ទីបន្ទាល់ដែលនាំឲ្យមានការផ្លាស់ប្តូរ
កុំឲ្យអ្នកណាមើលងាយអ្នក ដោយព្រោះនៅក្មេងនោះឡើយ ចូរធ្វើជាគំរូដល់ពួកអ្នកជឿ ដោយពាក្យសំដី កិរិយាប្រព្រឹត្ត សេចក្តីស្រឡាញ់ សេចក្តីជំនឿ និងសេចក្តីបរិសុទ្ធ។ ១ធីម៉ូថេ ៤:១២ កាលពីឆ្នាំ ២០១១ បន្ទាប់ពីខ្ញុំ និងភរិយាខ្ញុំបានរៀបការរយៈពេលមួយទសវត្សរ៍ ដោយគ្មានកូន យើងក៏បានផ្លាស់ទៅរស់នៅប្រទេសក្រៅ ដើម្បីចាប់ផ្តើមជាថ្មី។ វាជាការផ្លាស់ប្តូរទីលំនៅដ៏រំភើបរីករាយ តែខ្ញុំត្រូវចាកចេញពីអាជីពជាអ្នកផ្សាយវិទ្យុ។ ខ្ញុំនឹកការងារនេះណាស់។ ខ្ញុំមានអារម្មណ៍ថាជាប់គាំងគំនិត ហើយក៏បានសុំយោបល់ ពីលោកលាម(Liam) ជាមិត្តភក្តិខ្ញុំ។ ខ្ញុំប្រាប់គាត់ត្រង់ៗថា ខ្ញុំមិនដឹងថា ព្រះទ្រង់កំពុងត្រាស់ហៅខ្ញុំឲ្យធ្វើអ្វីទៀតទេ។ គាត់ក៏បានសួរខ្ញុំថា តើខ្ញុំមិនធ្វើការនៅស្ថានីយវិទ្យុទៀតទេ? ខ្ញុំក៏បានប្រាប់គាត់ថា ខ្ញុំមិនធ្វើការជាអ្នកផ្សាយវិទ្យុទៀតទេ។ គាត់ក៏បានសួរទៀតថា “តើទំនាក់ទំនងប្តីប្រពន្ធរបស់អ្នកមានសុខទុក្ខយ៉ាងណាហើយ?” ខ្ញុំមានការភ្ញាក់ផ្អើល ពេលដែលគាត់ផ្លាស់ប្តូរប្រធានបទ ទៅជជែកអំពីជីវិតអាពាហ៍ពិពាហ៍របស់ខ្ញុំវិញ។ ខ្ញុំក៏បានប្រាប់លោកលាមថា យើងជួបរឿងដ៏ឈឺចាប់ជាមួយគ្នា តែយើងក៏ឆ្លងកាត់ទុក្ខលំបាក ដោយទំនាក់ទំនងកាន់តែជិតស្និទ្ធ។ គាត់ក៏និយាយដោយទឹកមុខញញឹមថា “ការប្ដេជ្ញាចិត្ត គឺជាចំណុចស្នូលនៃដំណឹងល្អ។ លោកិយត្រូវការគំរូនៃទំនាក់ទំនងប្តីប្រពន្ធដែលមានការប្ដេជ្ញាចិត្ត ដូចនេះឯង! អ្នកប្រហែលមិនបានដឹង អំពីឥទ្ធិពលដែលអ្នកបានបញ្ចេញមកលើអ្នកដទៃ លើសពីអ្វីដែលអ្នកបានធ្វើ ក្នុងនាមជាអ្នកជឿព្រះ”។ ពេលដែលលោកធីម៉ូថេកំពុងជួបការលំបាកក្នុងការងារបម្រើព្រះ សាវ័កប៉ុលមិនបានដាក់គោលដៅ សម្រាប់ការងាររបស់គាត់នោះទេ។ ផ្ទុយទៅវិញ គាត់បានលើកទឹកចិត្តលោកធីម៉ូថេ ឲ្យរស់នៅ…
Read articleការលើកទឹកចិត្តគ្នាទៅវិញទៅមក
តែចូរកំឡាចិត្តគ្នាទៅវិញទៅមកជារាល់ថ្ងៃវិញ ក្នុងកាលដែលនៅតែហៅថា «ថ្ងៃនេះ»នៅឡើយ។ ហេព្រើរ ៣:១៣ បន្ទាប់ពីសុខភាពខ្ញុំមានការចុះខ្សោយកាន់តែខ្លាំង អស់រយៈពេល១សប្តាហ៍ ខ្ញុំក៏បានផ្តេកខ្លួនទៅលើសាឡុង។ ខ្ញុំមិនចង់គិតអំពីអ្វីទាំងអស់។ នរណាក៏ខ្ញុំមិនចង់និយាយរក។ សូម្បីតែការអធិស្ឋាន ក៏ខ្ញុំពិបាកធ្វើដែរ។ ការបាក់ទឹកចិត្ត និងការសង្ស័យបានគ្របសង្កត់ចិត្តខ្ញុំ ខណៈពេលដែលខ្ញុំបើកទូរទស្សន៍មើល។ ខ្ញុំក៏បានមើលស្ពតផ្សាយពាណិជ្ជកម្មមួយ ក្នុងនោះ ខ្ញុំឃើញក្មេងស្រីម្នាក់និយាយទៅកាន់ប្អូនប្រុសរបស់នាងថា “ប្អូនជាជើងឯក”។ បន្ទាប់ពីនាងបន្តនិយាយលើកទឹកចិត្តគាត់ដូចនេះ ស្នាមញញឹមក៏បានលេចឡើងនៅលើផ្ទៃមុខគាត់។ ខ្ញុំក៏បានញញឹមជាមួយពួកគេផងដែរ។ រាស្ត្ររបស់ព្រះតែងតែជួបការបាក់ទឹកចិត្ត និងការសង្ស័យ ដែលនាំឲ្យពួកគេមានការលំបាកជាខ្លាំង។ បទគម្ពីរទំនុកដំកើង ជំពូក៩៥ បានបញ្ជាក់ថា យើងអាចឮព្រះសូរសៀងព្រះ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ។ អ្នកនិពន្ធបទគម្ពីរហេព្រើរបានដកស្រង់បទគម្ពីរនេះ ដើម្បីដាស់តឿនអ្នកជឿព្រះយេស៊ូវ ឲ្យជៀសវាងការប្រព្រឹត្តខុសដូចពួកអ៊ីស្រាអែល កាលពួកគេកំពុងរស់នៅវិលវល់នៅក្នុងវាលរហោស្ថាន(ហេព្រើរ ៣:៧-១១)។ គឺដូចមានសេចក្តីចែងថា “ចូរប្រយ័ត្នបងប្អូនអើយ ក្រែងមានពួកអ្នករាល់គ្នាណាមួយ មានចិត្តអាក្រក់ ដោយមិនជឿ ព្រមទាំងបោះបង់ចោលព្រះដ៏មានព្រះជន្មរស់នៅ”(ខ.១២-១៣)។ “ចូរកំឡាចិត្តគ្នាទៅវិញទៅមកជារាល់ថ្ងៃវិញ ក្នុងកាលដែលនៅតែហៅថា «ថ្ងៃនេះ»នៅឡើយ”(ខ.១២-១៣)។ ដោយសារសេចក្តីសង្ឃឹមរបស់យើងបានជាប់នៅក្នុងព្រះគ្រីស្ទ នោះយើងអាចពិសោធន៍នឹងកម្លាំង ដែលយើងត្រូវការក្នុងការស៊ូទ្រាំ គឺកម្លាំងដែលបានមកពីការលើកទឹកចិត្តគ្នា ក្នុងចំណោមអ្នកជឿព្រះ(ខ.១៣)។ ពេលណាអ្នកជឿណាម្នាក់មានការសង្ស័យ អ្នកជឿដទៃទៀត អាចផ្តល់ការលើកទឹកចិត្ត ឲ្យយល់ និងជឿច្បាស់ ហើយជួយឲ្យគាត់ជៀសចេញពីអំពើបាប។…
Read articleសត្វពស់បញ្ចេញសម្លេងព្រមាន
ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរំងាប់សេចក្តីក្រោធទៅ តែពាក្យគំរោះគំរើយ នោះបណ្តាលឲ្យមានសេចក្តីកំហឹងវិញ។ សុភាសិត ១៥:១ តើអ្នកធ្លាប់ទៅក្បែរសត្វពស់កន្ទុយកណ្ដឹងឬទេ? បើសិនជាធ្លាប់ អ្នកប្រហែលជាបានកត់សំគាល់ថា សម្លេងកណ្តឹងនៅចុងកន្ទុយរបស់វា ហាក់ដូចជាបានលាន់ឡើងកាន់តែខ្លាំងឡើងៗ ពេលដែលអ្នកទៅក្បែរវាកាន់តែជិត។ តាមការស្រាវជ្រាវកំណត់ត្រាវិទ្យាសាស្រ្តជីវវិទ្យាបច្ចុប្បន្ន បានបង្ហាញថា សត្វពស់កន្ទុយកណ្តឹង ពិតជាបានធ្វើឲ្យកណ្តឹងនៅចុងកន្ទុយវាញ័រកាន់តែញាប់ ពេលដែលមានការគំរាមកំហែងចូលមកក្បែរវាកាន់តែជិត។ សម្លេងដែលមានប្រេកង់ខ្ពស់នេះ អាចបណ្តាលឲ្យយើងគិតថា វានៅជិតយើងខ្លាំង គឺនៅជិតជាងចម្ងាយពិតប្រាកដទៅទៀត។ គឺដូចដែលអ្នកស្រាវជ្រាវម្នាក់បានលើកឡើងថា “ការយល់ខុសអំពីចម្ងាយរវាងសត្វពស់ និងមនុស្សដែលឮសម្លេងកណ្តឹងរបស់វា បានផ្តល់ឱកាសសុវត្ថិភាព ដោយជួយឲ្យអ្នកនោះបង្កើនការប្រុងប្រយ័ត្ន”។ ជួនកាល មនុស្សយើងអាចដំឡើងសម្លេង ដោយពាក្យអាក្រក់ៗ ដែលធ្វើឲ្យអ្នកដទៃដើរចេញពីជម្លោះអ្វីមួយ។ ពួកគេបញ្ចេញកំហឹង និងស្រែកគំហកជាដើម។ អ្នកនិពន្ធកណ្ឌគម្ពីរសុភាសិតបានចែកចាយយោបល់ប្រកបដោយប្រាជ្ញា សម្រាប់ពេលបែបនេះថា “ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរំងាប់សេចក្តីក្រោធទៅ តែពាក្យគំរោះគំរើយ នោះបណ្តាលឲ្យមានសេចក្តីកំហឹងវិញ”(សុភាសិត ១៥:១)។ គាត់ក៏បានបន្តមានប្រសាសន៍ទៀតថា ពាក្យសម្តី “ដ៏លំហើយ” និង “ប្រកបដោយប្រាជ្ញា” គឺជា “ដើមឈើនៃជីវិត” និងប្រភពនៃ “ចំណេះដឹង”(ខ.៤,៧)។ តាមព្រះបន្ទូលរបស់ព្រះយេស៊ូវ ហេតុផលល្អបំផុតដែលយើងត្រូវឆ្លើយតប ដោយសុភាព ចំពោះអ្នកដែលមានជម្លោះជាមួយយើង គឺដើម្បីបង្ហាញសេចក្តីស្រឡាញ់ ដែលបង្ហាញឲ្យគេដឹងថា យើងជាកូនព្រះអង្គ(ម៉ាថាយ…
Read articleការស្វែងរកទីក្រុងនៅស្ថានសួគ៌
ក្នុងជំនាន់នីមួយៗ រាស្រ្តរបស់ព្រះបានអត់ទ្រាំនឹងទុក្ខលំបាក ក្នុងលោកិយនេះ ដោយនឹកចាំថា ក្តីសង្ឃឹមរបស់ពួកគេមិនអាស្រ័យទៅលើលោកិយនេះឡើយ។ នៅថ្ងៃនេះដែរ លោកគ្រូ អ ស៊ី ស្រ្ពោល(R.C. Sproul) សូមលើកទឹកចិត្តគ្រីស្ទបរិស័ទ ឲ្យបន្តផ្ដោតចិត្តទៅលើផ្ទះរបស់ពួកគេនៅស្ថានសួគ៌ ជាកន្លែងដែលព្រះគ្រីស្ទគង់នៅ។ អត្ថបទ ពួកបរិសុទ្ធនៅគ្រាសញ្ញាចាស់ក៏បានមើលទៅជីវិត នៅនគរព្រះផងដែរ។ នៅក្នុងពេលដែលលោកយ៉ូបកំពុងរងទុក្ខវេទនា គាត់ក៏បានមានប្រសាសន៍ថា “ ទោះបើទ្រង់សំឡាប់ខ្ញុំក៏ដោយ គង់តែខ្ញុំនឹងទុកចិត្តដល់ទ្រង់ដែរ … ឯខ្ញុំៗដឹងថា អ្នកដែលលោះខ្ញុំទ្រង់មានព្រះជន្មរស់នៅ ហើយដល់ជាន់ក្រោយ ទ្រង់នឹងមកឈរនៅលើផែនដី”(យ៉ូប ១៣:១៥ ១៩:២៥)។ បុព្វបុរសនៃសាសន៍អ៊ីស្រាអែល ក្នុងគ្រាសញ្ញាចាស់ មិនមានឱកាសអានប្រវត្តិសាស្ត្រដែលបានកត់ត្រាអំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ ឬអាចសិក្សាព្រះបន្ទូលព្រះយេស៊ូវ ដែលមានចែងក្នុងព្រះគម្ពីរសញ្ញាថ្មី ដូចយើងក្នុងពេលបច្ចុប្បន្នឡើយ។ ពួកគេគ្រាន់តែមានសេចក្តីសង្ឃឹមជាស្រមោល ផ្អែកទៅលើព្រះបន្ទូលសន្យារបស់ព្រះ អំពីពេលអនាគត។ តែដោយផ្អែកទៅលើសេចក្តីសង្ឃឹមនេះ ពួកគេបានទទួលរងទារុណកម្ម ការបៀតបៀន ការស្អប់ ការឈឺចាប់ និងទុក្ខវេទនា ដែលមិននឹកស្មានដល់ ព្រោះពួកគេបានស្វែងរកប្រទេសល្អជាងមុន ជាប្រទេសនៅស្ថានសួគ៌ ហើយស្វែងរកទីក្រុង ដែលព្រះទ្រង់ជាអ្នកសង់ និងអ្នកបង្កើតទីក្រុងនោះ។ ព្រោះពួកគេដឹងថា ការលាចាកលោក ទៅនៅនគរស្ថានសួគ៌ គឺល្អជាងការរស់នៅលើផែនដីឆ្ងាយណាស់។
Read articleបានធ្វើល្អដល់ព្រះអង្គ
ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ។ ម៉ាថាយ ២៥:៤០ នៅថ្ងៃដែលមានអាកាសធាតុត្រជាក់ស្រួល ក្នុងខែតុលា យ៉ាងហោចណាស់ មានជនអនាថា ៥៤នាក់ បានទទួលអាហារក្តៅៗ ពីស្ត្រីម្នាក់ ដែលកំពុងអបអរខួបកំណើតអាយុ៥៤ឆ្នាំរបស់ខ្លួន។ អាហារនោះរួមមាន សាច់មាន់អាំង សណ្តែកខៀវ នំស្ពៃហ្កាទី និងកួង។ ស្រ្តីនោះ និងមិត្តភក្ដិរបស់នាងបានសម្រេចចិត្តមិនទៅញាំអាហារពេលល្ងាច នៅភោជនីយដ្ឋាន ដើម្បីធ្វើពិធីខួបកំណើតដូចសព្វមួយដងទេ តែផ្ទុយទៅវិញ ពួកគេក៏បានចម្អិន និងចែកអាហារដល់ជនអនាថា នៅតាមដងផ្លូវ នៃទីក្រុងឈីកាហ្គោ។ នៅតាមបណ្ដាញសង្គម នាងក៏បានលើកទឹកចិត្តអ្នកដទៃ ឲ្យធ្វើទង្វើសប្បុរសធម៌ដល់អ្នកដទៃ ធ្វើជាអំណោយនៃខួបកំណើតរបស់ខ្លួនផងដែរ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីព្រះបន្ទូលព្រះយេស៊ូវ ក្នុងបទគម្ពីរ ម៉ាថាយ ជំពូក២៥ ដែលបានចែងថា “យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ”(ខ.៤០)។ ព្រះអង្គបានមានបន្ទូលនេះ បន្ទាប់ពីបានប្រកាសថា ចៀមរបស់ព្រះអង្គ នឹងបានទទួលការអញ្ជើញឲ្យចូលនគរដ៏អស់កល្បរបស់ព្រះអង្គ ដើម្បីទទួលមរតករបស់ពួកគេ(ខ.៣៣)។ នៅពេលនោះ ព្រះយេស៊ូវនឹងទទួលស្គាល់ថា ពួកគេជាអ្នកដែលបានចែកអាហារ និងសំលៀកបំពាក់ដល់ព្រះអង្គ ដោយសារសេចក្តីជំនឿពិតប្រាកដ ដែលពួកគេមានចំពោះព្រះអង្គ(គឺខុសពីអ្នកកាន់សាសនាដែលមានអំនួត ដែលមិនបានជឿព្រះអង្គ…
Read articleព្រះអង្គដើរជាមួយខ្ញុំ
ព្រះគុណនៃព្រះ ដែលនាំសេចក្តីសង្គ្រោះមកដល់មនុស្សទាំងឡាយ បានលេចមកហើយ។ ទីតុស ២:១១ កាលពីរបីឆ្នាំមុន មានក្រុមចម្រៀងដំណឹងល្អមួយក្រុម បានច្រៀងបទខ្លីមានចំណងជើងថា “ព្រះយេស៊ូវដើរជាមួយខ្ញុំ”។ បទចម្រៀងដែលពួកគេបានច្រៀងនេះ ក៏បានក្លាយជាបទចម្រៀងដ៏ល្បីល្បាញ។ ទំនុកច្រៀងនៃបទចម្រៀងនេះ បានបង្កប់ទៅដោយរឿងដ៏មានអំណាចមួយ។ ក្រុមចម្រៀងនេះត្រូវបានបង្កើតឡើង ដោយតន្ត្រីករហ្សាស ឈ្មោះ ឃើទីស លុនឌី(Curtis Lundy) កាលគាត់កំពុងទទួលការព្យាបាលការញៀនថ្នាំ ក្នុងកម្មវិធីព្យាបាលមួយ។ បន្ទាប់ពីគាត់បានលើកទឹកចិត្តអ្នកផ្តាច់ថ្នាំញៀនដទៃទៀត ឲ្យរួមគ្នាបង្កើតជាក្រុមចម្រៀង ហើយគាត់បានទទួលការបណ្តាលចិត្ត ពីបទទំនុកសកលចាស់មួយបទ គាត់ក៏បាននិពន្ធបទខ្លីធ្វើជាទំនុកសកលនៃក្តីសង្ឃឹម ដល់អ្នកដែលកំពុងរស់នៅក្នុងកន្លែងព្យាបាលអ្នកញៀនថ្នាំ។ សមាជិកក្រុមចម្រៀងម្នាក់បានរៀបរាប់អំពីបទចម្រៀងនេះថា “កាលនោះ យើងកំពុងច្រៀងបទនោះ ដើម្បីជួយឲ្យជីវិតយើងបានប្រសើរឡើង។ យើងកំពុងទូលសូមព្រះយេស៊ូវឲ្យសង្គ្រោះយើង និងជួយយើងឲ្យរួចផុតពីការញៀនថ្នាំ”។ សមាជិកក្រុមម្នាក់ទៀត ក៏បានរកឃើញថា ការឈឺចាប់ដ៏រាំរៃរបស់នាងបានថយចុះ ពេលនាងច្រៀងបទចម្រៀងនោះ។ ក្រុមចម្រៀងនោះ មិនគ្រាន់តែច្រៀងនូវពាក្យពេចន៍ ដែលគេបានកត់នៅលើក្រដាស់ប៉ុណ្ណោះទេ តែថែមទាំងអធិស្ឋានតាមរយៈបទចម្រៀងនេះ សូមការប្រោសលោះពីព្រះអម្ចាស់ផងដែរ។ បទគម្ពីរ ទីតុស ២:១១-១៤ បានឆ្លុះបញ្ចាំង អំពីបទពិសោធន៍របស់ពួកគេយ៉ាងក្បោះក្បាយ។ ព្រះទ្រង់បានបង្ហាញព្រះអង្គទ្រង់ តាមរយៈព្រះគ្រីស្ទ ដើម្បីប្រទានសេចក្តីសង្រ្គោះ ដល់មនុស្សទាំងអស់(ទីតុស ២:១១)។ ជីវិតអស់កល្បជាផ្នែកមួយនៃអំណោយនៃសេចក្តីសង្រ្គោះ(ខ.១៣) ហើយព្រះទ្រង់កំពុងធ្វើការក្នុងយើង ក្នុងពេលសព្វថ្ងៃ…
Read article