ព្រះទ្រង់កាន់ខាងយើងហើយ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«កាលណាមានសេចក្តីល្បួង នោះកុំឲ្យអ្នកណានិយាយថា ព្រះទ្រង់ល្បួងខ្លួនឡើយ ដ្បិតសេចក្តីអាក្រក់ពុំអាចនឹងល្បួងនាំព្រះហឫទ័យព្រះបានឡើយ ហើយព្រះក៏មិនដែលល្បួងអ្នកណាដែរ» (យ៉ាកុប ១:១៣)។ ពេលណាយើងទទួលជឿព្រះយេស៊ូវគ្រីស្ទ ហើយចំណងនៃអំពើបាបបានដាច់ មានរឿងមួយចំនួនកើតឡើងចំពោះយើងភ្លាម។ ព្រះអង្គបានចម្លងយើងចេញពីសេចក្តីស្លាប់ចូលទៅក្នុងជីវិត ហើយព្រះវិញ្ញាណក៏បានចូលគង់ក្នុងយើង។ ព្រះអង្គទទួលយើងចូលក្នុងមហាគ្រួសាររបស់ព្រះអង្គ។ យើងបានទទួលការប្រោសលោះ ការផ្លាស់ប្រែ និងការកើតជាថ្មី។ បាបមិនអាចសោយរាជ្យក្នុងជីវិតយើងទៀតទេ។ ប៉ុន្តែ យើងនៅតែជាមនុស្សមានបាប។ នៅក្នុងការជឿព្រះគ្រីស្ទ យើងមិនរស់នៅដោយភាពសុខស្រួលគ្រប់ពេល ដោយជៀសផុតពីការវាយប្រហាររបស់អារក្ស ឬជៀសផុតពីការល្បួងឡើយ។ ផ្ទុយទៅវិញ ចាប់តាំងពីពេលដែលគ្រីស្ទបរិស័ទប្រែចិត្តជឿព្រះរហូតដល់ពេលបានឃើញព្រះគ្រីស្ទ និងបានផ្លាស់ប្រែឲ្យមានលក្ខណៈដូចព្រះអង្គ ពួកគេនៅជាប់ក្នុងសង្គ្រាមប្រឆាំងការល្បួងជាប់ជានិច្ច1។ ព្រះគម្ពីរមានពេញទៅដោយការដាស់តឿនអំពីការល្បួងដែលនាំយើងទៅរកបាប និងការអាក្រក់ ដែលយើងរាល់គ្នាសុទ្ធតែបានជួប។ ការល្បួងមិនគ្រាន់តែជាការលួងលោមយើងឲ្យធ្វើការអាក្រក់ និងធ្វើរឿងហួសចិត្ត តែក៏នាំយើងឲ្យប្រើការល្អដែលព្រះទ្រង់ប្រទានយើង ហើយប្រើវាក្នុងផ្លូវខុសទាស់ប្រឆាំងនឹងព្រះ។ ក្នុងសៀវភៅរឿង សំបុត្ររបស់អារក្ស Screwtape លោក ស៊ី អេស លូវីស (C.S. Lewis) បានលើកឡើងអំពីការល្បួងឲ្យប្រព្រឹត្តបាប ដែលក្នុងនោះអារក្សបានជំរុញកូនចៅវា ឲ្យ «លើកទឹកចិត្តមនុស្សឲ្យសប្បាយនឹងការល្អជាច្រើន ដែលព្រះទ្រង់បានប្រទានមក តែសប្បាយក្នុងផ្លូវ និងក្នុងកម្រិតដែលព្រះអង្គបានហាមឃាត់»2។ ព្រះគម្ពីរបានចែងច្បាស់ថា ព្រះអម្ចាស់មិនដែល និងមិនអាចធ្វើជាប្រភពនៃការល្បួងទេ។ នៅពេលដែលកណ្ឌគម្ពីរយ៉ាកុបបានចែងថា ព្រះទ្រង់មិនដែលល្បួងនរណាម្នាក់សោះឡើយ…
Read articleមនុស្សមិនអាចស្ទង់ប្រាជ្ញារបស់ព្រះអង្គបាន (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
អេសាយ ៤០:២៥-៣១ គ្មានអ្នកណាអាចស្ទង់យល់យោបល់របស់ទ្រង់បានទេ។ អេសាយ ៤០:២៨ កាលពីខែកុម្ភៈ ឆ្នាំ២០២៣ កែវយឺតមើលផ្កាយអវកាស ចេមស៍ វេប បានធ្វើការរុករកឃើញរឿង ដែលគួរឲ្យកត់សំគាល់មួយទៀត។ តាមរយៈកែវយឺតធំមួយគ្រឿងនេះ អ្នកវិទ្យាសាស្ត្រទើបតែបានរកឃើញកាឡាក់ស៊ី៦ទៀត ដែលពីមុនមក មនុស្សជាតិមិនទាន់អាចរកឃើញ នៅក្នុងចក្រវាលដ៏ធំល្វឹងល្វើយ។ ការរុករកឃើញនេះ បាននាំឲ្យមានការក្រឡាប់ចក្រនៅក្នុងការយល់ដឹងរបស់មនុស្ស អំពីអវកាស។ អវកាសយានិកម្នាក់បានធ្វើការកត់សំគាល់ឃើញថា “យើងបានរកឃើញបាតុភូតអ្វីម្យ៉ាង ខុសពីការរំពឹងគិតរបស់យើង ហើយវាក៏ពិតជាបានបណ្តាលឲ្យមានបញ្ហានៅក្នុងវិទ្យាសាស្ត្រ”។ អ្នកជំនាញផ្នែករូបវិទ្យាអវកាស បានមានប្រសាសន៍ក្នុងលក្ខណៈបន្ទាបខ្លួនថា “ពេលខ្លះ ការមិនបានដឹង គឺមិនមែនជាកំហុសឆ្គងអ្វីទេ”។ រឿងនេះបានបង្ហាញថា ព្រះទ្រង់ហាក់ដូចជាបន្តធ្វើឲ្យយើងគ្រប់គ្នាមានការភ្ញាក់ផ្អើល។ កាលប៉ុន្មានពាន់ឆ្នាំ មុនសម័យដែលមនុស្សមានកែវយឺតមើលផ្កាយ ហោរាអេសាយ ហាក់ដូចជាកំពុងនិយាយដោយផ្ទាល់ទៅកាន់អ្នកវិទ្យាសាស្ត្រ ក្នុងពេលបច្ចុប្បន្នថា “តើឯងមិនបានដឹង តើមិនបានឮទេឬអី ថាព្រះដ៏គង់នៅអស់កល្បជានិច្ច គឺព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតផែនដី រហូតដល់ចុងបំផុត”(អេសាយ ៤០:២៨)។ គាត់ក៏បានបន្តមានប្រសាសន៍ទៀតថា “គ្មានអ្នកណាអាចស្ទង់យល់យោបល់របស់ទ្រង់បានទេ”(ខ.២៨)។ អ្នកវិទ្យាសាស្ត្ររូបនោះក៏បានទទួលស្គាល់ផងដែរថា មានរឿងជាច្រើនណាស់ នៅក្នុងទីអវកាស ដែលមនុស្សមិនបានដឹង។ ប៉ុន្តែ បទគម្ពីរនេះមានចំណុចជាច្រើនដែលយើងត្រូវយល់ដឹងផងដែរ។ ព្រះដែលយើងមិនអាចស្ទង់ប្រាជ្ញារបស់ទ្រង់ គឺជាអង្គបុគ្គល ដែលមានសេចក្តីស្រឡាញ់ចំពោះមនុស្ស។ ព្រះដែលបានបង្កើតកាឡាក់ស៊ីទាំង៦នោះ…
Read articleអុីស្រាអែលពិតប្រាកដ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ក្នុងគ្រានោះដែលអ៊ីស្រាអែលនៅក្មេងនៅឡើយនោះអញបានស្រឡាញ់វា ក៏បានហៅកូនអញចេញពីស្រុកអេស៊ីព្ទមក។ ពួកហោរាបានហៅគេជាច្រើនដងប៉ុណ្ណា នោះគេបានឃ្លាតឆ្ងាយទៅប៉ុណ្ណោះឯង គេបានថ្វាយយញ្ញបូជាដល់អស់ទាំងព្រះបាល ព្រមទាំងដុតកំញានថ្វាយដល់រូបធ្លាក់ផង» (ហូសេ ១១:១-២)។ កាលព្រះយេស៊ូវប្រសូត នាង ម៉ារា និងលោក យ៉ូសែប បាននាំព្រះអង្គទៅនគរអេស៊ីព្ទ ដើម្បីការពារព្រះអង្គ ពីការបៀតបៀនរបស់ស្ដេច ហេរ៉ូឌ។ នៅពេលដែលសាវ័ក ម៉ាថាយ បានកត់ត្រាអំពីព្រឹត្តិការណ៍នេះ គាត់បានដកស្រង់ខគម្ពីរពីកណ្ឌហូសេ ដែលបានកត់ទុកកាលពីជាង៧សតវត្សរ៍មុន ហើយពន្យល់ថា ខគម្ពីរទាំងនោះ ជាបទទំនាយដែលព្រះយេស៊ូវបានសម្រេចហើយ (ម៉ាថាយ ២:១៣-១៥)។ តែពាក្យពេចន៍ក្នុងបទគម្ពីរហូសេនេះ មិនបាននិយាយសំដៅទៅលើបុគ្គលណាម្នាក់ តែទៅលើជាតិសាសន៍មួយ («ពួកហោរាបានហៅគេជាច្រើនដងប៉ុណ្ណា នោះគេបានឃ្លាតឆ្ងាយទៅប៉ុណ្ណោះដែរ គេបានថ្វាយយញ្ញបូជាដល់អស់ទាំងព្រះបាល»)។ យើងប្រហែលគិតថា សាវ័ក ម៉ាថាយ មិនបានប្រើខគម្ពីរនេះឲ្យបានស៊ីជម្រៅ។ ប៉ុន្តែ តាមពិត គាត់ដឹងថា គាត់កំពុងធ្វើអ្វី។ គាត់បានប្រៀបប្រដូចព្រះយេស៊ូវទៅនឹងប្រជាជាតិអ៊ីស្រាអែល។ គឺដូចដែលព្រះទ្រង់បានហៅរាស្ត្រជាទីស្រឡាញ់របស់ព្រះអង្គ ជាកូនប្រុសព្រះអង្គ ចេញពីស្រុកអេស៊ីព្ទឲ្យមកថ្វាយបង្គំព្រះអង្គ ក្នុងទឹកដីសន្យា ហើយចំណែកកណ្ឌគម្ពីរម៉ាថាយវិញ បានចែងថា ព្រះទ្រង់បានហៅព្រះរាជបុត្រាតែមួយ គឺព្រះអម្ចាស់យេស៊ូវចេញពីស្រុកអេស៊ីព្ទចូលទឹកដីសន្យា។ ទោះព្រះយេស៊ូវខុសពីប្រជាជាតិអ៊ីស្រាអែលត្រង់ចំណុចដែលថា ព្រះអង្គមិនបានធ្វើអំពើបាបសោះ តែព្រះអង្គជួបការល្បួងនៅវាលរហោស្ថាន ដូចពួកគេផងដែរ (ម៉ាថាយ…
Read articleព្រះអង្គបានអត់ទោស ដូចនេះយើងត្រូវអត់ទោសឲ្យគេ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ដូច្នេះ តើមិនគួរឲ្យឯងអាណិតមេត្តាដល់គូកនឯង ដូចជាអញបានអាណិតមេត្តាដល់ឯងដែរទេឬអី?» (ម៉ាថាយ ១៨:៣៣)។ មនុស្សដែលបានទទួលការអត់ទោសហើយ គួរតែរស់នៅជាមនុស្សដែលអត់ទោសឲ្យអ្នកដទៃ ហើយដោយសារយើងមិនងាយអត់ទោសឲ្យគេ នោះយើងចាំបាច់ត្រូវឮការក្រើនរម្លឹកនេះម្តងហើយម្តងទៀត។ ម្យ៉ាងទៀត យើងអត់ទោសឲ្យគេ ព្រោះព្រះអម្ចាស់បានអត់ទោសឲ្យយើងតាមរយៈព្រះយេស៊ូវហើយ។ ព្រះគម្ពីរប៊ីបបានចែងយ៉ាងច្បាស់ថា ការអត់ទោសរបស់ព្រះអង្គមិនមែនដោយសារយើងបានធ្វើការល្អ ហើយមិនមែនដោយសារយើងខិតខំបង្ហាញសេចក្តីមេត្តា និងការអត់ទោសដល់អ្នកដទៃ តែផ្ទុយទៅវិញ ការអត់ទោសកើតចេញពីព្រះគុណព្រះ។ វិញ្ញាណដែលអត់ទោសគឺជាភស្តុតាងធំបំផុតដែលបង្ហាញថា នរណាម្នាក់ពិតជាបានប្រែចិត្តចេញពីបាប។ ផ្ទុយមកវិញ បើយើងនៅតែបន្តមានគំនុំ សេចក្តីសម្អប់ និងភាពជូរល្វីង ក្នុងចិត្តយើង នោះយើងមិនគ្រាន់តែនាំផលវិបាកដល់ជីវិតខ្លួនឯង និងបំផ្លាញទំនាក់ទំនងរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែ យើងថែមទាំងចាំបាច់ត្រូវសួរខ្លួនឯងថា តើយើងពិតជាបានយល់អំពីលក្ខណៈនៃការអត់ទោសរបស់ព្រះដែរឬទេ។ យើងមិនអាចផ្តល់ឲ្យគេនូវការអត់ទោសពិតប្រាកដបានឡើយ ទាល់តែយើងបានស្គាល់ការអត់ទោសរបស់ព្រះ ហើយបើយើងស្គាល់ហើយ នោះយើងមិនអាចថា យើងមិនអាចអត់ទោសឲ្យគេនោះឡើយ។ ការអត់ទោសចេញពីចិត្តយើងមក ពេលណាហើយបានផ្លាស់ប្រែ ដោយសារព្រះគុណព្រះអង្គ និងបានពិចារណាអំពីទំហំនៃកំហុសរបស់យើងដែលទាស់ប្រឆាំងព្រះអង្គ។ ពេលណាការផ្លាស់ប្រែដូចនេះកើតមាន បាបដែលអ្នកដទៃធ្វើមកលើយើង នឹងមានទម្ងន់ស្រាលជាងមុន ខណៈដែលព្រះទ្រង់ជួយយើងឲ្យអត់ទោសឲ្យគេដូចដែលព្រះអង្គបានអត់ទោសឲ្យយើង។ នេះជាការគោលការណ៍នៅពីក្រោយរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូវអំពីអ្នកបម្រើ ក្នុងបទគម្ពីរម៉ាថាយ ជំពូក១៨ ដែលបានទទួលការលើកលែងបំណុលដែលធៀបនឹងសម័យបច្ចុប្បន្នគឺ ស្មើនឹងទឹកប្រាក់៨ពាន់លានដុល្លារ ហើយបន្ទាប់មក គាត់បានបដិសេធន៍មិនលើកលែងឲ្យមិត្តភក្តិគាត់ដែលជំពាក់គាត់តែ ២ម៉ឺនដុល្លារ។ ត្រង់ចំណុចនេះ ព្រះយេស៊ូវសព្វព្រះទ័យឲ្យយើងមើលឃើញភាពគ្មានហេតុផលនៃអ្នកបម្រើ ដែលបានទទួលការលើកលែងបំណុលដ៏ច្រើនលើសលប់ តែមិនបានលើកលែងឲ្យបំណុលដែលគេជំពាក់គាត់។…
Read articleការយល់ច្រឡំចំពោះព្រះយេស៊ូវ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
កិច្ចការ ៣:១៥-២៤ អ្នករាល់គ្នាបានសំឡាប់ព្រះអម្ចាស់ជីវិតនោះទៅ តែព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ។ កិច្ចការ ៣:១៥ លោកម៉ៃឃើលអេនជេឡូ(Michelangelo) គឺជាជាងចម្លាក់ដ៏ល្បីល្បាញក្នុងប្រវត្តិសាស្រ្ត ដែលបានឆ្លាក់រូបល្បីៗជាច្រើន នៅប្រទេសអ៊ីតាលីនៅសម័យមុន។ រូបចម្លាក់លោកម៉ូសេ ដែលគាត់បានឆ្លាក់ ជាស្នាដៃដ៏ល្បីល្បាញដែលគាត់បានឆ្លាក់ចប់សព្វគ្រប់នៅឆ្នាំ១៥១៥។ ប៉ុន្តែ រូបចម្លាក់លោកម៉ូសេដែលគាត់បានឆ្លាក់នោះ មានស្នែងពីរដុះចេញពីក្រោមសក់ នៅលើថ្ងាស។ មិនមែនមានតែលោកម៉ៃឃលអេនជេឡូទេ ដែលបានឆ្លាក់រូបលោកម៉ូសេដូចនេះ វិចិត្រករជាច្រើនទៀត នៅសម័យរើនេសាន់ និងមជ្ឈិមសម័យ បានឆ្លាក់ និងគូរូបលោកម៉ូសេយ៉ាងដូចនេះផងដែរ។ តើមកពីហេតុអ្វី? គឺដោយសារព្រះគម្ពីរប៊ីបជាភាសាឡាតាំង ដែលបានបកប្រែពីភាសាហេព្រើរ នៅសម័យនោះ បានពិពណ៌នាថា លោកម៉ូសេមានពន្លឺចែងចាំងនៅលើមុខ បន្ទាប់ពីបានចូលក្នុងព្រះវត្តមានព្រះ(មើលនិក្ខមនំ ៣៤:២៩)។ ព្រះគម្ពីរដើមជាភាសាហេព្រើរបានប្រើពាក្យ ដែលមានន័យទាក់ទងនឹង “ស្នែង” ក្នុងការពិពណ៌នា អំពី “បាច់” ពន្លឺ ដែលបាញ់ចេញពីមុខរបស់លោកម៉ូសេ ហើយព្រះគម្ពីរវ៉ាល់ហ្គេត ជាភាសាឡាតាំងបានបកប្រែពាក្យនេះត្រង់ៗតែម្តង។ ដូចនេះ អ្នកអានព្រះគម្ពីរភាសាឡាតាំងនោះ “មានការយល់ច្រឡំ” អំពីលោកម៉ូសេ។ តើអ្នកធ្លាប់មានការយល់ច្រឡំចំពោះនរណាម្នាក់ទេ? បន្ទាប់ពីសាវ័កពេត្រុសបានប្រោសបុរសពិការជើងពីកំណើតម្នាក់ ឲ្យអាចដើរបាន ដោយនូវព្រះនាមព្រះយេស៊ូវ(កិច្ចការ ៣:១-១០) គាត់ក៏បានប្រកាសដល់ជនរួមជាតិអ៊ីស្រាអែលរបស់គាត់ថា ពួកគេមានការយល់ច្រឡំអំពីព្រះយេស៊ូវ។ គាត់ក៏បានចង្អុលបង្ហាញថា “អ្នករាល់គ្នាបានសំឡាប់ព្រះអម្ចាស់ជីវិតនោះទៅ…
Read articleការសម្រាកខាងឯវិញ្ញាណពិតប្រាកដ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ដូច្នេះ ដែលនៅមានសេចក្តីសន្យាទុកមកឲ្យបានចូលក្នុងសេចក្តីសម្រាករបស់ទ្រង់ នោះត្រូវឲ្យយើងរាល់គ្នាខ្លាចចុះ ក្រែងអ្នករាល់គ្នាណាមួយមើលទៅដូចជាឈោងទៅមិនដល់។ ដ្បិតដំណឹងល្អបានផ្សាយមកយើងរាល់គ្នាដូចជាដល់គេដែរ ប៉ុន្តែព្រះបន្ទូលដែលគេឮ នោះគ្មានប្រយោជន៍ដល់គេសោះ ដោយព្រោះមិនបានលាយនឹងសេចក្តីជំនឿ ក្នុងចិត្តនៃពួកអ្នកដែលឮនោះ» (ហេព្រើរ ៤:១-២)។ មានពេលជាញឹកញាប់ពេកហើយដែលគ្រីស្ទានពូកែរកពេលលំហែកាយ តែពិបាករកពេលសម្រាក។ តើមូលហេតុអ្វី? មូលហេតុទីមួយ ប្រហែលមកពីវប្បធម៌សម័យបច្ចុប្បន្នបានឲ្យតម្លៃខ្ពស់បំផុតមកលើការដេញតាមដោយឥតស្រាកស្រាន្តនូវភាពជោគជ័យ និងភាពចម្រុងចម្រើន ក្នុងកម្រិតកាន់តែខ្ពស់ឡើងៗ។ សូម្បីតែការសម្រាករបស់យើង ក៏មានពេញដោយ «ការដេញតាម» និងការចង់បានការចម្រើនឡើង និងភាពជោគជ័យដែរ។ ហើយមូលហេតុដែលវប្បធម៌នីមួយៗមានបញ្ហាដូចនេះ គឺដោយសារមនុស្សបានដាច់ចេញពីព្រះ ដែលបានបង្កើតយើងមកសម្រាប់ឲ្យធ្វើការផង និងសម្រាកផង។ នៅពេលដែលអំពើបាបបានចូលក្នុងលោកីយ៍ មនុស្សជាតិបានបាត់បង់ការសម្រាកពិតប្រាកដ។ យើងមិនអាចបដិសេធន៍ថា មនុស្សជាតិមិនមានការសម្រាក និងភាពស្ងប់ស្ងាត់ពិតប្រាកដឡើយ។ ការលំហែមិនមែនជាការសម្រាកទេ បើសិនជាអ្នកខិតខំធ្វើការយ៉ាងខ្លាំង ដើម្បីឲ្យមានពេលសម្រាកតែមួយភ្លែត ឬអ្នកបានបំពេញពេលលំហែរបស់អ្នក ទៅដោយកិច្ចការជាច្រើនដែលត្រូវធ្វើនោះ។ ជាការពិតណាស់ មានអ្វីៗជាច្រើនទៀត ដែលព្រះអង្គសព្វព្រះទ័យឲ្យយើងមាន។ ព្រះអង្គប្រទានការសម្រាកដល់យើង ដើម្បីធ្វើឲ្យវិញ្ញាណយើងស្ងប់រំងាប់។ ការសម្រាកខាងឯវិញ្ញាណកើតចេញពីជីវិតដែលចុះចូលព្រះអង្គដោយជំនឿ។ ពេលណាទោសនៃសេចក្តីស្លាប់ដែលកើតចេញពីបាប ធ្លាក់មកលើមនុស្សជាតិ យើងមិនអាចអរសប្បាយនឹងការសម្រាកពិតប្រាកដដែលព្រះទ្រង់សព្វព្រះទ័យឲ្យយើងមាននោះទេ។ យើងចាំបាច់ត្រូវកើតជាថ្មី ព្រោះ «អ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថា បានកើតជាថ្មីហើយ» (២កូរិនថូស ៥:១៧)។ កាលព្រះអង្គបង្កើតរបស់សព្វសារពើ ព្រះអង្គបង្កើតគោលការណ៍សម្រាប់ការសម្រាកខាងឯវិញ្ញាណ…
Read article