បានទទួលការរំដោះ ដោយការអធិស្ឋាន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ដ្បិតខ្ញុំដឹងថា ការនេះនឹងបានត្រឡប់ជាសេចក្តីសង្គ្រោះដល់ខ្ញុំវិញ ដោយអ្នករាល់គ្នាអធិស្ឋានឲ្យខ្ញុំ ហើយដោយព្រះទ្រង់ប្រទានព្រះវិញ្ញាណនៃព្រះយេស៊ូវគ្រីស្ទមកជួយផង» (ភីលីព ១:១៩)។ ក្នុងជីវិតអ្នក តើមាននរណាខ្លះដែលអ្នកមិនអធិស្ឋានឲ្យដោយសារអ្នកគិតថា ពួកគេមិនត្រូវការអ្នកអធិស្ឋានឲ្យពួកគេ? តាមទស្សនៈរបស់យើងជាមនុស្សមានកម្រិត យើងងាយនឹងមើលទៅអ្នកដទៃ ដោយគិតស្មានថា ពួកគេមិនត្រូវការជំនួយយើង។ ប៉ុន្តែ តាមពិត យើងរាល់គ្នាសុទ្ធតែត្រូវការការអធិស្ឋានរបស់អ្នកដទៃដែលមានប្រយោជន៍ដល់ការរស់នៅរបស់យើង។ កាលសាវ័ក ប៉ុល កំពុងជាប់គុក គាត់បានសរសេរសំបុត្រផ្ញើទៅពួកជំនុំនៅទីក្រុងភីលីព ហើយមានប្រសាសន៍ថា ការរំដោះដែលគាត់បានទទួល គឺបានមកពីព្រះវិញ្ញាណបរិសុទ្ធ តែក៏ដោយសារការអធិស្ឋានរបស់រាស្ត្រព្រះអង្គផងដែរ។ ទោះគាត់កំពុងនិយាយសំដៅទៅលើការរំដោះពីទុក្ខលំបាកដែលគាត់ទើបតែបានជួបប្រទះ ឬការរំដោះចុងក្រោយ ដែលនាំគាត់ចូលទៅរស់នៅក្នុងព្រះវត្តមានព្រះគ្រីស្ទក្តី សាវ័ក ប៉ុល ចង់ឲ្យមិត្តសម្លាញ់គាត់នៅក្រុងភីលីពដឹងថា គាត់ពឹងផ្អែកទៅលើការអធិស្ឋានរបស់អ្នកដទៃ ដែលជួយទ្រទ្រង់គាត់ ក្នុងអំឡុងពេលគាត់ធ្វើការបម្រើព្រះ។ សាវ័ក ប៉ុល ក៏បានសុំពួកជំនុំនៅកន្លែងផ្សេង ឲ្យអធិស្ឋានឲ្យគាត់ផងដែរ។ កាលគាត់សរសេរសំបុត្រផ្ញើទៅពួកជំនុំ នៅទីក្រុងរ៉ូម គាត់ក៏មានប្រសាសន៍ផងដែរថា «បងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នា ដោយនូវព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ហើយដោយនូវសេចក្តីស្រឡាញ់នៃព្រះវិញ្ញាណថា ចូរអ្នករាល់គ្នាខំប្រឹងអធិស្ឋានដល់ព្រះជាមួយនឹងខ្ញុំ ដើម្បីឲ្យខ្ញុំបានរួចពីពួកមនុស្សមិនជឿនៅស្រុកយូដា ហើយឲ្យការដែលខ្ញុំទៅធ្វើនៅក្រុងយេរូសាឡឹម បានគាប់ចិត្តដល់ពួកបរិសុទ្ធផង» (រ៉ូម ១៥:៣០-៣១)។ គាត់ចង់ឲ្យពួកគេមានការតយុទ្ធទាំងអស់គ្នា ហើយមានភាពស្រស់ថ្លាឡើង។ គាត់ចង់ឲ្យការងាររបស់គាត់ មានប្រយោជន៍ចំពោះពួកបរិសុទ្ធ។…
Read articleសន្តិភាពដែលព្រះយេស៊ូវបានបង្កើត
កូល៉ុស ១:១៥-២០ ដ្បិតព្រះបានសព្វព្រះហឫទ័យ …ឲ្យបានផ្សះផ្សាគ្រប់ទាំងអស់ ឲ្យជានឹងអង្គទ្រង់ ដោយសារព្រះរាជបុត្រានោះ … ដោយសារព្រះលោហិតនៃឈើឆ្កាងទ្រង់។ កូល៉ុស ១:១៩-២០ លោកភីលីព ពេទីត(Philippe Petit) ជាសិល្បករដើរនៅលើខ្សែពួរ ដែលមានឈ្មោះល្បីល្បាញ នៅឆ្នាំ១៩៧១ កាលគាត់ដើរនៅលើខ្សែពួរ ពីប៉មមួយទៅប៉មមួយទៀត របស់ព្រះវិហារធំណូធ័រ ដាម នៅទីក្រុងប៉ារីស។ បីឆ្នាំក្រោយមក គាត់ត្រូវប៉ូលិសចាប់ខ្លួន ដោយសារគាត់បានដើរលើខ្សែពួរឲ្យគ្មានការអនុញ្ញាត នៅចន្លោះអាគារភ្លោះ ដែលធ្លាប់តែជាអាគាខ្ពស់ដ៏ល្បីល្បាញប្រចាំទីក្រុងញូយ៉ក។ តែនៅឆ្នាំ១៩៨៧ លោកពេទីតបានដើរនៅលើខ្សែពួរ តាមរបៀបខុសពីមុន។ ចៅហ្វាយក្រុងរបស់ទីក្រុងយេរូសាឡិមបានអញ្ជើញគាត់ ឲ្យដើរនៅលើខ្សែពួរឆ្លងកាត់ជ្រលងហ៊ីនណូន ធ្វើជាផ្នែកមួយនៃការប្រារព្ធពិធីបុណ្យរបស់ប្រទេសអ៊ីស្រាអែលនៅឆ្នាំនោះ។ នៅពេលដែលគាត់ដើរនៅលើខ្សែពួរបានពាក់កណ្តាល គាត់ក៏បានប្រលែងសត្វព្រាបមួយក្បាល ជានិមិត្តរូបតំណាងឲ្យសម្រស់នៃសន្តិភាព។ នេះជាការសម្ដែងដ៏គ្រោះថ្នាក់ខុសប្លែកពីធម្មតា ក្នុងបុព្វហេតុដើម្បីសន្តិភាព។ ក្រោយមក លោកពេទីតក៏បាននិយាយថា “ក្នុងរយៈពេលមួយភ្លែតនោះ ហ្វូងមនុស្សទាំងមូលដែលកំពុងទស្សនា មិនបានភ្លេចការប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយ”។ ព្រឹត្តិការណ៍នៃការដើរនៅលើខ្សែពួររបស់លោកពេទីត បានធ្វើឲ្យខ្ញុំនឹកចាំ អំពីព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបានកើតឡើង នៅពេលដែលព្រះកាយរបស់ព្រះយេស៊ូវ កំពុងជាប់នៅលើឈើឆ្កាង នៅចន្លោះផែនដី និងស្ថានសួគ៌។ សាវ័កប៉ុលបានប្រាប់យើងថា “ដ្បិតព្រះបានសព្វព្រះហឫទ័យ ឲ្យគ្រប់ទាំងសេចក្តីពោរពេញបានស្ថិតនៅក្នុងទ្រង់ ហើយឲ្យបានផ្សះផ្សាគ្រប់ទាំងអស់…
Read articleការកម្សាន្តចិត្តសម្រាប់ចិត្តដែលថប់បារម្ភ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«គឺឲ្យយើងរាល់គ្នា ដែលព្រះចេស្ដានៃព្រះកំពុងតែថែរក្សាដោយសារសេចក្តីជំនឿ សម្រាប់ឲ្យបានសេចក្តីសង្គ្រោះ ដែលប្រុងប្រៀបនឹងសម្ដែងមកនៅជាន់ក្រោយបង្អស់នោះ អ្នករាល់គ្នាក៏មានសេចក្តីអំណរជាខ្លាំងក្នុងសេចក្តីសង្គ្រោះនោះ ទោះបើសព្វថ្ងៃនេះត្រូវរងទុក្ខព្រួយជាយូរបន្តិច ដោយកើតមានសេចក្តីល្បួងផ្សេងៗក៏ដោយ» (១ពេត្រុស ១:៥-៦)។ យើងចាំបាច់ត្រូវទទួលស្គាល់ការពិតពីរយ៉ាងរបស់ទុក្ខលំបាក។ ទីមួយ៖ ទុក្ខលំបាកពិតជាមានមែន ហើយទីពីរ៖ វាពិតជាធ្វើឲ្យឈឺចាប់។ មនុស្សម្នាក់ៗសុទ្ធតែជួបទុក្ខលំបាកពីមួយពេលទៅមួយពេល។ ទុក្ខលំបាកទាំងនោះ មានទម្រង់ខុសៗគ្នាជាច្រើន ហើយយ៉ាងហោចណាស់ វាជាទុក្ខលំបាកខាងផ្លូវចិត្ត។ កាលសាវ័ក ពេត្រុស សរសេរសំបុត្រផ្ញើទៅបងប្អូនរួមជំនឿដែលកំពុងរងទុក្ខ គាត់បានទទួលស្គាល់ថា មនុស្សអាចមានការសោកសង្រេងតាមរបៀបជាច្រើន។ ទុក្ខលំបាកដែលអ្នកទទួលសំបុត្ររបស់សាវ័ក ពេត្រុស មុនគេបានជួបប្រទះ គឺជាទុក្ខលំបាកខាងផ្លូវចិត្តដែលកើតឡើងពីការរងទ្រាំការលំបាក ប៉ុន្តែ សាវ័ក ពេត្រុស បានដឹងច្បាស់ថា មានទុក្ខលំបាកគ្រប់ប្រភេទដែលធ្វើឲ្យគំនិត និងវិញ្ញាណយើងវេទនា។ ដោយសារដំណឹងល្អ នោះសាវ័ក ពេត្រុស មិនចាំបាច់ត្រូវសរសេរបញ្ចប់សំបុត្ររបស់គាត់ ដោយនិយាយអំពីភាពអស់សង្ឃឹមនោះទេ។ ផ្ទុយទៅវិញ គាត់បានចែកចាយអំពីព្រះបន្ទូលសន្យាដែលយើងអាចប្រកាន់ខ្ជាប់តាម។ ជាបឋម សាវ័ក ប៉ុល បានរម្លឹកយើងថា ទុក្ខលំបាករបស់យើង «មានរយៈពេលខ្លី» ទេ។ វាមានរយៈពេលខ្លី បើយើងធៀបនឹងរយៈពេលអស់កល្បជានិច្ច ហើយសូម្បីតែរយៈពេលពេញមួយជីវិត ក៏មានរយៈពេលខ្លី បើធៀបនឹងពេលអស់កល្បដែលមិនចេះចប់។ ដូចនេះ រយៈពេលវែងនៃទុក្ខលំបាកក្នុងជីវិតនេះ…
Read articleការសម្រាកនៅចន្លោះពេល
និក្ខមនំ ២០:៨-១១ ដ្បិតក្នុង៦ថ្ងៃព្រះយេហូវ៉ាទ្រង់បានធ្វើផ្ទៃមេឃ ផែនដី ហើយនឹងសមុទ្រ … រួចដល់ថ្ងៃទី៧ ទ្រង់ឈប់សំរាក។ និក្ខមនំ ២០:១១ លោកចេហ្វ ហ្កាឡូវេយ(Jeff Galloway) គឺជាគ្រូបង្វឹកកីឡាកររត់ប្រណាំង និងជាអតីតកីឡាករអូឡាំពិក បានបង្រៀនក្បួនរត់ប្រណាំងម៉ារ៉ាតុន ដែលមនុស្សជាទូទៅមិនបានយកមកអនុវត្ត។ កីឡាកររត់ប្រណាំងម៉ារ៉ាតុនទាំងអ្នកថ្មី និងអ្នកមានបទពិសោធន៍ ច្រើនតែមានការភ្ញាក់ផ្អើល ពេលដែលបានដឹងថា គាត់បានលើកទឹកចិត្តគេឲ្យប្រើយុទ្ធសាស្រ្ត “ដើរផងរត់ផង” នៅក្នុងការរត់ប្រណាំងម៉ារ៉ាតុន។ គាត់ថា កីឡាកររត់ប្រណាំង គួរតែដើររយៈពេលខ្លី បន្ទាប់ពីរត់បានរយៈពេលប៉ុន្មាននាទីដែលពួកគេបានកំណត់ ហើយបន្តរត់ផងដើរផងយ៉ាងដូចនេះរហូតដល់ទី។ មូលហេតុគឺដោយសារការដើរមួយរយៈពេលខ្លី ជួយឲ្យរាងកាយសម្រាក ហើយមានកម្លាំងឡើងវិញបន្តិច ដោយជួយកីឡាករឲ្យរត់ទៅដល់ទីបានលឿនជាងការរត់សុទ្ធ ដោយមិនដើរទាល់តែសោះ ក្នុងរយៈចម្ងាយ៤២គីឡូម៉ែត្រ។ ការសម្រាកនៅចន្លោះពេលមានសារៈសំខាន់ មិនគ្រាន់តែនៅក្នុងការរត់ប្រណាំងម៉ារ៉ាតុនប៉ុណ្ណោះទេ។ ការសម្រាកជួយទ្រទ្រង់យើង ឲ្យមានកម្លាំងបន្តប្រឹងប្រែង ក្នុងការរស់នៅ។ ព្រះទ្រង់បានលើកឡើងអំពីការសម្រាក នៅក្នុងព្រះគម្ពីរប៊ីបទាំងមូល ចាប់តាំងពីកណ្ឌគម្ពីរនិក្ខមនំ។ ក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះទ្រង់បានបង្គាប់ឲ្យរាស្រ្តព្រះអង្គមានការសម្រាក តាមគំរូរបស់ព្រះអង្គ ក្នុងព្រះរាជកិច្ចបង្កើតរបស់សព្វសារពើ ដោយឲ្យពួកគេធ្វើការ៦ថ្ងៃ ហើយបន្ទាប់មកយកថ្ងៃទី៧ ធ្វើជាថ្ងៃសម្រាក ថ្វាយព្រះអម្ចាស់(និក្ខមនំ ២០:១០) “ដ្បិតក្នុង៦ថ្ងៃព្រះយេហូវ៉ាទ្រង់បានធ្វើផ្ទៃមេឃ ផែនដី ហើយនឹងសមុទ្រ…
Read articleផែនការរបស់ព្រះអម្ចាស់ តាំងពីអស់កល្បរៀងមក (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់បានប្រទានពរមកយើងក្នុងព្រះគ្រីស្ទ ដោយគ្រប់ទាំងព្រះពរខាងព្រលឹងវិញ្ញាណនៅស្ថានដ៏ខ្ពស់។ តាមដែលទ្រង់បានរើសយើងរាល់គ្នាក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតលោកីយ៍មកប្រយោជន៍ឲ្យយើងរាល់គ្នាបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាននៅចំពោះទ្រង់ដោយសេចក្តីស្រឡាញ់» (អេភេសូរ ១:៣-៤)។ ព្រះគម្ពីរមិនបានផ្តល់ឲ្យយើងនូវចម្លើយដោយត្រង់អំពីមូលហេតុដែលព្រះទ្រង់បានអនុញ្ញាតឲ្យមនុស្សដំបូងធ្លាក់ចូលក្នុងអំពើបាបក្នុងសួនច្បារអេដែននោះទេ។ ព្រះគម្ពីរគ្រាន់តែបានបញ្ជាក់ថា ព្រះទ្រង់គ្រប់គ្រងអ្វីៗទាំងអស់ សូម្បីតែហេតុការណ៍ក្នុងសួនច្បារអេដែនក៏ដោយ។ ក្នុងសំបុត្រដែលសាវ័ក ប៉ុល បានសរសេរផ្ញើពួកជំនុំនៅទីក្រុងអេភេសូរមានការបើកបង្ហាញ អំពីផែនការដ៏អស់កល្បរបស់ព្រះ។ យើងឃើញថា ព្រះទ្រង់កំពុងធ្វើការទ្រង់ មុនពេលពិភពលោកចាប់កំណើត ហើយព្រះអង្គក៏ជ្រាបជាមុនថា មនុស្សដំបូងនឹងធ្លាក់ចូលអំពើបាប។ មុនពេលព្រះអង្គបង្កើតលោកអ័ដាម និងនាងអេវ៉ា មុនពេលពួកគេមិនស្តាប់បង្គាប់ ព្រះអង្គបានរៀបផែនការរួចជាស្រេច ដើម្បីសង្គ្រោះមនុស្សឲ្យរួចពីបាប។ ពេលណាយើងគិតអំពីបេសកកម្មសង្គ្រោះរបស់ព្រះអង្គ ដែលបានសម្រេចនៅលើឈើឆ្កាង យើងមិនគួរចាត់ទុកបេសកកម្មសង្គ្រោះជាការបំពេញការខ្វះខាតក្នុងពេលមានវិបត្តិនោះទេ។ តែផ្ទុយទៅវិញ យើងគួរតែដឹងថា ការសុគតនៅលើឈើឆ្កាង មាននៅក្នុងគំនិតដ៏អស់កល្បរបស់ព្រះអង្គជាស្រេចហើយ ដោយព្រះអង្គបានតាំងព្រះទ័យតាំងពីអស់កល្បជានិច្ចថា នឹងហៅមនុស្សទាំងអស់ឲ្យចូលមករកព្រះអង្គ តាមរយៈព្រះយេស៊ូវគ្រីស្ទ ហើយស្តាឡើងវិញ នូវអ្វីៗទាំងអស់ដែលបានខូចដោយសារមនុស្សដំបូងធ្លាក់ចូលអំពើបាប។ គោលបំណងរបស់ព្រះអង្គក្នុងផែនការនេះ គឺជាអ្វីដែលព្រះអង្គសព្វព្រះទ័យនឹងធ្វើ ហើយជាការសរសើរដល់ព្រះគុណដ៏រុងរឿងរបស់ព្រះអង្គ (អេភេសូរ ១:៥-៦)។ ព្រះអង្គបានរៀបផែនការតាំងពីអស់កល្ប មិនគ្រាន់តែដោយសារព្រះអង្គចង់ឲ្យមនុស្សប្រុសស្រីបានអរសប្បាយ តែក៏ដើម្បីព្រះនាមព្រះអង្គផងដែរ។ ព្រះអង្គបានកំណត់ថា អ្វីៗគ្រប់យ៉ាងត្រូវដាក់នៅក្រោមព្រះបាទ និងការគ្រប់គ្រងរបស់ព្រះបុត្រាព្រះអង្គ គឺព្រះអម្ចាស់យេស៊ូវ។ ដូចនេះ ផែនការប្រោសលោះរបស់ព្រះអង្គ គឺនិយាយអំពីព្រះអង្គជាជាងនិយាយអំពីយើង។ ផែនការនោះត្រូវបានធ្វើឡើងដោយការយកចិត្តទុកដាក់អំពីយើង…
Read articleស្ញប់ស្ញែង ហើយអានព្រះគម្ពីរប៊ីប
ទំនុកដំកើង ១១៩:១៧-៣២ សូមបំភ្លឺភ្នែកទូលបង្គំ ឲ្យបានឃើញសេចក្តីអស្ចារ្យ នៅក្នុងក្រឹត្យវិន័យរបស់ទ្រង់។ ទំនុកដំកើង ១១៩:១៨ ផ្ទះរបស់ខ្ញុំមានធ្នើរដាក់សៀវភៅមួយដែលផ្ទុកទៅដោយសៀវភៅជាច្រើន។ ចំណុចខ្សោយរបស់ខ្ញុំ គឺស្រឡាញ់សៀវភៅស្អាតៗ ជាពិសេសសៀវភៅដែលមានក្របរឹង ហើយពីមួយឆ្នាំទៅមួយឆ្នាំ ខ្ញុំបានបន្ថែមសៀវភៅកាន់តែច្រើនទៀត។ តែគួរឲ្យស្តាយ ដែលខ្ញុំមិនមានពេលវេលា និងកម្លាំងគ្រប់គ្រាន់ ដើម្បីអានសៀវភៅ ឲ្យចប់ទាំងអស់។ ហេតុនេះហើយ សៀវភៅជាច្រើននៅតែថ្មី ស្រស់ស្អាត តែមិនទាន់បានអាន។ បើយើងមិនប្រយ័ត្នទេ យើងក៏អាចប្រព្រឹត្តដូចនេះ ចំពោះព្រះគម្ពីរប៊ីបរបស់យើងផងដែរ។ លោកចន អាប់ដៃ(John Updike) ជាអ្នកនិពន្ធ បានមានប្រសាសន៍ថា សៀវភៅអក្សរសាស្រ្តដ៏ល្បីល្បាញរបស់អាមេរិក ក៏អាចត្រូវបានគេកោតស្ញប់ស្ញែង និងត្រូវគេទិញទុកអាន តែមិនដែលបានអានដូចព្រះគម្ពីរប៊ីបនោះទេ។ ព្រះគម្ពីរប៊ីបត្រូវបាននិពន្ធឡើង ក្នុងវប្បធម៌ផ្សេងពីវប្បធម៌របស់យើង អាចធ្វើឲ្យយើងពិបាកអាន ហើយចង់ទុកព្រះគម្ពីរប៊ីបចោល នៅលើធ្នើរសៀវភៅ ឲ្យនៅតែស្រស់ស្អាត គួរឲ្យស្រឡាញ់ តែមិនដែលបានអាន។ យើងមិនត្រូវធ្វើដូចនេះទេ។ យើងអាចយកគំរូតាមអ្នកនិពន្ធបទគម្ពីរទំនុកដំកើង ជំពូក១១៩ ដោយងាកទៅរកព្រះអម្ចាស់ ដោយទូលសូមព្រះអង្គ “បើកភ្នែកយើង” ឲ្យមើលឃើញសេចក្តីអស្ចារ្យ ក្នុងព្រះគម្ពីរប៊ីប(ខ.១៨)។ យើងអាចស្វែងរកគ្រូបង្រៀនព្រះគម្ពីរដែលយើងអាចទុកចិត្តបាន ដើម្បីជួយបង្រៀនយើង ឲ្យយល់អ្វីដែលមានចែងក្នុងព្រះគម្ពីរ(កិច្ចការ ៨:៣០)។ ហើយអ្នកជឿម្នាក់ៗមានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទដឹកនាំចិត្ត…
Read article