ការលះបង់ ដើម្បីឲ្យបានកំណប់ទ្រព្យដ៏ស្ថិតស្ថេរ

មួយទៀត នគរ​ស្ថានសួគ៌​ក៏​ប្រៀប​ដូចជា​កំណប់​កប់​ទុក​ក្នុង​ចំការ។ ម៉ាថាយ ១៣:៤៤ មិត្ត​ភក្តិ​របស់ខ្ញុំ ឈ្មោះ រួល(Ruel) បាន​ចូលរួម​ការ​ជួបជុំ​អតីត​សិស្ស​វិទ្យាល័យ នៅផ្ទះ​អតីត​មិត្ត​រួម​ថ្នាក់​របស់​គាត់។ គេហដ្ឋាន​នៅ​មាត់សមុទ្រ នៅ​ក្បែរ​ឆ្នេរ​ទីក្រុង​ម៉ានីល អាច​ទទួល​អ្នក​ចូល​រួម​២០០នាក់ ឲ្យ​ស្នាក់នៅ ហើយ​វា​បាន​ធ្វើឲ្យ​លោកគ្រូ​រួល​មាន​អារម្មណ៍​ថា ខ្លួន​គាត់​តូច​ទាប​ណាស់។ គាត់​ប្រាប់​ខ្ញុំ​ថា គាត់​បាន​ធ្វើការ​បម្រើ​ព្រះ​ជា​គ្រូគង្វាល នៅ​តាម​ព្រះវិហារ ក្នុង​តំបន់​ដាច់​ស្រយាល អស់​ជាច្រើន​ឆ្នាំ ហើយ​ទោះ​គាត់​ដឹង​ថា គាត់​មិន​គួរ​ច្រណែន​គេ​ក៏ដោយ ក៏​គាត់​នៅតែ​មិន​អាច​ឃាត់ចិត្ត​ខ្លួនឯង មិន​ឲ្យ​ច្រណែន​ភាព​ចម្រុងចម្រើន​របស់​មិត្ត​ភក្តិ​គាត់។ គាត់​បាន​គិតថា តើ​ជីវិត​គាត់​មាន​ភាព​ខុសប្លែក​យ៉ាងណា បើសិនជា​គាត់​បាន​ប្រើ​សញ្ញាប័ត្រ​របស់​គាត់ ដើម្បី​ទៅ​ធ្វើ​ជំនួញ​វិញ។ គាត់​បាន​និយាយ​បន្ត​ទៀត​ថា ក្រោយមក គាត់​បាន​រំឭក​ខ្លួនឯង​ថា គាត់​គ្មានអ្វី​ដែល​ត្រូវ​ច្រណែន​គេ​នោះ​ទេ។ គាត់​បាន​ធ្វើការ​លះបង់ ដើម្បី​បម្រើ​ព្រះ ហើយ​លទ្ធផល​ដែល​គាត់​ទទួល​បាន នឹង​ស្ថិតស្ថេរ​អស់​កល្ប​ជានិច្ច។ ខ្ញុំ​នៅតែ​ចាំ​ទឹកមុខ​ដែល​មាន​ពេញដោយ​សន្តិភាព កាល​គាត់​កំពុង​និយាយ​ដូច​នេះ។ លោកគ្រូ​រួល​បាន​រក​ឃើញ​សន្តិភាព ក្នុង​រឿង​ប្រៀបប្រដូច​របស់​ព្រះយេស៊ូវ ក្នុង​បទ​គម្ពីរ​ម៉ាថាយ ១៣:៤៤-៤៦។ គាត់​ដឹង​ថា នគរ​ព្រះ​គឺជា​កំណប់ទ្រព្យ​ដែល​មានតម្លៃ​បំផុត។ យើង​អាច​ស្វែងរក និង​រស់នៅ ដើម្បី​នគរ​របស់​ព្រះអង្គ តាម​របៀប​ខុសៗគ្នា​ជាច្រើន។ សម្រាប់​អ្នកខ្លះ ការ​នេះ​មានន័យថា ពួក​គេ​ត្រូវ​ធ្វើការ​បម្រើ​ព្រះ​ពេញ​ពេល តែ​សម្រាប់​អ្នកខ្លះ​ទៀត ពួក​គេ​ធ្វើការ​ផ្សាយ​ដំណឹង​ល្អ​នៅកន្លែង​ធ្វើការ​របស់​អ្នក​មិន​ជឿ​ព្រះ។ ទោះ​ព្រះ​ទ្រង់​បានសម្រេច​ព្រះទ័យ​ប្រើប្រាស់​យើង ដោយ​របៀបណា​ក៏ដោយ…

Read article
ការបាត់បង់ ការរកឃើញ និងក្តីអំណរ

សូម​អរ​សប្បាយ​ជាមួយនឹង​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់ នោះ​ឃើញ​វិញ​ហើយ។ លូកា ១៥:៦ គេ​បាន​ហៅ​បុរស​ចំណាស់​ម្នាក់​ថា កំពូល​អ្នក​ស្វែងរក​ចិញ្ចៀន ព្រោះ​គាត់​បាន​រក​ឃើញ​ចិញ្ចៀម១៦៧វង់ ដែលគេ​បាន​ជ្រុះ​បាត់។ ក្នុងអំឡុងពេល​ខ្ញុំ​កំពុង​ដើរលេង​ជាមួយ​ភរិយា​ខ្ញុំ ឈ្មោះ ខា​រី(Cari) នៅ​លើ​ឆ្នេរសមុទ្រ យើង​ក៏បាន​ជជែកគ្នា​លេង​ជាមួយ​បុរស​វ័យ​ចំណាស់​ម្នាក់ ដែល​កំពុង​ប្រើប្រាស់​ឧបករណ៍​រាវរក​លោហធាតុ​ដែល​កប់​បាត់​នៅក្នុង​ដី។ គាត់​បាន​ពន្យល់​យើង​ថា ជួនកាល គាត់​ឃើញ​មាន​ឈ្មោះ​ជាប់​នៅ​លើ​ចិញ្ចៀន ហើយ​គាត់​ចូលចិត្ត​មើល​ទឹកមុខ​របស់​ម្ចាស់​ចិញ្ចៀន​ទាំងនោះ ពេល​គាត់​ប្រគល់​ចិញ្ចៀន​ឲ្យ​ទៅ​ពួក​គេ។ គាត់​បាន​បង្ហោះ​រូបភាព​តាម​បណ្តាញ​សង្គម ដើម្បី​ស្វែងរក​ម្ចាស់​ចិញ្ចៀន​ដែល​បាន​បាត់​ទាំងនោះ។ គាត់​បាន​រក​ឃើញ​ចិញ្ចៀន​ដែលគេ​បាន​បាត់​អស់​ជាច្រើន​ឆ្នាំ។ ពេល​ខ្ញុំ​ប្រាប់​គាត់​ថា ខ្ញុំ​ក៏​ចូលចិត្ត​ប្រើ​ឧបករណ៍​រាវរក​លោហធាតុ​ក្នុង​ដី​ផង​ដែរ មុន​គាត់​លា​យើង គាត់​ប្រាប់​ខ្ញុំ​ថា “ទាល់តែ​អ្នក​បាន​រក​ឃើញ​របស់​ដែល​បាន​បាត់ ទើប​អ្នកដឹង​ថា អ្នកមាន​ចិត្ត​សប្បាយរីករាយ​ប៉ុណ្ណា”។ បទ​គម្ពីរ​លូកា ជំពូក១៥ បាន​ចែង​អំពី​ការស្វែងរក និង​ជួយ​សង្គ្រោះ។ គេ​បាន​រិះគន់​ព្រះយេស៊ូវ ដោយសារ​ព្រះអង្គ​យក​ព្រះទ័យ​ទុកដាក់ ចំពោះ​មនុស្ស​ដែល​សង្គម​ស្អប់ខ្ពើម(ខ.១-២)។ ព្រះអង្គ​ក៏បាន​ឆ្លើយតប​ទៅ​ពួក​គេ​វិញ ដោយមាន​បន្ទូល​អំពី​រឿង​ប្រៀបប្រដូច៣រឿង អំពី​ការបាត់បង់ និង​ការ​រក​ឃើញ ដែល​មាន​ដូចជា​រឿង​សត្វ​ចៀម​បាត់ រឿង​កាក់​ដែល​បាន​បាត់ និង​រឿង​កូនពៅ​វង្វេង។ ពេល​ដែល​អ្នកគង្វាល​​បាន​រក​ឃើញ​ចៀម ដែល​គាត់​បាន​បាត់ គាត់ “ក៏​លើក​ព្រនរ​មក ដោយ​អំណរ លុះ​មកដល់​ផ្ទះ​វិញ អ្នកនោះ​នឹង​ហៅ​ពួក​សំឡាញ់ និង​ពួក​អ្នកជិតខាង​មក ប្រាប់​ថា សូម​អរ​សប្បាយ​ជាមួយនឹង​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់…

Read article
មិនទុកឲ្យយើងសែងបន្ទុកតែម្នាក់ឯង

ទ្រង់​បាន​ចាត់​ពីលើ​ស្ថាន​ដ៏​ខ្ពស់​មក ចាប់​ស្រង់​ទូលបង្គំ​ចេញពី​ទឹកធំ។ ទំនុកដំកើង ១៨:១៦ នៅក្នុង​ការ​បង្ហោះ​សារ កាលពី​ពេល​ថ្មីៗនេះ អ្នកនិពន្ធ​អត្ថបទ​តាម​វេបសាយ ឈ្មោះ បុន​នី ក្រេ​យ(Bonnie Gray) បាន​រំឭក​អំពី​រឿង​ដែល​ទើបតែ​បាន​កើត​ឡើង​ចំពោះ​គាត់ ពេល​ដែល​គាត់​មាន​ការពិបាក​ចិត្តជា​ពន់ពេក។ គាត់​បាន​លើកឡើង​ថា ក្នុងអំឡុងពេល​ដែល​គាត់​កំពុងតែ​ស្ថិត​ក្នុង​ដំណាក់​កាល​ដ៏​សប្បាយ​រីករាយ​បំផុត​នៃ​ជីវិត​គាត់ គាត់​ស្រាប់តែ​មានការ​ភ័យខ្លាច​យ៉ាង​ខ្លាំង និង​មាន​ជំងឺ​ធ្លាក់ទឹក​ចិត្ត​ផង​ដែរ។ គាត់​បាន​ព្យាយាម​ស្វែងរក​វិធី​សាស្រ្ត​ខុស​ៗគ្នា ដើម្បី​ជម្នះ​ការឈឺចាប់​របស់​គាត់ តែ​មិនយូរ​ប៉ុន្មាន គាត់​ក៏បាន​ដឹង​ថា គាត់​មិន​មាន​ភាពរឹងមាំ​ល្មម​អាចនឹង​​តយុទ្ធ​នឹង​វា​តែម្នាក់ឯង​បាន​ឡើយ។ គាត់​ថា គាត់​មិន​ចង់​ឲ្យ​គេ​ចោទសួរ​គាត់ អំពី​ជំនឿ​របស់​គាត់​នោះ​ទេ ដូចនេះ គាត់​ក៏​នៅតែ​មិនព្រម​ចែកចាយ​ឲ្យ​នរណា​ម្នាក់​ដឹង​អំពី​រឿង​នេះ ហើយ​បាន​អធិស្ឋាន​សូមឲ្យ​ជំងឺ​ធ្លាក់ទឹក​ចិត្ត​នោះ​រលាយ​បាត់​ទៅ ដោយខ្លួនឯង។ តែ​ព្រះ​ទ្រង់​សព្វព្រះទ័យ​នឹង​ប្រោស​យើង​ឲ្យ​ជា មិនមែន​ធ្វើឲ្យ​យើង​ខ្លាច​គេ ឬ​លាក់​បាំង​ការឈឺចាប់​របស់​យើង​នោះ​ឡើយ។ គាត់​ក៏បាន​រក​ឃើញ​ការ​ប្រោស​ឲ្យ​ជា នៅក្នុង​ព្រះ​វត្ត​មាន​ដ៏​កម្សាន្ត​ចិត្ត​របស់​ព្រះអង្គ ដោយ​ព្រះអង្គ​បាន​ធ្វើជា​យុថ្កា​របស់​គាត់ នៅ​ពេល​ដែល​រលក​ដ៏​ធំ​នៃ​ទុក្ខ​លំបាក​កំពុង​គំរាមកំហែង​ជីវិត​គាត់។ ពេលណា​យើង​ស្ថិត​ក្នុង​សណ្ឋាន​ទៀប​ថោក ហើយ​មាន​ពេញដោយ​ភាព​អស់សង្ឃឹម ព្រះ​ទ្រង់​តែងតែ​ត្រៀម​ខ្លួន​ជួយ និង​ទ្រទ្រង់​យើង។ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង ជំពូក១៨ ស្តេច​ដាវីឌ​បាន​សរសើរ​ដំកើង​ព្រះ ដែល​បាន​រំដោះ​គាត់​ឲ្យ​រួចពី​សណ្ឋាន​ទៀប​ថោក បន្ទាប់ពី​ទ្រង់​ស្ទើរ​តែ​ចាញ់​ខ្មាំងសត្រូវ​របស់​ទ្រង់។ ស្តេច​ដាវីឌ​ក៏បាន​ប្រកាស​ថា “ទ្រង់​បាន​ចាត់​ពីលើ​ស្ថាន​ដ៏​ខ្ពស់​មក ចាប់​ស្រង់​ទូលបង្គំ​ចេញពី​ទឹកធំ”(ខ.១៦)។ ពេលណា​ភាព​អស់សង្ឃឹម​ហាក់ដូចជា​ចង់​លេប​ត្របាក់​យើង ដូច​រលក​យក្ស​ស៊ូ​ណាមិ ព្រះ​ទ្រង់​ស្រឡាញ់​យើង​យ៉ាង​ខ្លាំង បាន​ជា​ព្រះអង្គ​ឈោង​មក​រក​យើង ហើយ​ជួយ​យើង ដោយ​នាំ​យើង​ចូល​ទៅ​ទី​ធំ​ទូលាយ នៃ​សន្តិភាព…

Read article
ការនិយាយប្រាប់ត្រង់ៗ

ព្រមទាំង​មានចិត្ត​សុភាព ហើយ​ស្លូតបូត​គ្រប់ជំពូក​ទាំង​អត់ធ្មត់ ហើយ​ទ្រាំទ្រ​គ្នា​ទៅវិញទៅមក ដោយ​ស្រឡាញ់។ អេភេសូរ ៤:២ កាល​ប៉ុន្មាន​ឆ្នាំមុន នៅពេល​ព្រឹក​ថ្ងៃមួយ កូនពៅ​របស់ខ្ញុំ​បាន​ចុះ​តាម​ជណ្តើរ ពេល​នាង​ឃើញ​ខ្ញុំ​កំពុង​អង្គុយ​នៅ​លើ​កៅអី នាង​ក៏បាន​រត់​មក​រក​ខ្ញុំ ហើយ​ឡើង​អង្គុយ​នៅ​លើ​ភ្លៅ​ខ្ញុំ។ ខ្ញុំ​ក៏បាន​ឱប​នាង​ដោយ​សេចក្តី​ស្រឡាញ់​របស់​ឪពុក ហើយក៏​បាន​ថើប​ថ្ងាស​នាង​ថ្ម​មៗ ហើយ​នាង​ក៏បាន​បង្ហាញ​នូវ​ចិត្ត​សប្បាយរីករាយ។ តែ​បន្ទាប់មក នាង​ក៏បាន​ជ្រួញ​ចិញ្ចើម ញាក់​ច្រមុះ ហើយក៏​បាន​សម្លឹង​ទៅ​ពែងកាហ្វេ​របស់ខ្ញុំ ដោយ​ការសង្ស័យ។ នាង​ក៏បាន​និយាយ​ដោយ​ស្រទន់​ថា “ប៉ា កូន​ស្រឡាញ់​ប៉ា កូន​ចូល​ចិត្ត​ប៉ា តែ​កូន​មិន​ចូលចិត្ត​ក្លិន​របស់​ប៉ា​ទេ”។ ថ្ងៃ​នោះ កូនស្រី​ខ្ញុំ​បាន​និយាយ​ការពិត ដោយ​បំណង​ល្អ​ទេ។ នាង​មិន​ចង់​ឲ្យ​ខ្ញុំ​មាន​ការ​អាក់អន់​ចិត្ត​ទេ តែ​នាង​មាន​អារម្មណ៍​ថា នាង​ត្រូវតែ​និយាយ​ប្រាប់​ខ្ញុំ​ត្រង់ៗ។ ជួនកាល យើង​ចាំបាច់​ត្រូវ​ធ្វើ​ដូចនេះ​ផង​ដែរ ក្នុង​ទំនាក់ទំនង​របស់​យើង។ ក្នុង​បទ​គម្ពីរ​អេភេសូរ ជំពូក៤ សាវ័ក​ប៉ុល​បាន​បង្រៀន​យើង​អំពី​របៀប​ទំនាក់ទំនង​ជាមួយគ្នា ជាពិសេស នៅពេល​ដែល​យើង​ពិបាក​និយាយ​ការពិត។ គឺ​ដូច​គាត់​បាន​ប្រាប់​យើង​ឲ្យ “មានចិត្ត​សុភាព ហើយ​ស្លូតបូត​គ្រប់ជំពូក​ទាំង​អត់ធ្មត់ ហើយ​ទ្រាំទ្រ​គ្នា​ទៅវិញទៅមក ដោយ​ស្រឡាញ់”(ខ.២)។ ការ​បន្ទាបខ្លួន ភាព​ស្លូតបូត និង​ការ​អត់ធ្មត់ ជួយ​ឲ្យ​ទំនាក់ទំនង​របស់​យើង​មាន​គ្រឹះ​រឹងមាំ។ យើង​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​ទាំងនេះ ដើម្បីឲ្យ​យើង​អាច​និយាយ​ការពិត ដោយ​សេចក្តី​ស្រឡាញ់(ខ.១៥) តាម​ការដឹកនាំ​របស់​ព្រះ ហើយ​បញ្ចេញ​តែ​ពាក្យ​ណា​ដែល​ល្អ សំរាប់​នឹង​ស្អាង​ចិត្ត​តាមត្រូវ​ការ ដើម្បីឲ្យ​បាន​ផ្តល់​ព្រះគុណ​ដល់​អស់អ្នក​ដែល​ស្តាប់(ខ.២៩)។…

Read article
ស្រឡាញ់ដូចភ្លើងដែលឆាបឆេះ

ហើយ​ជំ​ហួល​នៃ​សេចក្តី​នោះ​ក៏​ជា​ជំ​ហួល​នៃ​ភ្លើង ជា​អណ្តាត​ភ្លើង​យ៉ាង​សហ័ស​ដែល​មកពី​​ព្រះ។ បទចម្រៀង​សាឡូម៉ូន ៨:៦ លោក​វី​លៀម ប្លេ​ក(William Blake) ជា​កវី​កំណាព្យ ជាងគំនូរ និង​អ្នក​បោះ​ពុម្ភ បាន​អរ​សប្បាយ​នឹង​ជីវិត​អាពាហ៍​ពិពាហ៍ ជាមួយ​អ្នកស្រី​ខាត​ធ័រ​រីន(Catherine) ជា​ភរិយា​របស់​គាត់។ ចាប់តាំងពី​ថ្ងៃ​រៀបការ​របស់​ពួក​គេ រហូតដល់​ពេល​គាត់​លាចាក​លោក​នៅ​ឆ្នាំ ១៨២៧ អ្នក​ទាំងពីរ​តែងតែបាន​ធ្វើការ​ជា​ដៃ​គូរ​ជានិច្ច។ អ្នកស្រី​ខាត​ធ័រ​រី​ន​បាន​ដាក់​ពណ៌​ឲ្យ​រូបគំនូរ​ដែល​លោក​វី​លៀម​បាន​គូរ​ព្រៀង ហើយ​ពួក​គេ​នៅតែ​មានការ​ប្តូរផ្តាច់ ទោះ​ជា​មាន​ភាព​ក្រីក្រ និង​បញ្ហា​ប្រឈម​ផ្សេងៗ អស់​ជាច្រើន​ឆ្នាំ។ សូម្បីតែ​នៅ​សប្តាហ៍​ចុងក្រោយ​នៃ​ជីវិត​របស់​លោក​ប្លេ​ក ពេល​ដែល​សុខភាព​គាត់​បាន​ចុះ​ខ្សោយ គាត់​នៅតែ​បន្ត​គូរគំនូរ ហើយ​គាត់​ក៏បាន​គូររូប​មុខ​ប្រពន្ធ​គាត់ ក្នុង​គំនូរ​ព្រៀង​ចុងក្រោយ​របស់​គាត់។ ៤ឆ្នាំក្រោយ​មក អ្នកស្រី​ខាត​ធ័រ​រី​ន​ក៏​បាន​លាចាក​លោក​ផង​ដែរ ដោយដៃ​គាត់​កំពុង​កាន់​ខ្មៅដៃ​របស់​ស្វាមី​គាត់​ជាប់។ សេចក្តី​ស្រឡាញ់​ដ៏​រឹងមាំ​របស់​លោក​ប្លេ​ក បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្តី​ស្រឡាញ់ ដែល​មាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​បទចម្រៀង​សាឡូម៉ូន។ កណ្ឌ​គម្ពីរ​នេះ​បាន​ពិពណ៌នា អំពី​សេចក្តី​ស្រឡាញ់ ក្នុង​បរិបទ​នៃ​ទំនាក់ទំនង​ប្តី​ប្រពន្ធ តែ​អ្នកជឿ​ព្រះយេស៊ូវ នៅ​សម័យ​ពួក​ជំនុំ​ដំបូង​បាន​ជឿ​ថា កណ្ឌ​គម្ពីរ​នេះ​ក៏បាន​ចង្អុលបង្ហាញ ឲ្យ​យើង​ងាក​ទៅ​រក​សេចក្តី​ស្រឡាញ់​ដែល​មិន​ចេះ​រលត់ ដែល​ព្រះយេស៊ូវ​មាន​ចំពោះ​អ្នកដើរតាម​ព្រះអង្គ។ បទចម្រៀង​នេះ​ក៏បាន​ពិពណ៌នា អំពី​សេចក្តី​ស្រឡាញ់ ដែល​ខ្លាំង​ដូចសេចក្តី​ស្លាប់ ជា​ពាក្យប្រៀប​ប្រដូច ដែល​គួរឲ្យ​កត់សំគាល់ ព្រោះ​សេចក្តី​ស្លាប់ ជា​ចំណុច​ចុងក្រោយ ដែល​មិន​អាច​ជៀស​រួច ដែល​មនុស្ស​បាន​ស្គាល់(៨:៦)។ សេចក្តី​ស្រឡាញ់​ដ៏​រឹងមាំ​នេះ “ក៏​ជា​ជំ​ហួល​នៃ​ភ្លើង ជា​អណ្តាត​ភ្លើង​យ៉ាង​សហ័ស​ដែល​មក​ព្រះ”(ខ.៦)។ ហើយ​ខុសពី​ភ្លើង​ដែល​យើង​ធ្លាប់ស្គាល់…

Read article
មិនមែនរាប់អានតែមនុស្សវិជ្ជមាន

ប៉ុន្តែ ខ្ញុំ​ប្រាប់​ថា ត្រូវ​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ។ ម៉ាថាយ ៥:៤៤ កាលពីក្មេង ខ្ញុំ​បានឮ​ម្តាយ​របស់ខ្ញុំ​និយាយប្រាប់​ខ្ញុំ​ម្តង​ហើយ​ម្តង​ទៀត រាប់ពាន់​ដង កុំ​ឲ្យ​ស្តាប់​តាម​ការ​អូសទាញ​របស់​មិត្ត​ភក្តិ តែ​ឲ្យ​ស្តាប់​ការណែនាំ​របស់​គាត់​វិញ។ គាត់​តែងតែ​និយាយ​ដូចនេះ ក្នុង​ពេល​ដែល​ខ្ញុំ​កំពុង​ទទួលរង​សម្ពាធ​របស់​មិត្ត​ភក្តិ។ គាត់​កំពុង​ព្យាយាម​បង្រៀន​ខ្ញុំ កុំ​ឲ្យ​ដើរតាម​ហ្វូង​។ ខ្ញុំ​មិនមែន​ជា​ក្មេង​ទៀត​ទេ តែ​ផ្នត់គំនិត​ដែល​ចូលចិត្ត​ដើរតាម​ហ្វូង នៅតែ​បន្ត​មាន​ក្នុងចិត្ត​ខ្ញុំ។ សព្វថ្ងៃ​នេះ យើង​ច្រើនតែ​ឮ​គេ​បង្រៀន​យើង​ឲ្យ​សេពគប់​តែ​មនុស្ស​វិជ្ជមាន​បាន​ហើយ។ នេះ​ជា​ទស្សនៈ​ដ៏​ពេញនិយម ក្នុង​សម័យ​បច្ចុប្បន្ន តែ​យើង​ត្រូវសួរ​ខ្លួនឯង​ថា “តើ​ព្រះគ្រីស្ទ​សេពគប់​តែ​មនុស្ស​វិជ្ជមាន​ដែរ​ឬ?” ក្នុង​បទ​គម្ពីរ​ម៉ាថាយ ជំពូក៥ មាន​ខ​ជា​ច្រើន ដែល​បាន​ចាប់ផ្តើម​ដោយ​ឃ្លា “ប៉ុន្តែ ខ្ញុំ​ប្រាប់​ថា… ”។ ព្រះអង្គ​បាន​ប្រើ​ឃ្លា​នេះ​ជា​ញឹកញាប់ ព្រោះ​ព្រះអង្គ​ជ្រាប​ច្បាស់​ថា លោកិយ​កំពុងតែ​និយាយ​អ្វីខ្លះ​ប្រាប់​យើង។ តែ​ព្រះអង្គ​សព្វព្រះទ័យ​ឲ្យ​យើង​រស់នៅ ខុសពី​លោកិយ។ ជាក់ស្តែង​ព្រះអង្គ​បាន​បង្គាប់​យើង​ថា “ត្រូវ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ ត្រូវ​ឲ្យ​ពរ​ដល់​អ្នកណា​ដែល​ប្រទេច​ផ្តាសា ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នកណា​ដែល​ស្អប់​អ្នករាល់គ្នា ហើយ​ត្រូវ​អធិស្ឋាន​ឲ្យ​អ្នកណា​ដែល​ធ្វើទុក្ខ​បៀតបៀន​ដល់​អ្នករាល់គ្នា​វិញ”(ខ.៤៤)។ ក្រោយមក ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី សាវ័ក​ប៉ុល​បាន​ប្រើ​ពាក្យ ខ្មាំងសត្រូវ សំដៅ​មក​លើ​នរណា? គឺ​សំដៅ​មក​លើ​យើង​រាល់គ្នា។ ព្រោះ​កាល​យើង​មិនទាន់​ជឿ​ព្រះ យើង​ជា​ខ្មាំងសត្រូវ​របស់​ព្រះអង្គ(រ៉ូម ៥:១០)។ លោកិយ​បាន​ប្រាប់​យើង​ថា “ពុត​គ្រូ​កុំ​ត្រាប់ ច្បាប់​គ្រូ​ឲ្យ​យក” តែ​ព្រះយេស៊ូវ​បាន​ធ្វើជា​គំរូ ដោយ​ប្រព្រឹត្ត ដូច​អ្វី​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​យ៉ាង​ល្អឥតខ្ចោះ។…

Read article