ព្រះអង្គអនុញ្ញាតឲ្យសម្រាក
លុះដល់ថ្ងៃទី៧ ការដែលព្រះទ្រង់ធ្វើ នោះបានហើយជាស្រេច ទ្រង់ក៏ឈប់ផ្អាកសំរាកនៅថ្ងៃទី៧នោះ…។ លោកុប្បត្តិ ២:២ មានពេលមួយ ខ្ញុំ និងមិត្តភក្ដិខ្ញុំឈ្មោះ ស៊ូហ្ស៊ី(Soozi) បានអង្គុយលេងនៅលើថ្មធំមួយ មើលពពុះទឹកខ្ជោលឡើងទៅលើ ដោយសារការរុញច្រានរបស់រលកទឹកដែលមានរាងកោង។ ស៊ូហ្ស៊ីបានមើលទៅទឹករលកបក់ប៉ប្រាស់ថ្មម្តងហើយម្តងទៀត ហើយក៏បានប្រាប់ខ្ញុំថា គាត់ស្រឡាញ់សមុទ្រណាស់ ព្រោះវាមានចលនាជានិច្ច ដើម្បីឲ្យគាត់អាចសម្រាក។ វាជារឿងដែលគួរឲ្យចាប់អារម្មណ៍ណាស់ ដែលអ្នកខ្លះមានអារម្មណ៍ថា ពួកគេត្រូវការ “ការអនុញ្ញាត” ឲ្យផ្អាកការងារ ដើម្បីសម្រាក? នេះជាអ្វីដែលព្រះដ៏ល្អនៃយើងបានប្រទានមកយើងហើយ! ព្រះទ្រង់បានចំណាយពេល៦ថ្ងៃ ដើម្បីបង្កើតផែនដីឲ្យមានរូបរាងឡើង បង្កើតពន្លឺ ដី រុក្ខជាតិ សត្វ និងមនុស្ស។ បន្ទាប់មក នៅថ្ងៃទី៧ ព្រះទ្រង់បានសម្រាក(លោកុប្បត្តិ ១:៣១-២:២)។ ក្នុងក្រឹត្យវិន័យ១០ប្រការ ព្រះអង្គក៏បានប្រទានច្បាប់ ដើម្បីឲ្យយើងរស់នៅឲ្យបានល្អ ដើម្បីថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ(និក្ខមនំ ២០:៣-១៧) ដោយរាប់បញ្ចូលទាំងការបង្គាប់ ឲ្យនឹកចាំថ្ងៃឈប់សម្រាក(ខ.៨-១១)។ ក្នុងព្រះគម្ពីរសញ្ញាថ្មី យើងឃើញព្រះយេស៊ូវប្រោសអ្នកជំងឺឲ្យជា(ម៉ាកុស ១:២៩-៣៤) ហើយបន្ទាប់មក នៅពេលព្រឹកព្រលឹម ព្រះអង្គក៏បានយាងទៅរកកន្លែងស្ងប់ស្ងាត់ ដើម្បីអធិស្ឋាន(ខ.៣៥)។ ព្រះនៃយើងទ្រង់បានធ្វើការ និងសម្រាក តាមបំណងព្រះទ័យព្រះអង្គ។ នៅជុំវិញខ្លួនយើង មានសុទ្ធតែស្នាព្រះហស្តព្រះអង្គ…
Read articleបង្រៀនកូនៗយើងឲ្យស្គាល់ព្រះច្បាស់
ព្រះអម្ចាស់បានចាត់តាំងគ្រួសារ ធ្វើជាកន្លែងដែលកូនត្រូវទទួលការបណ្តុះបណ្តាល ឲ្យស្គាល់ព្រះ គឺមិនបានចាត់តាំងសាលារៀន ឬរដ្ឋ ឲ្យបំពេញភារកិច្ចនេះទេ។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹងលើកឡើង អំពីការទទួលខុសត្រូវដ៏សំខាន់របស់ឪពុកម្តាយជាគ្រីស្ទបរិស័ទ។ អត្ថបទ យើងកំពុងរស់នៅក្នុងវប្បធម៌ ដែលចូលចិត្តស្វែងរកស្ថាប័នផ្សេងៗ ឲ្យទទួលខុសត្រូវជំនួសយើង។ យើងចង់ឲ្យប្រព័ន្ធអប់រំរបស់សាលារៀន ផ្តល់ឲ្យយើងនូវការអប់រំ។ ហើយនៅពេលណាយើងបានឃើញការបង្រៀនក្នុងព្រះគម្ពីរ អំពីវប្បធម៌ និងលោកិយ នោះយើងក៏បានដឹងថា គ្រួសារគឺជាស្ថាប័នសំខាន់បំផុត ដែលព្រះទ្រង់បានចាត់តាំង។ ហើយនៅពេលណាយើងមើលក្រឹត្យវិន័យ ក្នុងកណ្ឌគម្ពីរចោទិយកថា យើងឃើញការត្រាស់ហៅដ៏គួរឲ្យស្ញែងខ្លាចថា “ចូរស្តាប់ចុះ ឱអ៊ីស្រាអែលអើយ ព្រះយេហូវ៉ាជាព្រះនៃយើង គឺព្រះយេហូវ៉ាតែ១អង្គទ្រង់ ត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ា ជាព្រះនៃឯងឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកំឡាំងឯង”(៦:៤-៥)។ ព្រះយេស៊ូវបានហៅក្រឹត្យវិន័យនេះថា មហាព្រះរាជបញ្ជា ។ ពេលណាព្រះអម្ចាស់នៃយើងមានបន្ទូលអំពីក្រឹត្យវិន័យ និងមហាព្រះរាជបញ្ជា នោះយើងត្រូវយកចិត្តទុកដាក់ និងឲ្យតម្លៃយ៉ាងខ្លាំង មកលើព្រះបន្ទូលព្រះអង្គក្នុងបរិបទនោះ។ ពេលណាយើងអានបទគម្ពីរ ចោទិយកថា ជំពូក៦ ភាគច្រើនយើងគ្រាន់តែបានចាប់អារម្មណ៍ មកលើការប្រកាសអំពីមហាព្រះរាជបញ្ជាប៉ុណ្ណោះ។ ហើយបើយើងបន្តអានទៅមុខទៀត យើងនឹងឃើញសេចក្តីបង្គាប់ថា “ត្រូវឲ្យប្រិតប្រៀនសេចក្តីទាំងនេះដល់កូនចៅឯង ព្រមទាំងនិយាយដំណាល ក្នុងកាលដែលអង្គុយនៅក្នុងផ្ទះហើយដើរតាមផ្លូវ…
Read articleភាពថ្មីឡើងវិញ ខាងវិញ្ញាណ
ទោះបើមនុស្សខាងក្រៅរបស់យើងខ្ញុំ កំពុងតែពុករលួយទៅក៏ពិតមែន តែនៅខាងក្នុងកំពុងតែកែប្រែជាថ្មីឡើងរាល់ថ្ងៃជានិច្ចវិញ។ ២កូរិនថូស ៤:១៦ នៅក្នុងការផ្សំថ្នាំបុរាណចិន គេបានប្រើម្សៅគុជខ្យង អស់រយៈពេលរាប់ពាន់ឆ្នាំហើយ ដើម្បីខាត់កោសិកាស្បែកដែលបានងាប់ ចេញពីផ្ទៃខាងលើរបស់ស្បែក ដើម្បីជួយឲ្យស្បែករលោងស្អាត។ នៅប្រទេសរ៉ូម៉ានីវិញ គេបានប្រើភក់ពិសេសម្យ៉ាង លាបពីលើស្បែក ឲ្យក្មេងជាងវ័យ និងរលោងស្អាត។ មនុស្សជាច្រើនបានស្វែងរកភក់ពិសេសនេះ។ នៅទូទាំងពិភពលោក មនុស្សបានអនុវត្តនូវការថែសម្ផស្សតាមមធ្យោបាយផ្សេងៗ ដើម្បីនាំមកនូវភាពស្រស់ស្អាត ទោះស្បែកអាក្រក់យ៉ាងណាក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ ឧបករណ៍ដែលមនុស្សបង្កើត ដើម្បីថែទាំរូបកាយរបស់យើង អាចនាំមកនូវការពេញចិត្ត តែមួយរយៈពេលប៉ុណ្ណោះ។ ការថែរក្សាសុខភាពខាងវិញ្ញាណឲ្យបានល្អ និងរឹងមាំ មានសារៈសំខាន់ជាង។ ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ ព្រះអង្គបានប្រទានអំណោយនៃការសម្អាតជាថ្មីខាងវិញ្ញាណ តាមរយៈព្រះអង្គ។ គឺដូចដែលសាវ័កប៉ុលបានបង្រៀនថា “ទោះបើមនុស្សខាងក្រៅរបស់យើងខ្ញុំ កំពុងតែពុករលួយទៅក៏ពិតមែន តែនៅខាងក្នុងកំពុងតែកែប្រែជាថ្មីឡើងរាល់ថ្ងៃជានិច្ចវិញ”(២កូរិនថូស ៤:១៦)។ បញ្ហាប្រឈមដែលយើងប្រឈមមុខដាក់ ជារៀងរាល់ថ្ងៃ អាចទាញយើងឲ្យធ្លាក់ចុះបាន ពេលណាយើងនៅតែប្រកាន់ខ្ជាប់នូវភាពអវិជ្ជមាន ដែលមានដូចជាការភ័យខ្លាច ការឈឺចាប់ និងការថប់បារម្ភជាដើម។ ការសម្អាតជាថ្មីខាងវិញ្ញាណកើតមានឡើង ពេលណាយើង មិនផ្តោតចិត្តទៅលើរបស់ដែលមើលឃើញឡើយ គឺផ្តោតចិត្តទៅលើរបស់ដែលមើលមិនឃើញវិញ”(ខ.១៨)។ យើងត្រូវថ្វាយការព្រួយបារម្ភរបស់យើងជារៀងរាល់ថ្ងៃ ដាច់ដល់ព្រះ ហើយអធិស្ឋានសូមព្រះអង្គប្រទានផលផ្លែនៃព្រះវិញ្ញាណ ដូចជាសេចក្តីស្រឡាញ់ ក្តីអំណរ និងសន្តិភាពក្នុងចិត្តជាដើម ឲ្យកើតមានជាថ្មី…
Read articleដេញតាមការស្កប់ចិត្ត
ទូលបង្គំបានរំងាប់ ហើយព្រលួងព្រលឹងទូលបង្គំជាស្រេច ដូចជាក្មេងដែលម្តាយបានផ្តាច់ដោះឲ្យ។ ទំនុកដំកើង ១៣១:២ មានពេលមួយ គ្រូពេទ្យចិត្តសាស្រ្តម្នាក់ បានឆ្លើយតប ចំពោះប្រិយមិត្តអ្នកអានអត្ថបទរបស់គាត់ ឈ្មោះ ប្រេនដា(Brenda) ដែលបានពោលទំនួញ អំពីការដេញតាមក្តីស្រមៃដ៏ធំមួយ ដែលបណ្តាលឲ្យគាត់មានចិត្តមិនស្កប់ស្កល់។ គាត់ក៏បាននិយាយត្រង់ៗថា “មនុស្សមិនបានកើតមកដើម្បីសប្បាយចិត្តនោះទេ តែសម្រាប់តែរស់រាន និងបន្តពូជប៉ុណ្ណោះ”។ គាត់និយាយបន្ថែមទៀតថា “យើងត្រូវបណ្តាសារឲ្យដេញចាប់ការស្កប់ចិត្ត ដែលប្រៀបដូចជាសត្វមេអំបៅនៃភាពស្រមើលស្រម៉ៃ ហើយមិនតែងតែចាប់វាបាននោះទេ”។ ខ្ញុំឆ្ងល់ថា ប្រេនដាមានអារម្មណ៍យ៉ាងណា ពេលដែលបានអានពាក្យរបស់គ្រូពេទ្យចិត្តសាស្រ្តម្នាក់នេះ ហើយតើអារម្មណ៍នាងនឹងមានការផ្លាស់ប្តូរយ៉ាងណា បើសិនជានាងបានអានបទគម្ពីរទំនុកដំកើង ជំពូក១៣១ វិញ។ ក្នុងបទគម្ពីរនេះ ស្តេចដាវីឌបានឆ្លុះបញ្ចាំង អំពីរបៀបស្វែងរកការស្កប់ចិត្ត។ ទ្រង់បានចាប់ផ្តើមស្វែងរកការស្កប់ចិត្តដោយឥរិយាបថនៃការបន្ទាបខ្លួន ដោយលះបង់ចោលមហិច្ឆតារបស់ទ្រង់ជាស្តេច ហើយទន្ទឹមនឹងនោះ ទ្រង់ក៏បានឈប់សួរសំណួរធំៗ និងពិបាកហួសល្បត់ អំពីជីវិត (ខ.១)។ បន្ទាប់មក ទ្រង់ក៏មានព្រះទ័យស្ងប់រម្ងាប់ នៅចំពោះព្រះ(ខ.២) ដោយថ្វាយពេលអនាគត ក្នុងព្រះហស្តព្រះអង្គ(ខ.៣)។ ជាលទ្ធផល ទ្រង់មានបន្ទូលថា ទ្រង់បានស្កប់ចិត្ត ដូចជាក្មេងដែលបានផ្តាច់ដោះ ដែលបាននៅជាមួយម្តាយខ្លួន(ខ.២)។ ក្នុងលោកិយដែលប្រេះបែក ពេលខ្លះ យើងមានអារម្មណ៍ថា យើងមិនអាចមានការស្កប់ចិត្ត។ តែក្នុងបទគម្ពីរភីលីព ៤:១១-១៣…
Read articleព្រះអង្គអាចកែប្រែចិត្តមនុស្ស
អ្នកសុលអើយ ព្រះអម្ចាស់ គឺព្រះយេស៊ូវ ដែលលេចមកឲ្យអ្នកឃើញតាមផ្លូវ ទ្រង់បានចាត់ខ្ញុំមក។ កិច្ចការ ៩:១៧ “ឱព្រះអម្ចាស់ សូមព្រះអង្គចាត់ទូលបង្គំ ឲ្យទៅកន្លែងណាក៏បាន លើកលែងតែកន្លែងនោះមួយ”។ នេះជាសេចក្តីអធិស្ឋានរបស់ខ្ញុំ កាលខ្ញុំកំពុងស្ថិតក្នុងវ័យជំទង់ មុនពេលបោះជំហានចូលទៅក្នុងការធ្វើដំណើរទៅសិក្សានៅក្រៅប្រទេសរយៈពេល១ឆ្នាំ។ ខ្ញុំមិនដឹងថា គេនឹងឲ្យខ្ញុំទៅកន្លែងណាទេ តែខ្ញុំស្គាល់កន្លែងដែលខ្ញុំមិនចង់ទៅ។ ខ្ញុំមិនចេះភាសានៅប្រទេសនោះ ហើយគំនិតខ្ញុំក៏មានពេញដោយបុរេវិនិច្ឆ័យមកលើវប្បធម៌ និងប្រជាជននៅប្រទេសនោះ។ ដូចនេះ ខ្ញុំក៏បានសូមឲ្យព្រះអង្គបញ្ជូនខ្ញុំទៅកន្លែងផ្សេង។ តែព្រះដែលមានប្រាជ្ញាគ្មានព្រំដែន ក៏បានបញ្ជូនខ្ញុំទៅកន្លែងដែលខ្ញុំបានសូមកុំឲ្យខ្ញុំទៅ។ ក្រោយមក ខ្ញុំមានអំណរណាស់ ដែលព្រះអង្គបានបញ្ជូនខ្ញុំទៅទីនោះ! ៤០ឆ្នាំក្រោយមក ខ្ញុំនៅតែមានមិត្តសម្លាញ់ជាច្រើន ក្នុងទឹកដីនោះ។ ពេលខ្ញុំរៀបការ មិត្តល្អបំផុតរបស់ខ្ញុំ ឈ្មោះស្តេហ្វាន(Stefan) ក៏បានមកពីប្រទេសនោះ ដើម្បីចូលរួមមង្គលការខ្ញុំ។ ពេលគាត់រៀបការ ខ្ញុំក៏បានជិះយន្តហោះទៅចូលរួមមង្គលការគាត់ផងដែរ។ ហើយយើងក៏បានរៀបគំរោងទៅលេងគាត់ម្តងទៀត ក្នុងពេលឆាប់ៗខាងមុខ។ រឿងដ៏ស្រស់ស្អាតកើតមានឡើង ពេលណាព្រះទ្រង់កែប្រែចិត្តមនុស្សណាម្នាក់។ រឿងនេះក៏បានកើតឡើង ក្នុងជីវិតរបស់សាវ័កប៉ុលផងដែរ(កិច្ចការ ៩:១៧)។ កាលនោះ អាន៉្នានាសបានទទួលការត្រាស់ហៅពីព្រះយេស៊ូវ ឲ្យទៅប្រោសភ្នែកសូលឲ្យជា (ដែលក្រោយមកប្តូរជាប៉ុលវិញ) បន្ទាប់ពីគាត់បានប្រែចិត្តជឿព្រះអង្គ(ខ.១០-១២)។ ពីដំបូង អន៉្នានាសបដិសេធន៍ ព្រោះសូលមានប្រវត្តិបៀតបៀនគ្រីស្ទបរិស័ទ ហើយក៏បានអធិស្ឋានថា “ព្រះអម្ចាស់អើយ ទូលបង្គំបានឮមនុស្សជាច្រើន…
Read articleជីករំលើងឫសនៃអំពើបាប
បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។ ១យ៉ូហាន ១:៩ មានពេលមួយខ្ញុំមើលទៅទីធ្លាផ្ទះខ្ញុំ ឃើញរុក្ខជាតិឥតប្រយោជន៍កំពុងចេញពន្លកតូចៗ នៅក្បែរច្រកចូល តែខ្ញុំមិនបានអើពើ។ ខ្ញុំយល់ឃើញថា រុក្ខជាតិឥតប្រយោជន៍តូចៗនោះ មិនអាចធ្វើឲ្យខូចទីធ្លាផ្ទះយើងឡើយ។ តែប៉ុន្មានសប្តាហ៍ក្រោយមក ពន្លកតូចៗក៏បានលូតលាស់ក្លាយជាកូនគុម្ពោតព្រៃ ហើយចាប់ផ្តើមរីករាលដាលពេញទីធ្លាផ្ទះ ហើយលយចូលទៅក្នុងផ្លូវដើររបស់យើង។ ខ្ញុំក៏បានទទួលស្គាល់ផលប៉ះពាល់របស់វា ហើយប្រាប់ស្វាមីខ្ញុំ ឲ្យជួយខ្ញុំជីករំលើងឫសវា ហើយបាញ់ថ្នាំការពារកុំឲ្យរុក្ខជាតិចង្រៃទាំងនោះដុះទៀត។ ពេលណាយើងមិនអើពើ ឬបដិសេធន៍វត្តមានរបស់អំពើបាបក្នុងជីវិតយើង វាអាចឈ្លានពានចូល ហើយរីករាលដាលក្នុងជីវិតយើង។ ព្រះនៃយើងដែលគ្មានបាប មិនមានភាពងងឹតក្នុងអង្គទ្រង់ទាល់តែសោះ។ ក្នុងនាមយើងជាកូនព្រះអង្គ ព្រះអង្គបានប្រទានលទ្ធភាព និងការបង្គាប់ឲ្យជម្នះអំពើបាប ដើម្បីឲ្យយើងអាច “ដើរក្នុងពន្លឺវិញ ដូចជាទ្រង់ក៏គង់ក្នុងពន្លឺដែរ”(១យ៉ូហាន ១:៧)។ តាមរយៈការសារភាពបាប និងការប្រែចិត្តចេញពីអំពើបាប យើងអាចពិសោធន៍នឹងការអត់ទោសបាប និងសេរីភាពរួចផុតពីអំពើបាប(ខ.៨-១០) ព្រោះយើងមានព្រះដ៏ជាជំនួយមួយអង្គ គឺព្រះយេស៊ូវ(២:១)។ ព្រះអង្គស្ម័គ្រព្រះទ័យ “ធ្វើជាដង្វាយធួននឹងបាបយើងរាល់គ្នា មិនត្រឹមតែបាបរបស់យើងរាល់គ្នាតែប៉ុណ្ណោះ គឺនឹងបាបរបស់លោកីយ៍ទាំងមូលដែរ”(ខ.២)។ ពេលណាព្រះទ្រង់បណ្តាលចិត្តយើងឲ្យដឹងថា យើងបានប្រព្រឹត្តអំពើបាបណាមួយ តើយើងនឹងសម្រេចចិត្តបដិសេធន៍ ជៀសវាងការទទួលខុសត្រូវ ឬទទួលស្គាល់បាបរបស់យើង? តែពេលណាយើងលន់តួបាប ហើយប្រែចិត្តចេញពីបាប ព្រះអង្គនឹងដកបាបចេញពីយើង ដើម្បីកុំឲ្យវាធ្វើឲ្យខូចទំនាក់ទំនងរបស់យើងជាមួយព្រះអង្គ…
Read article