ដើរលបៗជាមួយអំពើបាបចេញតាមទ្វារ
អ្នកណាដែលគ្រប់បាំងការរំលងរបស់ខ្លួន នោះនឹងមិនចំរើនឡើងទេ តែអ្នកណាដែលលន់តួ ហើយលះបង់អំពើនោះ នឹងប្រទះបានសេចក្តីមេត្តាករុណាវិញ។ សុភាសិត ២៨:១៣ សត្វឆ្កែខ្ញុំឈ្មោះ វីនស្តុន(Winston) ដឹងថា វាមិនត្រូវខាំស្បែកជើងទេ។ ដូចនេះ វាក៏បានប្រើល្បិចបន្លំភ្នែក ដោយដើរលបៗ។ ពេលដែលវីនស្តុនឃើញស្បែកជើង ដែលយើងទុកចោល វាក៏បានដើរយឺតៗ ទៅរកស្បែកជើងនោះ។ វាក៏បានពាំស្បែកជើងនោះ ហើយបន្តដើរយឺតៗទៅមុខទៀត។ រួចវាក៏ចេញតាមទ្វារទៅក្រៅ បើសិនជាគ្មាននរណាឃើញវាទេ។ ជួនកាល យើងគិតថា យើងអាចដើរលបៗជាមួយអំពើបាបរបស់យើង ដោយព្រះអង្គមិនបានទតមើលយើង។ យើងចង់គិតថា ព្រះអង្គនឹងមិនកត់សម្គាល់ឡើយ។ យើងលើកហេតុផលថា អំពើបាបនោះគ្មានអ្វីធំដុំទេ។ តែទន្ទឹមនឹងនោះ យើងក៏ត្រូវតែដឹងផងដែរថា ព្រះទ្រង់មិនសព្វព្រះទ័យឲ្យយើងសម្រេចចិត្តប្រព្រឹត្តដូចនេះឡើយ។ បទគម្ពីរសុភាសិត ២៨:១៣ បានចែងថា “អ្នកណាដែលគ្រប់បាំងការរំលងរបស់ខ្លួន នោះនឹងមិនចំរើនឡើងទេ តែអ្នកណាដែលលន់តួ ហើយលះបង់អំពើនោះ នឹងប្រទះបានសេចក្តីមេត្តាករុណាវិញ”។ យើងមិនចាំបាច់ត្រូវដើរលបៗ ជាមួយអំពើបាបរបស់យើង ហើយសង្ឃឹមថា គ្មាននរណាម្នាក់កត់សំគាល់នោះទេ។ ពេលណាយើងសារភាពប្រាប់ការពិតអំពីកំហុសយើង ដល់ខ្លួនយើង ដល់ព្រះអម្ចាស់ និងដល់មិត្តភក្តិដែលយើងអាចទុកចិត្ត យើងអាចរកឃើញសេរីភាពរួចផុតពីការប្រកាន់ទោសខ្លួនឯង និងក្តីអាម៉ាសដោយសារការបន្តរស់ក្នុងអំពើបាប ដែលលាក់កំបាំង(១យ៉ូហាន ១:៩)។—ADAM R. HOLZ…
Read articleភស្តុតាងបង្ហាញថា ព្រះពិតជាមានមែន
តើយើងអាចដឹងច្បាស់ថា ព្រះពិតជាមានមែន? នៅថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹងនាំយើងទៅរកកន្លែងមួយ ដែលយើងមិននឹកស្មានដល់ ដោយផ្តល់ឲ្យនូវភស្តុតាងដែលមិនអាចប្រកែកបាន ដើម្បីបញ្ជាក់ថា ព្រះអាទិករដ៏អស់កល្ប ពិតជាមានមែន។ អត្ថបទ នៅពេលយប់មួយនោះ ខ្ញុំបានស្តាប់ការជជែកវែកញែកតាមវិទ្យុ រវាងទស្សនវិទូមិនជឿព្រះម្នាក់ ទេវវិទូរ៉ូម៉ាំងកាតូលិកម្នាក់ និងទេវវិទូប្រូតេស្តង់ម្នាក់។ ហើយពួកគេក៏បានជជែកគ្នាក្រោមប្រធានបទ តើព្រះពិតជាមានមែនឬ? ពួកគេក៏បានបញ្ចេញចំណេះដឹងដ៏ខ្ពង់ខ្ពស់គ្រប់ប្រភេទ ក្នុងការជជែកគ្នាថា ព្រះពិតជាមានមែនឬអត់ និងដើមកំណើតនៃពិភពលោក ។ល។ ហើយមានប្រិយមិត្តអ្នកស្តាប់ម្នាក់បានទូរស័ព្ទចូលកម្មវិធីនោះ ដើម្បីសួរសំណួរវាគ្មិនទាំងឡាយ។ គេអាចដឹងច្បាស់ថា គាត់មិនបានរៀនសូត្របានជ្រៅជ្រះទេ។ ហើយគាត់បាននិយាយខុសវេយ្យាករណ៍ច្រើនណាស់ ខណៈពេលដែលគាត់សម្ដែងការមិនពេញចិត្តចំពោះពួកគេថា “ខ្ញុំមិនដឹងថា អស់លោកចេះតែយ៉ាងម៉េចក្នុងខ្លួនទេ។ ហេតុអ្វីមិនចេញទៅខាងក្រៅ បើកភ្នែកមើលស្នាព្រះហស្តរបស់ព្រះ? ព្រះអង្គបានបង្ហាញឲ្យឃើញច្បាស់នឹងភ្នែកប៉ុណ្ណឹងហើយ ហេតុអ្វីអស់លោកនៅតែមើលរំលង?” មានគេសួរខ្ញុំថា “លោកគ្រូស្ព្រោល តើលោកគ្រូអាចបកស្រាយថា ព្រះពិតជាមានមែនឬទេ?” ខ្ញុំក៏បានឆ្លើយថា “មិនពិបាកទេ”។ ពួកក៏បានប្រាប់ខ្ញុំឲ្យបង្ហាញភស្តុតាង ដើម្បីបញ្ជាក់ថា ព្រះពិតជាមានមែន។ ខ្ញុំក៏បានដោះស្បែកជើង ហើយនិយាយថា “សូមមើលចុះ នេះជាភស្តុតាងដែលបញ្ជាក់យ៉ាងច្បាស់ថា ព្រះដ៏មានគ្រប់ចេស្តាដ៏អស់កល្ប ពិតជាមានមែន”។ ពួកគេនិយាយថា…
Read articleកំពុងធ្វើរឿងដែលមានប្រយោជន៍
តែកាលទ្រង់មានសេចក្តីវេទនា នោះក៏ទូលអង្វរដល់ព្រះយេហូវ៉ានៃទ្រង់ ព្រមទាំងបន្ទាបព្រះទ័យចុះជាខ្លាំង នៅចំពោះព្រះនៃពួកឰយុកោទ្រង់វិញ។ ២របាក្សត្រ ៣៣:១២ ថ្ងៃមួយ ខ្ញុំ និងភរិយាខ្ញុំបានការភ្ញាក់ផ្អើល ពេលដែលបានទទួលសំបុត្រមួយច្បាប់ ពីពីលោកចេសិន(Jason) ដែលជាអ្នកទោស។ យើងបានចិញ្ចឹម និងបង្រៀនកូនឆ្កែ ឲ្យក្លាយជាសត្វឆ្កែ ដែលអាចជួយជនពិការ។ ក្នុងចំណោមកូនឆ្កែទាំងនោះ មានកូនឆ្កែមួយក្បាលបានបញ្ចប់ការបណ្តុះបណ្តាល ហើយត្រូវឡើងទៅវគ្គមួយទៀត ដែលមានអ្នកទោសធ្វើជាគ្រូបង្វឹក។ អ្នកទោសទាំងនោះសុទ្ធតែបានទទួលការបណ្តុះបណ្តាលឲ្យចេះបង្រៀនសត្វឆ្កែ។ ក្នុងសំបុត្ររបស់លោកចេសិន គាត់បានបង្ហាញទុក្ខក្រៀមក្រំ ចំពោះការស្លាប់របស់សត្វឆ្កែមួយក្បាលនោះ តែគាត់ថា សត្វឆ្កែមួយក្បាលនោះជាសត្វឆ្កែទី១៧ ដែលគាត់បានបង្វឹក។ វាជាសត្វឆ្កែដែលល្អបំផុត សម្រាប់គាត់។ ពីមុនគាត់មានការសោកស្តាយចំពោះ ចំពោះកំហុសដែលបានធ្វើឲ្យគាត់ក្លាយជាអ្នកទោស តែសត្វឆ្កែមួយក្បាលនេះ បានធ្វើឲ្យគាត់មានអារម្មណ៍ថា គាត់កំពុងធ្វើរឿងដែលមានប្រយោជន៍។ មិនមែនមានតែលោកចេសិនទេ ដែលមានការសោកស្តាយ។ យើងរាល់គ្នាសុទ្ធតែមានការសោកស្តាយក្នុងរឿងអ្វីមួយ។ ស្តេចម៉ាន៉ាសេមានរឿងជាច្រើនដែលធ្វើឲ្យទ្រង់សោកស្តាយ។ បទគម្ពីរ ២របាក្សត្រ ជំពូក៣៣ បានរៀបរាប់ អំពីទង្វើរអាក្រក់ជាច្រើនរបស់ទ្រង់ ដែលមានដូចជា ការសង់អាសនាថ្វាយព្រះក្លែងក្លាយ(ខ.៣) ទ្រង់បានទៅពឹងគ្រូមន្តអាគមន៍ ហើយថែមទាំងបានយកបុត្រទ្រង់ទៅធ្វើយញ្ញបូជា(ខ.៦)។ ទ្រង់បានដឹកនាំប្រទេសទ្រង់ទាំងមូលឲ្យដើរតាមផ្លូវខុសនេះ(ខ.៩)។ ព្រះយេហូវ៉ាទ្រង់ក៏មានព្រះបន្ទូលនឹងម៉ាន៉ាសេ ហើយនិងរាស្ត្រទ្រង់ដែរ តែគេមិនព្រមទទួលស្តាប់តាមឡើយ(ខ.១០)។ ទីបំផុត ទ្រង់ក៏បានងាកមករកព្រះអម្ចាស់វិញ។ ពួកសាសន៍បាប៊ីឡូនបានលើកទ័ពមកឈ្លានពាន ហើយ…
Read articleតើខ្ញុំមានគោលបំណងអ្វី សម្រាប់ការរស់នៅ?
ដ្បិតខ្ញុំនឹងចាំពីសេចក្តីជំនឿស្មោះត្រង់ ដែលនៅក្នុងអ្នក សេចក្តីជំនឿនោះបាននៅក្នុងយាយឡូអ៊ីស ជាជីដូនរបស់អ្នកជាមុនដំបូង រួចក៏នៅក្នុងអ្នកអ៊ើនីស ជាម្តាយអ្នកដែរ។ ២ធីម៉ូថេ ១:៥ មានពេលមួយ លោកហារ៉ូល(Harold) បាននិយាយថា គាត់មានអារម្មណ៍ថា គាត់គ្មានប្រយោជន៍អ្វីសម្រាប់រស់នៅទៀតទេ ព្រោះគាត់ជាបុរសពោះម៉ាយ ដែលបានចូលនិវត្តន៍ហើយ។ កូនៗរវល់នឹងគ្រួសាររបស់ពួកគេរៀងខ្លួន បានជាគាត់ចំណាយពេលម្នាក់ឯង មើលស្រមោលនៅលើជញ្ជាំងផ្ទះ យ៉ាងស្ងប់ស្ងាត់ នៅពេលល្ងាច។ គាត់ច្រើនតែប្រាប់កូនស្រីគាត់ថា គាត់ចាស់ហើយ គាត់បានរស់នៅឆ្អែតឆ្អន់ គាត់គ្មានគោលបំណងសម្រាប់រស់នៅទៀតទេ ព្រះទ្រង់អាចដកយកជីវិតគាត់ នៅពេលណាក៏បាន។ ទោះជាយ៉ាងណាក៏ដោយ នៅពេលរសៀលមួយនោះ ការសន្ទនាជាមួយអ្នកជិតខាងគាត់ បានកែប្រែគំនិតគាត់។ គាត់ថា អ្នកជិតខាងគាត់មានបញ្ហាជាមួយកូនៗ ដូចនេះ គាត់ក៏បានអធិស្ឋានឲ្យអ្នកជិតខាងគាត់។ ក្រោយមក គាត់ក៏បានផ្សាយដំណឹងល្អជាមួយអ្នកនោះ។ ដូចនេះ គាត់ក៏បានដឹងថា គាត់នៅតែមានគោលបំណង សម្រាប់រស់នៅ! ឲ្យតែមានមនុស្សដែលមិនទាន់បានឮដំណឹងល្អរបស់ព្រះយេស៊ូវ គាត់ត្រូវតែប្រាប់ពួកគេឲ្យបានស្គាល់ព្រះអង្គសង្គ្រោះ។ ពេលដែលលោកហារ៉ូលបានឆ្លើយតប ចំពោះការទំនាក់ទំនងដ៏សាមញ្ញ ជារៀងរាល់ថ្ងៃ ដោយចែកចាយអំពីសេចក្តីជំនឿរបស់គាត់ ជីវិតរបស់អ្នកជិតខាងគាត់ក៏បានផ្លាស់ប្រែ។ ក្នុងបទគម្ពីរ ២ធីម៉ូថេ ជំពូក១ សាវ័កប៉ុលបានលើកឡើង អំពីស្រ្តីពីរនាក់ ដែលព្រះទ្រង់បានប្រើយ៉ាងដូចនេះដែរ ដើម្បីកែប្រែជីវិតមនុស្សម្នាក់ទៀត គឺលោកធីម៉ូថេ…
Read articleពេលដែលការស្តាប់បង្គាប់ហាក់ដូចជាពិបាកពេក
ដោយសារសេចក្តីជំនឿ នោះអ័ប្រាហាំបានថ្វាយអ៊ីសាក។ ហេព្រើរ ១១:១៧ ក្នុងពេលសព្វថ្ងៃនេះ មនុស្សជាច្រើនមានអារម្មណ៍ថា ការស្តាប់បង្គាប់ព្រះប្រៀបដូចជាការបំផ្លាញក្តីស្រមៃខ្លួនឯង។ អ្នកផ្សេងទៀត ក៏នឹងមានអារម្មណ៍ដូចនេះផងដែរ។ អ្នកមានអារម្មណ៍ថា បើអ្នកធ្វើអ្វីដែលព្រះបន្ទូលព្រះ ឬព្រះវិញ្ញាណបរិសុទ្ធបានត្រាស់ហៅឲ្យអ្នកធ្វើ អ្នកនឹងវេទនា ហើយមិនជឿថា ព្រះទ្រង់អាចប្រើការនេះ ជាប្រយោជន៍ដល់អ្នកទេ។ ពេលនេះ អ្នកប្រហែលជាឮព្រះទ្រង់បង្គាប់ ឬត្រាស់ហៅអ្នក ឲ្យបន្តរស់នៅជាអ្នកមានគ្រួសារ ឬនៅលីវ ឲ្យបន្តធ្វើការងារនោះទៀត ឬឲ្យទៅរកការងារផ្សេង ឬឲ្យផ្សាយដំណឹងល្អអំពីព្រះគ្រីស្ទ នៅកន្លែងធ្វើការ ឲ្យរក្សាភាពស្មោះត្រង់ ឲ្យនាំអ្នកដែលបានប្រព្រឹត្តអំពើបាប ឲ្យប្រែចិត្ត ឲ្យស្វែងរកការងារថ្មី ឬឲ្យធ្វើការជាបេសកជនជាដើម។ ហើយតាមគំនិតរបស់អ្នកដែលមានដែនកំណត់ អ្នកមិនចង់ធ្វើតាមបង្គាប់នេះទេ ព្រោះអ្នកប្រហែលមានអារម្មណ៍ថា ពិបាកដូចលោកអ័ប្រាហាំលះបង់អ៊ីសាក ដែលជាកូនតែមួយដែលត្រូវទទួលមរតក ។ អ្នកបានពិចារណាគ្រប់ជ្រុងជ្រោយតាមគំនិតមនុស្ស ហើយយល់ឃើញថា អ្នកនឹងមិនអាចទទួលលទ្ធផលល្អឡើយ។ តែឥឡូវនេះ អ្នកបានដឹងហើយថា លោកអ័ប្រាហាំបានទទួលលទ្ធផលដូចម្តេច។ គឺដូចដែលព្រះគម្ពីរបានចែងអំពីរឿងគាត់ស្រាប់។ តើអ្នកប្រាថ្នាចង់បានព្រះ និងផ្លូវរបស់ព្រះអង្គ ព្រមទាំងព្រះបន្ទូលសន្យា លើសអ្វីទាំងអស់ឬទេ ហើយតើអ្នកជឿថា ព្រះអង្គអាច ហើយនឹងឲ្យតម្លៃមកលើជំនឿ និងការស្តាប់បង្គាប់របស់អ្នក ដោយអ្នកមិនមានការខ្មាសអៀន នៅក្នុងការហៅព្រះអង្គថា ព្រះរបស់អ្នក ហើយប្រើប្រាជ្ញា…
Read articleការអធិស្ឋាន និងការផ្លាស់ប្តូរ
គ្រានោះ គេអំពាវនាវដល់ព្រះយេហូវ៉ា ដោយសេចក្តីវេទនារបស់គេ ហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្តីលំបាកនោះ។ ទំនុកដំកើង ១០៧:២៨ កាលពីឆ្នាំ ១៩៨២ លោកគ្រូគង្វាល គ្រីស្ទាន ហ្វ៊ូរើ(Christian Führer) បានបើកកម្មវិធីប្រជុំអធិស្ឋាន នៅថ្ងៃច័ន្ទ ក្នុងព្រះវិហារសន្ត នីកូឡាស ក្នុងទីក្រុង លីពហ្ស៊ីក។ មនុស្សមួយក្រុមតូចបានធ្វើការជួបជុំគ្នា អស់រយៈពេលជាច្រើនឆ្នាំ ដើម្បីទូលសូមព្រះទ្រង់ប្រទានសន្តិភាព ក្នុងអំឡុងពេលដែលអំពើហិង្សាកំពុងរីករាលដាលពាសពេញពិភពលោក ហើយប្រជាជនគាត់កំពុងស្ថិតក្រោមការកៀបសង្កត់ ពីរបបអាល្លឺម៉ង់ខាងជើង។ ពួកអាជ្ញាធរកុម្មុយនីស្តបានតាមដានសកម្មភាពរបស់ពួកជំនុំទាំងឡាយយ៉ាងដិតដល់ តែពួកគេមិនមានការសង្ស័យអ្វី ទាល់តែអ្នកចូលរួមក្នុងព្រះវិហារ បានកើនឡើងយ៉ាងខ្លាំង រហូតមានមនុស្សទាំងហ្វូងបានជួបជុំគ្នាក្នុងព្រះវិហារ ហៀរមកខាងក្រៅរបងព្រះវិហារ។ នៅថ្ងៃទី៩ តុលា ឆ្នាំ១៩៨៩ មានបាតុករ៧ម៉ឺននាក់ បានជួបជុំគ្នា ហើយបានធ្វើបាតុកម្មទាមទា ដោយសន្តិវិធី។ ប៉ូលិសអាល្លឺម៉ង់ខាងកើត៦ពាន់នាក់បានឈរ ដោយការត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបចំពោះការបង្កអំពើហឹង្សាណាមួយ។ ហ្វូងបាតុករនៅតែបន្តតវ៉ា ដោយសន្តិវិធី។ អ្នកប្រវត្តិសាស្រ្តបានចាត់ទុកថ្ងៃនោះជាចំណុចរបត់នៃរបបនយោបាយ។ មួយខែក្រោយមក ជញ្ជាំងក្រុងប៊ែរឡាំងដែលបានចែកប្រទេសអាល្លឺម៉ង់ជាពីរ ក៏បានដួលរលំ។ ការផ្លាស់ប្តូរដ៏ធំសម្បើម សុទ្ធតែបានចាប់ផ្តើម ដោយការជួបជុំគ្នាអធិស្ឋាន។ ពេលណាយើងងាកបែរទៅរកព្រះអម្ចាស់ ហើយចាប់ផ្តើមពឹងផ្អែកទៅលើប្រាជ្ញា និងកម្លាំងរបស់ព្រះអង្គ អ្វីៗច្រើនតែចាប់ផ្តើមមានការផ្លាស់ប្តូរ។ ពេលណាយើងស្រែករកព្រះអម្ចាស់ ដូចពួកអ៊ីស្រាអែល…
Read article