សេចក្តីជំនឿរស់
សេចក្តីជំនឿ បើគ្មានការប្រព្រឹត្តតាម នោះឈ្មោះថាស្លាប់ហើយ។ យ៉ាកុប ២:២៦ មានខ្យល់កួចយក្សមួយបានបក់កាត់តាមសហគមន៍មួយ នៅពេលល្ងាច ក្នុងខែមិថុនា ឆ្នាំ២០២១ ដោយបានបំផ្លិចបំផ្លាញជង្រុករបស់គ្រួសារមួយ។ វាជាការបាត់បង់ដ៏សោកសៅ ព្រោះជង្រុកនេះបានមានវត្តមាននៅលើដីរបស់គ្រួសារនេះ ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ ១៨០០មកម្ល៉េះ។ ខណៈពេលដែលលោកចន(John) និងអ្នកស្រីបប(Barb) ធ្វើដំណើរទៅព្រះវិហារ កាត់តាមកន្លែងនោះ នៅពេលព្រឹកថ្ងៃបន្ទាប់ ពួកគេក៏បានឃើញការខូចខាត ហើយមានចិត្តចង់ជួយ។ ដូចនេះ ពួកគេក៏បានឈប់ឡាន ហើយក៏បានដឹងថា ក្រុមគ្រួសារនោះកំពុងតែត្រូវការគេជួយសម្អាតសំណល់បាក់បែក។ ពួកគេក៏បានប្រញាប់បើកឡានត្រឡប់ទៅផ្ទះវិញ ដើម្បីផ្លាស់ខោអាវ ហើយវិលត្រឡប់មកវិញ ដើម្បីចំណាយពេលពេញមួយថ្ងៃ ក្នុងការសម្អាតសំណល់បាក់បែក ដែលខ្យល់កួចនោះបានបង្កឡើង។ ត្រង់ចំណុចនេះ ពួកគេបានបង្ហាញចេញនូវសេចក្តីជំនឿរបស់ខ្លួន តាមរយៈការបម្រើក្រុមគ្រួសារនោះ។ កណ្ឌគម្ពីរយ៉ាកុបបានចែងថា “សេចក្តីជំនឿដែលគ្មានការប្រព្រឹត្ត នោះឈ្មោះថាស្លាប់ហើយ”(យ៉ាកុប ២:២៦)។ ក្នុងកណ្ឌគម្ពីរនេះ សាវ័កយ៉ាកុបក៏បាននិយាយអំពីគំរូរបស់លោកអ័ប្រាហាំ ដែលបានដើរតាមព្រះ ដោយការស្តាប់បង្គាប់ ពេលដែលគាត់មិនស្គាល់កន្លែង ដែលព្រះបង្គាប់ឲ្យគាត់ទៅ(ខ.២៣ មើលលោកុប្បត្តិ ១២:១-៤ ១៥:៦ ហេព្រើរ ១១:៨)។ លោកយ៉ាកុបក៏បាននិយាយអំពីនាងរ៉ាហាប ដែលបានបង្ហាញឲ្យគេដឹងថានាងមានជំនឿលើព្រះរបស់សាសន៍អ៊ីស្រាអែល ពេលដែលនាងជួយលាក់បាំងពួកស៊ើបការ ដែលបានចូលមកសង្កេតមើលទីក្រុងយេរីខូ(យ៉ាកុប ២:២៥ មើល…
Read articleការដឹងអំពីចុងបញ្ចប់ជាមុន
កាលទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ នោះពួកសិស្សនឹកឃើញថា ទ្រង់បានមានព្រះបន្ទូលពាក្យនោះ។ យ៉ូហាន ២:២២ ការអានជំពូកចុងក្រោយរបស់រឿងប្រលោមលោកបែបអាថ៌កំបាំង មុននឹងអានសៀវភៅរឿងនោះទាំងមូល ស្តាប់មើលទៅ ហាក់ដូចមិនមែនជាគំនិតល្អ សម្រាប់អ្នកដែលចូលចិត្តតាមដានសាច់រឿងដ៏ល្អមួយ។ តែអ្នកខ្លះមានភាពសប្បាយរីករាយជាង នៅក្នុងការអានសៀវភៅរឿង បើសិនជាពួកគេបានដឹងមុនថា រឿងនោះមានការបញ្ចប់ដូចម្តេចខ្លះ។ ក្នុងសៀវភៅដែលលោក រីឆាត ហេយ(Richard Hays) បាននិពន្ធ មានចំណងជើងថា ការអានសៀវភៅបញ្ច្រាស គាត់បានបង្ហាញយើង អំពីសារៈសំខាន់នៃការអនុវត្តដូចនេះ នៅក្នុងការសិក្សាព្រះគម្ពីរប៊ីបរបស់យើង។ គាត់បានបកស្រាយ អំពីរបៀបដែលពាក្យដែលមានចែង និងព្រឹត្តិការណ៍ក្នុងព្រះគម្ពីរ បានប្រាប់ទុកជាមុន រំឭក និងយោងឲ្យគ្នាទៅវិញទៅមក ហេតុនេះគាត់ក៏បានប្រាប់យើងអំពីមូលហេតុ ដែលការដឹងជាមុន អំពីចុងបញ្ចប់នៃសាច់រឿងព្រះគម្ពីរ មានសារៈសំខាន់ចំពោះការសិក្សាព្រះគម្ពីរ។ គាត់ក៏បានរំឭកអ្នកអានរបស់គាត់ថា ទាល់តែព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញ ទើបពួកសាវ័កទ្រង់យល់អត្ថន័យ នៃការអះអាងរបស់ព្រះអង្គថា ព្រះអង្គនឹងសង់ព្រះវិហារឡើងវិញក្នុងរយៈពេល៣ថ្ងៃ បន្ទាប់ពីព្រះវិហារត្រូវបានបំផ្លាញ។ កណ្ឌគម្ពីរយ៉ូហានបានប្រាប់យើងថា “គឺទ្រង់មានព្រះបន្ទូលពីព្រះវិហារ ដែលជារូបអង្គទ្រង់ទេ”(យ៉ូហាន ២:២១)។ ទាល់តែដល់ពេលនោះ ទើបពួកគេយល់អត្ថន័យ នៃការប្រារព្ធពិធីបុណ្យរំលង(មើល ម៉ាថាយ ២៦:១៧-២៩)។ ទាល់តែពួកគេបានស្វែងយល់អំពីរឿងក្នុងព្រះគម្ពីរសញ្ញាចាស់ ទើបពួកគេអាចយល់ការបកស្រាយរបស់ព្រះយេស៊ូវ អំពីអារម្មណ៍ដ៏ជ្រាលជ្រៅដែលស្តេចនៅសម័យបុរាណ មានចំពោះដំណាក់របស់ព្រះ(ទំនុកដំកើង ៦៩:៩ យ៉ូហាន…
Read articleត្រៀមខ្លួនឆ្លើយសំណួររបស់អ្នកមិនជឿ
ហើយឲ្យប្រុងប្រៀបជានិច្ច ដោយសុភាព ហើយកោតខ្លាច ដើម្បីនឹងតបឆ្លើយដល់អ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា។ ១ពេត្រុស ៣:១៥ កាលពីឆ្នាំ១៩៤១ ក្លិបលោកសូក្រាតត្រូវបានគេបង្កើតឡើង នៅសកលវិទ្យាល័យអក់ស្វឺត នៅប្រទេសអង់គ្លេស ក្នុងគោលបំណង ដើម្បីលើកទឹកចិត្តឲ្យមានការជជែកវែកញែក រវាងអ្នកជឿព្រះយេស៊ូវ ជាមួយអ្នកមិនជឿថា ព្រះមានមែនឬអត់។ ការជជែកវែកញែកអំពីជំនឿសាសនា នៅសកលវិទ្យាល័យរបស់អ្នកមិនជឿព្រះ មិនមែនជារឿងចម្លែកនោះទេ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ លោកស៊ីអេស លូអ៊ីស(C. S. Lewis) ជាអ្នកប្រាជ្ញគ្រីស្ទបរិស័ទដ៏ល្បីល្បាញ បានធ្វើជាប្រធានរបស់ក្លិបនេះ អស់រយៈពេល១៥ឆ្នាំ។ គាត់បានស្ម័គ្រចិត្តឲ្យគេចោទសួរ អំពីជំនឿ និងទស្សនៈរបស់គាត់ ដោយគាត់ជឿថា ជំនឿលើព្រះគ្រីស្ទអាចប្រឈមមុខដាក់ការចោទសួរដែលពិបាកៗបាន។ គាត់ដឹងថា យើងមានភស្តុតាងដែលអាចទទួលយកបាន និងសមហេតុផល សម្រាប់ឲ្យយើងជឿព្រះយេស៊ូវ។ ត្រង់ចំណុចនេះ លោកលូអ៊ីសកំពុងអនុវត្តតាមការបង្រៀនរបស់សាវ័កពេត្រុស ដល់អ្នកជឿសម័យដើម ដែលកំពុងរស់នៅខ្ចាត់ខ្ចាយ ដោយរំឭកពួកគេ “ឲ្យប្រុងប្រៀបជានិច្ច ដោយសុភាព ហើយកោតខ្លាច ដើម្បីនឹងតបឆ្លើយដល់អ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹម” របស់ពួកគេ(១ពេត្រុស ៣:១៥)។ ក្នុងបទគម្ពីរនេះ សាវ័កពេត្រុសបានបង្ហាញចំណុចគន្លឹះពីរយ៉ាងគឺ : យើងមានហេតុផលដ៏ល្អ ដែលត្រូវមានសង្ឃឹមក្នុងព្រះគ្រីស្ទ ហើយយើងត្រូវបង្ហាញហេតុផលរបស់យើង ដល់អ្នកចោទសួរ ដោយចិត្តសុភាព និងការគោរព។…
Read articleព្រះទ្រង់ស្គាល់អ្នកច្បាស់
ឱព្រះយេហូវ៉ាអើយ ទ្រង់បានពិនិត្យមើល ហើយបានស្គាល់ទូលបង្គំផង។ ទំនុកដំកើង ១៣៩:១ ម្តាយខ្ញុំហាក់ដូចជាអាចមើលដឹងថា ខ្ញុំមានបញ្ហា ទោះខ្ញុំមិនបានប្រាប់គាត់ក៏ដោយ។ ថ្ងៃមួយ ខ្ញុំបានជួបការលំបាកជាច្រើននៅសាលា ហើយក៏ព្យាយាមលាក់បាំងអារម្មណ៍នឿយណាយ ដោយសង្ឃឹមថា គ្មាននរណាចាប់អារម្មណ៍ឡើយ។ គាត់សួរខ្ញុំថា “កូនមានរឿងអី?” គាត់ក៏បន្ថែមទៀតថា “មុនពេលកូននិយាយថា មិនមានរឿងអី កូនត្រូវចាំថា ម៉ាក់ជាម៉ាក់របស់កូន។ ម៉ាក់ផ្តល់កំណើតឲ្យកូន ហើយស្គាល់កូនច្បាស់ជាងកូនស្គាល់ខ្លួនឯងទៅទៀត”។ ម្តាយខ្ញុំបានរំឭកខ្ញុំជាទៀងទាត់ថា ដោយសារគាត់ស្គាល់ខ្ញុំច្បាស់ នោះគាត់អាចត្រៀមខ្លួនជាស្រេច ដើម្បីជួយខ្ញុំ ពេលណាខ្ញុំត្រូវការគាត់ខ្លាំងបំផុត។ ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ យើងបានទទួលការថែរក្សាពីព្រះ ដែលស្គាល់យើងច្បាស់។ ស្តេចដាវីឌ ដែលជាអ្នកនិពន្ធបទគម្ពីរទំនុកដំកើង បានសរសើរព្រះអង្គ ដែលបានយកព្រះទ័យទុកដាក់ ចំពោះជីវិតរបស់កូនព្រះអង្គ គឺដូចមានសេចក្តីចែងថា “ឱព្រះយេហូវ៉ាអើយ ទ្រង់បានពិនិត្យមើល ហើយបានស្គាល់ទូលបង្គំផង ទ្រង់ជ្រាបការដែលទូលបង្គំអង្គុយចុះ និងការដែលទូលបង្គំក្រោកឡើងផង ទ្រង់ក៏យល់គំនិតរបស់ទូលបង្គំពីចំងាយដែរ”(ទំនុកដំកើង ១៣៩:១-២)។ ដោយសារព្រះទ្រង់ជ្រាបច្បាស់ថា យើងជានរណា គឺជ្រាបទាំងចិត្ត គំនិត និងទង្វើរបស់យើង នោះយើងមិនអាចចេញពីរង្វង់នៅសេចក្តីស្រឡាញ់ និងការថែរក្សាជាបរិបូររបស់ព្រះអង្គឡើយ(ខ.៧-១២)។ គឺដូចដែលស្តេចដាវីឌបានពោលថា “ទោះបើទូលបង្គំនឹងយកស្លាបនៃបច្ចូសកាល ហោះទៅនៅឯទីបំផុតនៃសមុទ្រ គង់តែព្រះហស្តទ្រង់នឹងនាំទូលបង្គំនៅទីនោះ ហើយព្រះហស្តស្តាំទ្រង់នឹងក្តាប់ទូលបង្គំដែរ”(ខ.៩-១០)។…
Read articleការនឹកចាំ និងអធិស្ឋានឲ្យ
គេក៏ឃុំពេត្រុសទុកនៅក្នុងគុក តែចំណែកខាងពួកជំនុំ គេខំប្រឹងអធិស្ឋានដល់ព្រះឲ្យគាត់អស់ពីចិត្ត។ កិច្ចការ ១២:៥ ពេលដែលអ្នកឮគេប្រាប់អ្នកថា “ខ្ញុំនឹងនឹកចាំ ហើយអធិស្ឋានឲ្យអ្នក” អ្នកប្រហែលជាឆ្ងល់ថា តើគេពិតជានិយាយមែនឬអត់។ តែអ្នកប្រហែលមិនចាំបាច់ឆ្ងល់ដូចនេះទេ បើអ្នកបានឮពាក្យនោះ ពីអ្នកស្រីអេណា ដេវីស។ គ្រប់គ្នា ក្នុងក្រុងតូចមួយ បានដឹងថាអ្នកស្រី អេដណា(Edna) មានរហ័សនាមថា សៀវភៅពណ៌លឿង ដោយសារគាត់បានកត់ឈ្មោះ និងសំណូមពរអធិស្ឋានរបស់មនុស្សជាច្រើន ក្នុងសៀវភៅរបស់គាត់ ពីមួយបន្ទាត់ទៅមួយបន្ទាត់ និងពីមួយទំព័រទៅមួយទំព័រទៀត។ រៀងរាល់ពេលព្រឹកព្រលឹម ដូនចាស់រូបនេះបានអធិស្ឋានឮៗ ទៅកាន់ព្រះអម្ចាស់។ អ្នកដែលមានឈ្មោះ ក្នុងបញ្ជីរបស់គាត់មិនមែនសុទ្ធតែបានទទួលការឆ្លើយតបពីព្រះ សម្រាប់សំណូមពរអធិស្ឋានរបស់ពួកគេនោះទេ តែមនុស្សជាច្រើនបានឡើងធ្វើទីបន្ទាល់ អំពីរឿងដ៏អស្ចារ្យដែលបានកើតឡើង ក្នុងជីវិតរបស់ពួកគេ ហើយពួកគេក៏បានអរព្រះគុណព្រះ ដែលបានឆ្លើយតបការអធិស្ឋានរបស់ពួកគេ ហើយក៏បានអរគុណអ្នកស្រីអេដណា ដែលបានអធិស្ឋានឲ្យគាត់។ ព្រះទ្រង់បានបង្ហាញអំណាចនៃការអធិស្ឋាន នៅពេលដែលសាវ័កពេត្រុសកំពុងជាប់ឃុំខ្លួន។ ពេលដែលសាវ័កពេត្រុសត្រូវបក្សពួករបស់ស្តេចហេរ៉ូឌចាប់ខ្លួនដាក់គុក ដោយមានទាហានបួនក្រុមយាមគាត់(កិច្ចការ ១២:៤) ពួកជំនុំក៏បានអធិស្ឋានឲ្យគាត់អស់ពីចិត្ត(ខ.៥)។ ពួកគេបាននឹកចាំ និងអធិស្ឋានឲ្យលោកពេត្រុស។ ព្រះទ្រង់ក៏បានធ្វើការអស្ចារ្យ! មានទេវតាមួយអង្គបានយាងមកជួបលោកពេត្រុសក្នុងគុក ដោយដោះលែងគាត់ ហើយនាំគាត់ទៅកន្លែងសុវត្ថិភាព នៅក្រៅគុក(ខ.៧-១០)។ អ្នកខ្លះប្រហែលប្រាប់យើងថា ពួកគេនឹងនឹកចាំ ហើយអធិស្ឋានឲ្យយើង តែពួកគេក៏ខកខានមិនបានអធិស្ឋានឲ្យយើង។…
Read articleការសម្រាកពិតប្រាកដ
…ទាំងធ្វើបន្ទាល់ឲ្យអ្នករាល់គ្នាបានដើរយ៉ាងគួរនឹងព្រះ ដែលទ្រង់ហៅអ្នករាល់គ្នាមកក្នុងនគរ ហើយក្នុងសិរីល្អរបស់ទ្រង់។ ១ថែស្សាឡូនិច ២:១២ ក្នុងបទកំណាព្យមានចំណងជើងថា “ការសម្រាក” អ្នកនិពន្ធបានជំរុញចិត្តយើង ឲ្យមានទម្លាប់ញែក ពេល “សម្រាក” ឲ្យដាច់ពីពេល “ធ្វើការ” ដោយសួរថា “តើវាជាការសម្រាកពិតប្រាកដ ឬជាការងារ?” បើអ្នកចង់ពិសោធន៍នឹងការសម្រាកដ៏ពិត ជាជាងព្យាយាមជៀសវាងតួនាទីដែលត្រូវធ្វើក្នុងជីវិត អ្នកនិពន្ធបានជំរុញយើងថា “ចូរធ្វើការឲ្យអស់ពីចិត្ត។ ចូរប្រើពេលសម្រាក ឲ្យបានល្អ ពុំនោះទេ វាមិនមែនជាការសម្រាកទេ តែនៅក្បែរអ្នកមានតែការបំពេញតួនាទី”។ អ្នកនិពន្ធរូបនេះបានធ្វើការសន្និដ្ឋានថា ការសម្រាក និងក្តីអំណរពិតប្រាកដអាចរកបាន តាមរយៈសេចក្តីស្រឡាញ់ និងការបម្រើ។ ទស្សនៈរបស់គាត់បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការលើកទឹកចិត្ត ដែលសាវ័កប៉ុលបានផ្តល់ឲ្យពួកជំនុំនៅទីក្រុងថែស្សាឡូនិច។ គាត់បានពិពណ៌នាថា ព្រះបានត្រាស់ហៅគាត់ឲ្យលើកទឹកចិត្តអ្នកជឿ “ឲ្យរស់នៅ ឲ្យសមគួរនឹងព្រះ”(១ថែស្សាឡូនិច ២:១២) ហើយបន្ទាប់មក គាត់ក៏បានបកស្រាយឲ្យកាន់តែជាក់លាក់ថា ជីវិតប្រភេទនោះ គឺមានភាពពិតត្រង់ សេចក្តីស្រឡាញ់ និងការបម្រើ ដោយស្រគត់ស្រគំ។ គាត់ក៏បានអធិស្ឋានសូមព្រះទ្រង់ចម្រើនសេចក្តីស្រឡាញ់របស់ពួកគេ ឲ្យបានពេញពោរហូរហៀរដល់គ្នាទៅវិញទៅមក ព្រមទាំងដល់មនុស្សទាំងអស់ផង(៣:១២)។ ហើយគាត់ក៏បានជំរុញអ្នកជឿព្រះយេស៊ូវ ឲ្យ “ខំប្រឹងឲ្យអស់ពីចិត្ត និងនៅដោយស្រគត់ស្រគំ ទាំងប្រព្រឹត្តតែរឿងជារបស់ផងខ្លួន ហើយធ្វើការដោយដៃខ្លួនឯងផង”(៤:១១)។ វាជាប្រភេទជីវិត…
Read article