ព្រះទ្រង់មានព្រះជន្មរស់ឡើងវិញដើម្បីយើងរាល់គ្នា
នាងបែរខ្លួនទៅទូលទ្រង់ ជាភាសាហេព្រើរថា រ៉ាបូនី ដែលស្រាយថា លោកគ្រូអើយ។ យ៉ូហាន ២០:១៦ បងប្អូនប្រុសពីរនាក់បានបែកគ្នា បន្ទាប់ពីមានគេយកទៅចិញ្ចឹម។ ប៉ុន្តែ ជិត២០ឆ្នាំក្រោយមក ការធ្វើតេស្តDNA ក៏បានជួយពួកគេឲ្យជួបជុំគ្នាវិញ។ ពេលខេរិន(Kieron) ផ្ញើសារទៅវីនសិន(Vincent) ជាបុរសដែលគាត់ជឿថា ជាបងប្អូនគាត់ វីនសិនគិតថា តើអ្នកផ្ញើសារមកគាត់ ជានរណា? ពេលដែលខេរិនសួរគាត់ អំពីឈ្មោះពីកំណើតរបស់គាត់ គាត់ក៏បានឆ្លើយថា គាត់ឈ្មោះ “ថាយល័រ”។ បន្ទាប់មក គាត់ក៏បានដឹងថា វិនសិនជាបងប្អូនបង្កើតរបស់គាត់ គឺដោយសារឈ្មោះពីកំណើតរបស់វិនសិន។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសារៈសំខាន់នៃតួនាទីរបស់ឈ្មោះ ក្នុងរឿងព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ។ នាងម៉ារា អ្នកស្រុកម៉ាដាឡា បានមកផ្នូររបស់ព្រះអង្គ ហើយក៏បានយំ ពេលដែលនាងមិនឃើញព្រះសពព្រះអង្គ នៅក្នុងផ្នូរ។ ព្រះយេស៊ូវក៏បានសួរនាងថា “នាងអើយ ហេតុអ្វីបានជាយំ នាងរកអ្នកណា?”(យ៉ូហាន ២០:១៥)។ ពេលនោះ នាងមិនស្គាល់ព្រះអង្គទេ ទាល់តែព្រះអង្គបានមានបន្ទូលហៅឈ្មោះនាងថា “ម៉ារាអើយ”(ខ.១៦)។ នោះនាងបែរខ្លួនទៅទូលទ្រង់ ជាភាសាហេព្រើរថា “រ៉ាបូនី” ដែលស្រាយថា “លោកគ្រូអើយ”(ខ.១៦)។ ការឆ្លើយតបរបស់នាង បានបង្ហាញចេញនូវក្តីអំណររបស់អ្នកជឿព្រះយេស៊ូវ នៅពេលព្រឹកថ្ងៃព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ…
Read articleអ្នកស្វែងរកសេចក្តីពិត
គួរគប្បីឲ្យខ្ញុំសរសេរផ្ញើមកជូនលោកដោយលំដាប់ដែរ ឱព្រះតេជព្រះគុណថេវភីលអើយ ដ្បិតខ្ញុំបានពិនិត្យពីរឿងទាំងនោះ តាំងតែពីដើមរៀងមក ដោយហ្មត់ចត់ហើយ។ លូកា ១:៣ ស្រ្តីម្នាក់បានប្រាប់ខ្ញុំ អំពីការមិនចុះសម្រុង ដែលកំពុងតែធ្វើឲ្យមានការបែកបាក់ ក្នុងពួកជំនុំរបស់គាត់។ ខ្ញុំក៏បានសួរគាត់ថា “តើពួកគាត់មិនចុះសម្រុងរឿងអ្វី?” គាត់ថា “ ពួកគេប្រកែកគ្នា ដោយសារក្នុងចំណោមពួកគេ មានអ្នកខ្លះប្រកែកថា ផែនដីមានរាងសំប៉ែត មិនមែនមូលទេ”។ ពីរបីខែក្រោយមក ព័ត៌មានបានផ្សាយថា មានបុរសគ្រីស្ទានម្នាក់ បានសម្រុកចូលក្នុងភោជនីដ្ឋានមួយ ប្រដាប់ដោយកាំភ្លើង ដើម្បីសង្គ្រោះក្មេងៗ ដែលគាត់បានសន្និដ្ឋានថា គេកំពុងធ្វើបាបក្មេងៗទាំងនោះ នៅក្នុងបន្ទប់ខាងក្រោយ។ ភោជនីយដ្ឋាននោះមិនមានបន្ទប់ខាងក្រោយទេ ហើយប៉ូលិសក៏បានចាប់ខ្លួនបុរសនោះ។ ក្នុងករណីទាំងពីរនេះ ពួកគេសុទ្ធតែជឿ និងធ្វើនូវរឿងចម្លែកៗ ដោយសារពួកគេបានទទួលការបង្រៀនប្លែក អំពីរឿងអាថ៌កំបាំង នៅតាមបណ្ដាញអ៊ីនធឺណិត។ ព្រះទ្រង់បានត្រាស់ហៅអ្នកជឿព្រះអង្គ ឲ្យធ្វើជាពលរដ្ឋល្អ(រ៉ូម ១៣:១-៧) ហើយពលរដ្ឋល្អមិនផ្សព្វផ្សាយព័ត៌មានក្លែងក្លាយឡើយ។ នៅសម័យលោកលូកា មានពាក្យចចាមអារ៉ាមជាច្រើន ដែលបាននិយាយអំពីព្រះយេស៊ូវ(លូកា ១:១) ដែលក្នុងចំណោមនោះ មានខ្លះមិនមែនជាព័ត៌មានពិតទេ។ លោកលូកាមិនមែនចេះតែផ្សព្វផ្សាយបន្ត អំពីរឿងដែលគាត់បានឮនោះទេ គឺគាត់បានទៅធ្វើការស៊ើបអង្កេត ដោយទៅជជែកជាមួយស្មរបន្ទាល់(ខ.២) និង “ពិនិត្យពីរឿងទាំងនោះ តាំងតែពីដើមរៀងមក ដោយហ្មត់ចត់”(ខ.៣)…
Read articleស្វែងរកការប្រោសឲ្យជា
ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង។ អេសាយ ៦១:១ ខាសិន(Carson) ចូលចិត្តដំណើរកម្សាន្តនៅក្រៅផ្ទះណាស់ ដែលមានដូចជាការទៅស្ទូចត្រី បរបាញ់សត្វ ជិះម៉ូតូត្រៃ និងជិះក្តារំអិល។ តែមានពេលមួយ គាត់មានគ្រោះថ្នាក់ក្នុងការបើកបរម៉ូតូ ហើយក៏បានពិការមួយកំណាត់ខ្លួន ចុះពីទ្រូងមកក្រោម។ មិនយូរប៉ុន្មានគាត់ក៏មានជំងឺធ្លាក់ទឹកចិត្ត ហើយគាត់មិនសូវមានសង្ឃឹមសម្រាប់ពេលអនាគតទេ។ បន្ទាប់មក នៅថ្ងៃមួយ មិត្តភក្តិគាត់ខ្លះបាននាំគាត់ទៅបរបាញ់សត្វម្តងទៀត។ នៅពេលនោះ គាត់ក៏បានភ្លេចគិតអំពីរបួសរបស់គាត់ ហើយក៏បានអរសប្បាយនឹងភាពស្រស់ស្អាតនៅជុំវិញខ្លួនគាត់។ បទពិសោធន៍នេះបាននាំឲ្យគាត់ជាសះស្បើយក្នុងចិត្ត ហើយបណ្តាលចិត្តគាត់ឲ្យមានគោលបំណងថ្មីមួយ សម្រាប់ជីវិត គឺដើម្បីនាំអ្នកដែលមានបញ្ហាដូចគាត់ ទៅទទួលបទពិសោធន៍ដូចនេះផងដែរ តាមរយៈអង្គការមិនរកប្រាក់ចំណេញមួយ ឈ្មោះ ការប្រម៉ាញ់ដើម្បីការប្រោសឲ្យជា។ គាត់ថា គ្រោះថ្នាក់ដែលគាត់បានជួបគឺជាព្រះពរ ដែលបានលាក់មុខ … សព្វថ្ងៃនេះ គាត់អាចធ្វើការល្អសម្រាប់អ្នកដទៃ ដោយអំណរ។ គាត់មានចិត្តរំភើបរីករាយ ដែលបានផ្តល់កន្លែងសម្រាកព្យាបាលដល់ជនពិការដែលពិបាកផ្លាស់ទី និងអ្នកថែទាំជនពិការ ដើម្បីឲ្យពួកគេរកឃើញការប្រោសឲ្យជា។ ហោរាអេសាយបានថ្លែងទំនាយ អំពីការយាងមកវិញ របស់ព្រះមួយអង្គ ដែលនាំការប្រោសឲ្យជា ដល់មនុស្សដែលមានចិត្តសង្រេង(អេសាយ ៦១) និង “កម្សាន្តចិត្តអស់អ្នកដែលសោយសោក”(ខ.១-២)។ បន្ទាប់ពីព្រះយេស៊ូវបានអានខគម្ពីរនេះ ក្នុងសាលាប្រជុំ ក្នុងស្រុកកំណើតទ្រង់ហើយ ព្រះអង្គក៏បានមានបន្ទូលថា “នៅថ្ងៃនេះ បទគម្ពីរនេះបានសំរេចនៅត្រចៀកអ្នករាល់គ្នាហើយ”(លូកា…
Read articleចិត្តដែលដឹងគុណ
តើឃើញមានតែសាសន៍ដទៃ១នេះ វិលមកសរសើរដល់ព្រះទេឬ? លូកា ១៧:១៨ មានពេលមួយ លោកហ៊ែនស៊ល ផាចមឹន(Hansle Parchment) ស្ថិតក្នុងស្ថានភាពទាល់ច្រក។ គាត់បានឡើងជិះឡានក្រុង ទៅចូលរួមប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រាត់ ក្នុងការប្រកួតកីឡាអូឡាំពិច នៅទីក្រុងតូក្យូ តែបានទៅដល់ទីកន្លែងខុស។ តែអរព្រះគុណព្រះអង្គគាត់បានជួបកញ្ញាទ្រីចាណា ស្តូកូវិច(Trijana Stojkovic) ជាអ្នកស្ម័គ្រចិត្តជួយអ្នកចូលរួមការប្រកួត នៅថ្ងៃនោះ។ នាងក៏បានឲ្យលុយគាត់ខ្លះ ដើម្បីជិះឡានតាក់ស៊ី។ លោកផាចមឹន ក៏បានទៅដល់កន្លែងប្រកួតទាន់ពេល ហើយទីបំផុត គាត់ទទួលបានមេដាយមាស ក្នុងការប្រកួតរត់ផ្លោះឧបសគ្គចម្ងាយ១១០ម៉ែត្រ។ ក្រោយមក គាត់ក៏បានត្រឡប់ទៅរកកញ្ញាស្តូកូវិចវិញ ហើយក៏បានអរគុណនាង ដែលបានបង្ហាញចិត្តសប្បុរសចំពោះគាត់។ ក្នុងបទគម្ពីរលូកាជំពូក១៧ យើងឃើញថា សាសន៍សាម៉ារីដែលកើតឃ្លង់ បានវិលត្រឡប់មកអរព្រះគុណព្រះយេស៊ូវ បន្ទាប់ពីព្រះអង្គបានប្រោសគាត់ឲ្យជា(ខ.១៥-១៦)។ ព្រះយេស៊ូវបានយាងចូលភូមិមួយ ហើយក៏បានជួបមនុស្សកើតឃ្លង់១០នាក់។ ពួកគេសុទ្ធតែបានសូមឲ្យព្រះអង្គប្រោសពួកគេឲ្យជា ហើយក៏បានទទួលការប្រោសឲ្យជាពីព្រះអង្គ ដោយព្រះគុណ និងព្រះចេស្តា។ ពួកគេទាំង១០នាក់មានការសប្បាយចិត្ត ដែលបានទទួលការប្រោសឲ្យជា។ មានតែម្នាក់ទេដែលបានត្រឡប់មកព្រះយេស៊ូវវិញ ដើម្បីបង្ហាញចេញនូវការដឹងគុណ។ គាត់ក៏បាន “វិលមកវិញ ទាំងសរសើរដំកើងព្រះ ដោយសំឡេងជាខ្លាំង គាត់ទំលាក់ខ្លួនផ្កាប់មុខ នៅទៀបព្រះបាទព្រះយេស៊ូវ ទាំងអរព្រះគុណដល់ទ្រង់ផង”(ខ.១៥-១៦)។ ជារៀងរាល់ថ្ងៃ យើងបានដកពិសោធន៍នឹងព្រះពរព្រះ តាមរបៀបជាច្រើន។…
Read articleព្រះគុណ ដែលនាំមកនូវការផ្លាស់ប្រែ
ម៉ូសេមានសេចក្តីភិតភ័យណាស់ ដោយគិតថា ការនោះប្រាកដជាគេដឹងហើយ។ និក្ខមនំ ២:១៤ បុរសម្នាក់បានប្រព្រឹត្តអំពើឧក្រិដ្ឋដ៏តក់ស្លុត ហើយគាត់ក៏ត្រូវគេកាត់ទោសឲ្យជាប់គុកអស់មួយជីវិត។ នៅឆ្នាំបន្ទាប់ បុរសនោះ បានចាប់ផ្តើមមានការប្រោសឲ្យជាខាងផ្លូវចិត្ត និងខាងវិញ្ញាណ នៅក្នុងការជាប់ឃុំខ្លួនដាច់ដោយឡែកពីអ្នកដទៃ។ ការនោះបាននាំឲ្យគាត់ប្រែចិត្តចេញពីអំពើបាប ហើយមានការប្រកបទាក់ទងជាមួយព្រះយេស៊ូវឡើងវិញ។ សព្វថ្ងៃនេះ គេបានអនុញ្ញាតឲ្យគាត់មានទំនាក់ទំនងខ្លះៗជាមួយអ្នកទោសដទៃទៀត។ ហើយដោយសារព្រះគុណព្រះ តាមរយៈការធ្វើបន្ទាល់របស់គាត់ អ្នកទោសខ្លះក៏បានទទួលព្រះយេស៊ូវ ជាព្រះអង្គសង្គ្រោះ ដោយរកឃើញការអត់ទោសបាបក្នុងព្រះអង្គ។ លោកម៉ូសេត្រូវបានគេទទួលស្គាល់ថា ជាបុរសនៃសេចក្តីជំនឿដ៏អស្ចារ្យ តែកាលពីមុន គាត់ក៏ធ្លាប់បានប្រព្រឹត្តបទឧក្រិដ្ឋដ៏តក់ស្លុត។ កាលនោះ លោកបានឃើញសាសន៍អេស៊ីព្ទម្នាក់ កំពុងតែវាយសាសន៍ហេព្រើរម្នាក់ ដែលជាសាច់ញាតិ នោះលោកក្រឡេកមើលណេះ មើលណោះឃើញថា គ្មានអ្នកណាសោះ ក៏សំឡាប់សាសន៍អេស៊ីព្ទនោះ កប់ក្នុងខ្សាច់ចោលទៅ(និក្ខមនំ ២:១១-១២)។ ទោះគាត់បានប្រព្រឹត្តអំពើបាបនេះហើយក្តី ព្រះទ្រង់មិនបានបោះបង់ចោលអ្នកបម្រើម្នាក់នេះ ដែលមិនល្អឥតខ្ចោះនោះឡើយ។ ក្រោយមក ព្រះអង្គក៏បានជ្រើសរើសលោកម៉ូសេ ឲ្យរំដោះរាស្រ្តព្រះអង្គ ចេញពីការសង្កត់សង្កិន(៣:១០)។ បទគម្ពីររ៉ូម ៥:១៤ បានចែងថា “ចាប់តាំងពីលោកអ័ដាម ដរាបដល់លោកម៉ូសេ នោះសេចក្តីស្លាប់បានសោយរាជ្យ លើទាំងពួកអ្នកដែលធ្វើបាប”។ តែក្នុងខបន្ទាប់ សាវ័កប៉ុលបានលើកឡើងថា “ព្រះគុណព្រះ” ជួយឲ្យយើងអាចផ្លាស់ប្រែ និងផ្សះផ្សាជាមួយព្រះអង្គបាន ទោះយើងមានបាបពីអតីតកាលដូចម្តេចក៏ដោយ(ខ.១៥-១៦)។…
Read articleធ្វើការដោយការអធិស្ឋាន
យ៉ូសាផាតទ្រង់ក៏ភ័យខ្លាច ហើយតាំងព្រះទ័យស្វែងរកព្រះយេហូវ៉ា ទ្រង់ប្រកាសប្រាប់ឲ្យមានការតមអត់ នៅពេញក្នុងស្រុកយូដា។ ២របាក្សត្រ ២០:៣ ពេលដែលកូនប្រុសខ្ញុំត្រូវការការព្យាបាល ដោយការវះកាត់សន្លាក់ ខ្ញុំអរព្រះគុណព្រះអង្គ ដែលបានប្រទានវេជ្ជបណ្ឌិត ដ៏ល្អ សម្រាប់ធ្វើការវះកាត់នៅថ្ងៃនោះ។ វេជ្ជបណ្ឌិតដែលជិតដល់ពេលចូលនិវត្តន៍រូបនោះ បានធានាយើងថា គាត់បានជួយព្យាបាលមនុស្សរាប់ពាន់នាក់ ដែលមានបញ្ហាដូចកូនប្រុសខ្ញុំ។ ជាងនេះទៅទៀត មុនពេលគាត់ចាប់ផ្តើមការវះកាត់ គាត់បានអធិស្ឋាន សូមព្រះអង្គប្រទានលទ្ធផលល្អ។ ហើយខ្ញុំអរព្រះគុណព្រះអង្គ ដែលបានប្រទានពរឲ្យការវះកាត់ជោគជ័យ។ ស្តេចយ៉ូសាផាត ជាអ្នកដឹកនាំប្រទេសដែលមានបទពិសោធន៍បានអធិស្ឋានផងដែរ ក្នុងអំឡុងពេលដែលមានគ្រោះវិបត្តិ។ ប្រទេសបីបានរួមគ្នាទាស់នឹងទ្រង់ ហើយពួកគេនឹងលើកទ័ពមកវាយប្រហាររាស្រ្តទ្រង់។ ទោះទ្រង់មានបទពិសោធន៍ជាង២ទសវត្សរ៍ក៏ដោយ ក៏ទ្រង់បានសម្រេចព្រះទ័យទូលសូមព្រះទ្រង់បង្ហាញផ្លូវ។ ទ្រង់ក៏បានអធិស្ឋានថា “យើងរាល់គ្នាអំពាវនាវដល់ទ្រង់ ក្នុងសេចក្តីវេទនារបស់យើង នោះទ្រង់នឹងព្រមទទួល ហើយនឹងជួយសង្គ្រោះយើង” (២របាក្សត្រ ២០:៩)។ ទ្រង់ក៏បានទូលសូមការដឹកនាំពីព្រះអម្ចាស់ យ៉ាងដូចនេះថា “យើងខ្ញុំក៏មិនដឹងធ្វើដូចម្តេចដែរ ប៉ុន្តែភ្នែកយើងខ្ញុំទន្ទឹងមើលតែទ្រង់ទេ”(ខ.១២)។ ការដែលស្តេចយ៉ូសាផាតបន្ទាបខ្លួន ក្នុងការស្វែងរកដំណោះស្រាយ គឺបានបើកព្រះទ័យទ្រង់ ឲ្យទទួលជំនួយពីព្រះអម្ចាស់ ដែលមានដូចជាការលើកទឹកចិត្ត និងការធ្វើអន្តរាគមន៍របស់ព្រះអង្គ(ខ.១៥-១៧,២២)។ ទោះយើងមានបទពិសោធន៍ច្រើន នៅក្នុងផ្នែកណាក៏ដោយ ក៏ការអធិស្ឋានសូមជំនួយពីព្រះអង្គ ជួយយើងមានទម្លាប់ពឹងផ្អែកលើព្រះអង្គ។ គឺបានរំឭកយើងថា ព្រះអង្គជ្រាបអំពីបញ្ហារបស់យើង លើសពីលទ្ធភាពដែលយើងអាចដឹង ហើយក៏គ្រប់គ្រងបញ្ហាយើងទាំងស្រុង។ ការនេះក៏បានជួយយើងឲ្យមានការបន្ទាបខ្លួន…
Read article