ព្រះអង្គតែងតែឮយើង
ព្រោះទ្រង់បានផ្អៀងព្រះកាណ៌មកស្តាប់ខ្ញុំ បានជាខ្ញុំនឹងអំពាវនាវដល់ទ្រង់អស់១ជីវិត។ ទំនុកដំកើង ១១៦:២ ក្នុងសៀវភៅ មានចំណងជើងថា រូបវិទ្យា លោកឆាល រីបឺក ម៉ាន(Charles Riborg Mann) និងជច រេនសិម ធ្វីស(George Ransom Twiss) បានចោទជាសំណួរថា “ពេលដែលដើមឈើមួយដើម ដួលរលំក្នុងព្រៃដែលនៅដាច់ឆ្ងាយពីគេ ដោយគ្មានសត្វព្រៃណាមួយនៅក្បែរនោះឮសម្លេងដើមឈើនោះរលំ តើការដួលរលំនោះ បានបញ្ចេញសម្លេងដែរឬទេ?” ជាច្រើនឆ្នាំកន្លងមកនេះ សំណួរនេះជំរុញឲ្យមានការពិភាក្សាផ្នែកទស្សនវិជ្ជា និងវិទ្យាសាស្ត្រ អំពីសម្លេង ការដឹង និងការមានវត្តមាន។ ទោះជាយ៉ាងណាក៏ដោយ មិនទាន់មានចម្លើយដ៏ច្បាស់លាស់មួយ បានលេចឡើង សម្រាប់សំណួរនេះនៅឡើយទេ។ នៅពេលយប់មួយ ពេលដែលខ្ញុំកំពុងមានអារម្មណ៍ឯកោ និងពិបាកចិត្ត ដោយសារបញ្ហាមួយ ដែលខ្ញុំមិនបាននិយាយប្រាប់នរណាម្នាក់នៅឡើយ ខ្ញុំក៏បាននឹកចំា អំពីសំណួរដែលបានសួរថា តើព្រះទ្រង់ស្តាប់ឮខ្ញុំដែរឬទេ នៅពេលដែលគ្មាននរណាម្នាក់ស្តាប់ខ្ញុំស្រែកហៅឲ្យគេជួយ? អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ជំពូក១១៦ ប្រហែលជាមានអារម្មណ៍ថា គេបានបោះបង់ចោលគាត់ ពេលដែលគាត់កំពុងប្រឈមមុខដាក់សេចក្តីស្លាប់ និងមានទុក្ខព្រួយជាពន់ពេក។ ដូចនេះ គាត់បានស្រែករកព្រះ ដោយដឹងថា ព្រះអង្គកំពុងស្តាប់ ហើយនឹងមកជួយគាត់។ គឺដូចដែលគាត់បានសរសេរថា “ទ្រង់តែងស្តាប់សំឡេងខ្ញុំ…
Read articleការស្រាវជ្រាវអំពីជីដូន
ទ្រង់នឹងមានសេចក្តីរីករាយអរសប្បាយចំពោះឯង។ សេផានា ៣:១៧ អ្នកស្រាវជ្រាវ នៅសកលវិទ្យាល័យអេម៉ូរី បានប្រើម៉ាស៊ីនស្គែន MRI ដើម្បីសិក្សាអំពីខួរក្បាលរបស់ស្រ្តីមួយចំនួនដែលមានចៅ។ គេក៏បានធ្វើការវាស់ស្ទង់ក្តីអាណិតរបស់ពួកគេ ពេលពួកគេបានឃើញរូបភាព ដែលរាប់បញ្ចូលទាំងរូបថតរបស់ចៅបង្កើត និងកូនបង្កើតដែលជាមនុស្សពេញវ័យ និងកូនរបស់អ្នកដទៃ ដែលពួកគេមិនស្គាល់។ ការសិក្សាបានបង្ហាញថា ជីដូនទាំងឡាយមានចិត្តអាណិតចំពោះចៅរបស់ខ្លួន ខ្លាំងជាងកូនបង្កើតដែលជាមនុស្សពេញវ័យ។ ពួកគេសន្និដ្ឋានថា “ភាពគួរឲ្យស្រឡាញ់”របស់ចៅ ជាកត្តានាំឲ្យពួកគេគិតថា ចៅរបស់ពួកគេ មានភាពគួរឲ្យស្រឡាញ់ជាងកូនដែលជាមនុស្សធំ។ លោកចេមស៍ រីលលីង(James Rilling) ជាអ្នកដឹកនំាការស្រាវជ្រាវនេះ បានមានប្រសាសន៍ថា “បើចៅញញឹម នោះជីដូនរបស់គាត់ ក៏សប្បាយចិត្តជាមួយគាត់ផងដែរ។ ហើយបើចៅកំពុងតែយំ ជីដូនរបស់គាត់ក៏មានអារម្មណ៍ឈឺចាប់ និងពិបាកចិត្តជាមួយគាត់ផងដែរ”។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការពិពណ៌នារបស់ហោរាសេផានា អំពីអារម្មណ៍របស់ព្រះអម្ចាស់ ពេលព្រះអង្គទតមើលរាស្រ្តព្រះអង្គ យ៉ាងដូចនេះថា “ទ្រង់នឹងមានសេចក្តីរីករាយអរសប្បាយចំពោះឯង ទ្រង់នឹងសំរាកក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ ក៏នឹងអរសប្បាយនឹងឯង ដោយសំឡេងច្រៀង”(សេផានា ៣:១៧)។ ព្រះអង្គក៏មានព្រះទ័យឈឺចាប់ ជាមួយយើង ដូចជីដូនដែលមានអារម្មណ៍ឈឺចាប់ជាមួយចៅផងដែរ។ “ក្នុងគ្រប់ទាំងសេចក្តីទុក្ខវេទនារបស់គេ នោះទ្រង់ក៏រងទុក្ខដែរ”(អេសាយ ៦៣:៩) ហើយព្រះអង្គមានព្រះទ័យរីករាយជាមួយផងដែរ(ទំនុកដំកើង ១៤៩:៤)។ ពេលណាយើងមានអារម្មណ៍បាក់ទឹកចិត្ត យើងចាំបាច់ត្រូវចំាថា ព្រះទ្រង់យកព្រះទ័យទុកដាក់ចំពោះយើង យ៉ាងពិតប្រាកដ។…
Read articleព្រះទ្រង់ចាំឈ្មោះរបស់មនុស្សម្នាក់ៗ
កុំឲ្យខ្លាចឡើយ ដ្បិតអញបានលោះឯងហើយ អញបានហៅចំឈ្មោះឯង ឯងជារបស់ផងអញ។ អេសាយ ៤៣:១ នៅថ្ងៃអាទិត្យ បន្ទាប់ពីខ្ញុំបានចាប់ផ្តើមធ្វើការ ជាអ្នកដឹកនាំយុវជន នៅព្រះវិហារមួយ ហើយក៏បានជួបយុវជនជាច្រើន ខ្ញុំក៏បានជជែកជាមួយក្មេងជំទង់ម្នាក់ ដែលកំពុងអង្គុយនៅក្បែរម្តាយរបស់នាង។ ពេលខ្ញុំជំរាបសួរក្មេងស្រីដែលអឹមអៀន ដោយទឹកមុខញញឹម ខ្ញុំក៏បានហៅឈ្មោះនាង ហើយសួរនាងថា សុខសប្បាយទេ។ នាងក៏បានងើបមុខ ហើយបើកភ្នែកធំៗ។ នាងក៏បានញញឹមផងដែរ ហើយនិយាយដោយសម្លេងដ៏តូចឆ្មាថា “លោកគ្រូ ចាំឈ្មោះខ្ញុំដែរ?” គាត់សប្បាយចិត្តណាស់ ដែលមានគេចាំឈ្មោះគាត់ នៅពេលដែលគាត់ប្រហែលកំពុងមានអារម្មណ៍ថា គាត់ជាមនុស្សតូចទៀប ក្នុងពួកជំនុំដែលសំបូរមនុស្សចាស់។ យើងក៏មានការរាប់អានគ្នា ដោយទំនុកចិត្ត។ គាត់មានអារម្មណ៍ថា មានគេមើលគាត់ឃើញ និងឲ្យតម្លៃគាត់។ ក្នុងបទគម្ពីរ អេសាយ ៤៣ ព្រះអម្ចាស់បានប្រើហោរាអេសាយ ឲ្យទៅប្រកាសព្រះរាជសារ ដែលមានន័យស្រដៀងនេះផងដែរ ទៅកាន់ពួកអ៊ីស្រាអែលថា ព្រះទ្រង់បានទតឃើញ និងឲ្យតម្លៃពួកគេ។ សូម្បីតែក្នុងពេលពួកគេរស់នៅជាឈ្លើយសឹក និងនៅវាលរហោស្ថាន ក៏ព្រះទ្រង់ទតឃើញ និងហៅឈ្មោះពួកគេ(ខ.១)។ ពួកគេមិនមែនជាអ្នកក្រៅ តែជារាស្រ្តរបស់ព្រះអង្គ។ ទោះពួកគេប្រហែលមានអារម្មណ៍ថា ព្រះទ្រង់បានបោះបង់ពួកគេចោល ក៏ពួកគេនៅតែ “មានតម្លៃ” ហើយព្រះអង្គនៅតែស្រឡាញ់ពួកគេ(ខ.៤)។ ហើយទន្ទឹមនឹងពេលដែលព្រះអង្គបានរំឭកថា…
Read articleព្រះអង្គសង្គ្រោះដែលកិនក្បាលសត្វពស់
បន្ទាប់ពីអ័ដាម និងនាងអេវ៉ាបានចាញ់ល្បួងរបស់សាតាំង ព្រះទ្រង់មានសិទ្ធិគ្រប់យ៉ាង ដើម្បីបំផ្លាញមនុស្សជាតិ។ តែផ្ទុយទៅវិញ ព្រះអង្គបានសន្យាប្រទានព្រះដ៏ប្រោសលោះ ដែលនឹងកិនក្បាលរបស់អារក្ស ហើយរំដោះរាស្រ្តព្រះអង្គ ឲ្យរួចពីការជំនុំជម្រះ។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល នឹងធ្វើការបកស្រាយ អំពីព្រះបន្ទូលសន្យាទីមួយ នៃដំណឹងល្អ ដែលមានចែងក្នុងបទគម្ពីរ លោកុប្បត្ដិ ៣:១៥។ អត្ថបទ សូមចាំថា ជំពូកទី៣ នៃកណ្ឌគម្ពីរលោកុប្បត្ដិ បានពិពណ៌នា អំពីការធ្លាក់ចុះរបស់មនុស្សជាតិ ចូលទៅក្នុងអំពើបាប។ បទគម្ពីរនេះបានពិពណ៌នាអំពីការល្បួង និងអំពើបាប របស់អ័ដាម និងនាងអេវ៉ា។ អ្នកប្រហែលជារំពឹងថា ប្រវត្តិសាស្រ្តក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលនិយាយអំពីទំនាក់ទំនងរវាងព្រះ និងមនុស្សជាតិបានចាប់ផ្តើមក្នុងបទគម្ពីរលោកុប្បត្តិ ១:១ ដែលបានចែងថា “កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃនិងផែនដី” ហើយទំនាក់ទំនងនោះក៏បានចប់ក្នុងបទគម្ពីរ លោកុប្បត្តិ ៣:១៤ តែបទគម្ពីរនេះមិនបានចែងទេថា “ហើយព្រះទ្រង់ក៏បានបំផ្លាញផ្ទៃមេឃ និងផែនដី និងរបស់សព្វសារពើ ពេលដែលមនុស្សជាតិបានទាស់ប្រឆាំងនឹងអំណាចរបស់ព្រះអង្គជាព្រះ”។ តែផ្ទុយទៅវិញ ព្រះអង្គបានប្រទានព្រះបន្ទូលសន្យាថា ព្រះអង្គនឹងទុកជីវិត សង្គ្រោះ ប្រោសលោះ និងសង្គ្រោះស្នាព្រះហស្តព្រះអង្គដែលបានធ្លាក់ចូលអំពើបាប។ សូមយើងមើលជំពូក៣ នៃកណ្ឌគម្ពីរលោកុប្បត្ដិ។…
Read articleតើខ្ញុំជានរណា?
ប៉ុន្តែ អស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ។ យ៉ូហាន ១:១២ កាលពីឆ្នាំ១៨៥៩ លោកយ៉ូស្វេ អ័ប្រាហាំ ន័រតុន(Joshua Abraham Norton) បានតាំងខ្លួនជាអធិរាជនៃសហរដ្ឋអាមេរិក។ លោកន័រតុនរកបានទ្រព្យសម្បត្តិស្តុកស្តម្ភ នៅក្នុងមុខជំនួញដឹកជញ្ជូន នៅទីក្រុងសាន់ ហ្រ្វាន់ស៊ីស្កូ ហើយក៏បានខាតបង់អស់ទៅវិញ។ ប៉ុន្តែ គាត់ចង់បានអត្តសញ្ញាណថ្មីមួយ ដោយគាត់ចង់ធ្វើជាអធិរាជទីមួយរបស់សហរដ្ឋអាមេរិក។ ពេលដែលសារព័ត៌មានពេលល្ងាចសាន់ ហ្វ្រាន់ស៊ីស្កូ បានចេញផ្សាយ អំពីការប្រកាសរបស់លោកន័រតុន អ្នកអានកាសែតភាគច្រើនបានអស់សំណើច។ លោកន័រតុនបានធ្វើការប្រកាសនេះ ក្នុងគោលបំណងដើម្បីព្យាបាលជំងឺសង្គមមួយជំនួន ហើយក៏បានបោះពុម្ពរូបិយប័ណ្ណផ្ទាល់ខ្លួន ហើយថែមទាំងសរសេរសំបុត្រផ្ញើទៅក្សត្រីវិចតូរីយ៉ា ដោយសុំព្រះនាងរៀបការ ហើយបង្រួបបង្រួមសហរដ្ឋអាមេរិកជាមួយចក្រភពអង់គ្លេស។ គាត់ក៏បានពាក់ឯកសណ្ឋានទាហានរបស់ស្តេច ដែលជាងកាត់ដេរក្នុងតំបន់រចនា។ អ្នកសង្កេតម្នាក់បាននិយាយថា លោកន័រតុន “មានរូបរាងដូចស្តេចទាំងស្រុង”។ ប៉ុន្តែ ជាការពិតណាស់ គាត់មិនមែនជាស្តេចទេ។ រឿងនេះបានបង្រៀនយើងថា យើងមិនអាចក្លែងបន្លំអត្តសញ្ញាណរបស់យើងបានឡើយ។ មនុស្សជាច្រើនបានចំណាយពេលច្រើនឆ្នាំ ដើម្បីឲ្យដឹងថា ខ្លួនឯងជានរណា ហើយមានតម្លៃអ្វីខ្លះ។ តែយើងអរព្រះគុណព្រះអង្គ ដែលបានហៅយើងថា កូនប្រុសស្រី ពេលណាយើងទទួលសេចក្តីសង្រ្គោះ ក្នុងព្រះរាជបុត្រាព្រះអង្គ ព្រះនាមយេស៊ូវ។ “អស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់…
Read articleការរុករកភពផ្កាយ
ចូរងើយភ្នែកឯងមើលទៅលើ ហើយពិចារណាពីអ្នកណាដែលបានបង្កើតរបស់ទាំងនេះ ដែលនាំឲ្យពួកពលបរិវារចេញមកតាមចំនួនដូច្នេះ។ អេសាយ ៤០:២៦ កាលពីឆ្នាំ២០២១ កិច្ចប្រឹងប្រែងចម្រុះជាតិសាសន៍ បាននាំឲ្យមានការបាញ់បង្ហោះកែវយឺតមើលផ្កាយ James Webb Space ស្ថិតនៅចម្ងាយជិត១,៦លានគីឡូម៉ែត្រ ពីផែនដី ដើម្បីជួយដល់ការស្រាវជ្រាវអំពីចក្រវាល ឲ្យកាន់តែមានភាពល្អប្រសើរឡើង។ ផ្កាយរណបដ៏អស្ចារ្យនេះ នឹងហោះហើរចូលទៅក្នុងទីអាវកាសដ៏សែនជ្រៅ ដើម្បីពិនិត្យមើលហ្វូងផ្កាយ និងភាពអស្ចារ្យដទៃទៀត នៅក្រៅភពផែនដី។ បច្ចេកវិទ្យានៃតារាស្រ្តនេះ ពិតជាគួរឲ្យស្ញប់ស្ញែងណាស់ ហើយបើអ្វីៗគ្រប់យ៉ាងមានដំណើរការល្អ វានឹងផ្តល់ឲ្យយើងនូវរូបភាព និងព័ត៌មានដ៏អស្ចារ្យជាច្រើន។ តែការសិក្សាអំពីភពផ្កាយមិនមែនទើបតែមាន ក្នុងសម័យនេះឡើយ។ តាមពិត ហោរាអេសាយបានពិពណ៌នាអំពីផ្កាយយ៉ាងដូចនេះថា “ចូរងើយភ្នែកឯងមើលទៅលើ ហើយពិចារណាពីអ្នកណាដែលបានបង្កើតរបស់ទាំងនេះ ដែលនាំឲ្យពួកពលបរិវារចេញមកតាមចំនួនដូច្នេះ”(អេសាយ ៤០:២៦)។ “យប់១ក៏សំដែងចំណេះដល់យប់១ទៀត” អំពីព្រះអាទិកររបស់យើង ដែលបានបង្កើតចក្រវាលដ៏ធំល្វឹងល្ងើយ និងយើងមិនអាចយល់អស់(ទំនុកដំកើង ១៩:២) ហើយក៏បានបង្កើតដួងផ្កាយរាប់មិនអស់ ដែលបានលម្អផ្ទៃមេឃ យ៉ាងស្ងាត់ស្ងៀម ក្នុងពេលរាត្រី(ខ.៣)។ ហើយព្រះដែលបានកំណត់ចំនួនដួងផ្កាយបញ្ចេញពន្លឺ “ទ្រង់រាប់ចំនួននៃអស់ទាំងផ្កាយ ក៏ហៅបានតាមឈ្មោះទាំងអស់”(ទំនុកដំកើង ១៤៧:៤)។ ពេលណាមនុស្សជាតិបាញ់បង្ហោះផ្កាយរណបដោយបច្ចេកវិទ្យាដ៏គួរឲ្យស្ញប់ស្ញែង ចូលទៅក្នុងអវកាស ដើម្បីធ្វើការរុករក ក្នុងចក្រវាល យើងអាចអរសប្បាយ នឹងការរកឃើញថ្មី ដែលពួកគេទទួលបាន ព្រោះការសង្កេតមើលភពផ្កាយនីមួយៗ បានចង្អុលបង្ហាញឲ្យយើងងាកទៅរកព្រះមួយអង្គ…
Read article