អ្នកខ្លាំងដែលត្រូវជួយអ្នកទន់ខ្សោយ

សូមអាន អេសេគាល ៣៤:១-២,៧-១២

វេទនា​ដល់​ពួក​អ្នក​គង្វាល​នៃ​សាសន៍​អ៊ីស្រាអែល …ឯង​រាល់​គ្នា​មិន​បាន​ចំរើន​កំឡាំង ដល់​សត្វ​ណា​ដែល​អន់​កំឡាំង ហើយ​ណា​ដែល​ឈឺ នោះ​មិន​បាន​មើល​ឲ្យ​ជា​ទេ​។ អេសេគាល ៣៤:២,៤

ប្រពៃណី​ដែល​គួរ​ឲ្យ​រីករាយ​បំផុត ក្នុង​កីឡា​បាល់​ទាត់​មហាវិទ្យាល័យ ប្រហែល​ជា​បាន​កើត​ឡើង នៅ​សកល​វិទ្យាល័យ​អាយអូវ៉ា សហរដ្ឋអាមេរិក​។ គេ​បាន​សង់​មន្ទីរ​ពេទ្យ​កុមារ​មួយ​កន្លែង នៅ​ជិត​ពហុ​កីឡាដ្ឋាន​ឃីនីក របស់​រដ្ឋ​អាយអូវ៉ា ហើយ​នៅ​លើ​ជាន់ខ្ពស់​ជាង​គេ​របស់​អគារ​មន្ទីរ​ពេទ្យ​នេះ ​មាន​បង្អួច​កញ្ចក់​ធំៗ​លាត​សន្ធឹង​ពី​កម្រាល​ឥដ្ឋ​ដល់​ពិដាន ដែល​អាច​ឲ្យ​គេ​មើល​ការ​ប្រកួត​ពី​បន្ទប់​ទាំង​នេះ​បាន​ច្បាស់​។ នៅ​ថ្ងៃ​ប្រកួត ក្មេងៗ​ដែល​មាន​ជំងឺ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​បាន​ទៅ​ផ្តុំ​គ្នា​ពេញ​ជាន់​ខាងលើ​នោះ ដើម្បី​ទស្សនា​ការ​ប្រកួត​ក្នុង​ពហុ​កីឡា​ដ្ឋាន ហើយ​នៅ​ចុង​បញ្ចប់​នៃ​តង់​ទីមួយ គ្រួ​បង្វឹក និង​កីឡាករ​បាល់​ទាត់ និង​ទស្សនិកជន​រាប់​ពាន់​នាក់ បាន​នាំ​គ្នា​ងាក​មក​រក​មន្ទីរ​ពេទ្យ​នោះ​ទាំង​អស់​គ្នា ហើយក៏​បាន​គ្រវី​ដៃ​ដាក់​មនុស្ស​ដែល​កំពុង​ទស្សនា​ពី​ក្នុង​មន្ទីរ​ពេទ្យ​នោះ​។ ពេល​នោះ ភាព​សប្បាយ​រីករាយ​ក៏បាន​បង្ហាញ​ចេញ​មក​នៅ​លើ​ផ្ទៃ​មុខ​ក្មេងៗ​ទាំងឡាយ ដែល​កំពុង​មាន​ជំងឺ​។ ខ្ញុំ​មាន​ការ​ប៉ះ​ពាល់​ចិត្ត​ណាស់ ពេល​ដែល​បាន​ឃើញ​កីឡាករ និង​ទស្សនិកជន​រាប់​ពាន់​នាក់ បាន​ផ្អាក​អ្វីៗ​ដែល​ពួកគេ​កំពុង​ធ្វើ​មួយ​ភ្លែត ដើម្បី​បង្ហាញ​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​កុមារ​ទាំង​អស់​នោះ​។

ព្រះ​គម្ពីរ​បាន​បង្គាប់​ដល់​អ្នក​ខ្លាំង ឲ្យ​យក​ចិត្ត​ទុកដាក់​ចំពោះ​អ្នក​ទន់​ខ្សោយ ជួយ​យក​អសារ​អ្នក​ដែល​កំពុង​ជួប​ការ​លំបាក ហើយ​ថែទាំ​អ្នក​​​ជំងឺ​។ តែ​មាន​ពេល​ជា​ញឹក​ញាប់​ពេក​ហើយ ដែល​យើង​មិន​បាន​អើពើ​ចំពោះ​អ្នក​ដែល​កំពុង​ត្រូវ​ការ​ជំនួយ(អេសេគាល ៣៤:៦)។ ហោរា​អេសេគាល​បាន​ស្តី​បន្ទោស​ឲ្យ​អ្នក​ដឹកនាំ​របស់​ប្រជាជន​អ៊ីស្រាអែល ដោយសារ​ពួកគេ​មាន​ចិត្ត​អាត្មា​និយម ដោយ​មិន​ខ្វល់​អំពី​អ្នក​ដែល​កំពុង​ត្រូវ​ការ​ជំនួយ​។ ព្រះ​ទ្រង់​ក៏បាន​មាន​បន្ទូល​តាមរយៈ​ហោរា​អេសេគាល​ថា “វេទនា​ដល់​ពួក​អ្នក​គង្វាល​នៃ​សាសន៍​អ៊ីស្រាអែល …ឯង​រាល់​គ្នា​មិន​បាន​ចំរើន​កំឡាំង ដល់​សត្វ​ណា​ដែល​អន់​កំឡាំង ហើយ​សត្វ​ណា​ដែល​ឈឺ នោះ​មិន​បាន​មើល​ឲ្យ​ជា​ទេ”(ខ.២,៤)។

តើ​ប៉ុន្មាន​ដង​ហើយ​ដែល​ភាព​អាត្មា​និយម ការ​ដឹកនាំ​ដែល​ពុក​រលួយ ឬ​ភាព​លោភលន់ បាន​នាំ​ឲ្យ​មនុស្ស​មិន​អើពើ ចំពោះ​អ្នក​ដែល​កំពុង​ជួប​ទុក្ខ​លំបាក? ព្រះ​ទ្រង់​បាន​បង្គាប់​យើង​ឲ្យ​ដើរ​តាម​ផ្លូវ​ផ្ទុយពី​នេះ ដែល​ក្នុង​នោះ អ្នក​ខ្លាំង ត្រូវ​មើលថែ​អ្នក​ទន់​ខ្សោយ(ខ.១១-១២)។—Winn Collier

តើ​អ្នក​បាន​ឃើញ​អ្នក​ដឹកនាំ​មាន​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​មនុស្ស​ទន់​ខ្សោយ​ដូច​ម្តេច​ខ្លះ? តើ​ពួកគេ​បាន​ព្រងើយ​កន្តើយ​ចំពោះ​អ្នក​ទន់​ខ្សោយ​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា ដែល​គង់នៅ​ស្ថាន​សួគ៌ សូម​ព្រះ​អង្គ​បង្រៀន​ទូល​បង្គំ ឲ្យ​ចេះ​ស្រឡាញ់ តាម​គំរូ​ព្រះអង្គ​។

For further study, read Going the Extra Mile: Learning to Serve like Jesus at DiscoverySeries.org/Q0227.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុក​ដំកើង ៦០-៦២ និង រ៉ូម ៥

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles