ថ្វាយការសរសើរដំកើង ដោយការដឹងគុណ
ព្រះយេស៊ូវបានលាងសម្អាតយើង ឲ្យជ្រះបាប។ ហេតុអ្វីយើងនៅតែមិនមានការដឹងគុណព្រះអង្គ? នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូមធ្វើការបកស្រាយអំពីការដឹងគុណព្រះអង្គសង្គ្រោះយើង ដែលនាំឲ្យមានការថ្វាយបង្គំដោយកោតខ្លាច និងការបម្រើដោយអំណរ ក្នុងជីវិតយើង។ អត្ថបទ បទគម្ពីរលូកា ១៧:១២ បានចែងថា “លុះយាងចូលទៅក្នុងភូមិ១ ក៏មានមនុស្សឃ្លង់១០នាក់មកជួបនឹងទ្រង់ ឈរនៅពីចំងាយ ស្រែកទូលថា”។ ត្រង់ចំណុចនេះ យើងដឹងថា ក្នុងទឹកដីអ៊ីស្រាអែលនៅសម័យបុរាណ ពេលណាគេពិនិត្យឃើញថា អ្នកមានជំងឺឃ្លង់ នោះអ្នកនឹងរស់នៅដាច់ដោយឡែកពីគេ តាមរបៀបដ៏អាក្រក់បំផុត។ ការរស់នៅដាច់ដោយឡែកនោះ មិនមានរយៈពេលតែ១សប្តាហ៍ ឬ២សប្តាហ៍នោះទេ តែពេញមួយជីវិតរបស់អ្នក លើកលែងតែក្នុងករណី អ្នកបានជាពីជំងឺឃ្លង់ តាមរបៀបដ៏អស្ចារ្យណាមួយ។ អ្នកត្រូវគេដាក់ទោសឲ្យរស់នៅតែឯង កាត់ផ្តាច់ទំនាក់ទំនងពីសហគមន៍ ក្រុមគ្រួសារ និងស្ថាប័នសាសនានៅសម័យនោះ។ អ្នកត្រូវរស់នៅក្នុងវណ្ណៈទាបបំផុត ហើយក្រៅពីអ្នកកើតឃ្លង់ដូចគ្នា នោះអ្នកមិនអាចទំនាក់ទំនងជាមួយអ្នកដទៃបានឡើយ។ ហេតុនេះហើយ អ្នកជំងឺឃ្លង់មានការប្រមូលផ្តុំគ្នា ក្នុងមួយក្រុម១០នាក់ជាដើម ព្រោះពួកគេអាចនៅក្បែរអ្នកជំងឺឃ្លង់ ដែលកំពុងតែវេទនាដូចគ្នាប៉ុណ្ណោះ។ កាលព្រះយេស៊ូវយាងចូលទៅក្នុងភូមិ១ ក៏មានមនុស្សឃ្លង់១០នាក់មកជួបនឹងទ្រង់ ឈរស្រែកហៅព្រះអង្គ ពីចំងាយថា “ឱព្រះយេស៊ូវ ជាម្ចាស់អើយ សូមមេត្តាប្រោសយើងខ្ញុំផង”។ ព្រះអង្គក៏បានបង្គាប់ពួកគេថា…
Read articleប្រកាន់ខ្ជាប់នូវសេចក្តីសង្ឃឹម
គង់តែខ្ញុំនឹងរីករាយ ដោយសារព្រះយេហូវ៉ា ខ្ញុំនឹងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះខ្ញុំដែរ។ ហាបាគុក ៣:១៨ មានពេលមួយប្អូនស្រីខ្ញុំអាយុ៧ឆ្នាំ បានប្រាប់យើងថា “ខ្ញុំដឹងថា ប៉ានឹងត្រឡប់មកផ្ទះវិញ ព្រោះគាត់បានផ្ញើផ្កានេះឲ្យខ្ញុំ”។ កាលនោះ ប៉ារបស់យើងបានបាត់ខ្លួន ក្នុងបេសកកម្ម ក្នុងអំឡុងសម័យសង្គ្រាម។ មុនពេលប៉ាចេញទៅបំពេញបេសកកម្ម គាត់បានកុម្ម៉ង់ទិញផ្កា សម្រាប់ខួបកំណើតរបស់ប្អូនស្រីខ្ញុំទុកជាមុន ហើយគេក៏បានដឹកផ្កាមកដល់ ខណៈពេលដែលគាត់បាត់ខ្លួន។ តែប្អូនស្រីខ្ញុំនិយាយត្រូវ ប៉ាពិតជាបានត្រឡប់មកផ្ទះវិញមែន បន្ទាប់ពីស្ថានការណ៍នៃការប្រយុទ្ធដ៏គ្រោះថ្នាក់។ ហើយប៉ុន្មានទសវត្សរ៍ក្រោយមក នាងនៅតែរក្សាទុកថូផ្កា ដែលធ្លាប់ដាក់ផ្កាទាំងនោះ ជាការរំឭក ឲ្យបន្តមានសេចក្តីសង្ឃឹមជានិច្ច។ ជួនកាល ការប្រកាន់ខ្ជាប់នូវសេចក្តីសង្ឃឹម ក្នុងពិភពលោកដែលប្រេះបែក និងមានពេញដោយអំពើបាប មិនមែនជាការងាយឡើយ។ ឪពុកទាំងឡាយមិនតែងតែអាចត្រឡប់មកផ្ទះវិញ ហើយជួនកាល កូនៗមិនអាចសម្រេចក្តីប្រាថ្នា ដែលចង់ឲ្យពួកគាត់ត្រឡប់មកវិញ។ ប៉ុន្តែ ព្រះទ្រង់ប្រទានក្តីសង្ឃឹម ក្នុងកាលៈទេសៈ ដែលពិបាកបំផុត។ នៅក្នុងសម័យសង្រ្គាមផ្សេងទៀត ហោរាហាបាគុក បានថ្លែងទំនាយអំពីការឈ្លានពានរបស់ចក្រភពបាប៊ីឡូន ចូលនគរយូដា(ហាបាគុក ១:៦ មើល ២ពង្សាវតាក្សត្រ ២៤) តែនៅតែបញ្ជាក់ថា ព្រះទ្រង់តែងតែល្អជានិច្ច(ហាបាគុក ១:១២-១៣)។ ហោរាហាបាគុកនៅតែចងចាំសេចក្តីសប្បុរសដែលព្រះទ្រង់មានចំពោះរាស្រ្តព្រះអង្គកាលពីមុន បានជាគាត់ប្រកាសថា “ទោះបើដើមល្វាមិនមានផ្កា ក៏ឥតមានផ្លែទំពាំងបាយជូរ…
Read articleការអ្វីដែលមានតែព្រះវិញ្ញាណអាចធ្វើបាន
រួចគេបានពេញជាព្រះវិញ្ញាណបរិសុទ្ធទាំងអស់ ក៏តាំងនិយាយភាសាផ្សេងៗ តាមដែលព្រះវិញ្ញាណប្រទានឲ្យ។ កិច្ចការ ២:៤ ក្នុងអំឡុងពេលពិភាក្សាគ្នា អំពីសៀវភៅមួយក្បាល ស្តីអំពីព្រះវិញ្ញាណបរិសុទ្ធ និពន្ធដោយ ទេវវិទូអាឡឺម៉ង់ អាយុ៩៤ឆ្នាំ ឈ្មោះ យ័រហ្គិន មុលម៉ាន់(Jürgen Moltmann) អ្នកសម្ភាសម្នាក់បានសួរគាត់ថា “តើអ្នកធ្វើដូចម្តេច ឲ្យព្រះវិញ្ញាណធ្វើការក្នុងជីវិតអ្នក? តើអ្នកលេបថ្នាំឬ? តើក្រុមហ៊ុនផលិតថ្នាំពេទ្យ ផ្តល់ឲ្យយើងនូវព្រះវិញ្ញាណឬ?” លោកមុលម៉ាន់ក៏បានជ្រួញចិញ្ចើម គ្រវីក្បាល ហើយឆ្លើយថា “តើខ្ញុំអាចធ្វើអ្វីបាន? យើងមិនត្រូវធ្វើកិច្ចការអ្វីមួយ ឲ្យព្រះវិញ្ញាណធ្វើការនោះទេ។ ចូររង់ចាំព្រះអង្គ ហើយព្រះអង្គនឹងធ្វើការរបស់ព្រះអង្គ”។ លោកមុលម៉ាន់បាននិយាយសង្កត់ធ្ងន់ អំពីកំហុសរបស់យើង ដែលជឿថា កម្លាំង និងជំនាញរបស់យើង ធ្វើឲ្យមានអ្វីៗកើតឡើង។ បទគម្ពីរកិច្ចការបានបង្ហាញថា ព្រះទ្រង់ធ្វើឲ្យអ្វីៗកើតមាន។ ក្នុងសម័យពួកជំនុំដំបូង ព្រះទ្រង់បានធ្វើឲ្យការអស្ចារ្យកើតឡើង មិនមែនដោយសារយុទ្ធសាស្ត្រ ឬសមត្ថភាពដឹកនាំដ៏អស្ចារ្យរបស់មនុស្សនោះទេ។ ផ្ទុយទៅវិញ ព្រះវិញ្ញាណបានយាងចុះមក “ដូចជាខ្យល់បក់គំហុកយ៉ាងខ្លាំង”(២:២)ចូលទៅក្នុងបន្ទប់ ដែលពួកសាវ័កជួបជុំគ្នា។ បន្ទាប់មក ព្រះវិញ្ញាណក៏បានវាយបំបែកការប្រកាន់វណ្ណៈ ដោយប្រមូលផ្តុំមនុស្សមានប្រវត្តិខុសគ្នា ចូលក្នុងសហគមន៍ថ្មីមួយ។ ពួកសាវ័កក៏មានការភ្ញាក់ផ្អើល ដូចអ្នកដទៃផងដែរ ពេលដែលបានឃើញព្រះធ្វើការ ក្នុងពួកគេ។ ពួកគេមិនបានធ្វើឲ្យមានព្រឹត្តការណ៍ណាមួយកើតឡើងទេ តែដោយជំនួយពីព្រះវិញ្ញាណបរិសុទ្ធ(ខ.៤)។…
Read articleតូចតែធំប្រសើរ
ដ្បិតតើអ្នកណាបានមើលងាយក្នុងថ្ងៃនៃការបន្តិចបន្តួចនោះ? សាការី ៤:១០ កីឡាករហែលទឹកមហាវិទ្យាល័យម្នាក់មានការព្រួយបារម្ភថា ល្បឿននៃការហែលទឹករបស់នាងយឺតពេក មិនអាចចូលរួមប្រកួតនៅអូឡាំពិកបានទេ។ ប៉ុន្តែ ពេលដែលលោកខេន អូណូ(Ken Ono) ជាសាស្រ្តាចារ្យគណិតវិទ្យាបាលសិក្សាអំពីវិធីសាស្រ្តនៃការហែលទឹករបស់នាង គាត់ក៏បានរកឃើញវិធីជួយឲ្យនាងអាចហែលទឹកបានលឿនជាងមុន៦វិនាទី ដែលជាការផ្លាស់ប្តូរដ៏សំខាន់ ក្នុងកំរិតនៃការប្រកួតនៅអូឡាំពិក។ គាត់បានដាក់ឧបករណ៍ស្ទង់នៅលើខ្នងរបស់នាង ពេលនាងហ្វឹកហាត់ហែលទឹកហើយគាត់បានរកឃើញចំណុចតូចមួយដែលត្រូវកែលម្អ ដែលអាចធ្វើឲ្យកីឡាកររូបនេះ អាចហែលទឹកកាន់តែមានប្រសិទ្ធភាព និងទទួលជោគជ័យក្នុងការប្រកួតបាន។ ការកែតម្រង់ ក្នុងរឿងខាងវិញ្ញាណអាចនាំមកនូវការផ្លាស់ប្តូរដ៏ធំ សម្រាប់យើងផងដែរ។ ហោរាសាការីបានបង្រៀនគោលការណ៍ស្រដៀងនេះ ដល់សំណល់នៃជនជាតិយូដា ដែលកំពុងបាក់ទឹកចិត្ត និងលោកសូរ៉ូបាបិល ជាជាងសំណង់ ដើម្បីសាងសង់ព្រះវិហាររបស់ព្រះឡើងវិញ បន្ទាប់ពីពួកគេបាននិរទេស។ ព្រះអម្ចាស់ក៏បានមានបន្ទូលដល់លោកសូរ៉ូបាបិលថា មិនមែនដោយឥទ្ធិឫទ្ធិ ឬដោយអំណាចទេ គឺដោយសារវិញ្ញាណរបស់ព្រះអង្គវិញ(សាការី ៤:៦)។ គឺដូចដែលហោរាសាការី បានប្រកាសថា “តើអ្នកណាបានមើលងាយក្នុងថ្ងៃនៃការបន្តិចបន្តួចនោះ?”(ខ.១០)។ ពួកជននិរទេសទាំងនោះព្រួយបារម្ភថា ព្រះវិហារដែលពួកគេសាងសង់នឹងមិនអាចប្រៀបផ្ទឹមនឹងព្រះវិហារ ដែលបានសាងសង់ ក្នុងរាជស្តេចសាឡូម៉ូនបានទេ។ ប៉ុន្តែ ដូចដែលកីឡាករហែលទឹកបានទៅប្រកួតនៅអូឡាំពិក ឈ្នះបានមេដាយមួយ បន្ទាប់ពីនាងព្រមទទួលការកែតម្រង់ ពួកជាងរបស់លោកសូរ៉ូបាបិលក៏រៀនបានថា សូម្បីតែកិច្ចការដ៏តូច និងត្រឹមត្រូវ ដោយជំនួយមកពីព្រះ អាចនាំមកនូវជោគជ័យពេញដោយអំណរ បើសិនជាកិច្ចការដ៏តូចនោះ បានថ្វាយសិរីល្អដល់ព្រះអង្គ។ នៅក្នុងព្រះអង្គ កិច្ចការដ៏តូចក្លាយជាកិច្ចការដ៏ធំប្រសើរ។—PATRICIA RAYBON…
Read articleព្រះយេស៊ូវជាចម្លើយ
មើល យើងឃើញ៤នាក់ ឥតជាប់ចំណងសោះ កំពុងដើរនៅកណ្តាលភ្លើង ឥតមានអ្វីសោះ ឯអ្នកទី៤ក៏មានភាពដូចជាកូនព្រះ។ ដានីយ៉ែល ៣:២៥ មានរឿងមួយដំណាលថា បន្ទាប់ពីលោកអាល់បឺត អាញស្តាញ(Albert Einstein) បានបញ្ចប់ការធ្វើដំណើរមួយលើកទៀត ក្នុងការបង្រៀនតាមបណ្តាសកលវិទ្យាល័យ អ្នកបើកបរឡានរបស់គាត់ ក៏បានលើកឡើងថា ខ្លួនបានស្តាប់ការបង្រៀនរបស់គាត់គ្រប់គ្រាន់ល្មមនឹងអាចបង្រៀនបាន។ លោកអាញស្តាញក៏បានបបួលអ្នកបើកបរគាត់ ឲ្យផ្លាស់ប្តូរតួនាទីគ្នា នៅសកលវិទ្យាល័យបន្ទាប់ ដោយនៅទីនោះ គ្មាននរណាម្នាក់ធ្លាប់ឃើញមុខគាត់នៅឡើយទេ។ អ្នកបើកបរក៏បានយល់ព្រម ហើយក៏បានឡើងបង្រៀនយ៉ាងរៀបរយ។ បន្ទាប់មក ម៉ោងសំណួរចម្លើយក៏បានមកដល់។ មានអ្នកចូលរួមម្នាក់បានចោទជាសំណួរ យ៉ាងគឃ្លើន អ្នកបើកបរក៏បានឆ្លើយថា “ខ្ញុំអាចមើលឃើញថា លោកជាសាស្ត្រាចារ្យដ៏ឆ្លាតវ័យ តែខ្ញុំមានការភ្ញាក់ផ្អើលណាស់ ពេលដែលបានឃើញលោកសួរសំណួរដ៏សាមញ្ញយ៉ាងនេះ ដែលសូម្បីតែអ្នកបើកបរឡានខ្ញុំ ក៏អាចឆ្លើយបានដែរ”។ បន្ទាប់មក លោកអាញស្តាញ ដែលបានក្លែងខ្លួនជាអ្នកបើកបរក៏បានឆ្លើយសំណួរនោះ។ មានពេលមួយ មិត្តភក្តិទាំង៣នាក់របស់លោកដានីយ៉ែល ត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់។ ស្តេចនេប៊ូក្នេសាបានគំរាមដាក់ទោសពួកគេ ដោយបោះចូលទៅក្នុងគុកភ្លើង បើពួកគេមិនថ្វាយបង្គំរូបព្រះរបស់ទ្រង់ទេ។ ទ្រង់សួរពួកគេថា “តើមានព្រះឯណាដែលអាចនឹងដោះឯងរាល់គ្នា ឲ្យរួចពីកណ្តាប់ដៃយើងបាន?”(ដានីយ៉ែល ៣:១៥)។ មិត្តសំឡាញ់ទាំងបីនៅតែបដិសេធន៍មិនព្រមឱនក្បាលថ្វាយបង្គំរូបព្រះនោះ ដូចនេះ ស្តេចក៏បានឲ្យគេដុតភ្លើងឲ្យក្តៅជាងមុន៧ដង ហើយក៏បានឲ្យគេបោះពួកគេចូលទៅក្នុងគុកភ្លើងនោះ។ ពួកគេមិនចូលទៅក្នុងគុកភ្លើងនោះតែម្នាក់ឯងទេ។ មាន “ទេវតា”…
Read articleធ្វើអ្វីៗគ្រប់យ៉ាងថ្វាយព្រះយេស៊ូវ
ទោះបើការអ្វីដែលអ្នករាល់គ្នានឹងធ្វើ ដោយពាក្យសំដី ឬកិរិយាក៏ដោយ ចូរធ្វើទាំងអស់ ដោយព្រះនាមនៃព្រះអម្ចាស់យេស៊ូវ។ កូល៉ុស ៣:១៧ កាលចេហ្វ(Jeff) មានអាយុ១៤ឆ្នាំ ម្តាយគាត់ បាននាំគាត់ទៅមើលអ្នកចម្រៀងដ៏ល្បីល្បាញម្នាក់។ លោក ប៊ី ចេ ថូម៉ាស(B. J. Thomas) បានជាប់ខ្លួន នៅក្នុងការរស់នៅដែលបំផ្លាញខ្លួនឯង ក្នុងការធ្វើដំណើរប្រគំតន្ត្រី គឺមិនខុសពីអ្នកចម្រៀងជាច្រើន នៅសម័យនោះ។ តែនេះជាបញ្ហាដែលគាត់មាន មុនពេលគាត់ និងភរិយាគាត់ បានឮអំពីព្រះយេស៊ូវ។ ជីវិតរបស់ពួកគេមានការផ្លាស់ប្តូរយ៉ាងខ្លាំង ពេលដែលពួកគេទទួលជឿព្រះគ្រីស្ទ។ នៅពេលយប់នៃការប្រគំតន្រ្តី អ្នកចម្រៀងរូបនេះបានចាប់ផ្តើមផ្តល់ឲ្យនូវការកម្សាន្តសប្បាយដល់ហ្វូងមនុស្សដែលកំពុងមានចិត្តក្លៀវក្លា។ តែបន្ទាប់ពីបានច្រៀងបទចម្រៀងដ៏ល្បីល្បាញរបស់គាត់បានពីរបីបទ មានបុរសម្នាក់បានស្រែកពីក្នុងចំណោមហ្វូងមនុស្ស ឲ្យគាត់ច្រៀងបទចម្រៀងមួយបទថ្វាយព្រះយេស៊ូវ។ លោកប៊ី ចេ ក៏បានឆ្លើយតបដោយគ្មានការស្ទាក់ស្ទើរថា គាត់ទើបតែបានច្រៀងបទចម្រៀងបួនបទថ្វាយព្រះយេស៊ូវហើយ។ រឿងនេះបានកន្លងផុតទៅ៤ទសវត្សរ៍ហើយ តែលោកចេហ្វ នៅតែនឹកចាំពេលដែលគាត់ដឹងថា អ្វីៗដែលយើងធ្វើក៏ដោយ គឺគួរតែធ្វើថ្វាយព្រះយេស៊ូវ គឺសូម្បីតែកិច្ចការដែលមិនទាក់ទងនឹងជំនឿក៏ដោយ។ ជួនកាល ក្នុងជីវិតយើង យើងមិនដឹងថា មានកិច្ចការអ្វីខ្លះដែលពិតជាថ្វាយសិរីល្អដល់ព្រះនោះទេ។ ព្រះគម្ពីរបានផ្តល់ឲ្យយើងនូវក្បួនខ្នាតដើម្បីវាស់ឲ្យដឹងថា មានកិច្ចការអ្វីខ្លះដែលយើងអាចធ្វើថ្វាយព្រះ។ តើយើងកំពុងតែបង្ហាញចេញនូវការបន្ទាបខ្លួន និងសេចក្តីស្រឡាញ់ ហើយបានធ្វើជាគំរូល្អ ក្នុងកិច្ចការដែលយើងធ្វើ ដែលមានដូចជាការច្រៀង ការធ្វើកិច្ចការផ្ទះ…
Read article