ផ្ដោត​ចិត្ត​ទៅលើ​ព្រះអង្គ​។ តែ​យើង​ច្រើនតែ​ទទួល​ការ​រំខាន ពី​កិច្ចការ និង​បញ្ហា​ដែល​យើង​មាន គឺ​មិន​ខុសពី​នាង​ម៉ាថា​ទេ​។ យើង​មិន​បាន​អើពើ​ចំពោះ​ព្រះ​វត្ត​មាន​ព្រះអង្គ ទោះ​យើង​ដឹង​ហើយ​ថា មានតែ​ព្រះអង្គ​ទេ​ដែល​អាច​ប្រទាន​ប្រាជ្ញា និង​ក្តី​សង្ឃឹម​ដែល​យើង​ត្រូវ​ការ​។ ពេលណា​យើង​ដាក់​អាទិភាព​មក​លើ​ការ​ចំណាយ​ពេល​ជាមួយ​ព្រះអង្គ តាម​រយៈ​ការ​អធិស្ឋាន និង​ការ​ជញ្ជឹង​គិត​ព្រះបន្ទូល​ព្រះអង្គ ព្រះអង្គ​នឹង​ប្រទាន​យើង​នូវ​ការ​ដឹកនាំ…

Read article
ផ្តល់ឲ្យនូវការជ្រកកោន

សូមអាន នាងរស់ ៣:១-៩ សូម​បណ្តោយ​ផួយ​លោក​មក​ដណ្តប់​ឲ្យ​បាវ​ស្រី​ផង ដ្បិត​លោក​ជា​អ្នក​មាន​ច្បាប់​នឹង​លោះ​បាន​។ នាងរស់ ៣:៩ លោក​ហ្វ៊ីល(Phil) និង​អ្នក​ស្រី​ស៊ែនឌី(Sandy) មាន​ការ​ប៉ះ​ពាល់​ចិត្ត ពេល​បាន​ស្តាប់​រឿង​របស់​ក្មេង​ដែល​ជា​ជន​ភៀសខ្លួន។ ពួកគេ​ក៏​បាន​បើក​ចំហ​ចិត្ត និង​ចំហ​ទ្វារ​ផ្ទះ​ទទួល​ក្មេង​ទាំង​ពីរ ឲ្យ​ចូល​ស្នាក់​នៅ​ជាមួយ​ពួកគេ​។ បន្ទាប់ពី​ពួកគេ​បាន​ទៅ​ទទួល​ក្មេង​ទាំង​ពីរ​នៅ​អាកាស​យានដ្ឋាន​ហើយ ពួកគេ​ក៏​បាន​បើក​ឡាន​ជួន​ពួក​គេ​មក​ផ្ទះ ដោយ​ភាព​ស្ងប់​ស្ងាត់ និង​ខ្វះ​ទំនុក​ចិត្ត​។ តើ​ពួកគេ​បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​ស្នាក់​នៅ​ជាមួយ​យើង​ហើយ​ឬ​នៅ? ពួកគេ​មាន​វប្បធម៌ ភាសា ឬ​សាសនា​ខុស​គ្នា តែ​ពួកគេ​បាន​ផ្តល់​កន្លែង​ជ្រកកោន​សម្រាប់​កុមារ​ទាំង​ពីរ​។ នៅ​គ្រា​សញ្ញា​ចាស់ លោក​បូអូស​ក៏​មាន​ការ​ប៉ះ​ពាល់​ចិត្ត ចំពោះ​រឿង​របស់​នាងរស់​ផង​ដែរ​។ គាត់​បាន​ឮ​ថា នាង​បាន​ចាក​ចេញពី​ញាតិ​សន្តាន​របស់​នាង ដើម្បី​មើលថែ​នាង​ណាអូមី​ជា​ម្តាយ​ក្មេក ហើយ​ពេល​នាង​រស់​មក​រើស​កួរស្រូវ​ក្នុង​វាល​ស្រែ​របស់​លោក​បូអូស គាត់​ក៏​បាន​អធិស្ឋាន​សូម​ព្រះពរ​ឲ្យ​នាង យ៉ាង​ដូច​នេះ​ថា “សូម​ព្រះយេហូវ៉ា​ប្រទាន​រង្វាន់​ដល់​នាង ហើយ​ឲ្យ​នាង​បាន​ទទួល​បំណាច់​ដ៏​ពោរ​ពេញ ពី​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដែល​នាង​បាន​មក​ជ្រក​ក្រោម​ស្លាប​ទ្រង់​ចុះ”(នាងរស់ ២:១២)។ នៅ​យប់​មួយ​នោះ នាងរស់​ក៏​រំខាន​ដំណេក​របស់​លោក​បូអូស ដោយ​រំឭក​គាត់​អំពី​ព្រះពរ​ដែល​គាត់​ទូល​សូម​ឲ្យ​នាង​ពី​ថ្ងៃ​មុន​។ ពេល​គាត់​ភ្ញាក់​ដឹង​ខ្លួន​ឡើង គាត់​ក៏បាន​សួរ​នាង​ថា “អ្នកណា​នេះ?” នាង​ឆ្លើយ​ថា “ខ្ញុំ​ឈ្មោះ​រស់ ជា​បាវ​ស្រី​របស់​លោក សូម​បណ្តោយ​ផួយ​លោក​មក​ដណ្តប់​ឲ្យ​បាវ​ស្រី​ផង ដ្បិត​លោក​ជា​អ្នក​មាន​ច្បាប់​នឹង​លោះ​បាន”(៣:៩)។ ក្នុង​ព្រះ​គម្ពីរ​ដើម​ភាសា​ហេព្រើរ ពាក្យ​ផួយ គឺ​មានន័យ​ដូច​ពាក្យ​ស្លាប​។ លោក​បូអូស​ក៏បាន​ឲ្យ​នាងរស់​ចូល​ជ្រក ក្រោម​ការ​ថែរក្សា​របស់​គាត់ ដោយ​រៀប​ការ​ជាមួយ​នាង…

Read article
ការចែកចាយ ដោយចិត្តស្មោះត្រង់ និងបើកចំហ

សូមអាន យ៉ាកុប ៥:១៣-២០ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​លន់តួ​ទោស​នឹង​គ្នា ហើយ​អធិស្ឋាន​ឲ្យ​គ្នា​ទៅវិញ​ទៅមក ដើម្បី​ឲ្យ​បានជា​ចុះ​។ យ៉ាកុប ៥:១៦ មាន​ពេល​មួយ​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​ផ្ញើ​សារ​មក​ខ្ញុំ ដើម្បី​ឲ្យ​យើង​ទាំង​អស់​គ្នា នៅ​ក្នុង​ក្រុម​តូច អនុវត្ត​តាម​ការ​បង្រៀន​ក្នុង​បទ​គម្ពីរ យ៉ាកុប ៥:១៦ សម្រាប់​ខែ​នេះ ដោយ​បង្កើត​បរិយាកាស ដែល​មាន​ការ​ទុកចិត្ត​គ្នា​ទៅវិញ​ទៅមក និង​លាក់​ការ​សម្ងាត់ ដើម្បី​ឲ្យ​យើង​អាច​ចែក​ចាយ​អំពី​បញ្ហា​ក្នុង​ជីវិត​យើង ក្នុង​ក្រុម ហើយ​អធិស្ឋាន​ឲ្យ​គ្នា​ទៅវិញ​ទៅមក​។ ភ្លាមៗ​នោះ ខ្ញុំ​មិន​ដឹង​ថា ត្រូវ​ឆ្លើយ​តប​សារ​គាត់​ដូច​ម្តេច​ទេ​។ សមាជិក​ក្រុម​តូច​របស់​យើង បាន​ស្គាល់​គ្នា​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ហើយ តែ​យើង​មិន​ដែល​បាន​ចែក​ចាយ អំពី​ការ​ឈឺ​ចាប់ និង​បញ្ហា​ដល់​គ្នា​ទៅវិញ​ទៅមក ដោយ​បើក​ចំហ​ទេ​។ សរុប​មក យើង​នៅ​មាន​ការ​ភ័យ​ខ្លាច មិន​ហ៊ាន​បើក​ចំហ​នៅឡើយ​ទេ​។ ប៉ុន្តែ តាម​ពិត យើង​ទាំង​អស់​គ្នា សុទ្ធតែ​ជា​មនុស្ស​មាន​បាប ហើយ​យើង​សុទ្ធតែ​មាន​បញ្ហា​។ យើង​រាល់​គ្នា​ត្រូវ​ការ​ព្រះយេស៊ូវ​។ ការ​ជជែក​គ្នា​ដោយ​ចិត្ត​ស្មោះ​ត្រង់ អំពី​ព្រះគុណ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ និង​អំពី​ការ​ពឹង​ផ្អែក​របស់​យើង ទៅលើ​ព្រះគ្រីស្ទ គឺ​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​បន្ត​ទុកចិត្ត​ព្រះអង្គ​។ ដោយសារ​យើង​មាន​ព្រះយេស៊ូវ​ក្នុង​ជីវិត​យើង នោះ​យើង​អាច​ឈប់​ធ្វើពុត​ជា​មនុស្ស​ដែល​គ្មាន​បញ្ហា​ក្នុង​ជីវិត​។ ដូច​នេះ ខ្ញុំ​ក៏បាន​យល់​ព្រម​អនុវត្ត​តាម​បទ​គម្ពីរ​នេះ នៅ​ក្នុង​ក្រុម​តូច​យើង​។ ពី​ដំបូង យើង​មាន​ការ​ខ្មាស​អៀន ក្នុង​ការ​ចែក​ចាយ​។ ប៉ុន្តែ ពេល​ដែល​មាន​គ្នា​យើង​ម្នាក់​ចាប់​ផ្តើម​ចែក​ចាយ…

Read article
អ្នកខ្លាំងដែលត្រូវជួយអ្នកទន់ខ្សោយ

សូមអាន អេសេគាល ៣៤:១-២,៧-១២ វេទនា​ដល់​ពួក​អ្នក​គង្វាល​នៃ​សាសន៍​អ៊ីស្រាអែល …ឯង​រាល់​គ្នា​មិន​បាន​ចំរើន​កំឡាំង ដល់​សត្វ​ណា​ដែល​អន់​កំឡាំង ហើយ​ណា​ដែល​ឈឺ នោះ​មិន​បាន​មើល​ឲ្យ​ជា​ទេ​។ អេសេគាល ៣៤:២,៤ ប្រពៃណី​ដែល​គួរ​ឲ្យ​រីករាយ​បំផុត ក្នុង​កីឡា​បាល់​ទាត់​មហាវិទ្យាល័យ ប្រហែល​ជា​បាន​កើត​ឡើង នៅ​សកល​វិទ្យាល័យ​អាយអូវ៉ា សហរដ្ឋអាមេរិក​។ គេ​បាន​សង់​មន្ទីរ​ពេទ្យ​កុមារ​មួយ​កន្លែង នៅ​ជិត​ពហុ​កីឡាដ្ឋាន​ឃីនីក របស់​រដ្ឋ​អាយអូវ៉ា ហើយ​នៅ​លើ​ជាន់ខ្ពស់​ជាង​គេ​របស់​អគារ​មន្ទីរ​ពេទ្យ​នេះ ​មាន​បង្អួច​កញ្ចក់​ធំៗ​លាត​សន្ធឹង​ពី​កម្រាល​ឥដ្ឋ​ដល់​ពិដាន ដែល​អាច​ឲ្យ​គេ​មើល​ការ​ប្រកួត​ពី​បន្ទប់​ទាំង​នេះ​បាន​ច្បាស់​។ នៅ​ថ្ងៃ​ប្រកួត ក្មេងៗ​ដែល​មាន​ជំងឺ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​បាន​ទៅ​ផ្តុំ​គ្នា​ពេញ​ជាន់​ខាងលើ​នោះ ដើម្បី​ទស្សនា​ការ​ប្រកួត​ក្នុង​ពហុ​កីឡា​ដ្ឋាន ហើយ​នៅ​ចុង​បញ្ចប់​នៃ​តង់​ទីមួយ គ្រួ​បង្វឹក និង​កីឡាករ​បាល់​ទាត់ និង​ទស្សនិកជន​រាប់​ពាន់​នាក់ បាន​នាំ​គ្នា​ងាក​មក​រក​មន្ទីរ​ពេទ្យ​នោះ​ទាំង​អស់​គ្នា ហើយក៏​បាន​គ្រវី​ដៃ​ដាក់​មនុស្ស​ដែល​កំពុង​ទស្សនា​ពី​ក្នុង​មន្ទីរ​ពេទ្យ​នោះ​។ ពេល​នោះ ភាព​សប្បាយ​រីករាយ​ក៏បាន​បង្ហាញ​ចេញ​មក​នៅ​លើ​ផ្ទៃ​មុខ​ក្មេងៗ​ទាំងឡាយ ដែល​កំពុង​មាន​ជំងឺ​។ ខ្ញុំ​មាន​ការ​ប៉ះ​ពាល់​ចិត្ត​ណាស់ ពេល​ដែល​បាន​ឃើញ​កីឡាករ និង​ទស្សនិកជន​រាប់​ពាន់​នាក់ បាន​ផ្អាក​អ្វីៗ​ដែល​ពួកគេ​កំពុង​ធ្វើ​មួយ​ភ្លែត ដើម្បី​បង្ហាញ​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​កុមារ​ទាំង​អស់​នោះ​។ ព្រះ​គម្ពីរ​បាន​បង្គាប់​ដល់​អ្នក​ខ្លាំង ឲ្យ​យក​ចិត្ត​ទុកដាក់​ចំពោះ​អ្នក​ទន់​ខ្សោយ ជួយ​យក​អសារ​អ្នក​ដែល​កំពុង​ជួប​ការ​លំបាក ហើយ​ថែទាំ​អ្នក​​​ជំងឺ​។ តែ​មាន​ពេល​ជា​ញឹក​ញាប់​ពេក​ហើយ ដែល​យើង​មិន​បាន​អើពើ​ចំពោះ​អ្នក​ដែល​កំពុង​ត្រូវ​ការ​ជំនួយ(អេសេគាល ៣៤:៦)។ ហោរា​អេសេគាល​បាន​ស្តី​បន្ទោស​ឲ្យ​អ្នក​ដឹកនាំ​របស់​ប្រជាជន​អ៊ីស្រាអែល ដោយសារ​ពួកគេ​មាន​ចិត្ត​អាត្មា​និយម ដោយ​មិន​ខ្វល់​អំពី​អ្នក​ដែល​កំពុង​ត្រូវ​ការ​ជំនួយ​។ ព្រះ​ទ្រង់​ក៏បាន​មាន​បន្ទូល​តាមរយៈ​ហោរា​អេសេគាល​ថា “វេទនា​ដល់​ពួក​អ្នក​គង្វាល​នៃ​សាសន៍​អ៊ីស្រាអែល …ឯង​រាល់​គ្នា​មិន​បាន​ចំរើន​កំឡាំង ដល់​សត្វ​ណា​ដែល​អន់​កំឡាំង ហើយ​សត្វ​ណា​ដែល​ឈឺ នោះ​មិន​បាន​មើល​ឲ្យ​ជា​ទេ”(ខ.២,៤)។…

Read article
មានជំនឿដូចក្មេងៗ

សូមអាន លូកា ១៨:១៥-១៧ ទ្រង់…មាន​ព្រះ​បន្ទូល​ថា ទុក​ឲ្យ​កូន​តូចមកឯ​ខ្ញុំ​ឯណេះ កុំ​ឃាត់វា​ឡើយ​។ លូកា ១៨:១៦ ខណៈ​ពេល​ដែល​ជីដូន​ចិញ្ចឹម​របស់​យើង​កំពុង​សម្រាក​ព្យាបាល នៅ​លើ​គ្រែ ក្នុង​មន្ទីរ​ពេទ្យ បន្ទាប់ពី​គាត់​បាន​ជួប​គ្រោះ​ថ្នាក់​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ជា​ច្រើន​លើក គ្រូ​ពេទ្យ​មិន​ដឹង​ថា ខួរ​ក្បាល​របស់​គាត់​មាន​ការខូចខាត​កំរិត​ណា​ទេ​។ ពួកគេ​ចាំ​បាច់​ត្រូវ​រង់​ចាំ​ឲ្យ​សុខ​ភាព​គាត់​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​បន្តិច មុន​នឹង​ធ្វើ​តេស្ដ​មក​លើ​មុខងារ​របស់​ខួរ​ក្បាល​គាត់​។ គាត់​អាច​និយាយ​បាន​តិច​ណាស់ ហើយ​យើង​ក៏​កាន់តែ​ពិបាក​យល់​ពាក្យ​ដែល​គាត់​និយាយ​។ គាត់​មាន​អាយុ៨៦ឆ្នាំ​ហើយ ហើយក៏​បាន​មើលថែ​កូន​ស្រី​របស់​ខ្ញុំ​អស់​រយៈ​ពេល​១២​ឆ្នាំ​។ ពេល​គាត់​ឃើញ​ខ្ញុំ គាត់​ក៏​បាន​បើក​បបូរ​មាត់​ដែល​ប្រេះ​ស្ងួត សួរ​ខ្ញុំ​ថា “ចៅ​ខាយឡា(Kayla) សុខ​សប្បាយ​ជា​ទេ?” ដូច​នេះ ពាក្យ​សម្ដី​ដំបូង​បំផុត ដែល​គាត់​និយាយ​មក​កាន់​ខ្ញុំ ​ចាប់​តាំង​ពី​ពេល​គាត់​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ គឺ​ជា​ពាក្យ​សួរ​សុខ​ទុក្ខ​កូន​ស្រី​ខ្ញុំ ជា​មនុស្ស​ដែល​គាត់​ស្រឡាញ់​ពេញ​បេះដូង​។ ព្រះយេស៊ូវ​ក៏​ស្រឡាញ់​ក្មេងៗ​ផង​ដែរ ហើយក៏​បាន​ឲ្យ​ពួក​គេ​ចូល​មក​រក​ព្រះអង្គ ទោះ​ពួក​សាវ័ក​ព្រះអង្គ​មិន​ចង់​ឲ្យ​ពួក​គេ​ចូល​មក​ក្បែរ​ព្រះអង្គ​ក៏ដោយ​។ ឪពុក​ម្តាយ​ខ្លះ​បាន​នាំ​កូនៗ​របស់​ខ្លួន ចូល​ទៅ​រក​ព្រះយេស៊ូវ​។ ព្រះអង្គ​ក៏បាន​សម្រេច​ព្រះទ័យ​ប្រទាន​ពរ​ក្មេងៗ​ទាំង​នោះ ដោយ​ដាក់​ព្រះ​ហស្ត​លើ​ពួកគេ(លូកា ១៨:១៥)។ ប៉ុន្តែ មិនមែន​គ្រប់​គ្នា​សុទ្ធតែ​សប្បាយ​ចិត្ត ពេល​បាន​ឃើញ​ព្រះ​អង្គ​ប្រទាន​ពរ​ដល់​ក្មេង​តូចៗ​ទាំង​នោះ​ទេ​។ ពួក​សាវ័ក​ក៏បាន​ស្តី​បន្ទោស​ឲ្យ​ឪពុក​ម្តាយ​ទាំង​នោះ ហើយក៏​បាន​ប្រាប់​ពួកគេ​មិន​ឲ្យ​មក​រំខាន​ព្រះយេស៊ូវ​ទៀត​។ ប៉ុន្តែ​ទ្រង់​ហៅ​ពួក​សិស្ស​មក​មាន​ព្រះ​បន្ទូល​ថា “ទុក​ឲ្យ​កូន​តូច​មក​ឯ​ខ្ញុំ​ឯណេះ កុំ​ឃាត់​វា​ឡើយ ព្រោះ​នគរ​ព្រះ​មាន​សុទ្ធតែ​មនុស្ស​ដូច​វា​រាល់​គ្នា​ដែរ”(ខ.១៦)។ ត្រង់​ចំណុច​នេះ ព្រះអង្គ​សព្វ​ព្រះទ័យ​ឲ្យ​យើង ទទួល​នគរ​ព្រះ ដូច​ក្មេងៗ​ដែល​ចូល​មក​រក​ព្រះអង្គ គឺ​ដោយ​ការ​ពឹង​ផ្អែក ការ​ទុកចិត្ត និង​ភាព​ស្មោះ​ត្រង់​ដ៏​សាមញ្ញ​។…

Read article
ធ្វើបន្ទាល់ពីសិរីល្អរបស់ព្រះ

ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​យើង​ឲ្យ​រស់នៅ ដើម្បី​នាំឲ្យ​គេ​ស្គាល់​សិរីល្អ​របស់​ព្រះ​អាទិករ​របស់​យើង។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​បកស្រាយ អំពី​ការ​ត្រាស់​ហៅ​នេះ ដែល​បាន​បង្ហាញ​ទិសដៅ និង​គោលដៅ​ធំ​បំផុត​នៃ​ការរស់នៅ​របស់​យើង​ជា​គ្រីស្ទបរិស័ទ។ អត្ថបទ ព្រះ​ទ្រង់​បាន​បង្កើត​មនុស្ស​មក ឲ្យ​មាន​សមត្ថភាព​ពិសេស ដើម្បី​ឆ្លុះបញ្ចាំង និង​នាំឲ្យ​គេ​ស្គាល់​ចារិក​លក្ខណៈ​របស់​ព្រះអង្គ​។ បាន​សេចក្តី​ថា ក្នុងនាម​អ្នក​ជា​មនុស្ស ព្រះ​អាទិករ​បាន​រចនា និង​បង្កើត​អ្នក​មក ព្រមទាំង​ប្រទាន​សមត្ថភាព​យ៉ាង​ផ្ចិតផ្ចង់ ដើម្បីឲ្យ​អ្នក​អាច​បង្ហាញ​ឲ្យ​គេ​ឃើញ​សេចក្តី​បរិសុទ្ធ​របស់​ព្រះ​អង្គ ក្នុង​ជីវិត​អ្នក។ អ្នក​មិន​មាន​សេចក្តី​បរិសុទ្ធ​ដោយខ្លួនឯង​បាន​ឡើយ។ ព្រះ​ទ្រង់​មាន​សេចក្តី​បរិសុទ្ធ ដោយខ្លួនឯង។ តែ​ព្រះអង្គ​បាន​ត្រាស់​ហៅ​អ្នក ជា​ស្នា​ព្រះហស្ត​ព្រះអង្គ ឲ្យ​ធ្វើ​បន្ទាល់​ពី​ព្រះអង្គ ឲ្យ​ឆ្លុះបញ្ចាំង និង​នាំឲ្យ​លោកិយ​ទាំងមូល​បាន​ស្គាល់​ចារិក​លក្ខណៈ​របស់​ព្រះអង្គ​ឲ្យបាន​ច្បាស់។ តើ​ព្រះយេស៊ូវ​មិន​បាន​បង្ហាញ​ឲ្យ​គេ​ស្គាល់​ព្រះវរបិតា តាមរយៈ​ការ​ស្តាប់​បង្គាប់​ដ៏​ឥត​ខ្ចោះ​ចំពោះ​ព្រះវរបិតា​ទេ​ឬ? តើ​ព្រះអង្គ​មិនបាន​បំពេញ​គោលបំណង និង​គោលដៅ​ដែល​ព្រះ​បាន​បង្កើត​មនុស្ស​ទេ​ឬ? ហេតុនេះ​ហើយ​បាន​ជា​ទេវវិទូ​ជាច្រើន​បាន​លើកឡើង​ថា ព្រះយេស៊ូវ​ជា​មនុស្ស​ជាតិ​ថ្មី ហើយ​សាវ័ក​ប៉ុល​ក៏បាន​បង្រៀន​ផង​ដែរ​ថា ព្រះអង្គ​ជា​អ័ដាម​ទី២ ដែល​ភាព​ពេញលេញ​របស់​ព្រះ បាន​សណ្ឋិត​នៅក្នុង​ទ្រង់ ទាំង​មាន​រូបអង្គ​ផង។ តែ​ជាង​នេះ​ទៅទៀត ព្រះអង្គ​ជា​រស្មី​ភ្លឺ​មក​ពី​សិរីល្អ​នៃ​ព្រះ ហើយ​ជា​រូបភាព​នៃ​អង្គ​ទ្រង់។ ហើយ​ព្រះអង្គ​មាន​បន្ទូល​ទៅកាន់​ពួក​សាវ័ក​ថា “អ្នកណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏បាន​ឃើញ​ព្រះវរបិតា​ដែរ”។ ត្រង់​ចំណុច​នេះ យើង​ត្រូវ​មានការ​ប្រុងប្រយ័ត្ន។ ខ្ញុំ​មិនមែន​កំពុងតែ​និយាយ​ថា ភាពជា​ព្រះ បាន​កើតមាន​ជា​បន្ថែម​ទៀត នៅក្នុង​យើង…

Read article