ការដឹកនាំដោយសេចក្តីស្រឡាញ់
យើងខ្ញុំបានប្រព្រឹត្តនឹងអ្នករាល់គ្នានីមួយៗ ដូចជាឪពុកនឹងកូន ទាំងទូន្មាន និងកំសាន្តចិត្តផង។ ១ថែស្សាឡូនិច ២:១១ ថ្មីៗនេះ ខ្ញុំបានមើលវីដេអូដ៏ល្បីល្បាញមួយ ឃើញមេខ្លាឃ្មុំកំពុងព្យាយាមនាំកូនខ្លាឃ្មុំដ៏រពិស៤ក្បាល ឆ្លងថ្នល់ ដែលកំពុងមានយានយន្តបើកកាត់យ៉ាងមមាញឹក។ ទិដ្ឋភាពនេះបាននាំឲ្យខ្ញុំមានទឹកមុខញញឹម យ៉ាងចិត្តរីករាយ ព្រោះខ្ញុំនឹកចាំថា ខ្ញុំក៏ធ្លាប់មានរឿងស្រដៀងនេះផងដែរ។ នៅក្នុងការមើលវាពាំកូនវាម្តងមួយៗ ឆ្លងថ្នល់ តែកូនវាក៏បានរត់មកម្ខាងផ្លូវវិញ។ បន្ទាប់ពីបានព្យាយាមជាច្រើនលើកច្រើនសារ ដោយចិត្តនឿយណាយ ទីបំផុតមេខ្លាឃ្មុំក៏បានឃុំគ្រងកូនខ្លាឃ្មុំទាំង៤ក្បាល ហើយក៏បានឆ្លងថ្នល់ទាំងអស់គ្នា ដោយសុវត្ថិភាព។ ការឃុំគ្រងកូន ដោយមិនគិតពីការនឿយហត់ដែលបានបង្ហាញមក ក្នុងវីដេអូនោះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការបង្រៀនក្នុងន័យធៀបដែលសាវ័កប៉ុលបានប្រើ ដើម្បីពិពណ៌នា អំពីរបៀបដែលគាត់បានថែរក្សាពួកជំនុំ នៅទីក្រុងថែស្សាឡូនីច។ គាត់មិនបាននិយាយសង្កត់ធ្ងន់អំពីសិទ្ធិអំណាចរបស់គាត់ជាសាវ័កទេ តែបានប្រៀបធៀបការងារដែលគាត់បានធ្វើក្នុងចំណោមពួកគេ ទៅនឹងភារកិច្ចរបស់ឪពុកម្តាយ ដែលថែរក្សាកូនតូច(១ថែស្សាឡូនិច ២:៧,១១)។ សេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ដែលគាត់មានចំពោះពួកជំនុំនៅទីក្រុងថែស្សាឡូនីច(ខ.៨) បានបណ្តាលចិត្តគាត់ ឲ្យបន្តលើកទឹកចិត្ត កម្សាន្តចិត្ត និងជំរុញពួកគេ ឲ្យរស់នៅ ឲ្យសក្តិសមជាកូនព្រះ(ខ.១២)។ ការត្រាស់ហៅឲ្យរស់នៅ ដោយគោរពប្រតិបត្តិព្រះ បានកើតចេញពីសេចក្តីស្រឡាញ់ ដែលចង់ឲ្យពួកគេថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ ក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតពួកគេ។ យើងអាចយកតម្រាប់តាមគំរូរបស់សាវ័កប៉ុល នៅពេលណាយើងមានឱកាសធ្វើជាអ្នកដឹកនាំ ជាពិសេសនៅពេលដែលយើងមានការហត់នឿយ។ ដោយអំណាចមកពីព្រះវិញ្ញាណបរិសុទ្ធ យើងអាចស្រឡាញ់អ្នកដែលយើងកំពុងថែរក្សា ដោយចិត្តសុភាព និងការព្យាយាម…
Read articleដើម្បីសេចក្តីស្រឡាញ់
ខាងឯសេចក្តីស្រឡាញ់ជាបងជាប្អូន នោះចូរមានចិត្តថ្នមគ្នាទៅវិញទៅមកចុះ ខាងឯសេចក្តីរាប់អាន នោះឲ្យខំរាប់អានគេជាមុន។ រ៉ូម ១២:១០ ការរត់ប្រណាំងម៉ារ៉ាតុន គឺជាការជំរុញខ្លួនឯង ទាំងកម្លាំងកាយ និងកម្លាំងចិត្ត។ ទោះជាយ៉ាងណាក៏ដោយ កីឡាកររត់ប្រណាំងកំរិតវិទ្យាល័យម្នាក់ បានចូលរួមការរត់ប្រណាំងឆ្លងកាត់សណ្ឋានដីខុសៗគ្នា ក្នុងប្រទេស ដោយរុញមនុស្សម្នាក់ពីខាងក្រោយ។ រៀងរាល់ពេលប្រកួត កុមារី ស៊ូហ្សិន បឺកមែន(Susan Bergeman) មានអាយុ១៤ឆ្នាំ និងបងប្រុសនាង ឈ្មោះ ចេហ្វ្រ៊ី(Jeffrey) បានចូលរួមប្រកួតជាមួយគ្នា ដោយចេហ្វ្រ៊ីអង្គុយពីលើរទេះរុញ ហើយនាងរុញគាត់ពីក្រោយ។ កាលចេហ្វ្រ៊ីមានអាយុ២២ខែ គាត់បានគាំងបេះដូង ដែលបណ្តាលឲ្យខូចខួរក្បាលធ្ងន់ធ្ងរ ហើយគាត់ក៏បានក្លាយជាជនពិការខួរក្បាល។ សព្វថ្ងៃនេះ ស៊ូហ្សិនបានលះបង់គោលដៅផ្ទាល់ខ្លួន ក្នុងការរត់ប្រណាំង ដើម្បីឲ្យចេហ្វ្រ៊ីបានចូលរួមប្រកួតជាមួយនាង។ នេះជាទង្វើនៃសេចក្តីស្រឡាញ់ និងការលះបង់ដ៏ធំធេង។ សាវ័កប៉ុលក៏បានគិតអំពីសេចក្តីស្រឡាញ់ និងការលះបង់ផងដែរ ពេលដែលគាត់លើកទឹកចិត្តអ្នកអានសំបុត្ររបស់គាត់ឲ្យមានចិត្តប្តូរផ្តាច់ចំពោះគ្នាទៅវិញទៅមក(រ៉ូម ១២:១០)។ គាត់ដឹងថា អ្នកជឿព្រះនៅទីក្រុងរ៉ូមកំពុងមានបញ្ហា នៃការច្រណែនគ្នា កំហឹង និងការឈ្លោះប្រកែកគ្នា(ខ.១៨)។ ដូចនេះ គាត់ក៏បានលើកទឹកចិត្តពួកគេ ឲ្យរស់នៅ ដោយសេចក្តីស្រឡាញ់របស់ព្រះគ្រប់គ្រងចិត្តរបស់ពួកគេ។ សេចក្តីស្រឡាញ់ប្រភេទនេះ បានចាក់ឫសជាប់ក្នុងសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ នឹងបណ្តាលចិត្តពួកគេឲ្យគិតប្រយោជន៍អ្នកដទៃ។ សេចក្តីស្រឡាញ់នេះនាំឲ្យមានចិត្តស្មោះត្រង់ និងការចែករំលែកដ៏សប្បុរស(ខ.១៣)។…
Read articleតើការបើកបររបស់ខ្ញុំដូចម្តេចដែរ?
ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ ដ្បិតសេចក្តីកំហឹងរបស់មនុស្ស មិនដែលសំរេចតាមសេចក្តីសុចរិតរបស់ព្រះទេ។ យ៉ាកុប ១:១៩-២០ មានពេលខ្ញុំកំពុងបើកបរតាមផ្លូវ មានឡានសណ្ដោងមួយបើកកាន់ពីមុខឡានខ្ញុំ ធ្វើឲ្យខ្ញុំស្រែកភ្លាត់មាត់។ ពេលខ្ញុំឃើញអក្សរនៅលើចំហៀងឡាន ដែលគេសរសេរថា “តើការបើកបររបស់ខ្ញុំដូចម្តេចដែរ?” និងលេខទូរស័ព្ទមួយខ្សែ ខ្ញុំក៏បានទូរស័ព្ទទៅកាន់លេខនោះ។ មានស្រ្តីម្នាក់បានលើកទូរស័ព្ទ ហើយសួរខ្ញុំអំពីមូលហេតុដែលខ្ញុំទូរស័ព្ទមកគាត់។ ខ្ញុំក៏បានបញ្ចេញអារម្មណ៍មិនពេញចិត្តដាក់គាត់។ គាត់ក៏បានកត់ចំណាំលេខឡាននោះ។ បន្ទាប់មក គាត់ក៏បាននិយាយប្រាប់ខ្ញុំច្បាស់ៗថា “អ្នកដឹងទេ អ្នកអាចទូរស័ព្ទមក ដើម្បីរាយការណ៍អំពីនរណាម្នាក់ ដែលកំពុងបើកបរបានល្អ នៅពេលណាក៏បាន”។ ភ្លាមៗនោះ ពាក្យសម្ដីដ៏ហត់នឿយរបស់នាង ក៏បានចាក់ដោតចិត្តរបស់ខ្ញុំ ដែលតាំងខ្លួនជាអ្នកសុចរិត។ ភាពខ្មាសអៀនបានជន់ជោរក្នុងចិត្តខ្ញុំ។ ក្នុងការស្វែងរក “ខុសត្រូវ” នៅថ្ងៃនោះ ខ្ញុំមិនបានឈប់បង្អង់ទាល់តែសោះ ដើម្បីពិចារណា អំពីផលប៉ះពាល់ដែលពាក្យសម្តីពេញដោយកំហឹងរបស់ខ្ញុំ អាចមានមកលើនាង ក្នុងការងារដ៏ពិបាករបស់នាង។ កំហុសនេះបាននាំឲ្យខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង។ គំលាតរវាងការប្រព្រឹត្ត និងហេតុផលរបស់យើង គឺជាប្រធានបទ ដែលកណ្ឌគម្ពីរយ៉ាកុបបានលើកមកនិយាយផងដែរ។ បទគម្ពីរយ៉ាកុប ១:១៩-២០ បានចែងថា “បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ ដ្បិតសេចក្តីកំហឹងរបស់មនុស្ស មិនដែលសំរេចតាមសេចក្តីសុចរិតរបស់ព្រះទេ”។ ក្រោយមក សាវ័កយ៉ាកុបមានប្រសាសន៍ថា…
Read articleព្រះទ្រង់ទតឃើញ យល់ និងយកព្រះទ័យទុកដាក់
ព្រះអម្ចាស់នៃយើងខ្ញុំទ្រង់ធំប្រសើរ ហើយមានឫទ្ធានុភាពក្រៃលែង ឯប្រាជ្ញាញាណរបស់ទ្រង់ក៏យល់គ្រប់ទាំងអស់។ ទំនុកដំកើង ១៤៧:៥ ជួនកាល ការរស់នៅដោយការឈឺចាប់ និងការនឿយហត់ដ៏រាំរ៉ៃ អាចបណ្តាលឲ្យយើងរស់នៅតែម្នាក់ឯងនៅផ្ទះ ហើយមានអារម្មណ៍ឯកោ។ ជាញឹកញាប់ ខ្ញុំមានអារម្មណ៍ថា ព្រះអម្ចាស់ និងអ្នកដទៃមិនអើពើចំពោះខ្ញុំទេ។ ខ្ញុំមានទម្លាប់បណ្តើរឆ្កែរបស់ខ្ញុំ នៅពេលព្រឹកព្រលឹម ហើយក៏បានដើរបណ្តើរអធិស្ឋានបណ្តើរជាប្រចាំ។ នៅពេលព្រឹកមួយនោះ ខ្ញុំមានអារម្មណ៍ពិបាកយ៉ាងខ្លាំង។ ខ្ញុំក៏បានឃើញបាឡុងហោះពីចម្ងាយ។ មនុស្សដែលកំពុងជិះបាឡុងហោះ អាចគយគន់ទេសភាពរបស់តំបន់ដែលខ្ញុំរស់នៅ ពីលើមក តែពួកគេមិនអាចមើលខ្ញុំឃើញទេ។ ខណៈពេលដែលខ្ញុំបន្តដើរទៅមុខទៀត កាត់តាមផ្ទះអ្នកជិះខាងខ្ញុំ ខ្ញុំក៏បានដកដង្ហើមធំ។ តើមានមនុស្សប៉ុន្មាននាក់ នៅក្នុងផ្ទះទាំងនោះ ដែលមានអារម្មណ៍ថា ខ្លួនជាមនុស្សគ្មានតម្លៃ ហើយគេមើលរំលង? ខណៈពេលដែលខ្ញុំបន្តដើរទៅមុខ ខ្ញុំក៏បានទូលសូមព្រះ នូវឱកាសដើម្បីបង្ហាញឲ្យអ្នកជិតខាងខ្ញុំបានដឹងថា ខ្ញុំយកចិត្តទុកដាក់ចំពោះពួកគេ ហើយព្រះអង្គក៏យកព្រះទ័យទុកដាក់ចំពោះពួកគេផងដែរ។ ព្រះទ្រង់បានកំណត់ចំនួនផ្កាយនៅលើមេឃ ពេលដែលព្រះអង្គមានបន្ទូលឲ្យផ្កាយទាំងអស់នោះកើតមានឡើង។ ព្រះអង្គដាក់ឈ្មោះឲ្យផ្កាយនីមួយៗ(ទំនុកដំកើង ១៤៧:៤)។ ការនេះបង្ហាញថា ព្រះអង្គយកព្រះទ័យទុកដាក់ចំពោះភាពតូចល្អិតបំផុត។ ព្រះអង្គមានកម្លាំង ព្រះប្រាជ្ញាញាណ និងចំណេះដឹង ដែលគ្មានដែនកំណត់ ក្នុងពេលអតីតកាល បច្ចុប្បន្ន និងពេលអនាគត(ខ.៥)។ ព្រះទ្រង់ស្តាប់ឮសម្លេងស្រែកយំដ៏អស់សង្ឃឹម ហើយទតឃើញទឹកភ្នែកដែលស្រក់ចុះមកយ៉ាងស្ងាត់ស្ងៀម ខណៈពេលដែលទ្រង់កត់សំគាល់ឃើញអ្នកផ្សេងទៀតស្កប់ចិត្ត និងសើចសប្បាយ។ ព្រះទ្រង់ទតមើល…
Read articleរូបព្រះដែលគេបានលួច
ពីព្រោះឯងមានអំណាចចំពោះព្រះ ហើយនឹងមនុស្ស ក៏បានឈ្នះផង។ លោកុប្បត្តិ ៣២:២៨ មានរូបចម្លាក់មួយ ជារូបព្រះប្រចាំគ្រួសារ ត្រូវគេលួចពីស្រ្តីម្នាក់ ឈ្មោះអេឃូវ៉ា(Ekuwa)។ នាងក៏បានទៅប្តឹងប៉ូលិស។ ប៉ូលិសក៏បានអញ្ជើញនាងឲ្យទៅមើលរូបចម្លាក់មួយ ដែលពួកគេបានរកឃើញ។ ពួកគេសួរនាងថា “តើនេះជារូបចម្លាក់របស់អ្នកឬ?” នាងក៏បានឆ្លើយយ៉ាងសោកសៅថា “ទេ ព្រះរបស់ខ្ញុំធំ និងស្អាតជាងនេះ”។ មនុស្សជាតិបានព្យាយាមឆ្លាក់រូបព្រះ ទៅតាមការយល់ដឹងរបស់ខ្លួន ដោយសង្ឃឹមថា ព្រះដែលមនុស្សបង្កើត នឹងការពារពួកគេ។ ហេតុនេះហើយបានជាភរិយារបស់លោកយ៉ាកុប គឺនាងរ៉ាជែលបានលួចរូបព្រះប្រចាំគ្រួសាររបស់ឪពុកនាង ខណៈពេលដែលពួកគេគេចខ្លួន(លោកុប្បត្តិ ៣១:១៩)។ តែព្រះទ្រង់បានដាក់ព្រះហស្តព្រះអង្គ នៅលើលោកយ៉ាកុប ទោះនាងកំពុងលាក់រូបព្រះក្នុងជំរុំរបស់គាត់ក៏ដោយ(ខ.៣៤)។ ក្រោយមក នៅក្នុងការធ្វើដំណើរដដែលនោះ លោកយ៉ាកុបក៏បានបោកចំបាប់ជាមួយ “បុរសម្នាក់”(៣២:២៤)។ គាត់ប្រាកដជាបានយល់ថា គូរប្រកួតរបស់គាត់ មិនមែនជាមនុស្សធម្មតាទេ ព្រោះនៅពេលថ្ងៃរះ លោកយ៉ាកុបក៏បានទទូចថា “ខ្ញុំមិនឲ្យលោកទៅទេ ទាល់តែបានឲ្យពរដល់ខ្ញុំសិន”(ខ.២៦)។ បុរសនោះក៏បានប្តូរឈ្មោះគាត់ ទៅជា អ៊ីស្រាអែលវិញ (មានន័យថា “បោកចំបាប់ជាមួយព្រះ”) ហើយក៏បានឲ្យពរគាត់(ខ.២៨-២៩)។ លោកយ៉ាកុបក៏បានហៅកន្លែងនោះថា ព្នីអែល(មានន័យថា “ព្រះភ័ក្ត្រព្រះ”) ដ្បិតគាត់នឹកថា “អញបានឃើញព្រះនៅប្រទល់មុខ ហើយជីវិតអញបានគង់វង្សនៅ”(ខ.៣០)។ ព្រះអង្គជាព្រះពិតដែលធំជាង និងស្រស់ស្អាតជាងរូបព្រះ…
Read articleទឹករស់សម្រាប់វិញ្ញាណដែលស្រេក
ពេលណាបានស្គាល់ព្រះគុណរបស់ព្រះគ្រីស្ទ ជីវិតរបស់យើងនឹងមិននៅដដែលឡើយ។ នៅថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹងចែកចាយ អំពីជនក្រៅសង្គមម្នាក់ដែលបានស្គាល់ព្រះយេស៊ូវ ហើយក៏បានរកឃើញភាពស្កប់ស្កល់ក្នុងជម្រៅចិត្តនាង។ អត្ថបទ កាលព្រះយេស៊ូវកំពុងគង់នៅមាត់អណ្តូង មានស្ត្រីសាសន៍សាម៉ារីម្នាក់បានមកដងទឹក។ ហើយព្រះអង្គមានបន្ទូលទៅនាងថា “សូមឲ្យខ្ញុំផឹកផង”។ នាងក៏ទូលថា “លោកជាសាសន៍យូដា ម្តេចឡើយក៏លោកសូមទឹកខ្ញុំពិសារ ដែលខ្ញុំជាស្រីសាសន៍សាម៉ារីដូច្នេះ (នេះដ្បិតសាសន៍យូដាមិនដែលប្រកបនឹងសាសន៍សាម៉ារីទេ)”។ ព្រះយេស៊ូវក៏បានឆ្លើយតបនាងថា “បើសិនជានាងបានស្គាល់អំណោយទាននៃព្រះ និងអ្នកដែលនិយាយនឹងនាងថា សូមឲ្យខ្ញុំផឹកផង នោះនាងនឹងបានសូមពីអ្នកនោះវិញ រួចអ្នកនោះនឹងឲ្យទឹករស់ដល់នាង”។ ស្ត្រីនោះក៏ទូលទ្រង់ថា “លោកម្ចាស់ លោកគ្មានអ្វីនឹងដងទេ ហើយអណ្តូងក៏ជ្រៅផង ដូច្នេះ លោកបានទឹករស់នោះពីណាមក”។ យើងឃើញថា មូលហេតុដែលយើងមិនចូលទៅរកព្រះ អស់ពីចិត្ត ដើម្បីស្វែងរកបំណងព្រះទ័យព្រះអង្គឲ្យបានច្បាស់លាស់ គឺដោយសារ យើងមិនបានគិតថា ព្រះអង្គមានឧបករណ៍គ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការយើង។ ពេលខ្ញុំមានជំងឺ ខ្ញុំនឹងទៅរកវេជ្ជបណ្ឌិតដែលមានសញ្ញាប័ត្រ មានជំនាញ និងឧបករណ៍ដែលអាចព្យាបាលខ្ញុំ។ ស្រ្តីនោះកំពុងតែសួរព្រះអង្គថា តើព្រះទ្រង់អាចធ្វើអ្វីសម្រាប់ខ្ញុំ? ខ្ញុំមិនដឹងថា លោកគ្រូកំពុងតែនិយាយអំពីទឹករស់អ្វីទេ។ តើលោកគ្រូសាសន៍យូដាអាចធ្វើដូចអ្វីដែលបាននិយាយឬទេ? លោកគ្រូចង់ឲ្យទឹករស់ខ្ញុំផឹក តែលោកគ្រូមិនមានអ្វីដងទឹកទេ ហើយអណ្តូងក៏ជ្រៅទៀត។ ពេលយើងចូលមករកព្រះអង្គ តើយើងកំពុងតែទូលព្រះអង្គថា…
Read article