សេចក្តីស្មោះត្រង់នៅពេលអនាគត
អញក៏នឹងនាំអស់ទាំងការដែល អញបានសន្យាដល់គេ មកលើគេយ៉ាងនោះដែរ។ យេរេមា ៣២:៤២ ម្តាយរបស់សារ៉ាបានលាចាកលោក កាលសារ៉ាមានអាយុតែ១៤ឆ្នាំ។ នាង និងបងប្អូនបង្កើតរបស់នាង ក៏បានបាត់បង់ផ្ទះសម្បែង ហើយក៏បានក្លាយជាក្មេងអនាថា។ ប៉ុន្មានឆ្នាំក្រោយមក សារ៉ាចង់ទុកកេរមរតក ឲ្យកូន ដែលនាងនឹងមាននៅពេលអនាគត ដែលអាចបន្តផ្ទេរឲ្យអ្នកជំនាន់ក្រោយទៀត។ នាងក៏បានខិតខំធ្វើការងារ ដើម្បីទិញឲ្យបានផ្ទះមួយខ្នង ដោយផ្តល់ឲ្យក្រុមគ្រួសារនាងនូវទីលំនៅពិតប្រាកដ ដែលនាងមិនដែលមាន។ ការខិតខំឲ្យបានផ្ទះមួយខ្នង សម្រាប់មនុស្សជំនាន់ក្រោយ គឺជាសកម្មភាពដែលធ្វើដោយជំនឿ ចំពោះពេលអនាគតដែលយើងមិនទាន់បានឃើញ។ ព្រះទ្រង់បានបង្គាប់ហោរាយេរេមា ឲ្យទិញដីមួយកន្លែង មុនពេលទីក្រុងយេរូសាឡិមត្រូវកងទ័ពចក្រភពបាប៊ីឡូនឡោមព័ទ្ធ(យេរេមា ៣២:៦-១២)។ លោកហោរាមិនសូវយល់សេចក្តីបង្គាប់របស់ព្រះអង្គឡើយ។ មិនយូរប៉ុន្មាន ទ្រព្យសម្បត្តិរបស់ពួកគេទាំងប៉ុន្មាននឹងត្រូវសត្រូវរឹបអូសយកទាំងអស់។ ប៉ុន្តែ ព្រះទ្រង់បានមានបន្ទូលសន្យាចំពោះលោកយេរេមាថា “អញបាននាំអស់ទាំងការអាក្រក់យ៉ាងធំនេះ មកលើជនជាតិនេះយ៉ាងណា អញក៏នឹងនាំអស់ទាំងការដែល អញបានសន្យាដល់គេ មកលើគេយ៉ាងនោះដែរ”(ខ.៤២)។ ការដែលព្រះអង្គបង្គាប់ហោរាយេរេមាឲ្យទិញដីនោះ គឺជានិមិត្តសញ្ញាបង្ហាញអំពីសេចក្តីស្មោះត្រង់របស់ព្រះអង្គ ក្នុងការស្អាងពួកអ៊ីស្រាអែលឡើងវិញ នៅលើទឹកដីរបស់ពួកគេ។ សូម្បីតែនៅក្នុងពេលដែលមានការវាយប្រហារដ៏អាក្រក់ ព្រះអង្គបានសន្យារាស្រ្តព្រះអង្គថា សេចក្តីសុខសាន្តនឹងកើតមានជាថ្មី ដោយពួកគេអាចទិញ និងលក់ផ្ទះ និងដីឡើងវិញ(ខ.៤៣-៤៤)។ ថ្ងៃនេះ យើងអាចសម្រេចចិត្តដាក់សេចក្តីជំនឿរបស់យើង ទៅលើសេចក្តីស្មោះត្រង់របស់ព្រះអង្គ។ ទោះយើងមិនបានឃើញការស្អាងឡើងវិញ ក្នុងគ្រប់ផ្នែកទាំងអស់ នៅលើផែនដីក៏ដោយ ក៏យើងនៅតែមានការធានាថា…
Read articleមិនភ្លេចសរសើរដំកើងព្រះអង្គ
ខ្ញុំនឹងថ្លែងប្រាប់ពីសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា។ អេសាយ ៦៣:៧ កាលពួកជំនុំរបស់ខ្ញុំរួមគ្នាសង់អគារដំបូងបំផុតរបស់យើង យើងក៏បានសរសេរពាក្យអរព្រះគុណ នៅលើជញ្ជាំង និងកំរាលឥដ្ឋ មុនពេលការសាងសង់ផ្នែកខាងក្នុងអគារបានបញ្ចប់។ បើសិនជាយើងដកជញ្ជាំងម្នាងសិលាចេញ យើងនឹងឃើញពាក្យពេចន៍ និងខគម្ពីរជាច្រើន ដែលពួកគេបានសរសេរនៅក្បែរសេចក្តីអធិស្ឋាន ដែលមានពាក្យសរសើរដំកើងថា “ព្រះអង្គល្អណាស់!” យើងបានរក្សាសំណេរទាំងនោះ ទុកជាភស្តុតាងដល់មនុស្សជំនាន់ក្រោយ ដែលបង្ហាញថា ទោះយើងជួបបញ្ហាប្រឈមអ្វីក៏ដោយ ព្រះទ្រង់នៅតែមានព្រះទ័យសប្បុរស និងថែរក្សាយើងជានិច្ច។ យើងចាំបាច់ត្រូវចងចាំ ការអ្វីដែលព្រះទ្រង់បានធ្វើសម្រាប់យើង និងប្រាប់អ្នកដទៃឲ្យបានដឹងផងដែរ។ គឺដូចដែលបទគម្ពីរអេសាយបានចែងថា “ខ្ញុំនឹងថ្លែងប្រាប់ពីសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា ហើយពីសេចក្តីដែលគួរសរសើររបស់ទ្រង់ តាមគ្រប់ទាំងសេចក្តីដែលព្រះយេហូវ៉ាទ្រង់បានប្រោសដល់យើងរាល់គ្នា”(អេសាយ ៦៣:៧)។ ក្រោយមក ហោរាអេសាយក៏បានរំឭកអំពីសេចក្តីអាណិត ដែលព្រះអង្គមានចំពោះរាស្រ្តព្រះអង្គ ក្នុងប្រវត្តិសាស្រ្ត ហើយថែមទាំងបានប្រាប់ពួកគេថា “ក្នុងគ្រប់ទាំងសេចក្តីទុក្ខវេទនារបស់គេ នោះទ្រង់ក៏រងទុក្ខដែរ”(ខ.៩)។ ប៉ុន្តែ បើអ្នកបន្តអានបទគម្ពីរនេះឲ្យបានមួយជំពូក អ្នកនឹងកត់សំគាល់ឃើញថា ពួកអ៊ីស្រាអែលបានជួបបញ្ហាម្តងទៀត ហើយលោកហោរាចង់ឲ្យព្រះទ្រង់ជួយពួកគេសាជាថ្មី។ ការនឹកចាំអំពីសេចក្តីសប្បុរសរបស់ព្រះ ពីអតីតកាលអាចជួយលើកទឹកចិត្តយើង ពេលណាយើងជួបទុក្ខលំបាក។ រដូវកាលដែលមានបញ្ហាប្រឈម កើតមានជាធម្មតា តែចារិកលក្ខណៈដ៏ស្មោះត្រង់របស់ព្រះអង្គ មិនដែលប្រែប្រួលឡើយ។ ពេលណាយើងងាកបែរមករកព្រះអង្គ ដោយចិត្តដែលដឹងគុណ ដោយនឹកចាំការអ្វីដែលព្រះអង្គបានធ្វើ យើងនឹងបាននឹកចាំជាថ្មីម្តងទៀតថា ព្រះអង្គតែងតែសក្តិសមនឹងឲ្យយើងសរសើរជានិច្ច។—JAMES BANKS តើព្រះទ្រង់បានបង្ហាញសេចក្តីសប្បុរសដូចម្តេចខ្លះ ដល់អ្នក…
Read articleគ្មានសេចក្តីស្រឡាញ់ធំជាងនេះ
គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្តូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេ។ យ៉ូហាន ១៥:១៣ ក្នុងអំឡុងពេលប៉ុន្មានថ្ងៃ មុនថ្ងៃដែលគ្រីស្ទបរិស័ទទូទាំងពិភពលោកប្រារព្ធបុណ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ មានភារវករម្នាក់បានសម្រុកចូលទៅក្នុងផ្សាទំនើបមួយ ក្នុងតំបន់និរតីនៃប្រទេសបារាំង ដោយធ្វើការបាញ់ប្រហារ បណ្តាលឲ្យមនុស្សពីរនាក់បាត់បង់ជីវិត។ បន្ទាប់ពីមានការចរចាគ្នាជាមួយប៉ូលិស ភារវករនោះក៏បានដោះលែងចំណាត់ខ្មាំងទាំងអស់ ដោយទុកតែម្នាក់ប៉ុណ្ណោះ សម្រាប់ធ្វើជាខែលការពារ។ លោកអាណូដ បេលត្រេម(Arnaud Beltrame) ជាមន្រ្តីប៉ូលិស បានមើលឃើញគ្រោះថ្នាក់ ដែលអាចកើតមានមកលើចំណាត់ខ្មាំងម្នាក់នោះ ដូចនេះ គាត់ក៏បានធ្វើរឿងដែលគេមិននឹកស្មានដល់ ដោយគាត់បានស្ម័គ្រចិត្ត ចូលទៅធ្វើចំណាប់ខ្មាំងជំនួសស្រ្តីនោះ។ ឧក្រិដ្ឋជននោះក៏បានដោះលែងនាង តែក្នុងការប្រយុទ្ធរយៈពេលខ្លី ជាមួយភារវជននោះ លោកបេលត្រេម ក៏បានរងរបួស ហើយក្រោយមក ក៏បានបាត់បង់ជីវិត។ អ្នកដឹកនាំពួកជំនុំម្នាក់ ដែលបានស្គាល់មន្រ្តីប៉ូលិសនោះ ក៏បានចែកចាយថា សេចក្តីក្លាហានរបស់លោកបេត្រេម គឺបានកើតចេញពីជំនឿដែលគាត់មានចំពោះព្រះយេស៊ូវ ហើយគាត់ក៏បានចង្អុលបង្ហាញព្រះបន្ទូលព្រះអង្គក្នុងបទគម្ពីរ យ៉ូហាន ១៥:១៣ ដែលបានចែងថា “គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្តូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេ”។ នេះជាពាក្យពេចន៍ដែលព្រះយេស៊ូវបានមានបន្ទូលទៅកាន់ពួកសិស្សព្រះអង្គ បន្ទាប់ពីបានសោយអាហារជាលើកចុងក្រោយជាមួយពួកគេ មុនពេលព្រះអង្គសុគត។ ព្រះអង្គបានប្រាប់ពួកសិស្ស ដែលជាមិត្តសំឡាញ់ព្រះអង្គថា “នេះជាសេចក្តីបញ្ញត្តរបស់ខ្ញុំ គឺឲ្យអ្នករាល់គ្នាស្រឡាញ់ដល់គ្នាទៅវិញទៅមក ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ”(ខ.១២) ហើយអ្នកដែលហ៊ានលះបង់ជីវិតខ្លួនឯង ដើម្បីអ្នកដទៃ មានក្តីស្រឡាញ់ធំបំផុត(ខ.១៣)។…
Read articleទំនាក់ទំនងដែលផ្សះផ្សា
ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នា ។ អេភេសូរ ៤:៣២ កាលពីក្មេង ខ្ញុំមានការប៉ះទង្គិចជាញឹកញាប់ ជាមួយបងស្រីខ្ញុំ តែមានរឿងមួយ ដែលខ្ញុំនៅចាំច្បាស់បំផុត។ បន្ទាប់ពីយើងបានស្រែកគំហកដាក់គ្នាទៅវិញទៅមក ដោយពាក្យពេចន៍ដ៏ឈឺចាប់ គាត់ក៏បាននិយាយពាក្យដែលហាក់ដូចជាមិនអាចអត់ឱនឲ្យបាន។ ពេលជីដូនរបស់យើងបានឃើញយើងឈ្លោះគ្នាដូចនេះ គាត់ក៏បានរំឭកយើង អំពីការទទួលខុសត្រូវរបស់យើង នៅក្នុងការស្រឡាញ់គ្នាទៅវិញទៅមក យ៉ាងដូចនេះថា “ព្រះទ្រង់ប្រទានចៅឲ្យមានបងប្អូនតែពីរនាក់។ ចៅត្រូវមានការអធ្យាស្រ័យឲ្យគ្នា”។ ពេលណាយើងទូលសូមឲ្យព្រះអង្គបំពេញយើងដោយក្តីស្រឡាញ់ និងការយោគយល់ ព្រះអង្គនឹងជួយយើង ឲ្យទទួលស្គាល់ការឈឺចាប់ដែលយើងបានធ្វើមកលើគ្នាទៅវិញទៅមក ហើយឲ្យអត់ទោសឲ្យគ្នាផងដែរ។ យើងងាយនឹងបន្តមានចិត្តជូរល្វីង និងកំហឹងចំពោះគ្នា តែព្រះទ្រង់សព្វព្រះទ័យឲ្យយើងពិសោធន៍នឹងសន្តិភាព ដែលអាចកើតមានទៅបាន ពេលណាយើងសូមព្រះអង្គជួយយើងលះបង់ចោលភាពល្វីងជូរចត់ ក្តៅក្រហាយ និងកំហឹង(អេភេសូរ ៤:៣១)។ យើងមិនត្រូវបន្តមានអារម្មណ៍អវិជ្ជមានទាំងនេះឡើយ ផ្ទុយទៅវិញ យើងអាចមើលទៅគំរូនៃការអត់ទោសរបស់ព្រះគ្រីស្ទ ដែលកើតចេញពីសេចក្តីស្រឡាញ់ និងព្រះគុណព្រះអង្គ ដោយព្យាយាម “មានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នា ដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នា ដោយព្រះគ្រីស្ទដែរ”(ខ.៣២)។ ពេលណាយើងមានអារម្មណ៍ថា ពិបាកអត់ទោសឲ្យគេ ចូរយើងពិចារណា អំពីព្រះគុណ ដែលព្រះអង្គប្រទានយើងជារៀងរាល់ថ្ងៃ។ ទោះយើងនៅមានការខ្វះចន្លោះជាញឹកញាប់ ក៏សេចក្តីមេត្តារបស់ព្រះអង្គ មិនចេះផុតឡើយ(បរិទេវ ៣:២២)។ ព្រះទ្រង់អាចដោះភាពល្វីងជូរចត់ចេញពីចិត្តយើង…
Read articleជីវិតដែលឡើងផ្លូវចោទដ៏ពិបាក
សូមទ្រង់ប្រព្រឹត្តនឹងយើង តាមព្រះហឫទ័យចុះ។ ២សាំយ៉ូអែល ១៥:២៦ គ្រីស្ទីណា រ៉ូសេទី(Christina Rossetti) ជាអ្នកនិពន្ធបទកំណាព្យ និងជាអ្នកនិពន្ធអត្ថបទសម្រាប់ប្រកបជាមួយព្រះប្រចាំថ្ងៃ។ គាត់បានរកឃើញថា គ្មានរឿងល្អណាដែលបានកើតមានដោយងាយៗ សម្រាប់គាត់នោះឡើយ។ គាត់ធ្លាប់មានជំងឺធ្លាក់ទឹកចិត្ត និងមានជំងឺផ្សេងៗ ពេញមួយជីវិតគាត់ ហើយក៏បានទទួលរងការផ្តាច់ពាក្យ៣លើក។ ទីបំផុត គាត់ក៏បានស្លាប់ដោយសារជំងឺមហារីក។ កាលស្តេចដាវីឌមានការទទួលស្គាល់ពីប្រជាជនអ៊ីស្រាអែល ទ្រង់ជាអ្នកប្រយុទ្ធដ៏ខ្លាំងពូកែ និងមានជ័យជម្នះ។ តែពេញមួយជីវិតរបស់ស្តេចដាវីឌ ទ្រង់បានជួបទុក្ខលំបាកជាច្រើន។ ក្រោយទ្រង់បានសោយរាជ្យជាយូរឆ្នាំ បុត្រាទ្រង់ និងទីប្រឹក្សាដែលទ្រង់ទុកចិត្ត និងប្រជាជនទ្រង់ជាច្រើននាក់ បានទាស់ប្រឆាំងនឹងទ្រង់(២សាំយ៉ូអែល ១៥:១-១២)។ ដូចនេះ ស្តេចដាវីឌក៏បាននាំលោកអ័បៀថើរ និងលោកសាដុកជាសង្ឃ និងហិបសញ្ញារបស់ព្រះ រត់គេចចេញពីទីក្រុងយេរូសាឡិម(ខ.១៤,២៤)។ ស្តេចដាវីឌក៏បានប្រាប់លោកសាដុកថា “ចូរនាំយកហិបនៃព្រះត្រឡប់ទៅឯទីក្រុងវិញទៅ បើសិនជាយើង នឹងបានប្រកបដោយព្រះគុណនៃព្រះយេហូវ៉ា នោះមុខជាទ្រង់នឹងនាំយើងមកវិញ ឲ្យបានឃើញទាំងហិបនេះ និងទីលំនៅរបស់ទ្រង់ផង”(ខ.២៥)។ ទោះទ្រង់មិនបានដឹងច្បាស់អំពីពេលអនាគត ទ្រង់ក៏បានប្រាប់គេថា បើព្រះទ្រង់មានបន្ទូលថា ព្រះអង្គមិនសព្វព្រះហឫទ័យនឹងស្តេចដាវីឌទេ នោះសូមព្រះអង្គប្រព្រឹត្តនឹងស្តេចដាវីឌ តាមព្រះហឫទ័យចុះ”(ខ.២៦)។ ទ្រង់ជ្រាបថា ទ្រង់អាចទុកចិត្តព្រះអម្ចាស់បាន។ គ្រីស្ទីណា រ៉ូសេទីក៏បានទុកចិត្តព្រះផងដែរ ហើយជីវិតរបស់គាត់ក៏បានបញ្ចប់ដោយមានក្តីសង្ឃឹម។ វិថីជីវិតរបស់អ្នកជឿព្រះអាចបត់ចុះឡើងៗ ហើយក៏ឡើងទួលដ៏ពិបាក ឆ្ពោះទៅរកព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌…
Read articleសរសើរដំកើងព្រះ ទាំងទឹកភ្នែក
ឱពួកអ្នកបរិសុទ្ធរបស់ទ្រង់អើយ ចូរច្រៀងសរសើរដល់ព្រះយេហូវ៉ាចុះ ចូរអរព្រះគុណ ដោយនឹកចាំពីសេចក្តីបរិសុទ្ធនៃទ្រង់។ ទំនុកដំកើង ៣០:៤ កាលប៉ុន្មានឆ្នាំមុន ខ្ញុំបានថែទាំម្តាយខ្ញុំ ខណៈពេលដែលគាត់កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ ខ្ញុំក៏បានអរព្រះគុណព្រះអង្គ ដែលក្នុងរយៈពេល៤ខែនេះ ព្រះអង្គបានអនុញ្ញាតឲ្យខ្ញុំធ្វើការបម្រើ ជាអ្នកថែទាំ និងបានសូមព្រះអង្គជួយខ្ញុំ ឆ្លងកាត់ដំណាក់កាលនៃការសោកសង្រេង។ ជាញឹកញាប់ ខ្ញុំពិបាកសរសើរដំកើងព្រះ ពេលដែលខ្ញុំកំពុងតយុទ្ធនឹងអារម្មណ៍ច្របូកច្របល់។ តែខណៈពេលដែលម្តាយខ្ញុំបានផុតដង្ហើម ខ្ញុំបានយំយ៉ាងខ្លាំង ដោយមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។ ខ្ញុំក៏បានអធិស្ឋានខ្សិបៗថា “ហាលេលូយ៉ា”។ ខ្ញុំមានអារម្មណ៍ប្រកាន់ទោសខ្លួនឯង ក្នុងពេលដ៏សោកសៅនោះ រហូតដល់ប៉ុន្មានឆ្នាំក្រោយមក ខ្ញុំក៏បានសិក្សាបទគម្ពីរទំនុកដំកើងជំពូក៣០ ស៊ីជម្រៅជាងមុន។ ក្នុងទំនុកដំកើងរបស់ស្តេចដាវីឌ សម្រាប់ពិធីសម្ភោទព្រះវិហារ ទ្រង់បានថ្វាយបង្គំព្រះអម្ចាស់ ដោយសារសេចក្តីមេត្តា និងសេចក្តីស្មោះត្រង់របស់ព្រះអង្គ(ខ.១-៣)។ ទ្រង់ក៏បានលើកទឹកចិត្តអ្នកដទៃ ឲ្យ “សរសើរដំកើងព្រះនាមដ៏បរិសុទ្ធរបស់ព្រះអម្ចាស់”(ខ.៤)។ បន្ទាប់មក ស្តេចដាវីឌក៏បានស្វែងយល់អំពីទំនាក់ទំនងដ៏ជិតស្និទ្ធ រវាងទុក្ខលំបាក និងក្តីសង្ឃឹម(ខ.៥)។ ទ្រង់ទទួលស្គាល់ពេលសោកសង្រេង និងពេលអរសប្បាយ ពេលសុខសប្បាយ និងពេលដ៏តក់ស្លុត(ខ.៦-៧)។ ទ្រង់បានស្រែករកជំនួយពីព្រះអម្ចាស់ ដោយមានទំនុកចិត្តលើព្រះអង្គ(ខ.៧-១០)។ ការសរសើរដំកើងរបស់ស្តេចដាវីឌ បានកើតមាន នៅពេលដែលការសោកសង្រេងបានប្រែក្លាយជាការត្រេកអរ(ខ.១១)។ ស្តេចដាវីឌក៏បានប្រកាស អំពីការប្ដេជ្ញាចិត្តគ្មានទីបញ្ចប់ ចំពោះព្រះអម្ចាស់ ដោយទទួលស្គាល់អាថ៌កំបាំង និងភាពស្មុគស្មាញ នៃការអត់ទ្រាំ…
Read article