មិត្តភក្តិ និងខ្មាំងសត្រូវ
ខាងឯពួកអ្នករាល់គ្នា នោះឲ្យខំនៅជាមេត្រីនឹងមនុស្សទាំងអស់ចុះ បើសិនជាបាន។ រ៉ូម ១២:១៨ លោកសាស្រ្តាចារ្យ ខេនេត អ៊ី បេលី(Kenneth E. Bailey) បានធ្វើការបកស្រាយ អំពីអ្នកដឹកនាំប្រទេសម្នាក់ នៅទ្វីបអាហ្វ្រិក ដែលបានរៀនរក្សាឥរិយាបថខុសពីធម្មតា ក្នុងទំនាក់ទំនងអន្តរជាតិ។ គាត់បានបង្កើតទំនាក់ទំនងល្អ ជាមួយប្រទេសអ៊ីស្រាអែល និងបណ្តាប្រទេសនៅជុំវិញប្រទេសអ៊ីស្រាអែល។ ពេលគេសួរគាត់ថា តើប្រទេសរបស់គាត់អាចរក្សាតុល្យភាពដ៏ផុយស្រួយ ក្នុងទំនាក់ទំនងនេះបានដោយរបៀបណា គាត់ក៏បានឆ្លើយប្រាប់គេថា “យើងជ្រើសរើសប្រទេសជាមិត្តរបស់យើង។ យើងមិនបានលើកទឹកចិត្តប្រទេសជាមិត្ត ឲ្យជ្រើសរើសសត្រូវឲ្យយើងនោះទេ”។ នេះជាការសម្រេចចិត្តប្រកបដោយប្រាជ្ញា។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការបង្រៀនរបស់សាវ័កប៉ុល ដែលបានលើកទឹកចិត្តគ្រីស្ទបរិស័ទម្នាក់ៗ ឲ្យរស់នៅ ដោយសន្តិភាពជាមួយមនុស្សទាំងអស់ផងដែរ។ ក្នុងការពិពណ៌នាអំពីចារិកលក្ខណៈរបស់ជីវិតដែលព្រះគ្រីស្ទបានកែប្រែ គាត់បានសរសេរថា “ខាងឯពួកអ្នករាល់គ្នា នោះឲ្យខំនៅជាមេត្រីនឹងមនុស្សទាំងអស់ចុះ បើសិនជាបាន”(រ៉ូម ១២:១៨)។ គាត់ក៏បាននិយាយសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការទំនាក់ទំនងជាមួយអ្នកដទៃ ដោយរំឭកយើងថា សូម្បីតែរបៀបដែលយើងប្រព្រឹត្តចំពោះខ្មាំងសត្រូវរបស់យើង(ខ.២០-២១) ក៏បានឆ្លុះបញ្ចាំង អំពីជំនឿ និងការពឹងផ្អែក ដែលយើងមានមកលើព្រះគ្រីស្ទ និងការថែរក្សារបស់ព្រះអង្គផងដែរ។ យើងមិនតែងតែអាចរស់នៅ ដោយមេត្រីជាមួយមនុស្សគ្រប់គ្នាបានឡើយ(សាវ័កប៉ុលបានប្រើពាក្យ “បើសិនជាបាន”)។ តែការទទួលខុសត្រូវរបស់យើង ក្នុងនាមជាអ្នកជឿព្រះយេស៊ូវ គឺត្រូវអនុញ្ញាតឲ្យប្រាជ្ញារបស់ព្រះអង្គ ដឹកនាំការរស់នៅរបស់យើង(យ៉ាកុប ៣:១៧-១៨) ដើម្បីឲ្យយើងមានទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនយើង…
Read articleតន្រ្តីជាថ្នាំព្យាបាល
នោះដាវីឌក៏យកស៊ុងមកចាប់លេងថ្វាយ រួចសូលទ្រង់បានធូរ ហើយស្រួលឡើងវិញ វិញ្ញាណអាក្រក់ក៏ថយចេញពីទ្រង់ទៅ។ ១សាំយ៉ូអែល ១៦:២៣ បេលឡា(Bella) ជាក្មេងអាយុ៥ឆ្នាំ ដែលបានចូលសម្រាកព្យាបាលជំងឺមហារីក ក្នុងមន្ទីរពេទ្យ ក្នុងរដ្ឋដាកូតាខាងជើង។ នៅទីនោះ គេបានប្រើតន្រ្តីជាផ្នែកមួយនៃការព្យាបាលជំងឺនាង។ មនុស្សជាច្រើនបានទទួលឥទ្ធិពលដ៏មានអំណាច របស់តន្ត្រី មកលើអារម្មណ៍របស់ពួកគេ ដោយមិនដឹងច្បាស់ថា មូលហេតុអ្វី តែថ្មីៗនេះ អ្នកស្រាវជ្រាវបានរកឃើញអត្ថប្រយោជន៍ជាច្រើនដែលតន្រ្តីមាន មកលើសុខភាពរបស់អ្នកស្តាប់។ សព្វថ្ងៃនេះ វេជ្ជបណ្ឌិតបានចេញវេជ្ជបញ្ឌាឲ្យគេប្រើតន្រ្តី ដើម្បីព្យាបាលជំងឺមហារីករបស់មនុស្ស ដូចក្មេងស្រីបេលឡាជាដើម ក៏ដូចជាអ្នកដែលមានជំងឺប៉ាក់គីនសិន ជំងឺវង្វេងវង្វាន់ និងអ្នកមានរបួសផ្លូវចិត្តធ្ងន់ធ្ងរ។ ស្តេចសូលក៏បានទទួលការព្យាបាលដោយប្រើតន្រ្តីផងដែរ ពេលដែលទ្រង់មានអារម្មណ៍ថា មានវិញ្ញាណអាក្រក់បានមកបំភ័យទ្រង់។ អ្នកបម្រើទ្រង់ក៏បានស្នើឲ្យមាននរណាម្នាក់លេងភ្លេងថ្វាយទ្រង់ស្តាប់ ដើម្បីឲ្យទ្រង់មានអារម្មណ៍ល្អឡើងវិញ(១សាំយ៉ូអែល ១៦:១៦)។ គេក៏បានទៅហៅយុវជនដាវីឌមកលេងស៊ុង ហើយស្តេចសូលមានការពេញព្រះទ័យចំពោះដាវីឌ ហើយក៏បានឲ្យដាវីឌនៅបន្តបម្រើទ្រង់ទៀត(ខ.២២)។ ដាវីឌក៏បានលេងស៊ុងឲ្យស្តេចសូលស្តាប់ រៀងរាល់ពេលវិញ្ញាណអាក្រក់មកសណ្ឋិតលើទ្រង់ ដើម្បីជួយឲ្យទ្រង់មានអារម្មណ៍ធូរស្បើយពីការឈឺចាប់។ អ្នកវិទ្យាសាស្រ្តប្រហែលទើបតែបានរកឃើញអត្ថប្រយោជន៍នៃតន្រ្តី ដែលព្រះទ្រង់បានជ្រាបតាំងពីដើមរៀងមក។ ក្នុងនាមព្រះអង្គជាអ្នកបង្កើតរូបកាយ និងតន្រ្តី ព្រះអង្គបានប្រទានតន្រ្តីជាថ្នាំ សម្រាប់បញ្ហាសុខភាពយើង ដែលមនុស្សគ្រប់គ្នាអាចទទួលយក ទោះយើងស្ថិតក្នុងសម័យណា ហើយងាយស្រួល ឬពិបាកទៅទទួលការព្យាបាលពីពេទ្យក៏ដោយ។ ពេលណាយើងពិបាករកតន្រ្តីស្តាប់ យើងអាចច្រៀងថ្វាយព្រះ ក្នុងពេលយើងមានអំណរ ក៏ដូចជាពេលមានទុក្ខលំបាក ដែលនេះក៏ជាតន្រ្តីនាំមកនូវការប្រោសឲ្យជាផងដែរ(ទំនុកដំកើង…
Read articleការស្រោចទឹក នៃការលើកទឹកចិត្ត
ដូច្នេះ ចូរកំសាន្ត ហើយស្អាងចិត្តគ្នា ទៅវិញទៅមក ដូចជាអ្នករាល់គ្នាកំពុងតែធ្វើហើយនោះដែរ។ ១ថែស្សាឡូនិច ៥:១១ មានរឿងអស្ចារ្យមួយបានកើតឡើង រៀងរាល់ពេលរដូវផ្ការីក អស់រយៈពេល១៥ឆ្នាំហើយ។ ពេលណារដូវរងាបានកន្លងផុតទៅ ស្មៅក្នុងទីធ្លាផ្ទះខ្ញុំមានពណ៌ត្នោត ដូចដីហុយ ហើយមនុស្សដែលដើរកាត់តាមនោះ ប្រហែលគិតថា ស្មៅនោះបានងាប់ហើយ។ រដ្ឋខូឡូរ៉ាដូមានព្រឹល នៅលើភ្នំជាប្រចាំ តែអាកាសធាតុនៅវាលទំនាប មានភាពរាំងស្ងួត ដោយភាគច្រើន ក្នុងខែដែលមានអាកាសធាតុក្តៅជាងខែផ្សេងទៀត គេក៏បានដាស់តឿនអំពីភាពរាំងស្ងួតផងដែរ។ តែរៀងរាល់ឆ្នាំ នៅចុងខែឧសភា ខ្ញុំបានបើកក្បាលរ៉ូប៊ីណេ ស្រោចទឹកតែបន្តិចបន្តួចប៉ុណ្ណោះដើម្បីសន្សំសំចៃទឹក តែខ្ញុំបានស្រោចឲ្យបានទៀងទាត់។ ហើយក្នុងរយៈពេលប្រហែល ២សប្តាហ៍ ស្មៅដែលក្រៀមស្វិត មានពណ៌ត្នោត បានប្រែជាមានពណ៌ខៀវខ្ចីយ៉ាងរស់រវើក។ ស្មៅពណ៌បៃតង បានរំឭកខ្ញុំអំពីអត្ថប្រយោជន៍នៃការកម្សាន្តចិត្ត។ បើគ្មានការកម្សាន្តចិត្តទេ នោះជីវិតយើង ឬជំនឿយើង អាចស្ទើរតែប្រែក្លាយជាគ្មានជីវិត។ តែវាពិតជាអស្ចារ្យណាស់ ដែលការលើកទឹកចិត្តជាទៀងទាត់ អាចមានប្រយោជន៍យ៉ាងខ្លាំង ចំពោះចិត្ត គំនិត និងវិញ្ញាណយើង។ សំបុត្រទី១ ដែលសាវ័កប៉ុលបានសរសេរផ្ញើពួកជំនុំនៅទីក្រុងថែស្សាឡូនិច បាននិយាយសង្កត់ធ្ងន់ អំពីសេចក្តីពិតនេះផងដែរ។ កាលនោះពួកគេកំពុងមានការថប់បារម្ភ និងការភ័យខ្លាច។ សាវ័កប៉ុលដឹងថា គាត់ត្រូវជួយពង្រឹងជំនឿរបស់ពួកគេ។ គាត់ក៏បានជំរុញពួកគេ ឲ្យបន្តធ្វើការល្អ…
Read articleការកម្សាន្តចិត្ត នៅលើក្របទ្វារផ្ទះ
ក៏ត្រូវកត់នៅក្របទ្វារផ្ទះឯង ហើយនៅទ្វារកំផែងរបស់ឯងផង។ ចោទិយកថា ៦:៩ កាលខ្ញុំរកមើលព័ត៌មាន នៅលើបណ្ដាញសង្គម បន្ទាប់ពីមានទឹកជំនន់ នៅឆ្នាំ២០១៦ នៅតំបន់ខាងត្បូងរដ្ឋលូវីស៊ីអាណា ខ្ញុំក៏បានឃើញមិត្តភក្តិម្នាក់បង្ហោះសារមួយ។ បន្ទាប់ពីនាងបានដឹងថា ផ្ទះរបស់នាងបានខូចខាត ហើយត្រូវសាងសង់ឡើងវិញ ម្តាយរបស់នាងក៏បានលើកទឹកចិត្តនាង ឲ្យស្វែងរកព្រះអម្ចាស់ ក្នុងពេលដែលនាងកំពុងបាក់ទឹកចិត្ត។ ក្រោយមក មិត្តភក្តិម្នាក់នេះក៏បានបង្ហោះរូបភាពខគម្ពីរ ដែលនាងបានរកឃើញ ដែលគេបានឆ្លាក់ពីលើក្របទ្វារ កាលកំពុងសាងសង់ផ្ទះនោះ។ ប្រពៃណីនៃការសរសេរខគម្ពីរ ពីលើក្របទ្វារផ្ទះ ប្រហែលមានប្រភពនៅក្នុងការបង្គាប់របស់ព្រះ ដល់ពួកអ៊ីស្រាអែល។ កាលនោះ ព្រះអង្គបានបង្គាប់ពួកអ៊ីស្រាអែល ឲ្យសរសេរក្រឹត្យវិន័យរបស់ព្រះអង្គនៅលើក្របទ្វារផ្ទះ ដើម្បីឲ្យពួកគេចាំថា ព្រះអង្គជានរណា។ ពួកអ៊ីស្រាអែលបានទន្ទេញឲ្យចាំព្រះបន្ទូលព្រះអង្គ ដោយកត់ក្រឹត្យវិន័យ ឲ្យជាប់ក្នុងចិត្ត(ចោទិយកថា ៦:៦) បង្រៀនកូនរបស់ខ្លួនឲ្យចេះក្រឹត្យវិន័យ(ខ.៧) និងសរសេរព្រះបន្ទូលព្រះអង្គនៅលើក្របទ្វារ និងច្រកចេញចូល(ខ.៩)។ ការអនុវត្តន៍ដូចនេះ បានលើកទឹកចិត្តពួកគេ មិនឲ្យភ្លេចសេចក្តីអ្វីដែលព្រះអង្គមានបន្ទូល ឬសេចក្តីសញ្ញាដែលពួកគេបានតាំងជាមួយព្រះអង្គ។ ការដាក់តាំងព្រះបន្ទូលព្រះ នៅក្នុងផ្ទះយើង ក៏ដូចជាបន្តុះអត្ថន័យរបស់ព្រះបន្ទូល ក្នុងចិត្តយើង អាចជួយយើងសង់គ្រឹះ ដែលពឹងផ្អែកទៅលើសេចក្តីស្មោះត្រង់របស់ព្រះអង្គ ដូចដែលព្រះគម្ពីរបានបើកសម្ដែង។ ហើយព្រះអង្គអាចប្រើព្រះបន្ទូលព្រះអង្គ ដើម្បីនាំមកនូវការកម្សាន្តចិត្ត ក្នុងពេលដែលមានសោកនាដកម្ម ឬការបាត់បង់ដ៏ឈឺចាប់។—KATARA PATTON តើព្រះគម្ពីរបានកម្សាន្តចិត្តអ្នកខ្លាំងបំផុតនៅពេលណា? តើសេចក្តីពិតក្នុងព្រះគម្ពីរបានធ្វើជាគ្រឹះនៃជីវិតអ្នកដូចម្តេចខ្លះ?…
Read articleព្រះវត្តមានដ៏មានចេស្ដារបស់ព្រះអង្គ
ព្រះអម្ចាស់ទ្រង់ប្រទានព្រះបន្ទូល ហើយពួកអ្នកដែលប្រកាសប្រាប់ដំណឹង នោះមានគ្នាច្រើនណាស់។ ទំនុកដំកើង ៦៨:១១ កាលពីឆ្នាំ២០២០ គេបានអបអរខួប១០០ឆ្នាំ នៃការធ្វើវិសោធនកម្មទី៩ នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ដែលបានឲ្យស្រ្តីមានសិទ្ធិបោះឆ្នោត។ នៅក្នុងរូបថត ដែលបានផ្តិតយកព្រឹត្តិការណ៍នៃការដើរដង្ហែរ កាលពី១០០ឆ្នាំមុន គេឃើញ អ្នកចូលរួមកាន់បដា មានសរសេរបទគម្ពីរទំនុកដំកើង ៦៨:១១ ដែលបានចែងថា “ព្រះអម្ចាស់ទ្រង់ប្រទានព្រះបន្ទូល ហើយពួកអ្នកដែលប្រកាសប្រាប់ដំណឹង នោះមានគ្នាច្រើនណាស់”។ ក្នុងបទគម្ពីរទំនុកដំកើងជំពូក៦៨ ស្តេចដាវីឌបានពិពណ៌នាថា ព្រះទ្រង់ជាអ្នកដឹកនាំមនុស្សដែលគេជិះជាន់ ឲ្យមានសេរីភាព(ខ.៦) ដោយជួយរាស្រ្តដែលហត់នឿយ ឲ្យមានភាពស្រស់ថ្លា និងស្អាងពួកគេឡើងជាថ្មី ដោយសេចក្តីសប្បុរសយ៉ាងហូរហៀររបស់ព្រះអង្គ(៩-១០)។ ក្នុងខគម្ពីរទាំង៣៥ នៃបទគម្ពីរទំនុកដំកើងនេះ ស្តេចដាវីឌបានមានបន្ទូលសំដៅទៅលើព្រះអម្ចាស់៤២ដង ដោយបង្ហាញថា ព្រះអង្គតែងតែគង់នៅជាមួយពួកគេ និងជួយសង្រ្គោះពួកគេឲ្យរួចផុតពីភាពអយុត្តិធម៌ និងទុក្ខវេទនា។ ហើយមនុស្សជាច្រើនបានប្រកាសដំណឹងល្អនេះ(ខ.១១)។ ទោះស្រ្តីដែលបានដើរដង្ហែក្បួន ដើម្បីទាមទាសិទ្ធិបោះឆ្នោត បានយល់ច្បាស់អំពីអត្ថន័យបទគម្ពីរទំនុកដំកើង ៦៨ ឬអត់ក៏ដោយ ក៏បដារបស់ពួកគេបានប្រកាសសេចក្តីពិតនៃបទគម្ពីរនេះ ដែលនៅតែមានន័យគ្រប់សម័យកាល។ ព្រះដែលបានធ្វើជា “ឪពុករបស់ក្មេងកំព្រា” និង “អ្នកការពារស្រ្តីមេម៉ាយ”(ខ.៥) បានដឹកនាំរាស្រ្តព្រះអង្គ ទៅរកកន្លែងដែលមានព្រះពរ ភាពស្រស់ថ្លាឡើងវិញ និងក្តីអំណរ។ សូមទទួលការកម្សាន្តចិត្តនៅថ្ងៃនេះ ដោយចាំថា ព្រះវត្តមានរបស់ព្រះអង្គតែងតែនៅជាប់ជាមួយរាស្រ្តព្រះអង្គ…
Read articleអាចវិលត្រឡប់មកវិញគ្រប់ពេល
កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចំរើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង។ លូកា ២២:៣២ លោករ៉ាច(Raj) បានទទួលជឿព្រះយេស៊ូវ ជាព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះ កាលគាត់ស្ថិតក្នុងវ័យយុវជន តែមិនយូរប៉ុន្មាន គាត់ក៏បានដាច់ចេញពីជំនឿ ហើយក៏បានរស់នៅដោយគ្មានព្រះ។ បន្ទាប់មក នៅថ្ងៃមួយ គាត់ក៏បានសម្រេចចិត្តចាប់ផ្តើមការប្រកបទាក់ទងជាថ្មីជាមួយព្រះយេស៊ូវ ហើយក៏បានវិលត្រឡប់ទៅព្រះវិហារវិញ តែត្រូវស្រ្តីម្នាក់ស្តីបន្ទោសឲ្យគាត់ ដោយកំហឹង ដោយសារគាត់មិនបានមកព្រះវិហារក្នុងរយៈពេលប៉ុន្មានឆ្នាំនោះ។ ការស្តីបន្ទោសនេះ បានបន្ថែមពីលើភាពអាម៉ាស និងកំហុស ដែលលោករ៉ាចមាន ក្នុងការដាច់ចេញពីព្រះ ប៉ុន្មានឆ្នាំមកនោះ។ គាត់ឆ្ងល់ថា តើគាត់គ្មានសង្ឃឹមអាចវិលត្រឡប់មករកព្រះអង្គវិញទេឬ? បន្ទាប់មក គាត់ក៏បាននឹកចាំអំពីរបៀបដែលព្រះយេស៊ូវបានស្អាងលោកស៊ីម៉ូនពេត្រុសឡើងវិញ(យ៉ូហាន ២១:១៥-១៧) ទោះគាត់បានបដិសេធន៍ប្រាប់គេថា គាត់មិនស្គាល់ព្រះអង្គក៏ដោយ(លូកា ២២:៣៤,៦០-៦១)។ ទោះសាវ័កពេត្រុសបានធ្វើខុសធ្ងន់ប៉ុណ្ណាក៏ដោយ ក៏គាត់បានទទួលការអត់ទោសបាប និងការស្អាងឡើងវិញ។ ព្រះយេស៊ូវក៏បានប្រទានឱកាសឲ្យគាត់បញ្ជាក់សេចក្តីស្រឡាញ់ ដែលគាត់មានចំពោះព្រះយេស៊ូវសារជាថ្មី ហើយថែរក្សាសិស្សព្រះអង្គផងដែរ(យ៉ូហាន ២១:១៥-១៧)។ មុនពេលលោកពេត្រុសបដិសេធន៍ព្រះអង្គ ព្រះអង្គក៏បានប្រាប់គាត់ថា “កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចំរើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង”(លូកា ២២:៣២)។ ព្រះបន្ទូលនេះក៏បានសម្រេច។ លោករ៉ាចក៏បានទូលសូមការអត់ទោសបាប និងការស្អាងឡើងវិញ ដូចលោកពេត្រុសផងដែរ ហើយសព្វថ្ងៃនេះ គាត់កំពុងតែដើរជាមួយព្រះយេស៊ូវយ៉ាងប្រកិត ហើយថែមទាំងកំពុងបម្រើព្រះអង្គ ក្នុងពួកជំនុំមួយ និងជួយទ្រទ្រង់អ្នកជឿដទៃទៀតផងដែរ។ ទោះយើងដាច់ចេញឆ្ងាយពីព្រះយ៉ាងណាក៏ដោយ…
Read article