ស្រឡាញ់ដូចព្រះយេស៊ូវ
ពួកកូនតូចៗ អើយ យើងមិនត្រូវស្រឡាញ់ ដោយពាក្យសំដី ឬដោយបបូរមាត់ប៉ុណ្ណោះឡើយ គឺដោយការប្រព្រឹត្ត និងសេចក្តីពិតវិញ។ ១យ៉ូហាន ៣:១៨ មានយុវជនម្នាក់ពាក់អាវតានុយខោជើងវែង កំពុងអង្គុយនៅលើបង់រង់ចាំរថភ្លើង នៅស្ថានីយរថភ្លើង ក្នុងទីក្រុងអាត្លានតា រដ្ឋចចជា ។ មើលទៅគាត់ដូចពិបាកចងក្រវ៉ាត់ករ។ ឃើញដូចនោះ ដូនចាស់ម្នាក់ក៏បានលើកទឹកចិត្តស្វាមីរបស់ខ្លួន ឲ្យទៅជួយគាត់។ ពេលដែលតាចាស់អង្គុយចុះ ហើយចាប់ផ្តើមបង្រៀនយុវជននោះឲ្យចេះចងក្រវ៉ាត់ករ មានមនុស្សម្នាក់បានថតរូបអ្នកទាំងបី ក្នុងពេលនោះ។ ពេលដែលមនុស្សរាប់លាននាក់ក៏បានឃើញរូបថតនោះ នៅក្នុងបណ្ដាញសង្គម មនុស្សជាច្រើនក៏បានចែករំលែករូបភាពនោះបន្ត និងបញ្ចេញយោបល់ផ្សេងៗ អំពីអំណាចនៃអំពើសប្បុរសធម៌ ដោយមិនបានព្រៀងទុក។ សម្រាប់អ្នកជឿព្រះយេស៊ូវ អំពើសប្បុរសដល់អ្នកដទៃ គឺបានឆ្លុះបញ្ចាំង អំពីការយកព្រះទ័យទុកដាក់ ដោយការលះបង់ ដែលព្រះទ្រង់បានបង្ហាញមនុស្សដូចយើង។ អំពើសប្បុរសធម៌ជាការបង្ហាញចេញនូវសេចក្តីស្រឡាញ់របស់ព្រះ និងការអ្វីដែលព្រះអង្គសព្វព្រះទ័យឲ្យសិស្សព្រះអង្គធ្វើ គឺ “ត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក”(១យ៉ូហាន ៣:១១)។ សាវ័កយ៉ូហានបានប្រៀបប្រដូចការស្អប់បងប្អូនរបស់ខ្លួន ទៅនឹងការសម្លាប់មនុស្ស(ខ.១៥)។ ហើយបន្ទាប់មក គាត់ក៏បានបកស្រាយថា ព្រះគ្រីស្ទគឺជាគំរូនៃសេចក្តីស្រឡាញ់(ខ.១៦)។ សេចក្តីស្រឡាញ់ដែលមិនគិតប្រយោជន៍ផ្ទាល់ខ្លួន មិនចាំបាច់ត្រូវមានការបង្ហាញការលះបង់ដ៏លើសលប់ណាមួយនោះឡើយ។ សេចក្តីស្រឡាញ់ដែលមិនអាត្មានិយម គឺគ្រាន់តែតម្រូវឲ្យយើងទទួលស្គាល់ តម្លៃរបស់មនុស្សទាំងអស់ ដោយចាត់ទុកតម្រូវការរបស់ពួកគេជាសំខាន់ជាងតម្រូវការរបស់យើង គឺមនុស្សដែលព្រះបានបង្កើតឲ្យដូចរូបអង្គទ្រង់។ ពេលណាយើងយកចិត្តទុកដាក់ចំពោះតម្រូវការរបស់អ្នកដទៃ ហើយធ្វើអ្វីដែលយើងអាចធ្វើបាន ដើម្បីជួយពួកគេ…
Read articleអំណាចនៃការអត់ទោស
ដ្បិតឱព្រះអម្ចាស់អើយ ទ្រង់ល្អ ទ្រង់បំរុងតែនឹងអត់ទោស ក៏មានសេចក្តីសប្បុរសជាបរិបូរ ចំពោះអស់អ្នកណាដែលអំពាវនាវដល់ទ្រង់។ ទំនុកដំកើង ៨៦:៥ កាលពីឆ្នាំ២០២១ មានព័ត៌មានមួយបានផ្សាយថា បេសកជន១៧នាក់ ត្រូវជនពាលមួយក្រុមចាប់ជំរិត។ ពួកជនពាលបានគំរាមថា នឹងសម្លាប់បេសកជនមួយក្រុមនេះ(រាប់បញ្ចូលទាំងក្មេងៗផង) បើសិនជាពួកគេមិនបានទទួលប្រាក់លោះទេនោះ។ រឿងមិនគួរឲ្យជឿក៏បានកើតឡើង ពេលដែលបេសកជនទាំងអស់បានរត់គេចខ្លួន ឬត្រូវគេដោះលែង ឲ្យមានសេរីភាពឡើងវិញ។ បន្ទាប់ពីបានទៅដល់កន្លែងសុវត្ថិភាពហើយ ពួកគេក៏បានផ្ញើសារមួយ ទៅពួកចាប់ជំរិតទាំងនោះថា “ព្រះយេស៊ូវបានបង្រៀនយើងខ្ញុំ តាមរយៈព្រះបន្ទូល និងគំរូរបស់ព្រះអង្គថា អំណាចនៃសេចក្តីស្រឡាញ់ដែលមានការអត់ទោស គឺខ្លាំងជាងសេចក្តីសម្អប់ដែលមានអំពើហិង្សា។ ដូចនេះ យើងខ្ញុំបានអត់ឱនទោសឲ្យក្រុមរបស់អ្នកហើយ”។ ព្រះយេស៊ូវបានមានបន្ទូលច្បាស់ថា ការអត់ទោសមានអំណាចណាស់។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “ដ្បិតបើអ្នករាល់គ្នាអត់ទោសចំពោះការរំលងច្បាប់ ដែលមនុស្សលោកប្រព្រឹត្តធ្វើ នោះព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងអត់ទោសឲ្យអ្នករាល់គ្នាដែរ”(ម៉ាថាយ ៦:១៤)។ ក្រោយមក ពេលសាវ័កពេត្រុសសួរព្រះអង្គថា គាត់ត្រូវអត់ទោសឲ្យគេប៉ុន្មានដង ព្រះអង្គក៏បានមានបន្ទូលឆ្លើយថា “ខ្ញុំមិនថា ឲ្យអ្នកអត់ទោសត្រឹមតែ៧ដងទេ គឺដល់៧ចិតសិបដងទៅទៀត”(១៨:២២ មើល ខ.២១-៣៥)។ ហើយនៅលើឈើឆ្កាង ព្រះអង្គក៏បានបង្ហាញចេញនូវការអត់ទោសបាប ដោយអធិស្ឋានថា “ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ”(លូកា ២៣:៣៤)។ ការអត់ទោសដ៏ពេញលេញអាចកើតមាន ពេលណាភាគគីទាំងសង្ខាងបោះជំហានឆ្ពោះទៅរកការប្រោសឲ្យជា…
Read articleការរកឃើញស្នាព្រះហស្តមួយទៀត
អស់ទាំងទីជំរៅនៃផែនដីនៅក្នុងព្រះហស្តទ្រង់ ហើយកំពូលភ្នំទាំងប៉ុន្មាន សុទ្ធតែជារបស់ផងទ្រង់ដែរ។ ទំនុកដំកើង ៩៥:៤ រូងភ្នំគ្រូបេរ៉ា វ៉ូរូនចា មានទីតាំងក្នុងតំបន់របស់ប្រទេសចចជា ជាទឹកដីតភ្ជាប់ទ្វីបអឺរ៉ុប និងអាស៊ី។ រូងភ្នំនេះស្ថិតក្នុងចំណោមរូងភ្នំជ្រៅបំផុត ក្នុងពិភពលោក ដែលគេមិនទាន់បានចូលរុករក។ អ្នករុករកមួយក្រុមបានប្រើឧបករណ៍ស្ទង់ជម្រៅរបស់រូងភ្នំដ៏ងងឹត ដែលគួរឲ្យខ្លាចនេះ ដែលភាគច្រើនមានជម្រៅចុះទៅក្រោម ទៅរកស្រទាប់ក្រោមនៃផែនដី ដល់ជម្រៅ២១៩៧ម៉ែត្រ។ រូងភ្នំផ្សេងទៀតដែលមានលក្ខណៈស្រដៀងរូងភ្នំនេះដែរ ប្រហែល៤រយកន្លែង មានទីតាំងនៅក្នុងតំបន់ផ្សេងទៀតនៃប្រទេសនេះ និងទូទាំងពិភពលោក។ គេតែងតែរកឃើញរូងភ្នំជ្រៅៗជាច្រើនទៀត ដែលមានកំណត់ត្រានូវជម្រៅដែលកាន់តែជ្រៅជាងរូងភ្នំមុនៗ។ ស្នាព្រះហស្តដែលព្រះទ្រង់បានបង្កើត មានភាពអាថ៌កំបាំងជាច្រើន ដែលបន្តបង្ហាញចេញមកឲ្យយើងដឹងម្តងមួយៗ និងបន្ថែមការយល់ដឹងរបស់យើង អំពីចក្រវាលដែលយើងកំពុងតែរស់នៅ ហើយបណ្តាលចិត្តយើងឲ្យឆ្ងល់ អំពីភាពប៉ិនប្រសប់នៃការបង្កើតរបស់ព្រះ នៅលើផែនដី គ្មានអ្វីប្រៀបបាន ដែលព្រះអង្គបានត្រាស់ហៅយើង ឲ្យថែរក្សា(លោកុប្បត្ដិ ១:២៦-២៨)។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងបាននាំយើងរាល់គ្នា ឲ្យ “ឡើងសម្លេងច្រៀងដោយអំណរ” ថ្វាយព្រះអម្ចាស់ ដ្បិតព្រះអង្គធំប្រសើរ(ខ.១)។ ខណៈពេលដែលពិភពលោកអបអរទិវាផែនដី នៅថ្ងៃស្អែក ចូរយើងពិចារណា អំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ។ អ្វីៗទាំងអស់ដែលមានក្នុងភពផែនដី ទោះយើងបានរកឃើញហើយឬនៅ សុទ្ធតែបណ្តាលចិត្តយើងឲ្យក្រាបថ្វាយបង្គំ នៅចំពោះព្រះអង្គ(ខ.៦)។ ព្រះអង្គមិនគ្រាន់តែបានស្គាល់វិសាលភាពដ៏ធំធេងនៃស្នាព្រះហស្តព្រះអង្គប៉ុណ្ណោះទេ តែក៏ស្គាល់ជម្រៅដ៏ជ្រៅបំផុតក្នុងចិត្តយើងផងដែរ។ ពេលខ្លះ យើងឆ្លងកាត់រដូវកាលដ៏ងងឹត និងប្រហែលគួរឲ្យខ្លាច ក្នុងជីវិតយើង…
Read articleបន្តដំណើរទៅមុខជាមួយព្រះយេស៊ូវ
ក៏ខំមមុលឈោងទៅឯសេចក្តីខាងមុខទៀត ទាំងរត់ដំរង់ទៅឯទី ដើម្បីឲ្យបានរង្វាន់នៃការងារដ៏ខ្ពស់របស់ព្រះ ក្នុងព្រះគ្រីស្ទយេស៊ូវ។ ភីលីព ៣:១៣-១៤ ក្នុងការរត់ហាត់ប្រណាំងកាត់ព្រៃ ខ្ញុំបានព្យាយាមស្វែងរកផ្លូវកាត់ ហើយក៏បានរត់តាមផ្លូវ ដែលខ្ញុំមិនដែលស្គាល់។ ពេលនោះ ខ្ញុំមិនដឹងថា ខ្លួនឯងកំពុងតែវង្វេងឬយ៉ាងណាទេ។ ខ្ញុំក៏បានឃើញមនុស្សម្នាក់រត់ចេញពីផ្លូវមួយទៀត ហើយក៏បានសួរគាត់ថា តើខ្ញុំកំពុងរត់តាមផ្លូវត្រូវឬទេ? គាត់ក៏បានឆ្លើយដោយទំនុកចិត្តថា ខ្ញុំកំពុងតែរត់តាមផ្លូវត្រូវហើយ។ ពេលគាត់ឃើញខ្ញុំមានទឹកមុខសង្ស័យ គាត់ក៏បានប្រញាប់ប្រាប់ខ្ញុំ កុំឲ្យព្រួយបារម្ភ ព្រោះគាត់បានសាកល្បងរត់ទៅតាមផ្លូវផ្សេង ដែលសុទ្ធតែជាផ្លូវខុស តែវាមិនអីទេ ព្រោះនេះជាផ្នែកមួយនៃការត់ប្រណាំងរបស់យើង។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការធ្វើដំណើរខាងវិញ្ញាណរបស់ខ្ញុំ។ តើមានពេលប៉ុន្មានដងហើយ ដែលខ្ញុំបានវង្វេងចេញពីព្រះ ធ្លាក់ចូលក្នុងការល្បួង ហើយមានរឿងជាច្រើនបានបង្វែរអារម្មណ៍ខ្ញុំឲ្យងាកចេញពីសេចក្តីពិត? ប៉ុន្តែ ព្រះទ្រង់បានអត់ទោសឲ្យខ្ញុំគ្រប់ពេល ហើយក៏បានជួយខ្ញុំបន្តដំណើរទៅមុខ ដោយដឹងថា ខ្ញុំប្រាកដជានឹងជំពប់ដួលទៀតមិនខាន។ ព្រះទ្រង់ជ្រាបថា យើងងាយនឹងធ្វើដំណើរតាមផ្លូវខុស។ តែព្រះអង្គតែងតែត្រៀមជាស្រេច ដើម្បីអត់ទោសឲ្យយើងម្តងហើយម្តងទៀត បើយើងសារភាពបាប ហើយអនុញ្ញាតឲ្យព្រះវិញ្ញាណព្រះអង្គកែប្រែយើង។ សាវ័កប៉ុលដឹងថា បញ្ហានេះជាផ្នែកមួយនៃការធ្វើដំណើរខាងព្រលឹងវិញ្ញាណរបស់យើង។ គាត់បានដឹងច្បាស់ពីអំពើបាបរបស់គាត់ពីអតីតកាល និងភាពកម្សោយរបស់គាត់ ក្នុងពេលបច្ចុប្បន្ន បានជាគាត់ដឹងថា គាត់មិនទាន់មានភាពល្អឥតខ្ចោះដូចព្រះគ្រីស្ទ ដូចដែលគាត់ចង់បាននោះទេ(ភីលីព ៣:១២)។ តែគាត់មានប្រសាសន៍បន្ថែមទៀតថា “ខ្ញុំភ្លេចសេចក្តីទាំងប៉ុន្មានដែលកន្លងទៅហើយ ក៏ខំមមុលឈោងទៅឯសេចក្តីខាងមុខទៀត ទាំងរត់ដំរង់ទៅឯទី…
Read articleការជួលគេឲ្យធ្វើជាមិត្តភក្តិរបស់អ្នក
គេក៏នឹកថា អញធ្វើការនឿយហត់ ហើយបង្អត់សេចក្តីល្អដល់ព្រលឹងដូច្នេះ នោះតើសំរាប់អ្នកណា? សាស្តា ៤:៨ សម្រាប់មនុស្សជាច្រើននៅទូទាំងពិភពលោក ការរស់នៅកំពុងតែមានភាពឯកោកាន់តែខ្លាំង។ ចំនួនប្រជាជនអាមេរិក ដែលគ្មានមិត្តភក្តិបានកើនឡើង៤ដង ចាប់តាំងពីឆ្នាំ១៩៩០។ នៅប្រទេសខ្លះ ក្នុងទ្វីបអឺរ៉ុប ចំនួនមនុស្សឯកោបានកើនឡើង២០ភាគរយ ហើយចំណែកឯប្រទេសជប៉ុនវិញ មនុស្សចាស់ខ្លះបានដាច់ចិត្តទៅប្រព្រឹត្តអំពើឧក្រិដ្ឋ ដើម្បីឲ្យខ្លួនអាចមានមិត្តភក្តិនៅក្នុងពន្ធធនាគារ។ អ្នកជំនួញមួយចំនួនក៏បាននាំមកនូវ “ដំណោះស្រាយ” មួយ សម្រាប់ការរាតត្បាតនៃជំងឺឯកោនេះ ដោយឲ្យគេជួលមនុស្សម្នាក់ធ្វើជាមិត្តភក្តិ។ គេក៏បានជួលមនុស្សឲ្យធ្វើជាមិត្តភក្តិ ដោយបង់ថ្លៃឈ្នួលក្នុងមួយម៉ោង សម្រាប់ការជួបគ្នានៅហាងកាហ្វេ ដើម្បីជជែកគ្នាលេង ឬរួមដំណើរជាមួយពួកគេទៅពិធីជប់លៀងជាដើម។ គេក៏បានសួរអ្នកស៊ីឈ្នួលម្នាក់ អំពីភ្ញៀវរបស់គាត់។ គាត់ក៏បានឆ្លើយថា ភ្ញៀវរបស់គាត់ជាមនុស្សឯកោ អាយុនៅចន្លោះ៣០ ដល់៤០ឆ្នាំ ជាអ្នកមានការងារធ្វើច្រើនម៉ោងពេក ដល់ថ្នាក់គ្មានពេលបង្កើតមិត្តភាពជាមួយអ្នកដទៃ។ បទគម្ពីរសាស្តាជំពូក៤ បានពិពណ៌នា អំពីមនុស្សម្នាក់ ជាមនុស្សឯកោ ដោយគ្មានកូនប្រុស ឬគ្មានបងប្អូន។ “ការនឿយហត់របស់អ្នកនោះមិនចេះអស់មិនចេះហើយឡើយ ភ្នែកគេក៏មិនបានស្កប់ស្កល់ដោយទ្រព្យសម្បត្តិដែរ”(ខ.៨)។ គេក៏នឹកថា “អញធ្វើការនឿយហត់ ហើយបង្អត់សេចក្តីល្អដល់ព្រលឹងដូច្នេះ នោះតើសំរាប់អ្នកណា”។ យកល្អ គាត់គួរតែស្វែងរកមិត្តភាពដែលនឹងជួយបន្ធូរបន្ថយបន្ទុករបស់គាត៉ ហើយជួយគាត់ ក្នុងពេលដែលគាត់មានបញ្ហា(ខ.៩-១២)។ ព្រោះទីបំផុត ភាពជោគជ័យ ដោយគ្មានមិត្តភាព “គឺគ្មានន័យអ្វីទេ”(ខ.៨)។…
Read articleព្រះទ្រង់មានអំណាចគ្រប់គ្រងមកលើទុក្ខវេទនារបស់យើង
ដោយសារព្រះគម្ពីរប៊ីបបានបង្រៀនថា ព្រះទ្រង់មានអំណាចគ្រប់គ្រងលើអ្វីៗគ្រប់យ៉ាង ហេតុអ្វីគ្រីស្ទបរិស័ទនៅតែរងទុក្ខ? នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្រ្ពោល(R.C. Sproul) សូមធ្វើការបញ្ជាក់ឡើងវិញថា សូម្បីតែសោកនាដកម្មដែលបានកើតឡើង ក៏ព្រះទ្រង់បានប្រើដើម្បីសម្រេចបំណងដ៏ល្អ ដែលទ្រង់មានសម្រាប់រាស្រ្តព្រះអង្គ។ អត្ថបទ អធិបតេយ្យភាពឬអំណាចគ្រប់គ្រងទាំងស្រុងរបស់ព្រះ គឺបានគ្រប់គ្រងពីលើ និងនៅពីក្រោយរឿងនីមួយៗដែលបានកើតឡើង។ យើងពិបាកយល់ទទួលយកការពិតនេះ ព្រោះមានរឿងជាច្រើនបានកើតឡើង ចំពោះយើង ដែលពិតជាសោកសៅ ក្នុងកាលៈទេសៈនៃជីវិតពិត។ ប៉ុន្តែ ពេលណាយើងដឹងថា អធិបតេយ្យភាពរបស់ព្រះបានគ្រប់គ្រងពីលើ នៅពីក្រោយសោកនាដកម្មនីមួយនៃជីវិតយើង នោះបញ្ហានេះមិនមែនជាហេតុផល សម្រាប់ឲ្យយើងដាក់បណ្តាសាមកលើភាពងងឹត ឬគិតថា បញ្ហានេះបានបិទបាំងពីលើសេចក្តីល្អរបស់ព្រះនោះឡើយ។ ប៉ុន្តែ តាមពិត យើងត្រូវមានក្តីសង្ឃឹម និងការកម្សាន្តចិត្តដ៏ធំបំផុត ព្រោះយើងដឹងថា ពេលណាព្រះទ្រង់ធ្វើការគ្រប់គ្រងមកលើចក្រវាល នោះនៅចំពោះព្រះនេត្រព្រះអង្គ គឺគ្មានសោកនាដកម្មអ្វីឡើយ។ គឺដោយសារព្រះទ្រង់មានអធិបតេយ្យភាពគ្រប់គ្រងមកលើកាលៈទេសៈទាំងអស់របស់មនុស្ស បានជាព្រះគម្ពីរអាចចែងថា “គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់”(រ៉ូម ៨:២៨)។ ពេលណាព្រះអង្គបានត្រាស់ហៅយើង តាមព្រះតម្រិះរបស់ព្រះអង្គ ហើយឲ្យយើងធ្វើជាកូនព្រះអង្គ នោះទោះសោកនាដកម្មដែលយើងបានជួបមានភាពធ្ងន់ធ្ងរយ៉ាងណាក៏ដោយ នៅលើផែនដី ក៏វាសុទ្ធតែដើម្បីជាប្រយោជន៍យើង ដើម្បីជាក្តីអំណរដល់យើង និងដើម្បីថ្វាយសិរីល្អដល់ព្រះ។
Read article