ចំណាយពេលគ្រប់វិនាទីឲ្យមានប្រយោជន៍
ដូច្នេះ ឲ្យចាំយាម ដ្បិតអ្នករាល់គ្នាមិនដឹងជាពេលណា ដែលព្រះអម្ចាស់នៃអ្នករាល់គ្នានឹងយាងមកទេ។ ម៉ាថាយ ២៤:៤២ មាននាឡិកាមួយគ្រឿង សម្រាប់ដាក់ក្នុងហោប៉ៅ ត្រូវបានគេយកមកតម្កល់ទុក នៅបណ្ណាគារ នៅសកលវិទ្យាល័យឃែរ៉ូឡាយណា ខាងជើង។ វាបានបង្កប់ទៅដោយរឿងដ៏តក់ស្លុតមួយ។ ទ្រនិចរបស់វាបានឈប់ដើរ ចំពេល(ម៉ោង ៨ ១៩នាទី ៥៦វិនាទី) ដែលម្ចាស់របស់វា គឺលោកអេលីសា មីតឈែល(Elisha Mitchell) បានបាត់បង់ជីវិត ដោយសារការរអិលធ្លាក់ពីលើទឹកជ្រោះ នៅជួរភ្នំអ័ផាឡាជាន នៅពេលព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៨៥៧។ លោកមីតឈែល ជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យ។ កាលនោះ គាត់កំពុងប្រមូលទិន្នន័យ ដើម្បីការពារការអះអាង(ដ៏ត្រឹមត្រូវ)របស់គាត់ ដែលថា កំពូលភ្នំដែលគាត់កំពុងតែឈរពីលើនោះ ជាកំពូលភ្នំដែលខ្ពស់បំផុត នៅភាគខាងកើតនៃរដ្ឋមីស៊ីស៊ីពី។ ក្រោយមក គេក៏បានដាក់ឈ្មោះឲ្យភ្នំនោះ តាមលំនាំឈ្មោះគាត់ថា ភ្នំមីតឈែល។ គេបានបញ្ចុះសពគាត់ នៅលើកំពូលភ្នំនោះ ដែលស្ថិតនៅមិនឆ្ងាយពីកន្លែងដែលគាត់បានធ្លាក់ស្លាប់។ ខណៈពេលដែលខ្ញុំបានឡើងទៅដល់កំពូលភ្នំនេះ កាលពីពេលថ្មីៗនេះ ខ្ញុំក៏បាននឹកចាំ អំពីរឿងរបស់លោកមីតឈែល និងជីវិតមិនស្ថិតស្ថេររបស់ខ្ញុំ និងអំពីពេលវេលាដ៏តិចតួច ដែលយើងម្នាក់ៗនៅសល់។ ហើយខ្ញុំក៏បានជញ្ជឹងគិត អំពីការដែល ព្រះយេស៊ូវមានបន្ទូល អំពីការយាងត្រឡប់របស់ព្រះអង្គ…
Read articleក្សត្រដែលគង់នៅលើខ្នងសត្វលា
មើល ស្តេចនៃនាង ទ្រង់យាងមកឯនាង ទ្រង់សុភាព ហើយគង់លើសត្វលា។ ម៉ាថាយ ២១:៥ ព្រះយេស៊ូវយាងចូលទីក្រុងយេរូសាឡិម នៅថ្ងៃអាទិត្យ ដែលសព្វថ្ងៃនេះ ព្រះវិហារមួយចំនួនបានហៅថ្ងៃនោះថា ថ្ងៃអាទិត្យនៃស្លឹកចាក។ ជាការពិតណាស់ ពេលនោះមិនមែនជាលើកទី១ ដែលព្រះយេស៊ូវបានយាងចូលទីក្រុងយេរូសាឡិមឡើយ។ ក្នុងនាមព្រះអង្គជាជនជាតិយូដា ព្រះអង្គប្រាកដជាបានយាងចូលទីក្រុងនេះជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធពិធីបុណ្យធំៗទាំងបី(លូកា ២:៤១-៤២ យ៉ូហាន ២:១៣ ៥:១)។ កាលពី៣ឆ្នាំមុន ព្រះគ្រីស្ទក៏បានបំពេញព្រះរាជកិច្ច និងបង្រៀនក្នុងទីក្រុងយេរូសាឡិម។ តែនៅថ្ងៃអាទិត្យនោះ ព្រះអង្គយាងចូលមកក្នុងទីក្រុងនោះ ដោយហេតុផលផ្សេងពីនេះ។ ព្រះអង្គបានយាងចូលទីក្រុងយេរូសាឡិម ដោយគង់នៅលើខ្នងសត្វលា នៅពេលដែលមនុស្សរាប់ពាន់នាក់កំពុងធ្វើដំណើរចូលទីក្រុងនេះ ដូចនេះ មនុស្សជាច្រើនបានងាកមកផ្ដោតអារម្មណ៍ ទៅលើព្រះអង្គ(ម៉ាថាយ ២១:៩-១១)។ ហេតុអ្វីទ្រង់បង្ហាញអង្គទ្រង់ នៅចំពោះមុខមនុស្សរាប់ពាន់នាក់ បន្ទាប់ពីទ្រង់មិនបានស្វែងរកប្រជាប្រិយភាព កាលពី៣ឆ្នាំមុន? ហេតុអ្វីព្រះអង្គព្រមឲ្យគេប្រកាសថា ព្រះអង្គជាស្តេច ពេលដែលព្រះអង្គសល់ពេលតែ៥ថ្ងៃប៉ុណ្ណោះ ព្រះអង្គនឹងសុគតហើយ? កណ្ឌគម្ពីរបានចែងថា រឿងនេះបានកើតឡើង ដើម្បីសម្រេចតាមបទទំនាយ មានអាយុកាល៥០០ឆ្នាំ(ម៉ាថាយ ២១:៤-៥) ដែលបានប្រកាសថា ក្សត្រដែលព្រះទ្រង់បានជ្រើសតាំង នឹងយាងចូលទីក្រុងយេរូសាឡិម “ទ្រង់ជាអ្នកសុចរិត ហើយមានជ័យជំនះ ទ្រង់ក៏សុភាព ទ្រង់គង់លើសត្វលា”(សាការី…
Read articleឡានក្រុងជជែកកម្សាន្ត
ចូរឲ្យពាក្យសំដីរបស់អ្នករាល់គ្នា បានប្រកបដោយព្រះគុណជានិច្ច។ កូល៉ុស ៤:៦ កាលពីឆ្នាំ២០១៩ ក្រុមហ៊ុនឡានក្រុងអក់ស្វឺត បានចាប់ផ្តើមប្រើកម្មវិធី “ឡានក្រុងជជែកកម្សាន្ត” ដែលបានក្លាយជាកម្មវិធីដ៏ពេញនិយមក្នុងរយៈពេលដ៏ខ្លី។ គេបានរៀបចំឡានក្រុងមួយគ្រឿង ដោយជ្រើសរើសមនុស្ស ឲ្យឡើងជិះឡានក្រុងនោះ ដោយស្ម័គ្រចិត្តជជែកកម្សាន្តជាមួយអ្នកដំណើរដែលមានលក្ខណៈគួរឲ្យចាប់អារម្មណ៍។ គេបានបង្កើតកម្មវិធីនេះឡើង ដើម្បីឆ្លើយតប ចំពោះការស្រាវជ្រាវរបស់រាជរដ្ឋាភិបាល ដែលបានរកឃើញថា ៣០ភាគរយនៃជនជាតិអង់គ្លេស កំពុងរស់នៅ ដោយគ្មានការសន្ទនាដ៏មានន័យ យ៉ាងហោចណាស់ មួយថ្ងៃ ក្នុងមួយសប្តាហ៍។ មនុស្សជាច្រើនទំនងជាមានភាពឯកោ ដោយសារគ្មាននរណាម្នាក់ ជជែកជាមួយ នៅពេលដែលពួកគេត្រូវការអ្នកនិយាយជាមួយ។ ខណៈពេលដែលខ្ញុំពិចារណា អំពីសារៈសំខាន់នៃការសន្ទនា ក្នុងជីវិតខ្ញុំ ខ្ញុំក៏បាននឹកចាំអំពីការជជែកគ្នា ដែលមានពេញដោយព្រះគុណព្រះ។ ពេលនោះ ខ្ញុំមានពេញដោយអំណរ និងការលើកទឹកចិត្ត ហើយក៏បានជួយឲ្យខ្ញុំមានទំនាក់ទំនងកាន់តែជ្រាលជ្រៅផងដែរ។ នៅចុងបញ្ចប់នៃសំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើទៅពួកជំនុំ នៅទីក្រុងកូល៉ុស គាត់បានលើកទឹកចិត្តអ្នកអានរបស់គាត់ ដោយបង្រៀនពួកគេអំពីគោលការណ៍នៃការរស់នៅជាគ្រីស្ទានពិតប្រាកដ ដែលក្នុងនោះ គាត់ក៏បានបង្រៀនផងដែរថា របៀបយើងសន្ទនាគ្នា អាចបង្ហាញចេញសេចក្តីស្រឡាញ់ ដល់មនុស្សគ្រប់គ្នាដែលយើងជួប។ សាវ័កប៉ុលបានសរសេរថា “ចូរឲ្យពាក្យសំដីរបស់អ្នករាល់គ្នា បានប្រកបដោយព្រះគុណជានិច្ច”(៤:៦)។ ត្រង់ចំណុចនេះ គាត់បានរំឭកអ្នកអានរបស់គាត់ថា គុណភាពនៃពាក្យសម្តីទាំងនោះ “ដែលប្រកបដោយព្រះគុណ” នាំមកនូវការលើកទឹកចិត្តពិតប្រាកដ សម្រាប់អ្នកដទៃ។ ពេលណាអ្នកមានឱកាសមានការសន្ទនាដ៏ល្អ…
Read articleព្រះអង្គគង់នៅជាមួយជារៀងរហូត
ខ្ញុំបានសូមសេចក្តីតែ១ពីព្រះយេហូវ៉ា … គឺឲ្យខ្ញុំបាននៅក្នុងដំណាក់នៃព្រះយេហូវ៉ា រាល់តែថ្ងៃអស់១ជីវិតខ្ញុំ។ ទំនុកដំកើង ២៧:៤ មានពេលមួយ ក្រុមគ្រួសារខ្ញុំបានផ្លាស់ទៅនៅផ្ទះថ្មី ដែលស្ថិតនៅមិនឆ្ងាយពីផ្ទះចាស់របស់យើង។ ទីតាំងនៅជិតគ្នាមែន តែយើងនៅតែចាំបាច់ត្រូវជួលឡានជួយរើផ្ទះយើង ដោយសារយើងនៅសល់ពេលតិច។ មុនពេលយើងអាចចូលទៅនៅក្នុងផ្ទះថ្មី យើងបានទុកគ្រឿងសង្ហារិមនៅក្នុងឡាននោះ ហើយយើងរកបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន។ ក្នុងអំឡុងពេលនោះ ខ្ញុំមានអារម្មណ៍ថា “កក់ក្តៅយ៉ាងខ្លាំង” ទោះយើងមិនទាន់បានចូលទៅនៅផ្ទះថ្មីក៏ដោយ ព្រោះខ្ញុំកំពុងតែស្នាក់នៅជាមួយមនុស្សដែលខ្ញុំស្រឡាញ់បំផុត គឺក្រុមគ្រួសារខ្ញុំ។ ដាវីឌធ្លាប់រស់នៅ ដោយគ្មានផ្ទះសម្បែង ពេលដែលស្តេចសូលតាមសម្លាប់គាត់។ ស្តេចសូលខ្លាចដាវីឌដណ្តើមរាជទ្រង់ ដូចនេះទ្រង់ក៏បានតាមសម្លាប់គាត់។ ដាវីឌក៏បានរត់ចេញពីផ្ទះ ហើយគេងនៅកន្លែងណា ដែលគាត់អាចជ្រកនៅបាន។ ទោះគាត់មានអ្នករួមដំណើរជាមួយក៏ដោយ ក៏អ្វីដែលគាត់ចង់បានបំផុតនោះ គឺចង់ “នៅក្នុងដំណាក់របស់ព្រះអម្ចាស់” ដើម្បីអរសប្បាយ នឹងការប្រកបស្និទ្ធស្នាលជាមួយព្រះអង្គជារៀងរហូត(ទំនុកដំកើង ២៧:៤)។ ព្រះយេស៊ូវគង់នៅជាមួយយើងជាប់ជានិច្ច បានជាយើងអាចមាន “ភាពកក់ក្តៅ” ទោះយើងនៅទីណាក៏ដោយ។ ព្រះអង្គគង់នៅជាមួយយើង ក្នុងពេលដែលយើងមានបញ្ហា ហើយថែមទាំងរៀបចំកន្លែងមួយ សម្រាប់ឲ្យយើងរស់នៅជាមួយព្រះអង្គ ជារៀងរហូត(យ៉ូហាន ១៤:៣)។ ទោះយើងមានភាពមិនច្បាស់លាស់ និងមានការផ្លាស់ប្តូរយ៉ាងណាក៏ដោយ ក្នុងការរស់នៅលើផែនដីនេះ យើងអាចសម្រាកជាអចិន្ត្រៃយ៍ នៅក្នុងការប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ ជារៀងរាល់ថ្ងៃ និងគ្រប់ទីកន្លែង។—Kirsten Holmberg តើអ្នកមានអារម្មណ៍កក់ក្តៅបំផុត…
Read articleការស្វាគមន៍ពិតប្រាកដ
ចូរប្រព្រឹត្តនឹងគ្នាដោយសេចក្តីចៅរ៉ៅ … តាមអំណោយទានដែលគ្រប់គ្នាបានទទួលមក ទុកដូចជាអ្នកចែកចាយយ៉ាងល្អ នៃព្រះគុណដ៏បែកជាច្រើនផ្លូវវិញ។ ១ពេត្រុស ៤:៩-១០ “គូមេន កា ណា បា?” (ប្រែមកថា តើអ្នកបានញាំបាយហើយឬនៅ?)។ នេះជាសំណួរដែលអ្នកនឹងឮគេសួរជានិច្ច ពេលអ្នកទៅលេងផ្ទះរបស់ប្រជាជន នៅប្រទេសភីលីពីន ដែលជាស្រុកកំណើតរបស់ខ្ញុំ។ នេះជារបៀបដែលជនជាតិភីលីពីន បង្ហាញចេញនូវការយកចិត្តទុកដាក់ និងសេចក្តីសប្បុរស ចំពោះភ្ញៀវដែលមកលេងផ្ទះរបស់ពួកគេ។ ទោះអ្នកបានឆ្លើយតបដូចម្តេចក៏ដោយ ម្ចាស់ផ្ទះតែងតែរៀបចំអាហារអ្វីមួយ ឲ្យអ្នកបរិភោគ។ ជនជាតិភីលីពបានជឿថា សេចក្តីសប្បុរសពិតប្រាកដ គឺមិនគ្រាន់តែជាការនិយាយគួរសមប៉ុណ្ណោះទេ តែក៏ជាការបង្ហាញចេញនូវការស្វាគមន៍ពិតប្រាកដ តាមរយៈការប្រព្រឹត្តផងដែរ។ រេបិកាក៏ស្គាល់អត្ថន័យនៃសេចក្តីសប្បុរសផងដែរ។ កិច្ចការប្រចាំថ្ងៃរបស់គាត់ ក៏រាប់បញ្ចូលការដងទឹកពីអណ្តូង នៅក្រៅទីក្រុង ហើយកណ្តៀតក្អមទឹកត្រឡប់មកផ្ទះផងដែរ។ មានពេលមួយ អ្នកបម្រើរបស់លោកអ័ប្រាហាំ ដែលកំពុងស្រេកទឹក ដោយសារការធ្វើដំណើរមកពីចម្ងាយ បានសុំទឹករបស់នាងផឹកបន្តិច។ ពេលនោះ នាងក៏បានឲ្យទឹកគាត់ផឹក ដោយគ្មានការស្ទាក់ស្ទើរ (លោកុប្បត្តិ ២៤:១៧-១៨)។ តែនាងរេបិកាបានធ្វើលើសពីនេះទៀត។ ពេលដែលនាងបានឃើញសត្វអូដ្ឋរបស់ភ្ញៀវនាងស្រេកទឹក នាងក៏ប្រញាប់ទៅដងទឹកឲ្យពួកវាផឹកផងដែរ(ខ.១៩-២០)។ នាងបានជួយយកអសារគេ ដោយគ្មានការស្ទាក់ស្ទើរ ទោះនាងត្រូវត្រឡប់ទៅដងទឹកម្តងទៀត ហើយកណ្តៀតក្អមទឹកដ៏ធ្ងន់ក៏ដោយ។ មនុស្សជាច្រើនជួបការលំបាកក្នុងការរស់នៅ ហើយជាញឹកញាប់ អំពើសប្បុរសធម៌តែបន្តិចបន្តួច អាចលើកទឹកចិត្តពួកគេបាន។…
Read articleរៀនព្រះបន្ទូលហើយ មិនធ្វើតាម
ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ ហើយបញ្ឆោតខ្លួនវិញនោះឡើយ។ យ៉ាកុប ១:២២ មានរឿងហេតុមួយបានកើតឡើង នៅចំណតរថយន្ត នៅពេលដែលអ្នកបើកបរពីរនាក់ បានឈ្លោះប្រកែកគ្នាឮៗ រឿងឡានមួយបានចតបាំងឡានមួយទៀត មិនឲ្យបើកចេញរួច។ ពួកគេក៏បានប្រើពាក្យអសុរសមកលើគ្នាទៅវិញទៅមក។ អ្វីដែលគួរឲ្យឈឺចាប់នោះគឺ ជម្លោះនេះកំពុងតែកើតឡើង នៅក្នុងចំណតរបស់ព្រះវិហារមួយ។ បុរសទាំងពីរប្រហែលជាទើបតែបានស្តាប់ការអធិប្បាយព្រះបន្ទូលអំពីសេចក្តីស្រឡាញ់ ការអត់ធ្មត់ ឬការអត់ទោស តែពួកគេក៏បានភ្លេចព្រះបន្ទូលនោះអស់ ក្នុងពេលដ៏ក្តៅក្រហាយ។ ពេលខ្ញុំដើរកាត់តាមនោះ ឃើញរឿងហេតុដូចនេះ ខ្ញុំក៏បានគ្រវីក្បាល តែបន្ទាប់មក ខ្ញុំក៏បានដឹងថា ខ្ញុំមិនល្អជាងពួកគេឡើយ។ តើមានពេលប៉ុន្មានដងហើយ ដែលខ្ញុំបានអានព្រះគម្ពីរ ហើយក៏បានប្រព្រឹត្តអំពើបាបភ្លាម នៅក្នុងការគិតមិនល្អ? តើមានពេលប៉ុន្មានដងហើយ ដែលខ្ញុំប្រព្រឹត្តដូច “មនុស្សដែលឆ្លុះមុខក្នុងកញ្ចក់ អ្នកនោះគ្រាន់តែមើលខ្លួន រួចចេញបាត់ទៅ ហើយក៏ភ្លេចពីបែបភាពខ្លួនជាយ៉ាងណាភ្លាម”(យ៉ាកុប ១:២៣-២៤)? ក្នុងបទគម្ពីរនេះ លោកយ៉ាកុបកំពុងអំពាវនាវអ្នកអានរបស់គាត់ កុំឲ្យគ្រាន់តែអានព្រះគម្ពីរ ហើយពិចារណាអំពីការបង្រៀនរបស់ព្រះប៉ុណ្ណោះឡើយ តែក៏ត្រូវប្រព្រឹត្តតាមផងដែរ(ខ.២២)។ គាត់បានកត់សំគាល់ថា ជំនឿដែលពេញលេញ គឺមានន័យថា យើងស្គាល់ព្រះបន្ទូល ហើយអនុវត្តតាម។ កាលៈទេសៈក្នុងជីវិត អាចធ្វើឲ្យយើងពិបាកអនុវត្តតាមការអ្វីដែលព្រះគម្ពីរបានបើកសម្ដែង។ ប៉ុន្តែ យើងអាចទូលសូមឲ្យព្រះវរបិតាជួយ ដ្បិតព្រះអង្គនឹងជួយឲ្យយើងស្តាប់បង្គាប់តាមព្រះបន្ទូលព្រះអង្គ ហើយផ្គាប់ព្រះទ័យព្រះអង្គ ដោយការប្រព្រឹត្តតាម។—Leslie Koh…
Read article