ធ្វើជាព្រះហស្ត និងព្រះបាទរបស់ព្រះ
ទ្រង់សំរេចសេចក្តីសុចរិត ដល់ពួកកំព្រា និងពួកមេម៉ាយ ក៏ស្រឡាញ់អ្នកប្រទេសក្រៅ ទាំងប្រទានឲ្យមានអាហារ និងសំលៀកបំពាក់ផង។ ចោទិយកថា ១០:១៨ អស់រយៈពេលជាង១ឆ្នាំហើយ ដែលគេបានដាក់ឈ្មោះជាផ្លូវការ ឲ្យទារកម្នាក់ថា “បេប៊ី ប៊យ”( Baby Boy)។ អ្នកយាមម្នាក់បានឮសម្លេងក្មេងតូចយំ គាត់ក៏បានរកឃើញបេប៊ី ប៊យ ដែលគេបោះបង់ចោល បន្ទាប់ពីបានចាប់កំណើតបានប៉ុន្មានម៉ោង ដោយគេដាក់គាត់នៅក្នុងកាបូប ទុកចោលក្នុងចំណតរថយន្តរបស់មន្ទីរពេទ្យ។ បន្ទាប់ពីគេបានប្រទះឃើញគាត់ មិនយូរប៉ុន្មាន អង្គការសេវាកម្មសង្គមក៏បានស្វែងរកមនុស្សដែលចង់យកគាត់ទៅចិញ្ចឹមជារៀងរហូត។ ប្តីប្រពន្ធមួយគូរបានទទួលចិញ្ចឹមគាត់ ហើយដាក់ឈ្មោះឲ្យគាត់ថា ក្រេយសិន(Grayson មិនមែនជាឈ្មោះពិត)។ ទីបំផុត ការដាក់ពាក្យទទួលចិញ្ចឹមគាត់ក៏បានចប់សព្វគ្រប់ ហើយឈ្មោះក្រេយសិន ក៏បានក្លាយជាឈ្មោះផ្លូវការរបស់គាត់។ សព្វថ្ងៃនេះ អ្នកអាចជួបក្មេងតូចដ៏រីករាយម្នាក់នេះ ដែលចូលចិត្តទំនាក់ទំនងជាមួយអ្នកដទៃ។ អ្នកនឹងមិននឹកស្មានថា គាត់ជាក្មេងដែលគេបានបោះបង់ចោលក្នុងកាបូបនោះទេ។ លោកម៉ូសេបានរៀបរាប់អំពីលក្ខណៈសម្បត្តិរបស់ព្រះ និងការអ្វីដែលព្រះទ្រង់បានធ្វើសម្រាប់រាស្រ្តអ៊ីស្រាអែល។ គាត់ប្រាប់ពួកគេថា “ព្រះយេហូវ៉ាទ្រង់បានសព្វព្រះហឫទ័យនឹងស្រឡាញ់ដល់ពួកឰយុកោឯង ហើយទ្រង់បានរើសពូជគេតរៀងមក គឺឯងរាល់គ្នា ដែលទ្រង់រាប់អានលើសជាងអស់ទាំងសាសន៍”(ចោទិយកថា ១០:១៥)។ សេចក្តីស្រឡាញ់របស់ព្រះអង្គមានភាពធំធេងណាស់។ “ទ្រង់សំរេចសេចក្តីសុចរិត ដល់ពួកកំព្រា និងពួកមេម៉ាយ ក៏ស្រឡាញ់អ្នកប្រទេសក្រៅ ទាំងប្រទានឲ្យមានអាហារ និងសំលៀកបំពាក់ផង”(ខ.១៨)។ “ទ្រង់ជាទំនុកសរសើរ ហើយជាព្រះនៃឯង”(ខ.២១)។…
Read articleតើព្រះអង្គនៅតែស្រឡាញ់ខ្ញុំទេ?
តែឯព្រះ ទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង។ រ៉ូម ៥:៨ ទីបំផុតគ្រួសារមួយបានទទួលចិញ្ចឹមលីនលីន(Lyn-Lyn) ជាក្មេងអាយុ១០ឆ្នាំ តែនាងនៅមានការភ័យខ្លាច។ នៅក្នុងមណ្ឌលកុមារកំព្រាដែលនាងបានរស់នៅអស់ជាច្រើនឆ្នាំ គេបានដាក់ទោសនាង សូម្បីតែនៅពេលនាងមានកំហុសតូចបំផុត។ លីនលីនក៏បានសួរម្តាយចិញ្ចឹមរបស់នាង ដែលជាមិត្តភក្តិរបស់ខ្ញុំថា “ម៉ាក់ តើម៉ាក់ស្រឡាញ់កូនទេ?” ពេលមិត្តភក្តិខ្ញុំឆ្លើយថា គាត់ស្រឡាញ់នាង នាងក៏បានសួរគាត់ទៀតថា “ពេលណាកូនធ្វើខុស តើម៉ាក់នៅតែស្រឡាញ់កូនទេ?” ពេលដែលគ្រីស្ទបរិស័ទខ្លះមានអារម្មណ៍ថា ខ្លួនបានធ្វើខុសចំពោះព្រះ ពួកគេក៏បានសួរផងដែរថា “តើព្រះអង្គនៅតែស្រឡាញ់ទូលបង្គំទេ?” យើងដឹងហើយថា ដរាបណាយើងនៅរស់នៅ ក្នុងពិភពលោកនេះ យើងនឹងនៅតែធ្វើខុស និងប្រព្រឹត្តអំពើបាបនៅពេលខ្លះ។ ហើយយើងក៏ឆ្ងល់ថា តើកំហុសរបស់ខ្ញុំមានផលប៉ះពាល់មកលើសេចក្តីស្រឡាញ់ ដែលព្រះទ្រង់មានចំពោះខ្ញុំឬទេ? បទគម្ពីរយ៉ូហាន ៣:១៦ បានផ្តល់ឲ្យនូវធានាអំពីសេចក្តីស្រឡាញ់របស់ព្រះ។ ព្រះអង្គបានប្រទានព្រះរាជបុត្រា ព្រះនាមយេស៊ូវ ឲ្យមកសុគតជំនួសយើង ដើម្បីកាលណាយើងទទួលជឿព្រះអង្គ យើងនឹងមានជីវិតអស់កល្បជានិច្ច។ ប៉ុន្តែ ចុះបើសិនជាយើងបានធ្វើខុសចំពោះព្រះអង្គ បន្ទាប់ពីយើងបានទទួលជឿព្រះអង្គហើយ? ពេលនោះ យើងត្រូវចាំថា “ព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា” ក្នុងកាលដែលយើងនៅមានបាបនៅឡើយ(រ៉ូម ៥:៨)។ បើព្រះអង្គអាចស្រឡាញ់យើង ពេលយើងស្ថិតក្នុងសណ្ឋានដែលអាក្រក់បំផុត តើហេតុអ្វីយើងនៅតែមានការសង្ស័យមកលើសេចក្តីស្រឡាញ់របស់ព្រះអង្គ ក្នុងនាមយើងជាកូនព្រះអង្គ? ពេលណាយើងធ្វើអំពើបាប…
Read articleចំនួនអាយុរបស់មនុស្ស
ដ្បិតនៅព្រះនេត្រទ្រង់ នោះ១ពាន់ឆ្នាំរាប់ដូចជាថ្ងៃម្សិល ដែលកន្លងហួសទៅហើយ ក៏ដូចជាយាម១ក្នុងវេលាយប់ប៉ុណ្ណោះ។ ទំនុកដំកើង ៩០:៤ កាលពីឆ្នាំ១៩៩០ អ្នកស្រាវជ្រាវជនជាតិបារាំងបានជួបបញ្ហាកុំព្យូទ័រ ដោយសារកំហុសទិន្នន័យ ក្នុងការពិនិត្យមើលអាយុរបស់អ្នកស្រីជីន ខាលមិន(Jeanne Calment)។ គាត់មានអាយុ១១៥ឆ្នាំ ជាអាយុដែលលើសការកំណត់របស់កម្មវិធីកុំព្យូទ័រ ដែលបានសន្មតថា គ្មាននរណាអាចរស់នៅបានយូរដូចនេះទេ! តាមពិត អ្នកស្រីជីនបានរស់នៅរហូតដល់អាយុ១២២ឆ្នាំឯណោះ។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានសរសេរថា “កំណត់អាយុនៃយើងខ្ញុំ គឺបានត្រឹម៧០ឆ្នាំទេ ឬបើមានកំឡាំងច្រើន នោះបានដល់៨០ឆ្នាំប៉ុណ្ណោះ”(ទំនុកដំកើង ៩០:១០)។ បទគម្ពីរនេះបាននិយាយក្នុងន័យធៀបថា ទោះយើងរស់នៅដល់អាយុប៉ុន្មាន ឬរស់នៅដល់អាយុអ្នកស្រីជីនក៏ដោយ ក៏ជីវិតយើងនៅលើផែនដីនេះពិតជាមានដែនកំណត់។ ពេលវេលាដែលយើងមានក្នុងជីវិត ស្ថិតនៅក្នុងព្រះហស្តនៃព្រះដ៏មានព្រះជន្មរស់(ខ.៥)។ ទោះជាយ៉ាងណាក៏ដោយ ក្នុងជីវិតខាងវិញ្ញាណ ព្រះគម្ពីរបានរំឭកយើងអំពី “ពេលវេលារបស់ព្រះ” យ៉ាងដូចនេះថា “នៅព្រះនេត្រទ្រង់ នោះ១ពាន់ឆ្នាំរាប់ដូចជាថ្ងៃម្សិល ដែលកន្លងហួសទៅហើយ ក៏ដូចជាយាម១ក្នុងវេលាយប់ប៉ុណ្ណោះ”(ខ.៤)។ ហើយក្នុងអង្គព្រះយេស៊ូវគ្រីស្ទ ទ្រង់បានប្រទានអត្ថន័យថ្មី សម្រាប់ “ចំនួនអាយុរបស់មនុស្ស”។ គឺដូចមានសេចក្តីចែងថា “ឯអ្នកណាដែលជឿដល់ព្រះរាជបុត្រា នោះមានជីវិតដ៏នៅអស់កល្បជានិច្ចហើយ”(យ៉ូហាន ៣:៣៦)។ ក្នុងពេលបច្ចុប្បន្ននេះ ទោះយើងមានបញ្ហា និងការស្រក់ទឹកភ្នែកយ៉ាងណាក៏ដោយ ពេលអនាគតរបស់យើងនឹងពេញដោយព្រះពរ ហើយអាយុរបស់យើងនឹងមិនមានកំណត់ទៀតឡើយ ពេលដែលយើងបានទៅនៅជាមួយព្រះអង្គ។ បានជាយើងអាចអរសប្បាយ និងអធិស្ឋានតាមគំរូអ្នកនិពន្ធបទគម្ពីរទំនុកដំកើងថា…
Read articleផ្នែករបស់អ្នក និងផ្នែករបស់ព្រះ
ចូរឯងចេញពីស្រុក … ទៅ ឯស្រុកដែលអញនឹងបង្ហាញឯងចុះ… អាប់រ៉ាមក៏ចេញទៅ ដូចជាព្រះយេហូវ៉ាបានបង្គាប់។ លោកុប្បត្ដិ ១២:១,៤ ពេលដែលគេឲ្យមិត្តភក្តិខ្ញុំម្នាក់ ឈ្មោះជេនីស(Janice) ទទួលមុខនាទីជាអ្នកគ្រប់គ្រងក្រុមការងាររបស់នាង បន្ទាប់ពីនាងធ្វើការបានពីរបីឆ្នាំ នាងមានអារម្មណ៍ថាការងារនោះពិបាកលើសសមត្ថភាពនាង។ នាងក៏បានអធិស្ឋានអំពីរឿងនេះ ដោយយល់ឃើញថា ព្រះទ្រង់កំពុងជំរុញនាងឲ្យទទួលយកការចាត់តាំងនោះ តែនាងនៅតែខ្លាចថា នាងមិនអាចទទួលយកការទទួលខុសត្រូវនេះបាន។ នាងទូលសួរព្រះអង្គថា “តើទូលបង្គំអាចដឹកនាំ ដោយបទពិសោធន៍តិចតួចយ៉ាងនេះ ដោយរបៀបណា? ហេតុអ្វីព្រះអង្គដាក់ទូលបង្គំនៅទីនេះ បើសិនជាទូលបង្គំមិនអាចធ្វើការងារនេះបាន?” ក្រោយមក ជេនីសក៏បានអានព្រះបន្ទូល ដែលចែងថា ព្រះទ្រង់ត្រាស់ហៅលោកអ័ប្រាហាំ ក្នុងបទគម្ពីរលោកុប្បត្តិ ជំពូក១២ ហើយកត់សំគាល់ឃើញថា ផ្នែកដែលលោកអ័ប្រាហាំត្រូវបំពេញនោះគឺត្រូវ “ទៅទឹកដី ដែលព្រះអង្គនឹងបង្ហាញដល់គាត់ ហើយគាត់ក៏បានទៅតាមការត្រាស់ហៅរបស់ព្រះ”(ខ.១,៤)។ នេះជាការសម្រេចចិត្តដែលគួរឲ្យភ្ញាក់ផ្អើល ព្រោះនៅសម័យបុរាណ គ្មាននរណាដែលងាយនឹងផ្លាស់ទីរស់នៅក្នុងទឹកដីផ្សេងយ៉ាងងាយស្រួលដូចនេះទេ។ តែព្រះទ្រង់បានប្រាប់គាត់ឲ្យទុកចិត្តព្រះអង្គ ដោយលះចោលអ្វីៗគ្រប់យ៉ាង ហើយព្រះអង្គនឹងបំពេញផ្នែករបស់ព្រះអង្គ។ តើអត្តសញ្ញាណរបស់គាត់នឹងទៅជាយ៉ាងណា? ព្រះនឹងបង្កើតសាសន៍ដ៏ធំមួយចេញពីគាត់។ តើនរណានឹងផ្គត់ផ្គង់គាត់? ព្រះអង្គនឹងប្រទានពរគាត់។ ហើយគាត់នឹងមានកេរ្តិ៍ឈ្មោះដ៏អស្ចារ្យ និងបានធ្វើជាព្រះពរ ដល់មនុស្សទាំងអស់នៅលើផែនដី។ គាត់មានកំហុសមួយចំនួននៅតាមផ្លូវ តែ “ដោយសារសេចក្តីជំនឿ កាលព្រះបានហៅលោកអ័ប្រាហាំ នោះលោកក៏បានស្តាប់បង្គាប់ លោកចេញទៅឯកន្លែងដែលត្រូវទទួលជាមរដក គឺចេញទៅឥតមានដឹងជាទៅឯណាទេ”(ហេព្រើរ…
Read articleការអរព្រះគុណដោយអំណរ
កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្តីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។ ភីលីព ៤:៦ ក្នុងការសិក្សាមួយ ដែលបានធ្វើឡើងដោយលោករ៉ូបឺត អេមមុន(Robert Emmons) គាត់បានបែងចែកអ្នកស្ម័គ្រចិត្តជាបីក្រុម ដែលក្រុមនីមួយៗ ត្រូវសរសេរក្នុងសៀវភៅកំណត់ហេតុរៀងរាល់សប្តាហ៍។ ក្រុមមួយបានសរសេរអំពីរឿងប្រាំយ៉ាង ដែលពួកគេបានលើកយកមកអរព្រះគុណព្រះ។ ក្រុមមួយទៀត ក៏បានរៀបរាប់ការលំបាក៥យ៉ាង ដែលពួកគេជួបប្រទះរាល់ថ្ងៃ។ ហើយក្រុមផ្សេងទៀត ក៏បានលើកឡើង អំពីព្រឹត្តិការណ៍៥យ៉ាង ដែលមានឥទ្ធិពលតិចតួចមកលើពួកគេ។ លទ្ធផលនៃការសិក្សានេះបានបង្ហាញថា ក្រុមដែលនិយាយអំពីការដឹងគុណព្រះ មានអារម្មណ៍ល្អជាងក្រុមផ្សេង អំពីជីវិតរបស់ខ្លួនជាសរុប មានគំនិតវិជ្ជមានជាង អំពីពេលអនាគត ហើយក៏បានលើកឡើងតិចជាង អំពីបញ្ហាសុខភាព។ ការអរព្រះគុណព្រះនាំមកនូវការផ្លាស់ប្តូរ ក្នុងការគិតរបស់យើង អំពីជីវិត ហើយថែមទាំងអាចធ្វើឲ្យយើង មានអំណរកាន់តែច្រើនឡើង។ ព្រះគម្ពីរបានចែងអំពីអត្ថប្រយោជន៍នៃការអរព្រះគុណព្រះ តាំងពីយូរមកហើយ ព្រោះការអរព្រះគុណព្រះជួយរំឭកយើង អំពីលក្ខណៈសម្បត្តិរបស់ព្រះអង្គ។ កណ្ឌគម្ពីរទំនុកដំកើងបានអំពាវនាវ ម្តងហើយម្តងទៀត ដល់រាស្រ្តព្រះ ឲ្យថ្វាយការអរព្រះគុណដល់ព្រះ “ពីព្រោះព្រះយេហូវ៉ាទ្រង់ល្អ សេចក្តីសប្បុរសនៃទ្រង់ស្ថិតស្ថេរនៅជានិច្ច ហើយសេចក្តីស្មោះត្រង់របស់ទ្រង់ ក៏នៅអស់ទាំងដំណមនុស្សតទៅ”(ទំនុកដំកើង ១០០:៥) ហើយឲ្យពួកគេអរព្រះគុណព្រះអង្គ សម្រាប់សេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ និងការដ៏អស្ចារ្យដែលព្រះអង្គបានធ្វើ(១០៧:៨,១៥,២១,៣១)។ នៅចុងសំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើទៅពួកជំនុំ នៅទីក្រុងភីលីព…
Read articleអំណាចនៃព្រះបន្ទូលធ្វើឲ្យជីវិតផ្លាស់ប្រែ
ពីព្រោះ ឯព្រះបន្ទូលនៃព្រះរស់នៅ ហើយពូកែផង។ ហេព្រើរ ៤:១២ លោកស្ទីហ្វិន(Stephen) ទើបតែក្លាយជាតារាកំប្លែង ហើយក៏ជាអ្នកដែលធ្លាប់ឈប់ជឿព្រះ។ គាត់បានចម្រើនវ័យធំឡើងក្នុងគ្រួសារគ្រីស្ទបរិស័ទមួយ តែគាត់មានការសង្ស័យជាច្រើនក្នុងជំនឿគាត់ បន្ទាប់ពីឪពុកគាត់ និងបងប្អូនប្រុសពីរនាក់បានបាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ។ ពេលគាត់ទើបតែឈានចូលវ័យ២០ឆ្នាំ គាត់ក៏បានបាត់បង់ជំនឿ។ តែគាត់មានសេចក្តីជំនឿឡើងវិញ នៅពេលយប់ថ្ងៃមួយ នៅតាមដងវិថីនៃទីក្រុងឈឺកាហ្គោ ក្នុងអាកាសធាតុដ៏ត្រជាក់។ មនុស្សម្នាក់ដែលគាត់មិនដែលស្គាល់ បានឲ្យព្រះគម្ពីរសញ្ញាថ្មីខ្នាតតូចមួយក្បាល។ គាត់បានបើកមើលព្រះគម្ពីរនោះ ចំបទគម្ពីរម៉ាថាយ ៦:២៧-៣៤ ដែលនិយាយមកកាន់អស់អ្នកដែលកំពុងមានចិត្តថប់បារម្ភ។ ពេលដែលគាត់បានអានខគម្ពីរនោះ ព្រះបន្ទូលព្រះបានបញ្ឆេះចិត្តគាត់។ គាត់ក៏បានរំឭកថា កាលនោះ ចិត្តគាត់ក៏បានភ្លឺស្វាងឡើង។ គាត់ឈរនៅជ្រុងផ្លូវ ក្នុងអាកាសធាតុដ៏រងា អានព្រះបន្ទូលរបស់ព្រះយេស៊ូវ ហើយជីវិតគាត់ក៏បានផ្លាស់ប្រែចាប់តាំងពីពេលនោះមក។ នេះជាអំណាចនៃព្រះគម្ពីរ។ ព្រះគម្ពីរប៊ីបមានលក្ខណៈខុសពីគម្ពីរផ្សេងទៀត ព្រោះជាព្រះបន្ទូលដ៏រស់។ យើងមិនគ្រាន់តែអានព្រះបន្ទូលប៉ុណ្ណោះទេ តែព្រះបន្ទូលក៏ពិនិត្យមើលចិត្ត និងគំនិតរបស់យើងផងដែរ។ “ឯព្រះបន្ទូលនៃព្រះរស់នៅ ហើយពូកែផង ក៏មុតជាងដាវណាមានមុខ២ ទាំងធ្លុះចូលទៅ ទាល់តែកាត់ព្រលឹង និងវិញ្ញាណ ហើយសន្លាក់ និងខួរឆ្អឹងដាច់ពីគ្នា ទាំងពិចារណាអស់ទាំងគំនិត ដែលចិត្តគិត ហើយដែលសំរេចដែរ”(ហេព្រើរ ៤:១២)។ ព្រះគម្ពីរបានបង្ហាញឲ្យយើងស្គាល់អំណាចដែលខ្លាំងបំផុត នៅលើភពផែនដី ជាអំណាចកែប្រែ…
Read article