ជាបញ្ហារបស់ចិត្ត
ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូរវិលមកវិញ ចូរបែរចេញពីរូបព្រះរបស់ឯងរាល់គ្នាទៅ ហើយងាកមុខពីអស់ទាំងការគួរស្អប់ខ្ពើមរបស់ឯងរាល់គ្នាចុះ។ អេសេគាល ១៤:៦ មានពេលមួយ មិត្តភក្តិរបស់ខ្ញុំ ជាគ្រូគង្វាលជនជាតិហ្កាណា បានបញ្ចាំងពន្លឺពិលមកលើរូបឆ្លាក់មួយ ដែលគេបានផ្អែកពីលើជញ្ជាំងផ្ទះខ្ទមមួយ ហើយប្រាប់ខ្ញុំថា “តើអ្នកឃើញទេ? នេះជារូបព្រះប្រចាំភូមិនេះ”។ រៀងរាល់ពេលល្ងាចថ្ងៃអង្គារ លោកគ្រូគង្វាលស៊ែម(Sam) បានធ្វើដំណើរចូលទៅក្នុងព្រៃ ដើម្បីបង្រៀនព្រះគម្ពីរ ក្នុងភូមិដាច់ស្រយាលមួយនេះ។ ក្នុងកណ្ឌគម្ពីរអេសេគាល យើងឃើញថា ការថ្វាយបង្គំរូបព្រះបានបណ្តាលឲ្យសាសន៍យូដាជួបរឿងអាក្រក់ៗជាច្រើន។ ពេលដែលអ្នកដឹកនាំ នៅទីក្រុងយេរូសាឡិម មកជួបហោរាអេសេគាល ព្រះទ្រង់ក៏បានមានបន្ទូលមកកាន់គាត់ថា “ពួកអ្នកទាំងនេះបានតាំងរូបព្រះរបស់គេ នៅក្នុងចិត្តខ្លួន ក៏បានដាក់ហេតុចំពប់របស់អំពើទុច្ចរិតខ្លួន នៅចំពោះមុខហើយ”(១៤:៣)។ ព្រះទ្រង់មិនគ្រាន់តែបានព្រមានពួកគេ មិនឲ្យថ្វាយបង្គំរូបឆ្លាក់ធ្វើពីឈើ ឬថ្មប៉ុណ្ណោះទេ។ ព្រះអង្គក៏បានបង្ហាញពួកគេផងដែរថា ការថ្វាយបង្គំរូបព្រះជាបញ្ហា នៅក្នុងចិត្ត។ យើងម្នាក់ៗសុទ្ធតែមានបញ្ហានេះ។ គ្រូបង្រៀនព្រះគម្ពីរឈ្មោះ អាលីស្ទែរ បេក(Alistair Begg) បានពិពណ៌នាថា “រូបព្រះគឺជាអ្វីៗ ដែលយើងចាត់ទុកថា សំខាន់ជាងព្រះ និងអ្វីៗដែលយើងគិតថា មានសារៈសំខាន់ នៅក្នុងការស្វែងរកសន្តិភាព ការលើកដំកើងខ្លួនឯង ការស្កប់ចិត្ត ឬការទទួលស្គាល់ពីអ្នកដទៃ”។ សូម្បីតែអ្វីៗដែលហាក់ដូចជាមានភាពត្រឹមត្រូវ ក៏អាចក្លាយជារូបព្រះរបស់យើងផងដែរ។ ពេលណាយើងស្វែងរកការកម្សាន្តចិត្ត ឬតម្លៃរបស់ខ្លួនឯង…
Read articleការជ្រើសរើសដែលគ្មានលក្ខខណ្ឌ
ព្រះទ្រង់បានសម្រេចព្រះទ័យសង្រ្គោះរាស្រ្តព្រះអង្គ មិនមែនផ្អែកទៅលើការពិតដែលថា ពួកគេជានរណា ឬពួកគេបានធ្វើអ្វីនោះទេ តែផ្អែកទៅលើការសព្វព្រះទ័យ ប្រកបដោយព្រះគុណរបស់ព្រះអង្គ។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្រ្ពោល(R.C. Sproul) សូមបកស្រាយ អំពីគោលលទ្ធិនៃការជ្រើសរើសដោយគ្មានលក្ខខណ្ឌ ដែលបានថ្វាយសិរីល្អគ្រប់យ៉ាងដល់ព្រះ ក្នុងការប្រោសលោះយើង។ អត្ថបទ ទេវសាស្រ្តកំណែទម្រង់មិនគ្រាន់តែបានបង្រៀន អំពីគោលលទ្ធិនៃការជ្រើសរើសប៉ុណ្ណោះទេ តែក៏បានបង្រៀនអំពីគោលលទ្ធិនៃការជ្រើសរើសដែលគ្មានលក្ខខណ្ឌ ដែលមានន័យថា ព្រះគុណនៃការជ្រើសរើស ដែលព្រះអង្គប្រទានដល់អ្នកដែលព្រះអង្គបានសង្រ្គោះ មិនបានផ្អែកទៅលើលក្ខខណ្ឌខ្លះ ដែលព្រះអង្គបានឃើញក្នុងពួកគេនោះទេ តែផ្អែកទៅលើការសព្វព្រះទ័យ ដោយអធិបតេយ្យភាព ឬអំណាចគ្រប់គ្រងទាំងស្រុងរបស់ព្រះអង្គ។ ហើយទោះព្រះអង្គបានតម្រូវឲ្យមានភាពចាំបាច់នៃជំនឿ ក៏ព្រះអង្គបានសង្រ្គោះពួកគេ ដោយបំពេញលក្ខខណ្ឌដែលព្រះអង្គបានបង្កើត តែព្រះអង្គបានបំពេញតាមលក្ខខណ្ឌនោះ តាមព្រះគុណព្រះអង្គ សម្រាប់អ្នកដែលជាអ្នកទទួលព្រះគុណនៃការជ្រើសរើសរបស់ព្រះអង្គ។
Read articleព្រះអង្គមិនដែលយឺតពេលឡើយ
ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា ប្អូននាងនឹងរស់ឡើងវិញ។ យ៉ូហាន ១១:២៣ គ្រូគង្វាលរបស់ខ្ញុំជាជាតិអាមេរិក បានមកលេងទីប្រជុំជនតូចមួយ នៅតំបន់អាហ្វ្រិកខាងលិច។ គាត់បានព្យាយាមមកព្រះវិហារឲ្យទាន់ម៉ោង ដើម្បីចូលរួមកម្មវិធីថ្វាយបង្គំនៅម៉ោង១០ព្រឹក។ ទោះជាយ៉ាងក៏ដោយ ពេលគាត់មកដល់ គាត់មិនឃើញមាននរណាម្នាក់មានវត្តមាននៅទីនោះសោះ។ ដូចនេះ គាត់ក៏បានរង់ចាំ អស់មួយម៉ោងហើយ មួយម៉ោងទៀត។ ទីបំផុត នៅម៉ោងប្រហែល១២ ៣០នាទី លោកគ្រូគង្វាលប្រចាំតំបន់បានមកដល់ បន្ទាប់ពីការដើរមកពីចម្ងាយ ដោយមានក្រុមចម្រៀងមកជាមួយ និងសមាជិកពួកជំនុំនៅក្នុងក្រុងនោះ ហើយកម្មវិធីថ្វាយបង្គំក៏បានចាប់ផ្តើម។ ក្រោយមកគាត់ថា កម្មវិធីនោះបានចាប់ផ្តើមតាមពេលដែលព្រះបានកំណត់។ គាត់ថា “ព្រះវិញ្ញាណបានស្វាគមន៍យើងចូលក្នុងការថ្វាយបង្គំ ហើយព្រះទ្រង់មិនដែលយឺតឡើយ”។ គ្រូគង្វាលរបស់ខ្ញុំបានដឹងថា វប្បធម៌នៅទីនោះ មានភាពខុសប្លែកពីវប្បធម៌របស់គាត់ ដោយមូលហេតុដ៏ល្អ។ ការកំណត់ពេលវេលាហាក់ដូចជាមានភាពខុសគ្នាពីកន្លែងមួយទៅកន្លែងមួយ តែព្រះគម្ពីរទាំងមូលបានចែង អំពីលក្ខណៈដ៏ឥតខ្ចោះរបស់ព្រះ ដែលតែងតែទាន់ពេលជានិច្ច។ ហេតុនេះហើយបានជា ព្រះយេស៊ូវបានធ្វើដំណើរមកប្រោសលោកឡាសា បន្ទាប់ពីគាត់បានស្លាប់អស់៤ថ្ងៃហើយ។ កាលនោះ បងស្រីរបស់លោកឡាសាបានសួរព្រះអង្គថា “ព្រះអម្ចាស់អើយ បើសិនជាទ្រង់បានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ”(យ៉ូហាន ១១:២១)។ យើងប្រហែលជាគិតដូចនេះផងដែរ ដោយឆ្ងល់ថា ហេតុអ្វីព្រះទ្រង់មិនប្រញាប់ជួយដោះស្រាយបញ្ហាយើង។ តែយកល្អ យើងគួរតែរង់ចាំចម្លើយ និងព្រះចេស្តាព្រះអង្គ ដោយជំនឿ។ គឺដូចដែលទេវវិទូឈ្មោះ ហោវើត…
Read articleមានចិត្តស្រេកឃ្លានយុត្តិធម៌
មានពរហើយ អស់អ្នកដែលស្រេកឃ្លាននូវសេចក្តីសុចរិត ដ្បិតអ្នកទាំងនោះនឹងបានឆ្អែត។ ម៉ាថាយ ៥:៦ ហេតុការណ៍ដ៏តក់ស្លុតនៃការធ្វើឃាតលោកបណ្ឌិត ម៉ាទីន លូស័រ ឃីង(Dr. Martin Luther King Jr.) បានកើតឡើង ក្នុងពេលដែលចលនាទាមទារសិទ្ធិជនស៊ីវិលនៅអាមេរិក បានឈានដល់ចំណុចខ្ពស់បំផុត ក្នុងទសវត្សរ៍ឆ្នាំ១៩៦០។ តែ៤ថ្ងៃក្រោយមក អ្នកស្រីខូរេតា ស្កត់ ឃីង(Coretta Scott King) ដែលជាភរិយារបស់គាត់ ក៏បានបន្តដឹកនាំបាតុកម្ម ដោយចិត្តក្លាហានជំនួសគាត់។ អ្នកស្រីខូរេតាមានចិត្តឆេះឆួល នៅក្នុងការទាមទាយុត្តិធម៌ ហើយបានដឹកនាំចលនាសំខាន់ៗជាច្រើនទៀត ដោយចិត្តក្លាហាន។ ព្រះយេស៊ូវមានបន្ទូលថា “មានពរហើយ អស់អ្នកដែលស្រេកឃ្លាននូវសេចក្តីសុចរិត ដ្បិតអ្នកទាំងនោះនឹងបានឆ្អែត”(ម៉ាថាយ ៥:៦)។ យើងដឹងថា ព្រះទ្រង់នឹងយាងត្រឡប់មកវិញ ដើម្បីប្រទាននូវសេចក្តីយុត្តិធម៌ ក្នុងការជំនុំជម្រះចុងក្រោយ តែទំរាំតែដល់ពេលនោះ យើងមានឱកាសចូលរួម នាំឲ្យយុត្តិធម៌របស់ព្រះអង្គកើតមាន នៅលើផែនដី ដូចអ្នកស្រីខូរេតាផងដែរ។ បទគម្ពីរអេសាយ ជំពូក ៥៨ បានចែងច្បាស់ នូវការអ្វីដែលព្រះទ្រង់ត្រាស់ហៅរាស្រ្តព្រះអង្គ ឲ្យធ្វើ ដូចជា ដោះច្រវ៉ាក់ដ៏អយុត្តិធម៌ ដោះលែងអ្នកដែលគេសង្កត់សង្កិន ចែកអាហារដល់អ្នកអត់ឃ្លាន ……
Read articleទំនួញប្រែក្លាយជាការសរសើរដំកើង
គង់តែខ្ញុំនឹងរីករាយ ដោយសារព្រះយេហូវ៉ា ខ្ញុំនឹងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះខ្ញុំដែរ។ ហាបាគុក ៣:១៨ អ្នកស្រីម៉ូនីកា(Monica) បានអធិស្ឋានឥតឈប់ឈរ ឲ្យកូនប្រុសគាត់វិលត្រឡប់មកព្រះវិញ។ គាត់បានសោកសង្រេង ដោយសារកូនប្រុសគាត់ដើរផ្លូវខុស ហើយថែមទាំងតាមរកកូនប្រុសគាត់ ក្នុងទីក្រុងមួយចំនួន ដែលកូនប្រុសគាត់បានសម្រេចចិត្តទៅរស់នៅ។ ស្ថានភាពហាក់ដូចជាអស់សង្ឃឹម។ បន្ទាប់មក ថ្ងៃមួយ មានរឿងមួយបានកើតឡើង។ ព្រះទ្រង់បានធ្វើការក្នុងចិត្តកូនប្រុសគាត់ តាមរបៀបដ៏អស្ចារ្យ។ ក្រោយមក កូនប្រុសគាត់ក៏បានក្លាយជាទេវវិទូ ដែលស្ថិតក្នុងចំណោមទេវវិទូដ៏ល្បីល្បាញបំផុតរបស់ពួកជំនុំ។ កូនប្រុសគាត់មានឈ្មោះថា អូគូស្ទីន ជាអ្នកដឹកនាំពួកជំនុំ នៅទីក្រុងហ៊ីផូ។ ព្រះទ្រង់ហាក់ដូចជាមិនធ្វើអ្វីសោះ ខណៈពេលដែលអ្នកមានអំណាចកំពុងប្រព្រឹត្តអំពើអយុត្តិធម៌(ហាបាគុក ១:៤) ហោរាហាបាគុកក៏បានពោលទំនួញថា “តើត្រូវឲ្យទូលបង្គំអំពាវនាវដល់កាលណាទៀត”(ហាបាគុក ១:២)។ ចូរយើងគិតអំពីពេលដែលយើងបានបែរមករកព្រះ ដោយភាពអស់សង្ឃឹម ដោយពោលទំនួញរបស់យើង ដោយសារអំពើអយុត្តិធម៌ ឬបញ្ហាសុខភាពដែលហាក់ដូចជាគ្មានសង្ឃឹម ការខ្វះខាតក្នុងគ្រួសារ ឬមួយកូនយើងដើរចេញពីព្រះ។ រៀងរាល់ពេលហោរាហាបាគុកពោលទំនួញ ព្រះទ្រង់ស្តាប់គាត់។ ខណៈពេលដែលយើងរង់ចាំ ដោយជំនឿ យើងអាចរៀនកែប្រែការសោកសង្រេងរបស់យើង ឲ្យក្លាយជាការសរសើរដំកើង តាមគំរូរបស់លោកហោរា។ គឺដូចដែលគាត់បានពោលសរសើរដំកើងព្រះអម្ចាស់ថា “គង់តែខ្ញុំនឹងរីករាយ ដោយសារព្រះយេហូវ៉ា ខ្ញុំនឹងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះខ្ញុំដែរ”(៣:១៨)។ ពេលដែលព្រះទ្រង់បង្ហាញផ្លូវទ្រង់ គាត់មិនបានយល់ទាំងស្រុង តែគាត់បានទុកចិត្តព្រះអង្គ ដោយបង្ហាញចេញនូវសេចក្តីជំនឿ តាមរយៈការពោលទំនួញ…
Read articleការចាប់ផ្តើមជាថ្មី
ឱព្រះយេហូវ៉ាអើយ សូមជួយព្រលឹងទូលបង្គំ ឲ្យរួចពីបបូរមាត់ដ៏កំភូត ហើយពីអណ្តាតដែលបញ្ឆោត។ ទំនុកដំកើង ១២០:២ “ការយល់ដឹងរបស់គ្រីស្ទបរិស័ទអាចនាំឲ្យមានការឈឺចាប់ បន្ទាប់ពីយើងបានសន្និដ្ឋានថា រឿងអ្វីមួយគឺជាការពិត តែតាមពិត វាជាការកុហកសោះ”។ នេះជាអ្វីដែលលោកយូជីន ភីធ័រសិន(Eugene Peterson) បានសរសេរ ក្នុងការពន្យល់ដ៏មានអំណាច អំពីបទគម្ពីរទំនុកដំកើង ជំពូក១២០។ បទគម្ពីរទំនុកដំកើង ជំពូក១២០ ជាបទគម្ពីរទំនុកដំកើងទី១ ក្នុងចំណោម “បទគម្ពីរទំនុកដំកើងរបស់អ្នកឡើងភ្នំ”(ទំនុកដំកើង ១២០-១៣៤) ដែលរាស្រ្តរបស់ព្រះបានច្រៀង ក្នុងការធ្វើដំណើរជាក្រុមតាមផ្លូវចោទ ឡើងទៅទីក្រុងយេរូសាឡិម ដើម្បីធ្វើពិធីបុណ្យ។ គាត់បានបកស្រាយថា បទគម្ពីរទំនុកដំកើងនេះបាននិយាយអំពីការស្តាប់បង្គាប់ ដែលមានរយៈពេលយូរ ក្នុងការធ្វើដំណើរតាមទិសដៅតែមួយ ពោលគឺបានឆ្លុះបញ្ចាំងអំពីទិដ្ឋភាពនៃការធ្វើដំណើរខាងវិញ្ញាណឆ្ពោះទៅរកព្រះ។ ការធ្វើដំណើរនេះអាចចាប់ផ្តើមបាន ទាល់តែយើងមានការយល់ដឹងដ៏សំខាន់ថា យើងត្រូវការអ្វីមួយដែលខុសពីមុន។ លោកភីធ័រសិនបានបកស្រាយដូចនេះថា “ដើម្បីឲ្យមនុស្សម្នាក់អាចចាប់ផ្តើមការធ្វើដំណើរតាមផ្លូវរបស់គ្រីស្ទាន គាត់ត្រូវតែមានចិត្តស្អប់ខ្ពើមផ្លូវចាស់របស់គាត់…បានសេចក្តីថា គាត់មានការឆ្អែតចិត្តចំពោះផ្លូវរបស់លោកិយ មុនពេលគាត់មានចិត្តចង់ចូលទៅក្នុងពិភពនៃព្រះគុណព្រះ”។ យើងងាយនឹងមានការបាក់ទឹកចិត្ត ដោយសារភាពប្រេះបែក និងភាពអស់សង្ឃឹម ដែលយើងឃើញមានក្នុងលោកិយ ដែលនៅជំវិញខ្លួនយើង ដែលមានដូចជាភាពអសីលធម៌នៃវប្បធម៌យើង ដែលច្រើនតែមិនអើពើ ចំពោះអំពើអាក្រក់ដែលគេកំពុងតែធ្វើមកលើអ្នកដទៃ។ បទគម្ពីរទំនុកដំកើង ជំពូក១២០ បានពោលទំនួញអំពីរឿងនេះ យ៉ាងស្មោះត្រង់ថា “ខ្ញុំចូលចិត្តខាងសេចក្តីសុខ តែកាលណាខ្ញុំថាទៅ…
Read article